តារាសម្តែងវ័យក្មេងកើតក្នុងឆ្នាំ២០០០ Lee Chae Min បានទទួលស្គាល់ថាមានសម្ពាធពេលជំនួសតារាសម្តែង Park Sung Hoon ដើម្បីសម្តែងជាមួយ YoonA ក្នុងរឿង «Bon Appétit, Your Majesty »។

ខ្សែភាពយន្តនេះនេះកត់សម្គាល់ការវិលត្រឡប់របស់ YoonA ហើយក៏ជាលើកទីមួយដែរដែលនាងនិង Lee Chae Min ក្លាយជាគូស្នេហ៍ក្នុងសាច់រឿង។ ពីមុនតួនាទីរបស់ Lee Chae Min ត្រូវបានប្រគល់ឱ្យ Park Sung Hoon ប៉ុន្តែតារាប្រុសរូបនេះបានដកខ្លួនចេញមុនការថតដោយសារតែរឿងចម្រូងចម្រាសផ្ទាល់ខ្លួនមិនបានពិនិត្យចែករំលែករូបភាពអាសអាភាស។
បើតាមសម្តីរបស់ YoonA បានបញ្ជាក់ថានាងមិនខ្វល់ខ្លាំងពេកអំពីការផ្លាស់ប្តូរតួឯកប្រុសនៅក្នុងគម្រោងនោះទេ ហើយគ្រាន់តែផ្តោតលើតួនាទីរបស់នាងប៉ុណ្ណោះ។ ជាមួយគ្នានេះ Lee Chae Min បានសារភាពថា ការចូលរួមក្នុងក្រុមភាពយន្តយឺតបានធ្វើឱ្យលោករងសម្ពាធ។
«វាជាការពិតដែលខ្ញុំមានពេលតិចតួច ដូច្នេះខ្ញុំមានអារម្មណ៍ថាមានបន្ទុក និងទំនួលខុសត្រូវច្រើន។ ប៉ុន្តែអ្នកដឹកនាំរឿង Jang Tae Yoo តែងតែធ្វើការណាត់ជួប ដូច្នេះខ្ញុំអាចចូលរួមការអានស្គ្រីបជាក្រុម និងកំណត់បុគ្គលិកលក្ខណៈ ការបញ្ចេញមតិ និងការសន្ទនារបស់តួអង្គឱ្យបានច្បាស់លាស់។ លើសពីនេះ សហតារារបស់ខ្ញុំក៏គាំទ្រ និងជួយខ្ញុំច្រើនផងដែរ»។
យោងតាមអ្នកដឹកនាំរឿង YoonA និង Lee Chae Min អ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងតួនាទីរបស់ពួកគេនៅពេលនេះ។ សម្រាប់លោក ភាពយន្តនេះមិនត្រឹមតែបង្ហាញពីអាជីពជាចុងភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងវិញនូវសិល្បៈធ្វើម្ហូបតាមរបៀបសម្បូរបែប និងចម្រុះផងដែរ។
«Bon Appétit, Your Majesty» នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៣ ខែសីហា ហើយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តដែលសម្តែងដោយតារាល្បីផ្សេងទៀត។ រឿងនេះបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយម និយាយអំពីតួឯកស្រីដែលជាមេចុងភៅជនជាតិបារាំងដែលទទួលបានពានរង្វាន់ ដែលបានធ្វើដំណើ រត្រឡប់ទៅអតីតកាល ៥០០ ឆ្នាំមុននិងបានជួបតួឯកប្រុសដែលជាស្តេចផងដែរ៕










