Home Blog Page 329

អគ្គរដ្ឋទូតចិនលើកសរសើពីស្នាដៃរបស់កម្ពុជា ក្នុងការចូលរួមសកម្មភាពកម្ចាត់មីនជាមួយពិភពលោក

0

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានថ្លែងការកោតសរសើកម្ពុជាលើការចូលរួមក្នុងការបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ធ្វើឲ្យកម្ពុជាទទួលបានការវា.យតម្លៃល្អនៅទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ3 នៅតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD0xyw22ZfWZhMsyUULdhyphenhyphenZguumDL5Kvn9EDB0-sD4ClOIx2bmM6EPgn49WjR_SBqklzDNfEKhyBcUgih3J2P98_DMc4VzU8ZEnbVAc-uioB2iQGEbv4alr_FpE7Onnb0sj417P7mXTYUryifNlCNVde7OjzLcfzZzTZWgDDkEzMfw2NJcWKpx8z9ptSy5/s1280/525422739_1137866528153660_6106209892147791903_n.jpg

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក វ៉ាន វិនពីន កាលពីយប់ថ្ងៃទី18 ខែសីហា ឆ្នាំ2025 បានថ្លែងថា៖ លោកសូមសម្ដែងគារវកិច្ចដល់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប 9,199 នាក់ ទៅកាន់ប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងការរក្សាសន្តិភាពជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ (UN)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOVyuSjlcDac5CeTCznvAxdjxov3lx3e54RzYT5_XLJXRdaVu1TcxYo90FBcCXpWsDGyS5GFEZ7rw7m5kVwX41i1H9_2DLmhXmC3S58OoW7x8K_JO9XgcH66MHqmwWaeAuZ3MqflX70fykuZm4HZFWkuQwDMuDX37QqDZh5be-oC36ZO67fTFeROeWYdU/s1280/527369036_1138651411408505_5048710508738919308_n.jpg

ជាមួយគ្នានេះ លោក វិនពីន បានគូសបញ្ជាក់ឲ្យឃើញពីសមត្ថភាពកម្ពុជា និង កិត្តិយសដែលកម្ពុជាទទួលបានលើឆាកអន្តរជាតិយ៉ាងដូច្នេះថា៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី 27 ក្នុងចំណោមប្រទេសចំនួន 119ទូទាំងពិភពលោក ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមបណ្ដារប្រទេសអាស៊ានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-VRiYkHwVF20_a-K_mUAh_hJwnlDrwCVhiuOB9ZkKcfoTioColV1v-lED3gGh6hIZ7KnCgTssBOPaK5q9b8K8I1zvPNMA0mSwCGOxqambn1mwKDXaa2QbaIXcXLG4z5ZTvoRJy9da8pT9GSMC6nKSCwNRal_k5-51cjJKm21wRLSlOwXbJ0cfvRelR6c/s750/535936856_1151901793416800_9198009055411582358_n.jpg

គួរឲ្យដឹងផងដែរថា ក្រៅពីការលើកសរសើ កន្លងមកចិនក៏ធ្លាប់ផ្ដល់ជំនួយជាថវិការសម្រាប់គាំទ្រកម្ពុជាក្នុងសកម្មភាពលុបបំបាត់មីនផងដែរ។ ជាមួយគ្នានេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ក្រោមការផ្តល់ជំនួយដោយចិន ដីចម្ការមីនទំហំ 150 គីឡូម៉ែត្រក្រឡាត្រូ វបានបោសសម្អាតឲ្យមានសុវត្ថិភាព ដោយគ្រាប់មីនចំនួន 82,844 គ្រាប់ត្រូវបានបំផ្លាញចន្លោះឆ្នាំ 2018 ដល់ 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSRisCzQQBqVjlUYMEMmjulRde7JSJ2Dz9y2gtGNTh6Wwent0t8EQZJ0QYpvQV_smH0a9KRk0OPM0SJrfhowV1bhCZtADFXRin0gLFsjgfkaPpqn3sZOad8RcFJRuKJrytA7bs3fed3xWermGiIJRfUHIodSduorJ_SVGury2swdyaXwCygBzWpsBzcWJQ/s750/536278156_1151901730083473_8647604733666314508_n.jpg
លើសពីនេះ បើតាមគម្រោងរបស់អង្គភាពសុីម៉ាក់បានបញ្ជាក់ថា កម្ពុជាមានគោលដៅលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះចេញពីដីឱ្យបានអស់ពេញលេញនៅឆ្នាំ2030ខាងមុខ បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍បានបន្សល់ទុកនូវគ្រឿងផ្ទុះរាប់លានគ្រាប់នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY-8q4_p5GZHii5rHL6EDn9Ei1yEwS4Jxk8lu1_nm3tHybzpMEv_6CWs6ewQ35iXboBxxVHEXHnHisQQHaR6icktKVzgJs8RxbM-S08I5K31T9hIjX3r4Z2pptX1Whbyjd2YIEWutORHAQlzKjWklm3n2OafTEm_VyAmoCZuNP5-H1cHrpJHrmvsaVbLpo/s1440/image_2025-08-19_11-16-52.png

ចំណុចដែលបានលើកឡើងទាំងអស់ខាងលើនេះ គឺជាឧទាហរណ៍ដែលមានស្រាប់ក្នុងការបញ្ជាក់បានថា កម្ពុជាគឺជាប្រទេសស្រលាញ់សន្តិភាព គាំទ្រជានិច្ចរាល់សកម្មភាពនានាក្នុងការដោះស្រាយវិបត្តិជាតិផ្ទុះដែលសល់ពីសម័យសង្រ្កា.ម និងបេជ្ញាចិត្តមុតមាំក្នុងការមិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថ្មីៗជាដាច់ខាត៕

សម្ដេចតេជោថា នាយករដ្ឋមន្រ្តីស្ដីទីថៃជាមនុស្សព្រៃមិនស្គាល់ច្បាប់ ដែលប្រកាសចង់ចាប់ខ្លួនសម្ដេច

0

(ភ្នំពេញ)៖ កាសែតក្នុងស្រុកដ៏ធំមួយរបស់ប្រទេសថៃបានចុះផ្សាយថា លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រកាសឲ្យមានការចាប់ខ្លួន មេដឹកនាំកម្ពុជារួមមាន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ពីបទរំលោ.ភលើអធិបតេយ្យភាពថៃ។ សម្ដេចតេជោ បានមានប្រសាសន៍តបវិញយ៉ាងខ្លីថា បើសិនការប្រកាសនេះគឺជាបញ្ជារបស់នាយករដ្ឋមន្រ្តីស្ដីទីថៃមែន វាបញ្ជាក់បានថា ថ្នាក់ដឹកនាំថៃគឺជាមនុស្សព្រៃមិនស្គាល់អ្វីច្បាប់ និងមិនចេះការទូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOAQdrHPtAhmeTynv1OyP-IcCTuqPWWRXYyzW_sKXf5Rh-yPod2HFRRayy9_nxgNQOUAk1z4bQnUgjL1yVpMLDATSH99WQBHGqLWNoT0FRXhCM_fy73p2x2BYhnOp6t6oWy_Kf5WetuUAQtohM0fvRQG0ASHpVoSethfxHCirEsxkm97-GZiO3kjhpGFXh/s1020/photo_2025-08-19_09-21-03.jpg

នៅប៉ុន្មានម៉ោងក្រោយពីការប្រកាសយ៉ាងប្រហើននេះ សម្ដេចតេជោបានឆ្លើយតបខ្លីៗយ៉ាងដូច្នេះថា « តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។» សម្ដេចបន្តថា «ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិមែន វាបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTfW673uM7pqv7XI6vQY-eOvYDQgDBr_ZMbgpL1OruMqYwUD8Wfzin_oceIKShSVJmGIgWmjJkLtcKShNo25s6zXnpkP10I29yVxzfURkKoz3zhmq9uRFaPibqTHu0UGelEFUG0evHXEje86Q0cNWJWucYmF_rVPdu3ZMmmMal-3LbZb30buFmvwtky5k/s850/image_2025-08-19_10-49-00.png

សម្ដេចបានគូសបញ្ជាក់ថា «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លា.ប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW42P0SAFrGWUpLl6rSlDhE16oiUfDMOafp8zmzyBAEbzGBFdT58mHqtBIauRIfv5ZO_gpe2sCNKmQleSXuAq_A8qBizL62SW0Ytmq_VMeHRVR_6rJFwNQcHdz1MbtaSdNYqU28NivsNuLeOe-AxTAl6LzLQxK-Y7myoui-exkz_VGND81sQBB_WWMD_eo/s750/image_2025-08-19_10-49-01.png
គួរជម្រាបថា នាល្ងាចថ្ងៃទី18 ខែសីហា កាសែត Khaosod របស់ថៃបានចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានប្រកាសថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃ (NSC) បានសម្រេចចិត្តប្តឹងមេដឹកនាំកម្ពុជា រួមមានប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅតុលាការកំពូលថៃពីបទរំលោភលើអធិបតេយ្យភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg
អ្វីដែលកាន់តែប្លែក និង ហួសចិត្តនោះគឺត្រង់លោក Phumtham បានបញ្ជាក់នៅក្នុងការប្រកាសនេះថា យ៉ាងណាសំណុំរឿងនេះនឹងមិនឡើងដល់តុលាការអន្តរជាតិនោះទេ ព្រោះថៃមិនទទួលយកយុត្តាធិការរបស់តុលាការនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

ចំណុចទាំងអស់នេះអាចសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រទេសថៃមិនត្រឹមតែមានមេដឹកនាំមិនច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងបង្ករឿងចោ.ទប្រកាន់កម្ពុជាតាមចិត្តនឹកឃើញគ្មានមូលដ្ឋានត្រឹមត្រូវផងដែរ។ តួយ៉ាងដូចជាការប្រកាសចាប់ខ្លួនមេដឹកនាំកម្ពុជា ទៅកាត់ទោ.សនៅប្រទេសថៃដោយមិនឆ្លងកាត់តុលាការអន្តរជាតិដូចខាងលើនេះ វាបង្ហាញថាថៃពិតជាមិនយល់ដឹងពីប្រព័ន្ធច្បាប់ និងការធ្វើការទូតយ៉ាងដូច្នេះមែន៕

All3rgy – អលជ្ជី សារភាពថាធ្លាប់ផុងខ្លួនក្នុងអំពើអ.បាយមុខធ្វើឱ្យអ្នកមានគុណទឹកភ្នែក

0

តារាចម្រៀង All3rgy – អលជ្ជី បានសារភាពប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមចំពោះអតីតកាលរបស់ខ្លួនធ្លាប់ប្រពឹត្តអំពើអបាយមុខឱ្យឪពុកលោកទឹកភ្នែក។ តារាចម្រៀងរូបនេះថាអ្នកណាក៏ធ្លាប់ធ្វើខុសតែខុសហើយត្រូវតែកែ ខណៈវិស័យចម្រៀងធ្វើឱ្យលោកចេញពីនរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6e7CXAW7C9ri29psuWH95fivPV856TkkaZ2i96iH9TePY10VSZt7DiC8LQ-5GXwGosXRkSscwnnco-JIxCeAtAwQBrkKVN5HgPaUR1_dFSrALTE6UJBsGFyHk52JVf9j2tLpEbe5uJx3l1-0RO8BvMbCoP6a6OpTO0P_DhE5z1KD-NoD8xxzqGi7WqsM/s2048/image_2025-08-18_15-03-19%20(2).png

កាលពីពេលថ្មីៗមកនេះតារាចម្រៀង All3rgy – អលជ្ជី បានចេញអាល់ប៊ុមរបស់ខ្លួនមានចំណងជើងថា «សញ្ញាសួរ» ដោយបទចម្រៀងនីមួយៗរបស់លោកបានរៀបរាប់នូវរឿងរ៉ាវក្នុងជីវិតជាច្រើន។ បទចម្រៀងមួយបទមានចំណងជើងថា «ទឹកភ្នែកព្រះរស់» ដែលសហការជាមួយតារារ៉េប KingChi តារាចម្រៀង All3rgy – អលជ្ជី បានរៀបរាប់ថាលោកបានជាប់នៅកន្លែងឃុំឃាំងចំនួន៩២ថ្ងៃព្រោះតែមានកំហុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjptKadfz33gyyyenGJqkE8P6xo_hOCJ7YyNkCMsbUVc9E9Gk8YvO10FShgAEU5V2KzxirQdC6nn3JSI-GYejWMe7d2KUFHPjjcS3M3sC8vfOzADZmarC95ldZAFEQEku5L9vJ3Pm1IV5mMFpqKVX7zv0zj_HC3XYkMfTrjBB3f5WfHqEi3XpUN0Yw__HO-/s1703/image_2025-08-18_15-03-19.png
ជាមួយនឹងអាល់ប៊ុមថ្មី All3rgy – អលជ្ជី ក៏បាននិយាយដោយមិនលាក់បាំងប្រវត្តិរបស់ខ្លួនជាមួយទស្សនិកជនថាលោកធ្លាប់ប្រព្រឹត្តអំពើអបាយមុខ។ នៅក្នុងការ LIVE ជាមួយនឹងតារាចម្រៀងផ្សេងទៀត All3rgy – អលជ្ជី បានសារភាពថា លោកធ្លាប់ជ្រុលខ្លួនក្នុងអំពើអបាយមុខ ហើយលោកមិនខ្លាចនឹងនិយាយ បង្ហាញប្រាប់ទស្សនិកជនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxLog-J7nkFbchvk0XUR4yt8TqOTH7afePV6FeWMwByknTe7JaCyhxq-WOhzySE7fNghiuFoArKhQpyrXVV-JmSMdvZ1t20meF_nR0WOfgJIq9f_wLzl9aSo7mKYhY3bvf1Q6-y9_-cEQ6qebD-mBmvTOeONXO1RyeS_tAOu-qCjYlW5EiBas-3alIHRwF/s2048/image_2025-08-18_15-03-23.png

ម្ចាស់បទ «សូរិយា»( អេតាស៊ីវិល) បានបន្តទៀតថា ការលាតត្រដាងនេះដោយសារតែលោកគិតថានរណាក៏ធ្លាប់ធ្វើខុសដែរ ហើយខុសគឺត្រូវតែចេះកែ។ លោក បន្តទៀតថា វាជាលើកទី១ហើយដែលលោកបានឃើញឪពុករបស់ខ្លួនយំ ជាលើកទី១ដែលលោកគិតសាជាថ្មីថាលោកមិនអាចនៅក្នុងនឹងបានតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY8C6_cefcyAdOM8l3QJSFHJ_o1GC-LQ0qdvv42uOMFCpXw8E-Lxe_r9aedemUv7eoCylQ2QNCAOl7tjAlrnNwnHHKer3XLRF_vBiDGFIX6kQJQeckAzSfl22eQygb3lPyoILzle_k785tvqeWM5EuRGKa0F6xBvxIdYpHNS-ACQsSi1J2nBWrTbhDjqzg/s1800/image_2025-08-18_15-03-24.png

All3rgy – អលជ្ជី បានរៀបរាប់ថានៅពេលចេញពីកន្លែងឃុំឃាំងលោកចាប់ផ្តើមស្វែងរកជីវិតថ្មីមួយ ដោយបានឡើងមកភ្នំពេញហើយបានស្គាល់មនុស្សថ្មីៗ ហើយលោកអរគុណខ្លួនឯងនិងពេលវេលាដែលបានស្គាល់មនុស្សល្អៗ ជាពិសេសគឺវិស័យចម្រៀងបានទាញលោកចេញពីនរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSupGRKS5xWMN4_Utf7tGNGeFjn1teGkMW_ywpfVy8Ajr3R_LF6v4JNaLFN0TzM-sP0lAXFxVoBh8UIqgpTwwtbg5VuvJWV7d-i5CtCCXV0WkvsodCL-XlqOsJV-tECP1eGnAEXvQtnWNJguyU3t4F_3wl1YQY7dW7YtytG9FbSM6SVQgsDzkota9mRVyM/s2048/image_2025-08-18_15-03-25.png

គួរបញ្ជាក់ផងដែរថា All3rgy – អលជ្ជី គឺជាតារាចម្រៀងមួយរូបមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងមនោសញ្ចេតនាផ្អែមល្ហែម។ បទចម្រៀងល្បីៗរបស់លោកដែលទស្សនិកជនស្គាល់មានដូចជា ផ្កាស្លា, សូរិយា (អេតាស៊ីវោល , រៀនចប់ និងបទមួយចំនួនទៀតរបស់ក្រុម La Cima ៕

ថៃអះអាងថា ពុំរុះរើបន្លាលួសដែលកងទ័ពរបស់ខ្លួនដាក់ពង្រាយដោយខុសច្បាប់នៅលើទឹកដីកម្ពុជាទេ

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច និយាយថា គ្មានការរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃទេ ប្រសិនបើប្រទេសទាំងពីរនៅតែចរចាគ្នាបន្តទៀត ។ រីឯការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គឺគ្មានបញ្ហាអ្វីទេសម្រាប់ប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgFbns24uKhEm82SyTl71IlgnBQukg2LrHDnTiymopq0QQZZJuPykzEEYcKmOaLPuWAG2Zn5zwqHqTuQruJZlnRrznfRDgK_FW_aKbo9IyodZjUNpd5pST3xBQritCzmOK1u8gAm3NLJVDfGR19H4CeobESFbDyZRtIb77SKFZ2fczcB0KBCcOUVNdeha/s1024/photo_2025-08-18_17-04-34.jpg

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បាននិយាយមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពាក់ព័ន្ធនឹងបណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានថា ប្រទេសថៃនឹងរុះរើបន្លាលួសដែលកងទ័ពថៃពង្រាយនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីសន្តិភាព កាត់បន្ថយភាពតានតឹងថា សូមពលរដ្ឋរង់ចាំស្តាប់ព័ត៌មានពិតប្រាកដពីលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png

ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត ដែលកម្ពុជាពុំឯកភាពតាមសំណើររបស់ថៃនោះ លោក ណាត់ថាផុង និយាយថា គ្រប់យ៉ាងនឹងដំណើរការតាមលទ្ធផលនៃគណៈកម្មការព្រំដែនទូទៅ ។ រីឯការពន្យារពេលកិច្ចប្រជុំ RBC ទៅធ្វើនៅថ្ងៃទី២៧ ខែសីហានេះ គឺប្រទេសថៃគ្មានបញ្ហាអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzWMBqWTYEnU27mDKXbHSMIyaMTWD3CE6B7NwvINxz05VfJoUlzo7O4OtIPj67M-q3etvvGMpAKKQKVwYysCQrPgmVMNSXNjTq_4G5FoSf882dOPnS8o4zRZ5qhJir854zLQhsg9fKZPq4zq14R-UUoKK5pY3OpKshOx-Wx8xv0nId9r1BlwB7xpMGE6lT/s1280/535593105_1347323367394064_4674560607439650447_n.jpg

ដោយឡែក កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៨ ខែសីហានេះ ដែលលោកបានចូលរួមប្រជុំ គឺពុំបានពិភាក្សាពីការរុះរើបន្លាលួសដែលកងទ័ពថៃពង្រាយនៅលើទឹកដីកម្ពុជាឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GpVE0w9_xV4XrFXVIxdZR-vCJRDPPSEe-MyuQS4Mb9u2bxryeEt7pzXEVuQAF_DjBgwCh-Jxt5vDsKE-HqQFpaf1Yt9q-89dg1e_rrAbSUnALPFYtRyJYUQhIFNXKe6Pt7dZqY8qF4pXPsRSvlLsHLcSlkM5ikLrj5T_R1V8I_G_JHXEOqOn7ya3Pz51/s1280/532219152_1344802414312826_5268630483613926717_n.jpg
ថៃមិនត្រឹមតែមិនព្រមរុះរើបន្លាលួសដែលកងទ័ពរបស់ខ្លួនដាក់ពង្រាយបិទផ្លូវ បិទផ្ទះពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងអះអាងថា «ច្រកណងចាន់» ដែលជាទឹកដីកម្ពុជា រួមទាំងមានផ្ទះពលរដ្ឋកម្ពុជាផងនោះ ថាជាជំរំស្នាក់អាស្រ័យដែលថៃធ្លាប់ផ្ដល់ឱ្យជនភៀសខ្លួនកាលពីរបបខ្មែរក្រហម ដែលស្ថិតក្នុងដែនអធិបតេយ្យថៃ ពុំមែនជាទឹកដីរបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWNNjdFCOo9TGYbfZVrb2B3MzFlWD2xZnrkzwX1GK7HbngP__fDMVCPDumymRLDTZX6Tag-PlA0uNUFleI8IjhKqjwEovtq4nNax6NGJMuY9pYcTC6DS9kpS0bpCQbOxD9Mu1IAj_NjdZ17c-xcKKEU0rieH3rELKWDvheiiRYDjfusqen3j7FAHDS5HtG/s1280/532267208_1344640934328974_6588632370306687046_n.jpg

ពេលកងទ័ពថៃពង្រាយបន្លាលួសបិទផ្លូវ បិទផ្ទះពលរដ្ឋកម្ពុជាបែបនេះ បែរជាពលរដ្ឋពលរដ្ឋថៃអរគុណកងទ័ពរបស់ខ្លួនទៅវិញ និងប្រាប់ឱ្យកងទ័ពបណ្តេញពលរដ្ឋកម្ពុជាចេញពីផ្ទះ ។ ពលរដ្ឋថៃស្រែកថា នេះជាទឹកដីថៃដែលពលរដ្ឋកម្ពុជាបានយកមកគ្រប់គ្រងអស់រយៈពេលជាង៤០ឆ្នាំមកនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRmikjuMDH5wXpCuRqFTQzo0zsV-Sy0RKuW0MvvC6YS1Dd4i4w1epEIxpAts3zamyTbtCqwPoMvujnJB_fgkc9KAzAHe8udm6vivDeVJz2KmCWesgrsyQMhQq11xzofmf7gBTBFnuxjOb5e2SuWo4WkDt1os5_LyRBpq9g2DBIzQtQAJ0PMTVpKK7hPM0p/s1280/534691500_1347938587332542_571635093387612507_n.jpg

ពូណុយ លើកឡើងបែបនេះចំពោះករណី Love Riya

0

តារាកំប្លែង ពូណុយ បានចេញវីដេអូមួយនិយាយអំពីអ្នកលក់អនឡាញ Love Riya ដែលកំពុងឃុំខ្លួនជាបណ្តោះអាសន្ន។ តារាកំប្លែងរូបនេះបាននិយាយថាលោកមានតែអាណិតអ្នកលក់អនឡាញរូបនេះព្រោះមានអ្វីគ្រប់យ៉ាងបែរជាមកដល់ចំណុចនេះ ខណៈពូណុយ ថា Love Riya គឺខុសពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWsCoVxUEx3tH9VWJBZe5tTPCEvqXsElGTcOdFj3Dq80jx0ix_379PVRbkUMqJuw1XtWXc7lx0T-qTR49q1nPyyb-rM0eGY1tPeitmJmNLABgY4kACXmOk7qHFtTkemmPipjGX7tJv9F51-c6aBvw7xJigQSTXYGOku_1aI5XDZdpCwssiGzWRjzsHTlRK/s2048/image_2025-08-18_10-42-41.png

តារាកំប្លែង ពូណុយ បានបង្ហោះវីដេអូមួយនិយាយអំពី Love Riya នៅលើបណ្តាញសង្គមទិកតុកកាលពីថ្ងៃទី ១៧ សីហា ដោយបានដាក់ចំណងជើងថា «ខ្ញុំគិតថាបងប្អូនក៏មើលឃើញមិនខុសខ្ញុំដែរ»។ តារាកំប្លែងរូបនេះបាននិយាយថាលោកមិនចង់ចេញវីដេអូនិយាយក្រៅពីកំប្លែងនោះទេហើយអ្នកគាំទ្រក៏មិនចង់ឱ្យខ្លួនលោកចេញវីដេអូផ្សេងក្រៅពីកំប្លែងដូចគ្នា ប៉ុន្តែដោយសារតែមានការខម្មិនជាច្រើនថា Love Riya ជាមេរបស់លោក។ តារាកំប្លែង ពូណុយ បានរៀបរាប់ថាទោះបីជាមេ ប៉ុន្តែសម្រាប់រឿងផ្ទាល់ខ្លួនបើឃើញខុសថាខុស បើឃើញត្រូវថាត្រូវហើយលោកមិនបានស៊ែរកាន់ជើងថា Love Riya ត្រូវនោះទេ ខណៈទុកឱ្យ ច្បាប់ជាអ្នកដោះស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjuLC4GmLddNb6BnnvcMEs5LWQ_h7GlWE2OY0VfAAdLPz6xibf7mHMx8UNsu6XlNLb5nzcMfje_42endePG7-66VAlU7zEHrgGBWL9g3Gy6PJtA3jLSsoQcVOJPlHDQaI3JRgkb4k7EbKrBUb57SfQJP3exUy1bF7F6S7tu2RGIYNfGFMQVBTSdOEn5F_/s2048/image_2025-08-18_10-42-42.png
ពូណុយ ថាលោកឃើញ Love Riya គឺមានតែអាណិត ដោយសារតែគាត់មានគ្រប់យ៉ាងប៉ុន្តែមានថ្ងៃនេះ ក្លាយទៅជាអ៊ីចឹង។ ក្នុងនោះដែរ ពូណុយ បានបញ្ជាក់ថាមួយរយៈក្រោយមកនេះដែលតាមដានវីដេអូការ Live គឺមើលការនិយាយ២ ៣នាទីគឺដឹងថាមនុស្សនោះបែបមិច។ តារាកំប្លែងរូបនេះបានបន្តទៀតថា ជាច្រើនខែមកហើយតាំងពីការសូមទោសលើកទី១ ហើយលោកបានដឹងក្នុងចិត្តប៉ុន្តែមិនមានសិទ្ធិអីនិយាយ ខណៈ ពូណុយ បានបន្ថែមទៀតថា ប្រសិនជាគាត់ (Love Riya) ដូចពេលនេះតើគាត់ទទួលបានងារដែរឬទេ ព្រោះកាលពីមុន Love Riya ពុំដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgbWxCNo1W99_panGNmRB_phdUKv7qZyd-R8C8G7ABH8IrOPT5mdi2iXdHYge3UcUHxHBbqk1lnQRPecasiJD1toNShnefZ8C-SIhv6ekM078am6-kLRo2OoXPhaxLa0wYfwOvdA-hxFdo27fYsXRzdui5O9x8iVqGzyU7i-nh2QWK8UGkfBv24bDiBTvT/s903/image_2025-08-18_10-59-29%20(2).png

ការនិយាយបែបនេះ ពូណុយ បានអះអាងថាមិនមែនជាការតវ៉ា សម្រាលទោសពីគាត់នោះទេលោកមិនមានការជាប់ពាក់ព័ន្ធទេប៉ុន្តែឃើញខុសថាខុស ឃើញត្រូវថាត្រូវ ហើយលោកឃើញ Love Riya គឺអាណិតមិនមែនតែទើបតែឥឡូវគេចាប់គាត់នោះទេ។ ជាមួយគ្នានេះដែរ ពូណុយ បានរៀបរាប់ទៀតថាក្នុងរយៈពេល២ឆ្នាំដែលធ្វើការជាមួយ Love Riya មិនដែលជួបក្រុមហ៊ុនណាដូចជាក្រុមហ៊ុនរបស់ Love Riya មិនដែលឃើញមានការរិះគន់ កែប្រែវីដេអូសូម្បីម្តង មានតែលោកជាអ្នកស្នើវិញថាមានចំណុចណាដែលត្រូវកែប្រែឬអត់ ហើយដល់ថ្ងៃគឺបើកលុយ ដល់ថ្ងៃបើកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUSh90CKDspbh32fFJ1GphYu_-DSyxTsMiKFnGO8MR7yWODCdhCVEYwIt2C6MVPiMZbJMbzkMuQFcThyphenhypheneCxUY24WyDd78CjwZxQKR-fFzmww5r_meuwZw1HOTJPM6mlZ0fKTw24ZXsLN6gRgWV_r6ckOTqwp6hh9_mVUGkqNSAFW4kZ_2NjxSm7D1Z0rl/s1280/image_2025-08-18_10-59-29.png

គួរបញ្ជាក់ផងដែរថា អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រចចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព៕

អ្នកនាង ម៉េង កែវពេជ្ជតា និងលោក ណុប បាយ៉ារិទ្ធ ចោទសួរទៅកាន់ថៃថាខ្មែរជាអ្វីឱ្យប្រាកដ

0

ម្តងដៀលថាខ្មែរជាប្រទេសក្រីក្រ ម្តងចោទប្រកាន់ថាខ្មែរបានជួលលោក មីឆែល ប៊ី អាល់ហ្វារ៉ូ (Michael B. Alfaro) និយាយមិនពិតពីប្រទេសថៃ តារាចម្រៀង ម៉េង កែវពេជ្ជតា ថាថៃបែកកាវ ខណៈរូបអ្នកនាងនិងតារាម្រៀង ណុប បាយ៉ារិទ្ធ បានចោទសួរទៅកាន់ថៃវិញថាខ្មែរជាអ្វីឱ្យប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDu_guEHN9r7QlgcUyWyUtm1U6lHzL5xal-Wikip8n6_9810JPc-_h2if2QBtPFNauJAfJwlWvP2QTS17V3Mpm5iHMVTNq8Y02bnnI2dCKhNkeG8XZKu_7lUaqK5U8mh8KwgFzDH7PD3wOiTHi_XAFCIjj2i_S_uD2rHVFq_a_hQlAp4wBhHdC3WlqGolE/s2048/image_2025-08-05_08-52-29.png

កាលពីយប់ថ្ងៃទី១៥ សីហា វត្តមានរបស់លោក អាល់ហ្វារ៉ូ បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួនបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងព្រោះតែលោកហ៊ាននិយាយការពិតបន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រទេសកម្ពុជាហើយប្រទេសតូចមួយនេះពិតជាចង់បានសន្តិភាពពិតប្រាកដ។ ទោះយ៉ាងណា ការ live របស់លោកត្រូវរងការចោទប្រកាន់ពីសំណាកអ្នកលេងបណ្តាញសង្គមថៃនិងចោទមកកាន់ភាគីកម្ពុជាថាជួលលោកមកនិយាយមិនពិតអំពីប្រទេសរបស់ខ្លួន។ ឃើញមានការចោទប្រកាន់ថាកម្ពុជាជួលលោក អាល់ហ្វារ៉ូ តារាចម្រៀង ម៉េង កែវពេជ្ជតា និង លោក ណុប បាយ៉ារិទ្ធ ចេញមកចោទសួរចំៗទៅកាន់ផ្ទះលេខ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Qgo7sxFix8YmI8AnPoKJo_U-qx1xjHGdUWIohEej9D9DjccHN4gLxfQI7ldBdHN7QEAKKwYrnUvde9QKRX_MeA4WiOKupdyjgXLeFksboovVEHZTmd3fRPb3Vd1mS-M-XhKvTU_-6_-iTBWf140E372l1_bsdRrh0PJQiOx9o4yc0zpjGcbnAeM2ITK5/s960/image_2025-08-12_14-44-02%20(2).png

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរថា «សៀមបែកកាវ ម្តងដៀលខ្មែរក្រ ម្តងចោទខ្មែរជួលអ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកមកផ្សាយ សរុបទៅ ប្រទេសអញមានឬក្រហង ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7uFBu_E766F2oOPUyEksQAasuY2e7etWguuDwg9RwCWA6HyzHKiM34hA20JAUaTKdvzTLzYZ9ZvBzfWreu5d88IjWzlp0wXfn1p96TRI8e6dWzlABwIf67agpPBtHQratRwokN0QtCVGBTLD0rla_vdV5kOiuNL5HE7tjv5BbqXICDxZ8cp-2x-clMet/s1616/image_2025-08-05_08-52-31.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7uFBu_E766F2oOPUyEksQAasuY2e7etWguuDwg9RwCWA6HyzHKiM34hA20JAUaTKdvzTLzYZ9ZvBzfWreu5d88IjWzlp0wXfn1p96TRI8e6dWzlABwIf67agpPBtHQratRwokN0QtCVGBTLD0rla_vdV5kOiuNL5HE7tjv5BbqXICDxZ8cp-2x-clMet/s1616/image_2025-08-05_08-52-31.png

ងាកមកកាន់តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ វិញបានសរសេរថា «ពួកវាមួយណាវឹបឡើងដៀលថាខ្មែរក្ររហាម សុំទានកន្លះប្រទេស !
តែពេលនេះវាចោទថាខ្មែរមានលុយជួលលោក Michael យកមកឡាយ
ឥលូវសម្រេចសម្រួល ខ្មែរ ក្រ ឬ មាន??? មើលហ្អែងឆ្លើយមើល???»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3_u8splTerxPrw6Os_4RpfEEo3xNYXN8XbyoORZ9BeYFhspPca1sqF_uoDKXfMUWJPWJTX4xWsGxjczujZx63USQFEsBrfEOn-9qJyvxUXdOwrAYRB2QdHCL9iKo_plmaZL0B1hp96p70X02P1My9KvukKwCxV5kO7d813XbLKcGcaiesD4Wv0nExzy14/s1440/image_2025-08-12_14-44-02%20(3).png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានប្រកាសហៅលោក Alfaro ឱ្យមកផ្សាយពីថៃម្តង ។ ប៉ុន្តែការប្រកាសនេះមិនបាន១ថ្ងៃផង បន្ទាប់ពីលោក Alfaro យល់ព្រមទៅថៃតាមសំណើ បែរជាអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះមិនឱ្យលោក Alfaro ទៅជាន់ដីថៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCwA4Br0Cry_Ga7dcykfYmapeq7sNs49P__TFJ7U29SS0LcGYZaCEp-0CmNB65SP6TG-f3uUxp08QGW6sAzMbtSftsNbrie5m8UMjQdZ6X3mct1Y0hRtsJdtpaJTVLAnAjRwlo8IB58SXTMLgnPcHDkkrMZQK1opm39tX6pBwFWALmPzSiZXXZrdQ90gXi/s980/image_2025-08-19_08-28-01.png

រឿងនេះកាន់តែបញ្ជាក់ទៅកាន់ពិភពលោកថាថៃមានអត្តចរិតក្រឡេកក្រឡុចបែបណា ម្តងនិយាយបែបនេះម្តងនិយាយបែបនោះហើយការនិយាយលេបសម្តីខ្លួនឯងវិញក៏ធ្វើឱ្យមានការសង្ស័យថាទំនងថៃខ្លាចលោក អាល់ហ្វារ៉ូ និយាយការពិត៕

មានជាតិនិយមតែគេថាជោរ សាន្ត កុសុមៈ ថាជាមនុស្សភ្លាវខ្លាំង

0

គាំទ្រផលិតផលក្នុងស្រុកមានជាតិនិយមបែរជាទទួលបានសម្តីថាជោរតាមគ្នាតារាស្រី សាន្ត កុសុមៈ បាននិយាយថាអ្នកដែលនិយាយបែបនេះជាមនុស្សភ្លាវខ្លាំង។ កុសុមៈ បានផ្តាំផ្ញើដល់ទស្សនិកជនមុនទិញទំនិញកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរនិងពិនិត្យមើលបាកូដខ្មែរព្រោះនេះជាការទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqyFKJXM75EHBBP5F3-RPlx6-giI2DY93wq7nfoqAD0dZVuHSncFmYFsuVlhePgH2b0vMRcltNjZReXX8fLwJW0hSNvprWZ00EaHRjC7YK8KYF_s4cf-wpKDFXagmOdihALcKN3jHCHUOPF-efuhpConqhGNM3xO3NKt1jNr1JY1itnuJHAZVENJsFqBa/s2048/image_2025-08-18_13-20-50.png

នៅថ្ងៃទី១៥ សីហា កញ្ញា សាន្ត កុសុមៈ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយចំណងជើងថា«ខ្ញុំជោរអ៊ីចឹង ខ្ញុំជាតិនិយមអ៊ីចឹង ព្រោះខ្ញុំកើតមកមានសញ្ជាតិជាខ្មែរ ខ្ញុំចេះស្រឡាញ់ ខ្ញុំចង់រក្សាអ្វីដែលខ្ញុំមាន។ពួកយើងទាំងអស់គ្នាមានជម្រើសក្នុងការជ្រើសរើស ដូច្នេះត្រូវជ្រើសរើសជម្រើសដែលល្អសម្រាប់យើងនិងមនុស្សជុំវិញខ្លួន។ ទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ»។ កុសុមៈ បានរៀបរាប់ថាមានអ្នកនិយាយថាជោរម៉េស ម្តេចក៏មានជាតិនិយមខ្លាំងម្ល៉េះ ហើយអ្នកដែលនិយាយបែបនេះ សាន្ត កុសុមៈ ថាជាមនុស្សភ្លាវខ្លាំង កើតមកជាខ្មែរ បែរជាខឹងអ្នកផ្សេងដែលស្រលាញ់ជាតិ ជួយគាំទ្រលើកតម្កើនជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQR9y-zwOOVevGlLOXcaDnkAfnF-4pyAOlowclr3pgAGAvKuRebmv7LZM7eUeMk2fAICNLFTn1Yo8jkrxd-bNeGg-77xMyhLJ4vO1tLkM-2V4cZEjGn5Mb-_fA_ICB48uTeVZ6pD1XHkahLXYBhOO3pG0g-fYB4PdHrhmg1EKtd0vfilsSE-2VCWlhuF-1/s2048/image_2025-08-18_13-20-51.png

តារាសម្តែងរូបនេះបានបន្តទៀតថា នាងទៅទិញអីវ៉ាន់ហើយរកតែរបស់ខ្មែរហើយរបស់ថៃនាងមិនយកទេហើយនៅពេលគិតលុយអ្នកនៅពីមុខនាងគឺបានទិញរបស់ប្រទេសជិតខាងប៉ុន្តែព្យាយាមបិទមិនឱ្យឃើញ ប្រហែលជាដឹងខ្លួនថាខុសប៉ុន្តែនៅតែធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmK0fZ-5U103lwCUx2F4giJgfmeZIYsKYiwVZHD9U8FefY3qY2yij-kaEG1HpPYVO8pQLk8fkNmZd1qC4NE1bvy2iXSAhIiUzzTnvixlPNKF7hKRYVmA9IXAaHqqbVCJa_oJlxA9ogYguN93c_uruu-fgVXaQ23aLrxgcFYMFPl5CM2ZgcDeJboQhCuB4/s2048/image_2025-08-18_13-20-52.png

ជាមួយគ្នានេះដែរ សាន្ត កុសុមៈ បានអំពាវនាវដល់ទស្សនិកជននៅពេលទិញផលិតផលកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរព្រមទាំងមើលលេខកូដផង។ តួឯកស្រីរូបនេះបាននិយាយថាប្រសិនជាយើងមិនគាំទ្រផលិតផលខ្មែរតើឱ្យអ្នកណាផ្សេងមកគាំទ្រ ហើយសេដ្ឋកិច្ចជាតិ លុយដែលបានចាយទៅលើផលិតផលរបស់ជាតិកុំតែរត់មករកយើងវិញហើយចាប់ផ្តើមគាំទ្របន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk4pz_SCsx_mpNZS-I68U8YJ1Fatr9dTvd83o61Lj_0eGj9cCjKjq5GRGZUlseelTVmhyphenhyphendzm8sL-bsbp4jg1a7fTVwQg6tte_PN1mVdTRqX9KeSJ4NwIFq2bMP8QZyFewgo8Cb5-lsaVjlINYFSI763Gis8AN3iLwH-ABtrraTCClR7LlYsGxq9GG6YPBe/s2048/image_2025-08-18_13-20-53.png

សាន្ត កុសុមៈ ថាតារាស្រុកគេនៅស្ងៀមព្រោះគេសន្តិភាព១០០ឆ្នាំមកហើយ ប៉ុន្តែយើងវិញនៅតិចតួចនៅឡើយដូច្នេះយើងត្រូវតែស្វះស្វែងជាងគេបន្តិចទម្រាំយើងអាចទៅមុខរឹងមាំដូចគេបាន គឺត្រូវការគាំទ្រ។ ការចេញវីដេអូនេះ កុសុមៈ ថានាងគ្រាន់តែចង់រម្លឹកដល់ទស្សនិកជន ហើយនាងក៏ដឹងថាមានពលរដ្ឋជាច្រើនបានដឹងអ្វីដែលគួរធ្វើនិងមិនគួរធ្វើ ហើយក៏មានអ្នកមួយចំនួននៅមើលមិនឃើញគាំទ្រផលិតផលផ្ទះលេខ២៕

តារាសម្តែង Cheng Lei កំពុងមានរបត់ថ្មីក្នុងអាជីពសិល្បៈរបស់ខ្លួន

0

រឿង «Legend of the Female General» សម្តែងដោយ Ryan Cheng ឬ Cheng Lei និង Zhou Ye គឺជារឿងភាគទូរទស្សន៍ចិនមួយដែលកំពុងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្ន។ ជាពិសេសតួឯកប្រុសបានទទួលបានមតិវិជ្ជមានជាច្រើនពីទស្សនិកជន ទោះបីជាខ្លឹមសារនៃខ្សែភាពយន្តនេះមានភាពចម្រូងចម្រាសបន្តិចក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDv1jjHbkjGRaHqBgAuoRvX0z6AAvXEEi-9isc9O7QC19GU9aDK8HrBn9STJMLmtxSeqyJye0JU38a48LPT6ZWpXmg9hiGXtdfX_CGGGVkOEqVgxiCXszUahM2fW-xpmEbSPKU5J2qvJCxvSWQhbymT4TrCtzkd_2OXYP4O0pxnrdCGZR_dAaLlu4YOpXn/s1621/image_2025-08-15_16-25-56%20(3).png

បន្ទាប់ពីចាក់ផ្សាយរយៈពេល ១ សប្តាហ៍ គណនីបណ្តាញសង្គមរបស់ Cheng Lei បានកើនឡើងចំនួនអ្នកតាមដានជិត ៥០០,០០០ ។ នៅលើ Douyin តារាប្រុសរូបនេះជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណាត់ថ្នាក់តួអង្គភាពយន្តក្តៅបំផុតនៅពីក្រោយតួនាទីរបស់ Dilraba Dilmurat ។ ប្រជាប្រិយភាពរបស់ Cheng Lei ក្នុងតួនាទី តួអង្គ Xiao Huai នៅលើវេទិកាវីដេអូ Tencent បានលើសពី ១០ លានពិន្ទុ សីតុណ្ហភាពនៃខ្សែភាពយន្តបច្ចុប្បន្នមានលើសពី ២៧,០០០ ពិន្ទុនៅលើវេទិកានេះ។ យោងតាមរបាយការណ៍ចុងក្រោយបំផុតពី Tencent ភាពយន្ត «Legend of the Female General» គឺស្ថិតនៅក្នុងបញ្ជីនៃខ្សែភាពយន្តក្តៅបំផុតទាំង៥ប្រចាំឆ្នាំរបស់វេទិកានេះរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMyko1UTwOfYrpG54cTi4qLJ7g9dNf7nUzdXaShYZRIiYD_t68PgzP9WBpF0RQhBQG2j9GiuYm6nQRAkwjbQW1g44BC624fjHvq32m4vwaQtwMZzNV-N4cTlPBv1WOIfRvuFyXd8tiTxySnKyCkKaYONgEovFNqYWGll9UJT6OCs7bfUOqChoGIONXS0Yj/s660/image_2025-08-15_16-25-56.png

ការសម្តែងរបស់ Cheng Lei ទទួលបានការសរសើរយ៉ាងច្រើន។ ទស្សនិកជនបានបញ្ចេញមតិថា តារារូបនេះពិតជាស័ក្តិសមជាមួយនឹងសំលៀកបំពាក់បុរាណ ជាពិសេសគឺការបង្ហាញពីចរិតលក្ខណៈជាមេទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGEWK8SrZy29xptkseNgwi5Km8ZDaC7z4jh8W1ZFv8lfvfVWurCmeeB7QAeMdAUxzwYyffsPHS2fuS2JwigsWpJWhqqX-cW4SdUYvmvWy6hO7LNHbADJ7XArhbRTPF4mOG7KlspEBv2_u-Kb20ZRENu_gLG2W1zNzVmbhWVbCL6bco5VanXPuSXuRGS8L/s1619/image_2025-08-15_16-25-57%20(2).png
Cheng Lei កើតនៅឆ្នាំ ១៩៩៣ បានបញ្ចប់ការសិក្សាពីនាយកដ្ឋានរចនាបរិស្ថាននៃសាលារចនាទីក្រុង បណ្ឌិតសភាវិចិត្រសិល្បៈ Hebei (ប្រទេសចិន)។

លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងរឿងកំប្លែងបែបមនោសញ្ចេតនា។ ក្នុងឆ្នាំបន្តបន្ទាប់ Cheng Lei បានបន្តសម្តែងក្នុងខ្សែភាពយន្ត ប៉ុន្តែភាគច្រើននៅក្នុងតួនាទីគាំទ្រ។ តួនាទីសំខាន់ៗដែល Cheng Lei ត្រូវបានផ្តល់ឱ្យគឺគម្រោងភាពយន្តខ្នាតខ្លីតាមអ៊ីនធឺណិតខ្នាតតូចទាំងអស់។ ក្នុងឆ្នាំ ២០២២ Cheng Lei បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិតជាមួយនឹងខ្សែភាពយន្តខ្លី «A Familiar Stranger» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOZsbClLpHeiq29ppNCVqIBER1E6KESSZI6ySxYIWgJ7JXtIddDUDOvB3Sha3093d0yatktUXBNJKORsYKdrQ7E_44c6ZzWkmhPAcIbZu8nTtvxhGf07V0Nxy6wKegzkWAfRz5mYmYUJFNrDY6zSTQiwWO8Gmmq6doqEz4kWbPPTIbEOKEeub-WacJuvEZ/s1619/image_2025-08-15_16-25-58.png
នៅឆ្នាំ ២០២៣ Cheng Lei មានចំណុចរបត់មួយនៅពេលដែលលោកបានទទួលតួនាទីជាតួប្រុសក្នុងរឿងភាគទូរទស្សន៍ «My Journey to You» ជាមួយតារាស្រី Esther Yu នៅលើវេទិកា iQiYi។ ដោយសារតួនាទីក្នុងរឿងនេះ Cheng Lei ទទួលបានការចាប់អារម្មណ៍ពីផលិតករ ហើយចាប់ផ្តើមទទួលបានតួនាទីតួឯកច្រើន។ បច្ចុប្បន្ននេះ Cheng Lei កំពុងថតរឿង «Moli» ជាមួយ Bai Lu។ គម្រោងនាពេលខាងមុខរបស់ Cheng Lei គឺភាគច្រើនជារឿងភាគប្រវត្តិសាស្ត្រខណៈទស្សនិកជនរំពឹងថាតារាប្រុសរូបនេះនឹងមានស្នាដៃផ្ទុះឡើងបន្ថែមទៀតដើម្បីពង្រឹងអាជីពការងារ៕

ប្រធានទីប្រឹក្សាគោលនយោបាយនាយករដ្ឋមន្ត្រីថៃស្នើរដ្ឋាភិបាលខ្លួនបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងងាកមកប្រកួតប្រជែងសេដ្ឋកិច្ច

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានទីប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក ផាន់សាក់ វិញ្ញារ៉ាត់ បានស្នើរដ្ឋាភិបាលរបស់ខ្លួនបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងងាកមកប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដោយលោកស្នើឱ្យប្រកាន់យកសន្តិភាព ពីព្រោះសន្តិភាពជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីរក្សាជីវិតពលរដ្ឋ និងកងទ័ព សន្សំសំចៃការចំណាយថវិកាលើការទិញអាវុ.ធ និងកាត់បន្ថយការខាតបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQMPMUStQWP-u9y-TP7dN8NT7kGUoJM2ZfaeHh1QH_4nLmdh5wQLZ5q23JcqUPPCJcrUQAX6YmYFMh5pLQS6VGci8relY2g9b2xJF_lMdW73Yyjw2kWrGIE5gI5pqnddTqkbnGpeXKFL_amRFJ0SvzOlgwxMrSKXl7JdQzZsU1FWF7351aWU_KOA7S2pfL/s1200/photo_2025-08-18_09-15-46%20(2).jpg

ប្រធានទីប្រឹក្សាគោលនយោបាយនាយករដ្ឋមន្ត្រីថៃ លោក ផាន់សាក់ វិញ្ញារ៉ាត់ បានស្នើទៅរដ្ឋាភិបាលរបស់ខ្លួនបែបនេះ ក្រោយពីលោកបានជជែកជាមួយក្រុមពិភាក្សា ស្តីពី «អនាគតទំនាក់ទំនងរវាងកម្ពុជា-ថៃ» ស្របពេលមានស្ថានការណ៍តានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។ លោកថា ៖ «សន្តិភាព គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីរក្សាជីវិតពលរដ្ឋ និងកងទ័ព ព្រមទាំងកាត់បន្ថយការចំណាយថវិកាជាតិ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdVIN7EjNkaq5pVcaqXTTmuWUARvVmYYdXQ4AofoMEGNz4Mvb3b9i7x6azRNx80kNEbyaepUSeDNk2_BAk031RhOwmF-xS7cd7bjS55j9xxAaATLxmgTVfPuCd0r3_FN4uGkrITWTLA53t4se06GZOz76S3eDlbVV7DLZr-k2iu6bxWXVaqYOoT6m5vKi3/s1280/photo_2025-08-18_09-15-47.jpg
លោកនិយាយថា សន្តិភាពជាវិធីស្ងប់ស្ងាត់បំផុត, អាចកាត់បន្ថយការខូចខាតតាំងពីដើមទី និងពុំចាំបាច់ចំណាយប្រាក់យ៉ាងច្រើនទិញអាវុធសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិទៅវិញទៅមក ។ បើកម្ពុជា និងថៃងាកមករកសន្តិភាព វាជាដំណោះស្រាយបញ្ហាសំខាន់ផ្នែកសន្តិសុខ និងជម្លោះព្រំដែន ពីព្រោះសន្តិភាពជាជោគជ័យ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ លោកបានលើកឡើងពីជម្លោះព្រំដែននៅអឺរ៉ុបខាងលិច ក៏បានជ្រើសរើសវិធីរួមរស់ជាមួយគ្នា ខណៈប្រទេសខ្លះនៅអឺរ៉ុបពុំទាន់មានភាពច្បាស់លាស់រឿងបន្ទាត់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCWxkLmoHaRoZ3GQhwjyGwhdWHqp_CbyuOBvZBLa18o3MwgVvI-ue_5VfgBmgjBYcmgyHI1AWRw2uIgbxDIBIk_63YX5CAWsRUOSSdDzqOL3aNpVsOyfFzgxy3yhU7_2-QczUnfmk8vJ2c95AvGmGQrMZgLjlZxkjTKFW_GtIpDkt0KJj3_QPLSLezlo5h/s1140/photo_2025-08-18_09-15-46%20(3).jpg

ហេតុនេះ សន្តិភាពរវាងកម្ពុជា-ថៃ គឺពុំត្រឹមតែជួយសន្សំសំចៃថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពនឹងជួយរក្សាជីវិតពលរដ្ឋ និងកងទ័ព ដែលជាធនធានមនុស្សរបស់ប្រទេសនីមួយៗ ។ ក្រៅពីនេះ លោកបានស្នើឱ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសជិតខាង ដោយផ្លាស់ប្តូរពីការប្រើប្រាស់អាវុធទៅជាការអភិវឌ្ឍតំបន់រួមគ្នា, លើកកម្ពស់ពាណិជ្ជកម្ម, អភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អគុណភាពជីវិតពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AGQ0Xu0v13LjPLQJBIG4hZtKcDiwvAv0c0ZI1mgJTYgGaicR34Mw4MPwcfBpjABkUTO4_IM1mWrng7BF5-GLIJ2xmsRfUhvt-WrrlhBAuR_lfOSSMvDg4jiqLIadjVArk2NuKhUIfgSqu03HvEe7gcvjUOk1cHdUNIUkx8gWRQHwOsjIyeEmTLzZn-Aa/s1280/522791068_724414810518625_2464480865511691318_n.jpg

រដ្ឋាភិបាលថៃគួរតែគាំទ្រកងទ័ពឱ្យសម្រេចការងារមានប្រសិទ្ធភាព និងធ្វើឱ្យប្រទេសជិតខាងមើលឃើញថា ការបង្កើតសន្តិភាពរួមគ្នាជាមួយថៃ ក៏មានសារៈប្រយោជន៍ខ្លាំងបំផុតសម្រាប់ប្រទេសខ្លួន ។ ទាំងនេះឆ្លុះបញ្ចាំងពីគោលជំហររបស់ថៃទៅលើសន្តិភាពយូរអង្វែងពុំមែនកើតឡើងដោយសារសង្គ្រាមធ្វើឱ្យភាគីម្ខាងទៀតចុះចាញ់នោះទេ ប៉ុន្តែសន្តិភាពកើតឡើងដោយសារគ្មានភាគីណាមួយកាន់អាវុធប្រយុទ្ធគ្នា សន្តិភាពបានពីភាគីទាំងពីរត្រឡប់មករួមរស់ជាមួយគ្នាវិញ ដោយពុំចាំបាច់មានអ្នកលះបង់ជីវិត ដែលនេះជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjui6Qxl9STrm2YYxMRFOnoQ4q_Ax0m7W7HvUQHnS2a_Ay9KinL4UO9NZzKfeuP-wl2cGaZgnwSt92EO1zzT_GTx7usWj6pa5WQBcEVMDZLVCl9w-DikqHAvWx-TBFH_mmaM0Z7pCOIC-T3m20X2qSHPsHWiu50UftDkt_ChA5QlJl9Xz43fCxXnE-mjr3W/s1280/photo_2025-08-18_09-15-46.jpg

ចំណែកពលរដ្ឋកម្ពុជាចង់បានសន្តិភាព ពុំត្រូវការសង្គ្រាមទេ និងស្នើឱ្យពិភពលោកមើលឃើញពីទង្វើឈ្លានពានរបស់ថៃ ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន នាម៉ោង១២អធ្រាត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5RssCqe31CoxTiGh5_7AOf0BBTGm7t3ar2x_d4bc2QkPsv5oRj2Pubq2x1ngfJSzYlyL6i4-uYVNnjkfS0OmYgY4JnUgn5Jbe9HoaXga5-fYhwX6mhaje-7uaEJTDpwQY1QHMkt9YPH_Wy6jk0kxhOqZAjI0LB2Qy5HA72Vw1xmwh0odO9syRRuzOSOaF/s1440/image_2025-07-21_15-43-34.png

យោងតាមក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គឺរយៈពេល២០ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ។ ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ៕

បាតដៃខ្នងដៃ! មុនដំបូង ថៃហៅលោក Michael Alfaro អ្នកសារព័ត៌មានអាមេរិកមកផ្សាយពីថៃ ក្រោយមកមិនឱ្យលោកជាន់ទឹកដី

0

ប្រទេសថៃ ៖ ក្រោយពីចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានប្រកាសហៅលោក Alfaro ឱ្យមកផ្សាយពីថៃម្តង ។ ប៉ុន្តែការប្រកាសនេះមិនបាន១ថ្ងៃផង បន្ទាប់ពីលោក Alfaro យល់ព្រមទៅថៃតាមសំណើ បែរជាអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះមិនឱ្យលោក Alfaro ទៅជាន់ដីថៃទៅវិញ ហើយថា នឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងខូចខាតនៅខេត្តសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkR4cCdbP7mJkiX1KaGlz2ov252Mz2COYEZMxqLBZCrAVMxJwQ6wWx9HD2KBix1ergr6iVYGflU5z5RLgBo4s-ScZkuH72bhyfC1Jadl0YIm1KFoBOcxdUTXMzENn4vhbVgSuKm_xCoBEh3Vc7PUk9Y1HPw3KamfPz72u4DIiVeLH_B5xHeiUgNSs1ekjA/s980/image_2025-08-19_08-28-01.png

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ នឹងពុំហៅលោក Michel Alfaro មកផ្សាយពីថៃ និងពុំចាំបាច់មកជាន់ទឹកដីថៃទេ ព្រមទាំងចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ ។ រដ្ឋាភិបាលថៃនឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងខូចខាតនៅខេត្តសុរិន្ទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfXmNweww_qFX1HrfnJqgHotHwFb7Jmu9xx-B1q_LGqC2FmYKDD1t1o9GYj3bvV3q5PnHoIPUcy3GdkoWyOpahHleIrfTvu-BvWDZ5aZRm2BPsj8X2e7DjsIPMxCjF5O-CuFVPp4L5Wob4Ckwyi859bud4f7BFHQGDHqI3mG8VCPurJPlS8K4SuSkdHQs/s696/photo_2025-08-18_10-39-56%20(3).jpg
អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ជិរ៉ាយុ ហួងសាប់ បាននិយាយនៅថ្ងៃទី១៧ ខែសីហា ថា រដ្ឋាភិបាលថៃនឹងហៅសារព័ត៌មានលំដាប់ពិភពលោកផ្សេងៗទៅមើលកន្លែងរបស់កងកម្លាំងស៊ុណារី ខេត្តសុរិន្ទ នៅសប្តាហ៍ទី៣ ខែសីហា ហើយកងទ័ពថៃនឹងនាំសារព័ត៌មានពិភពលោកទៅមើលកន្លែងខូចខាតដោយសារអាវុធកម្ពុជា ដូចជា ៖ មន្ទីរពេទ្យ សាលារៀន និងតំបន់ស៊ីវិល ។ រួចហើយ កងទ័ពថៃនឹងនាំសារព័ត៌មានពិភពលោកទៅមើលកន្លែងផ្ទុះមីន និងការបោសសម្អាតមីនដោយក្រុម TMAC ដែលថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Nq3DykmWE_sb4UQIS2dD0ZYZM2kroKBsP61uDZ4x22aom8Q4aKKwaQmzl0L7tTD9PBckfzoUiyes3MIFVT2ekIQkSe3y-HuO14Z4GbxMXptD40W5e7QaZhoxMzMkemBbIC2OPMdgGjmj1Y57FoaGCH69LsBkc9obMNxK5iPLfRhT2TmZH7WMjMIhnCol/s980/image_2025-08-19_08-28-02%20(2).png
លោក ជីរ៉ាយុ និយាយបំភ្លៃការពិតថា កម្ពុជាបានរៀបចំឆាកល្ខោនឱ្យលោក Michel Alfaro ជនជាតិអាមេរិក ដែលហៅខ្លួនឯងជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក មកពីផ្សាយព័ត៌មានផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជា និងចោទប្រកាន់ថៃប្រើប្រាស់អំពើហិង្សា ។ ថ្មីៗនេះ លោកបានអញ្ជើញលោក Michel Alfaro អ្នកសារព័ត៌មានអាមេរិកមកផ្សាយពីថៃម្តងដើម្បីឱ្យឃើញកន្លែងរងគ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHdWbSEk9_kJoLZiT-ltKsIeG-6mjj6uOCoIWWOjYWNcCb57V8SwgnXTNAet0O4FRBFlacd-4133KUK-Lq-xEdHr-FjabnpkeUEFy2Cc8u5kbwOZqucI1NTJLHS7MqXTtml-pjwMABFWb8P8is-m9JZozxhuDGcuoVWkYou_G-9y8dxh_kdwQVX16YmKgI/s686/image_2025-08-19_08-28-02.png
លោក ជីរ៉ាយុ ចោទប្រកាន់ថា លោក Alfaro ផ្សាយព័ត៌មានផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជា គឺជាការកុហកលាពណ៌ថៃទៅកាន់ពិភពលោក និងរាយការណ៍ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ។ ហេតុនេះ ទើបលោក ជីរ៉ាយុ ចង់ហៅអ្នកសារព័ត៌មានអាមេរិករូបនេះមកផ្សាយពីថៃ និងនាំលោកទៅមើលសាលារៀន មន្ទីរពេទ្យដែលថៃចោទកងទ័ពកម្ពុជាធ្វើឱ្យខូចខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBqEbunqmtDdUe9f2KzQGUfOrvKPC1HQHq3H8w6UOH6ezBLJ6x7oR1oJ2CNY_xITjwY7pXHXW2RCQLAA4bvWGbsE_PaClHG7hyphenhyphenv8shamG_9J5yyOAhQagKCG2_5Dy65Oke5KKwZIogF8WUkxJFCe76RBb0ryTPsrTPqKg9cT3KTbH-W-dUr1h1A1JRt5hP/s696/photo_2025-08-18_10-39-56%20(2).jpg
អ្នកនាំពាក្យរដ្ឋាភិបាលថៃចោទប្រកាន់ទៀតថា លោក Alfaro គ្រាន់តែជាអ្នកសារព័ត៌មានអាមេរិកដែលកម្ពុជាជួលមកផ្សាយប៉ុណ្ណោះ ហើយលោកថា លោក Alfaro ពុំមែនជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិកទេ ទើបថៃពុំហៅលោក Alfaro មកជាន់ទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLi9bP3yc2RSHCBex0ZQx6P04OQQH459bf90H4lGlGOUw14MLyS473rAteZehncH7xWP7vO5iSqpgrxxE_peC9VgvHxRNxcw122VdRXw8Gwc6cwMwqZUvh9xDwVqRaDB-WDYwBPNvFd8-3P0v_4Isvh6JEravG0LXT5M1cI79hEoeeCNXLWVXoB_JVH7wO/s767/photo_2025-08-18_10-39-56%20(4).jpg

គួរបញ្ជាក់ថា លោក Michel Alfaro ជាអ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់ពីការពិតជាក់ស្តែងផ្សព្វផ្សាយទៅកាន់ពិភពលោក ។ លោកបានផ្សាយបន្តផ្ទាល់ពីតំបន់រងគ្រោះនៅកម្ពុជាទាំងភ្លៀងថា ពលរដ្ឋកម្ពុជាត្រូវការសន្តិភាព ក្មេងត្រូវការជម្រក និងការសិក្សា ហើយលោកនឹងបង្ហាញរូបភាព រួមទាំងវីដេអូការពិតពីអ្វីដែលកើតមានប្រាប់ទៅប្រធានាធិបតីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrVG3nSQ7lJZqzxrkE4N87kV4aTsiLwpXrfNnxTRyE2p5TFQKw-WTuAI9oN-7eDZu7qSsUaaSjK_KNlvY5Se-M7vUN4QMPSvhelto3NJSkEpbcJd7WUZlR2EZa7zJUOjB_tKiM2ajZNbqa-bKrbgXCJNI1xSJtgPPNJlyMK1dkgvoukgGMX9IoCvi5V_K0/s1280/photo_2025-08-18_10-39-57.jpg
លោក Alfaro និយាយថា ថៃជ្រើសរើសសង្គ្រាម ហើយលោកចង់បញ្ជាក់ទៅមិត្តភក្តិទាំងអស់មកឈ្វេងយល់ការពិត និងត្រូវធ្វើអ្វីម្យ៉ាង ជាពិសេស ប្រឆាំងនឹងអំពើអាក្រក់របស់ថៃ ។ លំនៅឋានរបស់ពលរដ្ឋកម្ពុជាត្រូវបានថៃរំលោភយក ហើយលោកនឹងស្នើឱ្យលោក Elon Musk បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត ពីព្រោះថៃជាអ្នកបង្កើតបញ្ហាទាំងអស់ និងបំពានកម្ពុជា ៕