Home Blog Page 322

កងទ័ពថៃចោទប្រកាន់កម្ពុជាបង្ហោះដ្រូនលើដែនអាកាសខ្លួនចំនួន៩៣គ្រឿង និងបន្តចល័តទ័ពក្នុងតំបន់មួយចំនួន

0

ប្រទេសថៃ ៖ កងទ័ពភូមិភាគ២ថៃ បានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនលើដែនអាកាសរបស់ខ្លួនចំនួន៩៣គ្រឿង ព្រមទាំងចោទកម្ពុជាបន្តចល័តកងទ័ព និងរថយន្តធំៗនៅតំបន់មួយចំនួនក្បែរព្រំដែន ហើយកងទ័ពថៃបានច្រានចោលព័ត៌មានរុះរើលំនៅឋានពលរដ្ឋខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ថាជាព័ត៌មានក្លែងក្លាយ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។

មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ២ថៃ បានសរុបស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែសីហា ដោយចោទប្រកាន់ថា កម្ពុជាបង្ហោះដ្រូនលើដែនអាកាសខ្លួនចំនួន៩៣គ្រឿង ព្រមទាំងចោទកម្ពុជាបន្តចល័តកងទ័ព និងរថយន្តធំៗជាច្រើនគ្រឿងនៅតំបន់មួយចំនួនក្បែរព្រំដែន ។ កងទ័ពថៃបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរបានពង្រាយកម្លាំងតាមទីតាំងរៀងៗខ្លួន ហើយកងទ័ពថៃបានត្រៀមទប់ទល់បើមានស្ថានការណ៍បន្ទាន់កើតឡើង ។

កងទ័ពថៃបានច្រានចោលព័ត៌មានរុះរើលំនៅឋានពលរដ្ឋខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ថាជាព័ត៌មានក្លែងក្លាយ រីឯវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គមជាវីដេអូនៅក្រៅប្រទេស ដោយសារការស្លៀកពាក់របស់កងទ័ពមានភាពខុសគ្នាពីកងទ័ពថៃ ។ កងទ័ពភូមិភាគ២ បានសំណូមពរទៅកាន់ពលរដ្ឋជឿជាក់លើព័ត៌មានពិតប្រាកដ និងតាមដានព័ត៌មានពីប្រភពច្បាស់លាស់របស់ស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវស្ថានការណ៍ក្នុងតំបន់ផ្ទាល់ ។

ក្រៅពីនេះ កងទ័ពភូមិភាគ២ បានរាយការណ៍ពីការថែទាំពលរដ្ឋភៀសសឹករបស់ខ្លួនចំនួន៥៩១នាក់ ស្មើ៨ទីតាំង នៅខេត្តឧប៊ុនរ៉ាជថានី ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជម្រកបណ្តោះអាសន្នដោយសារពុំទាន់ទុកចិត្តស្ថានការណ៍ ហើយអាជ្ញាធរបានបញ្ជូនក្រុមការពារសន្តិសុខភូមិមើលការខុសត្រូវក្នុងតំបន់ និងលំនៅឋានពលរដ្ឋ ។

គួរបញ្ជាក់ថា កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាបន្តបន្ទាប់លើដែនអាកាសខ្លួន និងច្រានចោលព័ត៌មានកងទ័ពថៃបង្ហោះដ្រូនមកស៊ើបការណ៍ពីកម្ពុជា ថាជាព័ត៌មានក្លែងក្លាយ ។ ថៃគួរតែប្រាប់ពីប្រភពដ្រូនឱ្យបានច្បាស់លាស់ តើបង្ហោះចេញពីទីតាំងណាឱ្យពិតប្រាកដ និងឈប់ចោទប្រកាន់កម្ពុជាគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ពីព្រោះកម្ពុជាគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាចង់បានសន្តិភាព ពុំចង់មានសង្គ្រាមទេ ៕

ថៃដាក់លោក Michael B Alfaro និងលោក Gary Franchi ក្នុងបញ្ជីខ្មៅ ក្រោយពួកលោកផ្សាយតែព័ត៌មានពិត

0

ក្រោយផ្សាយព័ត៌មានតែការពិត និងលាតត្រដាងពីទង្វើខ្មៅងងឹតរបស់ថៃទៅកាន់ពិភពលោក លោក Gary Franchi ប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំនៅសេតវិមាន បានលើកឡើងថា៖ ពេលនេះលោក និង លោក Michael B Alfaro ទីប្រឹក្សាលោក Donald Trump ដែលបានចុះមកកម្ពុជានោះ ត្រូវបានថៃដាក់ក្នុងបញ្ជីខ្មៅហើយ ព្រោះពួកលោកបានផ្សាយពីព័ត៌មានពិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLemOAbmLxJ_e0v7trX0Vvbk2ks08pcNIcSGzhSFx6wljDi6whsRw53UjYwBVD-Awl5pQPmzeOJH0UnOY-tSmi_i_WjjHMdcKogfLXc3HM0n4gszfbDC1mOR44N_gKwbR96eOfqg_f7U0o3yS36WpgQ8sHwKp-Y-LqbvlLhyphenhypheny7Hf7IdcYgY6ucyeDuk8kb/s960/photo_2025-08-22_10-36-01.jpg
បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Gary Franchi បានឲ្យដឹងថា ថៃដាក់ឈ្មោះពួកយើងក្នុងបញ្ជីខ្មៅ ក្រុមជ្រុលនិយមថៃជាច្រើនថែមទាំងបានវា.យប្រហារយើង ហើយកងទ័ពថៃ និងអ្នកសារព័ត៌មានឆ្វេងនិយមថៃ បានព្យាយាមលាបពណ៌យើង ដោយហៅលោក Michael ថាជា “អ្នកបញ្ចុះបញ្ចូល ឬជាអ្នកយកព័ត៌មានសុីឈ្នួលដែលកម្ពុជាជួល” ព្រមទាំងចោ.ទខ្ញុំថា “គ្រាន់តែជា YouTuber ម្នាក់តែប៉ុណ្ណោះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEYRjo9k8MY_6U1f-0QWebKuMfX8pK6l2bLzDhXgWzRdeZ5pO4rwXnF3A60ZTOJTkydlbLRYxePfge4ZAoWBALCsNAIaJINSfuHzk8Zo7Bhxjiy-vjc-0pk-nqSUUQfSWmFq3CLFgbbmVcND6LUhtF2nUxq62YOuo3TZ90fz3jhbsPejqwnl9Ecm6IKYS/s1280/photo_2025-08-22_10-35-58.jpg
ជាមួយគ្នានេះ លោក Gary បានគូសបញ្ជាក់ថា៖ ថៃអាចដាក់យើងក្នុងបញ្ជីខ្មៅ អាចលាបពណ៌យើងបាន ប៉ុន្តែពួកគេមិនអាចគេចពីការពិត ឬលុបចោលនូវអ្វីដែលបានកើតឡើងរួចហើយនោះទេ។ ការលើកឡើងនេះ លោក Gary ចង់សំដៅដល់កិច្ចចរចាសន្តិភាពរវាងកម្ពុជានិងថៃ ដែលមានការចូលរួមផ្ដួចផ្ដើមដោយលោក Donald Trump គឺថៃមិនអាចបំពានវាបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaAro4pKMZ-AkFnhVmB38D4Hkxrv6dl8NpFHaE0KwaQ0y0kiyVJ6Yope_LeWN05Kn74gdwf_G6oQ8m6207hS8EuOkDskQ_M6h_pBLPxPIT7EAxpyDWxSjWjfKors9JYuwYKz6yxM8s2LrZBeAGymD5-c6zUw9TapGWICLNxXnWyR6XNX4JcxkcEbFLgqka/s700/photo_2025-08-22_10-36-05.jpg
ប្រធានឆ្លើយឆ្លងព័ត៌មានសេតវិមានរូបនេះបានឲ្យដឹងដែរថា៖ នៅពេលថៃបរាជ័យក្នុងការលាបពណ៌ពួកលោក ពួកគេបានដាក់លោក និង Michael TOក្នុងបញ្ជីខ្មៅទាំងស្រុង ដែលជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរបស់ពួកលោក។ លោកបន្តថា៖ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនេះបានលាតត្រដាងពីការភ័យខ្លាចរបស់ពួកគេទៅវិញទេ ព្រោះការពិតបានទៅដល់សេតវិមានរួចហើយ។

គួរបញ្ជាក់ថា លោក Gary Franchi និង លោក Michael B Alfaro ដែលសុទ្ធតែជាបុគ្គលមានឥទ្ធពលក្នុងការបញ្ចេញសំឡេង តែងជួយផ្សព្វផ្សាយពីការពិតទាក់ទងនឹងស្ថានការណ៍ជាក់ស្ដែងរវាងកម្ពុជា-ថៃប្រាប់ទៅកាន់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQIYTwNB2Mcja0yd8qRgg9WzDsZaKtw25sdqvDp1UFRdYP_XZ7wsz8IqyFsqABLS6zgXmg6EclZdqqJ2mWQBrp06e0ocR678Bc8Sm4NX96mRccp10On6shZh9vYgYWNz98O2jxhbgHMPIgkoV2Ug2WEA5-Ba5O3GNtTup7CTLy140S9LUi3B3kFOp6eCIA/s1280/photo_2025-08-22_10-36-04.jpg

សកម្មភាពរបស់ពួកលោកដែលតែងតែធ្វើបែបនេះ ទទួលបានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល សារព័ត៌មាន និងពលរដ្ឋថៃ ជាហេតុនាំឲ្យពួកគេក្ដៅក្រហាយ បង្កើតសាច់រឿងមិនពិត ចោ.ទប្រកាន់និងលាបពណ៌ថា ពួកលោកទាំង២គ្មានតួនាទីធំដុំ និងមិនគួរឲ្យទុកចិត្តនោះទេ ប៉ុន្តែពិភពលោកមិនឆោតល្ងង់ដូចថៃយល់ឃើញឡើយ ហើយខណៈនេះអន្តរជាតិជាច្រើនចាប់ផ្ដើមដឹងពីអត្តចរិតពិតប្រាកដរបស់ប្រទេសថៃហើយ៕

អតីតបេក្ខភាពទូតអាមេរិកប្រចាំនៅថៃ បានដាក់លិខិតស្នើលោក Trump ទាមទារឲ្យថៃដោះលែងទាហានកម្ពុជា

0

(ភ្នំពេញ)៖ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃកាលឆ្នាំ២០១៧ បានដាក់លិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីស្នើសុំការអន្តរាគមន៍ឲ្យមានការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដែលថៃបានចាប់ទៅប្រគល់មកកម្ពុជាវិញ។ លោកបានលើកឡើងថា ទង្វើរបស់ថៃបានជំរុញឲ្យតម្លៃនៃបទឈប់បា.ញ់ដែលលោក Trump ខំផ្ដួចផ្ដើមបានធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1liufR2llv3NRibYZhwEagguXDEa-cQtFzr3sWu9RLIxSPYzk13zE76AlYeS1tgx3g3m0IeabYZTG8wRgxyIgsxjFa4Nfyl5pBRkDyfHwK0eYUF5vFxfa0zFceJO4h9BNmIhCNRvV3XR1GickeEMWUlsO9shc9AnR0a8cOeQvC1F3uKlDTKKj4BKcpTs/s539/photo_2025-08-22_11-29-00.jpg
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក Leewood Phu អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃកាលឆ្នាំ២០១៧ បានផ្ញើលិខិតស្នើសុំការអន្តរាគមន៍ពីលោក Donald Trump ដោយមានអត្ថន័យយ៉ាងដូច្នេះថា៖ ខ្ញុំសូមស្នើឲ្យនាក់ប្រើអំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជារឲ្យមានការដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ត្រូវបានដោះលែង ដោយគ្មានល័ក្ខខណ្ឌ និងជាបន្ទាន់ ដើម្បីធានាបានឲ្យបទឈប់បា.ញ់ដ៏រឹងមាំពិតប្រាកដ និងសន្តិភាពដ៏យូរអង្វែងមានសម្រាប់ប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeWWdMOojK5ggAK7KIpmpxw4oDjfUojXs33EmGFcUmydf1bX8b2YYFlLv1wceXGqIpw9pzM8TYNd9FN0btA9eGzscqo3Xf-knyAgPJKC15wbnwaoCh6xe_HLYzZBj1s0l3QtK8BxKfFgVAbfkBwIW3Ec7gGIrthSgKXTviSuSPTHYzUxcsRmsGhrXXLAYY/s1280/photo_2025-08-22_11-29-03.jpg

នៅក្នុងលិខិតនោះ លោក Leewood ក៏បានសរសេដែរថា៖ ប្រទេសថៃបានល្មើសនឹងកិច្ចចរចាសន្តិភាព ដោយគ្រាន់តែបទឈប់បា.ញ់បានចូលជាធរមានត្រឹមតែមួយយប់ប៉ុណ្ណោះ នៅថ្ងៃបន្ទាប់ យោធាថៃបានចាប់ពង្រត់ទាហានខ្មែរចំនួន២០នាក់ ដើម្បីធ្វើជាចំណាត់ខ្មាំង។ លោកបានបន្ថែមទៀតថា ក្រោយមកថៃក៏បានដោះលែងទាហានខ្មែរចំនួន២នាក់ ជាមួយរបួសធ្ងន់ធ្ងរដែលជាភស្តុងតាងនៃការធ្វើទា.រុណ.កម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-4t4NQH33V0_5DhSp9oJRblrc_dQJYumQe7XGy3Ap5vghrjLsVorOOn-h5RgO4JjSdP5YWn58fxt7xVXRkopl9EahCBbXlo5KbJFtNEInRGvE9ctk1qStk7VwBVNdKiPqAnr-9Z1SAqDdUaoJ2VbBYZDTLWk9PG1MxMyI-Mc-GNbYTWqSZH1hVbninmx9/s750/photo_2025-08-22_11-29-04.jpg
បន្ថែមពីលើលោក Leewood លោក Michael B Alfaro បានចែករំលែកពីលិខិតស្នើសុំការអន្តរាគមន៍នោះដោយសរសេថា៖ នៅអាមេរិក យើងមិនអត់ឱនចំពោះការសម្លុតគំរាមកំហែងបែបនេះទេ។ ថៃបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងកម្ពុជា ដោយចាប់ទាហាន១៨នាក់ជាចំណាប់ខ្មាំង។ សកម្មភាពនេះត្រូវតែបញ្ចប់ ដល់ពេលដែលត្រូវដោះលែងទាហានទាំង១៨នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIAFrVvikmx1D12mWY5_etUqln1SiYw6KVpbPf74a-DiVq8rlv2i71xDPuGa7bcsJGN-9NuCd8NeAlcrLCOYzoMS_FyyWvF1YiXfNAmvoPXRZaKAqKCxsNqXWej01lugtc52tBw_SUaYoO9_7-udo56JJ6QUclbNVNK3V4CqvFrq9X0QKk-poDP-2TDI8/s750/photo_2025-08-22_11-29-05.jpg

ទន្ទឹមនឹងនេះលោក Michael បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ ប្រជាជនអាមេរិកជាង 50 លាននាក់ដែលគាំទ្រលោក Trump និងជាអ្នកដែលស្រឡាញ់សេរីភាព នឹងឈរជាកម្លាំងជាមួយកម្ពុជាដើម្បីសន្តិភាព។ ពួកយើងនឹងមិននៅស្ងៀមនោះទេ អាមេរិកនឹងឈរជើងជាមួយជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិជានិច្ច៕

វៀតណាម​ចាយលុយ ​១​ពាន់​លាន​ដុល្លារ ​​សាងសង់​ស្ពានឆ្លង​សមុទ្រ​វែង​ជាងគេ​ទី ​៣ ​នៅ​អាស៊ីអាគ្នេយ៍

0

ហាណូយ៖ ប្រទេសវៀតណាមបើកបង្ហាញផែនការថ្មី គឺសាងសង់ស្ពានឆ្លងសមុទ្រដ៏វែងបំផុត ដែលមានចម្ងាយ ១៨ គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Ca Mau ទៅកោះ Hon Khoai ដែលជាច្រកដ៏រឹងមាំមួយនៅចុងភាគខាងត្បូងរបស់ប្រទេស ដែលត្រូវបានបិទជាតំបន់យោធាជាយូរមកហើយ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក VnExpess ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09QFlzAI3Arrhyxcmv1blpiTt2ylAEN6Y8i4vvskdHvHLiqILsUHKHWPEOhjI1v3CB0A0_TRQ1rwq-DeuXV0d96NOPCwgr0TF7wlEVkQ0OaNXbBV0nu55UpLIks_-oJOIVh1SH8osYl4l-eTR8Shz-UKwPZ6RYfy-Fq7NjvHT3LfFZubAN-eN-CN4j5Ti/s1200/535512699_1203065198530099_8828729356518798045_n.jpg

គម្រោងនេះចាប់ផ្ដើមបើកដំណើរការកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នឹងសាងសង់តាមស្តង់ដារអន្តរជាតិឆ្លងកាត់សមុទ្រ ដែលទំនើប និងវែងជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយផ្លូវទៅមកចំនួន ៤ និងមានល្បឿនចរាចរណ៍ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងតម្លៃប្រមាណជាង ២៥.៧ ពាន់ពាន់លានដុង (ឬ​ ១ ពាន់លានដុល្លារ) ស្ពាននេះនឹងចាប់ផ្ដើមពីផ្លូវល្បឿនលឿន Ca Mau-Dat Mui ហើយលាតសន្ធឹងឆ្លងកាត់សមុទ្រ មុនពេលបញ្ចប់នៅជម្រាលភ្នំថ្មក្រានីតនៃកោះ Hon Khoai ។ ការបញ្ចប់ត្រូវបានរំពឹងទុកថានៅចុងឆ្នាំ ២០២៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH95arToFIqm22SmPnMn0FYH5MJLPTqJiqAwWSXgjYvsyGSRiV3Rh9phC3N7bOH4QpvU-zVNO0YQSDIXThY4BM1jTPaXwu5rv1NFKgzFupu6H4sEwhHFfqsrjXQOucIIxkFBA2Xk6V0Qo4wnlgacBN8LPjrLSnquv0IDTDzZuPBLRTTUMSzSemvJ5hHe3X/s1242/534623934_1203064925196793_5894090382668163644_n.jpg

ទោះជាយ៉ាងណា មិនត្រឹមតែគម្រោង Hon Khoai ប៉ុណ្ណោះទេ កំពង់ផែទឹកជ្រៅដ៏ធំក៏កំពុងត្រូវបានសាងសង់នៅលើកោះនេះផងដែរ រាប់បញ្ចូលទាំងចំណតប្រវែង ១,១០០ ម៉ែត្រ ដែលមានសមត្ថភាពទទួលនាវារហូតដល់ ២៥០,០០០ DWT និងអាចផ្ទុកទំនិញបាន ២០ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ផ្លូវល្បឿនលឿន Ca Mau-Dat Mui ប្រវែង ៨០ គីឡូម៉ែត្រ ដែលមានល្បឿនចរាចរណ៍ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYZiRIewYrCWuPM6EFEPC3dPRDaSeq4fhpVPUYZbhat3LHIEpu5cXUfI8WcpYBq3kcBz8UyUszucwshZQamjv8bTdy311pPGcB3Lrp4fgbMyD-JKopKt55tCGOORIHzA8ClcCCnYSqiQZLuNo9kls6mY_m0hKX7V-Eq6qdbdv9ZWGK8NyYp4CRSRLn46I/s1920/image_2025-08-22_08-57-27.png

នៅពេលបញ្ចប់ គម្រោងធំ ៗទាំងបីខាងលើនេះ (ស្ពាន កំពង់ផែ និងផ្លូវល្បឿនលឿន) វានឹងបង្កើតការតភ្ជាប់ដោយគ្មានថ្នេរពីព្រំដែនភាគខាងជើង រហូតដល់ភាគខាងត្បូងបំផុតនៃប្រទេសវៀតណាម។ ការអភិវឌ្ឍន៍នឹងមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការការពារ និងសន្តិសុខ នៅក្នុងតំបន់ដែលស្ថិតនៅជិតផ្លូវដឹកជញ្ជូនអន្តរជាតិសំខាន់ៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LNl3Mx-gM2FGycMttFqwfpAxDNa8DGpEnIdj9mf9WWsHNUf87gBhuCOrn2c8aAoxr32LBUejCu6gx7aIAqDUJ1UMKPrKNKtBZ_HEaYSPORTg52CNxHyUvjaKC3M7vnyxfbPgxaI_6mD_7qZInvWcxVz1aJCEx_We0xxIP3UjvLmSmRy7lKlZC1Md_mCY/s1920/image_2025-08-22_08-57-28.png

ជាមួយប្រវែង ១៨ គីឡូម៉ែត្រ វានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេក្នុងប្រទេសវៀតណាម និងវែងជាងគេទីបីនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់ប្រទេសប្រ៊ុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់ប្រទេសម៉ាឡេស៊ី (២៤ គីឡូម៉ែត្រ)។ នេះបើយោងតាមវិទ្យាស្ថានជាតិដែក និងដែកថែបអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3xLduHKpb7nxfn8_HEbLVTnj-V_ldTDY3p4nvOLCFJ4VY_cm1ZcSy54cOEGD8Occ-Aed7nkG4d2qeMZ6cDaryo1kPgYtxBu_Fn4AIAbnRixWmArJb8XP4JIGm_l9o8AAUSBlftOlB4m4kcIeDC5YKkMVubFZGMl9LxPzxiOEeoD3aYK6X_DXmhqYYLIiY/s2720/image_2025-08-22_09-03-11.png

គួរបញ្ជាក់ថា Hon Khoai គឺជាកោះតូចមួយ ប៉ុន្តែមានភាពទាក់ទាញខ្លាំង ហើយមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ ជាមួយនឹងកំពូលភ្នំខ្ពស់បំផុតរបស់វាឡើងដល់ទៅ ៣១៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ គ្របដណ្តប់លើផ្ទៃដីប្រហែល ៤ គីឡូម៉ែត្រការ៉េ កោះនេះនៅតែគ្មានមនុស្សរស់នៅឡើយ លើកលែងតែយោធាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgISZ_mjoimS6jGnWCKKOOgznkCGAnE3OD7TFMRvVmMX-TqNVWSfHiTBG-FzGLenmjGzn6qMQAtK6GEO0eWjIusGBDdoTVpETERwgwcHZMU_t319IZP01Ah4FOjU_Vy34pfGAIpAEGnrl4IJSLk4bPbQzxZgF2OVQxVNQO2y5ZftXziaEgevvDVjrZDGe/s2000/image_2025-08-22_09-03-09.png

លោក Pham Thanh Ngai ប្រធានគណៈកម្មាធិការប្រជាជន Ca Mau បានឲ្យដឹងថា ខេត្តនេះគឺជាខេត្តតែមួយគត់ដែលនៅជាប់សមុទ្រទាំងបីជ្រុង។ ជាពិសេស វាស្ថិតនៅក្នុងទីទាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់ផ្លូវដឹកជញ្ជូនអន្តរជាតិ។ បន្ថែមពីនេះ លោក Ngai ជឿថាវាជាបេះដូងនៃផ្លូវសមុទ្រនៅអាស៊ីអាគ្នេយ៍ ដែលនឹងក្លាយជាទីតាំងដ៏ល្អសម្រាប់កំពង់ផែទឹកជ្រៅ និងជាច្រកទ្វារសេដ្ឋកិច្ចថ្មីរបស់ប្រទេសវៀតណាមនៅព្រំដែនភាគខាងត្បូងផងដែរ៕

រដ្ឋាភិបាលកំណត់យកថ្ងៃទី១២ ឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា

0

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីជាការលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ក្នុងបុព្វហេតុជាតិមាតុភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1hhlwEAmIr05hJPuEDeAqkEXlSF8kv_jIy7SDyG9N83EorHop8vZkAQR2X2rdVpO-qd9DwypuJ2xxT3tcbTQoebNfDY7IyeEeohB3w3sKWKg_ekz-jG7AeAeG37f8uJzCafPy2tE_o8cd643wUeP9KR5zE75ImMbhzn8M4LaxI3RuSijNtZ0o3h2_45t/s900/image_2025-08-22_10-08-25%20(2).png

យោងតាមអនុក្រឹតស្ដីពី ទិវាអតីតយុទ្ធជន និង និវត្តជន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃនិងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZKGoarRTZYGzVDNxLXPDHH9zPE1LvsPHnHerIb5f1RPO73Uq8MHAuRXOCRJhnp3JomGQhgQYkEmYBrj2sO0oosFTmurMFaVEqE3hPSxaWtISVbKvlye0R8auiLR9YvimTzBq4D0r45xwxYp96MawOC2w-EgsXGOltVGiW49gbzmCBVGvfO979b_VyYoEk/s900/image_2025-08-22_10-08-25.png
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNqKKquBNqBaqshvwPfLuA1AaT_LLlyzf8xLXcQW3g5bkzWdA0mJg_joGoWdlEtYlBvXcJgbdWUYROBrwFLeRSfcmaFzoEu53-YlFjaAbO4SGPzlYClRPcGo6JJWBRcTr4E0eruZcO-dQ3a2JhPqr75UlM1ULFd9VsIWqfofoM1VuPX7YZXIvA_DpMHkXy/s800/photo_2025-08-22_08-52-27.jpg

លិខិតខាងលើនេះក៏បានគូសបញ្ជាក់ផងដែរថា រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ នឹងត្រូវទុកជានិរាករណ៍ ឬលុបចោលមិនអនុវត្តបន្តទៀតឡើយ។ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXak-1iq6u_kJp_FLvUDEwKsYN7Y0sYYaOYUgQjVuHW5KQ2LYtl4Ir0G5WsbimF_QcThduBWfTrNdPOTrujabk-iFb9JAwMtkMKpXdMk6EuMnL__9Yz9oR504fkE8veeZxHhnKjX41HYlZJ9G-omKG-QwihxXi-jEn2YTdNZKQWiHTS1SddDBPDab9suC7/s1200/photo_2025-08-22_08-52-28.jpg
គួរបញ្ជាក់ថា អតីតយុទ្ធជន សំដៅដល់អតីយោធិន នគរបាលជាតិ មន្រ្តីរាជការសុីវិល មន្រ្តីជាប់កិច្ចសន្យា កងសេនាជន កងជីវពល និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីប្រទេសជាតិ តាមការកំណត់ដោយច្បាប់។ ចំណែក និវត្តជន សំដៅលើជនពិការ ឬជនដែលបានបាត់បង់សមត្ថភាពបំពេញការងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_MWv1zLb7mAqFjWgrJ2UnT6pNn57Lsb47XB5QFDGASTt5S1Ptrxb1Vvz2UXDmaxjFpyqfeyIQrgkuUEBRDCiJcNQPP8MZhwXceLVqenE1-1REx-v8XFXnob-wuopENkPuh2KDeTa0gK81l39T7wLAFY8xUI1iqHu2y72hETCxtyQ4aIY6alXiHBk95dzF/s1280/photo_2025-08-22_08-52-31.jpg

ដូចនេះ ការសម្រេចរៀបចំឲ្យមានការប្រារព្ធទិវាដូចខាងលើនេះ គឺជាការលើកតម្កើង ផ្ដល់តម្លៃ និងការសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ សម្រាប់ពួកគាត់ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈា.មស្រស់ក្នុងការការពារជាតិមាតុភូមិ៕

សុខ សីឡាលីន ច្រៀងយីកេលាយអង់គ្លេសអរគុណលោក Alfaro និងបង្ហាញពីសន្តានថៃ

0

តារាចម្រៀង សុខ សីឡាលីន បានបញ្ចេញសំឡេងក្នុងទម្រង់យីកេដោយច្រៀងភាសាខ្មែរលាយភាសាអង់គ្លេសថ្លែងអំណរគុណទៅកាន់លោក អាល់ហ្វារ៉ូ ដែលចុះមកផ្សាយផ្ទាល់ពីទិដ្ឋភាពជាក់ស្តែង។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងនេះក៏បានបង្ហាញពីសន្តានរបស់ថៃបានវាយប្រហារមុនជាចោររង្វេងប្រវត្តិសាស្រ្តសត្វរមិលគុណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi75u31wMYSYJ-wQj0MR5r6y3PwwZysOw693GpGTi66HuauhyFmLja-Whlu8o1qm6PsRO856yHrVVe1AToCwhTrZ4zoqYPxxuGyh8IPPiQsIoRC5IOLTqKCwGtQo_ZreSNV25CLfjZcR24pqHOJuxBvru8U65Bh5zE5Slp9NleDGcDiVFzaDSwoRXuLGCJw/s2048/image_2025-08-21_15-48-28.png
ទន្ទឹមនឹងជម្លោះព្រំដែនរវាងខ្មែរនិងថៃគេបានឃើញសិល្បករ សិល្បការិនី បានចេញបទចម្រៀងផ្សេងៗគ្នាទាំងទម្រង់សម័យ រ៉េប និងលាយឡំទម្រង់ប្រពៃណីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងនោះតារាចម្រៀង សុខ សីឡាលីន ក៏បានបញ្ចេញទេពកោសល្យរបស់ខ្លួនក្នុងទម្រង់លំនាំបទយីកេ លក់ផ្សារ ជាមួយនឹងការច្រៀងជាភាសាជាតិនិងភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY8VRH5U7tyb19WcuLt3ON2_UD7-0TAmhqVEzhlV2HIt41XnZZFdrjUyPO1M69kkn7z_JuY2FdXGv_dGPSgM5n8SW607S8WrI5OmNWSJxbdbtuX2uMzW-a3P816ghPhAJLcnWPUtODR9bhyCMlQFDZ6gvaMLVPKuc-kH0B977_IZXD1fbRmEHgJgSPjNqm/s2048/image_2025-08-21_15-48-31.png
ក្នុងអត្ថន័យចម្រៀងរបស់កញ្ញា សុខ សីឡាលីន បានលើកឡើងពីភាពស្រស់សង្ហារបស់ អាល់ហ្វារ៉ូ ភ្នាក់ងារអាម៉េរិកចុះមកដល់កម្ពុជាចំពេលវេលាដែលកម្ពុជាត្រូវការសន្តិភាពជាមួយនឹងការគាំទ្រ ស្រលាញ់និងស្វែងយល់សេចក្តីពិតពីកម្ពុជាបង្ហាញទៅកាន់ពិភពលោកហើយប្រជាជនកម្ពុជាពិតជាមិនអាចភ្លេចគុណនេះបាន។ បទចម្រៀងទម្រង់យីកេនេះក៏បានបង្ហាញថាថៃជាអ្នកវាយប្រហារមុន ជាចោរប្រវត្តិសាស្រ្ត សាងកំហុសធ្ងន់ ដោយសារតែផ្ទៃក្នុងខ្លួនឯងបែកបាក់បង្កចរិតធូរថ្លៃឱ្យកម្ពុជារងគ្រោះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBHi93wPrIMlAyLtVHClJttGL1KZOG9Ge_u_La2HRxlf9X5ndKSCCK9tR5TDsVJFyHE8Tf3JExJFlpV9d_SE0lhkbG0vv24IjklZ8kT98kv4IKleL4s35KEPgkfV_3Hvq77dGYSdAgtBVcUM_EhygkjMCPAyI_NfbZLP20KY1sVJ1jeTOGqgl6NrVvVjN/s853/image_2025-08-21_15-48-37.png

យ៉ាងណាមិញ បទចម្រៀងមួយបទនេះរបស់តារាចម្រៀង សុខ សីឡាលីន ទទួលបានមតិចម្រុះពីសាធារណជន។ អ្នកមួយចំនួនក៏បានសរសើរ ប៉ុន្តែអ្នកមួយចំនួនរិះគន់ថាតារាចម្រៀងរូបនេះច្រៀងកាច់តុងពេក៕

Lee Chae Min ទទួលស្គាល់ថាមានសម្ពាធពេលថតរឿងជាមួយ YoonA ជំនួសតំណែង Park Sung Hoon

0

តារាសម្តែងវ័យក្មេងកើតក្នុងឆ្នាំ២០០០ Lee Chae Min បានទទួលស្គាល់ថាមានសម្ពាធពេលជំនួសតារាសម្តែង Park Sung Hoon ដើម្បីសម្តែងជាមួយ YoonA ក្នុងរឿង «Bon Appétit, Your Majesty »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzp_I8qCevtrZwb9stckyjFyg_VNU9w9Pv_qNQnpFL5tfngM0IdlqP3xnDYe73c2E8fZ6rv7y_BO0vmLS6FQrkfUmEsGv3uoykmZg8uVmXIpl3Jxl79aeG1RJNRIy68lD0jlX_Dk1pmvFstu13Zwzro-7Z-GunX7n01NHJKKorYoEeXypOuep2Y6ib9bW/s1340/image_2025-08-21_11-32-39.png
ខ្សែភាពយន្តនេះនេះកត់សម្គាល់ការវិលត្រឡប់របស់ YoonA ហើយក៏ជាលើកទីមួយដែរដែលនាងនិង Lee Chae Min ក្លាយជាគូស្នេហ៍ក្នុងសាច់រឿង។ ពីមុនតួនាទីរបស់ Lee Chae Min ត្រូវបានប្រគល់ឱ្យ Park Sung Hoon ប៉ុន្តែតារាប្រុសរូបនេះបានដកខ្លួនចេញមុនការថតដោយសារតែរឿងចម្រូងចម្រាសផ្ទាល់ខ្លួនមិនបានពិនិត្យចែករំលែករូបភាពអាសអាភាស។
បើតាមសម្តីរបស់ YoonA បានបញ្ជាក់ថានាងមិនខ្វល់ខ្លាំងពេកអំពីការផ្លាស់ប្តូរតួឯកប្រុសនៅក្នុងគម្រោងនោះទេ ហើយគ្រាន់តែផ្តោតលើតួនាទីរបស់នាងប៉ុណ្ណោះ។ ជាមួយគ្នានេះ Lee Chae Min បានសារភាពថា ការចូលរួមក្នុងក្រុមភាពយន្តយឺតបានធ្វើឱ្យលោករងសម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBu6XVVGz4mAURyrbsJ9Nid_52DI86_ZhmD4zKQbyzrPLKMvTZLSL3lwr9CK0TrMSSl2aImN0jaJTLNNpwyVesSxGjudt_8xkm4dWztAA1GNyTU5LHi_7qiIyRLVnF0Q70AgMfQerj3Yit4TvF79V0QcOFjnG1n2M2rqLXxBiRVQFC30hD1WKvZYd0LIXG/s1350/image_2025-08-21_11-32-40.png

«វាជាការពិតដែលខ្ញុំមានពេលតិចតួច ដូច្នេះខ្ញុំមានអារម្មណ៍ថាមានបន្ទុក និងទំនួលខុសត្រូវច្រើន។ ប៉ុន្តែអ្នកដឹកនាំរឿង Jang Tae Yoo តែងតែធ្វើការណាត់ជួប ដូច្នេះខ្ញុំអាចចូលរួមការអានស្គ្រីបជាក្រុម និងកំណត់បុគ្គលិកលក្ខណៈ ការបញ្ចេញមតិ និងការសន្ទនារបស់តួអង្គឱ្យបានច្បាស់លាស់។ លើសពីនេះ សហតារារបស់ខ្ញុំក៏គាំទ្រ និងជួយខ្ញុំច្រើនផងដែរ»។
យោងតាមអ្នកដឹកនាំរឿង YoonA និង Lee Chae Min អ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងតួនាទីរបស់ពួកគេនៅពេលនេះ។ សម្រាប់លោក ភាពយន្តនេះមិនត្រឹមតែបង្ហាញពីអាជីពជាចុងភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងវិញនូវសិល្បៈធ្វើម្ហូបតាមរបៀបសម្បូរបែប និងចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRVO5IxGWZf595aa5HKENwSf0NDfR-YWqrE1VTw7_5TeWMU_ezbqrUZHNancZj4-Ludiw2THj34f_bx0ZTwoVasFVTKSf3D87H3v-VjSCytP1B5pygS8NbEIOzwLRG3mioFEGlJGRtI48D9quNSnBsOm2-EdJpKTnygw5lMW01Li9hLbdZf4QXE-DZ8y2/s1780/image_2025-08-21_11-32-42.png

«Bon Appétit, Your Majesty» នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៣ ខែសីហា ហើយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តដែលសម្តែងដោយតារាល្បីផ្សេងទៀត។ រឿងនេះបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយម និយាយអំពីតួឯកស្រីដែលជាមេចុងភៅជនជាតិបារាំងដែលទទួលបានពានរង្វាន់ ដែលបានធ្វើដំណើ រត្រឡប់ទៅអតីតកាល ៥០០ ឆ្នាំមុននិងបានជួបតួឯកប្រុសដែលជាស្តេចផងដែរ៕

គណបក្សភូមិចៃថៃបង្ហាញគោលជំហរលុបកិច្ចព្រមព្រៀង MOU ២ច្បាប់ជាមួយកម្ពុជាព្រោះ​ខ្លាច​ថៃ​ខាតផល​ប្រយោជន៍

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ គណបក្សភូមិចៃថៃបានចេញសេចក្កីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រំដែនថៃ ។ នាថ្ងៃអនាគត ថៃនៅតែអាចចរចាទ្វេភាគីជាមួយកម្ពុជា បើទោះជាគ្មានកិច្ចព្រមព្រៀងទាំង២ច្បាប់ក្តី ។

កាលពីថ្ងៃទី២១ ខែសីហា គណបក្សភូមិចៃថៃបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារថា ដោយសារអសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការប៉ះទង្គិចគ្នាកន្លងមក ធ្វើឱ្យពលរដ្ឋថៃលើកឡើងពីការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០០១ ជាមួយកម្ពុជាកាន់តែច្រើន ។ ភាគីថៃបានចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀង MOU រហូតដល់ជាង៦០០លើក ។

ទោះជាពេលនេះ សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភូមិចៃថៃបានចូលរួមថែទាំពលរដ្ឋភៀសសឹកនៅជម្រកបណ្តោះអាសន្នក្នុង៤ខេត្ត រួមមាន ៖ ខេត្តបុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ប៉ុន្តែគណបក្សភូមិចៃថៃបានតាមដានរឿងកិច្ចព្រមព្រៀងនេះរហូតមក ។ មតិយល់ស្របឱ្យលុបចោលកិច្ចព្រមទាំង២ច្បាប់ គឺបានលើកឡើងពីផលប៉ះពាល់នៅព្រំដែន ហើយចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ ខណៈមតិពុំយល់ស្របផ្តល់ហេតុផលថា ចាំបាច់ត្រូវរក្សាទុកកិច្ចព្រមព្រៀងនេះសម្រាប់ចរចាជាមួយកម្ពុជា ។

កិច្ចព្រមព្រៀងឆ្នាំ២០០០ គឺជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបង្គោលព្រំដែនគោក គឺជាតំបន់ដែលកម្ពុជា-ថៃនៅមានជម្លោះពុំទាន់ដាច់ស្រេច ។ រីឯកិច្ចព្រមព្រៀងឆ្នាំ២០០១ ពាក់ព័ន្ធនឹងការបែងចែកដែនសមុទ្រដែលសម្បូរដោយភោគទ្រព្យធម្មជាតិយ៉ាងច្រើន ជាពិសេស ឧស្ម័នធម្មជាតិ ។

គណបក្សភូមិចៃថៃយល់ថា ប្រសិនបើលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ នាថ្ងៃអនាគត ក៏កម្ពុជា-ថៃនៅតែចរចាទ្វេភាគីបាន ។ ដូច្នេះ ស្ថានការណ៍បច្ចុប្បន្ន សមស្របបំផុតដែលសភាតំណាងរាស្ត្រថៃគួរពិចារណាពីការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់នេះ ។

គណបក្សភូមិចៃថៃបានដាក់សំណើបន្ទាន់មួយទៅសភាតំណាងរាស្ត្រឱ្យបង្កើតគណៈកម្មការសិក្សាពីការលុបកិច្ចព្រមព្រៀងឱ្យមានផលប៉ះពាល់តិចតួចបំផុត ។ ពេលគណៈកម្មការនេះពិចារណាពីទិន្នន័យគ្រប់ជ្រុងជ្រោយរួចហើយសម្រាប់បង្ហាញសាធារណជន ចុងក្រោយ គួរស្តាប់សំឡេងពលរដ្ឋក្នុងការធ្វើប្រជាមតិដើម្បីតម្លាភាព និងមានការទទួលស្គាល់ពីពលរដ្ឋនៅទូទាំងប្រទេស ។

ហេតុនេះ គណបក្សភូមិចៃថៃសូមអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ពីព្រោះគណបក្សនយោបាយត្រូវសាមគ្គីគ្នាការពារជាតិ និងដោះស្រាយបញ្ហាជាតិ ៕

អស់ពីលោកជំទាវ មិថុនា ភូថង នៅមានត្រកូល ភូថង ម្នាក់ទៀត កំពុងកាន់តំណែងធំនៅខេត្តកោះកុង

0

ថ្មីៗនេះ លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ តែងតាំង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បន្ទាប់ពីកាន់តំណែងជាអភិបាលខេត្តកោះកុង ចំនួន ២អាណត្តិ តាំងពីឆ្នាំ២០១៧-ដល់ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhikixSv769s980oouPoXmK-ROPGN5r6vRYISFtq_Ctd6nkFtePb-zI4jLpzsl_gDFnyoGpCMKTo294fS7r3CIsd4SVnq0fWCgWvM1ZWc4gJOG1BVmK1rsKlEoCF5suU8OYhvID5sMrZAF1aH73Bv6QlUlYJGeDnqNkjjMC7lMema70ytJDU47KhKuQv9gE/s1024/image_2025-08-22_09-00-13.png

ក្រោយពីការចាកចេញរបស់លោកជំទាវ ក៏នៅមានត្រកូលភូថងម្នាក់ទៀត កំពុងកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទ គឺលោក ភូថង សេរីវុឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtdeAXRPUNqRUzFMqhpKRjLbiEY-sk1oMKGgAmQKAXbTxBItsXRXnbye9vGIHR0GF0ZOJUaDw4rsZGfFBGpI_pZNwkg8PjkYr8Rk9d3TF5O5jxSyjYEG84YJcpGCns4NEt3msvnnK0nwBfAyTjCQEii2vrBwiPO0Xax4XrBRfsX8zjFTf6h7RdAv6JV0qK/s1024/image_2025-08-22_09-00-14.png

លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកជំទាវ មិថុនា ភូថង និងជាកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_7mhhSgIbaX8hFjzr2cQJHkzlIQVg2YhPc_VWra4gaPtF4D24pFzDKSCYT-fjfz4vcVbRoQilaLrlAjLiGAB3e2NyPjKfoK8ri40kMV6raZNU4eMfB-l5Iyyfs6cIEt8GDHDeGg_UC3N6PL0n3LC5GM2rTitsP86zpeK-vKR-bMZFw18BVdUnIKDw3_x/s696/image_2025-08-22_09-00-15.png

ភូថង ត្រូវបានគេស្គាល់ថា ជាវង្សត្រកូល មួយដែលតែងតែកាន់តំណែងធំៗនៅក្នុងខេត្តកោះកុង ចាប់តាំងពីជីតា រហូតដល់ចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWQjTycMZg-gB8cDV8mONeXDydsjn_MSYNDPLD4qbWUe8pz6hXfPx4yzMaQPB3RlS4Uh2QpFqsoAVeolUFySwpoAJknUR5lI-aNynC6i0Y7aNGXnp_P6BERJ_HGXtoDycKjbgaULnZRnTUe-np0CjXvT4FqEH5AGJY-a-DITRazOvT5oVvK0M-hXcBk6Y/s960/image_2025-08-22_09-00-15%20(2).png

ជីតារបស់លោកជំទាវ មិថុនា ភូថង គឺលោកព្រឹទ្ធាចារ្យ សាយ ភូថង ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង ដោយសារលោកជាមនុស្សម្នាក់នៅក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនបដិវត្តខ្មែរ (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ដែលជួយរំដោះកម្ពុជាចេញពីរបបប៉ុល ពត និងជាចលនាក្រោកឈរប្រឆាំងនិងអណានិគមបារាំង៕

ហ្សេលេនស្គី ប្រកាសមិនព្រម​កាត់ដីឱ្យរស្សុី ប្តូរយកសន្តិភាព

0

ប្រធានធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានត្រៀមខ្លួនជាស្រេច ក្នុងការជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYaE-WrKHZHq0PmzQyUiWm8sKtZI3RDy78glLGUaAeUI-2VyK_Z2SDvQ2cSFT01ZUls6zGMgdw5AEeACG0N28nYSzyXLbJLrwLNqKEGwb_NhWje44Xtv6WlcGbW4xH5yDnLMN3RxEoS_VMdsoLjQdfGDkGBvbmCF786SymzS36WJi43e1HMkaBUjTSgSB/s1280/image_2025-08-21_16-13-06.png

មុននឹងឈានដល់កិច្ចប្រជុំនេះ រុស្សុី បានដាក់សំណើ២ទៅកាន់អ៊ុយក្រែន ដោយត្រូវបោះបង់គំនិតចង់យកឧបទ្វីបគ្រីមៀ និងគោលបំណងចូលជាសមាជិកអង្គការ NATO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQed4rm_qZIg9MzIWfrqBYHJJgxjCeSFSkiZCs2yDlA0ohC1yb1bP8jP_1opJqPZKruw6i2kBckFACnksv5Rhw_qN1kL2jNtFChT12Vk0IZ-rStv5tqhywDnUh4osDjxQ7SZLWGH-bt5Rqm8UtKuOyjO0vQugKkQBRCJkH2a4GfSTu4P7mVieiGl1NLs0y/s2796/image_2025-08-21_16-13-08.pngជុំវិញបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសយ៉ាងដាច់អហង្ការថា៖” អ៊ុយក្រែន នឹងមិនឱ្យបាត់ទឹកដី ដើម្បីប្តូរយកសន្តិភាព ពីប្រទេសរុស្សុីដែលកំពុងឈ្លានពានខ្លួននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzpv9WzVOJ4AUjDE4nIx2IacbNXUynnEAoBykf5veYoCqt-pd6DVoMndeOGhQZp_I9SNyp8EQMSo98xEUVmCcJKXALp1NDmCidVB8UAwdTwhPCcOdPhqZNvyiwtne5HlcYqjsDLG4lsV1MnIhv2yAv99t015-olN-yOONMbgAHfu8Qzt_L0rRrIhqg3Qc/s1600/image_2025-08-21_16-13-07.png

ជំនួបរវាងលោកពូទីន និងលោក ហ្សេលេនស្គី ទំនងជាធ្វើឡើងនៅសប្តាហ៍ខាងមុខទៀត ដោយមានការធានាសន្តិសុខពីលោកដូណាល់ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz7BUBoosiFAokyJpsXw9UH5r8MbGCVX3ejdVOt6n7FKZu0qo2Q-hlcnorev97t7ZtGH_PWGplZY4zpGRuX4aUgSFJYI7oGJdY8ywYoBB7HmUNE_kac6cm1o3FhLjd_1Rogt-ZldSt_iGBfcrA-6yfz5uQAF8S0nE8U2aBZ5DNLd3ShxkkH4Q2zaE4e8AW/s1600/image_2025-08-21_16-13-10%20(3).png

គួរបញ្ជាក់ថា ឧបទ្វីបគ្រីមៀ គឺជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីជំនួសវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6aI7Tt_pdpN9XNNAm66j2vGbDnRjh9wx3hdmz6R6HPweXriV8gwY83OKt_IkMi5dDQtKLUyMGl6raZxHJOxbU7RVXO_kqkklaTHHGjQKdczSi7oAmCw_o3H3Htm1YvTQLloN3RDJRtHf7rfAE66crLcrQebZA4YPtO7wh-D2dFTvHwZ20BZJ_FqmEZZ9G/s1600/image_2025-08-21_16-13-11.png