គាំទ្រផលិតផលក្នុងស្រុកមានជាតិនិយមបែរជាទទួលបានសម្តីថាជោរតាមគ្នាតារាស្រី សាន្ត កុសុមៈ បាននិយាយថាអ្នកដែលនិយាយបែបនេះជាមនុស្សភ្លាវខ្លាំង។ កុសុមៈ បានផ្តាំផ្ញើដល់ទស្សនិកជនមុនទិញទំនិញកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរនិងពិនិត្យមើលបាកូដខ្មែរព្រោះនេះជាការទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqyFKJXM75EHBBP5F3-RPlx6-giI2DY93wq7nfoqAD0dZVuHSncFmYFsuVlhePgH2b0vMRcltNjZReXX8fLwJW0hSNvprWZ00EaHRjC7YK8KYF_s4cf-wpKDFXagmOdihALcKN3jHCHUOPF-efuhpConqhGNM3xO3NKt1jNr1JY1itnuJHAZVENJsFqBa/s2048/image_2025-08-18_13-20-50.png

នៅថ្ងៃទី១៥ សីហា កញ្ញា សាន្ត កុសុមៈ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយចំណងជើងថា«ខ្ញុំជោរអ៊ីចឹង ខ្ញុំជាតិនិយមអ៊ីចឹង ព្រោះខ្ញុំកើតមកមានសញ្ជាតិជាខ្មែរ ខ្ញុំចេះស្រឡាញ់ ខ្ញុំចង់រក្សាអ្វីដែលខ្ញុំមាន។ពួកយើងទាំងអស់គ្នាមានជម្រើសក្នុងការជ្រើសរើស ដូច្នេះត្រូវជ្រើសរើសជម្រើសដែលល្អសម្រាប់យើងនិងមនុស្សជុំវិញខ្លួន។ ទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ»។ កុសុមៈ បានរៀបរាប់ថាមានអ្នកនិយាយថាជោរម៉េស ម្តេចក៏មានជាតិនិយមខ្លាំងម្ល៉េះ ហើយអ្នកដែលនិយាយបែបនេះ សាន្ត កុសុមៈ ថាជាមនុស្សភ្លាវខ្លាំង កើតមកជាខ្មែរ បែរជាខឹងអ្នកផ្សេងដែលស្រលាញ់ជាតិ ជួយគាំទ្រលើកតម្កើនជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQR9y-zwOOVevGlLOXcaDnkAfnF-4pyAOlowclr3pgAGAvKuRebmv7LZM7eUeMk2fAICNLFTn1Yo8jkrxd-bNeGg-77xMyhLJ4vO1tLkM-2V4cZEjGn5Mb-_fA_ICB48uTeVZ6pD1XHkahLXYBhOO3pG0g-fYB4PdHrhmg1EKtd0vfilsSE-2VCWlhuF-1/s2048/image_2025-08-18_13-20-51.png

តារាសម្តែងរូបនេះបានបន្តទៀតថា នាងទៅទិញអីវ៉ាន់ហើយរកតែរបស់ខ្មែរហើយរបស់ថៃនាងមិនយកទេហើយនៅពេលគិតលុយអ្នកនៅពីមុខនាងគឺបានទិញរបស់ប្រទេសជិតខាងប៉ុន្តែព្យាយាមបិទមិនឱ្យឃើញ ប្រហែលជាដឹងខ្លួនថាខុសប៉ុន្តែនៅតែធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmK0fZ-5U103lwCUx2F4giJgfmeZIYsKYiwVZHD9U8FefY3qY2yij-kaEG1HpPYVO8pQLk8fkNmZd1qC4NE1bvy2iXSAhIiUzzTnvixlPNKF7hKRYVmA9IXAaHqqbVCJa_oJlxA9ogYguN93c_uruu-fgVXaQ23aLrxgcFYMFPl5CM2ZgcDeJboQhCuB4/s2048/image_2025-08-18_13-20-52.png

ជាមួយគ្នានេះដែរ សាន្ត កុសុមៈ បានអំពាវនាវដល់ទស្សនិកជននៅពេលទិញផលិតផលកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរព្រមទាំងមើលលេខកូដផង។ តួឯកស្រីរូបនេះបាននិយាយថាប្រសិនជាយើងមិនគាំទ្រផលិតផលខ្មែរតើឱ្យអ្នកណាផ្សេងមកគាំទ្រ ហើយសេដ្ឋកិច្ចជាតិ លុយដែលបានចាយទៅលើផលិតផលរបស់ជាតិកុំតែរត់មករកយើងវិញហើយចាប់ផ្តើមគាំទ្របន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk4pz_SCsx_mpNZS-I68U8YJ1Fatr9dTvd83o61Lj_0eGj9cCjKjq5GRGZUlseelTVmhyphenhyphendzm8sL-bsbp4jg1a7fTVwQg6tte_PN1mVdTRqX9KeSJ4NwIFq2bMP8QZyFewgo8Cb5-lsaVjlINYFSI763Gis8AN3iLwH-ABtrraTCClR7LlYsGxq9GG6YPBe/s2048/image_2025-08-18_13-20-53.png

សាន្ត កុសុមៈ ថាតារាស្រុកគេនៅស្ងៀមព្រោះគេសន្តិភាព១០០ឆ្នាំមកហើយ ប៉ុន្តែយើងវិញនៅតិចតួចនៅឡើយដូច្នេះយើងត្រូវតែស្វះស្វែងជាងគេបន្តិចទម្រាំយើងអាចទៅមុខរឹងមាំដូចគេបាន គឺត្រូវការគាំទ្រ។ ការចេញវីដេអូនេះ កុសុមៈ ថានាងគ្រាន់តែចង់រម្លឹកដល់ទស្សនិកជន ហើយនាងក៏ដឹងថាមានពលរដ្ឋជាច្រើនបានដឹងអ្វីដែលគួរធ្វើនិងមិនគួរធ្វើ ហើយក៏មានអ្នកមួយចំនួននៅមើលមិនឃើញគាំទ្រផលិតផលផ្ទះលេខ២៕