Home Blog Page 328

ហ្សាណា និង យូហៃ ពួតដៃគ្នាដង្ហើយឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជាវិញ

0

ក្រោយពីជួបផ្ទាល់ជាមួយភរិយាទាហានម្នាក់ក្នុងចំណោមទាហាន១៨នាក់ដែលថៃចាប់ខ្លួនយកទៅក្រោយបទឈប់បាញ់នៅមិនទាន់មានការដោះលែងតារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បានពួតដៃគ្នាចេញចម្រៀងមួយបង្កប់ដោយអត្ថន័យដែលភរិយាកំពុងទន្ទឹងរង់ចាំប្តីវិលវិញ។ សារផ្តាំផ្ញើទៅកាន់ពិភពលោកចង់បញ្ជាក់ថាថៃនៅមិនទាន់ដោះលែងទាហានខ្មែរ ហើយក្រុមគ្រួសារកំពុងរង់ចាំនោះ ហ្សាណា បកស្រាយចម្រៀងទាំងសំឡេងខ្សឹកខ្សួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYn61Gx0A96uKaLzlQzuWVIaKj0SxjT7DtacIiUufn01006P3uy98JeOqEaGsVrMtieyg4T41WFrVCjNhK_Qx6noWzAp-P59fWo5jEWGcvQUpINOkHps_AohrbWtVn_T-SJmiZhPfqc5ZhDZfNkjN1VfjzgTm-Rk0wb8_A5TtzFHHpzyZlGV9KiRFOFQk/s2048/image_2025-08-19_10-12-42.png
នៅថ្ងៃទី១៥ ខែសីហា រ៉េត ស៊ូហ្សាណា បានសហការជាមួយ យូហៃ ម្តងទៀតដោយបានទម្លាក់បទ «Come Back Home» ដែលអត្ថន័យនៃបទនេះគឺសម្តៅទៅលើទាហានខ្មែរទាំង១៨នាក់ដែលកងកម្លាំងថៃចាប់ទាហានខ្មែរយកទៅនៅមិនទាន់មានការដោះលែងនៅឡើយ។ បទចម្រៀងនេះគឺចង់បង្ហាញពីគូស្នេហ៍មួយគូដែលភរិយារង់ចាំផ្លូវស្វាមីត្រឡប់មកវិញទាំងក្តីបារម្ភនិងឈឺចាប់ ដោយមិនដឹងថាពេលណាអាចត្រឡប់មកជួបគ្រួសារវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQON1A-nEQLftQJox7SwLiXeaFSbVcqs1-VhduxHmxQL2ExtOW8gpb_aBBfzFd3kmRp6KIzDAmLYv-THGgw0BI6FfoFksphD1jFKzgbzj_mSyeUiKNo4HdrrygI2PfPUNDcYFbKwi5cGD3P5gjV9QyzkUqgEtezS0iO8FCPCxeyx0VvHz4vciPUD8btQHG/s2048/image_2025-08-19_10-12-45%20(2).png
មិនត្រឹមតែលើកឡើងពីជីវិតគូរវាងប្តីប្រពន្ធមួយគូនោះទេប៉ុន្តែក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវផ្សេងទៀតក្នុងនាមជាឈាមខ្មែរតែមួយដែលមានក្តីឈឺចាប់ បារម្ភ និងការដឹងគុណចំពោះទាហានដែលបានការពារទឹកដី ហើយមានក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានទាំង១៨នាក់វិលត្រឡប់មកកាន់មាតុភូមិនិវត្តន៍វិញឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKC8PDkQyltQhjIN48PFwxlKsfpZ8eQ8RMmIu97dJF7P7iGE-Fl5l1vWMF1XTJ4_XRipKBVH-UepTxLepth9DYDCZW9dcGONi9QNYm_AptjbUeToWDOgKy_3mvLJilwv51iB7muvwQ7HsCsnLJQpSiv8151TMhOdIYtpDRhe7V_De8ylYQPCBUTF7yjcQX/s2048/image_2025-08-19_10-12-43.png

បទចម្រៀងដែលបង្កប់ដោយអត្ថន័យនេះប្រិយមិត្តនឹងបានឮសំឡេងដែល រ៉េត ស៊ូហ្សាណា បកស្រាយចម្រៀងទាំងអារម្មណ៍ខ្សឹកខ្សួលព្រោះដឹងពីភាពឈឺចាប់និងក្តីបារម្ភដែលគ្រួសារទាហានកំពុងទន្ទឹងរង់ចាំផ្លូវទាំងយប់ទាំងថៃ មិនដឹងថាថៃដោះលែងនៅពេលណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4gjwavhRzk6QvhGrFYTfy63DZ7-D00WDqdDNZNFf4Xtb2anPMsejAN8_oNwuNDorF6caIWOGHqSUW2noqKbz0Wu9z_0H7hzYlXmZaH9SitghYewnOINcdL2NoJ-qiyIFDARBzRE3P1iFMPAaYd06a1uH6wElW_y32itGA67HXgVaivVX3nTuI-xlPjLgV/s1423/image_2025-08-19_10-19-06.png

នៅផ្នែកដែល យូហៃ រ៉េបវិញគឺបានបង្ហាញពីទំហំចិត្តរបស់ទាហានខ្មែរគឺមានការនឹកផ្ទះនឹកប្រពន្ធកូនដូចគ្នា ហើយប្រសិនជាអាចវិលវិញនឹងជូនប្រពន្ធកូនទៅលេងភ្នំពេញប៉ុន្តែបើសិនជាមិនអាចវិលវិញគឺបានផ្តាំផ្ញើឱ្យប្រពន្ធខាំមាត់សង្កត់ធ្មេញ ហើយគ្រប់យ៉ាងធ្វើគឺដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិទោះបីជាបូជាសាច់ឈាមក៏មិនឱ្យខ្មាំងប្តូរផែនទីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9pmSiUriQIS0RJ6RNG3kRyE3noCtwyXCWr5c6mTR7ARBBP5ouWAmtWbv54zKNnApU6YTwyvZojrbnTRCaVMqEZr3Qq1f5xf0G_bwFjXELJeatHKmJQZUGPdk-5fTdvgYSZU6xaSVAQwQ2WNCp5raDhuP9XiIOpEvPSnUnWV1FodtGDe2tb9KzZZ5GDwyF/s1536/image_2025-08-19_10-19-07.png

«Come Back Home» របស់ ហ្សាណា និង យូហៃ បានធ្វើឱ្យទស្សនិកជនជាច្រើនបង្ហាញក្តីឈឺចាប់ដូចគ្នា។ បទនេះក៏មានជនបរទេសបានធ្វើការ Reaction ផងដែរហើយពួកគេបានបង្ហាញក្តីបារម្ភនិងចង់ឱ្យមានការដោះលែងទាហានខ្មែរមកវិញផងដែរ។ គិតត្រឹមថ្ងៃទី១៩ ខែសីហានេះវាមានរយៈពេល ២១ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ នៅមិនទាន់មានការដោះលែងនៅឡើយ៕

តារាសម្ដែង Tian Xuning ត្រូវបានកម្មវិធីល្បីមួយកាត់លោកចេញ

0

តារាសម្តែង Tian Xuning ដែលសាងភាពល្បីល្បាញខ្លាំងតាមរយៈរឿង BL កំពុងប្រឈមនឹងវិបត្តិជួបឧបសគ្គក្នុងអាជីពសិល្បៈ។ ដោយសារតែមានរឿងអាស្រូវជាច្រើន តារាសម្ដែង Tian Xuning ត្រូវបានគេកាត់ចេញនៅក្នុងកម្មវិធី «Hello Saturday»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1w0_jfmTcCNZkioiFGdRBDYASWSSzxJ8H3CfBlJEMKWc9ftIpn3wA0-2VxiNDlHeWbrGfOa6ZrH01HMktsHXHxDFQOGkLxkLHUbuktwSbhNWswsKfXrUEKgfOsDlwLgeRQ0SCYy8uhqH1FIiIazGHsgpjDOPzuAsmm75WKIB_Gixi5oia4L5C4vPSahO7/s1416/image_2025-08-19_11-47-45.png

កន្លងមករូបភាពដែលបានថតរបស់ Tian Xuning បានបាត់ពីការផ្សាយជាផ្លូវការ។ សូម្បីតែនៅក្នុង vlog នៅពីក្រោយឆាករបស់តារាចម្រៀងម្នាក់ក៏ដោយក៏មុខរបស់ Tian Xuning ត្រូវបានបង្ហាញព្រិលៗ ខណៈដែលមុខរបស់សិល្បករផ្សេងទៀតនៅតែរក្សាដដែល។ ទោះជាយ៉ាងណាក៏ដោយ «ការហាមឃាត់» របស់ Tian Xuning គឺមកពីហេតុផលពីរ។ ក្នុងឆ្នាំ ២០១៧ Tian Xuning បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមបន្ទាប់ពីបែកធ្លាយសារឯកជនដែលបណ្តាលឱ្យរូបភាពរបស់លោកធ្លាក់ចុះ។ បន្ទាប់មកលោកបានស្ងាត់ស្ងៀមមួយរយៈមុនវិលមកវិញជាមួយនឹងគម្រោងភាពយន្តតាមអ៊ីនធឺណិត។ រហូតមកដល់ពេលនេះ ទស្សនិកជនបាន«ជីកកកាយអតីតកាលរបស់លោកដើម្បីរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEfOFtrLiNViupOangtcQj5tkPUjWOBZ2QqMLMqzUz2D-0ghMs-JpqlePN6xbL8jkLoiym07foIfz3PkODC72vcEYUoD1VWF_6KwX-PrZOWoTXKO4i09NmoEs_dUHA4RwfD9sNEI1GoNAW87rsL7emS7X80j_RkjnMg0eRaOsPLoleesrW-13iGwLA8Et/s1104/image_2025-08-19_11-47-46%20(5).png
កំហុសមួយទៀតអាចថាមកពីតារាប្រុសរូបនេះ គឺការចូលរួមក្នុងខ្សែភាពយន្តប្រភេទហាមឃាត់ (ភាពយន្តស្រលាញ់ភេទដូចគ្នា)។ កត្តានេះបានធ្វើឱ្យ Tian Xuning ធ្លាក់ក្នុងស្ថានភាពមួយដែលលោកមិនមានសកម្មភាពសិល្បៈលេចធ្លោ ហើយឥឡូវនេះលោកត្រូវបានកាត់ចេញពីកម្មវិធីធំមួយទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxN6P9GvN1X1fq3zk8wn5-iUtpdEED8DLOKTdcAKXhsIWeW7ydqw8hHxbmf7dmgbPAJdjj5ZKvxQr1zx0zTCkxIRweFJgqRzfv0xW0np0NFVmMMQxyPJlq-l9HxGWbkP42nKT3fYEW5g24Z4dxWWWXefgqBv04JC3FU39hY3qnFn3k7Oo6-2qia55tA84D/s720/image_2025-08-19_11-47-46%20(2).png
រដ្ឋបាលវិទ្យុ ភាពយន្ត និងទូរទស្សន៍ជាតិ (NRTA) ធ្លាប់ចេញបទប្បញ្ញត្តិហាមមិនឱ្យផលិតភាពយន្តដែលមានខ្លឹមសារទាក់ទងនឹងស្នេហាភេទដូចគ្នា។ ដូច្នេះអាជីពរបស់ Tian Xuning ត្រូវបានរារាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLp-BnfyB4khX4Cm38mt0hOBbASVfBzR8xhEWcU8KsunstGQzbqQbYErwR_z416iZ3G9mSLrQwIo-ExweIYMultogzfw0T1S6wzJ20NUo_4VD3UXhFbXscitsc6ug__zLTSylG8k13J8PKSx8enyy1r_b1TXMm96LBkxPa_0JHmH9QJVwklBddRyOJUne_/s720/image_2025-08-19_11-47-46.png
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន វាអាចទៅរួចដែលថា Tian Xuning និងសិល្បករមួយចំនួនទៀតត្រូវបានហាមឃាត់បណ្តោះអាសន្នមិនឱ្យបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍សំខាន់ៗ ខណៈដែលសកម្មភាពផ្សេងទៀតដូចជារឿងភាគតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែមិនប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ ការត្រូវបាន «ហាមឃាត់» ពីទូរទស្សន៍ មានន័យថា មាគ៌ាអភិវឌ្ឍន៍របស់ Tian Xuning នឹងជួបប្រទះនូវឧបសគ្គជាច្រើន ព្រោះនេះជាប៉ុស្តិ៍ដ៏សំខាន់មួយ ដើម្បីរក្សាមុខមាត់ និងផ្សព្វផ្សាយឈ្មោះរបស់តារាប្រុសកើតឆ្នាំ១៩៩៧រូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXukKMjPUpA_CAUPHyYgYMk2azn-BUETAJJYMi9TasgJDcLES5GW846mEgaDWMdEaAgr4uOMLD5ldwy2fZHizoxX80toXZyGH5aF1Ppr3BZkorTqeUlC034F0X1ctSjpln1rMLSpVXPBS5NfTmJQs12t2sCbBVUF6zVpc4uZajQUwhJHE80VzKhjPL0617/s1124/image_2025-08-19_11-47-47.png

មែនទែនទៅបន្ទាប់ពីសាងភាពល្បីល្បាញតាមរយៈរឿង «Revenged Love» តារាប្រុសរូបនេះប្រឈមនឹងរឿងអាស្រូវជីវិតឯកជនយ៉ាងច្រើន ទោះបីជាលោកចេញបកស្រាយយ៉ាងណា Tian Xuning នៅតែក្លាយជាប្រធានបទក្តៅគគុក។ បច្ចុប្បន្ន Tian Xuning មិនបានផ្តល់ការឆ្លើយតបណាមួយអំពីការកាត់ចេញពីកម្មវិធីនោះទេ។ យ៉ាងណាក៏ដោយ សកម្មភាពយ៉ាងចាស់ដៃពីក្រុមផលិតកម្មកម្មវិធី «Hello Saturday» បង្ហាញថាស្ថានភាពរបស់តារារូបនេះមិនសូវជាវិជ្ជមាននោះទេដូច្នេះហើយមាគ៌ារបស់ Tian Xuning ក្នុងការដណ្ដើមតំណែងរបស់ខ្លួនឡើងវិញក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន គឺកាន់តែលំបាកជាងពេលណាៗទាំងអស់៕

ក្រសួង ប្រកាសផ្អាកចរាចរណ៍លើមហាវិថី “ស៊ី ជីនពីង” រយៈពេល​៣០ខែ​

0

មហាវិថីស៊ី ជីនពីង ចាប់ពីកំណាត់ផ្លូវបំបែកលេខ ១១៦A ដល់ផ្លូវជាតិលេខ១ នឹងត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

ការផ្អាកចរាចរណ៍ក្នុងរយៈពេលសរុប៣០ខែនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ–ថ្មគរ) ដែលមានទីតាំងនៅភាគខាងលិចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅក្នុងអំឡុងពេលសាងសង់នេះ យានយន្តធុនស្រាល ត្រូវពង្វាងចរាចរណ៍ទៅផ្លូវលេខ ១១៦A និងយានយន្តធុនធ្ងន់ ត្រូវពង្វាងចរាចរណ៍ ទៅផ្លូវលេខ ១២A។

ដោយឡែក ផ្លូវជាតិលេខ ១ បងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានធម្មតា។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ មានប្រវែងសរុប ៣៧០០ម៉ែត្រ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ២៣២.៥៨លានដុល្លារអាមេរិក ដែលប្រើពេលសាងសង់ចំនួន៤៨ ខែ៕

តម្លៃស្រូវធ្លាក់ចុះខ្លាំង ខណៈតម្លៃពោតធ្លាក់សល់៤០០រៀល ក៏គ្មានឈ្មួញមកទិញ

0

តម្លៃស្រូវ និងពោត អំឡុងខែសីហា ឆ្នាំ២០២៥នេះ មានការធ្លាក់ចុះជាខ្លាំង ដោយកសិករបានសម្តែងការអស់សង្ឃឹម ខណៈអ្នកខ្លះត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6gFwcrJwt6BfbGoPNL9XujxScy3bbqYAv8K6MqMIEwvCBbf48HcJk7d-HAt6Xv7D4_-4S423MifZcMyNQgfY162nRbRQFILr15XsPJYJIkK0ad3yZVK6VG6Pct-Cs0lP1kxRm2oU6AYpbeFCjAprfoFn9d18L6w3FYRzbxnhvTGPS1hk7n9dGIlhfiyh/s1421/image_2025-08-14_13-59-55.pngនៅតំបន់ខ្លះនៃស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ តម្លៃពោត ធ្លាក់សល់ត្រឹម៤០០រៀលក្នុងមួយគីឡូ និងតំបន់មួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ ធ្លាក់សល់៣៣០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-HykgNqe-AwFbkexv8C6o6mWLAW8czXJCIEz-WSxDxRsnm1xkHpkKqTAQ4TSuR2QCpnlqc_Vxtm24gsRP6rOZPGSgbn0P-JDhA_4qcmUi_Zbqa4g1BbnaWdMRLhrfkigz3_VuFpYzIY4r3wa3HMkipjNn2-YCNYaYixkNCDcsSETSflJX5TnHh4TyvZN/s990/image_2025-08-14_14-02-40.png

ដោយឡែក ការប្រមូលស្រូវរបស់ប្រជាកសិករ ភូមិត្រមេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រភេទស្រូវអូអឹម បានតម្លៃចន្លោះ៦៨០រៀល ទៅ៧០០រៀល ក្នុងមួយគីឡូតែប៉ុណ្ណោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRBSUlcJw-r5L9JWktamVTqgxT3p6RD90QVrBinFFFmoVZTU6b-RhAXevIE8HP2_dXXNn_8h8Ooe0rBJSqlsq0mkrIhVp674mA-fMNriNnIo8Djvr5JlTTeHM1-Igota9Un3-YJ0w9SoqrsVi-r376cOwiw0beIOEviZn5EVuliLviZ4gdZLR5XV3ps0Fc/s1024/image_2025-08-14_14-02-41%20(2).png

ថ្វីបើតម្លៃចុះថោកខ្លាំង ក៏ប៉ុន្តែក៏មិនមានអ្នកមកទិញនោះដែរ។ ក្នុងករណីមានឈ្មួញមកទិញ ឈ្មួញបានទម្លាក់តម្លៃ ដែលសឹងតែមិនបានរួចដើមវិញផង តែកសិករគ្មានជម្រើសមានតែបង្ខំចិត្តលក់ ជៀសវាងការខាតបង់ថវិកាច្រើន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNN9ywsUUcFEwDla_yagC4HJYtegr94K24E9ztX9wMFTZqKv0Qu9picHDaO_afMqNtaAd35TxxbUCLJzEP9RBTp7SlWucP8cD6129xMfxoAvWXMYT-ya6WdtitzdbzYhwuGzUTw0wwBwx3GNcS3uVjDS3euar4SnWOCwgwuzqm3ia2U81P8aC1thh1q_oB/s1280/image_2025-08-14_14-02-41.png

ជុំវិញបញ្ហានេះ កសិករ បានអំពាវនាវឱ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ ព្រោះដំណាំមានច្រើន តែតម្លៃទាប គ្មានអ្នកទិញ អាចបង្កជាហានិភ័យខ្លាំងសម្រាប់ប្រជាកសិករ៕

ថៃសារភាពថាបានប្រើផ្សែងផូស្វ័រលើកម្ពុជាមែន ប៉ុន្តែដោះសារថាវាមិនមែនជាអាវុ.ធគីមីទេ

0

ថៃ៖ កងទ័ពថៃសារភាពថាពិតជាបានប្រើប្រាស់សារធាតុផូស្វ័រសលើកម្ពុជាក្នុងកំឡុងពេលប៉ះទង្គិចគ្នាមែន ប៉ុន្តែបដិសេធថាវាមិនមែនជាអាវុធគីមីប៉ះពាល់ធ្ងន់ធ្ងរដូចការលើកឡើងរបស់អាជ្ញាធរសុីម៉ាក់កម្ពុជានោះទេ។ ជាងនេះទៅទៀតថៃបានបញ្ជាក់ថា ការប្រើប្រាស់អាវុ.ធប្រភេទនេះមិនខុសច្បាប់អន្តរជាតិនោះទេ ហើយក៏គ្មានសន្ធិសញ្ញាហាមឃា.ត់ការប្រើប្រាស់វាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-K10khplnUCVJcqIepBmEjZm8CGEJFLEiEWGnhhXh_HQsrHwVIdhAJ7jerpXzXkXCvknnQfsHrqNQAEeY2Eh9xKjmCznQWTE05pHfzXP2ni0p39ECrr2G5zap5Tb-rCZLbOZ8nnNwgw_b7PvxH19goqNQUgfI6tVLShI-34Q0v573O1sb7o0Mo6bOr9t/s1280/photo_2025-08-19_13-57-48.jpg
នៅថ្ងៃទី19 ខែសីហា ឆ្នាំ2025 អ្នកនាំពាក្យកងទ័ពលោក Winthai Suvaree បាននិយាយថា៖ អាវុធយុទ្ធភណ្ឌ White Phosphorus (WP) ត្រូវបានប្រើជាចម្បងសម្រាប់ធ្វើជាផ្សែងពណ៌សដើម្បីបំបាំងចលនាផ្លាស់ទីរបស់ទ័ពពីសត្រូវ, បំភ្លឺនៅពេលយប់ និងប្រើជាគ្រឿងផ្ទុះដើម្បីដុតអ្វីមួយកម្ទិចចោល។ លោក Winthai បានសង្កត់ធ្ងន់ថា៖ វាមិនត្រូវបានចាត់ទុកថាជាអាវុធគីមីនៅក្រោមសន្ធិសញ្ញាអន្តរជាតិដែលហៅថា អនុសញ្ញាអាវុធគីមី (CWC) ដែលហាមឃាត់ការប្រើប្រាស់ក្នុងការធ្វើសង្គ្រាមគីមីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimpH25WoGTGIZdPtqpD-HU2hzSyqDZAOPzrFSNoEGyh8AVfjyqP6PttV4u9yjUvO9QEN9ZjYSn6M-BFX39I7Yk4yx4nMf6aWBvwTHO6FWV7JUdKAtKkL6lEEBhsTR2qhykMV94vg3LLVe3V5MnElfle3kxWuJInQ_Hbq046fPkeb_MqpomzO17I1pd0AJA/s1280/photo_2025-08-19_13-57-47.jpg

លោក Winthai បានបន្តថា៖ ចំពោះការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបាននិយាយថា អ្នកជំនាញរបស់ស៊ីម៉ាក់ បានរកឃើញបំណែកគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ដែលមានផ្ទុកផូស្វ័រពណ៌ស នៅខេត្តឧត្តរមានជ័យ ដោយថាវាជាអាវុធផលិតផ្សែងពុល និងគីមីពុល នោះខាងកងទ័ពថៃសូមធ្វើការច្រានចោលទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-1Q6vdXN4MprtS2mMGEPgh-HNo0TGhLQO9_HlH4hX1ZtyhozsF_CD6zR3_24HG1jqGObZpPprnc5l-yRfiuFRlhzhp2PjheKVn17pf3uACW5PEoGLFF_Z0Bt829lRUZ3Vh1ROC3kjar7tNoIx4zeA7b9eGk4OLBAwlqLytA0WV1SyMVHRk9imlez0xEl/s1280/photo_2025-08-19_13-57-51.jpg
លោក Winthai ថា នៅក្រោមអនុសញ្ញាស្តីពីអាវុធសាមញ្ញមួយចំនួន (CCW) ពិធីសារទី III បានហាមឃាត់តែអាវុធដែលគេបានរចនាឡើងជាពិសេសដើម្បីបំផ្លាញមនុស្សដោយផ្ទាល់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះសំបក WP នេះមិនត្រូវបានចាត់ថ្នាក់នៅក្នុងក្រុមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ WP របស់កងទ័ពថៃ បានកំណត់គោលដៅតែចំពោះយោធា និងមិនបានតម្រង់ទៅលើជនស៊ីវិលឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhblZaoArCygUtGtjzF0HMGrJWkoBhLBrbG9AZr7Y9mTb3i3E58W7n_8sezb2D7naqgWID9Gqg-kMOmYyC2x4RAm2qsz5H5zLXLTwg9xRKkal0FN3ju53IVHQ9kxJS4umAORKJsbbezx9UaFiscsos3WJcSHibUtqLkKLVAXESVJtTLAqypAcDtqm4LT7tO/s1280/photo_2025-08-19_13-57-55.jpg
គួររំលឹកថា កាលពីថ្ងៃទី14 ខែសីហាកន្លងទៅ កម្លាំងជំនាញសុីម៉ាក់បានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង 155មម មានផ្ទុកសារធាតុឆេះ និង ផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបា.ញ់ក្នុងសង្គ្រាមរយៈពេល5ថ្ងៃជាមួយកម្ពុជា។ សារធាតុនេះ ត្រូវបានគេដឹងថាគ្រោះថ្នាក់ខ្លាំងចំពោះស្បែក ភ្នែក ផ្លូវដង្ហើម និងអាវយវៈខាងក្នុងរបស់មនុស្សនៅពេលបានប៉ះផ្ទាល់ ឬស្រូបចូលក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXVJmCwWS7d8SKix3k9vnHMa0d1nweNTPkANyoc8CddQScw0U0bDlqtaGpI0zeWUZ_oYxhmDLyEWkSJ2ZbT46JDpzusNNK4H_NZ16LPU1VUeQJhwn_g9ykif0uO8rP-vLiXrl4JtyX1P169rq54ikT68-1OYI8MJWsCDbV2St9bX6ZffajqSHYEgl9irl8/s927/photo_2025-08-19_13-58-01.jpg

ទោះជាយ៉ាងណា ថៃមិនដែលទទួលស្គាល់ពីភាពសាហាវព្រៃផ្សៃរបស់ខ្លួនក្នុងប្រើប្រាស់អាវុ.ធធន់ធ្ងន់មកវា.យប្រហារកម្ពុជា ក្នុងគោលបំណងឈ្លានពាននោះទេ។ កាន់តែហួសចិត្តទៀតនោះ គឺថៃថែមទាំងប្រឌិតរឿងចោ.ទប្រកាន់កម្ពុជាថាជាអ្នកបំពានលើខ្លួនមុនទៅវិញ៕

សមាគមដឹកជញ្ជូនថៃនឹងដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យជួយចរចាជាមួយមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកសមាគមដឹកជញ្ជូនខេត្តតាក នឹងដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យជួយចរចាជាមួយមីយ៉ាន់ម៉ាបើកព្រំដែនមេស៊ត-មៀវឌីឡើងវិញក្នុងនាមជាបងប្អូនល្អនឹងគ្នា ដើម្បីកុំឱ្យរថយន្តដឹកទំនិញថៃកកស្ទះនៅព្រំដែន ក្រោយពីមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីដោយពុំជូនដំណឹងជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ក្រោយពីមន្ត្រីមីយ៉ាន់ម៉ានៅទីក្រុងណៃពិដោ បញ្ជាឱ្យបិទព្រំដែនមេស៊ត-មៀវឌី នៅបរិវេណស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ ដែលស្ថិតនៅភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក កាលពីថ្ងៃទី១៨ ខែសីហា បានធ្វើឱ្យការលក់ដូរនៅតាមព្រំដែនរវាងប្រទេសទាំងពីរកាន់តែស្ងប់ស្ងាត់ខ្លាំងឡើង ខណៈកន្លងមក ការលក់ដូរស្ងប់ស្ងាត់រួចទៅហើយ ។ រថយន្តដឹកទំនិញថៃដែលបម្រុងឆ្លងដែនទៅខេត្តមៀវឌី បានកកស្ទះនៅព្រំដែនជាច្រើនគ្រឿង ពុំអាចដឹកទំនិញទៅមីយ៉ាន់ម៉ាបានទេ ដោយសារមន្ត្រីមីយ៉ាន់ម៉ាបិទច្រកព្រំដែន ។ បន្ទាប់ពីអនុវត្តតាមនីតិវិធីគយ រថយន្តដឹកទំនិញថៃមួយចំនួនក៏អាចឆ្លងដែនបានខ្លះៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

ការបិទព្រំដែនមេស៊ត-មៀវឌី នៅស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ សមាគមដឹកជញ្ជូនខេត្តតាក នឹងដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យជួយចរចាជាមួយមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ ក្នុងឋានៈមីយ៉ាន់ម៉ា និងថៃ គឺជាបងប្អូននឹងគ្នា ត្រូវតែស្វែងរកដំណោះស្រាយរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSIh4Wcfj1VFAd2DFFZuXB5DbBDcXI1JDl37oa_LePmnNThjhTSxpUsKWatyYX-M0doXCVkLBu1Zjs2IqgQkE_nRilD1vkLrL15NHpLOYsBIuyfpgFbj0MDWybFuwuyxxMhTq22QdkQ45QQBoR3yW6BDj50fT3q4HxPqGdvla53ONdThbpjbNCVQ3Jdye3/s1280/photo_2025-08-18_13-43-03.jpg

លោក សមយុទ្ធ វិនយ៉ា នាយកសមាគមដឹកជញ្ជូនខេត្តតាក និយាយថា ផលប៉ះពាល់ដល់សមាជិកសមាគមដឹកជញ្ជូន គឺកាលពីមុន មានរថយន្តដឹកជញ្ជូនទំនិញរហូតដល់ជាង២,០០០គ្រឿង ប៉ុន្តែពេលនេះ នៅសល់រថយន្តតែ១,៥០០គ្រឿងប៉ុណ្ណោះ ដោយសារការបិទព្រំដែនជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

បញ្ហាជាច្រើនធ្វើឱ្យមីយ៉ាន់ម៉ាសម្រេចបិទព្រំដែនជាមួយថៃកន្លងមក រួមមាន ៖ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩, ការឆបោកតាមអនឡាញ, ការប៉ះទង្គិចនៅព្រំដែន និងទឹកជំនន់ ។ ការបិទព្រំដែនចុងក្រោយនេះ គឺក្រោយពីមីយ៉ាន់ម៉ារឹតបន្តឹងលើអាជ្ញាប័ណ្ណអាជីវកម្មនាំចូល-នាំចេញទំនិញ រហូតដល់មីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីប៉ះពាល់ដល់ការនាំចេញទំនិញថៃយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg

ការបិទព្រំដែនមេស៊ត-មៀវឌី គឺជាការបិទច្រកនាំចេញ-នាំចូលទំនិញដ៏សំខាន់របស់ថៃ ឬជាការបិទដង្ហើមសេដ្ឋកិច្ចថៃ ហើយមីយ៉ាន់ម៉ាពុំបានជូនដំណឹងជាមុនឡើយ សូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងរឿងបិទព្រំដែនដែរ ។ ហេតុនេះ សមាគមដឹកជញ្ជូនខេត្តតាកសង្ឃឹមថា ក្រសួងពាណិជ្ជកម្មថៃនឹងអាចចរចាឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញក្នុងនាមប្រទេសទាំងពីរជាបងប្អូនល្អនឹងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

បច្ចុប្បន្ន ទំនិញថៃកំពុងមានបញ្ហានាំចេញមកប្រទេសកម្ពុជា ដោយសារកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ពេលនេះ ទំនិញថៃកាន់តែពិបាកនាំចេញខ្លាំងឡើងក្រោយពីមីយ៉ាន់ម៉ាបិទច្រកព្រំដែនសំខាន់ជាមួយថៃ ។ ផលវិបាកទាំងអស់បានធ្លាក់មកលើឈ្មួញថៃខ្លួនឯង ដែលធ្លាប់តែទទួលបានចំណូលយ៉ាងច្រើនពីការនាំចេញទំនិញ ប៉ុន្តែដោយសារបញ្ហាព្រំដែនជាមួយប្រទេសជិតខាងធ្វើឱ្យការនាំចេញទំនិញត្រូវកកស្ទះ ៕

បណ្តាញសង្គមតារាចម្រៀង ទេព បូព្រឹក្ស និង Vanno ត្រូវរងគ្រោះក្រោយចេញចម្រៀងទៅកាន់ផ្ទះលេខ២

0

ក្រោយពីចេញបទ «យុទ្ធសង្គ្រាម» តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ថាហ្វេកប៊ុកផេករបស់ខ្លួនរងហានិភ័យខ្លាំងនឹងអាចបាត់ផេករបស់ខ្លួនដែលមានអ្នកគាំទ្រ៣លាននាក់។ ទោះយ៉ាងណាតារាចម្រៀងរូបនេះបានបញ្ជាក់ថាហ្វេកប៊ុកផេកបាត់ក៏បាត់ទៅ អាចបង្កើតថ្មីបានប៉ុន្តែគ្រាន់តែមិនចង់ឱ្យបាត់នៅពេលនេះ។ ងាកមកកាន់តារារ៉េប Vanno វិញបន្ទាប់ពីចេញបទ «ប្រាសាទតាទា» ទទួលបានការគាំទ្រខ្លាំងស្រាប់តែមានអ្នក Report ដាច់សំឡេងថែមទាំងដាច់ទិកតុកលោកថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmLhYMClMbkQlJFUQh3WnGmjCjeY7kR69AYuACsrXibhyphenhyphenWAzohir9QSLGltmtC0kgZ8PfownrXdGnEUKUvzzKcyqA9OCUqKsdn7OeeggYf6497d6iiBiI1ekeSmqfC2c6JMRInxfV1ad4DXftOZcPKurtazIIyFJoR6JOrF7TAq5Af790FkadnsAIinCF2/s2048/image_2025-08-19_08-38-01%20(3).png

ឈានចូលថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «យុទ្ធសង្គ្រាម» ដែលនិយាយអំពីផ្ទះលេខ២។ ក្នុងអត្ថន័យបទនេះគឺបានបង្ហាញច្បាស់ៗពីកលល្បិចរបស់ប្រទេសថៃជាប្រទេសចោរឈ្លានពានប្រាសាទតាមាន់ ជាប្រទេសចង់បានរបស់គេតជំនាន់ គ្មានមានអៀនខ្មាស។ បទចម្រៀងមួយបទនេះគឺបានក្តោបអត្ថន័យជាច្រើនជាពិសេសគឺសន្តានរបស់សៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6n-aCAoiBCCqGJ9fXUD0OhUwWHBhhyphenhypheni45d2ZVjkXtMr7jtkVlLsPQ1uvh9vJjk3skEMKU5x71y4e5RPzRKFyroqYfXO4Kud7ZwugowrIwXdh8zq6KWKRzzrbfl3o73Ft0YE8rW-fI9YbCvscuzb2iMQHYHWBwQy186VLodvZFSA2AtlL3cetzjRbtInz/s2048/image_2025-08-19_08-37-57.png
ទោះយ៉ាងណា បន្ទាប់ពីចេញបទចម្រៀងនេះរួចទំនងជាឈឺចិត្តស្អិតទ្រូង មិនចង់ឱ្យជាតិសាសន៍ដទៃដឹងពីសន្តានហើយទើបហ្វេកប៊ុករបស់តារាចម្រៀង ទេព បូព្រឹក្ស គឺរងហានិភ័យខ្លាំងអាចប្រឈមនឹងការបាត់តែម្តង។ ទោះជាយ៉ាងណា តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ថាប្រសិនជាបាត់ពិតមែន ខ្លួនអាចបង្កើតថ្មីវិញបានប៉ុន្តែគ្រាន់តែមិនចង់ឱ្យបាត់ពេលនេះព្រោះនាងនៅមានបទចម្រៀងមួយបទទៀតហើយទំនងធ្វើឡើងយ៉ាងពិសេសទៅកាន់គ្រួសារផ្ទះលេខ២។ គួរឱ្យដឹងថាផេករបស់តារាចម្រៀង ទេព បូព្រឹក្ស គឺមានអ្នកតាមដានរហូតដល់៣លាននាក់ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRplOpKIhnOCWok0b0rCQVieH0yapsQ8C_xEO2nfcdsvMW_JcgAAvMBy9GQA7KG_Bl9XZ47r0BQ_sQX20O_EquQiscBhlL2wgos6HOiflrO4SgASbf2dBP8vK-FjAklYC-AvJXZiQHCKvxcUCzz_5dJXhkVKO0KRJNNpiibpbPTCdL_OUVI9dFWbUr5u-1/s960/image_2025-08-19_08-38-01%20(2).png

មិនត្រឹមតែតារាចម្រៀង ទេព បូព្រឹក្ស ត្រូវប្រឈមនឹងហានិភ័យបាត់ផេកបន្ទាប់ពីចេញចម្រៀងពីចោរសៀមប៉ុណ្ណោះទេ ងាកទៅកាន់តារារ៉េប Vanno វិញគឺត្រូវបានគេ report ដាច់ទិកតុក ដាច់ទាំងចម្រៀងរបស់លោកបន្ទាប់ពីបទ ប្រាសាទតាទា ទទួលបានការគាំទ្រខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhcY5nOVABoxQ4MlEvhKcxL6qGCLz8Rqfbuk8XmpD_aT7NLpd1mAwtFK7PahakXtLJ-Crci8Gib4qWZEkhMubH0m_fREDifvY57sEhR6qEy_0PCPGv2p1EPoOia3ReSASXh7hDTu4bCULDZwUeIk8Pv4cH2MGD-BP0O2neDAON-bDKVmhxSdiNHfvgqHW/s2048/image_2025-08-19_08-37-57%20(2).png

ឈានចូលថ្ងៃទី១៩ ខែសីហា Vanno បានបង្ហោះនៅលើហ្វេកប៊ុកថា «បទប្រាសាទតាទា ត្រូវបានពួកមួយចំនួនដែលមិនមែនជាជនជាតិខ្មែរ បាន Report ឡើងដាច់ Sound ចម្រៀងហើយបងប្អូន Report ទាំង Acc tik tok ខ្ញុំទៀត អត់អីទេស្អែកចាំទទួល Version 3 ទៀតថាអ្នកជិតខាងគំរក់ ល្បិចគ្រប់សព្វ»។ គ្រាន់តែប្រកាសបែបនេះភ្លាមនៅព្រឹកថ្ងៃទី១៩ សីហា vanno គឺបានចេញចម្រៀងថ្មី Diss ទៅកាន់ផ្ទះលេខ២ថែមទៀត៕

ឈុតថើបគ្នាក្រៅឆាករបស់ Zhang Linghe និង Wang Churan ទទួលបានការចាប់អារម្មណ៍ខ្លាំង

0

ឈុតថើបក្រៅឆាករបស់តារាសម្តែងល្បីឈ្មោះ Zhang Linghe និង Wang Churan ក្នុងខ្សែភាពយន្ត «Overdo» បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំងនិងក្លាយជាចំណុចចាប់អារម្មណ៍នៃការពិភាក្សានៅក្នុងសហគមន៍អនឡាញយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3HAuSe0XKq9U4nLs5bcD4_g5LqHD6v4PNaqpLpNglBD2gLyux_X9oATIMF-WQHzCjAuDIGS9H7TDLn0i0-xR4QPqQwTQZlBUKwDgfeP3aNCK8dHT6-qNFd5mdD8C4novkeHVMe-Lo__g4PaAxjfGe7XILBytRlmZawKGWpYyXEd_QVF14u_ex3MUHY8Jn/s960/image_2025-08-18_16-23-57.png
តួឯកប្រុសស្រី Zhang Linghe និង Wang Churan បង្ហាញរាងដ៏ទាក់ទាញ ទទួលបានការសរសើរពីទស្សនិកជនថា «ស្អាតដូចគំនូរ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កម្រងរូបភាពថតឈុតឆាកថើបគ្នាយ៉ាងផ្អែមល្ហែម ស្និទ្ធស្នាល និងចុះសម្រុងនឹងគ្នាយ៉ាងផ្អែមល្ហែម។ ក្រសែភ្នែកអ្នកទាំងពីរបង្ហាញភាពជាប់គាំង ចលនាស្និទ្ធស្នាលធ្វើឱ្យទស្សនិកជនចង់ដឹងចង់ឃើញខ្លឹមសារលម្អិតនៃភាពយន្ត។ រូបភាពនិងវីដេអូខ្លីៗនេះការសម្តែងរបស់តួអង្គឯកទាំងពីរបានធ្វើឱ្យវីដេអូមានការចែករំលែកដោយទស្សនិកជន ហើយក្លាយជាប្រធានបទក្តៅនៅលើវេទិកាភាពយន្តជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lCT9Z1COBYatYNZULF6gO6O8ovD7gZg6xjO6kQPl_IbcndkYJDY1KB0lP5IqPHBIH6LndBzQBEHBxeqvVRUdYm3r_AciGVAs95Sf_zu1GELeL-nM8e1N-ID-c1SljVIu7YAxK2m8QNKOy6qmiDQrq7KCvBYdY-PTf3_aw4jwazwHRoaOZRn1RnlJZ96w/s1136/image_2025-08-18_16-23-56%20(2).png
ក្រៅពីសរសើររូបរាងគូស្នេហ៍របស់តារាសម្តែង Zhang Linghe និង Wang Churan ហើយ មតិខ្លះក៏ចោទសួរពីមុំកាមេរ៉ាថា៖ «ដោយមានរូបរាង និងទំនាក់ទំនងល្អរវាងអ្នកទាំងពីរ តើអ្នកដឹកនាំបានកេងចំណេញរឿងស្នេហារបស់គូស្នេហ៍ទាំងស្រុងទេ? ទស្សនិកជនជាច្រើនសង្ឃឹមថា ក្រុមការងារភាពយន្តនឹងបន្ថែមការថតជិតៗបន្ថែមទៀត ជាពិសេសព័ត៌មានលម្អិតតូចៗដូចជាកាយវិការស្និទ្ធស្នាល ការសម្តែងផ្អែមល្ហែមរបស់តួអង្គ អាចជួយឱ្យការងារផ្ទុះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ntD79rF1tNj3zkn9NHPLi_CST8UV8jVllsM7ID199hEVqc-cvB34C4eB8pO_iuFiJMq1Pei2WUqwcPuRONBLdzE65WzU4zdXXoZ7unJ-rhMrkmIF4QoImMeMEeEatfxC43pQZEi9B5u8inkf23Uo_gGGsCphzmij-V7C4DzEwksRAMquOB3I8Pxphvna/s1919/image_2025-08-18_16-23-56.png
បច្ចុប្បន្ននេះ គម្រោងភាពយន្ត «Overdo» កំពុងស្ថិតក្នុងដំណើរការថតនៅឡើយ ប៉ុន្តែកំដៅពីការលេចធ្លាយវីដេអូខ្លីៗនៃរឿងនេះបានបង្ហាញពីការរំពឹងទុករបស់ទស្សនិកជនមួយផ្នែក។ ជាមួយនឹងការរួមផ្សំគ្នារវាងតួសម្តែង Zhang Linghe និង Wang Churan មនុស្សជាច្រើនជឿថា ខ្សែភាពយន្តនេះអាចក្លាយជាស្នាដៃស្នេហាដែលរំពឹងទុកបំផុតនៅឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZVOKckGB5J6UlYoeMGGIsFnlj55xJmibKGOJPopVBGqf5LqNWdSKaI1Sn4mDr5WL0UueCaQjfA6NiZZgPmuVKii77Y1vSXlNfKsj40CUKOZECTFwPJ_jJxBQaY_WjAg7AAEIooucdV0avx06i7aKXux8kkBaqdXq1DjS4ScX109lL6JhOPXAv2ahPqsTp/s1651/image_2025-08-18_16-23-57%20(3).png

ខ្សែភាពយន្តនេះគឺជាវគ្គបន្តនៃរឿង «Too Late to Say I Love You» ដែលជាសាច់រឿងប្រាប់ពីរឿងរ៉ាវក្នុងទសវត្សរ៍ឆ្នាំ ១៩២០ នៅទីក្រុងសៀងហៃ។ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ឈ្មោះ Ren Susu ដែលជាតួឯកស្រី បានធំធាត់នៅក្នុងគ្រួសារអ្នកជំនួញឱសថបានជួយសង្គ្រោះចៅហ្វាយនាយវ័យក្មេងម្នាក់ឈ្មោះ Murong Qingyi ។ ប៉ុន្តែសកម្មភាពនោះបាននាំឱ្យមានសោកនាដកម្មមួយ ដោយគ្រួសារ Ren Susu ត្រូវបានសម្លាប់ តែតួឯកស្រីមានសំណាង នៅមានជីវិតហើយបានចាប់ផ្តើមដំណើរស្វែងរកការពិតអំពីការស្លាប់របស់ឪពុកម្តាយនាង៕

ថៃរឹងទទឹងមិនដកបន្លាលួសចេញដាច់ខាត ទោះត្រូវទាត់ចោលសន្តិភាពក៏ដោយ

0

ថៃ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានបដិសេធការលើកឡើងអំពីការរុះរើដកបន្លាលួសឈ្លានពានរបស់ខ្លួនចេញពីដីកម្ពុជាជាថ្នូនឹងសន្តិភាពដាច់ខាត និងបានបញ្ជាក់ឡើងវិញថា ថៃនឹងនៅតែបន្តព័ទ្ធលួសបែបនេះ ដរាបណាការបោះបង្គោលព្រំដែនមិនទាន់សម្រេចបាន ព្រមទាំងអះអាងទាំងបំភ្លៃការពិតថា រាល់តំបន់ដែលទាហានថៃបានព័ទ្ធបន្លាលួស គឺសុទ្ធតែស្ថិតក្នុងអធិបតេយ្យភាពរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyG9s4rTUGca2Amuws1J08jLXAsrxaWdCJvELFiba9I5BMKzS5xrdcUvxrN3rEa_Ivs4JPv-Jw00YaW1N4yg9vgLuQ89h3mGls90EHYnQHbMpmx5_F2lkR6rSCvZkgaeUyvt1zcvnMVYRGPy4burwmU0jxbr3u2s0D6A3uJ1J6bYhv6fFWNI3XdBADYBG/s1280/535593105_1347323367394064_4674560607439650447_n.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី18 ខែសីហា បានឲ្យដឹងថា លោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានថ្លែងពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយកត់សម្គាល់ថា៖ កម្ពុជាបានស្នើសុំពន្យារពេលការពិភាក្សាជាមួយលោក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsUY8Kt8EoQtOb_HJgC7SbAe5OM7suRXiS9L4qO10c_iFDcb4UUlb_TWZ5bSEu2TZri_ZVjbAkZUbfK8n9E5Jasj4cOXvBb4ugbjeaPfZ4sULPZBQQLD06fmuBuOE1snqAMDX0RmdWAttSbj5mcWwfb6-0t0YYFr04NWIpLcC5sRGbLPJy0wGeLdrgf3_/s626/photo_2025-08-19_11-32-54.jpg

លោកបានពន្យល់ថា នេះគឺដោយសារតែកម្ពុជាប្រើប្រាស់ក្រុមចរចាដូចគ្នាសម្រាប់ការពិភាក្សាទាំងអស់ ដោយចាប់ផ្តើមពីបញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី-ត្រាត បន្ទាប់មកជាមួយកងទ័ពភូមិភាគទី១ និងក្រោយមកភូមិភាគទី២ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Aecywj1vvFaIiqRGc6WN7Pid-UNvUhkjqfkoRzWKn9Rh93gsq8JBMEOUI886dcDVQaj5gyycCuLzr7VkfMXOaAAiHi_QK1PDclVWyTk0BTbbh5dRhaYhsIqpMLMqqbCBNVrRqCbR-dN7XdnL_FLA9HgStgQXynL3DloBbV955fa74Ik528V-oJBDCxe/s626/photo_2025-08-19_11-32-55.jpg

នៅពេលអ្នកកាសែតសួរនាំអំពីស្ថានការណ៍នៅ ច្រកណងចាន់ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលជនស៊ីវិលកម្ពុជាដាក់សម្ពាធលើទាហានថៃឲ្យរើខ្សែលួសចេញនោះ លោក Nattaphon បាននិយាយថា៖ តំបន់នេះស្ថិតនៅក្រោមគណៈកម្មការព្រំដែនចម្រុះ (JBC) ដែលត្រូវតែបញ្ជាក់អំពីការបោះបង្គោលព្រំដែនក្នុងពេលកំណត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5Lpry1ynHCvopIAWHvn5XnNbPPhf1cH3ahnjt1Xw6Db6y_vZUnIG-FOlIgmxaGBDMNiMjZg_kueCv4yImSyUe7Ed-jnXqntMpQKIlJMnKujOo4TwMaDJJ5N64ah1xoNQgsxeEAzrgri9rZiadDgY5kSNLXP1WnKl8UYSjLTJxBBdo7_cu3YKE7qv27O5/s1280/photo_2025-08-19_11-33-01.jpg

បន្ថែមពីនេះ ជុំវិញការលើកឡើងនៅលើបណ្តាញសង្គមដែលថា ខ្សែលួសទាំងនោះនឹងត្រូវរុះរើចេញវិញ ក្រោមហេតុផលដើម្បីលើកកម្ពស់សន្តិភាពនោះ លោក Nattaphon បានច្រានចោលការលើកឡើងនេះទាំងស្រុង ដោយអះអាងថា៖ «នោះជារឿងមិនពិតទេ ខ្ញុំធានាថា ដរាបណាខ្ញុំអង្គុយក្នុងកិច្ចប្រជុំ បញ្ហានេះនឹងមិនកើតឡើងឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtN3LokPorQ5ovcNZ26mQexgu6AQSVbf1j0FEgEn92jMZOnDGGQIu14Ymv-Ao-G1ae2-LCOrGj2oOPZT4EMx0cBpecRHFdMHVd9ZK51sfcqbhW7PDjiVE1-WmMeVs3PldLOyJwdTNJEvC0okUjSFBUySa-dPak1qGLuPyIFGEJRJH8Row5jE6RL2dWhOlP/s1280/photo_2025-08-19_11-33-02.jpg

ដោយឡែក បើតាមការលើកឡើងរបស់អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា ទង្វើដែលថៃបានធ្វើនេះ គឺបំពាននឹងបទឈប់បា.ញ់ ដោយបានព័ទ្ធរបងលួសចូលដែនអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា ចំណុចទាំងអស់នោះថៃមិនអាចគ្រប់គ្រងបានទេ បើផ្អែកតាមច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjffDpJ_arB2tSlwT1WEO7p0Qtb3-IMu4jXKtUTirM3aVCR9YdNDckQ7y_wSksA4FS5hoeP6LXO44nAEuM-hfg_GZ0M13oQi5faySGHZBaUCmDPk3zuWX7aWBqbEVn7bCGQTJeBLonNr7V9nABRm9lB7xkAe9SwP23akn7MjdL9kBd0CY145oXWaz_bXoYv/s1280/532267208_1344640934328974_6588632370306687046_n.jpg

លោកបានបន្ថែមទៀតថា៖ ទង្វើរបស់ថៃនៅពេលនេះ គឺគ្រាន់តែជាផ្នែកមួយនៃចេតនាញោះឲ្យកម្ពុជាខឹង ហើយឆ្លើយតបវិញដោយការផ្ទុះអាវុធទៅលើកងទ័ពថៃ ដើម្បីឲ្យថៃអាចមានលេសចោ.ទកម្ពុជាថា ជាអ្នកបំពានកិច្ចព្រមព្រៀងបទឈប់បាញ់មុនតែប៉ុណ្ណោះ៕

យុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីក្នុងការជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិន គឺបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិ

0

ប្រទេសឥណ្ឌូណេស៊ី ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគម្រោងបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិទ្វេដងដើម្បីជំរុញវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន ដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ។ វាជាការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិមុនរបស់លោកប្រធានាធិបតី Joko Widodo ដែលបានកាត់បន្ថយចំនួនអាកាសយានដ្ឋានដើម្បីសន្សំសំចៃការចំណាយថវិកាជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggEFYTwmwHn30rQiSuV0TCOABTe6bisWP90BG4UHha-a0lmIBAaQF9-0fSzEGmH4ho1jfHndg6uBFwHsmsp706Sij6LkJn1nN1Ccci2s1UZrOSNzPjP0F6MGmIG7ydVe1E_Dei3EByPOfq-FqrX5PHCbzBJ4m5J9M-8VR-5qI3grJCpO-_5wxhHAKg9AQE/s1200/photo_2025-08-19_09-20-37.jpg

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ឱ្យអាកាសយានដ្ឋានចំនួន៤០កន្លែងក្លាយជាអាកាសយានដ្ឋានអន្តរជាតិ ដែលចំនួននេះជាការបង្កើនពីចំនួនអាកាសយានដ្ឋានចាស់ត្រឹមតែ២២កន្លែង ។ ការបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិលើកនេះបានគ្របដណ្តប់ទៅលើការបង្កើនចំនួនអាកាសយានដ្ឋាននៅខេត្តភាគខាងកើតដែលមានពលរដ្ឋរស់នៅយ៉ាងច្រើន និងក្នុងតំបន់ឧស្សាហកម្មសំខាន់ៗ ដូចជា ៖ តំបន់ឧស្សាហកម្ម Weda Bay និង Morowali គឺជាមជ្ឈមណ្ឌលផលិតសារធាតុគីមីនីកែលដ៏សំខាន់របស់ឥណ្ឌូណេស៊ី ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOt2Lsazygki-Gwr7IlEkxO2g1d9A18rIihWJBO7xZJJyJ8EDjh__4ZZWouwCxY1TJGvEO4YnBGNg84wy08tH_QI_YZHKmerNYN6bSkGS_NEmBzzzZM1gzb-IU6DHkgLYyeptTdLKpUXmxeMLhMInAZH3DxWITlLmM9LADIhrPQjFIHXfgFlLD0vPFisj/s1280/photo_2025-08-19_09-20-37%20(2).jpg
    លោក Lukman F. Laisa អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលក្រសួងដឹកជញ្ជូននិយាយថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិត្រូវតែផ្តល់ជូនសេវាអន្តោប្រវេសន៍ត្រួតពិនិត្យអ្នកដំណើរចេញ-ចូល សេវាគយ ពិនិត្យមេរោគ និងអនុវត្តវិធានការសុវត្ថិភាពតាមស្តង់ដារអន្តរជាតិឱ្យបានរួចរាល់មុនពេលអនុញ្ញាតឱ្យយន្តហោះអន្តរជាតិចុះចត ។ លោកយល់ថា លក្ខណៈរបស់អាកាសយានដ្ឋានអន្តរជាតិពុំមែនជារឿងតូចតាចនោះទេ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJsKZDcZrchPzLEMd2Ozo3bCBEeTazjpsgrDnNf0OJBcDEC-8f97sL5doZxr6UNHtFhKfTp8j7AuW6wswcEcz36SxcOrygAxqMW_A9QHo_VqS2Hgl0JUsJQ2h53KtmGELwOqc7pDf57vulW99A7UXvTlMhH_aXy_r1uTivaiY7_1KyFSZYcyAq9kPEaZr/s1280/photo_2025-08-19_09-20-37%20(3).jpg
    កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូណេស៊ីអាណត្តិមុនរបស់លោកប្រធានាធិបតី Joko Widodo បានកាត់បន្ថយចំនួនអាកាសយានដ្ឋានមកស្មើត្រឹមតែ១៧កន្លែងប៉ុណ្ណោះ ដើម្បីសន្សំសំចៃការចំណាយថវិកាជាតិ ហើយមានអាកាសយានដ្ឋានតែ៥កន្លែងប៉ុណ្ណោះដែលមានជើងហោះហើរទៅប្រទេសផ្សេងៗជាប្រចាំ រួមទាំងអាកាសយានដ្ឋាននៅទីក្រុងហ្សាកាតា និងកោះបាលី ។ រីឯអាកាសយានដ្ឋាននៅសេសសល់ គឺចំនួនការហោះហើរឆ្លងប្រទេសមានកំណត់ ឬអាកាសយានដ្ឋានខ្លះគ្មានការហោះហើរឆ្លងប្រទេសសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6utf8PqVzWUZTUzGnxfsHR_mckbM5Jcz5zBMXKY1ZJtbzQziv03EL305KcVUGjekRjIveBX2DqIvIhiIIO_BbBonXXGh3a5v6_VfHzwVrG7nOfitS24cqbG9fmRiPJUnP_4r4iPr6DR4aFQGsqBOzPpVSp4m_klVKDnyZjcvw5M3Qo8g6eVOIc7Lt2LY/s1152/image_2025-08-19_13-11-31.png

    ការបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិនេះជាការព្យាយាមមួយយ៉ាងសំខាន់ដើម្បីជំរុញវិស័យទេសចរណ៍ និងការអភិវឌ្ឍអាជីវកម្មតាមតំបន់របស់ឥណ្ឌូណេស៊ី ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលដៅផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅក្រៅប្រទេសឱ្យកាន់តែច្រើន ក៏ដូចជាជំរុញដំណើរកម្សាន្តក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍ផ្សេងៗដែលភ្ញៀវទេសចរពុំសូវស្គាល់ ប៉ុន្តែមានទេសភាពស្រស់ស្អាតពុំចាញ់កោះបាលី ។ លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិនឹងទាក់ទាញវិនិយោគិន និងផ្តល់ភាពងាយស្រួលដល់ផ្នែកពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTQlFIwQp9PUKgRsgR3WkSZJsxAaqWmlzAngAoinsscXOFnV_tzFP8iAdmjK6DpvE4F0s-_rqzLnewl8nstkBDxXX7_ps-xpR3o_B53dVLhnSVxaH8kFzNgSe72NmqB1Vqsu4K-NXzd2hgoJdlZ5g2U8Za8jXoaMNBAhhuJMIoNTbTQrlfgL2nEhKh_KO/s1200/image_2025-08-19_13-11-30.png