Home Blog Page 336

កៅ ពន្លឺ រម្លឹកអនុស្សាវរីយ៍ដំបូងៗនៃការធ្វើបទចម្រៀងដោយខ្លួនឯង

0

តារាចម្រៀង កៅ ពន្លឺ គឺជាសមាជិកក្រុម «ក្មេងខ្មែរ» ជាមួយនឹងតារាចម្រៀង ជា សុជាតិ ហើយបានសាងស្នាដៃជាច្រើនទាំងចម្រៀងទោលនិងជាក្រុម។ ថ្មីៗនេះលោកក៏បានរម្លឹកអនុស្សាវរីយ៍នៃការចាប់ផ្តើមដំបូងៗពីការធ្វើបទចម្រៀងដោយខ្លួនឯងហើយសុទ្ធសឹងតែជាបទល្បីៗទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht4tqyuXs7Qd06ZlVFfYGlsc0A8z2q-bHpJycU85Aw7ZS0PinyeGohbaBkYRdse5nZlwRnE-u3nY58VNJE9_11h1snYt14pYuVRz_YXnXMQ64_U4zGhGMO1XngvCYWYJwqN7AmHt4O494rJ2wn7SV938f4bATWEI1GfWd0Wi7zBri53p92-wVVlSLfGEn2/s1786/image_2025-08-20_16-05-34.png

តារាចម្រៀង កៅ ពន្លឺ បានចែករំលែកបទពិសោធន៍របស់ខ្លួនតាមរយៈវីដេអូមួយដែលបង្ហោះចេញនៅថ្ងៃទី១៩ សីហា ដោយបានដាក់ចំណងជើងថា «ការវិវត្តន៍របស់ខ្ញុំនៅក្នុងវិស័យចម្រៀង»។ តារាចម្រៀងរូបនេះបានរៀបរាប់ថាបទដំបូងដែលសរសេរដោយខ្លួនឯងនិងមិត្តភក្តិម្នាក់ទៀតមានចំណងជើងថា «Don’t Forget Me» និងបទទីពីរមានចំណងជើងថា «ជីវិតក្មេងកំព្រា» នៅក្នុងអាល់ប៊ុម ដើម្បីកូនខ្មែរ ហើយបានយកលុយពីការលក់អាល់ប៊ុមនោះមកធ្វើសប្បុរសធម៌ជួយដល់អង្គការ PSE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGTD-79Xwf7aDgGyiMi-obfA-DzfdKnYeW7ICUNBLwzoiH5_PLVMWB6nKlOBuUYCNG_6r3ZXFt8J9aDIAALIIDfuWouSU-d6cfFfo0YI8OAJ49A3Se3oyRmRFEOnekeF46qyvyj1Gq7ABN10XyasJd-sbhKYr2e5lHMsE07SRcqOebMFr3rNk473Ec_Cf2/s1786/image_2025-08-20_16-05-35.png

លោក ក៏បានរៀបរាប់ពីដំណើរនៃការចាប់អាជីពសិល្បៈមានទាំងនៅក្នុងក្រុមរាំមុននឹងបង្កើតក្រុមមួយទៀតឈ្មោះថា KHMER PRIDE ហើយអំឡុងពេលនោះ ពន្លឺ បានទម្លាយថាលោកមានការស្រ្តេសទៅលើការសិក្សានៅសាកលវិទ្យាល័យផងដែរ។ ក្រោយមកទៀត កៅ ពន្លឺ ថាលោកបានជួបជាមួយនឹងក្រុម SmallWorld SmallBand ហើយក៏បានស្គាល់ ជា សុជាតិ នៅក្នុងអំឡុងពេលនោះផងដែរហើយក៏មានបទ «សៀវភៅកំណត់ហេតុស្នេហ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DBFqyA9ELgubs1y-I26tKh2IOiJXYyDUzPd4itQIkBwuGW7Tmi_VNf-NEzN2SmCjrfs7RL5EC3-nC5fDubCxg6LW_9B-wFq-SgEmLgZ4K1Ty1RpYUUFfs9nqj27uStsu_2vHk9N6HXzYD_c1qPGw9LM456pJy-ju1qjK4jo0Q9dU8ltbB1X2l6bL50Mn/s960/image_2025-08-20_16-05-31.png
តារាចម្រៀង កៅ ពន្លឺ បានបន្ថែមទៀតថាក្នុងពេលចេញចម្រៀងជាមួយ សុជាតិ លោកក៏បានចេញចម្រៀងជាមួយ ពេជ្ជរិទ្ធ មានចំណងជើងថា Waiting និង love alone ។ លោកបន្ថែមថា នេះជាបទចម្រៀងមួយចំនួនដែលលោកចង់ចែករំលែកទៅកាន់អ្នកគាំទ្រពី Timeline របស់លោកក្នុងការនិពន្ធចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-OKR78EjOavIiyFBQKd9uw9MZgiYppCqN80_Fb2vUKUDEk5DELwMkDYUauesFvR3MVXjwEljhKraFfxx3v-bSo4UhmsD7a4FSuxZQ14Tj_ATciFsG2HgJQ0N8Y30WAw-jM-2u-QwYJWHdM9la5LMSF834aleHBkKGUCF1Uz8YgYGQYzUS9_zYsXaFE0d8/s1800/image_2025-08-20_16-05-36.png

គួរឱ្យដឹងថា បទចម្រៀងដែល កៅ ពន្លឺ បានរៀបរាប់ខាងលើនេះសុតសឹងតែជាបទដែលលោកទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលជាស្នាដៃនិពន្ធថ្មីហើយធ្វើឱ្យលោកមានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន។ ចំណែកឯបទចម្រៀង ក្មេងខ្មែរ កាលពីមុននៅតែមានប្រសិទ្ធិភាពមកដល់បច្ចុប្បន្នជាក់ស្តែងដូចជាបទ «ឆឺតឆឺតបុណ្យភូមិ» ជាដើមដែលសហការជាមួយនឹង SmallWorld SmallBand ៕

ផ្អើលទាំងយប់! ក្រុមផ្ដា.ច់ខ្លួនមូស្លីមបើកការវា.យប្រហារជាថ្មី លើមន្រ្តីប៉ូលីសនៅភាគខាងត្បូងរបស់ថៃ

0

ណារ៉ាធីវ៉ាត់៖ ជម្លោះជាមួយប្រទេសជិតខាងផង ផ្ទៃក្នុងអុកឡុកផងធ្វើឲ្យថៃប្រុងជើងការកាន់ខ្លាំងឡើង ដោយយ៉ាងហោចណាស់មានមន្ត្រីស្ម័គ្រចិត្តរបស់ថៃ១នាក់ទៀតហើយ បានរងរបួសធ្ងន់ធ្ងរត្រូវបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកដោយក្រុមផ្ដាច់ខ្លួនភាគខាងត្បូងដើម្បីវា.យប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យក្នុងស្រុក Tan Bai ប្រទេសថៃ កាលពីយប់ថ្ងៃទី២០ ខែសីហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZgX8H1JRFtZkSPqUEfcK8mNk6lNJwvKnlbQ3tj-krZiQy53WDTSedJfWhC4jUzZMFHmKlENw_UJEODYuiALGu3dvVgXH0rmuXIIJT8s6eEpYKa03Z6-nRKycYRrOgXKP7NSTwiQyqeVN_EXlqDxYfHZysSYYH6nyPF-IbBvbtgVj4v_frEiRAkmbQ7oo/s960/photo_2025-08-21_10-06-12.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ នៅមូលដ្ឋានអង្គភាពការពារសង្កាត់ Sala Mai ដែលមានទីតាំងនៅជាប់ស្ថានីយប្រេងឥន្ធនៈផ្កាយរណប ក្នុងសង្កាត់ Ban Khok Ma Fueang ស្រុក Tak Bai ខេត្ត Narathiwat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMzYVnXq6AV-2NKYpsPQV3JKngGvVJsNc9WxMJg8miianE_mRpD870_lktVIMzki7E8NhoZZEmsOYxUDpR66Vj3AUJxHZdDpwshp-_1YXIsrxVnsiJpg9yIYE91T9v0bEmUJO4uxi3Jjtt6GCBTAYXaGgeEwhhTTycBERlOpxa0VJT1FZ22rQ6aiKFXPY/s1280/photo_2025-08-21_10-06-07.jpg

សាក្សីក្នុងដែលបាននៅផ្ទាល់នឹងទីតាំងដែលមានការបំផ្ទុះនេះបានរៀបរាប់ថា អ្នកបំផ្ទុះនោះបានដាក់គ្រាប់បែ.កបង្កប់នៅរថយន្ត Toyota Yaris រួចបានបើកវាសំដៅចូលទៅប៉ុស្តិ៍ត្រួតពិនិត្យ Tan Bai ដោយផ្ទាល់ដើម្បីធ្វើការបំផ្ទុះ។ ក្រោយពេលរថយន្តផ្ទុះភ្លាមៗ មន្ត្រីថៃជាង១០នាក់ ដែលឈរជើងនៅមូលដ្ឋាន បានបើកការបា.ញ់ប្រហារទៅលើជនបង្កវិញ ប៉ុន្តែគេបានរត់គេចខ្លួនបាត់ស្រមោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ugeztOFng1jCXGn3QZL6ALISjm5vX34e7eFk6gBAFkDo7vYdaL8QvadWeLtdep_CA2enPerYlV_fq178TO8Rk9N8qlIZnjBaj30FmIfRkKic0Hz1WQWBMyG6l-cQc24IlRB7PZZgi82rY9IBJ0HqjI6ZzAm6QJz2VxrxGkQY3RQprBcrl40si7AwdH-6/s790/photo_2025-08-21_10-06-09.jpg
គួរឲ្យដឹងថា ស្ថានភាពក្នុងប្រទេសរបស់ថៃនៅពេលនេះមានភាពវឹកវរជាខ្លាំង ជាពិសេសនៅតំបន់ភាគខាងត្បូង ដែលក្រុមផ្ដាច់ខ្លួនមូស្លីមម៉ាឡេបានអុកឡុកបង្ករហិង្សាប្រដាប់អាវុ.ធស្ទើជារៀងរាល់ថ្ងៃ។ កាលពីថ្ងៃទី១៦ ខែសីហា ថ្មីៗកន្លងទៅនេះ សកម្មប្រយុទ្ធប្រមាណពី ១០ ទៅ ១៥នាក់ បានចូលរួមក្នុងការវា.យប្រហារលើរោងចក្រគីមីមួយកន្លែងបណ្តាលឱ្យរោងចក្ររងការខូចខាត និងត្រូវផ្អាកប្រតិបត្តិការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4xytTpJ_m8_PlP4X0_akitYYjpuBhUGxK-6rXGKrWNilSYuFWQQUok5hEqVRGMh7MWSs9dqW7nYcELRtgOavz64lnk1F6ogPTptTahqRsQZrNMyYMvSpvnvuHxg_5MCvLs7d_bWpoXphid0vcCn5nVYh6c7P_NlNVB5ncYErgkDpV7aPBbn_EqPWEh1a/s1280/photo_2025-08-21_10-06-10.jpg

ជាការឆ្លើយតប អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំង និងរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែន និងចំណុចរសើបនានា ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានឡើងទៀត។ តែទោះជាយ៉ាងណា អំពើហិង្សានៅខេត្តភាគខាងត្បូងរបស់ថៃនេះ បានក្លាយជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរផ្តាច់ខ្លួន ដោយបើយោងតាមក្រុមស្រាវជ្រាវ Deep South Watch ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៥០០នាក់ស្លាប់ និងជាង ១៣,៥០០នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីឆ្នាំ២០០៤ មក៕

ឥណ្ឌាស្តារទំនាក់ទំនងល្អជាមួយចិនឡើងវិញ​ក្រោយប្រទេសទាំងពីរ​បញ្ចប់ជម្លោះព្រំដែនដែលអូសបន្លាយពេលជាច្រើនឆ្នាំ

0

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាឱ្យដឹងថា ឥណ្ឌានឹងស្តារទំនាក់ទំនងល្អជាមួយចិនជាច្រើនផ្នែក ដូចជា ៖ បើកការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ ជំរុញពាណិជ្ជកម្ម ការវិនិយោគ ជួញដូរនៅតំបន់ព្រំដែន៣កន្លែង និងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំទិដ្ឋាការ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlB3l2l0g10diWI-Uoajl9jleMKJlpdKxALjwrDwdZRxo6dLnx_JEhc04cI9QlMPNvbsVZiE5ziRmQTa_RJit2R-V8ljIZtwB7uXClmm_2MVOP_fi__Xx3DiFx601uYtposZf3P5AOad9h02Tsjh3KO7cfq602p501eXp_7s9a1OMCYR8kEY02yiePTSSC/s1200/image_2025-08-21_09-48-15%20(2).png
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាត្រូវបានចាត់ទុកថា គឺជាសញ្ញាវិជ្ជមានក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពីបានប្រឈមមុខ និងប៉ះទង្គិចនៅព្រំដែនកាលពីឆ្នាំ២០២០ ខណៈជើងហោះហើរត្រង់រវាងឥណ្ឌា-ចិនត្រូវបានផ្អាកដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ViO9kTkARCmud2DcPZ0g4k0w90Ar41qAm122kiFqqKjBm91tWceEt77wQuh3xeQTRat1l4-s0o6joMX9w-idR-SKBkYnJXUEWEHCEPV04aXYfAFT6uSeZI8vCPGPYHJ-8qVOkJOvBQJStDGwPoSdwF-xK_hOYDVTN6Vv5muo0K80wwUFmXBJVhoJtvso/s714/photo_2025-08-20_15-50-14.jpg

ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា គឺក្រោយពីលោក វាំង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ចំនួន២ថ្ងៃ ដើម្បីចរចាជាមួយលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា ស្តីពីការបញ្ចប់ជម្លោះព្រំដែនដែលអូសបន្លាយពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94sfJf69MWv8JSULPhCDIPRAUk3Kbq3PvqpQiqdaq3yWGt35Gvb82_xySTW0-qOGcrD_BE0k9rONOEDO-lei7RnqqlLjj0j_rCHDROPoomu2nln8O7CSBoP-rZ26Xg3785SeJzb3X_GftutNuw1i2Q-Soldv0AA06VLCgwnzOpyT6u1dQN8wsrePk2P_6/s976/image_2025-08-21_09-48-15%20(3).png

មន្ត្រីក្រសួងការបរទេសឥណ្ឌាបញ្ជាក់ថា ការចរចាបញ្ចប់ជម្លោះព្រំដែនបានលើកឡើងពីប្រធានបទជាច្រើនពាក់ព័ន្ធនឹងការដកថយកម្លាំងកងទ័ពទាំងពីរប្រទេសចេញពីតំបន់ជម្លោះនៅជួរភ្នំហិម៉ាឡៃ ការកំណត់ និងបោះបង្គោលព្រំដែន រួមទាំងពិភាក្សាពីកិច្ចការព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxsypvGL_ehCIoXu3hN0kUaT9DOUcYxjwZLsR_DC5GunvIQO7SuOIPcKg2qbFImBnzIOmw2oVsjpbZyV8oDFDTk3l6YlknlESSIbx_isqLZyKdBUnfqmhCTY38LGIP9-oQlo5v_vyWqCiDBoSQkSGefpvj07ENQ6B6-TlQXzyx9sLTsE2sD3t1ljFBk_e/s780/image_2025-08-21_09-48-15.png

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា គឺចិន និងឥណ្ឌា បានព្រមព្រៀងគ្នាបង្កើតក្រុមការងារពិភាក្សា និងសម្របសម្រួលកិច្ចការព្រំដែន ក៏ដូចជាជំរុញការចរចាព្រំដែន ។ យន្តការនេះនឹងពង្រីកការចរចាពីតំបន់ព្រំដែនខាងកើត និងកណ្តាល ហើយប្រទេសទាំងពីរនឹងចរចាជាថ្មីពីព្រំដែនខាងលិច ដែលការចរចា គឺនៅចិន ក្នុងឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82V6IF50ff94QiosHBX_2CSw_rE5N2TPx71-W7MVfK5voe8tPwd2tJ-bpz-teui416X3TFg2Su5s0SFC7J54oubS3TCzO0508pJq5Dg1wrXAVbajQ2afyHejvx7HDtbxRK7oUIqIBRR9hsQe9G8RoyFQzRNNsWWDLmvxP-Iv45OFx2ghffo8CPOJcVNoW/s1024/image_2025-08-21_09-48-17.png
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសរសេរក្នុងបណ្តាញសង្គម X ក្រោយពីជជែកជាមួយលោក វាំង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ថា ទំនាក់ទំនងមានស្ថិរភាពរវាងឥណ្ឌា-ចិន នឹងមានសារៈសំខាន់សម្រាប់សន្តិភាព និងការរីកចម្រើនទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwC5jBkOhyphenhyphenPuhZCct5MWZdpg3aJiFMpsJGlsBqz5jqSDWvP5PGHfnMegp2TRdBQ4q44qlVKuKgcun6qiVcc7_j9s5qhraS6Gy2BLUJMpwv0z8qEmb-1lVUb8LuSjKl2-ScCb9ubNLvOYB_gz5uwmShdXv8uzE2qOo80_SrVoKLNOZ-jhdbPHzA0asXMd_/s2048/image_2025-08-21_09-48-16.png

គួរបញ្ជាក់ថា ការព្យាយាមពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺស្របពេលពុំអាចទាយទុកជាមុនពីគោលនយោបាយការបរទេសរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក ។ ថ្មីៗនេះ ឥណ្ឌាប្រឈមនឹងការដំឡើងពន្ធទំនិញនាំចូលអាមេរិកខ្ពស់ ដោយសារឥណ្ឌាពុំបញ្ឈប់ទិញប្រេងឥន្ធនៈពីរុស្ស៊ី ៕

ផ្លូវគោកចូលលែងបាន ថៃលួ.ច នាំចូលគ្រឿងសមុទ្រខុសច្បាប់តាមផ្លូវទឹកវិញម្តង! ចាប់បានស្រេចសូមសសើរ!

0

ខេត្តកោះកុង ៖ កម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៦៩ បានចុះប្រតិបត្តិការបង្ក្រាបទូកដឹកទំនិញជាគ្រឿងសមុទ្រ បាន ១ទូក និងចាប់ឃាត់មនុស្សចំនួន២នាក់ ពាក់ព័ន្ធនឹងការនាំចូលទំនិញគេចពន្ធមកពីថៃចូលកម្ពុជា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីគយ បាននិងកំពុងស៊ើបអង្កេតបន្តតាមនីតិវិធីច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLt2KIZJFvJ9KxEn5SPrki9sEJh_yXtMmQ0PbsCfzXSAlMVWJ9JVqY4muDvjz_RIS7fFWFIbVxOvPnHgy3FbKV_b1uTkA1Bt9sSSlboGbfPE7Xj1l0pyhc1WOyT6-tt7lc6aX9kLKO8TqdAvQNwvTZY1LdK98QpoPGhu8Wn40zHgLctsI02tRvPWDQbIB/s1280/photo_2025-08-21_08-41-04.jpg

នាព្រឹកថ្ងៃទី២០ ខែសីហា លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទំនិញដែលត្រូវនាំចូលដោយមិនបានបង់ពន្ធពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ចាប់ឃាត់ទុក និងបានប្រគល់ជូនសមត្ថកិច្ចគយ និងរដ្ឋាករខេត្ត សហការជាមួយ ក.ប.ប ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmEEXi2aY0jBTF3p4-ToVoZpiLnBvH8zKg2pUkA6zrzQZg-jNEhherzDMeyfez41_yuJ3UHOtlMXxfk1Tr7h6YuHgf762qDqGuzENd7sA_R2Ku3bLoUtY6HLEqF2TDG90iqh_oIn_6-q-qjgomgF_n6OlaD5V3hwo3DYtL1OUREOR5l4TJE_VeByNHOtA/s1280/photo_2025-08-21_08-40-56.jpg
ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBt_oIs7gwbmR057qH_lcS4ROCvn83cwKMnjvhq_Qqi1vRRoRowP8Ba8_fMNAjuFFVQl81BdJx5tkOR0ZmXrDwwZULgJ48_3Eq-xSHh73Mi6kvV3BY5_kvZ1bMP8u96UkcKnHqQd8g_GmCsaGoeKTH2JWYGPQRTb34xwR9U0q0b8EYfE5K6uFOEQp-b69u/s1280/photo_2025-08-21_08-40-58.jpg

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទូកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJcv3qPXpKbNEOpT1ji23uSwCnJiy-RXH5YTeSeAhRXuCGgO1eCusyO-tMKxC_sG50VgQWu7Ksws46xIm5wLk22MPe9-iRc2bGi6uhd3IpZCHEOebaON5I6gQYpL-JnYU_9rXgxbNOIrcgnz-VsVHrxuJoO8gSUz__RGsdBMwrHcI7zbdhTk9vt_05WZll/s1280/photo_2025-08-21_08-40-59.jpg

បើតាមលោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បាតបង្រ្កាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRT09LptMk40zRW4U1aLFeAvx76ZS-VbN-JZJ6zD8QpYQobCoQRrHY1jLZmf9oRDFKymkPpmXguR3RUBFnlWh_ZQNp8PfUqkxygl3p-2tohhjxVTnjOZRRUEp4ZdWSRoSA1fu6A1NGiNeDRHui_DIBq9vG7NNa9rIbIgyZ1bqMX30XPJAOeFLKAiLz_Ik/s1280/photo_2025-08-21_08-41-01.jpg

លោក Alfaro ហួសចិត្តខ្លាំង! ក្រោយថៃថារកឃើញទូរស័ព្ទទាហានខ្មែរដែលភ្លេចរាប់សិបថ្ងៃតែនៅមានថ្មប្រើធម្មតា

0

(ភ្នំពេញ)៖ ក្រោយពេលថៃអះអាងថាខ្លួនបានរកឃើញទូរស័ព្ទដៃរបស់ទាហានខ្មែរដែលលាក់នៅក្នុងគន្លាតថ្ម ពេលចូលទៅបង្កប់មីនក្នុងទឹកដីថៃ លោក ម៉ៃឃើល ប៊ីអាល់ហ្វារ៉ូ (Michael B Alfaro) បង្ហាញការហួសចិត្តជាខ្លាំង ដោយចង់ហៅលោក អុីឡុន ម៉ាសក៍ មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាអាចផលិតទូរស័ព្ទដែលអាចត្រូវភ្លៀងត្រូវខ្យល់ ទុកចោលអស់ជាច្រើនថ្ងៃបានដោយមិនជ្រាបទឹកខូច និងមិនអស់ថ្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRDBWTCSxG4bp04zNVw_BvNmPDYKsBGysz16hvpJy2VyJ_pTFPjvicbCDZohRRMyOcvdxp-kqAbMsYAmA6KucVL85EkxJ1LU2zMonK92N02_hFUuFWa4s_rYcU1G0OZ0f98Mz9YBNVkD6QVwHMYI1qBC_CfrzjLDnRqIgU-7UJn82XwcwFD-MNUYGwcrl/s640/photo_2025-08-18_16-01-22.jpg
នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានរបស់ថៃបានចុះផ្សាយព្រោងព្រាតថាកងទ័ពភូមិន្ទថៃ បានរកឃើញទូរស័ព្ទមួយគ្រឿងដែលជារបស់ទាហានខ្មែរបានលាក់ទុកនៅគន្លាតថ្មហើយភ្លេច ពេលចូលមកបង្កប់មីននៅក្នុងទឹកដីថៃ។ ក្រោយការរកឃើញ កងទ័ពថៃបានឆែកមើលក្នុងទូរស័ព្ទនោះដោយបានប្រទះឃើញរូបថត និងវីដេអូសកម្មភាពដាក់បង្កប់មីនរបស់ទាហានខ្មែរដែលបានថតទុកនៅក្នុងនោះ ហើយកងទ័ពថៃបានអះអាងថា ទាំងនេះគឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតថាកម្ពុជាពិតជាបានលួ.ចដាក់គ្រាប់មីននៅក្នុងទឹកដីថៃពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRwU6iKKo4x5va-dmSl5AwyROgYSYcUmOYBGJ86yK8BmTrzOo58SjiTNq6GJJkXz5QuoPcvmdZkONFAJGhDcR78me2-_Ej4nXk7SQAXzk1JciQs5WZMboQUwVczFhcRK6bwCaRJg3CW6loUfMO091ce6NtMZxe2LuGJ8IUQJlvTj5IV3F1E9PX3i-3FRX/s853/photo_2025-08-20_11-40-30.jpg

បន្ទាប់ពីការប្រកាសរបស់ថៃបែបនេះ មានអ្នកវិភាគជាច្រើនបានលើកឡើងថាវាគ្រាន់តែជាការសម្ដែងរបស់ថៃ ដើម្បីចោ.ទប្រកាន់ និងបង្ខូចឈ្មោះកម្ពុជានៅចំពោះមុខអន្តរជាតិតែប៉ុណ្ណោះ។ បើតាមផេកជនបរទេសម្នាក់ដែលមានឈ្មោះថា Kevin Smith KH បានបង្ហោះវីដេអូមួយដោយរៀបរាប់ថា វាមានចំណុចជាច្រើនដែលមិនសមហេតុផលទាល់តែសោះ ក្នុងការឲ្យជឿថាទូរស័ព្ទនេះគឺជារបស់ទាហានកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFo355JbGlPOZvS-R2ajFqNt9chH4rSY4F60fSmZAQ_Q8cpCNNNp_JIQVVPUh_67DEz6J87RmAuch8yRmeCOH957NdPsyT92j1szk8KlwgcpCFD8OE9mXL-mQfbZ2Vn0JjSaVLq6-y4DOfrMMbqHl4UswH1ZCvYrLVsgCAhCyyHJYYl8tp3w0bujlvA9O8/s1280/photo_2025-08-20_11-40-38.jpg
ចំណុចធំៗដែលគេយល់ថានេះជាការសម្ដែងរបស់ថៃរួមមាន៖ ១. តើអ្នកណាទុកទូរស័ព្ទចោលជាមួយនឹងខ្សែសាកដូចនេះ? ២. តើអ្នកណាទៅល្ងង់ដល់ថ្នាក់ថតសកម្មភាពខុសច្បាប់របស់ខ្លួនទុកក្នុងទូរស័ព្ទធ្វើអ្វី? ៣. បើមើលទៅ ទូរស័ព្ទនេះទំនងជាទុកចោលច្រើនថ្ងៃហើយ តែហេតុអ្វីបានជាវាមិនត្រូវភ្លៀងជ្រាបទឹកខូច និងមិនអស់ថ្មបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjkAvzkaP5L49zZPvTMRBv5gQyS3BrX29pMeV8w-rkpz6Fiyt0ssP917tLHVt6E42DdVgGxMCM9tD3LG6QcOLkYeotI-OEB7Bdko4XyHhGr3tXUA6ea39LmQq4ejCAhWzX5wovpvrk9sxPDoQ_yRmKwlIkJOW7ot_GfweqeLr6D2qQ9n4yHo8-US39ISPM/s1280/photo_2025-08-20_11-40-33.jpg

ទន្ទឹមនឹងការបង្ហោះវិដេអូរបស់ Kevin Smith KH លោក Michael B Alfaro ដែលទើបចាក់ចេញពីប្រទេសកម្ពុជាទៅដល់សហរដ្ឋអាមេរិកនោះ បានចែករំលែកបន្តនិងសរសេសំណេរខ្លីមួយបែបហួសចិត្តថា៖ តើអ្នកគិតថាកម្ពុជាអាចផលិតទូរសព្ទមិនជ្រាបទឹក ជាមួយនឹងថ្មកាន់ដែលទុកចោលយូរហើយមិនចេះអស់ដូចនេះឬ? អ្នកណាក៏បានដែរ សូមប្រាប់ លោក Elon Musk ឱ្យទាក់ទងមកកម្ពុជាផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTur9F5iwRIVmhx_Hu2gYt3cMyLS-vGQ614syzx3Zo8txdNKt9wqVjV-IESL4QEAXkfqBDxEbCfyNFc3BVDu3MyeRIyeA4G8cgZLiXqHw8ka-OkA6-4JUbIQEW1ylA7rmipg2PzINXM4a_d4rMy8qeQHy8SgabofLiBWR-CMSXywA5ZtYVmOiTTQMVDr5z/s1280/photo_2025-08-20_11-40-35.jpg

ក្រៅពីលោក Alfaro ប្រជាជនខ្មែរគ្រប់រូបដែលបានឃើញព័ត៌មាននេះ ក៏មានការហួសចិត្តមិនស្ទើរនោះដែរ ដ្បិតថៃមិនត្រឹមតែចូលចិត្តផលិតភាពយន្តដែលមានល្បិចពិសពុលប៉ុណ្ណោះទេ ប៉ុន្តែសូម្បីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកសារព័ត៌មាន និងប្រជាជនថៃមួយចំនួនក៏ចូលចិត្តសម្ដែងផងដែរ៕

ជី ដេវីត ទម្លាក់បទថ្មីឆ្លុះបញ្ចាំងពីល្បិចពិ.សពុ.លរបស់ខ្មាំងស.ត្រូវលូកដៃមកចាប់ប៉ុន្តែជាធ្នាក់

0

តារាចម្រៀង ជី ដេវីត បានទម្លាក់បទថ្មីមានចំណងជើងថា «ចងចាំ» ដែលស្តែងពីភាពឈឺចាប់របស់ប្រជាជនខ្មែរដែលប្រទេសថៃឈ្លានពានកាលពីថ្ងៃទី២៤ កក្កដា ។ខ្លឹមសារនៃចម្រៀងនេះក៏បានរៀបរាប់អត្ថន័យជាច្រើនទៀតជាពិសេសទាហានខ្មែរត្រូវបានកងកម្លាំងថៃប្រើល្បិចពិសពុលមកធ្វើជាចាប់ដៃប៉ុន្តែវាគឺជាអន្ទាក់។ មិនត្រឹមតែប៉ុណ្ណោះ ថៃគឺបានដាក់សម្ពាធមានការរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ហើយព្យាយាមស្ងៀមស្ងាត់រឿងទាហានទាំង១៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM6SlJaG63v1NtlxnVdUeOEGRVSmZctI-052SRH151RRs0TYuKoM0R5faUeugWq7EXdpMe8M-w1450RvFf1wA8TmYV5vj43lXOs9rdLWuCyIADYIAgEPF-1IIguOTusCQV9QrP5EShllxpkw07DO_YY9P-l6xXrfoJfozvnktzGSug0yP5FFItYa9nls3-/s2048/image_2025-08-20_14-55-30.png

ជី ដេវីត បានទម្លាក់បទ «ចងចាំ» កាលពីយប់ថ្ងៃទី១៩ សីហា បន្ទាប់ពីភរិយារបស់ខ្លួនគឺ ទេព បូព្រឹក្ស បានទម្លាក់បទ «យុទ្ធសង្គ្រាម»។ លោកបានបន្ថែមខេបសិនថា «ជីវិតជូនជាតិ ធាតុជូនម្ដាយស្ដាប់ប្រយោគនេះ ដាស់កម្លាំងចិត្តកាយបូជាជូនជាតិដោយមិនស្ដាយរូបកាយជីវិតយើងអាចស្លាប់ ជាតិយើងមិនអាចឡើយស៊ូស្លាប់មិនដកថយ ព្រលឹងខ្មែរក្រោកហើយស្មារតីរួបរួមពួកយើងនឹងកកើត តស៊ូការពារទឹកដីកំណើត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplLesqDTILokP6ZDh7UQVC5VZwBZwsnwptl3duL_fRnm_8VLjlcKGjN0L8rtcLe9rIBmh_om4MDFN0GlM2Ezh9CS3EpymEzbzxDRHQ2S4pvyBW0PBP0Vu4K0L5JtSYN2v9UK0V-A8NE7V0pTVOA1UPtLD2siu99LwAQJCuYuKtE4Mqry_lgnGDB1m9tsL/s2048/image_2025-08-20_14-55-35.png
នៅក្នុងបទចម្រៀងនេះគឺបានបង្កប់ខ្លឹមសារជាច្រើនដោយ ជី ដេវីត លើកពីការឈឺចាប់របស់ប្រជាជនខ្មែរគ្រប់រូបដែលប្រាង្គសិលាត្រូវបានកម្ទេចដោយការឈ្លានពានសង្រ្គាមខ្មែរ-សៀម មិនចង់ឱ្យខ្មែរថ្កើង។ ខ្លឹមសារបទ«ចងចាំ» ក៏ថ្លែងពីវីរភាពរបស់ទាហានកម្ពុជាដែលពលីការពារដីខ្មែរព្រោះតែតទល់ជាមួយខ្មាំង ហើយទាហាននៅជួរមុខនៅតែតតាំងទោះគេសន្ធប់យ៉ាងណាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8afMbROaahbC7QwrwyVlc5txhxFgp6TvFKm-VkitAg8tedUmTN-vn4wZ2KwaUK0zMMXxEekV8gocOXbo2HwzQ9glGsv0K6sQPDNK5ml-gtui34-hpVKJrR-l-t4BPR_vIzILpYNc7q5AZmLWvSty4gJHEenC7YF_5bAM1DLNvbmsQuIWwEW9qs-oG0Xyi/s2048/image_2025-08-20_14-55-32.png
តារាចម្រៀងរូបនេះក៏បានលើកយករឿងទាហាន២៣នាក់ធ្លាក់ចូលអន្ទាក់ថៃ ក្នុងគោលបំណងលូកដៃរាប់អាន ប៉ុន្តែនេះជាធ្នាក់របស់ពួកខ្មាំងសត្រូវ ហើយខ្មែរចង់បានតែសន្តិភាព ប៉ុន្តែវាចាប់ទាហានខ្មែរជាគំនាប និងប្រឹងដាក់សម្ពាធ រាយបន្លាលួស គេចវេះមិននិយាយរឿងទាហាន១៨នាក់ ចាប់ទាំងមនុស្សលួចទាំងទឹកដី។ ជី ដេវីត ក៏រៀបរាប់ពីភាគីកម្ពុជាខំស្ងាត់រកដំណោះស្រាយ ទាំងខាំមាត់សង្កត់ចិត្ត ពាក្យសម្ដីគេគ្រប់ម៉ាត់គឺគេចង់តែសម្លាប់ ប៉ុន្តែយើងរួបរួមគ្នាព្រោះពេលនេះជាវេលាដែលត្រូវតែស្ដាប់ពឹងពាក់លើច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rUuanoyOauhn14sG-9VGV3ykg5mHCLJDuCCdZZLXLXwqXjBMcCjtffEbFRJ7TGvQmtGgf5v82qhj-wp5yWebTFSYNYxD7SgxhWFhi-agzKn4BdQTZP7ga1ux5SsDz1pAPHqvsxbsUHKp28bv0lK5pkJkHF58gz3RKaaNPz76ClpxjoXfg7piU21CCm7l/s1280/image_2025-08-20_14-55-38.png

ប្រឈមនឹងខ្មាំងសត្រូវឈ្លានពាន តារាចម្រៀង ជី ដេវីត ក៏បានបញ្ជូលអត្ថន័យពីទ័ពជួរក្រោយមិនឱ្យទ័ពជួរមុខឯកាចាំផ្ដល់ជំនួយទំនុកបម្រុងនូវស្បៀងអាហារ ជួយគ្រួសារជនភៀសសឹក ជាកម្លាំងសាមគ្គីទោះគេកាច់ក៏មិនបាក់ហើយភាពសច្ចៈនឹងឈ្នះ។ លោកក៏បានដាស់ស្មារតីថាសង្គ្រាមលើកនេះត្រូវតែចាំ ផ្ដាំកូនចៅពីសន្តានខ្មាំងដែលចូលមកឈ្លានពាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomUmVVtjXQkk0x1u5-FylPHJBgc01KGBHX7rKHDv8UW7Vmff2UDtc_oaH_UoRJ-du4l9dNiixSkC5XILCUzuI_5kCddrIobHLSva4OL8nobpDjGINtGPNtIE4lALDeOE3Q-94D0QlW2AmLogCvV8TVQ3fOYM4FjocDx9GI3eAfy4lPpzZF6PAnF9MKYiO/s2048/image_2025-08-20_14-55-29.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែសីហា វាមានរយៈពេល២២ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង៕

Tian Xi Wei ជាប់ពាក្យចចាមអារ៉ាមទាក់ទងនឹងតារារួមអាជីព Lai Wei Ming

0

ថ្មីៗនេះបណ្តាញសង្គមរបស់ចិនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពី Tian Xi Wei និង Lai Wei Ming ណាត់ជួបគ្នា។ ពាក្យចចាមអារ៉ាមនេះ ផ្តើមចេញពីការបង្ហោះមួយ ដែលបង្ហាញពី តារាសម្តែងទាំងពីរញុំាបាយឆាដូចគ្នា សូម្បីតែចានក៏ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtutfQCvzjxCzj5ooW53Mkuj9dADM6SjeJlpMXtX2J8pthbdHjTYL5XuTpJgLhVLV2Ntq7HliD_1Fl8NC9YtwmR7utUtlx9MsSHTv7thxvlDwDmWwLmNfB5pGCSiQGDomttUx9zsCuZ_UlBTCdu1zGavUFLsU06IwOB-v-wAae7pksT-bOy8wjKFwDPy9/s2000/image_2025-08-20_10-52-26%20(2).png
Tian Xi Wei និង Lai Wei Ming អ្នកទាំងពីរបានចូលរួមនៅក្នុងរឿងភាគទូរទស្សន៍ Moonlit Reunion ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃទី ១៨ ខែសីហា។ ដូច្នេះហើយទើបមានការរំពឹងទុកជាច្រើនអំពីទំនាក់ទំនងរវាងអ្នកទាំងពីរអំឡុងពេលថតរឿង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការផ្សាយផ្ទាល់មុនពេលរឿងនេះចាក់ផ្សាយ Tian Xi Wei បាននិយាយភ្លាមៗដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohT3SEWhyI79K-G_ytGxEOjJd4aAdHb4EBcfexopIU4-FcYkcvoPKlI-pbslt82xfYhC6JKelIUKazfmONPuZ_EzMiddzwHmjTU39SKYNnqsL8GUMEZrGn-WRwDk1xD6YQetjfa6yk0VNYOLM_Bqr-QB_ptv8ji0FWlWjmUeTZ4agAVrhCS_HkJVZvhMe/s1155/image_2025-08-20_10-52-29.png

តារាស្រីរូបនេះបានប្រាប់ថានាងបានអញ្ជើញតារាសម្ដែង និងក្រុមការងារមកពិសាអាហារពេលល្ងាចរួមទាំង Lai Wei Ming ផងដែរ។ Tian Xi Wei ក៏ជាអ្នកផ្ញើរូបថតអាហារចូល Group chat ឱ្យគ្រប់គ្នាប្រើប្រាស់ និងបង្ហោះ ដែលនាំឱ្យមានការយល់ច្រឡំ។ តារាស្រីវ័យ២៧ឆ្នាំរូបនេះបានបដិសេធចំពោះពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារារួមអាជីពរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga_7xxqbLJ3pgoCf92J7q6bzk4E06Bvso77vcRMwCU-3pBZWPAmKyhOCKVbe26kCcsLcAP8LmRJXbv3sox9mai3dafQb-RBY4RFwPdzTeKldxJozHa-U7xm-v35LpUVrLHZT9BOFgBilASrHZan8CWb69Oo6b5xAreUWA59iCu9a6OKTUL9PntO2QXDRqk/s2048/image_2025-08-20_10-52-28%20(2).png

សកម្មភាពរហ័សរបស់ Tian Xi Wei ត្រូវបានទស្សនិកជនគាំទ្រ។ ដោយសារតែនាងកំពុងសម្ដែងតួឯកស្រីក្នុងរឿង «Moonlit Reunion» គូជាមួយតួឯកប្រុស Xu Kai ។ ប្រសិនបើតួឯកស្រីមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយតួប្រុស Lai Wei Ming វាអាចប៉ះពាល់អវិជ្ជមានដល់ការសម្តែងភាពយន្ត និងបទពិសោធន៍នៃការទស្សនារបស់ទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLl2QyS5n69iZlda3hZ-CVIS15M8TVq_QIISTcBmkzDW2SHv88rl91GGvaMSfDjvy92XwwCyGufrawqogmb0jgeweJNlvSaQOJ7foVJFclqSEv-xIxKYu-G4l1LHCWSE-JvDqbnpR0Y2lWj_9YL1AKxYv7K7bAIbmkPlZehvy0mf3h0UzAkp9_QFopBS_/s2488/image_2025-08-20_10-52-30.png

កន្លងមក Tian Xi Wei ធ្លាប់មានពាក្យចចាមអារ៉ាមថាបានណាត់ជួបមិត្តរួមការងារជាច្រើនដងដូចជា Dylan Wang ជាដើម។ នៅឆ្នាំ២០២២ Tian Xi Wei ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Qu Chuxiao ។ ប៉ាប៉ារ៉ាស៊ីថតបានពេលអ្នកទាំងពីរចូលនិងចេញពីសណ្ឋាគារដូចគ្នា។ នៅពេលនោះនាងបានបដិសេធពាក្យចចាមអារ៉ាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLL1S9b2jTzYiXM2M-IWV_57vuF4HqpKlUpbCsZXZpnNNzPbHOCtBYgjeYnswP8erlm-86IjOc56m9xNP0qmask9ofG4sl5q032jKlaP_xc_UF_LxMao0ukrDDdLkf-tHXhLnLMUeC7w9FrrCDGyJExqhj3889Pfy6ZPemc3OECyVX6SavPBTDnwF5_Yxf/s690/image_2025-08-20_10-52-26.png

ក្នុងរឿង «Moonlit Reunion» ដែលទើបតែចាក់ផ្សាយនោះ Tian Xi Wei និង Xu Kai ក៏ត្រូវបានគេសរសើរថាជាគូស្នេហ៍ដ៏ស្រស់ស្អាតផងដែរ។ ទស្សនិកជនជឿថា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Tian Xi Wei ជាច្រើនកើតចេញពីការពិតដែលនាងតែងតែបង្កើតអារម្មណ៍ទាក់ទងជាមួយតារាប្រុសរបស់នាង។ សកម្មភាពស្និទ្ធស្នាលរបស់នាងក្នុងអំឡុងពេលផ្សព្វផ្សាយភាពយន្តនេះក៏ងាយនាំឱ្យមានពាក្យចចាមអារ៉ាមស្នេហាដែរ៕

ម៉ែសេះ រំភើបឡើងហូរទឹកភ្នែក ខណៈ ប៉ីប៉ី ឌី លើកតម្កើងឱ្យធ្វើជាតួឯកព្រោះតែសមត្ថភាព

0

វីដេអូមួយដែលបង្ហោះដោយ ប៉ីប៉ី ឌី ពី ម៉ែសេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនដោយសារតែ ម៉ែសេះ រំភើបឡើងហូរទឹកភ្នែកពីការសម្តែងរបស់ខ្លួនលើកដំបូងនៅក្នុងវិស័យកុន។ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់ពាក្យសម្តីមួយចំនួនដែលគិតថា ម៉ែសេះ មិនស័ក្តិសមធ្វើជាតួសំខាន់ក្នុងភាពយន្តខ្នាតធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2iWd2XYVJR2A8Tn7063hVNyfvWmMGoYPrb514Q7b8PbykldUX6KbAExqh7i5Kq_yEcXl2DPBW7iYLeFhiykiHBgwQH7CubAQ1jdoQiiL6wQImwSEOKSLrOeSQCQ2xED43tdPmVCaafc0CdP4dK9XJ2B6e2yjoH0uBOworz0HUGR1mLV_UE8r7Y3OA_bAJ/s2048/image_2025-08-20_13-39-26.png

កាលពីយប់ថ្ងៃទី១៩ សីហា ប៉ីប៉ី ឌី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា«សេះ វារំភើបដល់យំ ធ្លាប់តែស៊ីស្មៅ ក្លាយជាតួឯកអ្នកណាមិនយំ?»។ ឃ្លីបខ្លីនេះទស្សនិកជនគឺបានឃើញ ម៉ែសេះ គឺហូរទឹកភ្នែកច្រោកៗហើយក៏បាននិយាយដែរថា ការយំនេះគឺដោយសារក្តីរំភើបចំពោះស្នាដៃការថតកុនដំបូងរបស់ខ្លួន។ មានមនុស្សជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ហើយក៏មានការសរសើរទៅកាន់ ម៉ែសេះ ត្រង់វគ្គទះកំផ្លៀងអ្នកបម្រើក្នុងនាមជាអ្នកស្រីទី៣ នៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkt-EhJl4rxo9imeR2pdzwQFth1tgyIDZQMumIDTsjSNgY0bhrbqi-Gv50SOYgbXSEv2olAIhkPVkz69OQaY3tPypQkjeCHAOEqV-ghMt03dvozgmBhVgQFdWkoU8kuaU5xF9iM503PH32Wl_oxuvjUffABB_u079lSHoBL_Rx-LP11HnJqVvCGk5ZX4T5/s2048/image_2025-08-20_13-39-20.png

ជាមួយគ្នានេះ ប៉ីប៉ី ឌី ក៏បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលគិតថាភាពយន្តរបស់ខ្លួនខ្វះតួទើបជ្រើសរើស ម៉ែសេះ មកធ្វើតួសំខាន់ក្នុងរឿង។ មតិយោបល់នេះ ប៉ីប៉ី ឌី ថាមិនខ្វះតួនោះទេប៉ុន្តែឈរលើសមត្ថភាពហើយ ម៉ែសេះ ក៏ជាមនុស្សក្នុងក្រុមរបស់ខ្លួន លោកចង់លើកធ្វើជាតួឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXdJHCmq9khKBIZJ3J-GSDw-PPw4j2KKBGLdCC2ILFa0wXx_LTnxldy9AkBlonuCBgP7C69nLNs5CC_3JXxgPIrG9lLa_FOrPX7ydy9274tn7ckfrCRo_ft1TyeC-4ld1okMe27pdAV74JcjaoCpAIXAAju7nHnLk96n3ckIWKvKtxxKFqtvbFvJGd2zKv/s1440/image_2025-08-20_13-39-18.png

អ្នកជំនួញល្បីឈ្មោះរូបនេះបានសរសេរបញ្ជាក់ថា« ខ្វះតួ? អត់ខ្វះទេបង តែសូមបើកចិត្តទទួលយកមនុស្សដែលមានសមត្ថភាពផង គិតងាយៗ មីសេះជាមនុស្សក្នុងក្រុមខ្ញុំ ខ្ញុំចង់លើកវាធ្វើតួឯកក្នុងរឿងកុនដំបូងរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9WEuZ2gADhA9RCfe8LjTiwL75T9InnBL9TBkKye-izUjcZPIpuNR9XZ03nv4p7BTEjawlMZdRKCH14vwUAjnXv188w_4QQOIg6DWoGTBv1r7CMVQ9zzUi7MuS5ML0ZcIe1wJe3CuBlMHkxQRHKZ6MUYGZ2eNWcQ0UDnT2QjYpAbBMncgeJrNQkIf6G93p/s2048/image_2025-08-20_13-39-22.png

គួរឱ្យដឹងថា កុនខ្នាតធំលើកដំបូងរបស់ ប៉ីប៉ី ឌី ដែលចាយលុយខ្ទង់១០ម៉ឺនដុល្លារ ត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «ភូមិគ្រឹះអាគម»។ ភាពយន្តនេះក៏ជាស្នាដៃចុងក្រោយក្រោយការដឹកនាំរបស់លោក កៅ សីហា មុនពេលលោកចែកឋាន។ ទោះបីជាចំណាយថវិកាក្នុងការផលិតច្រើន ប៉ុន្តែ ប៉ីប៉ី ឌី បានសម្រេចចិត្តមិនយកកុនរបស់ខ្លួនចាក់បញ្ចាំងក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕

សូមប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ Lucky Draw ក្នុងខែកក្កដាឆ្នាំ ២០២៥ ជាមួយ Metfone Wi-Fi

0

ក្រុមហ៊ុន មិត្តហ្វូន វ៉ាយហ្វាយ សូមប្រកាសជាផ្លូវការថា កម្មវិធី Lucky Draw សម្រាប់អតិថិជនប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយនិងអតិថិជនបង់សេវាកម្មដើម្បីប្រើប្រាស់បន្ត បានរកឃើញអ្នកឈ្នះរង្វាន់ជាផ្លូវការហើយ។ ក្នុងឱកាសពិសេសនេះ យើងខ្ញុំសូមអបអរសាទរដល់អតិថិជនដែលឈ្នះរង្វាន់ប្រចាំខែ ដូចខាងក្រោម៖

 

 

    • ???? Samsung Smart TV 43 Inches ចំនួន ១គ្រឿង បានទៅឈ្មោះ សុខ ធារ៉ា បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNoE1jaKqzUGagodtBKTIEpi8royZKbQIMTDykrN3XQrLuiqTgN6_t6YfMUiOochiflxNyczbZ-hb3j6R1zGH7ozttfnG-2KgwGXTCJFWwj0cD-36gE27YhN2BWD0a86uE9Y1fZOHqFgDlK23OnDW86oLRYrB29N4kCcBTqbSSOvEXvnFwEdfCwRtPSvs/s631/Picture3.png

 

    • ???? Samsung Smart TV 43 Inches ចំនួន ១គ្រឿង បានទៅឈ្មោះ នាក់ សុលីន បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCPYqjPd1QjaaFb-1ZXE7qiQKW-yLTZA5m0rbi6dR-x4-_kYd62Z7ZmOmOYW48No2PlxeZ335TP0Tx1tdjWGk-Tx8RXldOhHTsJzOdMWBi0f-RNxOsIIBSa_LBXPv1rFY_QQ1c4xYYG14n8GcqaFhemOmjzvwuegWRA-zBDbr6Mele8BcxXe_zRPP0I6gl/s634/Picture1.png

 

    • ???? iPhone 15 Pro Max ចំនួន ១ គ្រឿង បានទៅឈ្មោះ ប៊ូ ពុទ្ធាវ បានឈ្នះរង្វាន់នេះពីការភ្ជាប់អ៊ីនធឺណិតវ៉ាយហ្វាយ!

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgif_kGr8Gm_ptsFdCxbObyVHJo1hmhaBCiSFnVMtSOFuVfPDTg0XxXAxKg-pSM7jUrgG0xJeoihyphenhyphenGDiMX_YKOs14NFkZDhyISHB1bcR_ao71gMJSOAu53_V1hyklKuHosUnq9GtaQlma2iLRo5VT1H9yCTxAEe1CvaPQBR3D2VW9QV7YhEe4Dv0gKv_kd/s631/Picture2.png

 

    • ???? សូមអបអរសាទរដល់អ្នកឈ្នះទាំងអស់ និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចូលរួមកម្មវិធីពិសេសរបស់យើង។

 

    • ???? កុំភ្លេចចូលរួមដោយចុះឈ្មោះប្រើប្រាស់សេវាកម្ម WiFi និងបង់ប្រាក់ប្រើប្រាស់បន្ត ចាប់ពី 3 ខែឡើងទៅ លោកអ្នកអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងពេលខាងមុខនេះ។

 

    •  ជម្រើសអ៊ីនធឺណិត WiFi៖

 

    • • ᯤ $15/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 50Mbps)

 

    • • ᯤ $18/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 60Mbps)

 

    • • ᯤ $25/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 85Mbps)

 

    • • ᯤ $35/ខែ (ទទួលបានល្បឿនអ៊ីនធឺណិត 120Mbps)

 

    •  អថិតិជនចំណេញ

 

    • • បង់មុន 6ខែ ប្រើបាន 7ខែ

 

    • • បង់មុន 12ខែ ប្រើបាន 15ខែ

 

    • នឹកដល់អ៊ីនធឺណិត នឹកដល់ មិត្តហ្វូន វ៉ាយហ្វាយ!

 

    • សម្រាប់ព័ត៌មានបន្ថែម៖

 

    • 1️.ខលទៅកាន់ 097 6 097 097

 

    • 2️.Telegram: https://t.me/Metfone_WiFi

 

    #Metfone #metfonelucky

ស្តេចថៃត្រៀមប្រគល់មេដាយដល់កងទ័ព និងទាហានឈុតខ្មៅដែលបំពេញភារកិច្ចលេចធ្លោនៅព្រំដែន

0

ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា ស្តេចថៃត្រៀមប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃដែលបានបំពេញភារកិច្ចលេចធ្លោ ព្រមទាំងប្រគល់មេដាយទៅឱ្យអង្គភាពផងដែរ នាដើមខែកញ្ញាខាងមុខ ។ ស្តេចថៃបានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ និងតែងតែផ្តល់ជំនួយឱ្យកងទ័ពជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg
លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា កន្លងមក ស្តេចថៃ និងមហេសី បានតាមដានស្ថានការណ៍ព្រំដែនយ៉ាងដិតដល់ ហើយព្រះអង្គបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្តឱ្យប្រឹងប្រែងបំពេញភារកិច្ច ។ ការប្រគល់មេដាយនេះចែកចេញជា២ផ្នែក គឺមេដាយសម្រាប់បុគ្គលលេចធ្លោ និងមេដាយសម្រាប់អង្គភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsmb8Ub0KDTKFxZ4__6qA0D3pgIedjW9pw4IrJelCUnS5FKuZpwxUkx8uI5W6DSMSAIy2zYkZBXFV42eHRIZak8Afmnxl5GN7rIw0kg1G_NxP0aPOB7bLFpzI-_PR-mR_gLx1un7sSpXN9O9H7eWXp4b7CP19EjZzII-P0qNceHQrZFOC7_Qx1d1bkKAXc/s1280/photo_2025-08-20_11-47-31.jpg
ថ្មីៗនេះ អនុលេខាព្រះបរមរាជវាំងថៃបានទំនាក់ទំនងមកក្រសួងការពារជាតិ និងទំនាក់ទំនងមកលោក ណាត់ថាផុង ដោយប្រាប់ថា ស្តេចថៃបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាឱ្យក្រសួងការពារជាតិពន្លឿនការប្រគល់មេដាយលើកទឹកចិត្តដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែន ។ រីឯកងទ័ពថៃនៅព្រំដែនខេត្តភាគខាងត្បូងចំនួន៣ នឹងទទួលបានមេដាយពីស្តេចដូចគ្នាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8tmN0wmD_CVjW7QY6fs33mC7LzVMpOLBS9IZPl2V7w48ADfSi2_pN5aJ_fd1fWYJP-XINJ_XVLqgokvTkcGvRCHT9XS1xs1DxRAf9RIDXi5-X-3Ww902V_8OYy0GZK0tj3ZO6KtUH5yIRdKd-_kQbVELG6Jg5zuOWtBHeXIGpjz9SsnNhPmL_0ruGxSi/s1360/image_2025-08-21_08-20-31.png
បច្ចុប្បន្ន ក្រសួងការពារជាតិថៃកំពុងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីការប្រគល់មេដាយនេះដើម្បីកុំឱ្យមានបញ្ហាកើតឡើង បើទោះជាស្តេចថៃបញ្ជាឱ្យប្រញាប់ចាត់វិធានការក្តី ។ ក្រសួងការពារជាតិសង្ឃឹមថា ការប្រគល់មេដាយដល់កងទ័ព ទាហានឈុតខ្មៅ និងសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃ នឹងធ្វើឡើងនាដើមខែកញ្ញាខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOqDOD8Rn8T_Ap-igY9V5hRISqvBLQKOmLFdlnvmSj4_Tsni421v7KgjlNSeL2u_DqaWCS1HwglIQ9XJxB1LIDeqApZcB5IjxuU2wn-6CgCoCm5WqzukUtl6va_A7-bkqmYCV_yulfI55rCqf_evBkUgcNsjRG4rKfijDNXPjP_Dpdjlk6ue765GOCxh2j/s1080/image_2025-08-21_08-20-30.png

កាលពីថ្ងៃទី១៩ ខែសីហា កន្លងមក មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បាននិយាយដូចគ្នាដែរថា ស្តេចថៃព្រួយបារម្ភពីកងទ័ពគ្រប់រូបដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហើយព្រះអង្គបានផ្តល់ជំនួយដល់កងទ័ពរងរបួសទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCjor5_I6qXEFIOb0qDJx8Y1J0SMB5Cx7sv3gEUDgKRoB7s5PYKK4DO9sfekrZTARvvuxIpY4Pj7PE8W-_lf44Hweu7T42uZHyiwr2SKPY_C6MjC1q8NmZFbEblDiV243ghCkJ48Ow1-N_Hh2anECXKf66rUAPe976V5OnOcBfmzny7Yr4jxa1OvdvA0R/s1000/image_2025-08-21_08-20-30%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ស្តេចថៃបានប្រកាសឱ្យកងទ័ពប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅខេត្តចាន់បុរី និងត្រាត ជាប់ដែនសមុទ្រកម្ពុជា ដើម្បីផ្តល់អំណាចឱ្យកងទ័ពបញ្ជាទ័ពក្នុងកម្រិតថ្នាក់ជាតិ ។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកនេះមានន័យថា ថៃត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋគ្រប់រូបរួមគ្នាការពារទឹកដី ៕