Home Blog Page 31

ទីក្រុងបាងកកប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតក្នុងតំបន់អាស៊ាននាថ្ងៃអនាគត

0

បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ខាងមុខនេះ ដោយមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៣៨.១អង្សាសេ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ សំណង់បេតុង និងខ្វះតំបន់បៃតង ។ បន្ទាប់មក ទីក្រុងហូជីមិញ របស់វៀតណាម ស្ថិតក្នុងលំដាប់ទី២ ជាទីក្រុងមានអាកាសធាតុក្តៅបំផុតនៅឆ្នាំ២០៥០ ខណៈទីក្រុងម៉ានីល របស់ហ្វីលីពីន ស្ថិតក្នុងលំដាប់ទី៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដកស្រង់ពីរបាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvLZHq15V4sYtV0DR6lZPkZGsQcYs4QN9-I-PKcvJJ-OryAjIb_r4BZq3hNhJOTrIFCDBzWq1Aov7GL2FI9DBmB3FAQRi23jSOpltdicR_9kkNWN3glRucVpNhC2wdm0MFHqCT22iNjbq3uq7k4640btnPD0sVqr0uT0fKBEKXRCATHu5hR2MrLSFmSc/s810/2016_04_13_3024_1460549486._large.jpg

ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កំដៅកើនឡើងយ៉ាងខ្ពស់នៅទីក្រុងបាងកក បាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ, បង្កហានិភ័យដល់ការដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ ព្រមទាំងប៉ះពាល់សេដ្ឋកិច្ចថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBR57vdUricLDj8tTkg5grhDTOVBNJx_ppHJ_4BRKnA2WFPCKvBUPTUDVUQqUUh4i_663xGEsW6LjH_niewxlJFX-qASiGVKvbzK4oh_fiG8iVtwWZwrot5mVCQI2llRsMVZq-FZHX6t4z7JMaEROzM1hItnbfjCXVHq_9upJNd42c5bRtR3GQdz0TgxA/s800/bangkok-thailand-heat_2024-04-25_16-14-36.jpg

របាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) បញ្ជាក់ថា កាលពីឆ្នាំ២០២៥ ទីក្រុងបាងកកមានអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពខ្ពស់ជាង៣៥អង្សាសេ (ដែលសីតុណ្ហភាពនេះបានកើតឡើងក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំ២០២៥) ប៉ុន្តែនៅឆ្នាំ២០៥០ ខាងមុខ បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន ហើយចំនួនថ្ងៃដែលក្តៅខ្លាំងនឹងកើនឡើងដល់១២០ថ្ងៃក្នុង១ឆ្នាំ ។ នៅឆ្នាំ២០៥០ ទីក្រុងនេះនឹងមានអាកាសធាតុក្តៅខ្លាំងលើសបច្ចុប្បន្នរហូតដល់៣ដង គឺពេលនោះ សីតុណ្ហភាពនឹងកើនឡើងដល់៣៨.១អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOoqfzLmKZFGE137sf2uXU9LLMxPvEkztB3LAsvl2uTWx5tXsf-bnjF_SI8P_74bPeWguRSR46MFo9HFXoi4mYlIPzUSQcJEEMXcxqPFP3-mS0wJMcwleHwra2IWzF72Lj5m9zUMQP3vHBbSS_FewyRcgQVuYodCNSUR1KRIrfY1XpzIOAtVDKfPBJjR4/s767/download.jpg

ទាំងនេះជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន នៅឆ្នាំ២០៥០ ៖

១-ទីក្រុងបាងកក ប្រទេសថៃ សីតុណ្ហភាពនឹងកើនដល់ ៣៨.១អង្សាសេ
២-ទីក្រុងហូជីមិញ ប្រទេសវៀតណាម សីតុណ្ហភាពនឹងកើនដល់ ៣៧.៧អង្សាសេ
៣-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សីតុណ្ហភាពនឹងកើនដល់ ៣៧.២អង្សាសេ
៤-ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.៩អង្សាសេ
៥-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេ
៦-ប្រទេសសិង្ហបុរី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbwY7ed2CzZj7rkzAjY5S-xenVd88DtNU9rJW10gdAyY6-BY3jgFPcsD-3HSI67dzKhnt2jFjKMuZmECXBRb-35D5Cge3h23IZz9BrtIWYAgh_uScVdMapZaLkaWuDIDRj8jDE8h-ZjiFKn8W5O42ZAKiPQ4E2B5Smxce6_XPq88MLRvJOLYqWoYlrDSJ/s990/photo_2026-02-21_09-07-17%20(2).jpg

មូលហេតុបណ្តាលឱ្យទីក្រុងបាងកកនឹងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ដោយសារទីក្រុងនេះស្រូបកំដៅពីសំណង់បេតុង, អគារខ្ពស់ៗបាំងខ្យល់, ខ្វះតំបន់បៃតង និងការឡើងកំដៅដោយសារសកម្មភាពរបស់មនុស្ស ។ តំបន់នៅកណ្តាលក្រុងបាងកក ដែលសម្បូរដោយសំណង់បេតុង និងអគារខ្ពស់ នឹងមានសីតុណ្ហភាពកើនឡើងខ្ពស់បំផុតបណ្តាលឱ្យប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZGi448FvwXJQlC5nmuDaNxYZSgbmfGWgB_OnG5VSf000cy_-1XaZDOeTelMNCLn7t1BPd_-1-zqtw9ZL3uWQ9uaER2a7zl-tbgsttc1gDzGR8xkgFE6C-bxB9-XI_e0XGNLCNAeKCBpCACVkUw7Rc6TVODsmJrxMGreqDdMm6WhtK_CdRDIdP2gTIg_4/s1280/photo_2026-02-21_09-07-19.jpg

អាកាសធាតុក្តៅខ្លាំងនេះក៏ប៉ះពាល់ដល់ផលិតកម្មរបស់ប្រទេសថៃដែរ ជាពិសេស ប៉ះពាល់សុខភាពអ្នកធ្វើការក្រោមកំដៅថ្ងៃនៅទីក្រុងបាងកក រហូតដល់ជាង១លាន ៣សែននាក់ ។ របាយការណ៍បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយ ឬបង្កើតតំបន់បៃតងទេនោះ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ រហូតដល់៦% ៕

ប្រធានអាស៊ានអំពាវនាវឱ្យមីយ៉ាន់ម៉ាអនុញ្ញាតប្រេសិតពិសេសអាស៊ានចូលជួបលោកស្រី អង់សាន ស៊ូជី

0

កាលពីថ្ងៃទី៦ ខែឧសភា ហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវទៅកាន់មីយ៉ាន់ម៉ា អនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានចូលជួបពិភាក្សារយៈពេលខ្លីជាមួយលោកស្រី អង់សាន ស៊ូជី ដែលកំពុងជាប់ឃុំក្នុងផ្ទះ ដើម្បីជំរុញដំណើរការផ្សះផ្សាជាតិ និងដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ។ ការអំពាវនាវនេះជាការជំរុញកិច្ចសន្ទនា និងស្វែងរកសន្តិភាពពិតប្រាកដ ហើយហ្វីលីពីនក៏បានទទូចឱ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោ.សនយោបាយបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwzk9cAcT9hI4Wy7QVFfzQWz-LyKtwv5P-M0Qpf5PBNIXrLFjfKDbNfSBfV4SfWGxrVclhmbPyC4B1RUL16w-uKHXv-i2_X4I1OsL756Z8w3IPxESwT9lCQsv-KvwP2qtSBNoH2ptXkoTICLBu2UcM8MHu22zMa71-nXp8cGGdN1qorlh4eKLvAiyVrRI/s1440/623687110_122115905457111248_2814974113506217280_n.jpg

ហ្វីលីពីនបានជំរុញឱ្យមីយ៉ាន់ម៉ាបង្ហាញតម្លាភាពបន្ថែមទៀត បន្ទាប់ពីមានព័ត៌មានថា លោកស្រី អង់សាន ស៊ូជី ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រាលទោស និងប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារមកជាការឃុំខ្លួនក្នុងផ្ទះវិញ ដែលហ្វីលីពីនចាត់ទុកថា គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងទំនុកចិត្តដើម្បីឈានទៅរកស្ថិរភាពជាតិយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_sRmy_utFXMH4Jxy0mCAOhwP48DibPa8RNwg0knxk97FW20OhXcL3I3fcLr_Q7FKGIMu6O0MLoe-Dt-sUHRE9jtFa1aGXksZWETQpTDWV6JqGs85Il15d0P23yTZc9hpkozxSVy9T5RFGUQSdEMtXuUr15slvPcShvezfAZ-86b8dOskSgJgukY9xuA/s1100/photo_2026-05-08_08-18-38.jpg

ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែឧសភា ថា មីយ៉ាន់ម៉ាគួរតែអនុញ្ញាតឱ្យ លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) អាចទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្លួន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលដៅការផ្សះផ្សាជាតិ ។ វាជាជំហ៊ានដ៏សំខាន់មួយក្នុងការផ្តល់ទំនុកចិត្តដែលចាំបាច់សម្រាប់ស្ថិរភាពជាតិក្នុងរយៈពេលយូរអង្វែងរបស់មីយ៉ាន់ម៉ា ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbP04WQpNWVqrTNojhuX5JR6HrlJV7NiKNWFQjdoeitGzD7RpS0srq7kwSC_0dsGM1OIzCiee6bCeXJE7zYdiiOxHprpQXoeloiNoZ9GeG9zb9Fc9JIHW_Tw5kYtKZYz3uYk8FyVEw6Thdt2BGgcES-al7uVv2IwQ0Y9BkBzkwWGHSW_tgQqJejoqZtXc/s1280/photo_2026-05-08_08-18-38%20(2).jpg
    លោកស្រី Tess Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវការជួបលោកស្រី អង់សាន ស៊ូជី ដើម្បីបំពេញតួនាទីក្នុងការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការសន្ទនា និងការផ្សះផ្សាជាតិ ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនបានបង្ហាញក្តីរីករាយចំពោះការសម្រេចចិត្តរបស់មីយ៉ាន់ម៉ាសម្រាលទោសឱ្យលោកស្រី អង់សាន ស៊ូជី និងអនុញ្ញាតឱ្យលោកស្រីចេញពីពន្ធនាគារមកបន្តឃុំខ្លួនក្នុងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iCyA-yD2Uf4VM5w4H8_HiaiB_lF-A2zdmaCZCIoqeqjJ3Oyq8gKe9wgIWYF7hs0sn9zojTAgrntfvnRGamSkzavHSP5ePKzJFSuonE8vgcsu62IUR5mMDqf0vFQ2xJNHoIYoXT0uHU0gkBZBBJKtAD8JhjT114ax8X4FERUAKL6J8o7nJb0oa_pMNxI/s1200/photo_2026-05-07_09-30-20.jpg

    គួរបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងស្របពេលមេដឹកនាំអាស៊ានកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន ។ ទោះជាមានការផ្ទេរលោកស្រី អង់សាន ស៊ូជី មកឃុំក្នុងផ្ទះក៏ដោយ ក៏អាស៊ាននៅតែប្រកាន់ជំហរមិនទាន់ទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលរៀបចំដោយរបបយោធាមីយ៉ាន់ម៉ានៅឡើយទេ ដោយសារខ្វះការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំងអស់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVB2INLO00f-ggipnbb9mAwQKSAtSVyjwHifgVjsQefSc6jHYJic_W4yr5VF8tsUNy78BZMADOZ0FRKEOItGgeWdlZAyxOwCyMjNYTWZWtmbbqy7qYGW-eP-JrNXU7zwG-ZD491DVM0WiGrIzq0eLm94u6wpbnqjWiWm2gp9-sgtDgSIbJT1WHucrdRg/s1280/photo_2026-05-08_08-18-39.jpg
    លោកស្រី អង់សាន ស៊ូជី អាយុ៨០ឆ្នាំ អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ត្រូវបានរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាសម្រាលទោសពីរយៈពេល៣៣ឆ្នាំ មកនៅត្រឹម១៨ឆ្នាំ ហើយលោកស្រីត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាបញ្ជូនមកទទួលទោសបន្តក្នុងផ្ទះនៅទីក្រុងណៃពិដោ ៕

ថៃរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយ ដោយយកទឹកអណ្តូងលាយផ្សុំជាមួយសារធាតុគីមី

0

នេះផលិតសម្រាប់លក់តែក្នុងស្រុកផង គេនៅហ៊ានបំផ្លា.ញសុខភាពប្រជានជនថៃគ្នាគេ ចុះទម្រាំតែអាហារដែលនាំចូលកម្ពុជាយើងទៀត? អាជ្ញាធរនៅខេត្ត សាមុតសុងក្រាម កាលពីថ្មីៗនេះបានរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយចំនួនពីរ ដែលយកទឹកអណ្ដូងមកផ្សុំជាមួយសារធាតុគីមី និងក្លិនដូងសិប្បនិម្មិត ដើម្បីបង្កើតរសជាតិនិងក្លិនឲ្យដូចទឹកដូងពិតៗ បោ.កប្រាស់មនុស្សរាប់លាននាក់ទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYY5-Q94G3_3Y2W1hkb909UxmF0Xu9ZHG4UJ5EWzvH-k4sLQIPDRgc0JklapHx0kj_qRcK4U54EAoMPWPmXIiKXG6sCtq4KC0DQUBBV0iH9_7CmQQiHkU_0bkw_tkJKpjksrYk7oXqZzbjDLi29WsJjNgIeQR5f8W_SoaJ_ZfylJD5lRtBtUvJxsptpbo/s1280/photo_2026-05-07_09-34-25%20(2).jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ បាងកកប៉ុស្តិ៍ និង កាសែត Thaiger កាលពីដើមខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា រោងចក្រទាំងនោះមិនបានប្រើទឹកដូងពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ ពួកគេបានយក ទឹកអណ្ដូង មកលាយជាមួយ រសជាតិដូងសិប្បនិម្មិត និង សារធាតុគីមី ផ្សេងៗ ដោយករណីខ្លះ មានទឹកដូងពិតប៉ុន្តែក្នុងកម្រិតតិចតួចបំផុត ឯករណីខ្លះគ្មានដូងពិតទាល់តែសោះដើម្បីកាត់បន្ថយថ្លៃដើមផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyT8zOuBFC6RPNOQ45uL8xN1cseGQ-L4jS743IzWXPxTU56qkXiFI6iPNjxSk6N0WXV3pdIjP-4ve-08gW5yOnoaQmtqbvtG95cNp3wlJKlufpWSXxVO1z5DIdRRDqeHk00Hol-zVj8JurPGkdu12fd83pSR9Bj5hLZS5aeRUNmtTalEBneHmR5lwLUyM/s1024/photo_2026-05-07_09-34-25.jpg
អាជ្ញាធរបានដកហូតធុងទឹកល្អក់ៗ និងសារធាតុគីមីជាច្រើនប្រភេទ ដើម្បីយកទៅពិសោធន៍ដើម្បីពិនិត្យរកសារធាតុពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ហើយជាលទ្ធផល អាជ្ញាធរបានរកឃើញ សារធាតុគីមីដែលមិនស្គាល់អត្តសញ្ញាណមួយចំនួន និងសារធាតុលោហៈធ្ងន់ (ដូចជាសំណ ឬបារត) ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកទទួលទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUujVoyGI4fKEHet-JmCgDk2wmCAkNZQpm9-qCWifrxPtP9nA2nIA0hZfOiXPs35rRorwDWDFblO_JHjKJHm_MVkLYVpj0OZdfBUzzQrUoxLkfZgmxVRN50TjEjjjkOKgM06W_x7_0DUFfth-FxCKnVNJPdYoV74XBI4rkv4gCxpL5x5GrmUoKUeB5k24/s1280/photo_2026-05-07_09-34-26.jpg

ការទទួលទានទឹកដូងក្លែងក្លាយដែលផលិតពីទឹកមិនស្អាត និងសារធាតុគីមីមិនច្បាស់លាស់ទាំងនេះ អាចបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ដោយប្រសិនបើក្នុងករណីស្រាលៗវាអាចបង្កជាការរាគរូស ក្អួតចង្អោរ ឬ ពុលអាហារ ប៉ុន្តែប្រសិនបើករណីធ្ងន់ធ្ងរវាអាចធ្វើឱ្យប៉ះពាល់ដល់ គ្រលៀន, ថ្លើម និងប្រព័ន្ធប្រសាទ ហើយការទទួលទានក្នុងរយៈពេលយូរអាចបណ្តាលឱ្យមាន ជំងឺមហារីក ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMbvFsrwZBxcdUPDgbTWeD2wVGv5hyphenhyphen2k184JQYfM4kD-GjXL7dfYkzdN5KJEXqj_NzwB4Svxi5Bdh1Z5f2pDiRUxDmiT6WGW9x50I6HqALtYObVtwAPa0EKFteus1D2au9NbyQn9dhs-b7vbCX8CYjqMA5KJpft9nyZ_RdS8HZfXedjA_iLal_jKDwSM/s789/photo_2026-05-07_09-34-27.jpg

សរុបសេចក្ដីមក បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើ “ដូងថៃ” ដែលជាផលិតផលល្បីល្បាញលើពិភពលោក។ បច្ចុប្បន្ន ស្ថានភាពនេះកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់ ការិយាល័យអ្នកការពារសិទ្ធិពលរដ្ឋ (Ombudsman) ដើម្បីធានាថាគ្មានផលិតផលស្រដៀងគ្នានេះលួចចរាចរណ៍ក្នុងទីផ្សារទៀតឡើយ។ ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រថៃបានព្រមានថា ច្បាប់ទន់ខ្សោយ និងការអនុវត្តយឺតអាចគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ និងបំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់លើទំនិញកសិកម្មថៃ៕

ទីផ្សារទុរេនថៃនៅកូរ៉េខាងត្បូងត្រូវបានរាំងស្ទះ ក្រោយពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅទីនោះប្ដេជ្ញាធ្វើពហិការ

0

ក្រៅពីត្រូវចិនរឹតបន្តឹង បច្ចុប្បន្នផ្លែទុរេនថៃដែលនាំចូលទៅប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងបញ្ហាមួយបន្ថែមទៀត ក្រោយសមាគមន៍ខ្មែរដែលរស់នៅទីនោះបានប្រកាសធ្វើពហិការរមិនព្រមទិញទុរេនថៃដាច់ខាតនៅរដូវកាលទុរេននេះ ដែលធ្វើឱ្យអ្នកលក់រាយនៅកូរ៉េបង្ខំចិត្តផ្អាកការនាំចូល ឬនាំចូលតិចតួច ដើម្បីបង្កាការខាតបង់ព្រោះគ្មានអ្នកទិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TbwRuDPmPU9kTgdyPzJsG9A6v_6S-e546VNNPRWnu_hIPHJnF2-jyFhvRw3CLH1Ii3KX9N0c1YbipxMqO-0i5VXdXdTuhjeH9m17FBrR59WsIFJZXlNOA-JNJ7-lqYHemB8v660mgN5GYhIf4pfA4kvM-GmcnOd1cas21Jnt0u5SrazjVNeqHtnK218/s1280/photo_2026-05-07_11-04-18.jpg

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្មីៗនេះ បានបង្ហាញថា យុទ្ធនាការនេះបានចាប់ផ្តើម និងរីករាលដាលខ្លាំងនៅលើ Facebook និង TikTok ដែលមានការបង្ហោះវីដេអូ និងសារពីពលករខ្មែរនៅកូរ៉េ បង្ហាញពីការសម្រេចចិត្តមិនទិញទំនិញ ជាពិសេសទុរេនថៃ ដើម្បីសម្តែងមតិគាំទ្រជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHiFxrP0EMPw9XlHOrFUC6ftQ4EUYOHmkEoHHbQu_Z1sdhPklCIWMxLSXjRJiZu4HJBd3i1Z4-Tt47YhQ9f7DLg5-G9Rgn9oirC3m2mWAvGGjC3OqKHZzjwcFkJ6SD0bRBbUNqcy6COVCa0pEOhKtyLLWBparj5T3qxFC2Jy-Aea4FL2wArGOFzaGwc-8/s1280/photo_2026-05-07_11-04-19.jpg

បើប្រៀបធៀបទៅនឹងជនជាតិកូរ៉េដែលជាម្ចាស់ស្រុក ជនជាតិខ្មែរគឺជាអ្នកគាំទ្រដ៏សំខាន់បំផុតដែលជួយជំរុញឱ្យការលក់ទុរេន (ជាពិសេសទុរេននាំចូលពីថៃ) មានវឌ្ឍនភាពខ្លាំងក្នុងទីផ្សារកូរ៉េកាលពីពេលកន្លងទៅ។ ដូច្នេះចលនាពហិការនៅពេលនេះ មិនត្រឹមតែធ្វើឱ្យការលក់ធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកលក់រាយនៅកូរ៉េមួយចំនួន ផ្អាកការនាំចូលទាំងស្រុងតែម្តង ព្រោះតែគ្មានអ្នកទិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ចរន្តនៃការទិញទុរេននៅកូរ៉េ គឺពឹងផ្អែកយ៉ាងខ្លាំងលើសហគមន៍ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzVyzYRSMmJ0wIVEoGcC3MxQ35b4HfJkBinMwO7Uv8oxa8QZxVFIcqFfC7kwawclPDb2A-35l9cuDM5kH-xnwjlldoeowKl744N_Nap9Dp-65bzVEaVADgFQXoxARHbMaM5ofRybp6kTNsh5UQ8fwfWVki9dhJgTvDFSODd19qukAzr3UEACVYQP4734/s1280/photo_2026-05-07_11-04-20%20(2).jpg

គួរបញ្ជាក់ថា ពីមុន ប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលធ្វើការ និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានគាំទ្រផ្លែទុរេនថៃ ដែលធ្វើឲ្យការលក់របស់ពួកគេបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងទីផ្សារកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិការបច្ចុប្បន្នបានប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងគំហុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCBX2vX1vrhj6GUkcx1hOtUyvlcOdEqx7-70TtWPzjCwDmEhy5L6VM2MuGOi3LY7gP-KYprm7Q4aQDGU5sqzaijpl5TsUCeOTYnD5LJJabi8edh34FVGqFbV9cwObb5O9CvcriIWalo6l5d68ULsFkR7K__UlAf-fTPCtwLYaTHPXOoRDDuSVUCJRn5AU/s1280/photo_2026-05-07_11-04-20.jpg

ជាមួយគ្នានោះ ចាប់តាំងពីឆ្នាំ ២០១៥ ផ្លែទុរេនថៃដែលនាំចេញទៅប្រទេសចិនត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុបង្កមហារីកដូចជា “អាល់កាឡាំងលឿង” ដែលនាំឱ្យមានការបដិសេធកុងតឺន័រចំនួន ១០០ ដោយប្រទេសចិន។ ឥឡូវនេះ ទីផ្សារកម្ពុជាក៏កំពុងធ្វើពហិការផលិតផលថៃផ្សេងៗផងដែរ ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការលក់សម្រាប់ផ្លែទុរេនថៃ និងផលិតផលពាក់ព័ន្ធផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjPUCfFFECWNybfuNulYJzs9ykvXuvDzxKABO3RrZpYq-uzEc5jxdATN_R4cuz0SgzV904qu0QsmHXNf3PUv5wKls3ePKlWO_oFZ44MBVqtjnjGlGrVXGfK-o-4x5BXYIQLbtrmq0eskpLhzDRG0y04AFMK7Ct9ViEqEqRDnJ6CzoZCCXef35w6cu6ui8/s630/photo_2026-05-07_11-04-21.jpg

បច្ចុប្បន្ននេះ ដោយសារតែតម្រូវការទីផ្សារមិនល្អ តម្លៃផ្លែទុរេនថៃបានធ្លាក់ចុះយ៉ាងខ្លាំង។ នៅប្រទេសថៃ ផ្លែទុរេនមួយលក់បានត្រឹមតែប្រហែល ១០០ បាតប៉ុណ្ណោះ ប៉ុន្តែនៅតែគ្មានអ្នកទិញ។ ស្ថានភាពនេះបានបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមពលរដ្ឋថៃជាច្រើន ដែលបានសម្តែងការមិនពេញចិត្ត និងការអាក់អន់ចិត្តចំពោះគោលនយោបាយគ្រប់គ្រងពាក់ព័ន្ធរបស់ថ្នាក់ដឹកនាំថៃ៕

BTS បង្កើតប្រវត្តិសាស្រ្តនៅប្រទេសម៉ិកស៊ិក

0

ប្រវត្តិសាស្ត្រថ្មីត្រូវបានបង្កើតឡើងសម្រាប់ក្រុមចម្រៀង BTS ដែលបានក្លាយជាសិល្បករ Kpop ដំបូងគេបានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកហើយទទួលបានសិទ្ធិពិសេសក្នុងការរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រសម្រាប់មនុស្ស ៥០,០០០ នាក់នៅឯវិមានជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc7ypfTh79TdtQOl2AmvbOqkqdk_ix2gw1UbmLaA95aO7pxu5baJWmoK9pZF_sBwm-eEzD9rSXt8SIAdn7mrUCu-yjHjU3kcCnNtd33FOnfd4SQpC4zPAj-7E6Lb-O_x3-VIxZnNQkflepoaAb7oNtcgkqoQMcddvmXhVVv8p-yGfbzFGy7YCglBtnCvU/s2048/image_2026-05-07_13-16-42.png

នៅថ្ងៃទី៧ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ក្រុមចម្រៀង K-pop BTS មានកិត្តិយសបានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum នៅវិមានជាតិ។ នៅក្នុងព្រឹត្តិការណ៍នោះ ប្រធានាធិបតីម៉ិកស៊ិកបានសរសើរសមិទ្ធផលតន្ត្រីរបស់ BTS និងឥទ្ធិពលរបស់ពួកគេទៅលើយុវជនទូទាំងពិភពលោក និងជាពិសេសនៅក្នុងប្រទេសម៉ិកស៊ិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50aoz4gWKrzWSZHh3XBCl78liNyndEMzp_nSWpyw_tQX31QxBBD_F80wfHUCcqKtaAOxrrGnDiQsR9HcIq-geVly4OSXf8ZSQB3OxP6mlXciuHi5h-GN26w4oX6E85CN01FhUNy-p1O1Z0ss_d89wnivvSRBROVUtlK0aCpKq3KCqklCJ6bTNgBoz_vs/s2048/image_2026-05-07_14-00-50.png

ប្រធានាធិបតីរូបនេះបានបញ្ជាក់ពីទំនាក់ទំនងរបស់ BTS ទៅនឹងតម្លៃវិជ្ជមានថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមចម្រៀងដ៏ពេញនិយមបំផុតមួយក្នុងចំណោមយុវជនម៉ិកស៊ិក។ BTS គឺជាក្រុមចម្រៀងមួយដែលតែងតែបង្ហាញសារនៃមិត្តភាព សន្តិភាព និងសេចក្តីស្រឡាញ់។ តន្ត្រី និងតម្លៃវិជ្ជមានរបស់ពួកគេបានជំរុញមិត្តភាពរវាងម៉ិកស៊ិក និងកូរ៉េខាងត្បូង»។ ប្រធានាធិបតីម៉ិកស៊ិកក៏បានសម្តែងក្តីសង្ឃឹមថា BTS នឹងធ្វើការប្រគំតន្ត្រីបន្ថែមទៀតនៅក្នុងប្រទេសរបស់ខ្លួននាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSfGtK7Ca8_cwzN7GLZ7B2hd-Go3IcNmVi_2LHgHKre8l-Wop1ud71uLT0VsU1WbtkF6WmYpo3roCFIFZGsTHADA6w4uH7widIMh1JQvTaVL3RxdQaXv3ljlzdk6pUYhK5HX6wLj3XDZJyBBuQKhUWn-na5iFiimp4dRyBOeBgqP5m2GHRnesbmpEg6Y4/s728/image_2026-05-07_13-16-43%20(3).png

តាមរបាយការណ៍បានឱ្យដឹងថា BTS គឺជាក្រុមចម្រៀងកូរ៉េតែមួយគត់ដែលមានកិត្តិយសបានជួបជាមួយប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum និងចូលទៅក្នុងព្រះបរមរាជវាំងបន្ទាប់ពីបានធ្វើការប្រគំតន្ត្រីនៅក្នុងប្រទេស។ ក្រៅពីបានជួបជាមួយប្រធានាធិបតីម៉ិកស៊ិក BTS ក៏ទទួលបានឯកសិទ្ធិដែលមិនធ្លាប់មានពីមុនមកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រចំនួន ៥០,០០០នាក់នៅ Zócalo Square។ នៅពេលដែលសមាជិកក្រុម K-pop បានបោះជំហានចេញទៅលើយ៉រព្រះបរមរាជវាំង គ្រវីដៃ និងស្វាគមន៍អ្នកគាំទ្រដែលកំពុងរង់ចាំ បានបង្កើតឈុតឆាកដ៏គួរឱ្យចងចាំមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1f_IetMQsK4ZacsoPiEM5ObCLyXuJ5au8P2irxiiMz5ELYuaC3NBB1olbCtGtbosyrgGcxofndhvYR9zVzi6CabFskjVf66A6DhAeDmconN8kg6zxvErxNZhDK3WANmXFqUcUDZII5YpqLS631Fc0XvIGN5Fc8196-B1hEheiP7Uul-taF-gvdXSn0M4/s2048/image_2026-05-07_14-00-49.png

កិច្ចប្រជុំរបស់ពួកគេជាមួយប្រធានាធិបតីម៉ិកស៊ិក និងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រចំនួន ៥០,០០០ នាក់នៅ Zócalo Square ត្រូវបានផ្សាយផ្ទាល់នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកជាច្រើន។ ពីមុន នៅពេលដែល BTS បានប្រកាសថាពួកគេនឹងធ្វើការប្រគំតន្ត្រីចំនួនបីនៅក្នុងប្រទេសម៉ិកស៊ិកជាផ្នែកមួយនៃដំណើរទេសចរណ៍ពិភពលោក ARIRANG របស់ពួកគេប្រធានាធិបតី Claudia បានហៅវាថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» ពីព្រោះយុវជនម៉ិកស៊ិកបានរង់ចាំជាយូរមកហើយសម្រាប់ BTS ដើម្បីសម្តែងនៅក្នុងប្រទេស៕

Tian Xiwei ទទួលបានមតិប្រតិ.កម្មចម្រុះចំពោះស្នាដៃថ្មី

0

Tian Xiwei បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងខ្សែភាពយន្តបុរាណ « Pursuit of Jade» ជាមួយនឹងតារាប្រុស Zhang Linghe។ បន្ទាប់ពីស្នាដៃនេះតារាស្រីរូបនេះក៏មានខ្សែភាពយន្តថ្មីបែបឧក្រិដ្ឋកម្ម ស៊ើបអង្កេត ប៉ុន្តែរឿងថ្មីនេះ Tian Xiwei ទទួលបាននូវមតិប្រតិកម្មចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyVcxJDE1AYhytIhhymbaVO7Ic_PZCKVAYySxOzS8AEibIzBDIB0KshofqoQ3iDA9nU1gTg4ttieLg6okxzeDoR3FzUgEKqCEgMby_-8NL7aany369FKlbFUiX6Scub-8pcCI7LCstVyBQKmM6Es3ozQKEnQqbwAb4lS0DPk26jBKevOaybuwc_tkrlmc/s2048/image_2026-03-25_15-41-30%20(2).png

រឿងភាគចិន «Born with Luck» បានចាក់ផ្សាយដល់ភាគទី៧ ហើយកំពុងទាក់ទាញការចាប់អារម្មណ៍ដោយសារតែការចូលរួមរបស់ Tian Xiwei ដែលជាតារាសម្តែងម្នាក់ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍សម្រាប់តួនាទីនាំមុខគេរបស់នាងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រនាកន្លងមកថ្មីៗនេះ។ រឿងនេះធ្លាប់ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង ពីព្រោះប្រព័ន្ធផ្សព្វផ្សាយបានសរសើរវាថាជាស្នាដៃដែលមានប្រធានបទថ្មី ភាពប្រាកដនិយមខ្ពស់ និងស្ថិតក្នុងចំណោមស្នាដៃកំពូលៗនៅក្នុងប្រភេទរឿងឧក្រិដ្ឋកម្ម និងអ្នកស៊ើបអង្កេតនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHLEKPiHx7KtxcIh34S1IUY1-FZYBEl5dkPZYgRby8JOSwUPg5x2w71_AVLhafXM18sOSiAuYsxAnASweKL4FxBU1KFJTDTj135ik7iUOjudJhx_xVj5wZ4rIX9JHcpdVpTQ1c1ASYUDRntvXedQNXz9lhAduV_Hi4UE0Uj5r7tiDu9ks1bRjtAaxjY2c/s680/image_2026-05-07_11-45-25%20(4).png

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី ៧ ភាគ ការសម្តែងរបស់តួឯកស្រី Tian Xiwei កំពុងទទួលបានប្រតិកម្មចម្រុះ។ អ្នកជំនាញវាយតម្លៃថា សមត្ថភាពសម្តែងរបស់តារាស្រីវ័យក្មេងរូបនេះនៅតែស្ថិតក្នុងកម្រិតនៃរឿងភាគតារាល្បីដែលគ្មានន័យនិងមិនអាចលើកកម្ពស់ឈុតឆាកបានទេ។ នៅក្នុងរឿងភាគប្រវត្តិសាស្ត្រមុន Tian Xiwei បានបង្ហាញពីរូបរាងដ៏ទាក់ទាញរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងបានផ្លាស់ប្តូរទៅរឿងភាគសម័យទំនើប ជាពិសេសរឿងភាគបែបប្រាកដនិយម គុណសម្បត្តិរាងកាយរបស់នាងមិនសូវច្បាស់ទេ ហើយចំណុចខ្សោយនៃការសម្ដែងរបស់នាងក៏កាន់តែច្បាស់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEQFQN4YZnbH-iDfi4dQR4vbq4lYAtiLP_Znr1K7ITvykbYNlQCj9FU2c0DKucS-IKE02At2feU1tchXhuNIvDbPQwrJ0hXLvPUcDvlj0IeoBdy2ebfwLzK6e5V8-8j1WUj_vl9zHi4adYzakuTqkn2g0uzSJNjBnrG2AQC2LxF_luE-R0xYEzUcZG3-I/s2048/image_2026-05-07_11-45-25.png
យោងតាម Sohu ការចូលទៅក្នុងរឿងភាគបែបប្រាកដនិយមរបស់ Tian Xiwei គឺជាទិសដៅត្រឹមត្រូវ ប៉ុន្តែជំនាញសម្ដែងបច្ចុប្បន្នរបស់នាងនៅតែមិនគ្រប់គ្រាន់។ នៅក្នុងខ្សែភាពយន្តនេះ Tian Xiwei ដើរតួជាអ្នកស៊ើបអង្កេតស្រី Li Qian ។ ការវាយតម្លៃជាច្រើនបានបង្ហាញថា នៅក្នុងឈុតឆាកខ្លះ ការសម្លឹងមើល និងការសន្ទនារបស់នាងហាក់ដូចជាខ្សោយពេក និងខ្វះអំណាចគ្រប់គ្រាន់ ដែលធ្វើឱ្យឈុតឆាកមានអារម្មណ៍ថាគ្មានអំណាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5vlV1AxE0PlopUz7DTDavDPTqT-EPy7uXhkBhFgKlDfyxCUfzbjLNix3xTvWwLC5qLceDFX__jUO875y9WBhzhbUupD0qjzh6CnwCZ_yVtcxG5-zpTZmHbXRZ_SmXRUW8zSKejztDIvdk6huDGUsrWENWJhujRhpycuEhH_4w5Q3hAsL4CSIdVoQcfAs/s2000/image_2026-05-07_11-45-26.png
នៅក្នុងឈុតសួរចម្លើយមួយ នៅពេលដែលតួឯកស្រីសួរអំពីការផ្ទុះ ការសួរចម្លើយរបស់ Tian Xiwei ខ្វះទំនុកចិត្ត។ នេះធ្វើឱ្យភាគីម្ខាងទៀតដឹងថាប៉ូលិសមិនមានការយល់ដឹងច្បាស់លាស់អំពីស្ថានភាពនោះទេ។ ឈុតប្រឈមមុខដាក់គ្នាគួរតែមានភាពខ្លាំងក្លាដើម្បីបង្កើតភាពអស្ចារ្យ ប៉ុន្តែការសម្តែងរបស់នាងខ្វះថាមពលចាំបាច់។ សូម្បីតែព័ត៌មានលម្អិតតូចៗដូចជាចលនាក៏ខ្វះឥទ្ធិពលដែរ។ វាហាក់ដូចជាតារាសម្តែងរូបនេះមិនទាន់យល់ច្បាស់ពីរបៀបបង្ហាញតួអង្គតាមរយៈសកម្មភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJgVC_YLZnhnqzxLUNiJV9q5MxbanVExmDMN6Ir7cMjo1oGr1OX7w6L0nrUerx_v3lV-pfdhHRe5DMVrRl76-lUkE3RcDXbWQfTC1VlLtW15SCAqJVcnu7KljOF3uTSnEVNdkntZv5z7nNsfqNH4plZfEECJeZzvQvljH0VtrU6fDm1sSF2FS-UxAL9TM/s1080/image_2026-05-07_11-45-28%20(2).png

នៅក្នុងប្រយោគជាច្រើន ទោះបីជាព្យាយាមសង្កត់ធ្ងន់លើពាក្យមួយចំនួនក៏ដោយ Tian Xiwei នៅតែមិនអាចគេចផុតពីរចនាប័ទ្មសម្តែងធម្មតានៃរឿងភាគតារាបានទេ។ នៅពេលបន្តការសួរចម្លើយ នាងក៏បានបរាជ័យក្នុងការបង្ហាញពីភាពម៉ឺងម៉ាត់ចាំបាច់របស់អ្នកស៊ើបអង្កេតប៉ូលីសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQauIaY-JBBs6i6JRPcL3V70YO-oNMvrKEosZdM-qvxjQc5ZVbTVf_QzBmkGdm7_tiz6sPeh00cI5v9u3Cg_3ZCgyvYRraapH9hnjrLuV-I7Fv4XPjNkbdxVdf1vavsZiXwKxYVPZMxJHBFf7H4wXr5YuQu97lQlFAlSkHS2IAIkfZPRDPfMOymkPYpEw/s2048/image_2026-05-07_11-45-29.png
ប្រព័ន្ធផ្សព្វផ្សាយបានអត្ថាធិប្បាយថា «Born with Luck» គឺជាខ្សែភាពយន្តដែលមានទិដ្ឋភាពវិជ្ជមានជាច្រើន ប៉ុន្តែការសម្តែងរបស់ Tian Xiwei មិនបានបំពេញតាមការរំពឹងទុកនោះទេ។ ជាមួយនឹងស្គ្រីបដ៏អស្ចារ្យបែបនេះ ការជ្រើសរើសតារាសម្តែងស្រីដែលមិនសមរម្យបានធ្វើឱ្យឥទ្ធិពលរបស់វាថយចុះគួរឱ្យកត់សម្គាល់៕

ជី ដេវីត ឆ្លើយតបបែបនេះក្រោយមានអ្នកគាំទ្រព្រួយបារម្ភគម្រោងការប្រគំតន្រ្តីផ្ទាល់ខ្លួននៅហ្វីលីពីន

0

ដូចទស្សនិកជនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្តែងនៅលើឆាកអន្តរជាតិកាលពីពេលថ្មីៗនេះ ខណៈ ទេព បូព្រឹក្ស ក៏ធ្លាប់បានបង្ហើបដែរថានឹងមានការសម្តែងម្តងទៀតនៅឯប្រទេសហ្វីលីពីន។ ទោះយ៉ាងណា ការបញ្ចេញមតិនិងការឆ្លើយតបរបស់ ជី ដេវីត ទៅកាន់អ្នកគាំទ្រម្នាក់ព្រួយបារម្ភទាក់ទងនឹងគម្រោង Tour concert ផ្ទាល់ខ្លួននៅហ្វីលីពីនធ្វើឱ្យមានការចាប់អារម្មណ៍ជាពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2DtDqAySMCmzUgJMfgl4kXHsYCvVDGKsinxU3zMwm5ybM-0fEMnoe_pjh3q3zPwL5dvoGFSlSe8JAytAGTKI0oeYaVZTyfYSUSzgyDuF-K0Q3G48rD1KoB550Rci68yrCl-1N6hAfLXEVv9lMeELcfKHi8Cd1HOH4FR2zbNGEm8Qapf74z9QBIHtq7U/s1759/image_2026-05-07_09-44-38.png

តាមការចែករំលែករបស់ផេកអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត នាពេលថ្មីៗនេះបានបង្ហាញពីការសន្ទនារបស់អ្នកគាំទ្រម្នាក់និងតារាចម្រៀងរូបនេះផ្ទាល់ទាក់ទងនឹងគម្រោងការប្រគំតន្រ្តីនៅក្រៅប្រទេស។ គណនីនោះបានបញ្ចេញមតិថា «ជាហ្វេនបង ខ្ញុំសូមមានមតិយោបល់បន្តិចចំពោះបងមានគម្រោង ទៅធ្វើ tour នៅ Philippines បើទៅក្នុងនាមជា Artist គេអញ្ជើញចូល Festival អ្វីមួយបងទៅជារឿងល្អ ប៉ុន្តែបើចង់ទៅធ្វើ Tour concertផ្ទាល់ខ្លួន សូមបងគិតម្តងទៀតបានទេ? បើទៅមានហ្វេនច្រើន Credit បងកាន់តែកើនឡើង ប៉ុន្តែបើទៅមិនសូវមាន ហ្វេន Credit បងអាចនឹងធ្លាក់ ហើយ Hater ក៏ចាំជាន់បងមួយតង់ ទៀត ខ្ញុំសង្ឃឹមថាបងនឹងបានអានបន្តិច ហើយនឹងគិតវាម្តងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD8wUmYMCSRSqum5qzFklALwtfUIEDct-Rj5mwJtncXjBRRrQZPXAqswZqiBPqehXZ1mPlGN-kD4Y_uxK-KZYbvMFRaO3aOdQLa3g_H2XBl6HfwW7Jr4D89Mb02rRhZ92z7H27-UOByrnWE5auu6cc9fjKkmnrlokzDcWltVs5cWIPceoWt-KJJ-wZIvo/s2048/image_2026-05-07_09-44-40.png

ការបញ្ចេញមតិរបស់អ្នកគាំទ្រក្នុងន័យព្រួយបារម្ភនេះ តារាចម្រៀង ជី ដេវីត បានឆ្លើយតបដោយសេចក្តីអំណរនិងមុះមុតថា «មិនថាជោគជ័យ ឬមិនជោគជ័យ តើមានម្តងណាដែលថាគេមិនមានបំណងជាន់ ឬចង់ លុបបំបាត់ខ្ញុំ? សូមអរគុណចំពោះបំណងល្អ តែបញ្ហាខ្លះដេក មួយកន្លែងមិនអាចបង្កើតមេឃបានទេដោយក្តីស្រលាញ់ជូនពរសុខភាពល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLziX7zmSWRUplt0DcNAkVmEZ3fYWZ96OuUFhzp4EgequgFxKvnUiRG-sGiEcGFPLjTgv5WB7-SUlGMEuk1XXrSXllOJsYv4H-VF3gefQzcrusLqx5D6PQmeo2f0Nppckd02vIA1-dO0ak_8rU5MS9wLQMkU-O2IeXwo7b8ZQfg-WBCFpMNmcobOcSZwg/s1920/image_2026-05-07_09-44-42.png

ការឆ្លើយតបរបស់ ជី ដេវីត ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តពីព្រោះអ្វីដែលតារារ៉េបរូបនេះធ្វើមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយទោះបីជាប្រឈមនឹងការរិះគន់ជាន់ពន្លិចយ៉ាងណាក៏ដោយ ជី ដេវីត និងទេព បូព្រឹក្ស មិនដែលចុះចាញ់នោះទេ។ ពួកគេថែមទាំងអះអាងទៀតថាប្រសិនជាអ្នកទាំងពីរចុះចាញ់ទៅតាមសម្តីអ្នកស្អប់នោះម្ល៉េះអ្នកទាំងពីរមិនអាចឈានដល់ចំណុចមួយដែលខ្ពស់ដូចបច្ចុប្បន្ននេះនោះទេ។ ក្រុមអ្នកគាំទ្រក៏បង្ហាញដែរថាមិនថា ជី ដេវីត សម្រេចចិត្តបែបណានោះទេពួកគេនៅតែគាំទ្រជានិច្ច៕

Jisoo រងការចោ.ទប្រកាន់ថាមិនប្រគល់សំលៀកបំពាក់ឱ្យអ្នកច្នៃម៉ូតវិញ

0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកច្នៃម៉ូតម្នាក់បានចេញវីដេអូទម្លាយថា តារាចម្រៀង Jisoo សមាជិក BLACKPINK មិនបានប្រគល់សំលៀកបំពាក់ឱ្យខ្លួនវិញនោះទេដែលមានរយៈពេល៦ខែមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTft1oulRF2uDpXPCUMCXd0NJYMtn6doZZeOqooC6Vw-_aLvkYWB4sZt2yEIfoG_HQLywRtTjepjB-HGxYsbms0OF09puqz8WTuC6RAGnNlUwHItFPYjnTzPUPIiYMZ2RQz16TMk-XqLJjoIg_Bt0LW40BD-Ylmrj9b1aJVhMNVEdedFu0ldycLbXFHI/s1437/image_2026-05-07_10-28-15.png
នៅថ្ងៃ៥ ទីខែឧសភា អ្នករចនា Benjamin Voortmans ដែលជាម្ចាស់ម៉ាក Judasime ដែលមានមូលដ្ឋាននៅទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក បានបញ្ជាក់ជាសាធារណៈថា ៦ខែមុន ពួកគេបានផ្ញើផលិតផលមួយចំនួនទៅ Jisoo និងក្រុមរបស់នាងនៅប្រទេសកូរ៉េខាងត្បូង សម្រាប់ការថតរូបគម្របអាល់ប៊ុម។ ការថតរូបនេះត្រូវបានពន្យារពេលម្តងហើយម្តងទៀត ហើយចាប់តាំងពីពេលនោះមក ផលិតផលទាំងនោះមិនត្រូវបានប្រគល់មកវិញទេ។ លោក បានទាមទារឱ្យពួកគេប្រគល់មកវិញម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1BoqXftWM4lA9W23KmWaI1ChWmaLWLSt9E2qRYwy-3Wr5R6xe0o-3GT5md4CQ11dqXBPLExFXuKxH2oyIKddslc-U7YAukl4rHhvDnthE85y4YnMoXe08LwPzPUcPgRnqNvxwI4NI-zuLpcEQCkl9QkY5BDZDDTlCLsRk5RT7DKJqUgYkY2v7TAbtvl4/s1437/image_2026-05-07_10-28-14.png

ភាពចម្រូងចម្រាសនេះបានធ្វើឱ្យ Jisoo ប្រឈមមុខនឹងប្រតិកម្មភ្លាមៗបន្ទាប់ពីបង្ហាញខ្លួននៅក្នុងកម្មវិធី Met Gala។ នៅថ្ងៃទី ៦ ខែឧសភា ក្រុមរបស់អ្នករចនា Benjamin Voortmans បានចេញព័ត៌មានថ្មីៗមួយ។ លោកបានបង្ហោះវីដេអូថ្មីចំនួនបី ដោយបញ្ជាក់ថាមាននរណាម្នាក់បានទាក់ទងមកខ្លួនដើម្បីដោះស្រាយបញ្ហា ហើយរបស់របរទាំងនោះនឹងត្រូវបានប្រគល់ជូនវិញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែលោកបាននិយាយឈ្មោះ Jisoo ធ្វើឱ្យលោកទទួលបានមតិយោបល់ប្រមាថជាច្រើន។ ទាក់ទងនឹងបញ្ហានេះ Benjamin Voortmans បាននិយាយថាលោកនឹងមិនសូមទោសទេ ព្រោះក្រុមរបស់ Jisoo បាននៅស្ងៀមអស់រយៈពេល៦ខែ ដោយមិនបង្ហាញការគោរពចំពោះលោក។ លោកបាននិយាយឈ្មោះ Jisoo ដោយសារតែនាងបានបង្ហាញខ្លួននៅក្នុងកិច្ចសន្យា និងគម្រោង ហើយជាអ្នកទទួលខុសត្រូវចម្បងចំពោះវា មិនមែនដោយសារតែលោកស្អប់នាងនោះទេ។ ដូច្នេះអ្វីៗត្រូវបានបញ្ជាក់ឱ្យច្បាស់។ កំហុសស្ថិតនៅលើក្រុមផលិតកម្ម ប៉ុន្តែ Jisoo គឺជាអ្នកដែលត្រូវទទួលបន្ទុកវា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8uMeqCPK8AQbCVCaLpSfl-T7Gq3PuuqCbhJSnR1u0dFH_Yz0S-kwPxcNhfu94ytqk6-LpJ5rTrShTrIjZ18nEj2qMmjVIfX4fu5RXBtKO2JtF20S5taT1yNQtXPTqFkFJna8Ucqb7aIBvobGT6LOWgm9UV9RUW87FbH8lEH1mM51A-FoCBpLUt30SCM/s1440/image_2026-05-07_10-28-14%20(2).png

    ភាពចលាចលនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាងម្តងទៀតក្នុងរយៈពេលដ៏ខ្លី។ ពេញមួយអាជីពរយៈពេល ១០ឆ្នាំ សមាជិកច្បងរបស់ BLACKPINK តែងតែត្រូវបានគេស្គាល់ដោយសារវិជ្ជាជីវៈ និងជីវិតឯកជនដ៏ស្អាតស្អំ និងគ្មានរឿងអាស្រូវ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមេសា ឆ្នាំ២០២៦ រឿងអាស្រូវរបស់បងប្រុសរបស់នាងបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Jisoo៕

គណបក្សនយោបាយថៃទទូចឱ្យរដ្ឋាភិបាលចាត់វិធានការជ.នជាតិអ៊ីស្រាអែលរាប់ពាន់នាក់ស្នាក់នៅថៃ

0

ប្រធានគណបក្សនយោបាយមួយនៅប្រទេសថៃបានដឹកនាំសមាជិកជាច្រើនរូបមកកាន់រដ្ឋសភា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីទទូចឱ្យរដ្ឋាភិបាលចាត់វិធានការលើជ.នជាតិអ៊ីស្រាអែលរហូតដល់៧,០០០នាក់ ដែលកំពុងស្នាក់នៅ និងធ្វើអាជីវកម្មខុសច្បាប់នៅកោះផាង៉ាន់ ខេត្តសុរ៉ាជថានី និងឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវគោលនយោបាយផ្តល់ទិដ្ឋាការ ដោយសារបារម្ភខ្លា.ចពួកគេទាញប្រទេសថៃឱ្យធ្លាក់ក្នុងភ្លើងសង្គ្រា.ម ឬក្លាយជាគោលដៅវាយប្រ.ហារពីបណ្តាប្រទេសជាសត្រូ.វរបស់អ៊ីស្រាអែល ។

គណបក្សសេដ្ឋកិច្ចថៃ នារសៀលថ្ងៃទី៦ ខែឧសភា បានបង្ហាញក្តីបារម្ភពីជ.នជាតិអ៊ីស្រាអែលកំពុងស្នាក់នៅកោះផាង៉ាន់ ខេត្តសុរ៉ាជថានី រហូតដល់៧,០០០នាក់ អាចនឹងទាញប្រទេសថៃឱ្យធ្លាក់ក្នុងសង្គ្រាម ឬធ្វើឱ្យប្រទេសថៃកើតសង្គ្រាមដូចនៅមជ្ឈិមបូព៌ា ។ គណបក្សនេះថា ការអនុញ្ញាតឱ្យជ.នជាតិអ៊ីស្រាអែលមកស្នាក់នៅ គឺដូចគ្នានឹងឱ្យពួកគេនាំបញ្ហាចូលមក ហើយគណបក្សទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យថៃក្លាយជាគូជម្លោះក្នុងសង្គ្រាម ។

លោក គ្រីស ប៉ូត្រាណាន់ ប្រធានគណបក្សសេដ្ឋកិច្ច បាននិយាយនៅរដ្ឋសភាអំពីជនជាតិអ៊ីស្រាអែលមកស្នាក់នៅកោះផាង៉ាន់ ថា ពេលនេះ កោះផាង៉ាន់ មានជនជាតិអ៊ីស្រាអែលស្នាក់នៅរហូតដល់៤,០០០នាក់ ដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលវែង និងមកប្រកបអាជីវកម្ម ព្រមទាំងមានជនជាតិអ៊ីស្រាអែលកាន់លិខិតឆ្លងដែនទេសចរណ៍ ប្រមាណ៣,០០០នាក់ទៀត សរុបចំនួន៧,០០០នាក់ ។

លោកបារម្ភពីការស្នាក់នៅរបស់ពួកគេអាចទាញប្រទេសថៃឱ្យធ្លាក់ក្នុងសង្គ្រាម ឬធ្វើឱ្យថៃកើតសង្គ្រាមដូចនៅមជ្ឈិមបូព៌ា ដោយសារអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។ លើសពីនេះ ជនជាតិអ៊ីស្រាអែលដែលកំពុងស្នាក់នៅថៃ ពួកគេអាចបង្កគ្រោះថ្នាក់នាំឱ្យប៉ះពាល់អធិបតេយ្យជាតិ ឬក៏នាំបញ្ហាចូលមក ពីព្រោះអ៊ីស្រាអែលមានសត្រូវជាមួយប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ហើយមិនមែនមានតែអ្នករស់នៅកោះផាង៉ាន់ទេដែលបារម្ភបញ្ហានេះ ពលរដ្ឋថៃនៅទូទាំងប្រទេសក៏បារម្ភដែរ ។

ប្រធានគណបក្សនយោបាយបន្តថា ជនជាតិអ៊ីស្រាអែលស្នាក់នៅថៃបានជួបជុំគ្នាបង្កសំឡេងខ្លាំងៗរំខានអ្នកជិតខាង ប្រើប្រាស់គ្រឿងញៀន ព្រមទាំងបើកអាជីវកម្មខុសច្បាប់ ដូចជា ៖ សណ្ឋាគារ និងទូទាត់ប្រាក់តាមធនាគាររបស់ពួកគេ ខណៈប្រទេសថៃមិនទទួលបានប្រាក់ចំណូលអ្វីសោះ ។ ដូច្នេះ វាមិនត្រឹមតែមិនចំណេញទេ គឺប្រទេសថៃនឹងក្លាយជាគូជម្លោះក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា នេះមិនមែនជារឿងតូចតាចឡើយ ។

ការផ្តល់ទិដ្ឋាការឱ្យជនជាតិអ៊ីស្រាអែល គឺដូចគ្នានឹងការបើកទ្វារផ្ទះឱ្យពួកគេចូលមកដោយគ្មានការត្រួតពិនិត្យល្អិតល្អន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជន និងជនឆបោកចូលមកដែរ ។ ហេតុនេះ គណបក្សនយោបាយទាមទារឱ្យរដ្ឋាភិបាលបញ្ជូនមន្ត្រីពាក់ព័ន្ធមកត្រួតពិនិត្យការស្នាក់នៅរបស់ជនជាតិអ៊ីស្រាអែល ដើម្បីបង្ការកុំឱ្យមានហេតុការណ៍អាក្រក់កើតឡើងនាថ្ងៃអនាគត ជាពិសេស ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ត្រូវចាត់ការបន្ទាន់ ៕

ណា សាឌី ថានាងអាចជាមនុស្សគំរូសម្រាប់អ្នកគាំទ្រចំពោះការមិនបោះបង់ចោលខ្លួនឯង

0

នៅរយៈចុងក្រោយនេះប្រិយមិត្តមួយចំនួនអាចដឹងមកហើយថាពិធីការិនី ណា សាឌី បានហោះទៅប្រទេសកូរ៉េ ដើម្បីកែកុនសម្រស់ហើយបានទាក់ភ្នែកមនុស្សជាច្រើនខណៈការកែកុននេះត្រូវចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនឱ្យបាក់សម្រស់ទៅតាមធម្មជាតិឬមានចំណុចណាដែលមិនពេញចិត្តនឹងខ្លួនឯង ណា សាឌី បានបង្ហើបថានាងនឹងកែកុន ខណៈកូនកាត់ថៃរូបនេះថានាងអាចជាមនុស្សគំរូសម្រាប់ការមិនបោះបង់ខ្លួនឯងចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2bLrvMaZmTwaxwEZbcg4V2bQerel66ETPmaqz4mKWscBL91orHtDmVUGTMUP5tlWX4www_fc0ziDNyfg8PxAiRbFsHJvL6ndLfuXpW5nt59Q5O6BS2MSWCxAkkDM4t86FaS_xBSd3460IFOhMv-_cLS62yqN2-VNHCF4CgGYK8DDvUYxmRWzbdOqMeWo/s2048/image_2026-05-07_09-05-36.png
ឈានចូលថ្ងៃទី៧ ខែឧសភា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី បានបង្ហោះរូបភាពមួយសន្លឹកដោយប្រៀបធៀបរូបនាងកាលពីឆ្នាំ២០២២និងឆ្នាំ២០២៦ ដែលមានភាពខុសប្លែកកាន់តែស្រស់ស្អាតជាងមុន។ ណា សាឌី ថានេះជាលទ្ធផលស្រលាញ់ខ្លួនឯង ពេលដឹងថាខ្លួនឯងធ្លាក់ប្រឹងទាញខ្លួនឯងមកវិញ អត់បណ្តោយខ្លួនតាមពេលវេលា មិនដែលដើរជាន់ដានចាស់ ឬដើរថយក្រោយ ជីវិតនាងត្រូវតែទៅមុខជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjTKatXXGBTd-HRgTPgmPBhbVmfWvfbLlpscR_ng_07rqPUeckF3c5iTRsK9-uINxn7OHe5uczHshzK4mFjxO1ZJYHd5Mwq6A1Xbl9Xzat0DrAOZsYvVaWrkriOuVvhdRYXU_gonu8-DtuLmmE5lOeSIWfq6uImRJL0ojnA-i7O3kJmmNrTUYVOhyphenhyphenR7o/s2048/image_2026-05-07_09-05-40.png
ពិធីការិនីរូបនេះបញ្ជាក់ទៀតថា នាងគឺជាគំរូប្រាប់អ្នកទាំងអស់គ្នាបានថា គ្មានពាក្យថាយើងធ្វើមិនបាននោះទេ ការតស៊ូតែងតែជោគជ័យជានិច្ច ដើរយឺត ដើរលឿនមិនសំខាន់ សំខាន់នាងទៅដល់គោលដៅដែលចង់បាន។ ស្របពេលមានរូបសម្រស់ស្រស់ស្អាតនិងរាងស្លីមជាងមុនគេសង្កេតឃើញថា ណា សាឌី កាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg03M7KLFzZLM92yPIG8cTVWetcScDrte1ZTuU91AKaTBc1Hi1p7V1V5vhX0t5XDekkPOvfvwti9NfzPAvFBSbxiv-7_idmxZcg5fa8T5WPYXt-Q_Wj6giMPw9b2PjyiWflXqFX9cMTJA3qcTsn3xK_IkP_XsrSYP-FGlYj3dzw9NrLXF4TsKFzuWwFxts/s2048/image_2026-05-07_09-05-43.png

កន្លងមកថ្មីៗនេះពិធីការិនី ណា សាឌី មិនបានលាក់បាំងពីមហាជនឡើយគឺនាងបានឡើងទៅប្រទេសកូរ៉េដើម្បីកែកុនសម្រស់ខ្លះៗនូវចំណុចណាដែលនាងមិនពេញចិត្ត។ ការកែសម្ផស្សដែលទស្សនិកជនមានការចាប់អារម្មណ៍ជាងគេគឺខ្ទង់ច្រមុះរបស់ ណា សាឌី ដែលចំណាយអស់ ១៥ ០០០ដុល្លារ។ បន្ទាប់ពីបង្ហាញទម្រង់មុខថ្មី មានមនុស្សជាច្រើនបានសរសើរថានាងស្រស់ស្អាតរហូតបាននិយាយថាមានភាពស្រដៀងគ្នាជាមួយនឹង Jennie សមាជិក BLACKPINK ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-HGuMm9JgLIaXVv1vrl1KB73ekaewdHLjeUSCLcWQP4Kwi811IfSROgbSrh-kggTRtpGbLZAcv-eVwKbuVcHNxMN0w6CqH8bT7lw1zK8aSFv2kWeAEKGDo5IyGTwyt636H5YT5_NkGM13jgYUiomLO3v2vFBsdpS5QlA6Ox-pthLwCRz1UkYb6ZwDP4/s764/image_2026-05-07_09-05-35.png

គួរឱ្យដឹងថា ដ្បិតតែសាងឈ្មោះនៅក្នុងអាជីពសិល្បៈមានមុខមាត់គួរសមនៅក្នុងសង្គមមកទល់ពេលនេះ ណា សាឌី មិនទាន់បានបង្ហើបពីម្ចាស់បេះដូងនៅឡើយទេ៕