Home Blog Page 328

ថៃនឹងពិចារណាបើកព្រំដែនឡើងវិញ និងសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃអាស្រ័យលើលទ្ធផលកិច្ចប្រជុំ RBC និង GBC

0

ប្រទេសថៃ ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីគំនិតរបស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលថាថៃនឹងបិទព្រំដែនជាមួយកម្ពុជាបន្តទៀតរហូតដល់លោកចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ព្រមទាំងពលរដ្ឋថៃសំណូមពរឱ្យសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនថាំ ប្រាប់ថា នឹងរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) សិន ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននិយាយពីគោលជំហររបស់រដ្ឋាភិបាលថៃរឿងការបើកព្រំដែនកម្ពុជា-ថៃថា នឹងរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) សិន ទើបរដ្ឋាភិបាលថៃពិចារណាពីរឿងនេះ ។ នាយករដ្ឋមន្ត្រីស្តីទីនិយាយបែបនេះ ក្រោយពីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ និយាយថា ថៃនឹងបិទព្រំដែនជាមួយកម្ពុជាបន្តទៀតរហូតដល់លោកចូលនិវត្តន៍ ។

ចំណែកការសំណូមពររបស់ពលរដ្ឋថៃដែលចង់ឱ្យសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនោះ លោក ភូមិថាំ ប្រាប់ថា ៖ «ថៃក៏ត្រូវរង់ចាំលទ្ធផលការចរចាក្នុងកិច្ចប្រជុំ RBC និង GBC ដូចគ្នា ពីព្រោះត្រូវតែអនុវត្តតាមដំណើរការជាជំហ៊ាន ។ ហេតុនេះ របងព្រំដែននឹងសាងសង់ឬក៏អត់ នឹងនិយាយគ្នាម្តងទៀត» ។

ដោយឡែក ក្រសួងការបរទេសថៃបាននាំមន្ត្រីទូតអន្តរជាតិទៅពិនិត្យមើលកន្លែងដែលកងទ័ពថៃជាន់មីនដើម្បីឱ្យអន្តរជាតិឈប់គាំទ្រកម្ពុជា ក្រោយពីថៃចោទកងទ័ពកម្ពុជាបង្កប់មីននោះ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសថៃអាចនាំមន្ត្រីទូតទៅពិនិត្យទីកន្លែងដោយផ្ទាល់បាន កន្លងមក ថៃក៏បានតវ៉ារួចហើយ គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ ចាប់ពីពេលនេះ នឹងគ្មានបញ្ហារឿងមីនទៀតទេ បើមានរឿងអ្វីកើតឡើង យើងនឹងចរចាក្នុងកិច្ចប្រជុំ RBC និង GBC ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី១៤ ខែសីហា គឺមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ ព្រំដែននឹងបិទបន្តទៀតរហូតដល់លោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ។ បច្ចុប្បន្ន លោកបានកែសម្រួលការល្បាតនៅព្រំដែនកុំឱ្យកងទ័ពថៃជាន់មីនបន្តទៀត ។

រីឯការសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ គឺពលរដ្ឋថៃបានជំរុញឱ្យមានការសាងសង់របងយូរហើយ ពលរដ្ឋថៃចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ។ ហេតុនេះ របងព្រំដែននឹងអាចបញ្ចប់ការប៉ះទង្គិចផ្សេងៗរវាងកងទ័ពកម្ពុជា-ថៃ ក៏ដូចជាផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃត្រួតពិនិត្យសន្តិសុខព្រំដែន ។ ពលរដ្ឋថៃគាំទ្រការសាងសង់របងព្រំដែន និងចូលរួមផ្តល់ថវិកាសាងសង់របងប្រសិនបើរដ្ឋាភិបាលឯកភាព ៕

ហ្វាំងឡង់សាងសង់របងព្រំដែនភ្លាមៗក្រោយពីមានជម្លោះព្រំដែនជាមួយរុស្ស៊ី

0

ប្រទេសហ្វាំងឡង់ ៖ បើទោះជាហ្វាំងឡង់ជាប្រទេសដែលពលរដ្ឋមានសេចក្តីសុខបំផុតនៅលើពិភពលោក និងជាប្រទេសប្រជាធិបតេយ្យបានអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនក្តី ប៉ុន្តែដោយសារមានជម្លោះព្រំដែនជាមួយរុស្ស៊ីជាប្រទេសជិតខាង ហ្វាំងឡង់បានសាងសង់របងព្រំដែនភ្លាមៗដោយគ្មានភាពស្ទាក់ស្ទើរ និងពុំចាប់អារម្មណ៍ការរិះគន់ពីអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ESgYuzMqq_cwqTITDYVy543Hppv9CO90LYNkZnHHgbNFQKlRr1dEEvpC4b9wkI6786n_m3PAJw590_omi_cb0NuH6TUQlDxDblRwBllHfDTBkACWcF8eUYR7Bj9Kx0ycZM7N2FOqLydZPaI5oNQGj3fNYaYUCC5Ua4rrWAhJEUgRL4e5lCS1qCTjC8My/s1023/image_2025-08-18_08-24-36%20(2).png
កាលពីឆ្នាំ២០២២ ប្រទេសហ្វាំងឡង់មានជម្លោះជាមួយរុស្ស៊ីជាប្រទេសជិតខាង ហើយនៅឆ្នាំដដែលនេះ រដ្ឋសភាហ្វាំងឡង់ក៏បានអនុម័តច្បាប់សាងសង់របងព្រំដែនជាបន្ទាន់ ។ ក្រោយមក នៅឆ្នាំ២០២៣ ហ្វាំងឡង់បានដំណើរការសាងសង់របងព្រំដែនជំហ៊ានដំបូងស្មើប្រវែង២០០គីឡូម៉ែត្រ ខណៈហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ីសរុបប្រវែង១,៣៤៤គីឡូម៉ែត្រ ក្រោមហេតុផលដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ពីរុស្ស៊ីក្រោយសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcokEjSflozQKFUOFaHX-MX46jFbbwctAZNNYBp3xcZoxWpqD2z8qrJGJcw0xiGdGcqnYxO1zXWSvn_R2nBjVxQkfB_csjR7xRkMu8p1nuMykRMgyb0REKj-3NAtfZhT6UVDUvP3Ou3mSRB3vUIWjlg-5ZpvBeM2Eycfw6Ev4ysKAWsPqwqQiNvKPh8QQy/s1200/image_2025-08-18_08-24-36%20(3).png
ហ្វាំងឡង់ជឿជាក់ថា ការសាងសង់របងព្រំដែននេះកើតឡើងដោយសារការជំរុញពីរដ្ឋាភិបាលរុស្ស៊ី ។ តាមទិន្នន័យបញ្ជាក់ថា របងព្រំដែនរវាងហ្វាំងឡង់ និងរុស្ស៊ី មានកម្ពស់ប្រមាណ៤ម៉ែត្រ បំពាក់ដោយបន្លាលួសនៅផ្នែកខាងលើរបង ព្រមទាំងបំពាក់ភ្លើង និងឧបករណ៍បំពងសំឡេង ។ ក្រៅពីនេះ ក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពប្រើប្រាស់បច្ចេកវិទ្យា AI បែងចែករវាងមនុស្ស និងសត្វ ដើម្បីការពារកុំឱ្យកាមេរ៉ាផ្តល់សញ្ញាពុំត្រឹមត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhncnxChBO7gc1wohBwCzwVB6cRemvSIDhIr132Mb_Rcvody47edxi7jZphfpT16yEGijlqJ5N1Ohl4MmkHs2n2uB2zbMGT9b8w1gx0x-MlwRYKGLIT2ndcHudNLqdRGX-WY9stvx0j83FTFvpvvGTKj-QXkmrqvQ3o4QPG8XGbYwokikNNVoEQAuwy2fez/s992/image_2025-08-18_08-24-36.png
ការចំណាយប្រាក់សម្រាប់សាងសង់របងព្រំដែនរបស់ហ្វាំងឡង់ គឺស្មើប្រមាណ៤២២លានដុល្លារ ។ រហូតមកដល់ឆ្នាំ២០២៥នេះ ហ្វាំងឡង់បានសាងសង់របងព្រំដែនបានចំនួន៥៣គីឡូម៉ែត្រ និងរំពឹងថា នឹងសាងសង់របងរួចរាល់នៅឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX8yUzLXyqesIXlLwXrZk1WINQD5S1cVMYmX5-gpsm5D2qYp8PZrk_h0rCYWnER_GjyGevOlzFq7h5d5l7Unz198woacb9xMKLH_RZFo2rj9aZ_8lGjpfD_8JVHNr4_0YN7xvrD5_RoW95BUa_KI_wa-nJ_OWFHzELgev9JjjBtOIgy2mMRBHPTJVGR9zm/s1534/image_2025-08-18_08-24-37.png

ទោះជាហ្វាំងឡង់បានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសាងសង់របងព្រំដែនក្តី ប៉ុន្តែហ្វាំងឡង់នៅតែចៀសមិនផុតពីការរិះគន់ថា គម្រោងសាងសង់របងព្រំដែនផ្ទុយនឹងអនុសញ្ញាអន្តរជាតិមួយចំនួន ព្រមទាំងធ្វើឱ្យពលរដ្ឋហ្វាំងឡង់មួយចំនួនបារម្ភដោយសារមានក្រុមគ្រួសារនៅរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigrEz56uduAeX8eCir_TMIkQVcLwEFUDgINEBBMSY5CZrSOQ1qZaobwvgZ-no0n7R2V7C8DfdoSfLRC6KWmUdQ2DCqvSwi1lM-uTajQ9xqAhGvIKWGHD3jt3CWLOh-QOvQvpq6-kHtW14UjoBHyJPQ4_szarBdwWSX4iQ88nWO1mWV5dqfaOQHmxFMbja5/s923/image_2025-08-18_08-24-38.png

គួរបញ្ជាក់ថា របងព្រំដែនហ្វាំងឡង់-រុស្ស៊ី ដែលមានប្រវែង២០០គីឡូម៉ែត្រនេះ គឺជិតស្មើប្រវែងរបស់ជួរភ្នំដងរ៉ែក ចំនួន៣០០គីឡូម៉ែត្រ ដែលជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងថៃ ៕

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

0

ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfcrgdkBYlO-GaqumQNXeNUqi3rhMdlhsqv1WgR6mFtOVhVoleklJ2dunF_kbt93RmkatTBB-cs7ECEMalbrf1dLeCnD_wD6U6vHJ1rSxvZqA9leyx8rma1gmY3WMxjlAXNmWGKv-QiFFZX9tenV3afAX6duzo8iNiwO89UMzW_-yESiJjGQ3EjLzDfs0/s1920/338B4E2-vid_1920x1080i30_t.00_31_53_23.Still652.jpg

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4BBX89WolO_QtBkxJ1ZINO5F7kdm7dPbGL9xUd5Z_S921oM-bHI3fm85Ki0vePW_MCmiTxrSZS97kzZJWYt9xePeVEgCof9c2VEorAYzplfZ0aUvFliFAmFfAHYFWZ9N3pzx5gk3viI9divx_LxByhr67ZmfWbuLzuKbJD-zkijyz7moh_S-Z5w5c0lf/s6240/14.jpg
ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។
ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល ១ខែ ទៅ២ខែ ដើម្បីឱ្យផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBwN9CmYLMUvCTT9nb8Tp9UpnzNGnOVc3LA4OLGMfuOIp4iPmvDB3V0AVIYNeo3m0_2Now4wRvjf8hPgOWdoH4_dni9xESYudT-IKe4MWOzeLylgxEm3o9bK8blCvOvZy5uqSYHQ8gDyFJZZv1yvnj9TDKZ-35jCNGRbeCVR4Lp19KmPMLgKitpc89z4Gs/s6240/17%20(2).jpg

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត……..។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYwoAWj6xENr3CtErFjhkpZoHN9IGUWfJo4GDzB8rCOMgH_1rqGvBvp4vzYH8ZVDdBbcFmiyXXta4LolUf7RpLBTzknpVIyTh8Kwe2_pj2xNwBBgAka8R2mVwgKezcZRNiGzfGEhVLYvuLxigy03feWZQAMIRjPSNXpPsulmeulHLByzNfxge14QN_e2W/s1920/338B4E2-vid_1920x1080i30_t.00_27_28_04.Still646.jpg

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។
ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYjRsgbM9D4jFYpdFSb99v95Q24Pf8eqvO0UFj6pzs2Bd-aaJP_Nttfprjew2T6D3LWbzc1Nzlxpg4xjVKJF6FM5DHOyoyypdChCVF95TRR3sfLl-TRxA9quUpHuvsL8GyZ9OjaNfkZ1O7nfjt78b4plcIJlhy0GkCRUW8VpSycNCPsIKz20IXMsNlDW-d/s1920/338B4E2-vid_1920x1080i30_t.00_33_35_00.Still654.jpg

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផលពីការលក់ចែកចាយផលិតផលអង្គរមីល នៅទូទាំងប្រទេស។ ក្រុមហ៊ុនគោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែល
ផលិតដោយកូនខ្មែរ ផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
ខ្មែរជួយខ្មែរ ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា !
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXItaoQoZ9GloY2lUxb6CnKqqPRG9LjDOusAsxugWMeeVe2tuJpYzQesS-1k0mO16GDIWQssk1N_wDSaXrDbphQC6jyIfjwdkXm5RrCubqfHcX-BVf99QuTb30KxKdL_gqQYwxXdvlZKYMNcxWBx_SLJcGt5a0r9D4U8BNId9VdWH7-1sdpNSo3jWrax1K/s1920/338B4E2-vid_1920x1080i30_t.00_34_25_16.Still657.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1qmjdSDLFkD1Ue3hIdlosKiZqDgaKezdGTsPB3JK46pMhgjlUYfZsi4dybqKdRUm5OzyP279_hnv3VoR7nnXtwF3pxdwL7_yzpsdB5LSI7-1GrI5lzTmx8G5gP2H6cHFesTCglBFY3zk02aG5ygZgGTUwnyEEnl_3kW6enN5vsdItxmym5CpNVA77nFnd/s1920/338B4E2-vid_1920x1080i30_t.00_36_12_10.Still660.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0SzDI5_S2lEhXWKpF7O2UTalWrB36duVAFnQrrI8onVFMRnzP21_SsVRmDV5-KFFnemesp-7qLqs-SDv7AYf7O3cKU7miS6ihTYCBlFEaWluMDbeoenjO0_mh7Bp0eIZiD0yh53arkhUPykkZZDkluJLLwbLCn4iT1bwKsMifi5d4I658n5e3dCiT3Fgn/s6240/6%20(6).jpg

សមាជិកសភាខេត្តបុរីរាំស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀង២ច្បាប់ជាមួយកម្ពុជា ព្រោះបារម្ភពីទំនាស់ផលប្រយោជន៍

0

ប្រទេសថៃ ៖ លោក ឆ័យឆាណុក ឈិតឆប សមាជិកសភាខេត្តបុរីរាំ និងជាអគ្គលេខាធិការគណបក្សភូមិចៃថៃ បានស្នើរដ្ឋាភិបាលរបស់ខ្លួនលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយសារលោកយល់ថា កិច្ចព្រមព្រៀងនេះគ្មានផលប្រយោជន៍សម្រាប់ថៃ និងបារម្ភពីទំនាស់ផលប្រយោជន៍ ។ អ្នកនយោបាយរូបនេះសំណូមពរឱ្យរដ្ឋាភិបាលស្តាប់សំឡេងពលរដ្ឋ ព្រមទាំងជំរុញធ្វើប្រជាមតិដើម្បីតម្លាភាព និងមានការទទួលយកពីពលរដ្ឋនៅទូទាំងប្រទេស ។

សារព័ត៌មានថៃ Daily News រាយការណ៍ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ឆ័យឆាណុក ឈិតឆប សមាជិកសភាខេត្តបុរីរាំ និងជាអគ្គលេខាធិការគណបក្សភូមិចៃថៃ បានស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយប្រាប់មូលហេតុថា ស្ថានការណ៍បច្ចុប្បន្ន គ្មានផលប្រយោជន៍សម្រាប់ថៃ និងមានទំនាស់ផលប្រយោជន៍ ។

ការរក្សាទុកកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យមានបញ្ហាជម្លោះទឹកដីនាថ្ងៃអនាគត ហើយគណបក្សភូមិចៃថៃបានតាមដានកិច្ចព្រមព្រៀងនេះយ៉ាងដិតដល់ ។ លោក ឆ័យឆាណុក យល់ថា កិច្ចព្រមព្រៀងទាំង២ច្បាប់នឹងប៉ះពាល់ព្រំដែន ដោយលោកចោទប្រកាន់ថា ថៃកំពុងរងការល្មើសព្រំដែន ខណៈមតិខ្លះចង់រក្សាទុកកិច្ចព្រមព្រៀងព្រោះយល់ថា ចាំបាច់សម្រាប់ការចរចារវាងជាមួយកម្ពុជា ។ ប៉ុន្តែសម្រាប់លោកវិញ បើគ្មានកិច្ចព្រមព្រៀងនេះ កម្ពុជា-ថៃនៅតែអាចចរចាទ្វេភាគីបាន ។

លោកបន្តថា កិច្ចព្រមព្រៀងឆ្នាំ២០០០ គឺជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបង្គោលព្រំដែនគោកដែលជាតំបន់ជម្លោះរវាងកម្ពុជា-ថៃ ។ រីឯកិច្ចព្រមព្រៀងឆ្នាំ២០០១ គឺពាក់ព័ន្ធនឹងការបែងចែកដែនសមុទ្រដែលសម្បូរធនធាន ជាពិសេស ឧស្ម័នធម្មជាតិ ដូច្នេះ នេះជាពេលវេលាសមស្របបំផុតដែលរដ្ឋាភិបាលថៃគួរលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់ ។ លោកចោទប្រកាន់ថា កម្ពុជាពុំគោរពច្បាប់ និងបំពានកិច្ចព្រមព្រៀងជាច្រើនលើក ហើយមានតែថៃទេដែលគោរព ។

បច្ចុប្បន្ន មានបញ្ហាពុំទុកចិត្តរដ្ឋាភិបាលថៃ និងបញ្ហាកិច្ចព្រមព្រៀងទាំង២ច្បាប់ ដែលពុំផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ ។ ហេតុនេះ លោកចង់ឱ្យបង្កើតគណៈកម្មការពិចារណាការពិត និងរកដំណោះស្រាយសមស្រប ។ បើចាំបាច់ ថៃគួរធ្វើកិច្ចព្រមព្រៀងថ្មីច្បាស់លាស់ជាងមុន ហើយរដ្ឋាភិបាលគួរស្តាប់សំឡេងពលរដ្ឋ ខណៈលោកស្នើឱ្យធ្វើប្រជាមតិរឿងនេះដើម្បីតម្លាភាព និងមានការទទួលយកពីពលរដ្ឋនៅទូទាំងប្រទេស ។ នេះបើតាមការលើកឡើងរបស់អ្នកនយោបាយថៃ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ ក៏បានស្នើឱ្យរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដែរ ដោយសារបារម្ភខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកនៅកោះគុត ពីព្រោះមានអតីតអ្នកនយោបាយថៃចុះហត្ថលេខាទទួលស្គាល់ផែនទីដែលខុសគ្នាពីផែនទីថៃ ។

អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាវិឆៃ បាននិយាយពីគោលជំហររបស់គណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ស្ថានការណ៍ពេលនេះ ប្រទេសថៃចាំបាច់ត្រូវសាមគ្គីគ្នា និងរក្សាទឹកដី ។ គណបក្សផ្លាំងប្រាឆារ៉ាត់គាំទ្រការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីព្រោះកិច្ចព្រមព្រៀងនេះធ្វើឱ្យថៃបាត់បង់ទឹកដីបន្ថែម ។

លោកថា មានអតីតអ្នកនយោបាយថៃបានចុះហត្ថលេខាលើឯកសារទទួលស្គាល់ផែនទី ដែលខុសគ្នាពីផែនទីរបស់ថៃប្រើប្រាស់បច្ចុប្បន្ន ។ បើថៃនៅតែទទួលស្គាល់កិច្ចព្រមព្រៀងទាំង២ច្បាប់ ថៃនឹងបាត់បង់ទឹកដី លើកទី១៦ ។ ក្រៅពីនេះ កិច្ចព្រមព្រៀងឆ្នាំ២០០១ នឹងធ្វើឱ្យថៃប្រឈមការបាត់បង់ដែនទឹកនៅកោះគុត និងបាត់បង់ដែនទឹកមួយផ្នែកក្នុងឈូងសមុទ្រថៃ ៕

ថៃមានជម្លោះផ្ទៃក្នុង! ប្រធានអង្គការប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធរួមគ្នាដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីស្តីទីថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់បានរួមគ្នាដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នៅស្ថានីយប៉ូលិសខនគែន ពីបទបង្កការខូចខាតដល់ប្រទេសជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។

លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន និយាយថា មូលហេតុដាក់ពាក្យបណ្តឹងនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ ដោយសារបញ្ហាឯករាជ្យ និងអធិបតេយ្យជាតិ ដែលជាបញ្ហាសំខាន់បំផុត ។ ប៉ុន្តែលោក ភូមិថាំ បែរជាធ្វេសប្រហែសក្នុងការបំពេញតួនាទី គឺបណ្តោយឱ្យប្រទេសជិតខាងឈ្លានពានថៃ ធ្វើឱ្យថៃបាត់បង់ឯករាជ្យ ។ បើពិចារណាពីភារកិច្ចរបស់កងទ័ពថៃ គឺកងទ័ពបានដណ្តើមតំបន់ចំនួន១១ នេះបង្ហាញថា កន្លងមក ថៃបាត់បង់ឯករាជ្យ ។

លើសពីនេះ កងទ័ពថៃរងរបួសបាក់ជើង ពលរដ្ឋស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ គឺជាបញ្ហាធ្ងន់ធ្ងរដែលមេដឹកនាំថៃត្រូវការពារកុំឱ្យកើតឡើង ប៉ុន្តែមេដឹកនាំថៃបែរជាកាន់ជើងសត្រូវ ជាពិសេស កម្ពុជា ។ នេះជាកំហុសធ្ងន់ធ្ងរណាស់ ទើបយើងដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរ៉ឹងពីបទល្មើសតាមមាត្រា១៥៧, ១១៩, ១២០ និង១២៤ ជាពិសេស ពេលលោក ភូមិថាំ ផ្តល់សម្ភាសន៍ពីប្រធានបទផ្សេងៗ លោកតែងតែនិយាយកាន់ជើងសត្រូវ ។ ការប្រព្រឹត្តខុសមាត្រា១១៩ មានទោសធ្ងន់រហូតដល់ប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ។

លោក ភូមិថាំ ធ្លាប់និយាយជាមួយសារព័ត៌មានថា កម្ពុជាពុំបានតាំងចិត្តបាញ់ថៃ មានន័យថា លោក ភូមិថាំ ទទួលស្គាល់ការឈ្លានពានក្រោមច្បាប់អន្តរជាតិ និងអាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកថែមទាំងនិយាយថា កម្ពុជាពុំបានតាំងចិត្តបាញ់មន្ទីរពេទ្យថៃ ដែលរឿងនេះគួរកម្ពុជាជាអ្នកនិយាយ មិនមែនថៃនិយាយទេ លោក ភូមិថាំ និយាយបែបនេះ ដូចគ្នានឹងនិយាយជំនួសកម្ពុជា ។

លោក ភូមិថាំ គ្មានតួនាទីកាត់ក្តីថា កម្ពុជាបានតាំងចិត្ត ឬមិនតាំងចិត្តបាញ់មន្ទីរពេទ្យថៃទេ ។ លើសពីនេះ លោក ភូមិថាំ ប្រាប់កងទ័ពថា ការល្បាតនៅព្រំដែនរងរបួសដាច់ជើងជាគ្រោះថ្នាក់ប៉ុណ្ណោះ យើងក្នុងនាមជាពលរដ្ឋថៃពុំដឹងនិយាយថាម៉េចទេ ។ យើងដាក់ពាក្យប្តឹងលោក ភូមិថាំ តាមឯកសារភ្ជាប់មកជាមួយ និងជាបំណងរួមរបស់អ្នកតវ៉ាទាំងអស់ដើម្បីការពារឯករាជ្យ និងអធិបតេយ្យ ។ នេះបើតាមការលើកឡើងរបស់លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន ។

គួរបញ្ជាក់ថា ភាគីថៃបានចោទប្រកាន់កងទ័ពកម្ពុជាបាញ់សំដៅមកលើមន្ទីរពេទ្យនៅព្រំដែន និងតំបន់ស៊ីវិល ប៉ុន្តែភាគីថៃពុំបានលើកឡើងពីកងទ័ពរបស់ខ្លួនឈ្លានពានកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទមានទាំងយន្តហោះទម្លាក់គ្រាប់បែក F-16, Gripen រថក្រោះ, កាំភ្លើងធំ, គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក និងផ្សែងពុលនោះទេ ៕

មកស្គាល់អ្នកនៅពីក្រោយវីដេអូអត្ថាធិប្បាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ដែលកំពុងផ្ទុះការចាប់អារម្មណ៍

0

“ហូបស្ពឺអត់?” ជាប្រយោគខ្លីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម ក្នុងរយៈពេលប្រមាណ ២-៣ ថ្ងៃមកនេះ ជាពិសេសយុវជន បាននាំគ្នាប្រើពាក្យនេះ ក្នុងន័យកម្សាន្តជាមួយដៃគូ មិត្តភ្ដិ ។

ប្រយោគខ្លីខាងលើនេះផងដែរ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា បានដកស្រង់ចេញពីប្រវត្តិស្នេហារបស់ថ្នាក់ដឹកនាំកំពូលរបស់យើង គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលមានសរសេរនៅក្នុងសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ស្រាវជ្រាវ និងចងក្រងដោយ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFlDlGn4VJKMUvoonui41k0TEt8eKqDcd3pbxass3vDWTEUXtRgyU3NFO8Kq5lYCiZ87dt_1-DBz2vdTkVvx44v7DY_i8TU0wpqvUms1HQIyHJdDYziAzonFdkTwlE1faFVi9KNCB92lhv2wPw-nyHFgGmEXoDwwduKxLIeCabvSXbraY93UiXg_OKCto/s1600/fn-2024-12-17-21-14-32-2.jpg

ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំង បច្ចុប្បន្ន សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានយកមកផលិតជាវីដេអូសំឡេង ប្រកបដោយគុណភាព និងផ្សាយជាទម្រង់ឌីជីថល ។ ហើយថ្មីៗនេះ ចំណាប់អារម្មណ៍មហាជនបានផ្ទុះឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពី ទំព័រហ្វេសប៊ុក Pich Chanmony Fan និង ប្រាក់ ម៉េងហ៊ុយ បានយកវីដេអូអត្ថាធិប្បាយខាងលើ ត្រង់ចំណុច ប្រវត្តិស្នេហារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅផ្សព្វផ្សាយ ។

តើនរណា ជាម្ចាស់សំឡេង អត្ថាធិប្បាយប្រវត្តិលោកជំទាវ ពេជ ចន្ទមុន្នី ស្ត្រីទី១ របស់កម្ពុជា ?

អ្នកនាង សក្ដ័ ពុទ្ធារី មានអាជីពជាពិធីការិនី អ្នកសារព័ត៌មាន និងអត្ថាធិប្បាយព័ត៌មាន ដែលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាព និងឱកាសការងារច្រើនទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ។
ដោយសារតែសមត្ថភាព បទពិសោធន៍ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ អ្នកនាង សក្ដ័ ពុទ្ធារី ក៏ទទួលបានឱកាសពីឯកឧត្ដមបណ្ឌិត ឆាយ សុផល ជាអ្នកអត្ថាធិប្បាយផ្លូវការ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMn4GhWsv7SEoCxsVzdtl7t4kDmCZgD5OX9L3COhUWVh3whLUWXYHareWbs9VBBm1NN0CDMIgnmt0cN9WtcIm0C7vrtafU4k0gLABaXkl5ml1-bxXIp4c0a_Fjuw2uS3_hiFV84W5_EtdumSyV3I_ZEqv_GUdlDx9Js1aAuLIdPZeFPC4du03OmQficxp/w457-h686/photo_2025-08-15_11-46-44.jpg

ក្នុងនាមជាអ្នកអត្ថាធិប្បាយសៀវភៅប្រវត្តិរបស់ស្ត្រីទី១ នៃកម្ពុជា អ្នកនាង សក្ដ័ ពុទ្ធារី បានបង្ហាញអារម្មណ៍រំភើបថា ត្បិតតែការងារជាពិធីការិនី អ្នកអត្ថាធិប្បាយ ជាអាជីពរបស់អ្នកនាងក៏ពិតមែន ប៉ុន្តែសម្រាប់ការចាត់តាំងទទួលបន្ទុកលើការងារអត្ថាធិប្បាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» បានធ្វើឱ្យអ្នកនាងសប្បាយចិត្តកាន់តែខ្លាំង ។ ហើយសេចក្ដីស្រឡាញ់ និងគោរព កាន់តែបណ្ដាលចិត្តឱ្យអ្នកនាង ប្ដេជ្ញាថារ នឹងបំពេញការងារឱ្យបានល្អបំផុត ។

អ្នកនាងបន្តថា នៅក្នុងដំណើរការនៃការងារបញ្ចូលសំឡេង អ្នកនាងបានដាក់មនោសញ្ចេតនាឱ្យស្ថិតនៅក្នុងទិដ្ឋភាពពិតៗនៃសាច់រឿង មានចំណុចខ្លះរីករាយ រំភើប ហើយមានចំណុចខ្លះស្រក់ទឹកភ្នែក ក៏មានដែរ ពោលគឺអារម្មណ៍បានអណ្ដែតអណ្ដូងទៅតាមកាព្យព្យាង្គនីមួយៗនៃដំណើរប្រវត្តិរបស់លោកជំទាវតែម្ដង។

ជាចុងបញ្ចប់ អ្នកនាង សក្ដ័ ពុទ្ធារី បានបញ្ជាក់ថា ដូចការរំពឹងទុកមែន តួយ៉ាងលទ្ធដែលទទួលបាននៅពេលនេះ គឺ វីដេអូអត្ថាធិប្យាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសពីសំណាក់ក្រុមយុវវ័យ តែម្ដង ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyluJ6FWJouEmPMqdYMVTCeEGAPkWPAH3Uf4HZ3rJO5j8CoE637eufMk3uvTZx85TKfnktDzxtimqsEprScy77W2Ym-uok9PfWQPK4CDYC-pkdr3BH-EPGofjlqmHDOdb7bWm242C5a0D6B53FUtZfb_VU8c-DP5bMaTGxbny8PuBscwH9U6_uiBcTCbPG/s960/photo_2025-08-15_11-45-31.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYOtWp-M6-5wrvCB593_M7OCPfP-dXiRDrDILm5JCA_u8Li15N1tjhILBUVNgHPhtfwp_az_VpMBubfK4qust1zi0q8aINFmxM5lVNKn20mYDyJvSfpnOyzSjQ4PjCi66Wm3wAkuz8rHtJRHxTGDjd3mA1QXrU45Mf1bw-VCsr5mlVWkosQDNZDfmwigB/w465-h621/photo_2025-08-15_11-45-28.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKAyzzgDMtG4mVl4Tq_LNaXIWJqXVneiBhWJH7lsWSr_MdjnfquUF_6gJ0ZCIuTeYY174p8LfblEb7wN5fDkCWZbGcU7QOIWD9zRwvlQCnnzBG9p7uKEeX4V3sED_yzfPCG2ckxC3gqT9rWoo7LyxWUyosRD4ODDuTngPK_fU2wSpuu3PFK_hJMKOwIqEC/w639-h425/photo_2025-08-15_11-45-27.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEyowp2k_ZT12GmPOO4-K1fJegvZ-4MsrICaH9BlcOrkHOM2vsqy4qqPnEBUd10660fH1KPnb2i14SoDh1s-_w_LebMh0JzWKXMyLSSj5FxywAPwcmHNuP7MSzVbEzarUnNmfXr65x_4ovlTu8KRPAO4kFXGivzeX0LkEtO_DxuRXx-wlWXrEZAGD8gaGx/w528-h704/photo_2025-08-15_11-45-27%20(2).jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdWd35lSexa6ADbPE9ErbkLMAVM9scxgbhBWoEaPUOIgHJ31xeV01bWYwxRrV4ErLbpo8xxJacydupnrg3QgRCCqt23xtBJvup-bxwVkHPSR9LmgemL5Cf1u4ksWEtB1ZMTKXvoLNamuHUg-NnZ1IUT68SykJUggnNhgd4jVtkY7B2k5XoZmzsu2h_javw/w461-h615/photo_2025-08-15_11-43-12.jpg

ប្រផ្នូលល្អសម្រាប់ជាតិ! ពលរដ្ឋនៅខេត្តកំពង់ធំប្រទះឃើញបដិមារ«ព្រះពោធិសត្វ» ដែលមានអាយុកាលខ្ទង់ពាន់ឆ្នាំ

0

កំពង់ធំ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានប្រទះឃើញបដិមាមួយអង្គ ផុសចេញពីដីកំឡុងពេលដែលពួកគាត់កំពុងកាយដីធ្វើប្រឡាយ។ ហេតុការណ៍នេះបានជំរុញឲ្យមានពលរដ្ឋជាច្រើនជឿថា អាចជាប្រផ្នូលល្អសម្រាប់ប្រទេសជាតិ ខណៈបដិមាអង្គនេះត្រូវបានគេស្គាល់ថាជារូបតំណាង «ព្រះពោធិសត្វ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdxKHBfUFqmWo-p6HloZ4jys6ieF68LIbDTnx69O6JfUTpAVe3JGeA0DVUeeP6_DgZkzGEDd_o8-zBlnjZKoaDUdHeydXtufjwBei9U13bbW6drMbq5uskNlsoH-wVXY7FB9Qi7WTKg8GoXs9M-vPFZdJcO6hokoZL4I9zdfmLhXiRNCqhBsvJ7Te0xWM/s747/photo_2025-08-15_16-14-52.jpg
តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី14 ខែសីហា នេះប្រជាពលរដ្ឋនៅភូមិពង្រ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានកាយដីប៉ះរូបបដិមាមួយអង្គ ទម្ងន់ប្រហែល20គីឡូក្រាម មានព្រះកាយពណ៌ខៀវ និងមានព្រះភ័ក្រញញឹម ប៉ុន្តែមិនទាន់ដឹងច្បាស់ពីប្រភពថាបដិមានេះ គឺជារូបដែលទើបសូនថ្មី ឬជាវត្ថុបុរាណនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DE2jwaY0mpxVjcdYV6sIwJVFO-oNFWdTcVupxfsam172MQ-vTtRs8NVDBLogCOfCm_BdOjUp-lV5UBBOqgggGrDh8l76qW8XSSwTCTDoXp2iEcDdGSD7-84oKJFSC1Og68dNDHfRxXTz5okXBuU3gcl6j3v-ThBuGhmkJ24hk3eC0bXEbrU2N1QHifwS/s1280/photo_2025-08-15_16-14-56.jpg
ក្រោយមក បើតាមការលើកឡើងរបស់ផេកមួយដែលមានឈ្មោះថា «វប្បធម៌ខ្មែរ» បានឲ្យដឹងថា៖ រូបនេះគឺជាព្រះពុទ្ធបដិមា ព្រះពោធិ៍សាត់លោកកេស្វរៈ សាងឡើងអំពីសំរិទ្ធ នៅសតវត្សទី១០ (រចនាបទកោះកេរ?) និងអាយុកាលជាង១០០០ឆ្នាំ ងើបចេញពីព្រះធរណី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ។ ចំណែកបើតាមផេក «បុរាណាចារ្យ» បានឲ្យដឹងដែរថា រចនាបថបដិមាព្រះពោធិសត្វអង្គនេះ ទំនងជាស្ថិតនៅក្នុងសម័យអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aycn223SYIbWa-QrVYLPI1NnWq-H7uRgbFd3RCpSem7asXK8lWtG56TbYIonNxJ7g2dNt0Bb3UClMDS7r7Cv2QWSo8fLJN-LtlWjaRSbO4uyGuE-UABbr_wRMXpKIj0UzoLgYKBUBWpcJOxecqhSEVzW1ki3l97d-SWfHYG0iO_wVqrtMA6UZ7k9SSRJ/s1012/photo_2025-08-15_16-14-59.jpg

គួរជម្រាបផងដែរថា បច្ចុប្បន្នរូបបដិមានេះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដើម្បីយកមករក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរខេត្តកំពង់ធំ ដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJaO0-aCmmsoiGTuNPl3B1qgtbCcaqKJCPcZxbUTHvMOxTM4QZUztvXz1NBgpQi2fO8i6eNkLQHIhZiXVdc2uqeje0Dx60dxDDHgDY6-TB0TqvZhjQ_L2xlvV1q3zNTICH5OzXZPlodW6-BPxkwuXI6xkhuTYCPeRPiAcphPshF1jNF9es9mLncO95GEha/s1280/photo_2025-08-15_16-15-00.jpg

ជាមួយនឹងការបំផុសខ្លួនចេញពីធរណីឲ្យបានឃើញនេះ ប្រជាពលរដ្ឋខ្មែរមានជំនឿថា នេះច្បាស់ជាប្រផ្នូលសុខសប្បាយ ត្រជាក់ត្រជុំសម្រាប់មហានគរ ដោយសារព្រះពោធិសត្វ ព្រះភ័ក្រ្តញញឹមអង្គនេះ គឺប្រៀបបានជាតំណាងឲនៃដួងព្រលឹងដូនតាខ្មែរ ដែលរួមមានទាំងបរមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ លោកមេទ័ពល្បីល្បាញទាំងឡាយ នឹងតាមជួយថែរក្សា ប្រោសព្រំ ប្រសិទ្ធពរជ័យ ដល់កងទ័ពឈាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានមានសុវត្ថិភាព និងជោគជ័យលើពួកចោរឈ្លានពាន៕

ហេតុអ្វីចិន តែងដាក់គំនាបលើសម្តេចសង្ឃ​ដាឡៃ ឡាម៉ា?

0

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ ឈ្មោះ Tenzin Gyatso ត្រូវបានប្រទេសចិនចាត់ទុកជាអ្នកនៅពីក្រោយចលនាបំបែករដ្ឋទីបេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqR2skn-8U-jyHO6H8pA7Pp9DGD0Izje_7whUpstYjciDBouKDTS97RQJvTNpuryUCVLF6MVlEmFuCL2MW8ESE_QojobwG1va9VKTQgZe0MS_LfpnXw-iXkgEnn8aXmSO0uZXz2lD8lF43AJp5D1bMcF0HHQpSUkGg7CC1MlkmP97-Idn4COryg_lMVJy/s1200/image_2025-08-14_14-54-47%20(2).png
រដ្ឋាភិបាលចិន បានចាត់ទុកតំបន់ទីបេ ស្ថិតក្នុងដែនអធិតេ្យភាពរបស់ខ្លួន ដូចដែលពួកគេចាត់ទុកកោះតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv9fdCBko36-FcuMfunRlyA-UF1aYLIpGB1SsDSPHnw__1uqRMv1SouBiKiy8tJ3II9WapMIbyfOJbn68QtaSxNwXwUxhcbDZeT2fUfwYGkGZsWor6lm15SnZllkjjsfzCEIC_RpZkKXxX4C0Xf9jghoM3sL09ZDFumwYP5JuLgtM9wxuo9E3UwGJtUh2Z/s946/image_2025-08-14_14-54-46%20(2).png

ចិន បានចូលគ្រប់គ្រងតំបន់ទីបេនៅឆ្នាំ១៩៥០ ដោយបានរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពសាសនា និងអភិរក្សវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZF9wD8njtnt9g-qXHqa91BuaBd-F63JGu_6h7r_cUBC3cAPcRAJhpan551SihLt2w79ZSBv_kWohH0bXey7y0VKae8RFzgFck6AShKhtNdjeW4NTfeR6yJqF-lF385Q7a7Y5ZbnhgEQ1RyHIWmzgekd_G62Ga_ywoJGfZtxWdVNv_FV9KxoKLNDWAkiX7/s1100/image_2025-08-14_14-54-48%20(2).png

ប្រជាជនទីបេ យល់ឃើញថាខ្លួនកំពុងក្លាយជាជនជាតិភាគតិចនៅលើទឹកដីកំណើតខ្លួន ដោយរងការឈ្លានពានពីជនជាតិហាន ដែលជាជនជាតិចិនបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzP80Bsvt9D-U5D-N7LmfKL-JNSlwqHR97H9ckbtfSjplH9fo4ihrNfXiJ0GN2X93Okk2fwFzk0Cqn1n5EnmrTfEyJMKPj8z62-3DX3o54AqUXgbibqsIxGOAhA33pukslHZfhB8cnmbMTJ5BlL3BhVXFtFNKsCFLGVDcgs2NZGX7h6E60tUwRPSN0vhu0/s1600/image_2025-08-14_14-54-50.png

រដ្ឋាភិបាលចិន បានអភិវឌ្ឍន៍តំបន់ទីបេ ដោយប្រយោជន៍ភាគច្រើនឱ្យទៅពួកហាន ជាងពួកទីបេ ដែលជាម្ចាស់ទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JzSGU6pYD99eAxqZSo20Gjk9pa66Efrnfnvgki56KzN9pGPviYc-x_AaZ7mzXjDW_vbXNgO4mXEAXIKqmfPaexmJr3K2uoB9pR6YO_sPeWwPqTRfQb2pXzy0OG-XYEQJ6-BM6wE-dn2cc5j-VdfZ0grPPpt7ffpc77JiTNIwEv1UXrO4xUZzmTVR5P3Q/s1200/image_2025-08-14_14-54-50%20(2).png

មកទល់សពថ្ងៃនេះ ការបះបោរបំបែករដ្ឋទីបេនៅតែបន្តមាន ក៏ប៉ុន្តែហាក់មិនមានសំលេងគាំទ្រខ្លាំងដូចពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5XmhhRrti4yivFnPGBioeK6viPdfuzMHwfftnwzobpJxSTL0JC0sD1C0T0BCK_boWe7Vr5J2q_gEiyBz7vDPxwM3OOnC__up11vdud_Z5VJGLWRgcjKx1tDj93kXfhuV4n7IZmXyjwwtqWvh6_AVWWXuu1AN9pQiIDGva1IGlo6rv1_omeWhIN-S1Hiv/s770/image_2025-08-14_14-54-47.png

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ មិនជំទាស់នឹងការដាក់តំបន់ទីបេឱ្យបន្តស្ថិតជាតំបន់ស្វ័យយ័តទេ ក៏ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាលចិនផ្តល់សិទ្ធស្វ័យភាពពិតប្រាកដ ពិសេសការគោរពសិទ្ធិសេរីភាពសាសនា និងការថែរក្សាវប្បធម៌របស់ប្រជាជនទីបេ៕

ថៃ ប្រើសុនខ ភ្ជាប់GPS ឱ្យដើរចូលទឹកដីកម្ពុជា

0

កងទ័ពសៀម បន្តឈ្លានពានចូលទឹកដីកម្ពុជា ក្រោមរូបភាពផ្សេងៗ ដោយហាក់មិនអើពើនឹងបទឈប់បាញ់ ដែលមានម៉ាឡេសុី អមេរិក និងចិន ជាសក្សី។

បើយោងតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែ សីហា នេះថា៖”កងទ័ពថៃបានសាងសង់ស្នាក់ការរបស់ខ្លួនធ្វើពីឈើលើទឹកដីកម្ពុជា ក្នុងឃុំឯកភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ជីកលេនដ្ឋានយោធានៅខាងកើត និងខាងលិច ប្រាសាទតាមាន់ធំ”។

បន្ថែមពីនេះ ទ័ពឈ្លានពានថៃ ក៏បានប្រើប្រាស់សុនខល្បាត បំពាក់ប្រព័ន្ធកំណត់ទីតាំងពីផ្កាយរណប ដើរចូលមកដែនអធិបតេយ្យភាពកម្ពុជា។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែសីហា ទ័ពថៃក៏បានដាក់កាមេរ៉ានៅប្រាសាទតាក្របី ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ អំពីការរំលោភបំពានបទឈប់បាញ់កម្ពុជា-ថៃ ដែលធ្វើឡើងនៅម៉ាឡេសុី៕

ដំណឹងក្ដៅ! បុត្រីច្បងរបស់ព្រះមហាក្សត្រថៃកំពុងប្រឈួនជាទម្ងន់

0

បាងកក៖ ព្រះនាង Bajrakitiyabha Narendira Debyavati របស់ប្រទេសថៃបានធ្លាក់ព្រះកាយប្រឈួនធ្ងន់ធ្ងរជាមួយនឹងជំងឺច្រើនមុខ ហើយខណៈនេះស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋ Chulalongkorn ក្នុងទីក្រុងបាងកក។ នេះបើតាមសេចក្ដីជូនដំណឹងដោយការិយាល័យរាជវាំងនៃព្រះរាជាណាចក្រថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XHfRJrUjsLNNUcn8lKPzi6-08zPUaa6ub8A_GBAm-aezCjGm4J2K3vkKwdIL1X5zIlYrd0bn5RSxPw6Z2lGFNfISGPHjLEKvOu47jIZYouE7lgm710gdz2I7UUaAmVMV_t2gmdDzdGEE3RAmsupj2RAx1Y7lvlIMxgFcHQ1JS6wFSSdkeW8x5Q1FL3Pr/s1280/photo_2025-08-15_14-59-19.jpg
នៅថ្ងៃសុក្រ ទី15 ខែសីហា ឆ្នាំ 2025 ការិយាល័យរាជវាំងបានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ព្រះនាងម្ចាស់ Bajrakitiyabha Narendira Debyavati បុត្រីនៃព្រះមហាក្សត្រ Rajasarini Siribajra Maha Vajiralongkorn បានដួលសន្លប់ភ្លាមៗដោយសារបញ្ហាបេះដូង ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5JfK6dNk2G44HTabz6kpaM0ADZX95D4Wo10mbr7Hr00ouklRHIeEARrGAsn_Y4q9_d02LI0irQJzmJHS3RSx_2jAygCtRoDomnD2C3E7q-0Vts_z3h9aGaE_QwY0PMJc-djV9goQXFC9K9bSSwrHBOdeoemnlxuL82LbUjlliG40gZzl7sEww0-3O6jC/s1280/photo_2025-08-15_14-59-17%20(2).jpg
ក្រុមគ្រូពេទ្យដែលកំពុងផ្តល់ការព្យាបាលព្រះនាងបានរាយការណ៍បន្ថែមថា បច្ចុប្បន្នគ្រូពេទ្យបាននិងកំពុងផ្តល់ឱសថ និងឧបករណ៍ជំនួយដល់ដំណើរការនៃសួត និងគ្រលានរបស់ទ្រង់។ ក្រុមគ្រូពេទ្យក៏បានប្រទះឃើញថា មានការជ្រៀតចូលយ៉ាងធ្ងន់ធ្ងរនៃមេរោគចូលទៅក្នុងប្រព័ន្ធសសៃឈាមរបស់ព្រះអង្គ ដែលតម្រូវឲ្យគ្រូពេទ្យត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយោទិច ដើម្បីទប់ស្កាត់ការឆ្លងទាំងនេះ ក៏ដូចជាថ្នាំប្រឆាំងនឹងជំងឺលើសឈាមរបស់ទ្រង់ ដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថេរភាព ចាប់តាំងពីថ្ងៃទី 9 ខែសីហា ឆ្នាំ 2025មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8dBifcTLC8sdhiVJKIHW9rawx29Cl6hRdNBjNG_SrSZNycEITfjKr0d5HyiqO5rXVIJAS6I-X7JW7ZACkBrmMB0gqMDYk7WGUn-u7pUgmPbH3ZvnkjLIsWEkVxJG_sxEuoN-Xm9WHUcjZgrgxVK-f5XTSiFvmufE5oKIaRUJOuuH2wOjXoHPSc3ZNORNj/s1280/photo_2025-08-15_14-59-17.jpg

គិតត្រឹមថ្ងៃទី15 ខែសីហា ឆ្នាំ2025 នេះក្រុមគ្រូពេទ្យកំពុងបន្តផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ និងតាមដានស្ថានភាពរបស់ព្រះអង្គយ៉ាងដិតដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0BZ_zs1KxcBPhaDJKBtCGwPR4-CYfQqenbZxUTixXCPeq3ifBy0h6YsQlPe7CMa2NPsP5jpwN4AV4LQ9r-xt_IPTmP2IicbB25jZD9A047fAwWcwpu9_GpKmHA-OGLdaDfZuolcB2AQmD_pNmC3jdIvBYUXTC0KiO1cWNt3EDtcL8ZMFBhUA5xjg2v3M/s950/photo_2025-08-15_14-59-19%20(2).jpg

គួរជម្រាបថា ព្រះនាង Bajrakitiyabha Narendira Debyavati បច្ចុប្បន្នមានព្រះជន្ម 46 ព្រះវស្សា គឺជាបុត្រីច្បងរបស់ព្រះបាទ Maha Vajiralongkorn ត្រូវបានរាជវាំងប្រកាសថាបានចូលសម្រាកនៅមន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ 2022 បន្ទាប់ពីសន្លប់បាត់បង់ស្មារតីដោយសារជំងឺបេះដូង ប៉ុន្តែស្ថានភាពទ្រង់ហាក់មិនទាន់មានការធូរស្បើយនៅឡើយទេរហូតមកដល់ឆ្នាំ2025នេះ៕