Home Blog Page 323

អស់ពីលោកជំទាវ មិថុនា ភូថង នៅមានត្រកូល ភូថង ម្នាក់ទៀត កំពុងកាន់តំណែងធំនៅខេត្តកោះកុង

0

ថ្មីៗនេះ លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ តែងតាំង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បន្ទាប់ពីកាន់តំណែងជាអភិបាលខេត្តកោះកុង ចំនួន ២អាណត្តិ តាំងពីឆ្នាំ២០១៧-ដល់ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhikixSv769s980oouPoXmK-ROPGN5r6vRYISFtq_Ctd6nkFtePb-zI4jLpzsl_gDFnyoGpCMKTo294fS7r3CIsd4SVnq0fWCgWvM1ZWc4gJOG1BVmK1rsKlEoCF5suU8OYhvID5sMrZAF1aH73Bv6QlUlYJGeDnqNkjjMC7lMema70ytJDU47KhKuQv9gE/s1024/image_2025-08-22_09-00-13.png

ក្រោយពីការចាកចេញរបស់លោកជំទាវ ក៏នៅមានត្រកូលភូថងម្នាក់ទៀត កំពុងកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទ គឺលោក ភូថង សេរីវុឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtdeAXRPUNqRUzFMqhpKRjLbiEY-sk1oMKGgAmQKAXbTxBItsXRXnbye9vGIHR0GF0ZOJUaDw4rsZGfFBGpI_pZNwkg8PjkYr8Rk9d3TF5O5jxSyjYEG84YJcpGCns4NEt3msvnnK0nwBfAyTjCQEii2vrBwiPO0Xax4XrBRfsX8zjFTf6h7RdAv6JV0qK/s1024/image_2025-08-22_09-00-14.png

លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកជំទាវ មិថុនា ភូថង និងជាកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_7mhhSgIbaX8hFjzr2cQJHkzlIQVg2YhPc_VWra4gaPtF4D24pFzDKSCYT-fjfz4vcVbRoQilaLrlAjLiGAB3e2NyPjKfoK8ri40kMV6raZNU4eMfB-l5Iyyfs6cIEt8GDHDeGg_UC3N6PL0n3LC5GM2rTitsP86zpeK-vKR-bMZFw18BVdUnIKDw3_x/s696/image_2025-08-22_09-00-15.png

ភូថង ត្រូវបានគេស្គាល់ថា ជាវង្សត្រកូល មួយដែលតែងតែកាន់តំណែងធំៗនៅក្នុងខេត្តកោះកុង ចាប់តាំងពីជីតា រហូតដល់ចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWQjTycMZg-gB8cDV8mONeXDydsjn_MSYNDPLD4qbWUe8pz6hXfPx4yzMaQPB3RlS4Uh2QpFqsoAVeolUFySwpoAJknUR5lI-aNynC6i0Y7aNGXnp_P6BERJ_HGXtoDycKjbgaULnZRnTUe-np0CjXvT4FqEH5AGJY-a-DITRazOvT5oVvK0M-hXcBk6Y/s960/image_2025-08-22_09-00-15%20(2).png

ជីតារបស់លោកជំទាវ មិថុនា ភូថង គឺលោកព្រឹទ្ធាចារ្យ សាយ ភូថង ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង ដោយសារលោកជាមនុស្សម្នាក់នៅក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនបដិវត្តខ្មែរ (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ដែលជួយរំដោះកម្ពុជាចេញពីរបបប៉ុល ពត និងជាចលនាក្រោកឈរប្រឆាំងនិងអណានិគមបារាំង៕

ហ្សេលេនស្គី ប្រកាសមិនព្រម​កាត់ដីឱ្យរស្សុី ប្តូរយកសន្តិភាព

0

ប្រធានធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានត្រៀមខ្លួនជាស្រេច ក្នុងការជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYaE-WrKHZHq0PmzQyUiWm8sKtZI3RDy78glLGUaAeUI-2VyK_Z2SDvQ2cSFT01ZUls6zGMgdw5AEeACG0N28nYSzyXLbJLrwLNqKEGwb_NhWje44Xtv6WlcGbW4xH5yDnLMN3RxEoS_VMdsoLjQdfGDkGBvbmCF786SymzS36WJi43e1HMkaBUjTSgSB/s1280/image_2025-08-21_16-13-06.png

មុននឹងឈានដល់កិច្ចប្រជុំនេះ រុស្សុី បានដាក់សំណើ២ទៅកាន់អ៊ុយក្រែន ដោយត្រូវបោះបង់គំនិតចង់យកឧបទ្វីបគ្រីមៀ និងគោលបំណងចូលជាសមាជិកអង្គការ NATO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQed4rm_qZIg9MzIWfrqBYHJJgxjCeSFSkiZCs2yDlA0ohC1yb1bP8jP_1opJqPZKruw6i2kBckFACnksv5Rhw_qN1kL2jNtFChT12Vk0IZ-rStv5tqhywDnUh4osDjxQ7SZLWGH-bt5Rqm8UtKuOyjO0vQugKkQBRCJkH2a4GfSTu4P7mVieiGl1NLs0y/s2796/image_2025-08-21_16-13-08.pngជុំវិញបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសយ៉ាងដាច់អហង្ការថា៖” អ៊ុយក្រែន នឹងមិនឱ្យបាត់ទឹកដី ដើម្បីប្តូរយកសន្តិភាព ពីប្រទេសរុស្សុីដែលកំពុងឈ្លានពានខ្លួននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzpv9WzVOJ4AUjDE4nIx2IacbNXUynnEAoBykf5veYoCqt-pd6DVoMndeOGhQZp_I9SNyp8EQMSo98xEUVmCcJKXALp1NDmCidVB8UAwdTwhPCcOdPhqZNvyiwtne5HlcYqjsDLG4lsV1MnIhv2yAv99t015-olN-yOONMbgAHfu8Qzt_L0rRrIhqg3Qc/s1600/image_2025-08-21_16-13-07.png

ជំនួបរវាងលោកពូទីន និងលោក ហ្សេលេនស្គី ទំនងជាធ្វើឡើងនៅសប្តាហ៍ខាងមុខទៀត ដោយមានការធានាសន្តិសុខពីលោកដូណាល់ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz7BUBoosiFAokyJpsXw9UH5r8MbGCVX3ejdVOt6n7FKZu0qo2Q-hlcnorev97t7ZtGH_PWGplZY4zpGRuX4aUgSFJYI7oGJdY8ywYoBB7HmUNE_kac6cm1o3FhLjd_1Rogt-ZldSt_iGBfcrA-6yfz5uQAF8S0nE8U2aBZ5DNLd3ShxkkH4Q2zaE4e8AW/s1600/image_2025-08-21_16-13-10%20(3).png

គួរបញ្ជាក់ថា ឧបទ្វីបគ្រីមៀ គឺជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីជំនួសវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6aI7Tt_pdpN9XNNAm66j2vGbDnRjh9wx3hdmz6R6HPweXriV8gwY83OKt_IkMi5dDQtKLUyMGl6raZxHJOxbU7RVXO_kqkklaTHHGjQKdczSi7oAmCw_o3H3Htm1YvTQLloN3RDJRtHf7rfAE66crLcrQebZA4YPtO7wh-D2dFTvHwZ20BZJ_FqmEZZ9G/s1600/image_2025-08-21_16-13-11.png

អ៊ីស្រាអែល ចេញប្រតិបត្តិការវាយប្រហារកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង

0

អ៊ីស្រាអែល បានប្រកាសប្រតិបត្តិការវាយលុកពេញទំហឹង ដើម្បីដណ្តើមកាន់កាប់តំបន់ហ្គាហ្សាពីប៉ាឡេស្ទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsysVmT7jVHU5x6TKAra5McxYEv1GFbgEv86tWyzOZ6IxpL4AIETr9RjpUNAY0QTzM3_FCdQVOMD1eUCQJeAOIKqS3kAzrR5_UX2SAGB1vvlCm7E3cAlCXJ8JKj2MDcNzUASGbs6eHeccxv_WZ2YK92ail8UpERCYTXCAk8AXSs50o7rwvqtWW5SyJ8cSr/s1086/image_2025-08-21_16-09-59.png

ប្រតិបត្តិនេះ មានឈ្មោះថា Gideon’s Chariots II ដែលអ៊ីស្រាអែល បានកោះហៅទាហានបម្រុងរហូតដល់៦មុឺននាក់ ដើម្បីធានាឱ្យបានការគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_S-675sbs4mDxfE11melqyIL8yHxxId49F0fbcO-QwWikZ9i5DGMeKV34KvdX6wePwJ49ag1Lv6IESJSl5NsYpx8mnpfZFVann-fYB2-WjyEM1_FY-A8omXwtNnOTqFbc-LKxFH8_M-GOsMan49EAyjj2XYGpLeBo1aaCevxKqYDac9h38-b7Tl6l3eh0/s3072/image_2025-08-21_16-10-04.png

តំបន់ហ្គាហ្សា មានផ្ទៃដីសរុប ៣៦៥គីឡូម៉ែត្រ បច្ចុប្បន្នត្រូវបានយោធាអ៊ីស្រាអែលកាន់កាប់ប្រមាណជា៧៥ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOvKgC6oSeddxV14D1CWVSwUJ9ueGMuIEt7O1JHKpkSA9xn3qoAXHBqzQWK3rXjtUjltuWwQtWDFG7JAnQjoNgLiqNEe7sVtyy1fRcMloTPiYLeLC_SS8Q2wGNzNK0r7mTcb2acakEDNnu_H5ZBaK-czh0ExWwa0OPJtay0xl8EKafvqXL5twR7rfCgARq/s2048/image_2025-08-21_16-10-10.png

គម្រោងវាយដណ្ដើមយកហ្គាហ្សាទាំងមូលនេះ នឹងផ្តល់ផលអាក្រក់ដល់ស៊ីវិល ជាពិសេសរារាំងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃក្រុមហាម៉ាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5qsJ4WILiSqkZQPk6xHrPLem3YGnmm4xfljWD5_L41z7MeMtybSd0LZtzp2LLiWUAdDWlG5ukkpC1WIy9ESK-Lc3f4zPNFDMvyqX9YhkiRIRFcpIAHo4wtSjnCLmD78nRc9Db3mRhKZUQnuzyiiphAZT0Y5RKhejetINYc7Jx9VNWaf7OYYmHOdgcwNu/s1100/image_2025-08-21_16-09-58%20(2).png

គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីន និងបណ្តាប្រទេសកាន់សាសនាអុីស្លាម យល់ឃើញថា ទឹកដីអុីស្រាអែល តំបន់ហ្គាហ្សា ស្រ្ទីប (Gaza strip) និងតំបន់វែស ប៊ែង (West Bank) គឺស្ថិតក្នុងដែនដីប៉ាឡេស្ទីនអស់រយៈពេល២០០០ឆ្នាំមកហើយ មុននឹងត្រូវរដ្ឋអុីស្រាអែល ធ្វើសង្គ្រាមដណ្តើមយក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXKejY2IfgYl0tW7T_ZYyFHpoTeiVLtQZmDZr7sONfLmyuHmLVEPmsvF7evDRTarHJ5icQYr67bV9BTZpwwMazdEpxt_9F3RIBMFfOZoU_r36woj4HJ6sY-YT-wnMq-7qV-xc-vi5DNjwLNzIA7dbDOs9A80zUb9vVeX4BKjwT5IceMbhd2ACsTJN9JjI/s1796/image_2025-08-21_16-09-57.png

វេហាស៍ ចង់ឱ្យទស្សនិកជនគោរពតាមការសម្រេចចិត្តរបស់ មាស សុខសោភា ទោះបីពិបាកទទួលយក

0

តារាចម្រៀង វេហាស៍ បានបង្ហាញថាលោកនិងតារាចម្រៀង មាស សុខសោភា ជាអ្នកស្និទ្ធស្នាលនឹងគ្នាហើយលោកក៏ជាហ្វេនផ្កាប់មុខម្នាក់ក៏ពិបាកនឹងទទួលយកដូចគ្នា ប៉ុន្តែការជ្រើសរើសរបស់តារាចម្រៀង មាស សុខសោភា គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទោះបីដឹងថានឹងរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnEZV4Hh0oqIWD-iVq_D6OSkKZffAEIflMIF99daZ7oygtz-fD-VlfmTW9uh_j-Kr71ZwliLaaSCWSJFFQbSrmIiQgDT5renNLi5HZGRGBeUbggSjZYpJ1bMhrkWTIKI1kT8kTdelz7h40Dma6S4r-mzSfHqMXKiZMNjnDj5E1H1SoKawKbIfPbNN8GAe/s2048/image_2025-08-21_14-05-05%20(2).png

ប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា ផ្ទុះកក្រើកម្តងទៀតទាក់ទងនឹងជីវិតឯកជនជាមួយតាសក់សភ្នំត្បែងបន្ទាប់ពីបង្ហោះសារមួយហើយតារាចម្រៀងរូបនេះបានតបតជាមួយនឹងអ្នកខម្មិនការពារប្តីថ្មីរបស់ខ្លួននិងបានបញ្ជាក់ថាទោះបីតាសក់សភ្នំត្បែងជាមនុស្សបែបណាក៏ដោយតែពេលនេះលោកជាស្វាមីរបស់នាង ជាមនុស្សល្អដែលមើលថែការពារនាង។ ការបញ្ជាក់បែបនេះបានធ្វើឱ្យមហាជនកាន់តែច្បាស់បន្ទាប់ពីកន្លងមកនេះតាសក់ភ្នំត្បែងបាននិយាយថា មាស សុខសោភា ជាភរិយាពេញៗមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhScBymc_SOhkA90qza_G_vQa21C0rXQWGCK1aJVT_ix2xTOJDsb3XtUnd7GJC1VAclZwAPu03uNdsZjHNGJrO1huClzJybgFicx6wk2uHwpFqguYrrK1S1TwNZLX46AZtTRV_IJeRf8qXsOen_8TW_u03UBHVgE0dl8-XMI2tbJFRVAS5YWlxSLsIw6Jqs/s2048/image_2025-08-21_09-24-36.png

រងនូវមតិប្រតិកម្មពីមហាជនតារាចម្រៀង វេហាស៍ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងពីការសម្រេចចិត្តរបស់តារាចម្រៀង មាស សុខសោភា ដែលជ្រើសផ្លូវមួយនេះ។ លោកបានសរសេរថា «ដឹងថាបងប្អូនពេញចិត្តមិនពេញចិត្តគឺមានសិទ្ធិបញ្ចេញមតិជាសាធារណៈ តែក្តីសុខផ្ទាល់ខ្លួនរបស់គាត់ទុកឱ្យគាត់ជ្រើសរើសទៅ។ និយាយឱ្យត្រង់សូម្បីតែខ្ញុំជាអ្នកស្និទ្ធិស្នាលនិងជាហ្វេនផ្កាប់មុខរាប់ឆ្នាំរបស់គាត់ ក៏មិនសូវពេញចិត្តនឹងដៃគូរថ្មីរបស់គាត់ប៉ុន្មានដែរ។ វាហាក់ដូចជាភ្លាមៗពេក ផ្លូវចិត្តប្រាប់ថាទទួលយកមិនទាន់បាន តែគិតយូរៗទៅក៏សួរខ្លួនឯងហេតុអីត្រូវខឹងស្អប់រឿងឯកជនគេ? គាត់អាយុក៏ច្រើនហើយ បំរើអារម្មណ៍ក្នុងសិល្បៈយើងក៏យូរជាង២០ឆ្នាំដែរ តែក្តីសុខគាត់ត្រូវមានគំនាបពីភ្នែកមហាជនរហូតរឺក៏បែបណា»?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghLYOrvqrRLpd983oDLdzMi3hANykm090hw3IDHOLuuSTTtMKATRjA1oMoNJp3OnN2unebQIyejQawStU-8J8cQIEEuOwh_iCg8tz41jOkifV6qy6-kL0o7KFnpeei9wKrAjluUr1af-reke5jaqSfDiSsFKZomzImdRN0i9eQJxZQTz9LSHiurtuMn1AJ/s1153/image_2025-07-22_15-19-33.png
លោក វេហាស៍ បន្តទៀតថា «មុនគាត់ហ៊ានប្រកាសរឿងនេះ ច្បាស់ណាស់គាត់នឹងដឹងមុនថាប៉ះពាល់ដល់កេរ្ត៍ឈ្មោះកំពូលតារារបស់គាត់ តែមើលទៅគាត់គឺលែងចង់បានអ្វីទាំងអស់នោះហើយ ប្រហែលជាគាត់គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនមួយតែប៉ុណ្ណឹង។ បណ្តោយគាត់ទៅ នេះជាជម្រើសគាត់ ហើយខ្ញុំនៅតែស្តាប់ចម្រៀងចាស់ៗគាត់ដដែល ព្រោះដិតដាមនឹងសម្លេងគាត់ខ្លាំង មិនអាចបំភ្លេចបាន»៕

យុគ៩! ថៃប្រកាសអាសន្នទឹកជំនន់នៅទីក្រុងបាងកក និងខេត្តចំនួន១០ផ្សេងទៀត

0

ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៅថៃ ហៅកាត់ថា DDPM របស់ថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានព្រ.មានពីហានិភ័យនៃគ្រោះទឹកជំនន់កម្រិតខ្ពស់ ដែលកើនឡើងពីទន្លេចៅផ្រាយ៉ា នឹងជន់លិចខេត្តភាគកណ្ដាលចំនួន១០ រួមទាំងទីក្រុងបាងកក។ ដូច្នេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7v2jo-QVWIoEwqTtk4oROgdOfbV6zPtc7A0oZZFAvyQDWcN0pTVKRDYaoK4sKomdo_jx8pBkN0GO89aUQBtCJZ9H1hmoTRVUzU4VohPev9N82sbhqDQNGmumFZDVEuBvK_qW8pFHwJmw3B9hRf9tJKbJIAEIsCWrXUAhPU4soqcSoZZwAdIWQLhyswhr/s2560/image_2025-08-21_16-18-39.png
លោក Phasakon Boonyalak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថ៖ ខេត្តទាំង១០ របស់ប្រទេសថៃដែលមានលទ្ធភាពខ្ពស់ក្នុងការរងគ្រោះទឹកជំនន់រួមមាន៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLxwbEhspOI_hzFuQhyphenhyphenBXpa3TGRu3eOWR43hJkUl5oRlgXKawJ_fKiQ1UFnyz4P_Tjj5IuVzhMjsh7HV_puJL51xdzJWQOdKNUumuDLZ7RJN96h8yD3W8NS81b3ZEqA6dwL8lLehyjKl7JGCoMb7fcjMAmYX5ZNgc9tbQ0lknQYIpkATtBScsT7ZYvmAd/s2000/image_2025-08-21_16-18-34.png
ខេត្តនិងរាជធានីខាងលើនេះ សុទ្ធសឹងតែជាខេត្តដែលស្ថិតនៅតាមដងទន្លេចៅផ្រាយ៉ា ហើយហានិភ័យនៃទឹកជំនន់នេះបានកើនឡើងខ្ពស់ ស្របពេលដែលកម្ពស់ទឹកទន្លេបានហក់ឡើងយ៉ាងឆាប់រហ័ស ដូច្នេះវានឹងធ្វើឲ្យតំបន់ទំនាបជាច្រើនជាប់ដងមាត់ទន្លេ អាចប្រឈមនឹងការជន់លិច ដោយមានកម្រិតទឹកកើនឡើងពីកម្រិតបច្ចុប្បន្នប្រហែល០.១០ ទៅ ០.៩០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjbOwFSXdRzyNDaNkeUGEIWdhyPdKgd90s4DsYnzTZnIxH_Xoz1Jls4aBjJebvzbbsYXy1YIAwMlWFBPSOBD93u_Re_xhV6JUOCPJJCNZm9iWmKLnMU4sT8hCyyYkNu1y3sLr3cpzUVKRojXTsSNArNkksKeSTvLVmSoAovCTaTsPTWvHLbtA0zr2rB3V/s1500/image_2025-08-21_16-18-36.png

អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធបានចាប់ផ្ដើមចុះទៅសម្របសម្រួលនៅតាមខេត្តទាំងឡាយណាដែលនាយកដ្ឋាន DDPM បានជូនដំណឹង ដើម្បីត្រួតពិនិត្យទំនប់ទឹក រៀបចំឧបករណ៍ និង គ្រឿងបរិក្ខារជំនួយសង្រ្គោះគ្រោះមហន្តរាយ។ ចំណែកខាងមន្ត្រីជំនាញ ក៏កំពុងតែតាមដានស្ថានការណ៍យ៉ាងយកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះ 24/24 ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUQ61Il3EeCytmRMSJqh4GBI-XgRk29Z04CD-NarBBtucyyJaQ8AKOMZ6lG3tU-9Xqbquf-vdZLeTrTfS_L7dG6imHZz6sCEMX4mBGLcfakjV-Sl1-QNLpbVPPS_nCzL0taiYlJ7yDGsDP5DNS_JlPVBNsds_y1BWYXW-DDDtamuEillQB4nucIXf20Ui/s1080/image_2025-08-21_16-18-37.png

គួរជម្រាបថា កន្លងមកក្រុមអ្នកជំនាញធ្លាប់បានព្រមានថាប្រទេស និងទីក្រុងមួយចំនួនរួមទាំងទីក្រុងបាងកក នឹងជនលិចកប់នៅក្រោមទឹកនៅពេលអនាគតជាក់ជាមិនខាន ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេមិនរកវិធានការទប់ទល់ និងដោះស្រាយចាប់ពីពេលនេះតទៅទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWvt48kk7sk0BrLufNxLqEaG6IgQZ_YsAOuwRyS7YwmDSkMLdcC_VTYmkynXCps9tXn0u1QVxd2prNqpBTlvzdDaTyy0CKYXwNAtzySyVIWjvayYp5QjS9hshE6YLnbf7QfX7AjvDrtygIcVa5a9aqTIyUfiQYzNUg2YHnM3aCJ-M_LiWCTRX8Rp3Toanu/s1706/image_2025-08-21_16-18-38.png

ក្រុមអ្នកជំនាញក៏បានពន្យល់ផងដែរថា ទីក្រុងបាងកករបស់ថៃទីតាំងភូមិសាស្ត្រស្ថិតនៅចំដីទំនាបនៃសណ្តទន្លេចៅផ្រាយ៉ា និងនៅជិតមាត់សមុទ្រ ដែលមានកម្ពស់ជាមធ្យមប្រហែល១.៥ ទៅ២ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ខណៈតំបន់ខ្លះអាចមានកម្ពស់ទាបជាងនេះទៅទៀត។ ជាមួយគ្នានេះ ដោយសារតែកម្រិតទឹកសមុទ្រនៅលើភពផែនដីបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ រួមផ្សុំនឹងកត្តាស្រុតដីទៀតនោះ ធ្វើឲ្យទីក្រុងបាងកកកំពុងប្រឈមនឹងហានិភ័យខ្ពស់ ពីការជន់លិចដោយសារទឹកជំនន់នាពេលខាងមុខ៕

ថៃបដិសេធសំណើរម៉ាឡេសុី ក្នុងការបន្ថែមអ្នកសង្កេតការណ៍អន្តរជាតិនៅព្រំដែនកម្ពុជា-ថៃ

0

មាសសុទ្ធមិនខ្លាចភ្លើង ប៉ុន្តែថៃខ្លាចភាគីទី៣! ក្រោយនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក Anwar Ibrahim បានស្នើសុំដាក់កម្លាំងអ្នកសង្កេតការណ៍បន្ថែមនៅតាមព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្រ្តីស្តីទី លោក Phumtham Wechayachai បានចេញមកច្រានចោលសំណើរនោះវិញភ្លាម ដោយលើកហេតុផលថា ជម្លោះព្រំដែនគឺជាបញ្ហាទ្វេភាគី ថៃមិនត្រូវការភាគីទី៣ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីល្ងាចថ្ងៃទី២០ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgcyWJFul87UfJ4bZy2lBOnI9Dw0mo0GyS8fb6iVU1i1PSj2ksuabR4Sh3vEOYceXsNFLv5A2Ve0kpd_lbuk76s5uPyOW8AQ-gKtkNREsFpMwFzZyj1kV7UGAKjuy_sQHpNRmENGZ4zxheV80U-Up3uPlkWZI7hoDr0hyphenhyphen_HrEpFCDTVgkPQPy42ID-hp59/s1280/photo_2025-08-21_14-56-48.jpg

តាមរយៈការបដិសេធសំណើរនេះ លោក Phumtham បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា គឺជាបញ្ហាទ្វេភាគី ហើយមិនគួរបើកឲ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។ លោកបានបញ្ជាក់ជាថ្មីថា ស្ថានភាពនៅតែស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដូចដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVXw5pv5eBOvVMPN2W4dvJnI9O26mPTMQ6tn9cwqCv9Nz2_q9ZbBm7Qc30_FDlkPwS-w8JAtmSA3GqpLKu55kqPTW3ucSLGTfMH0g4tY9xwmpEJxJ18zRSyOwEklKu05DMZqUS373bFBcaY0eQ8KkOvq1_Uweg8Dng1_W2Zq9WfeSJwOe_nm6fZCCnCLYx/s700/photo_2025-08-21_14-56-50.jpg
លោក Phumtham បានបន្ថែមទៀតថា៖ ប្រសិនបើ ASEAN IOT ចង់បានមនុស្សបន្ថែម សម្រាប់បំពេញប្រតិបត្តិការសង្កេតការណ៍ ពួកគេត្រូវតែប្រើប្រាស់អនុព័ន្ធយោធាមកពីស្ថានទូត ASEAN ឬបុគ្គលិកមកពីស្ថានទូត ASEAN ចំនួន៨។ លោកបានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថា ថៃមិនអនុញ្ញាតឱ្យអ្នកខាងក្រៅចូលរួមនៅក្នុងប្រតិបត្តិការនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbVpaiKEojwb40vS-eC-sJncb8r5vJskHt1erDb7-L_Hw8jjVq_PXztIy3retPHu33N6ABYKUGUPfMJnftJVvzo5Kb47LXcJBq0Qx3TnLwlmW3ZFE-EXkLPqUB1xx33_0aXrI95oWZ7r4EVtbf8iel2tpEIDToiQwk-muz7u0R-LO6WuriKGJA9YbmVsGF/s1280/photo_2025-08-21_14-56-55.jpg

ឆ្លើយតបទៅនឹងការលើកឡើងរបស់មេដឹកនាំថៃបែបនេះ លោក Anwar Ibrahim បាននិយាយថា៖ ការបន្ថែមអ្នកអង្កេតការណ៍ មិនមែនជាការជ្រៀតជ្រែកជម្លោះកម្ពុជា និងថៃនោះទេ ប៉ុន្តែដោយសារក្តីបារម្ភលើចំនួនមានកម្រិតនៃអ្នកអង្កេតការណ៍ ចុះទៅទីតាំងផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh11pr1r3lcDXGSQKU5IdqnpAxe3vKjsZ_l7dhtNU4Nd5zqLC0VuqExMCPv4dwrpVMB534iL-VWOJycXTip7J1HLmEkxwUcVoN9jPzyrAGNPMkTh6AbDrSa3G95l6aFXpgDkT62WW51iOQ-vsaYRi5iHTDFWVQn6R74CJa6yOSKbVosbZYO8qJIsq4ffjZb/s1280/photo_2025-08-21_14-56-52.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានបញ្ហាជាមួយនឹងសំណើររបស់ម៉ាឡេសុីក្នុងការបន្ថែមអ្នកសង្កេតការណ៍នៅតាមព្រំដែនឡើយ ដោយសារប្រសិនបើមានការអនុវត្តបែបនេះ វានឹងជំរុញឲ្យបទឈប់បាញ់រវាងកម្ពុជា-ថៃកាន់តែមានប្រសិទ្ធភាព និងតម្លាភាព គ្មានការចោ.ទប្រកាន់ដដែលៗថាខាងណារំលោ.ភបំពានលើខាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9IrcVDL_i5DZXtRnJ89J_oFLuyoNPw08cZGM3VLREQ-MTFOcfqfl3LyAOcdc0II89Jk7y0NFzbEbqCLKAkwfif6R_SBiejrE8jNkMVBs8kAFaUQDVVOAXivSK9L49555edd2hhJU_BQhiqoV2Ukzqx5nWuhrnpCz1aCesOkQ60WcaK0QiFx65yN2YDLos/s1024/photo_2025-08-21_14-56-54.jpg

ផ្ទុយទៅវិញ ការណ៍នេះហាក់ត្រូវបានយល់ឃើញខុសគ្នាទាំងស្រុងពីភាគីកម្ពុជា ដោយថៃបែរជាយល់ថា ការបន្ថែមអ្នកសង្កេតការណ៍ គឺជាការបន្ថែមភាគីទី៣ឲ្យចូលលូកដៃជ្រៀតជ្រែកចូលក្នុងជម្លោះរវាងកម្ពុជា និង ថៃ ដែលគួរតែមានការដោះស្រាយត្រឹមទ្វេភាគីប៉ុណ្ណោះ។ ទង្វើនេះបានបង្ហាញឲ្យឃើញពីចេតនាចង់លាក់បាំងការពិតពីភ្នែកអន្តរជាតិ ទើបបានជាថៃមិនចង់ឲ្យមានអ្នកមកសង្កេតការណ៍បន្ថែមដូច្នេះ ព្រោះថាបើថៃពិតជាស្អាតស្អំ និងគោរពច្បាប់មែន ហេតុអ្វីថៃចាំបាច់ត្រូវខ្លាចភាគីទី៣?

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកម្រិត៥.៤រិចទ័ររង្គើដល់ទីក្រុងបាងកកបណ្តាលឱ្យពលរដ្ឋថៃរត់ចុះពីអគារប្រសាច

0

ប្រទេសថៃ ៖ ទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនរបស់ថៃទើបតែរងគ្រោះដោយសាររញ្ជួយដីកន្លងមក ដោយសារទទួលឥទ្ធិពលពីគ្រោះរញ្ជួយដីមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ។ ហេតុការណ៍រញ្ជួយដីពេលនោះធ្វើឱ្យពលរដ្ឋថៃភ័យម្តងហើយ ដោយសារការបាក់រលំអគារនៅទីក្រុងបាងកកដែលកំពុងសាងសង់បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ហើយនៅថ្ងៃទី២១ ខែសីហា នេះ តំបន់ជាច្រើនក្នុងទីក្រុងនេះបានរង្គើដោយសាររញ្ជួយម្តងទៀតធ្វើឱ្យពលរដ្ឋថៃរត់ប្រសាចចុះពីអគារ ។

នាយកដ្ឋានតាមដានគ្រោះរញ្ជួយដីនៃឧតុនិយមថៃបានជូនដំណឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ស្មើកម្រិត៥.៤រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅភាគនិរតីស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ និងមានចម្ងាយប្រមាណ២១១គីឡូម៉ែត្រពីប្រទេសថៃ ។ គ្រោះរញ្ជួយដីនេះរង្គើដល់ទីក្រុងបាងកក បណ្តាលឱ្យពលរដ្ឋថៃរត់ប្រសាច ពីព្រោះបារម្ភពីការបាក់អគារដូចពេលកន្លងមក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon និង Khaosod ។

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានរង្គើដល់តំបន់ជាច្រើននៅទីក្រុងបាងកក ដូចជា ៖ តំបន់ឌិនឌែង គឺជាទីតាំងរបស់ក្រសួងការងារ ដែលធ្វើឱ្យមនុស្សម្នានៅលើអគារត្រូវជម្លៀសចេញពីអគារជាបន្ទាន់ ។ រីឯអគារតំបន់ផ្សេងទៀតនៅទីក្រុងបាងកកក៏រង្គើផងដែរ គឺមនុស្សនៅលើអគារមានអារម្មណ៍វិលមុខ ខណៈសម្ភារៈក្នុងអគាររង្គើទាំងអស់ ។

ក្រៅពីនេះ នៅតំបន់ឃ្លងតើយនឿ តំបន់វឌ្ឍនា គឺមានការរង្គើអគារតិចតួច ប្រមាណ១០នាទី ។ រីឯនៅផ្លូវបាន់ថាត់ថង ផ្លូវពេជ្របុរី ក្នុងតំបន់រ៉ាជថេវី មានសេចក្តីរាយការណ៍ថា មនុស្សក្នុងអគារមានអារម្មណ៍ញ័រ ខណៈអ្នកនៅលើអគារក្នុងតំបន់ស៊ីឡម និងតំបន់បាងរ៉ាក់ ទីក្រុងបាងកក វិលមុខ និងរង្គើរបស់របរ ។ ក្រៅពីនេះ នៅតំបន់សាមសេនណៃ តំបន់ផាយ៉ាថៃ គឺអំពូលក្នុងអគាររង្គើ ដូចគ្នានឹងការរង្គើខុនដូកម្ពស់១៨ជាន់ នៅតំបន់ឃ្លងសាន ។

ដោយឡែក នៅឃុំបាងក្រៈសរ ស្រុកមឿងនុនថាបុរី ខេត្តនុនថាបុរី ឯណោះវិញ គឺអគាខ្ពស់នៅតំបន់ខេរ៉ាយ ជាន់ទី៩ បានរង្គើដូចគ្នា ហើយមនុស្សលើអគារមានអារម្មណ៍វិលមុខ ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២១ ខែសីហានេះ ធ្វើឱ្យពលរដ្ឋថៃបារម្ភម្តងទៀត តើទីក្រុងបាងកកអាចនឹងរងផលប៉ះពាល់ដោយសាររគ្រោះរញ្ជួយដីធ្ងន់ធ្ងរដូចពេលកន្លងមកដែរឬទេ? ឬនេះជាសញ្ញាព្រមានថា ទីក្រុងបាងកកនឹងរងឥទ្ធិពលគ្រោះរញ្ជួយដីខ្លាំងជាងនេះនាពេលឆាប់ៗ ៕

លេខ១ខាងបំភ្លៃ! ថៃថាកម្ពុជាបានសុំទោសជំនួសទាហានខ្លួន ដែលរារាំងអនុព័ន្ធយោធាមិនឲ្យចូលតំបន់អានសេះ

0

ថៃ៖ សារព័ត៌មានមិនដឹងល្ហើយរបស់ថៃជាច្រើនបានចុះផ្សាយបំភ្លៃថា រដ្ឋាភិបាលកម្ពុជាបានទាក់ទងមកសុំទោសក្រុមអនុព័ន្ធយោធាដែលបានចុះត្រួតពិនិត្យនៅតំបន់ Ao Nang (ច្រកអានសេះ) ចំពោះផលរំខានដែលពួកគេទទួលបាន ដោយសារមានទាហានខ្មែរមួយក្រុមបានផឹកស្រាស្រវឹង និងមិនអាចគ្រប់គ្រងខ្លួនឯងបានទើបចូលទៅរករឿងពួកគេដូច្នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggw8ndAikMOSnfjcISs1LIyYDZVi1HS35c_oWnTQ4Xv-K0MP94b3b1QHBlOuK4uLrh3L81-YGj_VAClgA1lLIYmqT8dLwdouRHxI5C26Uo-vYDhRjHhyphenhyphenN9hnKgx0HhwMn3LHSCmhL1tZrG4HFYZV1H5XWUimZ37MiPamD8fw8fLJNhLBGh7j42EpZXgsCZ/s1280/photo_2025-08-21_13-56-25.jpg
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរួមមាន Khaosod, The Nation Thailand, Thairath និងផេកជាច្រើនទៀត ដែលសុទ្ធតែជាសារព័ត៌មានធំៗបានចុះផ្សាយព័ត៌មានទាំងគ្មានប្រភពថា៖ រដ្ឋាភិបាលកម្ពុជាបានចេញមុខសុំទោសអនុព័ន្ធយោធាដែលជាអ្នកសង្កេតការណ៍ទាំងអស់ ជំនួសទាហានកម្ពុជាប៉ុន្មាននាក់ ដែលបានរារាំងរំខានពួកគេក្នុងកំឡុងពេលចុះមកត្រួតពិនិត្យនៅតំបន់ Ao Nang។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMtPEmzLnx171YvD7ElM8YuqkvJBRI2688oMjuVE1BKfiuc-Zz2rXu_EW68WYvCS3zmNle3iBd92PFvW4AMT5cYZUxoOlFCX3uEvx-u7fNb043V4ErjiiGwjWzmYZ4imhaazcoFrEQq8KJdhb7e1QoVxUNL65N_KN2NCqP0GnRsng24-8E2xnsjL9Nq0k/s1024/photo_2025-08-21_13-56-26.jpg
ប្រភពដដែលនេះបានរៀបរាប់បន្តទៀតថា៖ រដ្ឋាភិបាលកម្ពុជាបានពន្យល់ថាបញ្ហានេះបណ្តាលមកពីទាហានខ្មែរមួយចំនួននៅពេលនោះស្រវឹងស្រា និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ពួកគេបញ្ជាក់ថា៖ កម្ពុជាបានសុំទោសដល់ក្រុមមន្ត្រីការទូតទាំងអស់ដែលរងផលប៉ះពាល់ ឬរំខានដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBp_sZ4wrgFtgXXqgmCt_agXGP8nys0Xbdj_M2QVBRSdpTTt7wPib9_XTlz3LftkqVkT3uWRT3Mu9EMX1FsTVAe1WvHwETzm1PfffUIeT4l6Mq00TMyGXdWk_Awyu2UcL_0YwhbW_uiTgORT2l67g6k2ivLutKWXWrXkLFMLVb4Pj7-rjBpy97StVpKS-1/s720/photo_2025-08-21_13-56-18.jpg
គួរជម្រាបថា គិតទល់ពេលនេះមិនមានប្រភពផ្លូវការណាមួយខាងកម្ពុជាចេញមកបញ្ជាក់ថាមានការសុំទោស ឬបកស្រាយដូចអ្វីដែលសាព័ត៌មានថៃបានរៀបរាប់នោះទេ ពោលគឺថៃចុះផ្សាយបំភ្លៃតាមតែចិត្តនឹកឃើញរបស់ខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKPAyiNgQ4G4voHrqqoG2e8vQ1D-amj4RuNVJ6sqOB8up3O11u1xxaixgNTmy666Hci2oHvsOuaIj2bXWyqdmDCk0vFBI_p79DtgKDadMR0y_TeYaCa-WEmjPP4kC4sIFeU2hJCdHC9-7XQuObE6Qckun3msNmgoa8wPSoaJj9qrwBIQFqmG5FNtEE7vSY/s1200/photo_2025-08-21_13-56-23.jpg

លើសពីនេះ ចំពោះមូលហេតុដែលនាំឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ទាហានខ្មែរ ហាមឃា.ត់មិនឲ្យអនុព័ន្ធយោធាបរទេសចូលមកត្រួតពិនិត្យនៅទីតាំងច្រកអានសេះនោះគឺបណ្ដាលមកពីតំបន់នេះគឺជាទឹកដីរបស់កម្ពុជាដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប៉ុន្តែហេតុអ្វីថៃនាំអនុព័ន្ធយោធាបរទេសចុះមកពិនិត្យការខូចខាតនៅលើទឹកដីកម្ពុជាបែបនេះ? ឬមួយថៃចង់ថាទីតាំងខាងលើនេះជារបស់ខ្លួនឯង?

ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយស្រាលៗតែអាចឱ្យផ្ទះលេខ២កកឈា.មបាន

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមជាមួយ ហុក សារិតុលា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតហើយបានមកថតនៅឯប្រាសាទបាពួន ខេត្តសៀមរាប។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានព្រលយពាក្យមួយឃ្លាថានឹងថតប្រម៉ូតវប្បធម៌ខ្មែរឱ្យបានច្រើនកុំឱ្យប្រទេសខ្លះចូលចិត្តក្លែងបន្លំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPI7THMEwUJQ8FCVEVMAOxXrQe1ZQKnhj68ANwpv1zlZDJ7aZMDYUQ8wQo2Z18mvYQPONw3bwOgMaFtEVP0kvPa2ITF5A8zW5HibZaMaAH-40grv3vR7Ip1-7KxoyAaY6sAh2Ff-ouLivR1M6EtVi0WVMpfyvtaWSdjWg5yo98xCEGTsHWpohMO_1G4s5f/s2048/image_2025-08-21_08-45-15.png

នៅយប់ថ្ងៃទី២០ សីហា ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 បានបង្ហោះវីដេអូមួយជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ចំណងជើងថា «Made In Cambodia »។ អ្នកទាំងពីរបាននិយាយថាពួកគេជាកូនខ្មែរ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ មកថតឈុតនៅប្រាសាទបាពួនរបស់ប្រទេសខ្មែរ។ សម្រស់ដ៏ស្រស់ស្អាតគួបផ្សំជាមួយឈុតប្រពៃណីដ៏ស្រស់ស្អាតរបស់បវរកញ្ញាទាំងពីរទទួលបានការចាប់អារម្មណ៍និងមានមតិសរសើរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaIdJGZpd-AqUom_yxYEoow_QunzCUkyaDL5TxacT9J6cLvtClU66j1kBYmI9yirwIP0YOYwG5Dgmo-1c9hx4EQ35tz-beIeHqMYvYs43UyP7OZeqUdHBxUhFPWEno4JzQmO4O3D_4zQzXASZpn1z4jNHc1Fxd5nwDbct6lkKHgc_9HbWa8Ze2DFwuI869/s2048/image_2025-08-21_08-45-12.png

អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកវីដេអូបន្តប៉ុន្តែបានពោលពាក្យយ៉ាងចាក់ដោតអាចធ្វើឱ្យប្រទេសដែលចូលចិត្តលួចវប្បធម៌ប្រទេសដទៃមកធ្វើជារបស់ខ្លួនឈឺចិត្តស្អិតទ្រូងបាន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា «ថតប្រម៉ូតវប្បធម៌យើងឱ្យបានច្រើនទុកជាប្រវត្តិសាស្រ្តព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វើរបស់ខ្លួនឯងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nFnBByhG2OgnNv53ZK4uiuWeDJ5DePVRKQ_0mghEnyhdZL9aa2GZTnklAgA2-9h5b4asrYx_BTimpXRhsOsWY6OBVyUcv_5Bb-o53m7bQJ5vWmnSizVPipj_npN5DWqtuMOBneU4htngdUdn9NuYhkM04Z706Ikq5CYlrFbl8U7A4bHlUSQoRua2sj7f/s2048/image_2025-08-21_08-45-14.png
ពាក្យសម្តីខាងលើនេះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមថៃខ្លះចូលមកខម្មិនលើការចែករំលែកបន្តរបស់បេក្ខនារីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU0Lgso0lS6otegxZt3w95iYk-M_t3W3mb970GSm-FSBXVpbz8DShnqSrcU-xrzXQ8xfW8uHm7FXDSRD0ffqNWR2pBlyROp7f17ohq__aiTZwx7bJLoJsUjsWQcPeEnHB7DsBtulHksqBcdcr6Tsz1bd6cPd7Ulrc3fSrNE6-6H1dZTYay7jxKttbLfVIK/s1536/image_2025-08-21_08-45-08.png

គួរកត់សម្គាល់ថាចាប់តាំងពីប្រទេសថៃឈ្លានពានកម្ពុជាមក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនសម្ងំស្ងៀមបានចេញមកតតាំងប្រើសំឡេងរបស់ខ្លួនបញ្ជាក់ពីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺលែងទុកមុខឱ្យ ណាវ៉ាត់ តទៅទៀតចេញមកតតាំងលែងគោរពបុគ្គលនេះដូចកាលពីមុនរហូតធ្វើឱ្យ ណាវ៉ាត់ ឈឺចិត្តស្អិតទ្រូងខ្មាសគេពេញវិស័យបវរកញ្ញាក្រោយពីនាងនិង ភឹម ស្រីនោ បង្ហើបថាចង់ស៊ីប្រុសក្មេង ក៏ប្រកាសដកតំណែងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី៕

មាស សុខសោភា រងនូវការវែ.កញែ.កជាថ្មី ខណៈនាងថាស្ទើរតែរកហ្វេនពិតប្រាកដមិនមាន

0

តារាចម្រៀង មាស សុខសោភា បានបង្ហោះសំណេរមួយប៉ុន្តែបង្កឱ្យមានមតិវែកញែកជាថ្មីពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជាពិសេសគឺដៃគូថ្មីរបស់តារាស្រីរូបនេះ។ មាស សុខសោភា បានតបតទៅនឹងមតិរិះគន់ប្តីថ្មីរបស់ខ្លួន ខណៈតារាចម្រៀងរូបនេះថាអ្នកមកបញ្ចេញមតិយោបល់នោះរកតែហ្វេនពិតប្រាកដមួយដែលប្រកបដោយគុណធម៌មិនបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLbhd3CzlcRDL8MiNjC91SOpW-UjOY_YGSakGXMr4Y0buO5wWaXzy9dHFqywxc7SEdaLhI-6u4kc3DQt08Yz1DZ78UQl4-YOgpSGYhsiJRPlPcSYK8q8eCTb6bIYuen3yn0YDSogK0ep24DQiuE4v_ktfvMDBtZHPRB-N2rhSqItddAuOo6HInNoBs6dKM/s2048/image_2025-08-21_09-24-33.png
នៅយប់ថ្ងៃទី២០ សីហា តារាចម្រៀង មាស សុខសោភា បានបង្ហោះរូបមួយសន្លឹកអមមកជាមួយខ្លឹមសារបង្ហាញការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាជនពេលដែលមានសង្គ្រាមនេះ ខណៈបង្ហាញថាប្រមុខថ្នាក់ដឹកនាំកម្ពុជាកំពុងខ្នះខ្នែងព្យាយាមទប់ស្កាត់មិនចង់ឱ្យកើតមាននៅសង្រ្គាមបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្សលោកឡើយ។ តារាចម្រៀងរូបនេះបានស្នើឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ទុកឱ្យប្រមុខដឹកនាំដោះស្រាយ ហើយត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នា ទំលាក់ចោលនូវការជេរប្រមាថគ្នា ការយកកំហឹងមកធ្វើជាល្បិចកលដើម្បីដាក់ជាទោស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbSNjzUYwc4VbhQy6Tyuia0guR4xgUpo1c_ie2VGo3LekP90H-4CeDI5ZYj5pXO8ZOTFY3o1w1Grd44K12Eptrerl7pNJSQH3ChLJJRmDv-WevokzcoFYqiFmJCQPjoWvyfGd4qQc4Ylx09uJkAUqimVzBoCeVGa35dZWeHGdHfWk7HD0yYLioQg0TgiY0/s1280/image_2025-08-21_09-24-32.png
តារាចម្រៀង មាស សុខសោភា ថាជាកូនខ្មែរដូចគ្នា មិនមែនជាសត្រូវនឹងគ្នានោះទេ កំហុសទាំងឡាយណាដែលមានគួរតែចេះអត់ឱនដល់គ្នា ចេះជួយអប់រំកែតម្រូវចំណុចខុសដល់គ្នាដោយសេចក្តីថ្លៃថ្នូរស័ក្តិសមជាពូជពង្សអំបូរខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilmt9TXVX6X-Jf2E5cF6q7s99KAo54zYrnOLbDOEbkVGIj319yArWUWBcTu-eamtfk4-4nVz0R-dz0HOeVbro2U9b0Y7JTmoxDhbMt7vduHyi4WL6AIWj101n_mYUcZEgEGhjej_pDX3K_zgXOJ_Lsk2Z0BBx0qh6hBdzZbxFJhDbSosjc1HHYKbr7Pxjq/s2048/image_2025-08-21_09-24-33%20(2).png

ទោះយ៉ាងណា ការបង្ហោះរបស់តារាចម្រៀងល្បីឈ្មោះរូបនេះហាក់ទទួលរងនូវការវែកញែកយ៉ាងច្រើនពីទស្សនិកជនដោយអ្នកខ្លះបានផ្លែផ្កានិងចោទប្រកាន់ថានាងសម្ងំមានក្តីសុខជាមួយគូស្នេហ៍ថ្មីទើបឥឡូវមកខ្វល់ពីរឿងប្រទេសជាតិ បើជ្រុលជាស្ងាត់ហើយគួរតែស្ងាត់បន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះគឺបានពោលពាក្យមិនសមរម្យមកកាន់ប្តីថ្មីរបស់តារាចម្រៀងរូបនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih13IakUXajZ9sQxG-rmQGYSB23_u-j2q7uDTQnPyqmpTen6tBOj3JwelC1cUZmUe6mFC0Dn-HLYHb7jl9NUAPRJG9-358yqc637cpekMFMp2O0F09NklcQiTw2m5Gx2GG9M5FexzP4u1setJOPGXgLM7cVSrrP8M6rIlGaoYCBMQ5TYCekbiYvaaDGVMR/s1153/image_2025-07-22_15-19-33.png
ជាមួយនឹងមតិរិះគន់ជាច្រើនតារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា ទោះគាត់ជាមនុស្សបែបណាក៏ដោយ តែពេលនេះគាត់ជាស្វាមីរបស់នាង គាត់ជាមនុស្សល្អដែលមើលថែការពារនាង បើអ្នកមិនពេញចិត្តអូសរំលងចុះ។ តារាចម្រៀងរូបនេះក៏បាននិយាយពីអ្នកដែលជេរនាងគឺសុទ្ធតែមិនមែនជាអ្នកគាំទ្ររបស់ខ្លួនឡើយ ហើយក៏មិនមែនជាមនុស្សដូចគ្នាព្រោះមានតែសត្វទេដែលស្តាប់ភាសាមនុស្សមិនបានហើយនាងមិនប្រកាន់នឹងសត្វឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_lTisyamG7Ui9nrANtj06mjVeH840dJGOG759eKInq1KlxGvlfcoboBQYIVWXLGa4U3up3X27KQEBE8joEZjhTCwKp9vwQbPu5c_z8ePaYAY0L7YxddeGn-7Csma6F79BQgfBJuals4uXhsztqK87-RleFe_KCAUX3qEyoAP4OxzdQ0HCbcI3aF6sXhL/s1104/image_2025-07-22_15-19-32.png
តារាចម្រៀង មាស សុខសោភា បានសរសេរបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាមនុស្សភាគច្រើនដែលចូលមកបញ្ចេញមតិនៅលើការបង្ហោះរបស់ខ្លួនប្រហែលជាមិនបានអានអត្ថបទរបស់នាងទើបផ្តល់ចម្លើយចាកប្រធានស្ទើរគ្រប់គ្នាហើយពេលនេះទើបនាងដឹងថាស្ទើតែរកFanពិតប្រាកដមួយដែលប្រកបដោយគុណធម៌មិនបានមែន។ មាស សុខសោភា ថាក្នុងនាមនាងជាអ្នកសិល្បៈគឺតែងតែចូលមកចែករំលែកចំណេះដឹង សេចក្តីនឹករលឹកទៅដល់ហ្វេនពិតប្រាកដដែលបានគាំទ្រសម្លេងច្រៀងរបស់នាង ហើយសំឡេងនាង នៅតែជាឱសថព្យាបាលជំងឺរោគធុញថប់របស់មនុស្សទូទៅមិនអាចជៀសបាន ខណៈនាងនៅតែជាតារាល្បីដដែល៕