Home Blog Page 32

អនុទីនថាបើកម្ពុជាចង់ចរចាជាមួយថៃ ដាច់ខាតត្រូវប្រកាន់យកអនុសញ្ញា UNCLOS តែមួយគត់!

0

ទើបងើបពីដេកឬមួយយ៉ាងម៉េច? នៅសុខៗនាយករដ្ឋមន្រ្តីមុខភ័យសម្ដីឡូយរបស់ថៃ អនុទីន ឆាន់វីរ៉ាគុល បានចេញមកប្រកាសក្ដែងៗថា ប្រទេសថៃនឹងកំណត់យកអនុសញ្ញា UNCLOS ជាក្របខណ្ឌច្បាប់ថ្មីតែមួយគត់ក្នុងការពិភាក្សាបញ្ហាដែនសមុទ្រជាមួយកម្ពុជា ខណៈដែលកម្ពុជាបានស្នើឡើងនូវលក្ខខណ្ឌនេះតាំងពីថៃមានគម្រោងរំលាយ MOU 2001 ពីដំបូងមកម្ល៉េះ។ តើអនុទីនទើបនឹកឃើញអ្វីបានជាសុខៗចេញមកប្រកាសបែបនេះ?

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ ២០២៦ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបង្ហាញសុទិដ្ឋិនិយមចំពោះការប្រើប្រាស់យន្តការសម្របសម្រួល UNCLOS របស់កម្ពុជាយ៉ាងដូច្នេះថា «កម្ពុជា កំពុងតែបង្ហាញផ្លូវវិជ្ជមានរបស់ខ្លួន ដើម្បីសម្របសម្រួលក្នុងការប្រើប្រាស់យន្តការ ឋិតក្រោមអនុសញ្ញា (UNCLOS) លើវិធានផ្លូវច្បាប់តែមួយរួមគ្នាជាមួយនឹងថៃហើយ»។

មិនតែប៉ុណ្ណោះលោក អនុទីន បានសង្កត់ធ្ងន់ថា៖ «ពេលនេះលែងមានវត្តមាន (MoU) ឆ្នាំ២០០១ នៅប្រទេសថៃបន្តទៀតហើយ ដូច្នេះចាប់ពីពេលនេះទៅ បើកម្ពុជាចង់ពិភាក្សាបន្តជាមួយថៃ គឺត្រូវតែកំណត់យកក្របខ័ណ្ឌ និងវិធានការថ្មី គឺមានតែអនុសញ្ញា (UNCLOS) មួយគត់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះធ្វើឡើង ក្រោយពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តយន្តការ “ផ្សះផ្សារដោយចាប់បង្ខំ” ឬ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS ជាក្របខណ្ឌច្បាប់ថ្មីដើម្បីឆ្លើយតបទៅនឹងការដកខ្លួនរបស់ភាគីថៃពី MOU 2001។

រដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា បើទោះបីជាគ្មាន MOU នេះ ក៏សិទ្ធិស្របច្បាប់លើអធិបតេយ្យភាព របស់កម្ពុជានៅលើដែនសមុទ្ររបស់កម្ពុជាមិនបានបាត់បង់ទៅណានោះដែរ។ ផ្ទុយទៅវិញ ការចាប់យក UNCLOS ជាយន្តការថ្មី នឹងផ្លាស់ប្តូរវិធីសាស្រ្តចរចារបស់ប្រទេសទាំងពីរពី “ទ្វេភាគី” មកជាការប្រើប្រាស់ច្បាប់ “អន្តរជាតិ” ដែលរឹតតែផ្ដល់នូវទំនុកចិត្តដល់កម្ពុជាមួយកម្រិតទៀត ជុំវិញការដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ ព្រោះអនុសញ្ញានេះលក្ខណៈយុត្តិធម៌ និងមានតម្លាភាព ដោយមានការចូលរួមពីគណៈកម្មការឯករាជ្យជាភាគីទីបី។

សូមជម្រាបថា UNCLOS គឺជា “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ” ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដ៏ធំមួយ កំណត់នូវច្បាប់ទម្លាប់សម្រាប់រាល់សកម្មភាពទាំងឡាយនៅលើផ្ទៃសមុទ្រ និងមហាសមុទ្រជុំវិញពិភពលោក។ រង់ចាំមើលទាំងអស់គ្នាថាតើប្រទេសថៃនឹងប្រើក្បាច់អ្វីបន្តទៀត ក្រោយគេចខំគេចចេញពីអនុស្សរណៈនៃការយោគយល់ទ្វេភាគី ហើយមកផុងក្នុងរណ្ដៅច្បាប់អន្តរជាតិដូចនេះ?

សម្ដេចតេជោ ផ្ដាំថៃកុំឲ្យថ្ងៃក្រោយចោ.ទថាកម្ពុជាដាក់អន្ទាក់ ក្រោយសម្រេចលុប MOU 2001 ចោលដោយខ្លួនឯង

0

ពាក្យសម្ដីសាបៗប៉ុន្តែបើគិតឲ្យដល់ល្មមឲ្យអ្នកខ្លះស្ដាយក្រោយ! សម្ដេចតេជោបានផ្ដាំប្រាប់ថៃថា ថ្ងៃក្រោយកុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ពោលត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ហើយនៅពេលនោះសូមកុំចោ.ទប្រកាន់ថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលអូសភាគីទី៣ ឬអន្តរជាតិមកចូលរួមក្នុងបញ្ហាដែនសមុទ្រឲ្យសោះ ព្រោះថៃជាអ្នកសម្រេចលុបយន្តការទ្វេភាគីចាស់ដោយខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAcK8DBo6mC0r840rq_57GuE56XEOMVtnRRUe-UbcWugNKmzI1Db_V__1okSl7g765_LlhdnXc6BjiCysQ5-70Qm_tL9it3welQCvC6ZPHpPcKynxux1WFNHT0taJcDJUCs_pROrreO7LTSI7O8giZQYrriIbsfmukGqt5O_pqmRodW_sTe5BBT5lwKA/s1024/photo_2026-05-06_16-18-28.jpg
យោងតាមសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្ដេចចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ររបស់UN ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយថៃលុបចោល MOU 2001 ជាឯកតោភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHGOf3PWTsXhhQHzciXp5TmCwpmwXPZT8nJjlQZxQDhyphenhyphenv1SPtT7i7gfGNx3S_AkqeM2SbxHEb9gdv5GwR3u6MPM_nY2aKUR5Rko0cSJwUPJuhaVh5jv9onsHsgIhCzpM4-Y1irWLpMoVOzg3zrVw35jaCuEVeHYRI8yvacft__tFLgvMBDYMuWfFr_h0/s750/photo_2026-05-06_16-18-28%20(2).jpg
តាមការយល់ឃើញរបស់សម្ដេច គឺរដ្ឋាភិបាលមិនត្រូវបង្កើតយន្តការទ្វេភាគីថ្មីជំនួសយន្តការ MOU 2001 ចាស់នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvV_D9jyqXwYQlvnu458b3f_FvR3aEaC8F4P9VlOwEFhUmh0oZ4cb3tSk0KmdQi8JLzRHDOZb12mBHEvppwv4mRiopO99n7pLuK0Q8C2ppoaUHicZYOD9683eikxsRskIfTDdyqyiCvwFzRKamRlxK-bJxGWPIFZy3tZrdnCL2C7-4Ynn10qReHNgxYlM/s1024/photo_2026-05-06_16-18-28%20(3).jpg

ក្នុងនាមជានាយករដ្ឋមន្រ្តីដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និង បន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេចពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល«គ្មានវឌ្ឍនភាព»។ ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថាកិច្ចព្របព្រៀងរយៈពេល ២៥ឆ្នាំ គ្មានវឌ្ឍនភាព សម្ដេចបានបំភ្លឺថា ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoSPMHF1Bqjp2f6Ej1kNKJr2QDdVbCxqGX9zycii1RcAIyDjJQj_iSmJxSmnXZ_DwbNPC9KJwU5Qym7ZH_-Fh0a1IQVQq2y5_c6mEVrrj6lvj02KK3NySA-esEBCj9viArrdmvPTtyOfbRUindVavdmdHid4lGM1rVPxKZqcOb9fg1KDMdFEqy1WbpdE/s1024/photo_2026-05-06_16-18-28%20(4).jpg
កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង បន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និង ខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?

សម្តេច ហ៊ុន សែន បន្តថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយសម្តេច នៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5lwBScg57B3SW9qDGaOSkYGKmGN789Q11ve9YpmQlTOzGiqA6q9JdO8BrwE8mIeKFBY_Qqe9y1M93JKPV1-rjDtj8YvP-ZbWUDdyANHYnLoXTm2hlmbjQ4kPFr3J8I013hWtTQTTUrr6jJz72SKYfIsDBm2WtsotxEn4wskR9x1npHuxcsBMwY_EYG0/s1280/photo_2026-05-06_16-18-29.jpg

សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និង សូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕

ធ្លាយពាក្យចចាមអារ៉ាមថា Chen Xingxu រង់ចាំ Lu Yuxiao អស់រយៈពេល ៧ ម៉ោងក្នុងអំឡុងពេលថតរឿង

0

តារាសម្តែងចិន Lu Yuxiao បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសម្តងទៀត ខណៈដែលពាក្យចចាមអារ៉ាមពីមុនអំពីអាកប្បកិរិយាមិនសមរម្យរបស់នាងបានលេចចេញជាថ្មី ដោយបានឡើងចំណាត់ថ្នាក់ស្វែងរកដ៏ក្តៅគគុកនៅលើ Weibo យ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE65jQpzyRrhDBzOn0crYAffIzI7ctqtiC5B14vTrATs_dSWXiAqxYQ8Wfyjt7CcxnvrpLkgHwsspQI5RVMW4evWQOHfARedQbYns02W38rPViZ2jDU1kj0QQy5qOrA5AQ3y1Ilwvg4eCvpZGTPdvhgD7v6GqMnUrC2kqw0ZJ2e6ptwsa0YR3VvAiZjc8/s2048/image_2026-05-06_16-24-51%20(3).png

យោងតាមការអះអាងតាមអ៊ីនធឺណិតដែលចរាចរតារាសម្តែង Chen Xingxu ធ្លាប់ត្រូវបានបង្ខំឱ្យរង់ចាំរហូតដល់ ៧ម៉ោងក្នុងអំឡុងពេលថតរឿង «Love Between Line»។ ពាក្យចចាមអារ៉ាមបានបង្ហាញថា Lu Yuxiao បានកែសម្រួលកាលវិភាគថតម្តងហើយម្តងទៀតដោយសារតែកាតព្វកិច្ចផ្ទាល់ខ្លួន រួមទាំងការចូលរួមការប្រគំតន្ត្រី ដែលទុកឱ្យតារាសម្តែងរួម និងបុគ្គលិករង់ចាំរយៈពេលយូរ។ ស្ថានភាពនេះត្រូវបានគេចោទប្រកាន់ថាបានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរនៅលើឈុតឆាក ដោយក្រុមផលិតកម្មត្រូវបានគេរាយការណ៍ថាត្រូវថតពេញមួយយប់ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរ។ ទោះបីជាការអះអាងទាំងនេះនៅតែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ វាបានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយ និងការពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកលេងអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYQod5zOoTwoqPxz2oiOWBboUjjIEa9COGestIRJEbmXldq4JLPYA17hnz53adXjZjiW6XhAIe8Ad1hrAlYm_g9EPXIXFsKLnDVTqbYH9F-5FOBJP3lD-6EBR1tbMHoQcjZoLpJ7m0Ax_r2GXvzExeFf8w7RBsL2BLlkPZO0eSi_n7F7Ykz40SzMNAvk/s1024/image_2026-05-06_16-24-51.png

បន្ថែមពីលើភ្លើងដែលកំពុងឆេះនោះ រូបថតអេក្រង់នៃមតិយោបល់របស់អ្នកគាំទ្រដែលអបអរសាទរហេតុការណ៍ដែលបានចោទប្រកាន់នេះក៏បានរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ដោយទាញយកប្រតិកម្មតបវិញចំពោះអ្វីដែលមនុស្សជាច្រើនពិពណ៌នាថាជាប្រតិកម្មមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4qN-2dVGwBL2p3kbvlcbknHG5Glhbr482aybBaZWWOVswh4SggsGuHM8iyAE1T2qrjLUsu8qUogFM-Hfj4WC_zdB5dj8gFkey3eBHZp4lPu_rzALe6h_Ao26crOaC4kMnw-3972l5gtZQ_ufBx_4C7goYqnZtzt59oIUMN3uNKkyMA5F7dE9TrgqfeY/s1440/image_2026-05-06_16-24-55.png
ភាពចម្រូងចម្រាសនេះកើតឡើងភ្លាមៗបន្ទាប់ពី Lu Yuxiao កំពុងប្រឈមមុខនឹងការរិះគន់ទាក់ទងនឹងគម្រោងមួយទៀត ដែលបង្កើនការត្រួតពិនិត្យកេរ្តិ៍ឈ្មោះវិជ្ជាជីវៈរបស់នាង។ អ្នកប្រើប្រាស់អ៊ីនធឺណិតថែមទាំងបានចងក្រងពេលវេលានៃបញ្ហាកន្លងមក ចាប់ពីតួនាទីដ៏លេចធ្លោរបស់នាងក្នុងរឿង «My Journey to You» រហូតដល់ជម្លោះថ្មីៗដែលពាក់ព័ន្ធនឹងជំនាញសម្តែង ជម្លោះកាលវិភាគ និងភាពចម្រូងចម្រាសពាក្យចចាមអារ៉ាមអំពី «ទីផ្សារ CP»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTlhYZwjGkpMyGySHVWD42zr3imr-yKysa2ZIZB-xEaNq8otUzs-X6h34GhBgUY2Lq13NSgeIbFcRACCXHay_odU_e8AiiDe5KfbR2i5t58heYISJXfmkO39mE27b2gbNT7NWHZ0qJ9ZtA04xo_5f6eZo8l8BabTE2pMuZpxEFcWE0iTxfxXsFsOcYtuw/s960/image_2026-05-06_16-24-51%20(2).png

ខណៈពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់យ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ អ្នកផ្សេងទៀតបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយចង្អុលបង្ហាញថា បច្ចុប្បន្នមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយដែលបញ្ជាក់ពីការអះអាងនេះនៅឡើយទេ។ អ្នកខ្លះថែមទាំងបានសួរថាតើស្ថានភាពនេះជាផ្នែកមួយនៃយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះគោលដៅដែរឬទេ៕

ស្ងាត់ៗ ខន សូរិយា បង្ហាញមុខគូស្នេហ៍ជាបុរសសង្ហាម្នាក់

0

តារាសម្តែង ខន សូរិយា អតីត Miss Would Cambodia 2026 បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ទាប់ពីរូបនាងបានបង្ហាញគូស្នេហ៍ជាសាធារណៈ។ គូស្នេហ៍របស់ សូរិយា ត្រូវបានមនុស្សជាច្រើនសរសើរថាមានរូបរាងស្រស់សង្ហា ខណៈអ្នកគាំទ្រចង់ឱ្យនាងសាងស្នេហា Privat វិញដោយសារតែអ្នកទាំងពីរផ្អែមល្ហែមខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpmODI1V_7ucOJQ5sQzBfscvWtDjjQQRpLsMiFYUuTg4_4wQDSZSy1jbTJ5r0lH4xrfhWpbMZjK54RTKUUOSaaS754YkWNB31OHfUM4PdQ502vXvH68pkqBlobgKJPnUBcelkFGZFWlk7N-VnMUhtY5Z-p-Byq4mynCHwCNngBI_4yZZ-z1_I1s0dlbEI/s960/image_2026-05-06_15-14-11.png

កញ្ញា ខន សូរិយា ត្រូវបានទស្សនិកជនស្គាល់តាមរយៈការបង្ហាញខ្លួនក្នុងនាមជាតារាសម្តែង ការថតផ្សាយពាណិជ្ជកម្ម រួមទាំងការថតកម្មវិធីនានាជាច្រើន ជាពិសេសចុងក្រោយនេះត្រូវបានទស្សនិកជនស្គាល់ដោយសារភាពចម្រួងចម្រាសក្នុងនាមជា Miss Would Cambodia 2026។ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារតែដើរចេញពីតំណែងមិនបានបង្ហាញខ្លួនតំណាងប្រទេស ខន សូរិយា ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ម្តងទៀតទាក់ទងនឹងជីវិតឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLBFBwgQiFE7FSHcQf5aK_CMj_QeY8FDtcdlLX1gqBNgVM4n5RYPp-ERaVAKV3rAsH1KevEQ5U_jXpIyu6J1Nj6xsoQsa0r0tDTLX0s8LyDi40g66VRM4BFOhBfQLrQpcMuyUMl_txIq7AC6ke_yU-uRwcWqmZAQcgEZH-bPU5W7dMVkdk4xdhGC5xuQY/s1280/photo_2026-05-06_14-55-04.jpg

នាពេលថ្មីៗនេះ ខន សូរិយា បានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈដោយបង្ហោះរូបភាពនិងវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនិងបង្ហាញការស្រលាញ់ចំពោះគ្នា។ ទង្វើផ្អែមល្ហែមរបស់ សូរិយា និងគូស្នេហ៍ជាបុរសសង្ហាម្នាក់នេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិឱ្យនាងលាក់បាំងគូស្នេហ៍វិញចុះដោយសារតែពួកគេស្វីតខ្លាំងពេក។ អ្នកគាំទ្រផ្សេងទៀតក៏បានបង្ហាញការសាទរចំពោះ សូរិយា ក្នុងការបង្ហាញគូស្នេហ៍របស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiay7LMuqqaCOkEE_gDxb2ULhY9T-D_jAtA3gWW9HqzbHn87PLJoAcwk7sMQmVBadi5QTHUHxxcgySzcLH__8IFy-Lg22q1hH-HCv6jcRzHMSIiZ_zrZlr6PC6qLFDh7Pn9jUFyl8j9F08v8NNJTRfd6Tjq7OIO0sTK20JyaMPXgxbIU-3ywjtpaMegogA/s1280/photo_2026-05-06_14-55-17.jpg

នាពេលកន្លងមក ទស្សនិកជនពុំបានដឹងពីជីវិតឯកជនរបស់នាងឡើយដោយសារតែ សូរិយា ភាគច្រើនបង្ហោះរូបភាពក្នុងរង្វង់ការងារក៏ដូចជាបង្ហោះវីដេអូទាក់ទងនឹងការលេងឧបករណ៍ភេ្លងរបស់នាងប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoq60ACiJHiIX-txGMoBtRkdlgqG2RvqcfXB6kUkOBJKUjEcyaWnSBa4sy27ghSBrIoFEAntLFmaqhxOczDDnttNXvQtM-2qhO48xXuGFb3aicW5uKGi8qcNTZNj6mmO89pITJFsFS5-f1rNZUZYEzgZn2TDUqTPbGYjHPwZPqGwo6QYpN6AoF1v2YInU/s1280/photo_2026-05-06_14-55-13.jpg
គួរបញ្ជាក់ផងដែរថា សូរិយា គឺជាអ្នកសិល្បៈមួយរូបដែលហ៊ានទម្លាយពីការពិតមួយចំនួននៃស្រមោលខ្មៅនៅក្នុងរង្វង់សិល្បៈ ជាពិសេសទាក់ទងនឹងរឿងអ្នកដឹកនាំម្នាក់ដែលប្រដូចទៅនឹងរឿង P Daddy ៕

King Chi ថាពលរដ្ឋខ្មែរស្រុះដៃគ្នាពហិការប៉ុន្តែឈ្មួញធំៗរកស៊ីបោកប្រាស់ខ្មែរគ្នាឯង

0

ជុំវិញរឿងរ៉ាវទុរេនថៃបន្លំថាជាទុរេនខ្មែរបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកដែលក្លាយទៅជាវិបត្តិទំនុករបស់ប្រជាពលរដ្ឋទៅលើអ្នកលក់ដូរមួយចំនួនដែលរកស៊ីកុហកបោកប្រាស់ខ្មែរគ្នាឯងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនាមជាបុគ្គលសាធារណៈតារារ៉េប King Chi បានពោលពាក្យចំៗទៅកាន់ឈ្មួញធំៗដែលរកស៊ីបន្លំខ្មែរគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Hg5iJSIzMsQwwrWD8GhOdnC1iiicdNbYcPyZ1S0ayWj35-64O1n5OYS-SYtQl_hyphenhyphenBQwyDtoNnMpmS9S2tNmKBOwvBN3-PdpmQyFn4U-VI1Bldm5IiehqoAvXoAdo5EWxR3Xr_teuxGhnZNMEeGwh4DyjYe2gOzi7a7VClUqV7FyJdPgQgR3dK1XyAJY/s2048/image_2026-05-06_14-14-03.png

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ King Chi ដែលត្រូវទស្សនិកជនដាក់នាមឱ្យថាស្តេចជួន បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ប្រជាពលរដ្ឋយើងគាត់ស្រុះដៃគ្នាណាស់មិនទិញរបស់ចោរថៃទេណាស់តែពួកអស់លោកលោកស្រីឈ្មួញធំៗអ្នកលក់ដូរទេដែលលួចនាំចូលហើយបោកខ្មែរគ្នាឯងថាជារបស់ខ្មែរទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkqLvxAOVQLA9iArutTiUysmXzhlgtj0THSIds9_5wQ2EgnhIZbduln9EPtCO_AYFanR-Tm7BCNajy1rjQ5uo5uYACq0IkQdQJ_5o9PddbUepwlbNoOTly-hMOZUa881gygwphxpfwCLoNQLgBfQuJkCR0Dk1xdUV2njSb2Yrp5B90zIY7E42j1kb0lCg/s2048/image_2026-05-06_14-14-04.png

ពាក្យសម្តីនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសំណាកទស្សនិកជនដោយមានមនុស្សជាច្រើនបានបង្ហាញការគាំទ្រនូវពាក្យសម្តីរបស់តារារ៉េបរូបនេះ។ មិនខុសពី King Chi ប៉ុន្មាននោះទេអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិយោបល់ថា «បោកតែខ្មែរគ្នាឯង ចង់បានផលចំណេញពេក លែងគិតអីអស់ហើយ មិនទាន់បាន២ឆ្នាំផងឆាប់ភ្លេចម៉េស,ឆ្កែស្រុកមិនឱ្យដៃ ឆ្កែព្រៃក៏មិនហ៊ាននោះដែរបង, មុនមកដល់ដៃឈ្មួញតើអ្នកណាដែលបើកដៃឱ្យនាំចូលបាន, ឈ្មួញថោកទាប រកស៊ីបោកប្រាស់ខ្មែរឯង អាត្មានិយម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjreuenOeN3TUqko1f6pcz5bFcQmf7JwY_l96FOqJbpSfew54d2jWjsGIA9gF5s-w9YNYaDAzmP3CUf6QhYi-V9Q37c4KY9YEwzrivjYCTRJoJZ5OhNwtgpqSXk099inW2h6ASOP1kJH-wrF4DiWq70cWP_niqq8reCh1H5nM8kyqHH2FWd1gtOPNF_hrc/s2048/image_2026-05-06_14-13-57.png

ជាតារារ៉េបម្នាក់ដែលឈរឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈនិងជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប king Chi ត្រូវបានអ្នកគាំទ្រទទួលស្គាល់ពីទឹកដៃនៃការធ្វើបទចម្រៀងដែលនិយាយទាក់ទងនឹងជីវិតផ្ទាល់ខ្លួន និងបញ្ហាក្នុងសង្គមមួយចំនួន។ ចំណុចពិសេសរបស់ King Chi គឺការលេងពាក្យពេចន៍ចុងជួនរបស់លោកក្នុងបទចម្រៀងរហូតមានអ្នកគាំទ្រដាក់នាមឱ្យលោកថា «ស្តេចជួន» ទៀតផង៕

ប៊ី សុធារី ស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ពជួរមុខនិងពោលពាក្យយ៉ាងរំជួលចិត្តនេះ

0

បវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា រួមទាំង ហុក សារិតុលា បានបង្ហាញខ្លួននៅក្នុងតំបន់ក្តៅដែលទាហានថៃដាក់ទូរកុងតឺន័រនៅលើទឹកដីកម្ពុជានៅក្នុងខេត្តពោធិ៍សាត់។ ប៊ី សុធារី និង ចន សុទីម៉ា បានប្រើប្រាស់សំឡេងរបស់ខ្លួនជាភាសាអង់គ្លេសបង្ហាញទៅកាន់អន្តរជាតិចំពោះទង្វើរបស់ទាហានថៃ ខណៈ ប៊ី សុធារី បានពោលពាក្យយ៉ាងរំជួលចិត្តនិងស្រក់ទឹកភ្នែកនៅចំពោះមុខកងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQohEYvpx5hRt81L4IqFYO9b5_X9_V-I935N0MsQ3O5z6Yiz2kVhV8UqaJBPbIQVbsjV8QE0uYCTqBucItvJvbj3kzsjSwvZvNzJWxkjL-ez0WHhXJ4Egzle-aDajhLX87h5IHL-VefWHLXE5s1OeQiN1lVrMvM2MgubohIdhNP-7Ui5WQNdR0yBDmlA/s2048/image_2026-05-06_13-57-53.png
នៅថ្ងៃទី៥ ខែឧសភា បវរកញ្ញា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងចង់បានសន្តិភាព និងចង់បានទឹកដីរបស់យើងត្រឡប់មកវិញ»។ បវរកញ្ញារូបនេះរួមទាំង ចន សុទីម៉ា បានឈរនៅចំពីមុខទូរកុងតឺន័រដែលទាហានថៃព័ន្ធយកដីខ្មែរដោយខុសច្បាប់និងបានបង្ហាញឆន្ទៈនិងភាពស្មោះត្រង់របស់ខ្លួន។ អ្នកទាំងពីរ បានប្រើប្រាស់ជំនាញជាភាសាអង់គ្លេសបង្ហាញទៅកាន់មិត្តអន្តរជាតិដោយបានសួរពីចំណាប់អារម្មណ៍គ្នានៅពេលឃើញទិដ្ឋភាពបែបនេះផ្ទាល់ភ្នែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfS5JGquMQXIOdYzW4AoH83a3fazIIYLtQpsH0tYUImFvuiwo82ULERbyXkjQz0turx0wSFfGTcm95ion1mUem4UYxQm4I_MmWJf-HbXDDo9uBqQV-sYNWDfprjkKimup1VPMDg6WZd1BZxt_0ZnnksFpDqHAehA8Pna5D7NLSuSJvHArAOlcpe5dVpG4/s1920/image_2026-05-06_13-57-58.png

ក្រៅពីបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសកម្ពុជាចង់បានសន្តិភាព ចង់រស់នៅស្ងប់សុខ និងការរស់នៅប្រកបដោយភាពរីករាយ ប៊ី សុធារី បានពោលពាក្យអរគុណទាំងទឹកភ្នែកនៅចំពោះមុខទាហានដែលឈរជើងនៅទីនោះ។ ប៊ី សុធារី បាននិយាយថានាងពិតជាដឹងគុណចំពោះវីរកងទ័ពដែលហ៊ានលះបង់ខ្លួនដើម្បីការពារទឹកដី ការពារប្រជាជនឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច។ ក្រៅពីពាក្យអរគុណ ប៊ី សុធារី ថានាងនឹងដឹងគុណអស់មួយជីវិតចំពោះវីរភាពរបស់កងទ័ពជួរមុខ ដោយសង្ឃឹមថានឹងទទួលបានសន្តិភាពត្រឡប់មកវិញហើយកងទ័ពអាចនឹងជួបគ្រួសារវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw54Z0vC0vrozd0FHAD8GUtXCtCiTSHs8c1NEgJEw1nZP_YvtZ4highkIPkbV9N1Ly4r0lUVHs13XCIo7ZoPELenXWPyiJ5tqrcMDHcnR8gx1O23IZl6kzy1DYvQlPqDlFBVsY_tzAtXCeJHRkTaGkYNjxG28_KBW7w0I7Uv2WsgNqevb3fPpj-HkFBzo/s2048/image_2026-05-06_13-57-52.png

នេះមិនមែនជាលើកទី១នោះទេដែល ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងទង្វើឈ្លានពានរបស់ទាហានថៃ។ គេចាំបានថាដោយសារតែការឈឺចាប់និងការឈឺឆ្អាលទៅលើអ្នកលក់មួយចំនួនដែលនៅបន្តនាំទំនិញថៃចូលមកកម្ពុជា ប៊ី សុធារី ក៏ត្រូវអ្នកលក់មួយចំនួនប្រតិកម្មនិងផ្ទុះរឿងរសើបជាមួយនឹងម្ចាស់ប្រ៊េន ឡាកាម៉ូ ផងដែរ៕

គ្រូទាយថៃដ៏ល្បីទាយថា ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិនាពេលឆាប់ៗនេះ

0

វាធ្វើឱ្យសង្គមថៃបារម្ភយ៉ាងខ្លាំង បន្ទាប់ពីគ្រូទាយដ៏ល្បីលំដាប់ប្រទេស អ្នកស្រី ប្រាយ ក្រាស៊ិប បានទស្សន៍ទាយពីហេតុការណ៍អាក្រ.ក់ៗនឹងកើតឡើងនៅប្រទេសថៃ ក្នុងកម្មវិធី «ការជជែករបស់បុគ្គលល្បី Deep Talk» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ដោយអ្នកស្រីថា នាពេលឆាប់ៗនៅខែឧសភា ឆ្នាំ២០២៦ ប្រទេសថៃនឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រួមទាំងគ្រោះធម្មជាតិទឹកជំនន់ ភ្លើងឆេះ និងតម្លៃមាសកើនឡើងខ្ពស់ ។ នេះជាការទាយលើកចុងក្រោយ ខណៈអ្នកស្រីធ្លាប់ទាយត្រូវពីហេតុការណ៍ផ្សេងៗកើតឡើងនៅប្រទេសថៃកន្លងមក រួមទាំងគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ។

ការទាយពីហេតុការណ៍អាក្រក់ៗនឹងកើតឡើងនៅប្រទេសថៃនាពេលឆាប់ៗនេះ ត្រូវបានសារព័ត៌មាននានារបស់ថៃ ដូចជា ៖ សារព័ត៌មាន Naewna News និងសារព័ត៌មាន Khaosod យកមកចុះផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ធ្វើឱ្យសង្គមថៃចាប់អារម្មណ៍យ៉ាងខ្លាំង ។

គ្រូទាយដ៏ល្បី អ្នកស្រី ប្រាយ និយាយថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះហើយធ្លាក់ចុះទៀតរហូតដល់ចំណុចទាប ជាពិសេស តម្លៃប្រេងឥន្ធនៈកើនឡើងនឹងធ្វើឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងខ្លាំងនៅខែកក្កដា ។ អ្នកស្រីប្រាប់ឱ្យពលរដ្ឋនៅទូទាំងប្រទេសថៃត្រៀមខ្លួនរស់នៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ និងអត់ធ្មត់ ដោយសាររដ្ឋាភិបាលថៃមិនអាចជួយអ្វីពលរដ្ឋបាន និងចំណាយពេលវេលាយូរទៀត ទើបអាចស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញបាន ។

ចំណែកការប្រែប្រួលតម្លៃមាស គ្រូទាយរូបនេះថា បច្ចុប្បន្ន តម្លៃមាសនៅថេរ និងកើនឡើង ប្រសិនបើអ្នកវិនិយោគទិញមាសនាពេលនេះ គឺប្រឈមនឹងហានិភ័យ ។ នាថ្ងៃអនាគត តម្លៃមាសនឹងកើនឡើងកាន់តែខ្ពស់ ។

អ្វីដែលធ្វើឱ្យសង្គមថៃបារម្ភបំផុតនោះ គឺគ្រោះធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅប្រទេសថៃឆាប់ៗនេះ ដោយអ្នកស្រី ប្រាយ ទាយថា គ្រោះធម្មជាតិអាចកើតឡើងឆាប់រហ័សជាងមុន គឺមានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ និងការបាក់ដីពីកន្លែងខ្ពស់ៗ ព្រមទាំងមានសញ្ញាខុសប្រក្រតីកើតឡើងក្នុងតំបន់មួយចំនួន ។

អ្នកស្រីបញ្ជាក់ថា ចាប់ពីខែឧសភា តទៅ ការទាយទាំងប៉ុន្មានរបស់អ្នកស្រីនឹងចាប់ផ្តើមកើតឡើង ។ ភ្លៀងនឹងធ្លាក់ខ្លាំងមិនឈប់ឈរធ្វើឱ្យប្រព័ន្ធបង្ហូរទឹកមិនអាចទប់ទល់នឹងបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ក៏បណ្តាលឱ្យកើតទឹកជំនន់ បាក់ដី រួមទាំងការហូរទឹកជំនន់លាយដីភក់ ។

តំបន់កណ្តាលរបស់ប្រទេសថៃ អាចជាតំបន់មានសុវត្ថិភាពនាពេលនេះ ហើយប្រទេសថៃនឹងរងគ្រោះដោយសារទឹកជំនន់ផង ភ្លើងឆេះផងក្នុងឆ្នាំតែមួយ គឺនឹងមានហេតុការណ៍ភ្លើងឆេះអគារបន្ទាប់ពីទឹកជំនន់ស្រក ។ អ្នកស្រីបារម្ភខ្លាចវានឹងកើតឡើងពិតមែន និងសំណូមពរឱ្យគ្រប់គ្នាពិនិត្យមើលប្រព័ន្ធអគ្គិសនីក្នុងផ្ទះរបស់ខ្លួនជានិច្ច ដើម្បីបង្ការហេតុការណ៍មិនល្អ ។

ក្រៅពីនេះ អ្នកស្រីបារម្ភពីសំណង់អគារផ្សេងៗដែលសាងសង់មិនទាន់រួចរាល់ ជាពិសេស អគារនៅតំបន់ខ្ពស់ៗអាចប្រឈមនឹងហានិភ័យ ដោយអ្នកស្រីផ្តាំផ្ញើទៅកាន់ម្ចាស់អគារដែលកំពុងដំណើរសាងសង់ ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់ក្នុងពេលអាកាសធាតុប្រែប្រួល ។

គួរបញ្ជាក់ថា គ្រូទាយរូបនេះធ្លាប់បានទាយពីហេតុការណ៍អាក្រក់ដែលកើតឡើងនៅប្រទេសថៃ ហើយការទាយកន្លងមក ត្រឹមត្រូវស្ទើរទាំងអស់ ដូចជា ៖ ហេតុការណ៍គ្រោះរញ្ជួយដីនៅទីក្រុងបាងកក បាក់ស្ពាន ទឹកជំនន់ និងភ្លើងឆេះ ។ ការទាយលើកចុងក្រោយនេះ ធ្វើឱ្យសង្គមថៃបារម្ភខ្លាចកើតឡើងពិតប្រាកដ ពីព្រោះសេដ្ឋកិច្ចថៃបច្ចុប្បន្ន កំពុងតែដាំក្បាលចុះស្រាប់ទៅហើយដោយសារការបិទព្រំដែនជាមួយកម្ពុជា ថែមទាំងរងផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ៕

ផ្ទុះការជជែកវែកញែកពីកូរ៉េខាងជើងអាចផលិតទូរស័ព្ទដៃទំនើបៗសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់

0

ការជជែកវែកញែកក្នុងចំណោមអ្នកវិភាគបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីដាក់តាំងបង្ហាញផលិតផលផ្សេងៗ និងទូរស័ព្ទដៃទំនើបៗទៅកាន់អ្នកទេសចរ និងក្រុមហ៊ុនអន្តរជាតិ ហើយកូរ៉េខាងជើងអះអាងថា ទូរស័ព្ទទាំងនេះផលិតដោយក្រុមហ៊ុនក្នុងស្រុកសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ ខណៈអ្នកវិភាគថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Em7Fwut50-eLr72AuhsXDstfGHqX2dlJBbxnyMokXbqqALRbJ3hRjzhPHDtUdzkfB0UhgPieXuG4VAmLBmLHeJ_nFvmDf5GibUdUaSyFd5q_eP5XvDudrKy4nm1XHiYvcvME5gRP4K-NVihS3_dkSCyIjKS0sw5hB-FjDkTm40fl94KnXGS4Y6Q4i34/s1200/photo_2026-05-06_11-15-27.jpg

កាលពីថ្ងៃទី៤ ខែឧសភា កូរ៉េខាងជើងបានរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនិទាឃរដូវ លើកទី២៤ នៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញផលិតផល រួមទាំងទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) ស្អាតៗជាច្រើនម៉ាក រួមមាន ៖ Jindallae, Phurunhanal និងម៉ាក Arirang ដែលមានការចូលរួមពីភ្ញៀវទេសចរ និងក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយថា ការផលិតស្មាតហ្វូននេះសម្រាប់តែប្រើប្រាស់ក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើងបានបង្ហាញព័ត៌មានលម្អិតតិចតួចបំផុតពាក់ព័ន្ធនឹងការផលិតស្មាតហ្វូន ។

កូរ៉េខាងជើង គឺជាប្រទេសគ្មានទំនាក់ទំនងការទូតជាមួយខាងក្រៅ និងរងការដាក់ទណ្ឌកម្មដោយសារការផលិតអាវុធនុយក្លេអ៊រ បែរជាអាចផលិតស្មាតហ្វូនជាច្រើនម៉ាកសម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលធ្វើឱ្យអ្នកវិភាគមានចម្ងល់ថា តើស្មាតហ្វូនផលិតនៅប្រទេសនេះធានាគុណភាពដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0IHVcnbWPRHsqajkhGY73XEwT35_NCVXKLNB1yKQhHNaL9cL0_XrXKEM6Uc7B2IAO_SUjXbl2KPCzCrl6xwURz_mwutQ1fQ86NzI-LeLsZvUL_TczdYXm5-paEoRaINSsMkeP-STyxhbOHhu2qGlJh2DdrNoIR7LWxcO4GAEXWeqniw3oE0i3nj2NPM/s1080/photo_2026-05-06_11-15-27%20(3).jpg

រដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា ការផលិតស្មាតហ្វូនម៉ាក Jindallae គឺសម្រាប់លក់ឱ្យពលរដ្ឋប្រើប្រាស់ទំនាក់ទំនងគ្នាក្នុងប្រទេស ប៉ុន្តែការទំនាក់ទំនងនឹងឆ្លងកាត់បណ្តាញដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ។ ទូរស័ព្ទ Jindallae បានផលិតលើកដំបូងនៅកូរ៉េខាងជើងកាលពីឆ្នាំ២០១៧ ហើយម៉ាកទូរស័ព្ទប្រភេទនេះដែលផលិតចុងក្រោយគេ មានរូបរាងស្រដៀងនឹងម៉ាកផលិតកាលពីឆ្នាំ២០២៥ ។

ស្មាតហ្វូនម៉ាកថ្មីនេះមានច្រើនពណ៌ ច្រើនម៉ូដ និងកាមេរ៉ាធំសម្រាប់ឱ្យជ្រើសរើស ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ដែលជាកម្មវិធីពិព័រណ៍ផលិតផលដ៏ធំបំផុតនៅកូរ៉េខាងជើង ។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរហូតដល់ជាង២៩០ក្រុមហ៊ុន ដូចជា ៖ ក្រុមហ៊ុនរុស្ស៊ី ចិន ម៉ុងហ្គោល ស្វីស ថៃ ព្រមទាំងមានភ្ញៀវទេសចរចូលរួមផងដែរ ប៉ុន្តែមិនដឹងពីចំនួនជាក់លាក់ និងមិនដឹងថា តើភ្ញៀវទេសចរទាំងនេះមកពីប្រទេសណាខ្លះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDxbSVLzUGCQ9uRqtnlZUveeaxCcQTVsVG_FRpGXxjyc0qVdDjDW8Hq0oQv5j4-Uw-R4u89ljNg8MYf2Lb_4Uogi8p6CMBYYY0tmC0SZ8Az7Ek-yXE7uqw2aTGF20nWnqnIQwYPAEGDqI3C3srycsLHddPh6n_dgdj6IJYjjoiBL9_LEuwFw278-j99ts/s1024/photo_2026-05-06_11-15-27%20(2).jpg

គួរបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ប្រមាណ២៥លាននាក់ បានប្រើប្រាស់អ៊ីនធើរណេតតាមទូរស័ព្ទដៃមានកម្រិត និងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយពួកគេមិនអាចប្រើប្រាស់អ៊ីនធើរណេតទូលំទូលាយសម្រាប់ទំនាក់ទំនងជាមួយពិភពលោកឡើយ ។ ម្យ៉ាងទៀត អាជ្ញាធរកូរ៉េខាងជើង អាចតាមដានសកម្មភាពពលរដ្ឋបានតាមរយៈទូរស័ព្ទដៃ មិនថាពួកគេទៅកន្លែងណាទេ ។ ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង មានអ្នកប្រើប្រាស់ទូរស័ព្ទដៃជាង៦លាន ៣សែន ៥ម៉ឺនគ្រឿង ហើយតាំងពីពេលនោះមក គ្មានព័ត៌មានការប្រើប្រាស់ទូរស័ព្ទដៃនៅកូរ៉េខាងជើងទៀតទេ ។

បើទោះជាកូរ៉េខាងជើងអះអាងថា ស្មាតហ្វូននេះផលិតក្នុងស្រុកក៏ដោយ ប៉ុន្តែអ្នកវិភាគជឿថា វាត្រូវបានផលិតដោយក្រុមហ៊ុនចិន រួចហើយយកមកប្តូរម៉ាកសម្រាប់លក់ក្នុងទីផ្សារកូរ៉េខាងជើង ខណៈអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មកូរ៉េខាងជើង ដោយហាមនាំចូល Hardware ទូរស័ព្ទដៃមកកាន់កូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3e9fKDWyXhZveTuM9IGf6m4Keg8Qa3cOqm8xxDbfhMfVUH_nungY06VPxB1JMZz4WEaQEeeCKvvXqxiRCeOtm6bNoVy-BwhfMsDyeXMb2ZCok8FgN5lN78h0A-t6SwaMEiNeLnkIPkLtURDmgqNie9UMnqillcMWUpMazKw-iqelwTU0rusQRd0hc_GQ/s670/photo_2026-05-06_11-15-26.jpg

តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូងកាលពីខែមេសា គឺសេដ្ឋកិច្ចកូរ៉េខាងជើងដែលធ្លាក់ចុះយូរមកហើយ បានងើបឡើងវិញអាចផលិតទូរស័ព្ទដៃទំនើប គឺអាចមកពីមានទំនាក់ទំនងល្អជាមួយរុស្ស៊ី បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនកងទ័ព និងគ្រាប់កាំភ្លើងឱ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។ ហេតុនេះ កូរ៉េខាងជើងក៏ទទួលបានជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីរុស្ស៊ី ៕

ក្រសួង ព្រមានដាក់ទោសអ្នកដែលការកែច្នៃ គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ

0

ថ្មីៗនេះ មានការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាម គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលទ្ធនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ ជាបន្ទាន់។

បន្ថែមពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្តាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់៕

 

ថៃប្រមូលត្រីខកំប៉ុងគ្មានអនាម័យ និងគុណភាព ដែលម្ចាស់ហ៊ានបោ.កទំនុកចិត្តអតិថិជន

0

នាដើមខែឧសភា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសាររោងចក្រផលិតត្រីខកំប៉ុង១កន្លែងនៅខេត្តសមុទ្រសាខន ប្រើប្រាស់ត្រីផ្សេង ខុសពីរូបត្រីដែលបិទលើស្លាកសំបកកំប៉ុង គឺប្រើប្រាស់ត្រីទីឡាបយ៉ា ដែលជាត្រីទឹកសាបមានតម្លៃថោក ជំនួសឱ្យត្រីស្បៃកា ជាត្រីសមុទ្រមានតម្លៃខ្ពស់ ។ ការភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីពលរដ្ឋថៃម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គម បង្ហាញសាច់ត្រីមានសភាពប្លែកៗ មិនមែនជាត្រីស្បៃកា ។ បន្ទាប់មក រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏ចុះពិនិត្យទីតាំងផលិតឃើញថា គ្មានអនាម័យ និងប្រមូលត្រីខកំប៉ុងជាង១ម៉ឺនកំប៉ុងពីទីផ្សារវិញ ព្រោះជាការបោ.កប្រាស់អតិថិជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSdRdY_uCge1yVnVTw6KshL0IVL3kV4Q-fwsCIjoAgeZjuucWXaXebxy4oDjCbPX1AV5GfCpcOqTXDbAmTzDHuL9iGUjC781rjGpEMExt6zRjIq6A5lnHCW62pPHarSQjxa8yoB6qlWugYRmbsL5bECAs9jy0wsdQOxmqbgnQ5ps_NqosSSsVQC8nEwGQ/s640/photo_2026-05-06_13-04-21.jpg
រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចិត្តចាត់វិធានការក្តៅប្រមូលត្រីខកំប៉ុង ស្មើជាង១ម៉ឺន ៣ពាន់កំប៉ុងពីទីផ្សារមកវិញ បន្ទាប់ពីមន្ត្រីជំនាញចុះត្រួតពិនិត្យរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្រនេះផលិតត្រីខកំប៉ុងខ្វះអនាម័យ មិនត្រឹមត្រូវតាមស្តង់ដារ ព្រមទាំងប្រើប្រាស់ត្រីខុសប្រភេទ ខុសពីរូបត្រីបិទលើស្លាកកំប៉ុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX_yjSnIg3Q8su6mi2fbp1q1TTcTQpaKUhycpILtYEg7RkgUeZrhfbIaw-tLOrS6Wostrb0GEKpJg-Srh3BHV1N125WG8pY1nEkLOS_OnOC-CzvsUZCEvzu66BLS0TESe8seCLTkGODK9HHy_0mYR3-JFyM6aO-HUSdMmRRONQIEHG7iUO_ZD2yVqt-g/s1280/photo_2026-05-06_13-04-22.jpg
ការឈានដល់ចុះត្រួតពិនិត្យ និងប្រមូលត្រីខកំប៉ុងពីទីផ្សារមកវិញនេះ បន្ទាប់ពីពលរដ្ឋថៃម្នាក់បានបង្ហោះវីដេអូត្រីខកំប៉ុងដែលខ្លួនទិញមកក្នុងបណ្តាញសង្គម ដោយនៅលើសំបកកំប៉ុងបញ្ជាក់ថា គឺជាត្រីស្បៃកា (Mackerel) ប៉ុន្តែត្រីក្នុងកំប៉ុង បែរជាត្រីទីឡាបយ៉ា ទៅវិញ ។ វាធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងៗក្នុងបណ្តាញសង្គម ហេតុអ្វីរោងចក្រយកត្រីផ្សេងមានតម្លៃថោកជាង មកផលិតជាត្រីខ រោងចក្របានផ្លាស់ប្តូរប្រភេទត្រីដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0zzchOHaQUnalK0Ku_DtOngO67JkAtzlmoKArXmWLsExUdzpiMGIA_2w1F35YvuVVMLhK8VexCSxFsj7lqh6fK2QH2KIFIWUmsIfUbj7_Jh_ZtMn5vC7iGWkFMnlVk-Xk0nSmXplz_zMoTfo-clgeuN5-qLdtpKBcBvYa8Cf7vTm7yN2_USvLFX60UKI/s380/photo_2026-05-06_13-04-22%20(2).jpg

អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អ្នកស្រី ស៊ុផាត្រា ប៊ុនសឺម បាននាំមន្ត្រីចុះទៅពិនិត្យមើលរោងចក្រផលិតត្រីខកំប៉ុងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្របានយកត្រីខុសប្រភេទមកផលិត ដូចការបង្ហោះក្នុងបណ្តាញសង្គមពិតមែន ហើយរោងចក្រនេះថែមទាំងមិនបានអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារ (GMP) ។ បន្ទាប់មក មន្ត្រីក៏បានឱ្យរោងចក្រប្រមូលត្រីខទាំងអស់ពីទីផ្សារមកវិញ និងរឹបអូសត្រីខក្នុងរោងចក្រ ចំនួន១២,៧៦០កំប៉ុង ដែលការរឹបអូសសរុបស្មើជាង១ម៉ឺន ៣ពាន់កំប៉ុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCEZ6n3uwIty948IwFFa1m4xu6TIaXI4WlOb0WIZciBq7vvjUjoHV3F3cRuk6on5Fm1XuwRr4PGuUf4CxpJphHsZkdlDpO6wDLDw4ymbP7GEG4C4-HN1X7DJ2QSCDmJANVrl0RpbBRKK2XFosSy__DdrIiAYKWWi_zHT02onrr2nCADNfAG_zDebycfRs/s730/photo_2026-05-06_13-19-40.jpg

បើតាមអ្នកស្រី ស៊ុផាត្រា គឺការចុះត្រួតពិនិត្យ និងរឹបអូសត្រីខកំប៉ុង ដោយសារមានអតិថិជនបង្ហោះត្រីខកំប៉ុងក្នុងបណ្តាញសង្គម និងថា ត្រីខដែលខ្លួនឃើញ គឺមិនដូចរូបត្រីបិទលើសំបកកំប៉ុង ។ ទោះជារោងចក្រផ្តល់ប្រាក់ទៅឱ្យអតិថិជនដើម្បីឱ្យលុបវីដេអូចេញវិញ ប៉ុន្តែមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ត្រូវតែចុះពិនិត្យមើលឱ្យដឹងច្បាស់ដើម្បីទទួលខុសត្រូវ និងរក្សាគុណភាពត្រីខឱ្យស្របតាមស្តង់ដារសុវត្ថិភាព ហើយយើងក៏សុំការសហការពីមន្ត្រីសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងផលិតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy8KMLy-YEeMr-6rFtfsratJjhYKGr8cN3cC2EH7WBLugD2YQX8KwG0Q_3beoGM2peWsz5zF0t63LKFk3-0outFWbHYCw00eznMWySmyfHoQuEXLZ5XNfSjasqe9aCFFVbuITBHfJPZzRXpJiPiWGblAmRpV4Nr_sLREGNTnWSoTasXUse7U-AxKePA7s/s1219/photo_2026-05-06_13-04-21%20(2).jpg

រោងចក្រទទួលបានការអនុញ្ញាតឱ្យយកត្រីស្បៃកា មកផលិតជាត្រីខកំប៉ុង ដោយមានរូបត្រីស្បៃកាលើសំបកកំប៉ុង បែរជាយកត្រីទីឡាបយ៉ាដែលមានតម្លៃថោកជាងមកផលិតទៅវិញ នាំឱ្យអតិថិជនយល់ច្រឡំ ។ ទោះជាការបរិភោគត្រីទីឡាបយ៉ា មានសុវត្ថិភាពក្តី ប៉ុន្តែនេះជាការបោកប្រាស់អតិថិជន និងប្រព្រឹត្តផ្ទុយច្បាប់ចំណីអាហារ គឺម្ចាស់អាជីវកម្មប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់១០ឆ្នាំ រួមទាំងត្រូវបង់ប្រាក់ពិន័យរហូតដល់១សែនបាត (ជាង៣ពាន់ដុល្លារ) ៕