កាន់តែផ្គើ.នលែងខ្លាចការថ្កោលទោ.សពីអន្តរជាតិ! ក្រោយផ្អាកសកម្មភាពតម្លង់ពលរដ្ឋខ្មែរបានតែប៉ុន្មានថ្ងៃ ពេលនេះក្រុមជ្រុលនិយមថៃបាននាំក្រុមឡានដែលបំពាក់ទៅដោយប្រព័ន្ធសម្លេងលឺខ្លាំងៗទៅបានណងចាន់ទាំងថ្ងៃ ដើម្បីរំខានពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យក្បែរនោះ។
យោងតាមការចុះផ្សាយរបស់ Khaosod នៅរសៀលថ្ងៃទី១៧ ខែតុលានេះ បានឲ្យដឹងថា រថយន្តមួយក្រុមដែលមានបំពាក់មេក្រូបំពងសម្លេងធំៗបានប្រមូលផ្តុំគ្នានៅបានណងចាន់ ស្រុកខកស៊ុង ខេត្តស្រះកែវ នៅរសៀលថ្ងៃសុក្រ ក្រោមយុទ្ធនាការចាក់សម្លេងរំខានពេញមួយថ្ងៃឲ្យពលរដ្ឋខ្មែរស្ដាប់។
ក្រុមជ្រុលនិយមខាងលើនេះ បានប្រកាសថានៅក្នុងព្រឹត្តិការណ៍នេះ ពួកគេនឹងចាក់បញ្ចាំងភាពយន្តឯកសារស្ដីពីគុណបំណាច់របស់ថៃលើជនភៀសសឹកកម្ពុជាកន្លងមក ជាមួយនឹងសម្លេងខ្លាំងៗ សម្រាប់ឲ្យអ្នកទន្ទ្រានដែនអធិបតេយ្យភាពថៃស្តាប់ពេញមួយថ្ងៃ។ សកម្មភាពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី១៩ តុលា ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលា កន្លងមក មេចលនាជ្រុលនិយមថៃ គឺបុគ្គល កាន់ ចមផ្លាង បានដឹកនាំចលនាបំពងសម្លេងរំខានលើពលរដ្ឋខ្មែរចំនួន ៤យប់ជាប់ៗគ្នាម្ដងរួចហើយ ប៉ុន្តែសកម្មភាពនេះត្រូវបានសមាជិកព្រឹទ្ធសភា អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួនរិះគន់ ឲ្យបញ្ឈប់ទៅវិញ ក្រោយវាបង្ហាញពីភាពអមនុស្សធម៌ និងបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង ដែលអាចនាំឲ្យថៃស្អុ.យឈ្មោះនៅលើឆាកអន្តរជាតិបាន។
ទោះជាយ៉ាងណាក៏ដោយ សារជាតិជាមនុស្សគ្មានគុណធម៌ និងមិនគោរពកផតខ្លាចច្បាប់អន្តរជាតិនៅតែមាននៅក្នុងចិត្តរបស់ពលរដ្ឋថៃជាច្រើនផ្សេងទៀត ដោយពួកគេមិនអាចទប់អារម្មណ៍ឲ្យនៅស្ងៀមៗ មិនបៀតបៀនអ្នកដទៃបាននោះទេ ពេលនេះក៏បានប្រមូលផ្ដុំគ្នាសារជាថ្មីដើម្បីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ។
ដូច្នេះយើងមានតែរង់ចាំមើលជាបន្តទៀតថា តើរដ្ឋាភិបាលថៃនឹងឈរឱបដៃមើលពលរដ្ឋរបស់ខ្លួននាំឈ្មោះប្រទេសធ្លាក់រណ្ដៅតាមរយៈសកម្មភាពខ្វះការគិតពិចារណាបែបនេះ ឬមួយយ៉ាងណា៕