Home Blog Page 324

ចោទប្រកាន់ទៀតហើយ! ថៃថាកងទ័ពខ្លួនជាន់មីនដាច់ជើងនៅប្រាសាទតាក្របីដោយសារកម្ពុជាបង្កប់មីនថ្មី នឹងប៉ះពាល់ការចរចាទ្វេភាគី

0

ប្រទេសថៃ ៖ ថៃតែងតែផ្សព្វផ្សាយព័ត៌មានពីកងទ័ពខ្លួនជាន់មីន និងចោទប្រកាន់កម្ពុជាតាមទម្លាប់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ ទោះជាកម្ពុជាបានច្រានចោលការចោទប្រកាន់នេះជាច្រើនលើក ក៏ថៃនៅតែចោទប្រកាន់ដដែលៗ ជាពិសេស ក្រោយពីប្រទេសទាំងពីរបានប្រជុំចរចាដោះស្រាយជម្លោះឈានទៅរកសន្តិភាព បែរជាថៃស្រែកថា កងទ័ពជាន់មីន ។ ហេតុអ្វីកងទ័ពថៃពុំដើរល្បាតក្នុងទឹកដីរបស់ខ្លួន ហើយចូលចិត្តដើរខុសផ្លូវបង្កបញ្ហាមិនឈប់ឈរ ចោទប្រកាន់ផ្តេសផ្តាសបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnkFAEBRk4vj9hKpuTjHzuJjgpzKSP1E99E9bFI_kNBMegflt8eJKtx8Ce1Gqu7TYygznvzpnVm4ZnSbnzST0wQSHsvxaPjKJVarto-Ho66aBxsekpD3ypueXFwybk6fV3hukVfAfDVd5nPLyhF-mWRLqt4QYHV0qJDjohGhyYuvvdA6vd2khhh6xwRfQy/s1280/photo_2025-08-28_10-25-06.jpg

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា កងទ័ពថៃបានដើរល្បាតខុសផ្លូវជាន់មីនដាច់ជើងស្តាំនៅបរិវេណប្រាសាទតាក្របី ហើយនេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។ អ្នកនាំពាក្យកងទ័ពថៃបានចោទប្រកាន់ដូចពេលកន្លងមកថា កម្ពុជាមានចេតនាបង្កប់មីនក្នុងទឹកដីរបស់ខ្លួន ហើយចាត់ទុកនេះជាការបំពានបទឈប់បា.ញ់ និងអនុសញ្ញាអូតាវ៉ាម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcdjzwuMXEGE_-yT4uE-oI6Pndmylbazt8W2tFBWuafgAiOy8inYAxocC6VlvlnTTT3geE5Lld6DGe5BNfddjBx9lWc0Sw97oMah1beHb_TpYpt5lcW9zOs3J0qzfR_wc1KZV0xNKLUmEmKZkhzDtYhRsaAROQdQoPZhfp9iuwbjipt9SUeg4NVB9XOQWf/s1200/photo_2025-08-28_10-25-07.jpg

អ្នកនាំពាក្យកងទ័ព លោក វីនឆ័យ សុវ៉ារី បាននិយាយពីកងទ័ពថៃម្នាក់ជាន់មីន នៅថ្ងៃទី២៧ ខែសីហា ពេលល្បាតនៅបរិវេណប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើងខាងស្តាំ ដោយលោកចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ។ លោកថា នេះជាការជាន់មីនលើកទី៦ និងជាន់លើកទី៣ គិតចាប់ពីកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបំពានបទឈប់បាញ់រហូតមក និងពុំគោរពអនុសញ្ញាអូតាវ៉ាដែលហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png

លោក វីនឆ័យ បន្តថា ហេតុការណ៍កងទ័ពថៃជាន់មីនបានកើតឡើងជាច្រើនលើកនៅតំបន់ព្រំដែន ដែលបង្ហាញពីចេតនាអាក្រក់ គំរាមកំហែង និងល្មើសបូរណភាពទឹកដីថៃ ផ្ទុយពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមក ។ លោកក៏បានចោទប្រកាន់កម្ពុជាល្មើសបទឈប់បាញ់ជាបន្តបន្ទាប់ ដោយសារការបង្កប់មីនដែលថៃចាត់ទុកមីនជាអាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

លោកជឿថា កម្ពុជាមានផែនការបង្កប់មីនជាមុននៅតាមបណ្តោយព្រំដែនដើម្បីគំរាមកំហែងថៃ ហើយការបង្កប់មីនជាឧបសគ្គដល់ការកាត់បន្ថយភាពតានតឹង និងប៉ះពាល់ការចរចាទ្វេភាគីរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ និងដាក់គ្រាប់មីនថ្មីឡើយ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាណការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ កម្ពុជាធ្លាប់ជម្រាបថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា តាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs3hJt1xKVQOWwAqi2kL9HQSvfmLqHsXVeufGV4avslwD3w1XlHQY1NuGIc2HDDUrQYNFrmhynyXkvS6f153H9U_q00TIhNKVAfW7fAXg0ll3YcAoE4Ax4CmYJZkSykoNzShYi3h56HD0CUpspJCpnbnlJgD-Bud1ItVpx6jJ5ZzFoKFEMUXTf2DzzjyS/s1280/539797370_23880880574920432_4301638135911071415_n.jpg
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕

គណៈកម្មការអនុសញ្ញាអូតាវ៉ាទទួលយកការបំភ្លឺរបស់កម្ពុជា ច្រានចោលការចោ.ទប្រកាន់របស់ថៃ

0

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការអនុសញ្ញាអូតាវ៉ា បានទទួលយកការបំភ្លឺរបស់កម្ពុជា ដែលបានច្រានចោលការចោ.ទប្រកាន់របស់ថៃ ដែលបានចោទកម្ពុជាថាដាក់មីនថ្មីបង្កឲ្យទាហានថៃជាន់ផ្ទុះរងរបួសដា.ច់ជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic1MqyDDhLZhUoXeueQMgkeIKlkERJWr-EpRVNhMi-Zkvm-WJmqTOseJ1vX8RbzIZXJAUokiAcH5dl8ME5mG-Dxb9jX-ycC1jOYJiBYsadYXjcHVTRAzdzRVetgnsd1htDR_p5_a8xy7_Qgv9UgCctwun_rud-REO554JaW5_wQf1hlp1OLDo3zndalE6B/s1280/photo_2025-08-28_09-39-30.jpg

បើតាម ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា គណៈកម្មការអនុសញ្ញាអូតាវ៉ា បានកត់សម្គាល់ការឆ្លើយតបរបស់កម្ពុជា ដោយបានច្រានចោលការចោទប្រកាន់របស់ថៃ លើការដាក់មីនថ្មី និងលើកទឹកចិត្តដល់កម្ពុជា និងថៃ បន្តកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ប្រកាន់ខ្ជាប់ នូវបទឈប់បាញ់ និងបន្តជំរុញសកម្មភាពមីនមនុស្សធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhByu_pWvqum3sybfWh9UU_s19JaquEEi5civlwvZGEQwzk2OVarqe6r-y4jOZWniR4vjvC_alhe62oeqxRIii3hDIi5R27-LfYOVJwxeqd3E1UAksBJqXNAkVkjZzK5GlcZZppAsP8UjoIy5UMpRpRURnrieyNQueiar505hfp2pjNO9sRBqv0HG3FA4ku/s1280/photo_2025-08-28_09-39-36.jpg
ទន្ទឹមនឹងការបដិសេធការចោ.ទប្រកាន់របស់ថៃ កម្ពុជាបានប្រើមធ្យោបាយការទូតទៅកាន់ប្រធានអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សតែម្ដងដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ទាំងការដាក់លិខិតទៅផ្ទាល់ និងប្រជុំបកស្រាយនៅថ្ងៃទី២១ ខែសីហា ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ ដោយបានហៅការចោ.ទប្រកាន់នោះថាគ្មានមូលដ្ឋាន ក្រោមហេតុផលនយោបាយ ហើយខ្វះនូវសំអាងដែលមិនអាចទុកចិត្តបាន និងជាការប៉ុនប៉ងបង្ខូចកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5629uC6-Kj3cUPbXhLCRy1ZxWs5v4nBfbY1b0Y6uex_qiKZ6A4Q6qxJoSCAI-qr0AmsGIvTqaJ5eYoQ3TMNf6RbiTEdWo-bG3lLmMGbgLWNOZG0mNzL-XXRtWN0_dvS4vAXwyW-2zyQj3t9CNQjvGgLdDWvI8CvhC3Xl3lAZtfOBWWZrrU9qvIjX3yS5K/s1280/photo_2025-08-28_09-39-32.jpg
ឯកឧត្តម ជុំ សុន្ទរី ក៏បានលើកឡើងពីសម្អាង ដែលអង្គការដោះមីនអន្តរជាតិ ដូចជា APOPO និង HALO TRUST បានអះអាងពីគ្រាប់មីនទាំងនោះថា ជាមីនចាស់ចំពោះសមាជិកអនុសញ្ញាអូតាវ៉ា និងបានធ្វើការគូសបញ្ជាក់ថា ៖ «សូមជម្រាបផងដែរថា ប្រធានអនុសញ្ញាអូតាវ៉ា ហើយនឹងសមាជិក បានធ្វើការកត់ត្រា នូវការបំភ្លឺរបស់កម្ពុជា ហើយក៏បានទទួលស្គាល់ នូវការរួមចំណែកដ៏យូរអង្វែងរបស់កម្ពុជា ក្នុងសកម្មភាពមីន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn-1j-hOYmB-3Coiwa30kwHBaLUdHG0Bi_bhqBhBepQSRBI0T39tJBzZZAeVHdZALTm0ANAxYAz_K7oAt5QaZUer6eHpOP81DOeyVKWWba3rPLEutW3WE3PHFuRu7CpGt4KWmALsESw3gov-2E5eomZRttnxS1ucij2mrkKP7xAqhxp8yY39LwIHKu9Xub/s1280/photo_2025-08-28_09-39-34.jpg
ជាមួយគ្នានោះ កម្ពុជាក៏បានអះអាចជាថ្មីពីការគោរពអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាមិនដែលដាក់មីនថ្មីនោះទេ ចាប់តាំងពីពេល ដែលខ្លួនក្លាយជាសមាជិកអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០០០មក ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8ExO8afb7QbT0hGZPt6wMhXHDp0H0Nxdg9EeTj6URdF55WlsLMWYfUPDhayaPoooOjvPwicAg1_Rx7cBrFVqdEoyB62TVcRBZe_NKf-OrnTNZ5lNwmcrZmTw7fWZH62h4YxC5jeoAO5KlSkFLGcHzDP7255DitLPnPQCAvYpMgTBSfxAvnf8OIlzEmCd/s1280/photo_2025-08-28_09-39-44.jpg
បន្ទាប់ពីដើរល្បាតជាន់មីនដាច់ជើងជាបន្តបន្ទាប់ ថៃបានទម្លាក់កំហុសពីការដាច់ជើងរបស់ទាហានខ្លួន ថាជាន់មីនដែលទាហានកម្ពុជាលួចចូលដាក់ក្នុងដីថៃ រហូតបង្កើតរូបភាពជាច្រើន ដើម្បីចោទប្រកាន់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា កម្ពុជាបានធ្វើការបដិសេធជាបន្តបន្ទាប់ ចំពោះការចោទប្រកាន់ទាំងនេះ ៕

កូរ៉េខាងត្បូងអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទនៅសាលារៀនទូទាំងប្រទេស

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅសាលារៀនទូទាំងប្រទេស ដោយសារបារម្ភពីផលប៉ះពាល់ការសិក្សារបស់កូនសិស្ស និងការញៀនបណ្តាញសង្គម ។ ការអនុម័តច្បាប់នេះធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសចុងក្រោយលើពិភពលោក ដែលហាមកូនសិស្ស និងយុវជនប្រើប្រាស់ទូរស័ព្ទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuUbM7sr1XJqERmMyuDwv9Y-5boYHQwX29R65C2w_lIvkDoFkpuGG2rK31Hn1bW_wUgyqv57saMgYuYIhZV3UhhlhSz27f9EfQFAbMm3qNhHyBkWdUl9irGgARRuvtxlR9yR44RT_nUNsDf_nz6QSjKu5qBFCZPDuSqjntyKdpXPNVKnSu3eHBtmzqMv1q/s862/image_2025-08-28_10-18-33.png
ការអនុម័តច្បាប់ហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនរបស់រដ្ឋសភាកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ដែលទទួលបានការគាំទ្រ១១៥សំឡេង ក្នុងចំណោម១៦៣សំឡេង ដោយច្បាប់នេះអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦ ជាពេលបើកបវសនកាលថ្មី ។ រដ្ឋសភាកូរ៉េខាងត្បូងអនុម័តច្បាប់ក្រោយពីការព្យាយាមរួមគ្នាក្នុងការបញ្ឈប់កូនសិស្សប្រើប្រាស់ទូរស័ព្ទ ដោយសារការស្រាវជ្រាវង្ហាញពីផលប៉ះពាល់កាន់តែខ្លាំងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ។ សមាជិកសភា អាណាព្យាបាលសិស្ស និងគ្រូបង្រៀននិយាយថា ការប្រើប្រាស់ស្មាតហ្វូនប៉ះពាល់ដល់ការសិក្សា និងខាតពេលវេលាសិក្សារបស់យុវជជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOr_bY77mL8xXGI_IXf2f2cS-M1uZSzV9ObtVE7c5zAh_KTUi1UV15VZB0C2xFAOxqDg3rsypw3Lb0jJSieO7HK6_EbfX_RAOLJpQxvWTGEiN14IfrvZRR1oxWFj9qzPsyfRCBaH0ZIHuLs-T0b-CdyZrTnklFFNUwy70Frte4ZA7GAo7PUksBVyAkFlih/s740/image_2025-08-28_10-18-34.png
បច្ចុប្បន្ន មិនមែនមានតែយុវជនកូរ៉េខាងត្បូងទេដែលញៀនទូរស័ព្ទ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងម្នាក់ក្នុងចំណោម៤នាក់ នៃចំនួនពលរដ្ឋនៅទូទាំងប្រទេសប្រមាណ៥១លាននាក់ បានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទ ។ តាមលទ្ធផលការសិក្សារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋអាយុពី១០ឆ្នាំ ទៅ១៩ឆ្នាំ លេងទូរស័ព្ទដៃបានកើនឡើងទ្វេដង ស្មើ៤៣% ហើយចំនួននេះកើនឡើងជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPgBlvy54lbI5Lo5Hs0xzq6XdUV1EMbALyTMUboAXMUwyRnE5n3Gqcs-XrWkjZaT2UWcSeKm7fS_GgslHqB_gUpQUSlJDOrOX9UsyXuhb556G0m0PB6fJMDnxuw8TiV-J83gDl8yFIS4lOtV9FkYJFP2DWVoZDnfwSDMG7Dnd1hxAMnSADju49_nuZtldN/s1024/image_2025-08-28_10-18-28.png
ការអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទនេះធ្វើឱ្យពលរដ្ឋមួយចំនួនមានចម្ងល់ រួមទាំងយុវជនផងដែរថា តើវានឹងទទួលបានលទ្ធផលដែរឬទេ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចដោះស្រាយបញ្ហាការផលិតស្មាតហ្វូនបានឬអត់ ពីព្រោះកំណើនការផលិតស្មាតហ្វូនជាបញ្ហាធ្វើឱ្យយុវជនប្រើប្រាស់ស្មាតហ្វូនកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBq-dzqzz0apIIRHe27CojhGcRLGe403hPPcPG3xw_pybTNFPGCl8Vcuw_ItqYc1f4xywNFvhzXgAgajqsiDCWIPWNnFVnxLnNrk-h8I6AcBLseJV9oIkghMD15WXDlh4mLltQSof2VwKi_M2NwwxP-l2RIN-yk9HZA_4VpzETSZwevslrjBNePQjBzy9o/s4000/image_2025-08-28_10-18-29.png

សាលារៀនជាច្រើននៅកូរ៉េខាងត្បូងបានអនុវត្តវិធានការហាមប្រើប្រាស់ទូរស័ព្ទដៃរួចហើយ ហើយកូរ៉េខាងត្បូងពុំមែនជាប្រទេសដំបូងគេដែលហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនទេ មុននេះ ប្រទេសហ្វាំងឡង់ និងបារាំង បានហាមកុមារតូចៗប្រើប្រាស់ទូរស័ព្ទដៃ ខណៈអ៊ីតាលី ហូឡង់ និងចិន រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទគ្រប់សាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpgGHB4mtBM1sregyWg16ZMkTHk0G7amFKV907XDr5kqy_a85Ba16sOBw1SKITkCecsj1LRNNl5yzaTSQW0766OFRTyTGcVFSkjNXnwUsVVHex3sqFL0RRuGGNmxoWkzqZIVwj-iiEsfog5qr7a51Aq1LZxVl6MZkSJazpayf6n3PuS7-RFG48WNKx-8k/s1280/image_2025-08-28_10-18-33%20(2).png

រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលដៅកាត់បន្ថយការញៀនបណ្តាញសង្គមរបស់យុវជន ព្រមទាំងជំរុញឱ្យយុវជនផ្តោតអារម្មណ៍លើការសិក្សា និងចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ។ ក្រៅពីនេះ វានឹងអាចទប់ស្កាត់ផលប៉ះពាល់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាពុំសមរម្យក្នុងវ័យសិក្សា ជាពិសេស ប៉ះពាល់សុខភាពផ្លូវចិត្ត ៕

លោក ដូណាល់ ត្រាំ ពោលសរសើកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាថាជាប្រទេសដែលស្រលាញ់សន្តិភាព

0

វ៉ាសុីនតោន៖ ប្រវត្តិសាស្រ្តកំពុងត្រូវបានចារហើយនៅពេលនេះ! ប្រធានាធិបតីអាមេរិក លោក Donald J. Trump បានថ្លែងសរសើរកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជានៅក្នុងលិខិតផ្លូវការមួយរបស់សេតវិមាន បន្ទាប់ពីលោកត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាពលរដ្ឋកម្ពុជាបានផ្ដល់ការគាំទ្រដល់រូបលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RyDiuAFpWn5qs_cT14vPHSYVtzm5DsmSaRnOvBk69qEaaG8WnIQwQrWS780g-YdPgFHzfn7lasAYFfQEgJaFc2uJFWndUbMovpXm3Yjus57EIun8C4KlI_t2QLYBZNIz2kx0eX5r5IhdLBB-zajGLsZGl7TJDfwKywvWyAUxaguOIXFnEuBDgmZcKALd/s1024/photo_2025-08-28_08-39-25.jpg
នៅក្នុងលិខិតរបស់សេតវិមាន ដែលបានចេញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Trump បានលើកសរសើរពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា និងបានសរសើរដល់លោក ហ៊ុន ម៉ាណែត ថាជាមេដឹកនាំដ៏រឹងមាំដែលផ្តល់តម្លៃដល់សន្តិភាព និងបានរំលឹកពិភពលោកថា កិច្ចព្រមព្រៀងឈប់បា.ញ់របស់គាត់បានបញ្ចប់ការបង្ហូរឈា.មរវាងកម្ពុជាជាមួយថៃ ដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងបានបើកទ្វារឆ្ពោះទៅរកភាពរុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAPmF8KzqkTTFr_8JG25lfsSEBe2YFuImP4P5lGp8GKUCsOEw0UXcMMlUj0RKUQIbur3PgVjYZOQxHLgr454HuiMLTQbtwhpDQFRRLMpzmTNEJP6zgxQoCvbS6Zkaegg3zPZHWFNfTbU6ynoAEtJx64tA72Ntr7SiIho8wIBvou06eaICfFZuwVWUN3HU/s1250/photo_2025-08-28_08-39-18.jpg

បន្ថែមពីនោះ លោក Trump បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដោយបានបញ្ចប់នូវសោ.កនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2g4-0QrbbyHVa3U3wA6VNNGeN45zTnLPCClZGKw2UwowA7ceqBjzW-fOPP4FqJ5azkr1NakHlA3wT45lc74zqHIqtyD57T3PNPouvrzNX6QMukJJ31MaetwImCU6daHq9QaicbRlW47__DONR1_kdFkTSGpTu2QeYKZpBu52Uwx4EWkbg1En_8NXLFwq/s1280/photo_2025-08-28_08-39-21.jpg

គួររំលឹកថា ចាប់តាំងពីទទួលបានបទឈប់បា.ញ់ដើម្បីយកមកអនុវត្តមក ប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តគោរពនូវកិច្ចព្រងព្រៀងនេះបានយ៉ាងខ្ជាប់ខ្ចួន។ ក្នុងនោះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ(Donald Trump) សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizb22VJvacRIhvJhLv5Fnu-byBuDFqkUa9vKxpU8EmcQX7pF262DG-x_Sb6PMJ-xczIjzbxsht-DO9SqEYai_0ZAyi8I8OF-axrUukPZKosgkD-n88bmh_Lo_Ff34DkRgXcsPqYwTaDCsBIKFBSGpsJ03fI51uGbDDHwfDH50wrBQQ-MYcL5TQgPDEnZBQ/s1280/photo_2025-08-28_08-39-19.jpg

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈការដាក់លិខិតគាំទ្រលោកត្រាំនេះ គឺស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ៕

មេភូមិភាគ២ថៃ ឯកភាពមិនពង្រីកជម្លោះនៅតាមព្រំដែនក្នុងកិច្ចប្រជុំ RBC ជាមួយកម្ពុជា

0

ឧត្តរមានជ័យ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយប្ដេជ្ញារថានឹងដោះស្រាយរួមគ្នា មិងមិនពង្រីកជម្លោះដើម្បីរក្សាទំនាក់ទំនង កសាងទំនុកចិត្ត និងភាពជាអ្នកជិតខាងល្អឲ្យដូចស្ថានភាពកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gUThyphenhyphenB0z7X3dTVIr2X3vzcisS-ARUG9-BjyMdANhRP-zVilWeHjkepZvPRi1j78SfIKgYs-omuigSNiawbD0TatkQgglbtgHBodAs1pSTC9tHh1UW4qBXjBco8wwZQghGPIX5MUwgqqiycokEYnwHI2o8BhWj4xHTPO7j2NtsSH6Ah4alWz1iN-rCS_U/s1280/photo_2025-08-27_16-00-30.jpg

កិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ រវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និង លោក ប៊ុនស៊ីង ផាកខ្លាង (Boonsin Padklang) មេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលជាវិជ្ជមាន ដោយភាគីទាំងពីរបានឯកភាពជំរុញឱ្យ«ព្រំដែន»វិលទៅរកប្រក្រតីភាពឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ACgR4ZHE3HCMwcefJY57HHyL91TTgXuX8pWm_hlbwekjN7d-1b5RUpvw3quY7MsKdPynTbLDULjT83QfCqluOKxrppLuLg3Xfu_FJ5HN-fnn4iJo146R498HBmoGhEbwRJncECXF4Of37XLQHbCnUJ0h-yKiGspWxasvKwAob46J56GBM06WngK-4wWQ/s1280/photo_2025-08-27_16-00-40.jpg
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមចេញដោយក្រសួងការពារជាតិបានឲ្យដឹងថា មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ នឹងត្រូវជួបគ្នាជារៀងរាល់សប្ដាហ៍ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW-MOxED4Ar3T4_Gk1koQWukJUMD1zzrNis9nCFY36E_4r3aWrRqNtIoYfgAqv_T4WpFy9kB5TZ0PijNk7yUXHNy-KKnt7XsyGYTGeXRDFM5G33A4Z623pXIqq8k3C6_tk5dICZ1Ll-1Wk10KpaqQp63obY-J0aFTnDwICEgLUkVMzaUAfqlnblR-e3r2X/s917/photo_2025-08-27_16-00-24.jpg

ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពថារាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្ដទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលឯកភាពក្នុងកិច្ចប្រជុំ (GBC) នៅប្រទេសប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ដទៅវិញទៅមក និងកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRXMr1vqwh4dYRR7iSBYSjYQCQT4hGhTt0p4Qj1sisras0m0Hboj5WK6fCyKWUzDVwgOZUP60n9izph_IyPmZ-W8FtDLx66wD17OJ-6FhjJZ_ehk_dNiONY5zzqIPlCPPK9E6bBX9p7UL0cA5lZZOJ7q83KyFX2aDn_tpn4XJ6U1zvkguD7YlADYY2e1mQ/s1280/539359474_1125100746471270_1523330065763076522_n.jpg

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ មេបញ្ជាការថ្នាក់យោធភូមិភាគទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5SM53t36Cj9w6RPwQ3L4qC5Tat-ZCMPbAJBzCsaN6nDiuK9g4mhFkJvWaWCORzR06i1Mb-KFDSqpDBe_ZuRtIdyIWHsI7nTzCpdeNuTlNdEfdUY-948n038rfXXhL9UuqWOFCuGROyMEYP7dFpVUwv0IijcqIvGvuwaiN4ZItJaxaEc34-bPyTMcHY0Z-/s941/539376430_1329232882545852_2997158125951595625_n.jpg

បន្ថែមពីនេះ ភាគីទាំងពីរបានប្ដេជ្ញារួមគ្នានៅគ្រប់កម្រិត ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

អតីតតារាជើងចាស់ សុខ ស្រីមុំ ចេញមកសូមទោសក្រោយប្រមា.ថព្រះមហាក្សត្រ ប៉ុន្តែកាយវិការហាក់នៅផ្គើនដដែល

0

អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បានបង្កឱ្យសាធារណជនខឹងសម្បារសូម្បីតែអ្នកនៅក្នុងចង្កោមសិល្បៈក៏ហួសចិត្តយ៉ាងខ្លាំងចំពោះអតីតតារាស្រីរូបនេះដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រនិងហ្លួងម៉ែ។ រងនូវការរិះគន់យ៉ាងចាស់ដៃស្ទើរគ្រប់មជ្ឈដ្ឋានអ្នកស្រីបានចេញមកសូមទោសប៉ុន្តែកាយវិការហាក់នៅផ្គើនដដែលជាហេតុមហាជននៅបន្តការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsJ5vrxM7LP48dVLS5jJ0zI-uhsrKvr4Nenrkcu9-0MLGttA2KXhvXCUhRB4rbhvCQ3StGe3qE189FPTA1hgyr546U-VuQmz0TBPRGjoV8D_ROs1eYVnkEZe4fXVmwC3W6js6cYI9rZGyU6YLSCFiR48L3fa6AwU6uVXHNgm91mORKoggTWdT0xxudg9d/s1280/image_2025-08-26_09-09-25%20(2).png

នៅថ្ងៃទី២៧ ខែសីហា (ម៉ោងនៅកម្ពុជា) អ្នកស្រី សុខ ស្រីមុំ ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកបានចេញវីដេអូជាមួយនឹងខេបសិនថា «Apologies to all Khmer»។ អតីតតារាសម្តែងជើងចាស់រូបនេះបាននិយាយសូមទោសជាសាធារណៈដល់ប្រជាជនខ្មែររស់នៅជុំវិញពិភពលោក។ បន្ទាប់មកអ្នកស្រី បាននិយាយថាមានអ្នកផ្ញើ Fake News ឱ្យខ្លួនថាក្មេងគ្មានម្ហូបអាហារទើបធ្វើឱ្យខ្លួនទប់ចិត្តមិនបានខឹង ទើបមានពាក្យសម្តីមិនល្អដាក់ព្រះអង្គទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0AYFSqgWFL2JKUx348JXmvvHaVjWf6nmeCLrDD0yrBWIMZH92cIO0vPSkSiHGrSA4cFrFl5vwuV0plJySrhbl7rShX_Ft0gz8ETeMBZlUkipyOAj-bMh99LeqKs-E3uADkh1KNSPKh_szFS4SGs3PEPBbOx_aOmV4eaMHzETzw7929PSZFYUiAxFtzQ1O/s1117/image_2025-08-26_09-09-30.png

ក្រោយពីបញ្ជាក់ពីមូលហេតុនៃការខឹងសម្បាររបស់ខ្លួនអ្នកស្រី សុខ ស្រីមុំ បានលើកដៃសូមព្រះរាជទានទោសពីព្រះមហាក្សត្រចំពោះទង្វើមិនគប្បីប្រើពាក្យអសុរោះរបស់ខ្លួន។ ទោះយ៉ាងណា ការសូមទោសរបស់អតីតតារាសម្តែងជើងចាស់រូបនេះនៅបន្តមានការរិះគន់ច្រើនដដែលពីអ្នកលេងបណ្តាញសង្គមព្រោះតែកាយវិការអែនអន ពាក់មួក របស់គាត់ហាក់ដូចជានៅមានការផ្គើនមិនទាន់ចេញពីចិត្តនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi67QwSGp8ebTNkFqtaIbDZ59n9dMt3xN1dut4RKZC9H8zZOa6Y8K3uIN6QL4GaxpL33ARKSFUTzyYd9iyqZinj1lcNd4WqTV-mkudxQAvnAi0Edf6aaoJAkIc9h2SPuu_OXpOG2BH_vUxW6Cdf84YEQLVPYwO14Omu7KRcIbLhCQamTJ1oStXRxuYT4I5H/s2048/image_2025-08-28_09-02-48.png
គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែង សុខ ស្រីមុំ បានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ ធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង។ ក្នុងនោះមានការរិះគន់ថា សុខ ស្រីមុំ ថាឈ្លក់នឹងសញ្ជាតិស្រុកក្រៅមាក់ងាយស្រុកទេសឯង។ តារាល្បីៗមួយចំនួនទៀតដូចជាអ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង យុគ ចិន្តា ឌួង ហ្សូរីដា បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់អតីតតារាសម្តែងជើងចាស់រូបនេះ៕

ធុញថប់សំណួរដដែលៗពេក លីម តិចម៉េង ចេញមកបញ្ជាក់ថាមិនមែនជាមនុស្សស្រលាញ់ភេ.ទដូចគ្នា

0

តារាចម្រៀង លីម តិចម៉េង ហាក់ដូចជាធុញថប់ផ្លូវចិត្តព្រោះតែទទួលបានសំណួរញឹកញាប់ទាក់ទងនឹងរឿងឯកជនមិនទាន់មានគូស្នេហ៍។ ម្ចាស់ពានរូបនេះបានបញ្ជាក់ថាតាំងពីលោកកើតមកមកទល់នឹងពេលនេះលោកពុំធ្លាប់មានគូស្នេហ៍ជាមនុស្សប្រុសនោះទេ រួមទាំងអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-qkbxvR6WIGo-sLzjkRNu8NoOoH8dHKl9BmQYvaeG0BogZP9UD7klTRoIAav_Aj8SVzGbbPsg8ifXlxLYkQkUvlmrGXdG0UOxKxo3ScR3Z8hy7_fzgR9FxbFijKYMSTVx0bcscDcueiY2GjV_8YecLad5gpeAfcJPRqeGx_srllYgwCY7mJ3RLxyFQ2wA/s960/image_2025-07-16_09-40-11.png

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកគេបានឃើញគណនីមួយបង្ហាញការស្រលាញ់យ៉ាងងប់ងល់មកកាន់តារាចម្រៀង លីម តិចម៉េង សូម្បីតែ ហ៊ាទី ក៏បានចាប់អារម្មណ៍លើរឿងនេះផងដែរ។ ទាក់ទងនឹងជីវិតឯកជននេះ តិចម៉េង ក៏ធ្លាប់បាននិយាយនៅក្នុងការ Live ដែរថាលោកពុំមែនជាអ្នកស្រលាញ់ភេទដូចគ្នានោះទេគឺលោកស្រលាញ់មនុស្សស្រី។ យ៉ាងណាមិញ ការសួរដដែលៗរបស់អ្នកគាំទ្របានជំរុញឱ្យ លីម តិចម៉េង ចេញមកបង្ហោះសំណេរបញ្ជាក់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdXgYqaOR0sloObWEkbC2raRLoo53WEHAyML3StUkvfBjbgI9L51MDIZ51lDbW4CDNNLgatQQ7ezsxHTox-AXjn0wjxJP1PjA90nadWiHyRuiX6zxKgxVdCHqMIkzvuxZZtjKbsrce0m6478qXv33dkB5_k_M9hvP-8DddJ9L880Qp7LA7Fq8U2FEYtylK/s2048/image_2025-07-16_09-40-13.png

ក្នុងសំណេររបស់ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ បានបញ្ជាក់ថាសំណួរដែលលោកទទួលបានគឺ តើលោកជាភេទទី៣មែន? និងសំណួរមួយទៀតគឺ ពេលណាលោកយកប្រពន្ធឬយកសង្សារ ហើយសំណួរនេះគឺសួរលោក៣ឆ្នាំមកហើយ។ តិចម៉េង បានចេញមកបកស្រាយនៅថ្ងៃទី២៥ សីហា នេះដោយបញ្ជាក់ថាជាការបញ្ជាក់លើកចុងក្រោយព្រោះគ្មានពេល ឆ្លើយតបពន្យល់Private គ្រប់ៗគ្នាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR-RLviwqxs_rmeAbgQj8VoZrfAjpBXU_ZB_uLczso7_QuAN4uq_RL8dO-QwpPWdLgogQHcKArQcHIvM0NmlBxN-BItviTh9aaWGvyxUdbZzcGu7g7zcl74cJlwiQYcr7oXZqWqBoQJWZb1XeVOtonSt96fz38r6zGHfRvEniTRyDO5F-BcBtUwYg9MKlU/s2048/image_2025-07-16_09-40-17.png
លីម តិចម៉េង ថាតាំងពីកើតមករហូតដល់វ័យ២៨ឆ្នាំនេះ លោកមិនដែលមានសង្សារជាមនុស្សប្រុសទេ ហើយគឺមួយជីវិតតែម្តង ពីព្រោះលោកជាមនុស្សប្រុស១០០%។ តារាចម្រៀងរូបនេះថានេះមិនមែនជាការរើសអើងភេទទី៣ទេ គ្រាន់តែជាការពិតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3cyglv6GFApy6Xt_J0NNbHcc2ukqaquaT-iJmx6zpqgjQhCCgDpBjABwBaln4i4p-iMCSSupsA64xoDsjazeBAp5sMxz-Rszz-Vn6ZYqNe9HTivcpMhGZnAMnA-nkH0v_Y0p1xZMChECU9oik9TKhnqOdFrTTcBwDlUFEpk1u8CH8tXTaiQ24Clw_dc4T/s2048/image_2025-07-16_09-40-30.png

ទាក់ទិននឹងរឿងគូស្រករ លីម តិចម៉េង ថាលោកចង់ប្រពន្ធពេលណាជារឿងឯកជនរបស់ខ្លួន ស្រេចតែលោកហើយទុកពេល ទុកសិទ្ធិឱ្យលោកផង។ តិចម៉េង បន្ថែមថានេះជាចម្លើយរបស់លោកហើយ ហើយឈប់សំណួរអត់បានការទាំងនេះទៀត បើទំនេរអាចធ្វើអ្វីផ្សេងដែលមានប្រយោជ៍ទៅ។ តារាចម្រៀង លីម តិចម៉េង បានសង្កត់ធ្ងន់ចុងក្រោយថា«បើមិនឆ្លើយតបគេថាយើងនេះឬកពារបង្កើតឱ្យមានពាក្យចចាមអារ៉ាមឥតល្ហែ»៕

ថៃទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសខ្លួនបណ្តោះអាសន្នក្រោយខ្វះខាតកម្លាំងពលកម្មខ្លាំង

0

ប្រទេសថៃ ៖ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បានមកសុំជ្រកកោននៅថៃបណ្តោះអាសន្នក្រោយពីមានស្ថានការណ៍អសន្តិសុខកើតឡើងនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ស្របពេលថៃខ្វះខាតកម្លាំងពលកម្មខ្លាំង ។ ហេតុនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាឱ្យធ្វើការនៅថៃបណ្តោះអាសន្នដើម្បីដោះស្រាយការខ្វះខាតកម្លាំងពលកម្ម ខណៈរដ្ឋាភិបាលថៃកំពុងដំណើរការនាំចូលពលករបង់ក្លាដែស ស្រីលង្ការ និងឥណ្ឌូណេស៊ី មកធ្វើការជំនួសពលករខ្មែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDw1yrpXq71B5EpqSngBKQF8ffgb3M_Y-L3ZZ0il2VW9er0LGWHTpIkiLc9BnbGRznrYcbIt4lYwVOlQQr3NnlXLmratOksnXwoxf7T7MyEn3qLYzAeX7EWf6DKxUpxny99QZxTGX5yu0jpxOLQG8H6Pc0s0I6YE5NUJdCOyMKwqx3Aqine92dEeDt-1r4/s700/photo_2025-08-27_09-18-13.jpg
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃក្នុងករណីពិសេសដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មខ្លាំង ។ បច្ចុប្បន្ន វិស័យជាច្រើនរបស់ថៃប្រឈមនឹងគ្មានពលករធ្វើការ ដូចជា ៖ កសិកម្ម សំណង់ នេសាទ និងបេះផ្លែឈើ ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr-jtpqI034U6u7EqYxpeXG14RTKuoy9gvH92ixeIMkHucvHMfSQFcisP_1XBBiInQEPlAvjQyxEq5zT1YvBy327AO2EEPLoFvObCmzTwioU3Ukz-J21kc8c2-n3tHdt2JcGgjsN9l9yaml4EwM9uy71saB0_uHwKSDWL8p5ze_RvOnR3nnS4oVjy32D83/s800/photo_2025-08-27_09-18-14%20(2).jpg
កាលពីថ្ងៃទី២៦ ខែសីហា លោក ផុងកាវីន ជឹងរុងរឿងគិត រដ្ឋមន្ត្រីក្រសួងការងារថៃបានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តតាមការណែនាំរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ឱ្យទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅថៃបណ្តោះអាសន្ន ។ ការធ្វើការរបស់ជនភៀសសឹកមីយ៉ាន់ម៉ានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃជាច្រើនផ្នែក ដូចជា ៖ ជំរុញសេដ្ឋកិច្ច, បង្កើនទំនាក់ទំនងមីយ៉ាន់ម៉ា-ថៃ, កាត់បន្ថយការលួចធ្វើការខុសច្បាប់ និងពង្រឹងសន្តិសុខនៅតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkI6f3_746cnMq-GtNFQFYVyEEc55pZViFYYht6p7LmoLa7Ww1eYX1qSUBHbInvIxbFeoWjtA-LAHmESpYRl1eTJzIBif4KokQXshpn8OSmj-nbMaOcA5CmTyCbZcJBMGutd6rhDuMSZwkUQE8CXg5CtlTy31naZBIe2L3jWT40RfLRH2BM-loah2mfaHv/s1200/photo_2025-08-27_09-18-14.jpg

ក្រៅពីនេះ ការទទួលយកជនភៀសសឹកមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ នឹងជួយកាត់បន្ថយបន្ទុកចំណាយរដ្ឋាភិបាលថៃក្នុងការថែទាំជនភៀសសឹកមីយ៉ាន់ម៉ារយៈពេលយូរ ដោយឱ្យជនភៀសសឹកមីយ៉ាន់ម៉ាអាចធ្វើការរកចំណូលចិញ្ចឹមខ្លួនឯង ។ ក្រៅពីនេះ ជនភៀសសឹកមីយ៉ាន់ម៉ានឹងធ្វើការក្នុងវិស័យដែលខ្វះខាតពលករខ្លាំង ព្រមទាំងតម្រូវឱ្យជនភៀសសឹកមីយ៉ាន់ម៉ាត្រួតពិនិត្យសុខភាព និងធ្វើធានារ៉ាប់រងសុខភាពមុនពេលធ្វើការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTErh-ZryWAWQ-UIyT42mQQorDyHeVbbOSHu5VVRZeacbHoEU4Oi7NLDZ6sarMbLfbKMMw3oGkH-hsVNAjIloDBTvGmgK7eKbVfLdBE4aXN0pP2s0WrdqcyjJosthYM8nk_BmSPOwo-U-BCDi-pCS2xjrFacbUUNcRs4Oo4_MoQAk8wGpriVFcd3pnBXx/s1500/image_2025-08-28_08-28-04%20(2).png
ការទទួលយកជនភៀសសឹកធ្វើការនៅថៃបណ្តោះអាសន្ននេះ គឺថៃមានគោលបំណងកសាងកេរ្តិ៍ឈ្មោះល្អក្នុងក្រសែភ្នែកអន្តរជាតិ ក៏ដូចជាសហការជាមួយអង្គការមនុស្សធម៌អន្តរជាតិនាថ្ងៃអនាគត តាមការស្នើសុំរបស់ក្រសួងការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yS-DjKRUTUTulsC8-pWJA4NuYfNc-jhZfzt96Z02un9s6QicgwoVpzRIuVNRs5EDGyMZuQNK50yRO-mpAE5929BOM_DJNCSqvk9T2A4Vnj4buvXNRtKHJ0fCABOWjBa-FciuVvBqokYh1bGzdIbhnXF9o1t_be_yHF33J9zFy7_dxfNypWtpDElqbaHL/s1200/image_2025-08-28_08-28-04.png

ជនភៀសសឹកមីយ៉ាន់ម៉ាបានមកជ្រកកោនក្នុងជម្រកចំនួន៩កន្លែង ស្ថិតនៅ៤ខេត្ត រួមមាន ៖ ខេត្តមេហុងស៊ន តាក កានចាណៈបុរី និងរាជបុរី នឹងត្រូវអនុញ្ញាតឱ្យរស់នៅក្នុងករណីពិសេសដើម្បីធ្វើការនៅថៃមិនលើសពី១ឆ្នាំ គិតចាប់ពីថ្ងៃអនុញ្ញាត ។ ប៉ុន្តែជនភៀសសឹកមីយ៉ាន់ម៉ាត្រូវស្នើសុំការអនុញ្ញាតធ្វើការនៅថៃ ដើម្បីមានសិទ្ធិធ្វើការក្នុងវិស័យជាច្រើន ដូចជា ៖ កម្មករ និងលក់អីវ៉ាន់ឱ្យថៅកែថៃ លើកលែងតែការងារហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGbshYaCrOxWkaWXl-ewsGtR-JHF2S6uRxQY5vBFhw2OtlwSU6K6ekiZPaVZ67_i-DeWoikyzUIhn_NqW2FCtKCQ_02JDLsCHRRmeKZ48dnmxcYi8zheqH89KumVN5EMmigv1es2TRqq5fJlb3e2Ni3cQanTijDKHm6V2l72pEzXHcWtJOwstEXLEuJGKc/s2560/image_2025-08-28_08-28-05.png

គួរបញ្ជាក់ថា ការស្នើសុំធ្វើការលើកដំបូង គឺជនភៀសសឹកមីយ៉ាន់ម៉ានឹងពុំចាំបាច់បង់ប្រាក់សេវាថ្លៃធ្វើការឡើយដើម្បីកាត់បន្ថយការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ។ តាមទិន្នន័យត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺមានជនភៀសសឹកមីយ៉ាន់ម៉ាស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នទាំង៩កន្លែង ស្មើ៧៧,៧១៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-GKiHjiO86omVnqCEnNxZdUKAlGoePh6aWEbHR63AhjTqlyfDAvzIkelf_RJMNpXXCQQQuE2CHSSSdKGy2_URWN8gDnaj7bwjJrlpBmYiHMowBaRRnpcV_WZvE5TwBxvp8Ermw9I3VTsxq-pd3RIy3euvMqVGjkLR85XXLutZ6xS2eO6Tw0DSA3wu9pA3/s1500/image_2025-08-28_08-28-56.png

ការចាកចេញរបស់ពលករខ្មែរធ្វើឱ្យថៃប្រឈមនឹងការបាត់បង់កម្លាំងពលកម្មយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ជាពិសេស ខ្វះខាតកម្លាំងពលកម្មដើម្បីជំរុញសេដ្ឋកិច្ច ។ ពលករខ្មែរសុទ្ធតែមានជំនាញការងារ សមត្ថភាព និងអត់ធ្មត់ ប៉ុន្តែដោយសារស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ការបិទព្រំដែនរបស់កងទ័ពថៃ និងទទួលការរើសអើងពុំឱ្យតម្លៃ ទើបពលករខ្មែរសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ៕

អភិបាលខេត្តស្រះកែវ និងមេបញ្ជាការយោធភូមិភាគ១ រងពាក្យបណ្តឹងពីបទល្មើសផ្សេងគ្នា

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អតីតអ្នកនយោបាយថៃ លោក វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចាកចេញពីភូមិសាស្ត្រស្រុកអូរជ្រៅ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNmzB1rdmpW29WAy8F5H60IXc5wV2XtepHTB0d_CaVAC3obHrEFHgimBwjKEn3WNbgZXCSoOOH4QjQBzg1NkQXDKkyDwywYFmlTwa-DJjO3zA_53v7GoI70E6ybt91O9cbziRPyarhTIViCVNWR5dR13F4TxLEavw4ShQlHviKz0B1wv4DOlvZWD2Q81fe/s1024/photo_2025-08-27_14-37-21%20(3).jpg
កាលពីល្ងាចថ្ងៃទី២៦ ខែសីហា អតីតអ្នកនយោបាយថៃ លោក វីរៈ ស៊ុមក្វាមឃិត បានធ្វើដំណើរមកកាន់ភូមិបានណងចាន់ នៅខេត្តស្រះកែវ ក្រោយពីពលរដ្ឋខ្មែរតវ៉ាជាមួយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ។ បន្ទាប់មក លោកក៏បានទៅស្ថានីយប៉ូលិសខេត្តស្រះកែវ ដើម្បីដាក់ពាក្យប្តឹងចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបានបំពេញតួនាទីបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះ រហូតដល់ពលរដ្ឋថៃមកតវ៉ាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ហើយមេបញ្ជាការយោធភូមិភាគ១ ថែមទាំងពុំបានប្តឹងពលរដ្ឋខ្មែរ ដែលតវ៉ាជាមួយកងទ័ពថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7g1VN-ezPfI3FdCwFsDdnObh9Q0JNmWAMjrBu2VV4qGkdtG_z_eaEeXlqRkSn8i-UzV0hRYkkuHQ0KaTLoToAty0S-BsNo8ifwDmnt6LSvhzW3KSZR0qMRWCVUtY_sPju1A9gv-YB8jtjqG-UvPYiRTc1m6byis6KiqlxalC7NyGbB9ijqO1vRxVJJIU0/s759/photo_2025-08-27_14-37-20.jpg

លោកក៏បានប្តឹងអភិបាលខេត្តស្រះកែវផងដែរ ពីបទធ្វេសប្រហែសក្នុងការបំពេញតួនាទី និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននិយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។ លោកចាត់ទុកការនិយាយការពិតរបស់អភិបាលខេត្តស្រះកែវ ធ្វើឱ្យថៃបាង់បង់ប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvr_l963dCc2VpUWWBJlA77bMTdyO2XmiajjQ1VNxcawp1JL3st0Tz2DnwTzjHzr09PWhupHKGukXOKXGc9VrGY8vyZSmlnO4OPIku_Vx9yLol70kxjYmyEiEh-B6Px1OU8-IRzcLbrbUjNajdqvyHsbj3aFlnpcqzLCo6IwFxLNpPcL2qzKRyC7-q7BQ/s1024/photo_2025-08-27_14-37-21.jpg

លោក វីរៈ ស៊ុមក្វាមឃិត បញ្ជាក់ថា បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថាតំបន់នេះជាទឹកដីថៃ ។ កន្លងមក លោក និងមិត្តភក្តិ៨នាក់ ត្រូវបានកម្ពុជាចាប់ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ៦ខែ និង៣ថ្ងៃ ពីបទដើរចូលទឹកដីកម្ពុជាខុសច្បាប់ ដូច្នេះ លោកសូមឱ្យថៃការពារអធិបតេយ្យតំបន់នេះជារបស់ខ្លួន ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aueNKdSrJkbTRy9pxSH_YSvbplffoaqVjzzwlQgemcflhIQtoJc0NznesNcOWEyqsICiAdzMxgg5QIZGs2GYF3CehsvsBSqmRqTl1BnJraKAYMBZaajEerQxw_Y9CQzLnS6dnwANSUbse_mkH78hbdaAKuAilFm3aFtLrU5AUwuOcQ9quwsdGw0nE8jx/s1024/photo_2025-08-27_14-37-21%20(2).jpg

រដ្ឋាភិបាល និងកងទ័ពថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យលោកយល់ព្រមទទួលទទួលកំហុសដើម្បីឱ្យកម្ពុជាដោះលែងពីពន្ធនាគារ ។ លោកពុំទទួលកំហុសទេដែលកម្ពុជាថា លោកល្មើសដើរចូលទឹកដីកម្ពុជា ព្រោះនេះជាទឹកដីថៃ ។ រហូតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំហើយ ដែលលោកប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា លោកធ្វើរឿងមានប្រយោជន៍សម្រាប់ជាតិ ប៉ុន្តែថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមករស់នៅតំបន់នេះ លោកត្រូវការបណ្តេញពលរដ្ឋខ្មែរទាំងអស់ចេញពីលំនៅឋានទុកឱ្យពលរដ្ឋថៃរស់នៅ ។ នេះបើតាមការលើកឡើងរបស់លោក វីរៈ ស៊ុមក្វាមឃិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ5vChMr3lgbZ6FvppPK-eFYQ1fm0fkrVBP6CfhY9rVypeaiP_pjmoKQom6RMZpWP4BvqqzROsC3oHNbPoNBf1g03SH8BsUzqGGetQbKEy054av2eFiTwcyN7kGhQkQDP7nW8lm456ihTwTCSLzee75YTgXJFHIfp9LE53OaeJpsZvMmxPfVx-Uci3CdpJ/s960/photo_2025-08-27_14-37-22.jpg

ថ្មីៗនេះ អភិបាលខេត្តស្រះកែវរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋថៃ ក្រោយពីលោកនិយាយការពិតថា ថៃគ្មានឯកសារកាន់កាប់ដីធ្លីនៅភូមិសាស្ត្រស្រុកអូរជ្រៅ ដោយសារនេះជាទឹកដីរបស់កម្ពុជា ។ ក្រោយពលរដ្ឋរិះគន់មិនឈប់ឈរ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានសំណូមពរឱ្យពលរដ្ឋបញ្ឈប់ការរិះគន់អភិបាលខេត្តស្រះកែវ ដោយសារគ្រប់គ្នាតែងតែមានកំហុស ហើយអភិបាលខេត្តស្រះកែវក៏បានសូមទោសហើយដែរ ៕

ថៃគ្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវក្រោមហេតុផលការពារការល្មើសអធិបតេយ្យពីប្រទេសជិតខាង

0

ប្រទេសថៃ ៖ ថៃបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី ដោយបានអញ្ជើញកងទ័ពមកពី២៩ប្រទេសចូលរួម ប៉ុន្តែគ្មានវត្តមានកម្ពុជា ។ ក្នុងកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពរបស់ថៃបាននិយាយលាបពណ៌ និងទម្លាក់កំហុសមកលើកម្ពុជាជាច្រើនប្រាប់ទៅអន្តរជាតិ ហើយថា ថៃមានគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ពុំត្រូវការសង្គ្រាម និងមានគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។

ក្នុងកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី បាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងនិយាយពីគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ រួមទាំងការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។

លោក សុងវីត ណុនភក្តី បាននិយាយពីកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក ដែលរៀបចំនៅខេត្តពេជ្របុរី នាថ្ងៃទី២៧ ខែសីហា គឺថៃបានធ្វើជាម្ចាស់ផ្ទះរួមជាមួយអាមេរិក ។ កិច្ចប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗ និងសង្កត់ធ្ងន់លើការរឹតបន្តឹងសន្តិសុខក្នុងតំបន់, ប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ និងជំរុញយន្តការអាស៊ានឱ្យមានប្រសិទ្ធភាពខ្ពស់ស្របពេលប្រទេសមហាអំណាចកំពុងប្រកួតប្រជែងគ្នា ហើយការប្រជុំនេះមាន២៩ប្រទេសចូលរួម ប៉ុន្តែអវត្តមានកម្ពុជា ។

លោក សុងវីត ណុនភក្តី សង្ឃឹមថា ការប្រជុំនេះនឹងឈានទៅរកសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ខណៈថៃបង្ហាញពីគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ផ្លាស់ប្តូរបទពិសោធន៍កងទ័ព ប្រឆាំងបញ្ហាប្រឈមជាច្រើន រួមទាំងការគំរាមតាមអ៊ីនធើរណេត ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសជាច្រើនបានសួរពីបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយលោកឆ្លើយថា ទង្វើទាំងអស់របស់ថៃ គឺដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងការពារពលរដ្ឋ ហើយថៃពុំត្រូវការសង្គ្រាមទេ ។

លោកបាននិយាយបំភ្លៃប្រាប់អន្តរជាតិថា ថៃត្រូវបានប្រទេសជិតខាង (កម្ពុជា) ឈ្លានពាន និងលាក់បាំងព័ត៌មាន ហើយកងទ័ព និងពលរដ្ឋថៃ ត្រូវបានប្រទេសជិតខាងធ្វើបាប ដូចជា ៖ បង្កប់មីនថ្មីលើទឹកដីថៃ ហើយលោកបានសុំឱ្យប្រទេសនានាគាំទ្រការបោសសម្អាតមីននៅព្រំដែន ។ ប្រទេសថៃនឹងការពារអធិបតេយ្យរបស់ខ្លួន ពុំឱ្យប្រទេសណាឈ្លានពាន ឬធ្វើបាបពលរដ្ឋ ។

ថៃនឹងសាងសង់របងឱ្យរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការឈ្លានពានពីប្រទេសជិតខាង ពេលនេះ កងទ័ពជើងគោកកំពុងពិចារណាពីគម្រោងសាងសង់របង ។ ការសាងសង់របងរឹងមាំនៅព្រំដែនខេត្តស្រះកែវ នឹងអាចការពារពលរដ្ឋ និងការពារកុំឱ្យប្រទេសជិតខាងឈ្លានពាន ហើយលោកនឹងគាំទ្រគ្រប់ទង្វើរបស់កងទ័ពថៃ ។ នេះបើតាមការលើកឡើងរបស់លោក សុងវីត ណុនភក្តី អគ្គមេបញ្ជាការកងទ័ពថៃ ៕