TWICE បានក្លាយជាតារា Kpop ទី២ ដែលបានសម្តែងក្នុងកម្មវិធី Victoria’s Secret Fashion Show 2025 ដ៏ល្បីល្បាញដោយមានវត្តមានសមាជិក ៤ នាក់ចូលរួមដោយបានសម្តែងបទចម្រៀងចំនួនពីរបទក្នុងកម្មវិធីនេះ។ ការសម្តែងរបស់ TWICE បានបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលដែលទស្សនិកជនជាច្រើនគិតថាក្រុមនេះសម្តែងមិនសូវល្អជាពិសេសសមាជិកវ័យក្មេងបំផុត Tzuyu ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRFC0b9VptGkBgS9uMRlGiPg2oin7y49z3_Ke-oK4o1kazucrEA-UCaUzJw1uaDs9g2GQsWJGkkao2_4NDVRVKGU9-BI6lnMzSfKxj6u5AHcdz9sOGmGFtQMWVSvuYBXadcz7dfBQTIW4QI_mdj7GwCEO7f4-Z7j2h5cjnCU2rAM41ZS4cRaSdCrW-qpc/s1440/image_2025-10-17_14-44-39.png
ទោះបីជាមានប្រតិកម្មចម្រុះក៏ដោយ ការបង្ហាញខ្លួនរបស់តារាស្រីទាំង ៤ រូបរួមមាន Nayeon, Jihyo, Momo និង Tzuyu បានក្លាយជាប្រធានបទក្ដៅគគុក។ សមាជិកក្រុម TWICE សុទ្ធសឹងតែស្លៀកឈុតខោអាវក្នុងរបស់ម៉ាកយីហោ ហើយពេលសម្តែងមិនខ្លាចក្នុងការបង្ហាញរាងដ៏ស៊ិចស៊ីរបស់ពួកគេ។ ក្នុងចំណោមនោះ រូបរាងសិចស៊ីរបស់ Tzuyu បានបង្កជាព្យុះនៅលើបណ្ដាញសង្គម។ ដោយសារតែតារាស្រីកើតឆ្នាំ ១៩៩៩ រូបនេះតែងតែល្បីថាមានភាពផ្អែមល្ហែម គួរឱ្យស្រលាញ់ ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែល Tzuyu បង្ហាញស្ទីលបែបស៊ិចស៊ីបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZvztcovY43hrNQ0a1B8bh-Sp4-557EWL2stHpgC66W6kF8stwFL_pC6fzGGPau9QEkLUMsThQ0xI3X2mfizqHqLEIVlQ9pvDHlHaf5KMTVWTrmcqFEZMhKfQ717PLdrD5iqxDR8Q6ngKCCLYlDr8AYwUwptByajdDbPzHPxuSmyG772Rrb29Qka3GnME/s1080/image_2025-10-17_14-44-38.png

សមាជិកក្មេងជាងគេរបស់ TWICE បានពាក់អាវក្នុងពណ៌ស្វាយ រួមផ្សំជាមួយនឹង ពណ៌ផ្កាឈូក ដែលបង្ហាញពីដើមទ្រូងមូលក្លំរបស់នាង។ អាវក្នុងប្រភេទ «Wear Everywhere Push-Up Bra» ដែលមានតម្លៃលក់រាយ ៣៩.៩៥ ដុល្លារ ភ្លាមៗបានក្លាយជាការពេញនិយមមួយដែលមានឈ្មោះថា «អាវក្នុង Tzuyu» ហើយ «លក់អស់» យ៉ាងឆាប់រហ័សនៅលើគេហទំព័រផ្លូវការរបស់ Victoria’s Secret នៅប្រទេសជប៉ុន ចិន សហរដ្ឋអាម៉េរិក និងហ្វីលីពីន។នៅលើគេហទំព័រអាម៉េរិក អាវក្នុងជាង ១,០០០ ត្រូវបានលក់ក្នុងរយៈពេល ២៤ ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTQ5Ly0l58dgNeshtLLiJuHlS-2281kOnsG3d04GmKHJAQ7qib0Pfd7hLVsxNuPZJyFfRb6QAuguuZ8befglAdRqf9BxVCPPBBc8zxyebqUmxYhgTmUBQDTUVKp3cAeqNYoMwdjtabWQlOq2o_20VmngiGhqZjyI8vNVFVhNny44sB90KBViHXkhXcRV0K/s925/image_2025-10-18_16-04-56.png

ទោះបីជាមិនមែនជាតារាម៉ូដែលផ្លូវការរបស់ Victoria’s Secret ក៏ដោយក៏ Tzuyu បាននាំមកនូវតម្លៃជាក់ស្តែងដល់ម៉ាកនេះដោយសារតែភាពស្រស់ស្អាតនិងភាពទាក់ទាញរបស់នាង។
នេះក៏បើកការរំពឹងទុកថា យីហោខោអាវក្នុងដ៏ល្បីល្បាញនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយតារា Kpop មិនត្រឹមតែបញ្ឈប់ការអញ្ជើញពួកគេឱ្យសម្តែងក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែអាចមានបំណងសម្រាប់សកម្មភាពផ្សព្វផ្សាយផ្សេងទៀត៕