ប្រទេសចិន ៖ ក្រុមហ៊ុនរថយន្តចិន BYD ត្រៀមប្រមូលរថយន្តត្រឡប់មកវិញយ៉ាងច្រើនបំផុតរហូតដល់ជាង១សែនគ្រឿង (១១៥,០០០គ្រឿង) ក្រោយពីរកឃើញរថយន្តមានហានិភ័យជាច្រើន ដូចជា ៖ បញ្ហារចនាម៉ូដ ចង្កូត និងថ្មរថយន្តមានបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ELwpNU46-Tnt47cCOlkHEzoCSMGuS2hKHsnvlzOvbvTGjpyDxbQMHJ38Qm56g0O8LGDTi7x2TjTk_AeyRFrta29f124IM1AcjR4cyVaJQGR7UQ5kn3Slv3nvHfL_KvOtfS0ORyHe6VtTcOdHoOgDyTgt67XKraMEWKA0mqkhLl7t3MtL-G2dOMBnJ3Br/s750/image_2025-10-18_08-23-32.png
សារព័ត៌មានរ៉យទ័ររាយការណ៍នៅថ្ងៃទី១៧ ខែតុលា ថា ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រៀមប្រមូលរថយន្តមកវិញ ដូចជា ៖ រថយន្តម៉ាក Tang និងម៉ាក Yuan Pro ចំនួន១១៥,០០០គ្រឿង ដែលផលិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ដែលនេះជាការប្រមូលរថយន្តត្រឡប់មកវិញច្រើនបំផុតមិនធ្លាប់មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-qzdy9iMDt2rJMRd01J8-p4j8x-wCU8HbJNThseeA2rGFZUUAiB1y_IzPrQfQnAFCirFuVFT2dqoRPMEptlCYR7b39wg7dKqCNJdRkIpIHGkA75cyshXG84GxnY81CucRqpwxeC0cmWNMcpX_ntAZLp5MykKtHQ2gg9jiZfF74RIENcGQtEBhPExDVfD0/s1920/image_2025-10-18_08-23-31.png

តាមការអះអាងរបស់ភ្នាក់ងារគ្រប់គ្រងទីផ្សារប្រទេសចិន គឺការប្រមូលរថយន្តលើកនេះ ដោយសាររកឃើញមានបញ្ហារចនាម៉ូដ និងហានិភ័យពាក់ព័ន្ធនឹងថ្មរថយន្ត ។ ក្រុមហ៊ុន BYD បានដាក់លិខិតទៅកាន់ការិយាល័យគ្រប់គ្រងទីផ្សារចិន ដើម្បីប្រមូលរថយន្តម៉ាក Tang ចំនួន៤៤,៥៣៥គ្រឿង ដែលផលិតចាប់ពីខែមីនា ឆ្នាំ២០១៥ រហូតដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារមានបញ្ហារចនាម៉ូដ និងការដំឡើងរថយន្តផ្នែកខ្លះអាចធ្វើឱ្យរថយន្តដំណើរការខុសប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi2U1MY7lVwbZj-_8HueUJmoojQWmTYLkfz_4k5WnZRfiOqBrSoUPHtbeLNeMgSd69xDWxLTqgXB9lbId3zXjG76ECEib9JXNKQ29tMKX3ZtnceAcCFNLP8uko0UjOI5-M44YL2Y0fSHURcDHgmxaDUv0BPYGJtgxNsXDClY43qqGOAXoguL7wbyyGKCi3/s1400/image_2025-10-18_08-23-35.png

ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រមូលរថយន្តម៉ាក Yuan Pro ចំនួន៧១,២៤៨គ្រឿង ដែលផលិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ផងដែរ ដោយសារថ្មរថយន្តមានបញ្ហា ។ ក្រុមហ៊ុនថែមទាំអប្រមូលរថយន្ត SUV ចំនួន៦,៨៤៣គ្រឿងទៀត ពីព្រោះបារម្ភពីភ្លើងឆេះរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir2cTohVeSq_4ryrSCYz3CaPz38LeiQLcHOQXw9K4C-NiGqUSXgDrSFiderTGbhRrFYPRj2UcSVnV_ENfTlpiQJoUwd0JdPLTuR_YtsGB4QzVFiUCJzHifex84tkM5WFqFPgVuwTqpd2ngJCnsbXI6g7WE8NQ8_owi63OImc_AsZe4fQG1bLuLPtV3qAjf/s1280/image_2025-10-18_08-23-33.png

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានប្រមូលរថយន្តអគ្គិសនីម៉ាក Dolphin និងម៉ាក Yuan Plus ស្មើជិត៩៧,០០០គ្រឿង ដោយសាររថយន្តមានបញ្ហាចង្កូត និងប្រឈមជាមួយភ្លើងឆេះ ៕