Home Blog Page 325

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេល ៣ ថ្ងៃពី Vietjet ៖ ធ្វើដំណើរពីសៀមរាបទៅហាណូយជាមួយតម្លៃសំបុត្រចាប់ពី ០ ដុល្លារ

0

(ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេស ដើម្បីកក់សំបុត្រធ្វើដំណើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិនានា ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសដែលមានរយៈពេលកំណត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងសំបុត្របញ្ចុះតម្លៃសម្រាប់ទូទាំងបណ្តាញក្នុងស្រុក និងអន្តរជាតិទាំងមូលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiHQH15trt21OFCHj6RKFhY_QnHnBeGJpc_u5EhB0GTWVxp19Qa1wprILE0dFWX0-HWikteXR9khaD7-BHvrY68jK1-a2YtBIkcyirD6IhuTc2lKMPnsFL7FngUaooyGZZCVtbquOxrsjigaJMbjFgg1-vWdgKL0a8C7bA2cfNbJS5MzFC4V_9lC6SNAMs/s4000/Flight%20crew.jpg

ចាប់ពីថ្ងៃទី ២៨ ខែសីហា ម៉ោង ០:០០ ដល់ម៉ោង ២៣:០០ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរទាំងអស់អាចកក់សំបុត្រតម្លៃ Eco ដែលមានតម្លៃចាប់ពី USD0 (*) ដែលមាននៅលើគេហទំព័រផ្លូវការរបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះសម្រាប់ការធ្វើដំណើរដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (**)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4fMmtdgkp6TSAUZF2blMh8uVgeo9xVx9Y5SVe3mNffhd4PVZ7dElyM_7rImT3G8QXFqAGXpe0p4SVqIO7pjE0USDF58xjmZiTJ8BjTHyZeURjVZ5hoj9M8vZrE6W6xsed9tRCHOJFhtPw-t6_6RfIKiSL31p_cs0xKz-4iCeqI9Hys91m6QEGO9V_TDo/s4000/Vietjet%20Aircraft%20(6).jpg

ក្រុមហ៊ុន Vietjet កំពុងដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់នូវជម្រើសតម្លៃសមរម្យ និងងាយស្រួលដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រឹងមាំរបស់ Vietjet តាមរយៈទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកយ៉ាងងាយស្រួល ដើម្បីទទួលបានភាពរីករាយជាមួយទីក្រុងដ៏រស់រវើក ឆ្នេរខ្សាច់ត្រូពិច និងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitY1PklmcYKTHVY2Tvxkdc6iG59MBC3D33fZ04n4mbkdS57srScAn0uTtzg4nq5N9qtGgF6ChCfgLDWmj_bIst7bwHgeDngSYEDOKLb-nkpriKC9EcQNSL-fOKX2nl8qALoowsj1qZvPrDIwb69zD8AKaqwXIyPOl_91uhvsenBVVcHpmSrOtZT76FGMaB/s1600/Vietjet%20fleet.jpg

ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវមកកាន់កន្លែងតាំងពិព័រណ៍ដ៏ពិសេស “៨០ ឆ្នាំនៃឯករាជ្យជាតិ – សេរីភាព – សុភមង្គល” នៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥។ ភ្ញៀវធ្វើដំណើរអាចស្វែងយល់ពីព្រឹត្តិការណ៍នានារបស់ Vietjet ក្នុងវិស័យអាកាសចរណ៍ បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត និងរីករាយជាមួយការតាំងពិព័រណ៌ប្រកបដោយភាពច្នៃប្រឌិត រួមទាំងការតាំងពិព័រណ៌យន្តហោះអមដោយការផ្តល់រង្វាន់ ការសម្តែងផ្ទាល់ និងសកម្មភាពជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

នៅលើយន្តហោះ អ្នកដំណើរអាចទទួលបានបទពិសោធន៍ជាមួយយន្តហោះទំនើប សន្សំសំចៃប្រេង បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់របស់ក្រុមហ៊ុន Vietjet រួមទាំងម្ហូបវៀតណាមនិងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ដូចជា៖ ហ្វឺ និង បាញ់ មី កាហ្វេទឹកដោះគោទឹកកក និងម្ហូបអាហារជាច្រើនទៀត។ អ្នកធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការសម្តែងសិល្បៈវប្បធម៌នៅលើយន្តហោះក្នុងឱកាសពិធីបុណ្យនានា និងសេវាកម្មផ្សេងៗជាច្រើន ដែលធ្វើឱ្យរាល់ការធ្វើដំណើររបស់ភ្ញៀវមិនអាចបំភ្លេចបានឡើយ ចាប់តាំងពីពេលហោះឡើងរហូតដល់ពេលចុះចត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ នឹងជួយឱ្យអ្នកដំណើរធ្វើផែនការសម្រាប់ដំណើរកម្សាន្តរបស់ខ្លួននៅពេលខាងមុខបានយ៉ាងល្អប្រសើរជាមួយ Vietjet។ តស់! កក់សំបុត្រឥឡូវនេះ ព្រោះប្រូម៉ូសិនដ៏ល្អនេះមានកំណត់!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) រយៈពេលជាក់លាក់នៃការធ្វើដំណើរអាចត្រូវបានអនុវត្ត អាស្រ័យលើផ្លូវនិងគោលដៅហោះហើរ។ កាលបរិច្ឆេទធ្វើដំណើរត្រូវបានអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iiLHiSOwYc6byPrGGWzN0bGHCpmXVMeSJ-7OhIsLp1fV4kyerWmg0wT3ik27K5oMKBu2m6ORLIvfsRBfzfwDtRe49rDMboTotoqnfolvNINpWXncgGKJAoL6CSixifsx8SSc4CAQJwsS_vfvVD5CLy8AY3ituWt8sX1H6UAhOgokoRIx_24LyIr0pwEQ/s2484/Vietjet%20cabin%20crew%202.jpg

###

អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpgក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066

ថៃនិយាយបំភ្លៃប្រាប់ស៊ុយអែតថា «កម្ពុជាប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធមកលើខ្លួន ខណៈថៃចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងការទូត»

0

ថៃតែងតែនិយាយបំភ្លៃប្រាប់អន្តរជាតិថា ខ្លួនចង់បានសន្តិភាព ចង់បញ្ចប់សង្គ្រាម ដោះស្រាយបញ្ហាដោយសន្តិវិធី និងចរចាតាមរយៈការទូតជាមួយកម្ពុជា និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធមកលើខ្លួន ដូចហេតុការណ៍កើតឡើងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ថ្មីៗនេះ ថៃបាននិយាយកុហកស៊ុយអែតពីមូលហេតុធ្វើឱ្យមានជម្លោះព្រំដែនជាមួយកម្ពុជា និងលាបពណ៌កម្ពុជាដោយឥតអៀនខ្មាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDzcH1w_UdCRxTaKD5LoRSgdmMcxSGaE-V2kLR45lxbChJFsyDV9VDvXtOfeUIRolWJ5v5RH9t8mkh1MG793XdM5tlKY6RQ4uIQakU4m_COgouz5NzRFqY7GfLDaVCLE1uvKARAbA4ob05cglrnqNpYRN772U2Dw_QzWYGuHkMgngBf9Y2wGfMSs9iLz4/s2048/539165313_1206238814868755_1234882905772201256_n.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែតពេលធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ គឺចាប់ផ្តើមពីថៃចាញ់ក្តីប្រាសាទព្រះវិហារ និងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទើបធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ។ លោកបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ថែមទាំងចោទកម្ពុជាធ្វើសង្គ្រាមព័ត៌មាន និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipxkkDiwuPy8ABBKTmjxv7AgmT-U-SzSHsOR2C1VBJcbbWwaQjkPV2hfxct7J8iKJ3I92FEXRCnczJb9AzZ5sRxfkips4jiqBofKZBtnZl3zIf87pnuRRap1JDMSBbXaa1fkPBn80iTkpq0sOpw8jJVjd2Zna2grOWdZ8mqYr3hB5i76U2lmIXObD-dwRG/s2048/539169962_1206238861535417_8079634074438223642_n.jpg

ក្នុងជំនួបជាមួយអ្នកស្រី Maria Malmer Stenergard រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត លោក ម៉ារីស សាងៀមផុង និយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃកើតឡើងដោយសារថៃចាញ់ក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិ និងបន្សល់ទុកការឈឺចាប់ក្នុងសង្គមថៃរហូតមក ខណៈការចរចាដោះស្រាយជម្លោះទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកម្ពុជាបដិសេធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWjy8SilnSiMIKrdYdxViTr9uZIaqL4ddywIH_rQuBY95YYT3FIQFYntlbAWdkpvlL8Gu45Teqy4YJ9CL0ONh1Jor1w3Bh3NqHEeRRljzzjpOyUXfwsymi2UgAp99xzHlc10XnyJWPZv5WKLlH2FyT0P3aGxpCrn1AZGEl2lsIZrkiCXywtDZMWjmZyQp/s1272/539489500_1205574781601825_2719665373694730159_n.jpg
លោកបន្តថា ស្ថានការណ៍ជម្លោះកាន់តែអាក្រក់ខ្លាំងក្រោយការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីព្យួរតំណែង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយថៃពុំអាចទទួលយកនូវទង្វើរបស់លោកស្រី ផេថងថាន ធ្វើឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិ ។ លោកនិយាយបំភ្លៃប្រាប់រដ្ឋមន្ត្រីការបរទេសស៊ុយអែតថា កងទ័ពកម្ពុជាបង្កប់មីនថ្មីប្រឆាំងមនុស្ស ខណៈថៃចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ បែរជាកម្ពុជាប្រើប្រាស់កម្លាំងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUf7t8l2hLpL84sDvfdB22MBSUs661nicV2TsWD1bw0UG7NYDGKvtk-mNxvaEduK382LNPZ0ODXWdODDhCy3HUAJGCwEXEx54BjMVJpSh9MGSiWZ61WyoXVm5jifaAaAqE5rCrSx9Ju-329CJWOjgvc3U26SBpH5StPc67dQ-jl0kh7SWSgVge6BLtDCOY/s1504/539997881_1205574824935154_4409072845546359903_n.jpg

លោកនិយាយបំភ្លៃទៀតថា ថៃប្រើវិធានការការទូតយ៉ាងសន្តិវិធីរហូតមក និងបិទព្រំដែនជាមួយកម្ពុជាដើម្បីការពារអធិបតេយ្យ ពីព្រោះថៃស្រឡាញ់សន្តិភាពដូចស៊ុយអែតដែរ ។ ការអនុវត្តវិធានការផ្សេងៗរបស់ថៃ គឺស្របតាមច្បាប់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ថៃគោរពបទឈប់បាញ់ ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាន និងមានការសង្កេតការណ៍ពីមហាអំណាចអាមេរិក និងមហាអំណាចចិន ។ លោកចោទប្រកាន់ថា បច្ចុប្បន្ន កម្ពុជាបានធ្វើសង្គ្រាមព័ត៌មានជាមួយថៃកាន់តែខ្លាំង និងប្រើប្រាស់កម្លាំងពលរដ្ឋដាក់សម្ពាធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMpkGOqDHeUvGYvQk2alcyV48Oe5Et8kEqrjG2Ps6PEp0HdYhHW0uAvp_PWDZ4iuDa9DrIKTo0XVapOjkOTPq_YWEMg67ScJImQm1pbJnwqO1rt9mIfmFPD1ladnzLQIkFbM4Rs98K5BRM4PWyHRWypSFKI7vx_Q0BYuDcZ2s4vgcRMJNYO8DuDO3r72Xd/s735/image_2025-08-27_14-57-48.png

រដ្ឋមន្ត្រីការបរទេសស៊ុយអែតជឿតាមពាក្យសម្តីកុហកទាំងអស់របស់លោក និងគាំទ្រថៃ ។ លោកនិយាយកុហកទៀតថា កងទ័ពថៃរាយបន្លាលួសនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺគ្មានគោលបំណងបែងចែងព្រំដែនទេ ប៉ុន្តែដើម្បីការពារកុំឱ្យកម្ពុជាល្មើសកិច្ចព្រមព្រៀងឈប់បាញ់ និងល្មើសអនុសញ្ញាអូតាវ៉ា ចូលមកបង្កប់មីនថ្មីនៅទឹកដីថៃបន្តទៀត ហើយសង្ឃឹមថា រដ្ឋាភិបាលស៊ុយអែតនឹងជឿជាក់តាមពាក្យសម្តីកុហកទាំងនេះ ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV3wqx1mYVDGk3dGnF3FFDTUB0ZeFamhQkU0OcH2ksOgV5MIJenNPTtvHiKRsjhCNekoyWNOeymb2a9h5Zk7xHMUQyl51MhmkxTmgNPLEV5tT0Q_ujsaLcqwtlVVuhS0ESz_lUZQyfKnvJgeAmZ2PPh1RaBYBqCRyHT5JxtOpN7W4qAoo5TKyMEVSZWxP/s750/photo_2025-08-26_13-56-40.jpg

ថៃព្យាយាមនិយាយបំភ្លៃការពិត និងកុហកប្រាប់ស៊ុយអែតបែបនេះ ដើម្បីឱ្យស៊ុយអែតជឿជាក់ថា ថៃជាប្រទេសល្អ គោរពបទឈប់បាញ់ ចង់បានសន្តិភាពតាមរយៈការចរចាការទូត ពុំឈ្លានពានប្រទេសជិតខាង ។ បើថៃមិននិយាយប្រឌិតបែបនេះ ស៊ុយអែតនឹងពុំលក់យន្តហោះចម្បាំងឱ្យថៃឡើយ ហើយស៊ុយអែតថែមទាំងប្រាប់ថា ថៃមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់យន្តហោះចម្បាំង Gripen ដើម្បីការពារខ្លួនជាមួយប្រទេសជិតខាងដែលគ្មានយន្តហោះចម្បាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qBV549moTeUCf7J3IkSv33FNDe1ORcTM97DUmwi8KdEXLxIMe3woMDEHtRe_afOE3jDTzmMJ549PAsRcFjo5HMO0v-8_QYC4oUWZ8iHQkO-k5NYBzBDTkTdc7G29JvbTEdcsiusz1OfH9wgLWGcp0gzYw6RfsDLChYP7BTq8ZqsosEjKZNaI23KWTdzB/s800/photo_2025-08-26_13-56-42.jpg

គួរបញ្ជាក់ថា ថៃទើបតែមានឱកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ជាលើកទី១ជាមួយកម្ពុជា ហើយថៃមានមោទនភាពណាស់ដែលបានសាកល្បងសមត្ថភាពយន្តហោះចម្បាំងលើទឹកដីកម្ពុជា ។ ថៃព្យាយាមប្រាប់ទៅអន្តរជាតិថា ប្រទេសខ្លួនរងគ្រោះ និងរងការរំលោ.ភបំពាន ខណៈសារព័ត៌មានថៃផ្សាយព័ត៌មានក្លែងក្លាយពីកម្ពុជាជានិច្ច ៕

ពលរដ្ឋប្រទះឃើញប្រាសាទមួយ លាក់ខ្លួនក្រោយចម្ការអ្នកភូមិនៅខេត្តសៀមរាប

0

ប្រជាពលរដ្ឋ បានប្រទះឃើញប្រាសាទដ៏កម្សត់មួយ ដែលបានលាក់ខ្លួននៅក្នុងចម្ការរបស់អ្នកស្រុកមិនដឹងតាំងពីពេលណាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVo33zmh7qEZtA4AFrgiZgHe2XaItPOX3YvJJO4N2oVTNGlkAIqHGvY7RK3gJnZ_7j1svji8Uspv-JPH2ZCUHrrS8Usn8ZY7ql2l6Lj0zI6uUeZIKFghjtJXQYkdlQX8r2G_IMkpPKJDYVR4waUARSrP_N-H26-EH37AseCui_o0IjVIiVk6zY-oDHi5B9/s1284/image_2025-08-27_14-38-12.png

ប្រាសាទនេះមានចម្ងាយ ប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijnB9CqiSkWV5fCCcR4ywM6-rBpADMGujbq5ov_tk-OxtVJpeLpADxqPfTw9WVnX8hlRKE-ZOjbqrw3NO_Z9mdQxCVyvDUsXRsavwblcFFSo3lcEswLk4a2e6eGDh-hZxDSJVhpEumZIBSkvqAjA7lObZG0-DeL6tUmHHL08WTc5vMhyphenhyphentcT20DQLgcozk9/s1284/image_2025-08-27_14-38-13%20(2).png

វាជាប្រភេទប្រាសាទទោល មានប្រាង្គតែមួយ ដោយសង់ពីឥដ្ឋបែរទៅទិសខាងកើត។ តួប្រាសាទរងការខូចខាតផ្នែកកំពូលបន្តិច និងឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7hHAWMyzoxgXDXy0QVNWyAIwExm6RRlb3lNaXx3gB-CpVikhNSaVNg5ZM8OOYawnyT-5nQbq5xNZwVyleHg4Xatbb70ZfjBiSisek23ZhmblAGxX0NYuPwWA0nMo2AyNhFKBrMj61czBSXdom71dAoWTQa8qqeMAEAxYK3M20PyQXdcAtD39fLK4HEHBR/s1440/image_2025-08-27_14-38-15.png

ក៏ប៉ុន្តែខាងក្នុងនៅស្អាត ដោយមានឫសដើមជ្រៃចាក់រុំព័ទ្ធសឹងតែមើលមិនឃើញប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLidCJa6nyYF-vCE7m0kA_QV_hR0gnMRwfL1oM9zSpZAoUxNM0E7kZ6ZN3MrXTrl_vqjLIzw-OL3rZhBdUXAG1rxhcyv8jJ3sIxDJz8cvEnBfMI78b4KV_PxCiu_7Y1l4Sn9Knk9-T5sGvJYeciNDi7kPpMr2GzgWanj4xk4NM_z-sy993v2PvFuLzfiS/s1440/image_2025-08-27_14-38-17.png

ក្រោយពីរកឃើញ ពលរដ្ឋស្នើឱ្យអជ្ញាធរជាតិអប្សរា និងបុរាណវិទូ សិក្សាស្រាវជ្រាវពីដើមកំណើតនៃប្រាសាទនេះ ដើម្បីកំណត់ឱ្យបានថា ប្រាសាទនេះកសាងដោយសេ្តចអង្គណា និងនៅក្នុងសតវត្សទីប៉ុន្មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4ILU8CoWXvH137qA1H-WKAq0r6ZroqwT36G9vQsaBumpvT2ZNb9Q6qr9tspBzb_Et6iJaXqvL4nuxmmuvuXWFG2ZDs32bVBNWPQ8aR4m_ry_txkQD7CJ2Jw7_xxiSJrH8peD9SyFzABildMCNUW2RhAz6y97v11rWJNg4z12MffGyIPd-7xKsPtZAsxq/s1440/image_2025-08-27_14-38-16.png

 

តារាសម្ដែង Song Da Eun បង្ហោះវីដេអូដ៏ភ្ញាក់ផ្អើលជាមួយ Jimin សមាជិក BTS

0

តារាសម្ដែង Song Da Eun បានជំរុញឱ្យមានការចាប់អារម្មណ៍ជាថ្មីនៃពាក្យចចាមអារ៉ាម ដោយសារការបង្ហោះវីដេអូដែលមាន Jimin សមាជិកក្រុម BTS ។ ឃ្លីបដែលទើបនឹងបង្ហោះចូលក្នុងគណនី TikTok ផ្លូវការរបស់ Song Da Eun បង្ហាញពីការរង់ចាំរបស់នាងនៅក្នុងជណ្តើរយន្តផ្ទះល្វែងមួយ។ នៅពេលដែលទ្វារជណ្តើរយន្តបើកគឺ Jimin លេចចេញមក ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលតារាសម្តែងរូបនេះធ្វើឱ្យ Jimin ភ្ញាក់ផ្អើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEQfs_AtmGs6CjVGXDTNEgXhB56gSRM_AlOK6R1CIx8X3Yh3Ca1v1Hj0Tjst_IYUJ25FjDZ2LS_icuct69XaU6u69KfUyP5VVF7J8cQr_MKa01nHzpuFZkFEAmanhaI6xU1_dgw21wdB4vvFuZaA3hmcCmBiSKN7uTcVz_pqNkcN9vLHhnZZyHtFuoyZhu/s1000/image_2025-08-27_09-39-04%20(5).png
វីដេអូនេះត្រូវបានគេរាយការណ៍ថាថតនៅ Nine One Hannam ដែលជាលំនៅដ្ឋានប្រណីតមួយក្នុងសង្កាត់ Hannam-dong នៃទីក្រុងសេអ៊ូល ដែល Jimin រស់នៅបច្ចុប្បន្ន។ ការបង្ហោះដែលមិននឹកស្មានដល់នេះបានធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរកន្លងមក។ Song Da Eun និង Jimin បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនអំពីទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២២ ទោះបីជាភាគីទាំងពីរមិនបានបញ្ជាក់ជាផ្លូវការ ឬបដិសេធទំនាក់ទំនងនេះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDs_Dso8j6vMRcQWTmihyphenhyphenA0KTAY4f2gT6uBYMvMqR9sfSLzGOC09fhZ9stRsIvRQoVDwyA3NWcqd9WQi7znt8kliWJ82xQpeWUM5xj0pJrVhs6uWfbCoN3crqZ0kzSGW1eKdYY10COGVgs1HXXa1PrOIb5b0Mo57tnbuTYBYtPtKEJ0FRS7-mF-Jc9Z0bT/s610/image_2025-08-27_09-39-05.png

កាលពីខែមិថុនា Da Eun បាននិយាយពាក្យចចាមអារ៉ាមជាប់រហូតក្នុងពេលផ្សាយបន្តផ្ទាល់ ដោយនាងបាននិយាយថា៖ «ដោយសារតែ idol ដែលអ្នកស្រលាញ់ខ្ញុំ មិនមែនមានន័យថាខ្ញុំសមនឹងទទួលការវាយលុកទេ ខ្ញុំមិនបានធ្វើចលនាដំបូងទេ ឈប់បន្ទោសខ្ញុំទៅ? អ្នកមិនដឹងថាតើខ្ញុំអាចធ្វើអ្វីបានប្រសិនបើខ្ញុំខឹងខ្លាំង។ អ្នកនិយាយរឿងប្ដឹងគ្រប់ពេល ប្រហែលជាអ្នកនឹងក្លាយជាអ្នកប្តឹងហើយមែនទេ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtAhEW3fQMyVT7B7kwFLJ2kc76mOlMR_8k78Px0Sbv95rdH3zNzDFibwBs7GncCstMLMWk06uaOn5DAWyZKdes-1G8xQ9DMaflCuJMFzUWMfuoe6a4r92F-7i0Dw-X67XpINZr4Tg1Qyg75ueio7ficI6QgF76J24LABMf3F3PP-vVv1ExNpWaPAn6X2oT/s1281/image_2025-08-27_09-39-04.png
Song Da Eun បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១១ តាមរយៈរឿង «Can’t Live with Losing» របស់ MBC ហើយក្រោយមកទទួលបានការទទួលស្គាល់តាមរយៈកម្មវិធី Channel A dating reality show ‘Heart Signal Season 2’ ក្នុងឆ្នាំ២០១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSR3Mn7_bNwJRIq1-6wp6y1VpgpcjBE9mDwGsptEvVevqzwXTZ4LFes_-pA_2x_GgaitVK3UU4Q93hmY_v4AceSqStdv2KruO3Jlr2LXuY3Jd2_80vvhKB-FvzZ_MqFdD5bquhendUmRsbAIpE1AaLHsZNRj7vXwlqIGxUuBspEbGXMhIOZVM7drrmZk35/s960/image_2025-08-27_09-39-04%20(2).png

Jimin ដែលទើបបញ្ចប់កាតព្វកិច្ចយោធាកាលពីខែមិថុនា ត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញជាមួយ BTS សម្រាប់ការវិលត្រលប់ជាក្រុមពេញមួយក្រុមដែលគ្រោងធ្វើនៅនិទាឃរដូវឆ្នាំ ២០២៦៕

អតីតអ្នកកាសែត«រ៉យទ័រ»ម្នាក់ បកអាក្រា.តពីសារព័ត៌មាននេះថាលំអៀងទៅខាងអុីស្រាអែល

0

បរទេស៖ អ្នកកាសែតជើងចាស់ម្នាក់របស់សារព័ត៌មាន Reuters បានសម្រេចលាឈប់ពីការងារ ក្រោយរកឃើញថា កាសែតដ៏ធំរបស់ពិភពលោកមួយនេះបានលំអៀងកាន់ជើងប្រទេសអុីស្រាអែល ព្រមទាំងលាតត្រដាងការពិតខ្មៅងងឹតរបស់ Reuters ថាបានចូលដៃជាមួយអុីស្រាអែលសម្លា.ប់អ្នកកាសែតដែលទៅយកព័ត៌មាននៅតំបន់ ហ្កាហ្សា អស់246នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9nuchcLj9Uq_JedOmTs_xBUIwb6PGnnCAFiygP8nvOFkCwwzoJofbKTnxxcOxQJgZQF1qNXGg5Ve5K3IqSF6s19YrFEvj7_ExpAGm22EkQ2tmCa432oDiVSUAejj6jKJUFjTCCKXG-2LH4zf46hQS7RGiGStj_4mZUdU7ku-Kt1j8BSlfEXGVjpaLcGX/s730/photo_2025-08-27_13-52-40%20(3).jpg

យោងតាមការបង្ហោះដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី26 ខែសីហា ឆ្នាំ2025 លោកស្រី Valerie Zink ជនជាតិកាណាដា ដែលមានតួនាទីបញ្ជូនរូបភាព និងបម្រើការងារក្នុងស្ថាប័នព័ត៌មានយក្សនេះអស់រយៈពេលជាង ៨ ឆ្នាំ បានសម្រេចប្រកាសលាឈប់ពីការងាររបស់ខ្លួននៅ Reuters ក្រោយមិនអាចទទួលយកទង្វើអាក្រ.ក់របស់ស្ថាប័នព័ត៌មាននេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBZT1k3VpP5RvqDteCRECrz8RWZplBxMKbaM1T4F4kaTn3eENA8a8Au3eMOz7BuHgzoBu6AKJIZGlNY-Dkjsl6D6gV_Zv9bQoO211Ws9MdmnmkyRNkZlVIXjId-wpkwe9Lm8TiQ9WuAR6R7PRBiZ9Y2ifbTskkQ55_9wHWQ7XQ2Igh1ey4O300V7VaH1A/s1280/photo_2025-08-27_13-52-40.jpg

ការសម្រេចចិត្តរបស់នាង ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកកាសែត Al Jazeera គឺលោក Anas al-Sharif (អ្នកកាសែតប៉ាឡេស្ទីន) និងសហការីរបស់គាត់ ត្រូវបានគេសម្លា.ប់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី 10 ខែសីហា ប៉ុន្តែសារព័ត៌មាន Reuters បែជាជ្រើសរើសយកផ្សាយដោយគ្មានមូលដ្ឋានទាំងស្រុងរបស់អ៊ីស្រាអែលដែលថាលោក Al-Sharif គឺជាប្រតិបត្តិកររបស់ហាម៉ាស ដែលជំរុញឲ្យការសម្លាប់អ្នកកាសែតកើតឡើងទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirnSjhofGOh1HJRrtDaGH2TIR5BABhblc57m4vidXeOAh8ftmCo5oK8nEgr12QH4mJtizoionNgyInptNH4_k55301aykRD69N0UlNW6hGIEyWmIGoUL24-5OJq2vCOBT_ch7zHBkwGxR_xmpC6mGqpxllJkCsky7LtWZZ906A-ejyL0YEsQadOzMbLzcj/s670/photo_2025-08-27_13-52-41%20(2).jpg
នៅក្នុងលិខិតលាឈប់ លោកស្រី Zink បានរិះគន់ទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្តាញសារព័ត៌មានធំៗផ្សេងទៀតចំៗថា ពួកគេបានដើរតួជា “ខ្សែក្រវាត់សម្រាប់ឃោសនារបស់អ៊ីស្រាអែល” ដែលធ្វើឲ្យជនរងគ្រោះមិនទទួលបានយុត្តិធម៌ និងធ្វើឱ្យមានអំពើហិង្សាលើអ្នកកាសែតក្លាយជារឿងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZycVx1VQ7f4b4UOKnwFx3dsQ81dolvl5m9nH4vQqr5l5yTI2Ebq_2H-Z1Nwm7rDEW-wT0jG1TvWxggkjOW9Q_GSP6LNG-DNEP1EgUgjEeor6H0CoGSLIUr3SEE13i9tVJNU4n9SqntZJEBvD40yP5r_GYLIkF3dP6aviTxqJnopxGl_rmEBCGeolmVL5i/s1280/photo_2025-08-27_13-52-41.jpg

លោកស្រី Zink បានគូសបញ្ជាក់អំពីស្ថិតិដ៏ក្រៀមក្រំមួយផងដែរថា៖ ក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំ អ្នកកាសែតជាច្រើនត្រូវបានគេសម្លា.ប់នៅហ្គាហ្សា ពោលគឺច្រើនជាងកាលពីក្នុងសង្គ្រាមលោកលើកទី 1 សង្គ្រាមលោកលើកទីពីរ កូរ៉េ វៀតណាម អាហ្វហ្គានីស្ថាន យូហ្គោស្លាវី និងអ៊ុយក្រែនរួមបញ្ចូលគ្នាទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JWLr8WWS0UhAxvmfxv-oBbh54xUsC6BAH1qhhkMStMCxtOyd09g0seKZXhkBup5Qp5oeN459u3vD12dH9fLj1C57tqUOaxl1aTWp5gyCJ_wIS3R_NOFE8Qrv6wO8S5QfIe4YvwalryafjywwZeB8jw8tt4gluqk0wMZICJBmZnjREydQ2dS7EVo2mkiQ/s1280/photo_2025-08-27_13-52-42.jpg

ការលាលែងពីតំណែងរបស់លោកស្រី បានទាក់ទាញការចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ដោយបង្កើតជាសំណួរបន្ទាន់អំពីក្រមសីលធម៌នៃការរាយការណ៍ព័ត៌មាននៅក្នុងសង្គ្រាម រួមជាមួយការទទួលខុសត្រូវរបស់ស្ថាប័នអន្តរជាតិក្នុងការការពារអ្នកសារព័ត៌មាន និងរក្សាការពិតនៅក្នុងតំបន់ជម្លោះ៕

ការនេសាទនៅខេត្តភាគខាងត្បូងថៃរងផលប៉ះពាល់ខ្លាំងក្រោយការចាកចេញរបស់ពលករខ្មែរ

0

ប្រទេសថៃ ៖ ការចាកចេញរបស់ពលករខ្មែរធ្វើឱ្យប្រទេសថៃប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទ្រទ្រង់វិស័យផ្សេងៗឱ្យដំណើរការ ។ ទោះជារដ្ឋាភិបាលថៃចាត់វិធានការដោះស្រាយបញ្ហាបន្ទាន់ដោយការនាំចូលពលករពីប្រទេសផ្សេងៗមកធ្វើការជំនួសពលករខ្មែរក្តី ក៏ម្ចាស់អាជីវកម្ម និងថៅកែថៃនៅតែបង្ហាញក្តីបារម្ភពីផលប៉ះពាល់កើតឡើង ដូចជា ៖ ការនាំចូលពលករស្រីលង្កាអាចលាយឡំជាមួយជនជាតិភាគតិចរ៉ូអ៊ីងយ៉ា ដែលបង្កបញ្ហាអសន្តិសុខនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqHlwXBNZyMsdGwwQa1ITEX5y4iXOXCCowJT6gMqxJ6vBWsm0OC8jBx3-TB7VfuUdn37zafChDWw-pd_BPG4h1CrGYpbryAZ84v9svm00Y7KByu_PRNzrp1jex27UhRIKP4Mxy9kUePo3ktOJZthVhRXXUMmHX7PivJhlcvJJb5V1I8nR5bHEgwxTT6D6/s1280/photo_2025-08-27_12-38-41.jpg

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា ការនេសាទនៅខេត្តសុងក្លា កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងក្រោយពីពលករខ្មែរឈប់ធ្វើការដើម្បីត្រឡប់ទៅប្រទេសវិញ ។ ម្ចាស់អាជីវកម្មថៃបានសំណូមពរទៅរដ្ឋាភិបាលឱ្យនាំចូលពលករឡាវមកធ្វើការជំនួសពលករខ្មែរ ហើយពួកគេបដិសេធទទួលយកពលករស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFcwZPU1aQKVF2yiZz0iUTu67NmpsamQqja4ydpWT2AXNvKUtjfgYE8P32cOG1twPSDKL9ITFQH7M-p-H0yw_ZTMu9e_t9Xw-CbYm8uMsi8goggrfZ3ixnwmijWkngBLmaVKwYDpmOfnz_atXpcr-ILJgP9JQDKLyfixVBrHYF05vOqMQNAYGRvWLTJAC/s1280/photo_2025-08-27_12-38-42.jpg

តាមរបាយការណ៍របស់សមាគមនេសាទខេត្តសុងក្លាបង្ហាញថា បច្ចុប្បន្ន អាជីវកម្មនេសាទបានរងផលប៉ះពាល់ខ្លាំងដោយសារខ្វះខាតពលករផ្នែកនេសាទ រហូតធ្វើឱ្យទូកនេសាទជាច្រើនគ្រឿងដែលធ្លាប់មានពលករខ្មែរធ្វើការពេញត្រូវផ្អាកដំណើរការ ក្រោយពីមានស្ថានការណ៍ជម្លោះព្រំដែនធ្វើឱ្យពលករខ្មែរចាកចេញជាបន្តបន្ទាប់ ។ បច្ចុប្បន្ន អាជីវកម្មនេសាទនៅខេត្តសុងក្លា នៅសល់ពលករខ្មែរធ្វើការស្របច្បាប់ និងខុសច្បាប់ ត្រឹមតែ១៥០នាក់ប៉ុណ្ណោះ កាលពីមុន មានពលករខ្មែរធ្វើការនេសាទរហូតដល់៩០០នាក់ ។ រីឯទូកនេសាទដែលប្រើប្រាស់ពលករថៃ និងមីយ៉ាន់ម៉ា ស្មើប្រមាណ៤០% នៅតែដំណើរការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKL1rs7vRY2RJd_FBvLGJYGMgf-jAiC_sqI-oRwWHP4Q7L6bInbn7alBadTqAdyTYu71IoaDpXpQzv9T-4mc2vLJ1Yd2jOs6wkdxoPPg_VOc-Sb4XGYlH38J_gr-VZ71UpYg3ECyKidKqwAyFRef-kkEQECHIBAfnomudrewywSvc9XNRgspJnhkEJcPJc/s640/image_2025-08-27_13-50-24%20(2).png

នាយកសមាគមនេសាទខេត្តសុងក្លា លោក សុរ៉ាឌេត នីលឧប៊ុន ទទួលស្គាល់ថា អាជីវកម្មនេសាទថៃកំពុងខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ដែលធ្វើឱ្យម្ចាស់ទូកនេសាទបង្ខំចិត្តផ្អាកនេសាទ និងយកទូកមកចតនៅឈូងសមុទ្រសុងក្លា ។ ទូកនេសាទចាប់ពី៤៥% ទៅ៥០% គឺជាសមាជិកសមាគមនេសាទខេត្តសុងក្លា ហើយទូកនេសាទខ្លះកំពុងស្វែងរកពលករថៃ និងមីយ៉ាន់ម៉ាមកធ្វើការ ស្របពេលសេដ្ឋកិច្ចថៃធ្លាក់ចុះនាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃគ្មានភាពប្រាកដប្រជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUkNpKtywty5-4O73wJDosEqH5WnRib92eluVEnhL5MksGu9sKDcChuNNzuJd9ybSdosUam6FqjllduZhlrdsdCa9ffFL4y2kW1iFWGh36YQolbJTVzY5fzT82tF_LLldYpflTFvcATtvulGsQqgOl_x1qGwyBBD6si43LbKq4zCE2a3eRWF7yiWY_2lG/s1280/photo_2025-08-27_12-38-40.jpg

ម្ចាស់អាជីវកម្មចង់បានពលករឡាវមកធ្វើការជំនួសពលករខ្មែរ ពីព្រោះវប្បធម៌ ប្រពៃណីឡាវស្រដៀងគ្នាជាមួយថៃ និងពុំចង់បានពលករស្រីលង្កាតាមគំនិតរបស់រដ្ឋមន្ត្រីក្រសួងការងារទេ ។ ម្ចាស់អាជីវកម្មបារម្ភពីការនាំចូលពលករស្រីលង្កាអាចលាយឡំជាមួយជនជាតិភាគតិចរ៉ូអ៊ីងយ៉ា (Rohingya) នឹងបង្កបញ្ហាសន្តិសុខនាថ្ងៃអនាគត ដូច្នេះ ចង់ឱ្យរដ្ឋាភិបាលពិចារណាពីបញ្ហាសន្តិសុខមុនពេលនាំចូលពលករស្រីលង្កា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIWNZAwDjdGB_aNbBsXVfFioNHQ-NQLWdja4dnuvRG5HGGZDvSLrO82OhZXZXIW_JVwt9uDB3ej0W16__EcPIDi-yUyn87xlAwW79UPZvGYctrC7DNaYIAKmSAWFVf4Nc27WINlLY12JjxtfONu5Shq_IVL56tkdssE1JwerZNnG4V3t4Mdus91aYY71Ft/s960/image_2025-08-27_13-50-24.png
រដ្ឋាភិបាលគួរធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មថៃមានតម្រូវការពលករបរទេស ដែលកំណត់ឱ្យម្ចាស់អាជីវកម្មបង់ប្រាក់ជិត៣ម៉ឺនបាតសម្រាប់ពលករម្នាក់ បើពលករធ្វើការបានត្រឹម១ខែ ឬរត់គេចពីការងារ គឺម្ចាស់អាជីវកម្មនឹងខាតបង់ប្រាក់ជិត៣ម៉ឺនបាតនេះ ពុំអាចទាមទារមកវិញឡើយ ។ វាផ្ទុយគ្នាពីពលករថៃទៅធ្វើការនៅក្រៅប្រទេស ដែលពលករថៃត្រូវចំណាយប្រាក់ខ្លួនឯងទាំងអស់ ។ នេះបើតាមការលើកឡើងរបស់នាយកសមាគមនេសាទខេត្តសុងក្លា ៕

បង្ហាញស្នេហាជាសាធារណៈជិត២ឆ្នាំ Taylor Swift និង Travis Kelce មានដំណឹងល្អហើយ

0

នៅលើ Instagram កាលពីថ្ងៃទី ២៦ ខែសីហា Taylor Swift និង Travis Kelce បានធ្វើឱ្យមានការរំជើបរំជួលពេញបណ្តាញសង្គមទូទាំងពិភពលោកនៅពេលដែលពួកគេបានប្រកាសដំណឹងល្អថា «គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នកបានរៀបការហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOgbAX2e6_RQEwKb7v8mWrM6HVFZFMowxUX9AKWhwGOvhV3_I5UUdtWmjzbO5qqnYUP2ZOl0gVXsLN5QRk9KfTHeHJ8oAbAjeWrtiNe1-7vwSEMtCiSzLix2ob2z5oHf_Sy68mG3wiRTcoHexyKK24V0EJz8IJnbR4MGZhWmOm5o-7xKeUR9N9UW_dzvH/s766/image_2025-08-27_13-24-29.png

ការបង្ហោះនេះត្រូវបានអមដោយរូបថតជាច្រើនសន្លឹករបស់ Travis Kelce ស្នើសុំទៅ Taylor Swift នៅក្នុងសួនផ្កា ជាមួយនឹងការពាក់ចិញ្ចៀនពេជ្រនៅលើម្រាមដៃខាងឆ្វេង ។ យោងតាមទស្សនាវដ្តី People បានឱ្យដឹងថា Kelce បានរចនាគ្រឿងអលង្ការជាមួយអ្នករចនា Kindred Lubeck នៃម៉ាកគ្រឿងអលង្ការ Artifex Fine Jewelry ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LeumJt6A6EMLn33fyI0OKmkml0EpL2f1MS-BgNyagabD4POmVk-kCl7YPIgObFp2G22Q1oOIBsulhR7zzTpZ6Y006VVEs0K1jb7YmRdUeBD7Q-9zhXVFqomha9AzT68QsdiS60yGfJ7f77Lds8BGtJ-PDhs-o8WDjWQV54vHgiYEhsUwHYHjEiPaL8cN/s1500/image_2025-08-27_13-24-28%20(2).png
មកដល់ពេលនេះការបង្ហោះរបស់ Taylor Swift ទទួលបានការចុច Like ជាង ២០ លាននាក់ ។ ដំណឹងនៃគូស្នេហ៍នេះភ្ជាប់ពាក្យជាគ្នាបានលេចចេញតាមសារព័ត៌មានអន្តរជាតិ និងបណ្តាញសង្គម ។ Caption របស់ពួកគេក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8ehppmfE4QdXKXAvOLUNPuNDGxzshXtvdE2mhfkLK5t7G4_QMURWwvhG1wg4TI4k9zc1JrV8NQbQ7DVX0JjVP8jd9rsGERbaWCFyeHFd_EnEzgQydxdGrFqAIQg9NDM-ArfAK7EB8fUtaktAyibtG2jpKsCsTM7qA4VSCkIWkLwgbsZGJw2MhRQmaiVf/s1500/image_2025-08-27_13-24-27.png

កាលពីពីរសប្តាហ៍មុន Taylor Swift និងមិត្តប្រុសរបស់នាងបានធ្វើចំណងជើងសម្រាប់ការសន្ទនាដ៏ផ្អែមល្ហែមរបស់ពួកគេ ដោយបង្ហាញពីទស្សនៈរបស់ពួកគេលើស្នេហា និងអាជីពនៅលើផតឃែស្ថរបស់ Travis Kelce និងបងប្រុសរបស់ខ្លួន Jason Kelce ក្នុងកម្មវិធី New Heights ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA5bwwOzuHoNDvbVI9CXAZ0mVt83muNV6-dGPjxV7hep-JPV7jnsdUbuW-yOEfC9maB4QCuNP42GUdBAeEbEWeKMezvFIbDTPfLVNF20AXmMrwIndr4mp6MCBhpWa2FaX7mZrWbHy2mcKNpuSUkTil9SItWugCgv0s2q29J1TwnlGWROsKjmApyJHpiUIB/s1500/image_2025-08-27_13-24-30.png

អ្នកគាំទ្រជាច្រើនបានចែករំលែកឃ្លីបពីបទសម្ភាសន៍ម្ដងទៀត ដោយសរសើររឿងស្នេហារបស់ពួកគេ។ នេះក៏ជាកម្មវិធីសម្រាប់ Taylor Swift ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់នាង «The Life of a Showgirl» ដែលគ្រោងនឹងចេញនៅថ្ងៃទី ៣ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqW2ngjZAAm-fS49oyslqiJ9tT_PX4UGJXR15o7K2m3hSKhGW1MIGgCd5Yeq9_dwVS6u8Eehd3XPYfbfpr1Z0zWgLcYXzvlgXySnpF31hUx0rWaQ3f40_PhrQfM2BjJlY9Vq416s_9cxjd7iRpc0X2aOXdOIMFHzfhCOzBoJgkTPIhKPapDWGjs7KVkyvO/s1280/image_2025-08-27_13-24-30%20(2).png

Taylor Swift និង Travis Kelce បច្ចុប្បន្នជាគូស្នេហ៍ដ៏ល្បីបំផុតមួយនៅក្នុងហូលីវូដ។ រឿងស្នេហារបស់ពួកគេបានចាប់ផ្តើមនៅពេលដែល Travis Kelce ទទួលបានការចាប់អារម្មណ៍ពីតារាចម្រៀង Taylor Swift នៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Kansas សហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Ymdq-C5suywW0tOF4dxu5LdKFCP5kgfoe9EHuFeQMmAJlWCSfNsftNjXbTogL79SZuICGCszRpwsz-8x-PuusdJmnMfb0y4Sc3hl2MhDjm6-XBQAaGowO_ejlQo9nY7zd7FQf7RS1sAQJhjIf581RCzY7PcJbU2-qt2NdG6oPFbOzCorvBHuRELARFJd/s942/image_2025-08-27_13-24-28.png

ពួកគេបានស្គាល់គ្នាដោយសម្ងាត់ ហើយបានបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងខែកញ្ញា ឆ្នាំ២០២៣។ តាំងពីពេលនោះមក អ្នកទាំងពីរតែងបង្ហាញភាព ស្និទ្ធស្នាលពេលចូលរួមកម្មវិធីរបស់គ្នាទៅវិញទៅមក៕

 

អាជ្ញាធរខេត្តសុរិន្ទប្រកាសត្រៀមជំរុំភៀសសឹករួចជាស្រេច ដោយចោ.ទថាកម្ពុជាកំពុងបង្កចលាចល

0

ខេត្តសុរិន្ទ៖ មជ្ឈមណ្ឌលបញ្ជាការដ្ឋានខេត្តសុរិន្ទសម្រាប់ការជម្លៀសតាមអាកាសបានប្រកាសនៅថ្ងៃទី២៦ សីហាម្សិលមិញថា ជំរុំស្នាក់នៅសម្រាប់ជនភៀសសឹកនៅក្នុងខេត្តសុរិន្ទត្រូវបានរៀបចំឡើងវិញរួចរាល់ដើម្បីត្រៀមខ្លួនសម្រាប់ការសង្រ្គោះបន្ទាន់ ខណៈស្ថានការណ៍មានភាពស្ងប់ស្ងាត់ប៉ុន្តែមិនអាចទុកចិត្តបាន ដោយសារកម្ពុជានៅរឹងទទឹង។ នេះបើយោងតាមសារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqIS9OtIF6Wfs9bm6m5Fts9_UkOVeCbp4amF4uOwoRnorKX20KruiEeuNEkscMV6OVZnt1uJ27al7RT7IjlBpiYY0Acww1plE_hzDlSGhgPYEFlNKPMDaevnQYYRFjL30bgMslycLWrQga4f1f_sh_g-mMPygjfm1mDR0s9UXQudsYvl2M5J8d23RmY-o/s1280/photo_2025-08-27_10-41-58.jpg
មន្ត្រីមូលដ្ឋានបាននិយាយថា វិធានការនេះធ្វើឡើងដោយមានការសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋ និងវត្តមួយចំនួនក្នុងតំបន់ និងដើម្បីធានាឲ្យបានថាប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសពលរដ្ឋក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង អាចធ្វើទៅបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpJap_Px4MWpX5BihHm2IEnsPbAp4nn2RJJz-8SZN36CqGvImMEqofXFE0GVxv-fHwkyj5PXq-4B4k1T6Hhyphenhyphenl6ruAaCQEMhewP5HGU0qlzlwIKc25S-LvULTNBZstjKkcY5U3B4bzWfmi3-k0Egp-LbOnu6QNONzqnGsfYRIe-AWvegnzZhLKAAlw9uas/s1023/photo_2025-08-27_10-42-00%20(2).jpg

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីជម្រកភៀសសឹកនេះត្រូវបានបិទជាផ្លូវការកាលពីថ្ងៃទី 10 ខែសីហាកន្លងទៅ ដោយបង្កើនការព្រួយបារម្ភថាការជម្លៀសភ្លាមៗអាចនឹងមិនត្រូវបានអនុវត្តលឿនគ្រប់គ្រាន់ទេ ប្រសិនបើអំពើហិង្សាកើតឡើងម្តងទៀត ខណៈពលរដ្ឋ និងរដ្ឋាភិបាលថៃចោ.ទប្រកាន់ថា កម្ពុជាកំពុងព្យាយាមបង្កឲ្យមានភាពតានតឹង តាមរយៈការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរធ្វើការតវ៉ា ដើម្បីប្រឆាំងនឹងទាហានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzZoerDL3FzZsUYvz0SVtKVp7vpAzoRYsxrA12YbENe1TgcPlY2X7F6WaPnoX3c5uM4W0JheIVd-xEp0Li090P5GO-sCacylB-hU5Y0eXtADtQsPDsU50zd8HDdz8ZVQTooBdrF2Z-unWFIYrEtVPHcWC1XCst2k8NTR0WtN5NAOpocXU4vOmwreXsJX-Q/s1280/photo_2025-08-27_10-42-00.jpg
ជាមួយគ្នានេះ កាលពីថ្ងៃទី២៦ សីហា នេះ លោក ណាត់ថាផុន ណាក់ផានិត រដ្ឋមន្រ្តីស្ដីទីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖ ថៃកំពុងរៀបចំពាក្យបណ្ដឹងស្ដីពីបទបំផ្លាញទ្រព្យសម្បត្តិ ក្រោពលរដ្ឋខ្មែរបានរឹបអូសយកបន្លាលួសដែលកងទ័ពថៃបានដាក់ព័ទ្ធនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgASDAJej1ms3i9Qk_kB63cDj7cjTBPehnE2onLJGLz-agLY7OMeNaKl7Z9w7l4ivcUMIxJw3l01XdT67EGoKaQKnvRkzguPV5zBczZ1wUMZ3bv-d75g75sFZE8N3CuXABDKhSvmMSr8oMK1wD2Dv5LQaqViOzx9AvZmvL6zvUVaWQRieewtwIKg5-DbCn5/s1200/photo_2025-08-26_13-44-42.jpg

លើសពីនេះ លោក ណាត់ថាផុន បានប្រកាសថានឹងបើកដៃឲ្យទាហានថៃចាត់ការលើពលរដ្ឋខ្មែរ ប្រសិនបើនៅតែហ៊ានតវ៉ា សម្រុកចូលទឹកដីថៃដូចកាលពីថ្ងៃទិ២៥ ខែសីហាទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkMev2-XwO-c_UoxZiLhdTA1h8sxmXWh3XB1F4SEYTIhg-BYj41gyZ9IPCW_dRVzio7i-o5clSALhsAZcPVJ63z8Hqf3PyoZoXw3aylKp230BJ98OivAVkdKWVJ6RuoFWryPfFK4w1eeJ8Rmyu5APAcIzCHWJhyt2MjIbZOFicOO_CH2admcDvAs4Wxdr/s1280/photo_2025-08-27_10-41-59%20(2).jpg
យ៉ាងណាមិញ សម្រាប់ខាងរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ជំហររក្សាសន្តិភាព ជ្រើសយកការចរចាជាយន្តការដោះស្រាយបញ្ហាព្រំដែន និងទទូចឲ្យថៃបញ្ឈប់រាល់សកម្មភាពបំពានកម្ពុជា និងកិច្ចព្រមព្រៀង GBC ដែលសម្រេចឲ្យភាគីទាំងពីរឈរជើងតែនៅក្នុងភូមិសាស្រ្តដែលខ្លួននៅបច្ចុប្បន្ន និងការហាមធ្វើសកម្មភាពបង្កើន ឬចល័តយោធាចូលក្នុងភូមិសាស្រ្តរបស់ភាគីម្ខាងទៀតជាដាច់ខាត៕

ពលរដ្ឋថៃស្លា.ប់ បាត់ខ្លួន និងរបួសច្រើននាក់ ក្នុងហេតុការណ៍បាក់ដីភ្នំសង្កត់លើភូមិមួយនៅខេត្តឈៀងម៉ៃ

0

ឈៀងម៉ៃ៖ សោ.កនាដកម្មបាក់ដីដ៏រន្ធត់ដែលបង្កឡើងដោយព្យុះត្រូពិច Kajiki បានវា.យប្រហារលើភូមិមួយនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បណ្ដាលមនុស្សម្នាក់បានបាត់បង់ជីវីត 10នាក់រងរបួស និងមានមនុស្សម្នាក់ទៀតបាត់ខ្លួន កំពុងត្រូវបានក្រុមជួយសង្រ្គោះតាមស្វែងរក។ នេះបើយោងតាមសារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmGDWKufC65GpmpFN64OJupnzLxYQFgXVs8Z6t7qZbfp-N3Zq2AZ6agyxn0liQc03ogzSeIUHFrUjFgWBmyrTiuQKjdiu6AUmOKjvdg9VkH44cmzRS2wYw3kWwdtdcVY7rdJpL7fljQ9F5Y6PgupsQnyuq4nAw65LsU5iw8PcD_SuHhNkj4tP5A9jkWsdm/s1280/photo_2025-08-27_10-07-52.jpg
នៅវេលាម៉ោង 2 និង 50 នាទីយប់ ឈានចូលថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 ហេតុការណ៍បាក់ស្រុតដីល្បាប់ពីលើភ្នំ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា រួមជាមួយខ្យល់កន្រ្តាក់ បានគ្របសង្កត់ពីលើភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIktEUjsQCCJORl9XWEixoHlek9ZVtZQCIUdUXfStSzGhNRM8Fj7zI7p9LjuCmP1T4ekisM-4KtWkI5ViCHsio2pJ05amLYTIkC56Cjf_V1KwFKCk0Wrc4n6_K3DTus0jQNNH7C2Qh9Zs_7QiZBJPQGglP1eLIdZJZ6XCVrWIEi463VFP8carOrSzHQiVn/s1280/photo_2025-08-27_10-07-50.jpg

លោក Dusit Phongsapipat ប្រធានការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងម៉ៃ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងតិច៥ខ្នង ធ្វើឲ្យមនុស្សរងរបួស10នាក់ ដែលកំពុងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឃុនយាន និងមន្ទីរពេទ្យ Mae Chaem ។ ក្រៅពីនេះ ក្រុមជួយសង្រ្គោះបានរកឃើញថា មានមនុស្សម្នាក់បានស្លា.ប់ និងមានម្នាក់ទៀតបានបាត់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp7xmC7WkQumuX9LOpZvq0nXc3jnEJKPJR2BgmflI7dL8vMYx539C3X6RUpJbT8SpuLwxdgjsl2q0EArQNwk3gJswd8PdrMeJWRms3ZuruEDFW73RhCkfsAlGUrAsA8mcg0J2d-KrarN66Hh2jRwYUht4NYfWY9ag9gE_dAYsXur8ewfoTKPNGJCftenTn/s1280/photo_2025-08-27_10-07-51%20(2).jpg
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងគំហុកឥតឈប់ឈរដែលបង្កឡើងដោយឥទ្ធិពលព្យុះ Kajiki បានបណ្តាលឱ្យតំបន់ជាច្រើនក្នុងខេត្ត Chiang Mai ប្រទេសថៃ ទទួលរងការជន់លិចភ្លាមៗ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ បន្ថែមពីនេះ ព្យុះ Kajiki បានវាយប្រហារខេត្តចំនួន៥៨ នៅភាគខាងជើង ឦសាន កណ្តាល និងខាងត្បូងប្រទេសថៃផងដែរ ដែលបណ្តាលឲ្យមានទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់ លាយលំនឹងខ្យល់កន្រ្តាក់យ៉ាងគួរឲ្យខ្លាច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCCl3YBHXBfS-rEJUPjZ4Bas_WA7MhEu8vO8q8xLcwqYQIPACK5n9qtdYZ0HptE5tLimNnmip-o5mbkqboWbRLRNQ36kS6bDFQtfWE5lFNzzM2RCosVeLKhBbOTetkdU_Q53Pvnivpb5ZXjEdznXRnLN833OxeNFDXewOfB5qkf45hyeY-chyVI6T2gYg/s1280/photo_2025-08-27_10-07-51.jpg

ជាមួយគ្នានេះ ប្រទេសឡាវ និងវៀតណាម ក៏ទទួលរងឥទ្ធិពលរបស់ព្យុះនេះខ្លាំងក្លាផងដែរ ដោយបាននាំមកនូវទឹកជំនន់ជន់លិចខេត្ត-ក្រុងជាច្រើនរបស់ប្រទេសទាំងពីរនេះ។ ឥទ្ធិពលរបស់វា ក៏បានសាយភាយមកដល់កម្ពុជាខ្លះៗផងដែរ ដែលបង្កឲ្យមានភ្លៀងធ្លាក់មធ្យមនៅក្រុងភ្នំពេញ និងខេត្តមួយចំនួន ព្រមទាំងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងទៀតដែលជាប់ព្រំដែន ប៉ុន្តែពុំបង្ហាញពីកម្រិតហានិភ័យដែលគួរឲ្យព្រួយបារម្ភឡើយ៕

Bai Lu សារភាពថាខ្លួនរបស់នាងស្គមពេកទម្ងន់នៅត្រឹមតែ ៤០គីឡូក្រាម

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិននៅក្នុងការផ្សាយបន្តផ្ទាល់នាពេលថ្មីៗនេះ តារាសម្តែង Bai Lu បានសារភាពដោយត្រង់ថា «ខ្ញុំស្គមពេក» ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpJE7edKYQ7MtbBHe8msfcP0S3k5PFbe57kghyphenhyphenql_KlhftMuxqM1x5a94xSMpBticEenTPnHsJHRdZvi0kF6lL6ZeaUbfeQHJKwh0TLV1GBmRRKfbF5-fphIkDc9cN7zdxf3dFj3uku6nW1ZLZlIVndxMXmqNdaxhKIdVPz-5ERV7TFtqNv2EVfAGjyjs/s1079/image_2025-08-26_16-02-13.png

Bai Lu ចែករំលែកថា៖ «ពេលខ្ញុំឈឺ សូម្បីតែចំណង់អាហារក៏បាត់ដែរ ទាល់តែចឹងទើបខ្ញុំដឹងថាសុខភាពមានតម្លៃប៉ុណ្ណា»។ តារាស្រីរូបនេះក៏បានណែនាំឱ្យអ្នករាល់គ្នាញ៉ាំអាហារឱ្យបានល្អ និងយកចិត្តទុកដាក់ថែរក្សាសុខភាពនិងស្មារតី។ កន្លងមកស្ថានភាពសុខភាពរបស់ Bai Lu ស្រាប់តែក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលទស្សនិកជនបានប្រៀបធៀបរូបភាពរបស់នាងនៅពេលនាងចូលថតរឿងក្នុងខែមេសា និងពេលនាងថតរឿងក្នុងខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0yn_UOo45UDUsJpEY4h_05Tlt-YGHOLl2lyAFWlAyk7r5p343U_XOIJ2bu8qFqgetbp3JtjcNfQk5vTAsro1Q319EtoOXIAleDlivwnSkLkYrJ7pggrij3y2wvzjG-pVt47H9_KQgp4PiEeINn96ZReggZ720P6QR010QUUGhMmM5gdvQiALeWQ9-jLG/s2047/image_2025-08-26_16-02-09%20(2).png

Bai Lu ដើមឡើយមានមុខរាងមូល ប៉ុន្តែតារាស្រីរូបនេះស្រកទម្ងន់ ដូច្នេះមុខរបស់នាងផតជាងមុនបង្កឱ្យអ្នកគាំទ្រព្រួយបារម្ភ។ កាលវិភាគការងារដ៏មមាញឹក ការខ្វះពេលសម្រាក និងរបបអាហារមិនទៀងទាត់បានប៉ះពាល់ដល់សុខភាព និងប្រព័ន្ធការពាររបស់ Bai Lu ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ Bai Lu មានតែខ្សែភាពយន្តចំនួន ៣ ជាប់ៗគ្នាដែល បានចេញផ្សាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAC7uDZhea7AD68MeL0X7XT7yu1EF2uvckyxrcb0hbbHsKmfb3Q5Kz8RDvF6FQtZdSOVVJ8sL93kJSqhwpCXM8y2rnw5VeYmIUiSuPMlozyBAdlmqmSgPG1rpLxFkKRRtTcyswmxupn_H-TEuiU098Y9iAuNUKB_x_I1Ba99gT_XcAFZ5GlsDKJyRGoUM6/s2048/image_2025-08-26_16-02-11.png
រយៈពេល៣ឆ្នាំមកនេះ តារាស្រីរូបនេះស្ទើរតែគ្មានពេលសម្រាក។ នាងបានចូលរួមគម្រោងភាពយន្តថ្មីមួយយ៉ាងឆាប់រហ័សបន្ទាប់ពីការថតរឿងចប់។
ក្នុងការផ្សាយផ្ទាល់ចុងក្រោយនេះ Bai Lu ហាក់ស្រស់ស្អាត ប៉ុន្តែទស្សនិកជននៅតែសង្កេតឃើញថាមុខរបស់នាងរាងស្រកបន្តិចដោយសារតែស្រកទម្ងន់ខ្លាំងពេក។ បច្ចុប្បន្នតារាស្រីរូបនេះកំពុងថតរឿងប្រវត្តិសាស្ត្ររឿង «Moli» ជាមួយ Cheng Lei ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ZDbnD3LwLNj4HkpV2Ezhdc_eK9ssLF-oaxI8eRytEOW5Ltm2R3z5ZY1h7Q7NLxxvvQjM9yXQKbyBjs76pSBX0n6BxgHGOzrCSBNS-98p26kd1bNg8wTnNyXKDf_Iw4Ov-iXaJqBx6orufNmblSBCbMF0gCw9SZ9o6eQzynfiLu5K3yp2_utuCrTsncTc/s920/image_2025-08-26_16-02-12.png
កាលពីថ្ងៃទី ២៤ ខែសីហា Bai Lu បានឈ្នះពានរង្វាន់ «People’s Choice Award» ក្នុងកម្មវិធី Global OTT Awards 2025 ដែលធ្វើឡើងនៅទីក្រុងប៊ូសាន (កូរ៉េ) ដោយសារតួនាទីរបស់នាងក្នុងរឿង Northward ។ បន្ថែមពីនេះ នាងត្រូវបានគេជ្រើសរើសក្នុងប្រភេទ «តារាសម្ដែងឆ្នើម» ដោយប្រជែងជាមួយតារាសម្ដែងកូរ៉េ Park Bo Young, Park Eun Bin និង IU។ ដោយសារតែ Bai Lu រវល់ថតរឿង អ្នកដឹកនាំរឿង Yao Xiaofeng បានទទួលពានរង្វាន់ជំនួសនាង៕