រាជធានីភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្នុងការចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលឆាប់ៗខាងមុខ ដោយមានលោក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេសុីធ្វើជាសាក្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hQGxY-B4H5YXWn3GJQPx4Gm-PCvidCTm8D8G-8kSUJ6WjRyx5Bg5ni7yggmc1B0-1txQH5VFL8h9gTtnSXw9XOxq9anLEnqzhXUBi9zEdjwGHOh-NACqpxfaViYg0Q-DV2oNBJHBTt-jtaN9rbpVy0BkEtqz3YuWbLnbgZLcXRFVTImlqRCyuYuCuzNg/s1280/photo_2025-10-18_15-41-16%20(4).jpg

យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីកាបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៨ ខែតុលា បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានគេរំពឹងថានឹងទទួលបានការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថៃ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហុីម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី២៦ ដល់២៨ ខែតុលាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLskFwRBJpsPTlUYYMPC2kISVHtPhmHigu5duQ17yrbMqfZpf9JU1hxQlZ5dnwIgvbUA9U356JvGod5znaQSLTRu1cIsudPfft7GCxAu2L_TjGbaBXhcDOoP5FEQjpo3QNrv_vE1WRop3dapfyF745qcJjvA9T8Pgg153Z-dCDkSFvaEZMwveXtj4hb9Eh/s640/photo_2025-10-18_15-41-16.jpg

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ក្រោយពីបានជួបចរចាគ្នារហូតដល់យប់ កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnaDH8PPhkxie1-PWbOuxq8Ig_xxuS2mxwPbe1Sx_sOI911jJbWlC5o_QTITa1A84F9fT-4KjI3GgxE7iRCBst2ENgrElDSiD-ks90_gyEFecnyPbRcoRXzWZrF5GKbLPCXxXW-Cdw67s1YXD0ZwjIm6KFw11kzLgYttlZk8ikBUDuaV1y-Fw_yQiCXKwx/s1024/photo_2025-10-18_15-41-16%20(2).jpg
បើទោះជាចុងក្រោយការចរចានេះ នៅតែមានភាពតឹងតែដែរ ប៉ុន្តែទាំងកម្ពុជានិងថៃបានរក្សាឆន្ទៈក្នុងការដោះស្រាយជម្លោះ ដោយមានអាមេរិកជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដូច្នេះគ្រប់ភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើបនាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqAcIbNsIvUgrDbf6I0K-BDru4TMBc-PdQQu9L9d46pCqY8g4LqZuDS7kBs6-LuwgYtDLH4zAOEVlKVnbNawI1WynhB8YSxpwaQ1_9hz-bu109whORmBLhroried8Pl20j8aD7irWHWMILjLYDd2GDSc4oIZH_f0NKB9Q4wiSoxRKgNgIKkRTfHLJkCWHF/s612/photo_2025-10-18_15-41-16%20(3).jpg

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ឲ្យឆ្ពោះទៅរកការរស់នៅក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ជាពិសេសការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ឯកសារនៃកិច្ចព្រមព្រៀងនេះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលនឹងពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមានភាពតានតឹង៕