ប្រទេសថៃ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការងារថៃបានអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃរយៈពេល៦ខែបន្តទៀត ដោយពលករកម្ពុជាពុំចាំបាច់ឆ្លងដែនសម្រាប់បន្តសុពលភាពឯកសារ គឺថៃអនុវត្តតាមគោលការណ៍មនុស្សធម៌ ស្របពេលពលករកម្ពុជាឆ្លងដែនតាមច្រកធម្មជាតិចូលថៃជាបន្តបន្ទាប់ ។ ការពិត ការអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃបន្តនេះ ដោយសារថៃខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhL9q4zFrogOuRAYp8yh6ACsxb2nlQMxhxqnZdzX9709aHYDrQ6S2oPvctNa0LnGgcgLgGK9rdR39Z6h5UcMx2X5oOzMYXyf_29c_UsRBmOvq2eIUu8iADv9Ifw8JiVFA3b9wxFMWYChEKxEKIEVsV80lapxwoswv9ZwIkzRtzVbDPjplbSPjk2UoTZ6Ec/s1080/image_2025-08-15_09-04-25%20(3).png

បើតាមលោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺរដ្ឋាភិបាលថៃទទួលបានសេចក្តីរាយការណ៍ពីកងទ័ពថា បច្ចុប្បន្ន មានពលករកម្ពុជាមួយចំនួនបានឆ្លងដែនតាមច្រកធម្មជាតិចូលថៃក្នុងតំបន់ជាច្រើន ។ ថ្មីៗនេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត សហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ រកឃើញពលករកម្ពុជាឆ្លងដែនចូលថៃខុសច្បាប់ ខណៈកន្លងមក កម្ពុជាបានអំពាវនាវឱ្យពលកររបស់ខ្លួនដែលធ្វើការនៅថៃត្រឡប់ទៅប្រទេសវិញ ។ ពលករកម្ពុជាបានឆ្លងដែនចូលថៃតាមច្រកធម្មជាតិផ្សេងៗដើម្បីមកធ្វើការនៅថៃ ហើយត្រូវបានកងទ័ពថៃបង្កើនវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDTpQBBQ5OvJxJ7vX1IZ-TX3Sl3-W-rS5yCxANTpwkfF-QExu3pWN04llqNofLS-kddPS4qAd9E8zo4jClYLxv8UgBi-1KH0-USKLvdrlpebRZxnlFChgpf1gZxZUD2zMYwuRG1wPDDytovpPqNspisWd2DQXOF5FYGmYFDiYbsUxQGxU2QdVaub_kSNe/s768/image_2025-08-15_09-04-25.png
ខ្លឹមសារក្នុងសេចក្តីប្រកាសចំនួន២ច្បាប់ របស់ក្រសួងមហាផ្ទៃ និងក្រសួងការងារថៃ បានអនុញ្ញាតឱ្យពលករកម្ពុជាដែលរយៈពេលធ្វើការនៅថៃផុតកំណត់ ឬការអនុញ្ញាតស្នាក់នៅថៃផុតកំណត់ ប៉ុន្តែពុំអាចធ្វើដំណើរត្រឡប់មកកម្ពុជា គឺថៃនឹងអនុញ្ញាតឱ្យពលករទាំងនេះអាចធ្វើការនៅថៃរយៈពេល៦ខែបន្តទៀត ដោយអនុវត្តចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ (គិតត្រឡប់ក្រោយ) ។ ថៃអនុវត្តតាមគោលការណ៍មនុស្សធម៌សម្រាប់ពលករកម្ពុជាមានបំណងធ្វើការនៅថៃដោយស្របច្បាប់ ហើយនេះជាការស្នាក់នៅករណីពិសេសតាមសេចក្តីប្រកាសរបស់ក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9VKSMbl5fNN6I4aIe6qV3ZiixEe_LHZZ_cmj_U1DdarqE6_Dj2MjJ77ppLD9GYjYoArdlbqwTVYWkiVLGWDdYHNgVceNDNAXYdiXaYUiFzpAu0Y3BzbiTW0CQXLK4ItfhfCylo1a_UZJLYJP8wYiuxh6tIGkZFOpFYbSD-8J7NAI6GiIhLVzcjJqnmFfx/s1280/image_2025-08-15_09-04-26.png

ទោះជាមានការបន្ធូរបន្ថយច្បាប់សម្រាប់ពលករបរទេសធ្វើការនៅថៃស្របច្បាប់ក្រោមហេតុផលមនុស្សធម៌ក៏ដោយ ប៉ុន្តែថៃនៅតែផ្តោតសំខាន់លើការការពារសន្តិសុខជាតិ និងអនុវត្តច្បាប់ ។ រដ្ឋាភិបាលថៃនៅតែអនុវត្តជាមួយពលករបរទេសតាមគោលការណ៍មនុស្សធម៌ និងផ្តល់ភាពងាយស្រួលដល់ពលករកម្ពុជាតាមច្បាប់ថៃដើម្បីធ្វើការដោយសុវត្ថិភាព ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLIh9OlKTUT6SiwLjndPfH9QNtZ_MrqLHej019haXcqnEnk_D5lrtWZYBJe4woYPLwuW9MpOxKlFyk4qMXStKUFWi1PE_T91gFdj0bmpipM1jc0cGNClaqTD9tRbSZysvF8TBA3WTZx3DI9uZjAHv-rQUuT9NXylSk6lQuKTaNc4y1AuhNzvGWAPaR__vs/s1024/image_2025-08-15_09-04-25%20(2).png

គួរបញ្ជាក់ថា ក្រសួងការងារថៃបានអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅថៃរយៈពេល៦ខែបន្តទៀតនេះ គឺថៃបារម្ភពីសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះខ្លាំងដោយសារពលករកម្ពុជាសម្រុកចាកចេញពីប្រទេសថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ថៃប្រឈមនឹងការបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់៣ម៉ឺន២ពាន់លានបាតក្នុង១ខែ (ឬស្មើប្រមាណ ៩៩០លានដុល្លារ) បច្ចុប្បន្ន ក្រសួងការងារថៃព្យាយាមស្វែងរកពលករពីប្រទេសផ្សេងដើម្បីជំនួសពលករកម្ពុជា ដូចជា ៖ បង់ក្លាដែស និងស្រីលង្ការ ៕