ដូចអ្នកតាមដានវិស័យហ៊ីបហបជ្រាបមកហើយថាតារាចម្រៀងរ៉េប ហ្សេដេស កើនឡើងសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងមានការងារហូរចូលមិនចេះដាច់បន្ទាប់ពីបទ «ក្រឡុក» ផ្ទុះកក្រើកលើទីផ្សារ។ អ្វីដែលអ្នកមួយចំនួនអាចមិនទាន់បានដឹង ជូវី លីន គឺជាជំរុញដាក់កំហិតឱ្យ ហ្សេដេស ទម្លាក់បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Ms-Z-Lki2N20snJSf2FG1co2WQzhgHWoci01GFmYroVd3OChnB6iC9FlQzY0ben96BgAwUohjJsMS874tQ1dTjb4eViEA7kjcVg6n0tKccZn67by8Fc9ttT8r0yihhTABRWLt9bKZoxdKmU6MrlvVbHWYGLVcgP26ymBtXmn0jTgxjanhC0FNsVZ2zJH/s960/image_2025-10-17_15-09-39%20(2).png

តាមរយៈកិច្ចសម្ភាសន៍កាលពីកន្លងមកនេះ ហ្សេដេស បានលាតត្រដាងថាបារ៉ូល បទ ក្រឡុក ត្រូវអាក់មិនអាចបន្ត ហើយលោកបានព្យាយាមច្រៀង free Style ជិត១០០០ដងរហូតដល់អ្នកនៅជុំវិញខ្លួនក៏ធុញព្រោះតែចង់ធ្វើបទនេះខ្លាំង។ ហ្សេដេស ថាមានពេលមួយជួបជាមួយនឹង ជូវី លីន ហើយប្រាប់ឱ្យខ្លួនទម្លាក់បទមួយឱ្យហ្វេនបើមិនផុសទេ ជូវី នឹងខឹងហើយលោកក៏សម្រេចចិត្តយកបទនេះមកផុសហើយក៏ផ្ទុះការគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRobCg4fapfp3mMpkSgucQE8wAYhQ_puvmH8zFMIRP-FI1UM4AKNX3lA600a7TEgipMRAvQdLLMKZnGfOL2wxKfff1E-MZTT-SqssvV1QBwRiL8fBnhjYQ4a8Uxk_EfKyo3CxdhNhCFtbQiONxJb0fOg_6pyMTsXxux86tB3QAG4LC20tIRR5iYrtLX30z/s2048/image_2025-10-17_15-09-43%20(2).png
មិនត្រឹមតែលាតត្រដាងមនុស្សសំខាន់ដែលជំរុញឱ្យមានការទម្លាក់បទ ក្រឡុក គឺជា ជូវី លីន ហ្សេដេស ក៏បានទម្លាយទៀតថាបទចម្រៀងនេះគឺបានបំផុសគំនិតធំបំផុតពីរឿង ឈិនឡុង (Jackie Chan) មានចំណងជើងថា «អ្នកប្រមាញ់ទីក្រុង» (City Hunter) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1TmVefK_kOfUJonzx2TSSGxlUftHYqHjeqpaPKxOSxv-mBAorxq5db8po5B6xOGafp_gvCfBEsaaE5oYzu8DmhRNK2tHDRAje4zoKQOYker5S1we9VzZC02osOiHfjCREdK-ASYg6uGdr8eQAcwdb7rtAlyJVdpiYAOzWuICOhqW2BtBxB6m8Q2xw6hTx/s1605/image_2025-10-17_15-09-42%20(2).png

បន្ទាប់ពីមានបទចម្រៀងល្បីកក្រើកទីផ្សារតាមរយៈបទចម្រៀងខាងលើនេះ ហ្សេដេស បានសហការជាមួយនឹងតារារ៉េប វណ្ណដា និង Goofy ។ ទោះបីជាមិនបានចេញចម្រៀងញឹកញាប់ប៉ុន្តែគេសង្កេតឃើញថា ហ្សេដេស មានការងារមិនចេះដាច់នៅតាមបណ្តាផាប់មិនថារាជធានីភ្នំពេញឬតាមបណ្តាខេត្តនោះទេ ពោលតាមរយៈប្រជាប្រិយភាពរបស់បទ ក្រឡុក ហ្សេដេស កើបលុយបានមិនចេះតិច៕