ថ្មីៗនេះ លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ តែងតាំង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បន្ទាប់ពីកាន់តំណែងជាអភិបាលខេត្តកោះកុង ចំនួន ២អាណត្តិ តាំងពីឆ្នាំ២០១៧-ដល់ឆ្នាំ២០២៥។
ក្រោយពីការចាកចេញរបស់លោកជំទាវ ក៏នៅមានត្រកូលភូថងម្នាក់ទៀត កំពុងកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទ គឺលោក ភូថង សេរីវុឌ្ឍី។
លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកជំទាវ មិថុនា ភូថង និងជាកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង។
ភូថង ត្រូវបានគេស្គាល់ថា ជាវង្សត្រកូល មួយដែលតែងតែកាន់តំណែងធំៗនៅក្នុងខេត្តកោះកុង ចាប់តាំងពីជីតា រហូតដល់ចៅ។.png)
ជីតារបស់លោកជំទាវ មិថុនា ភូថង គឺលោកព្រឹទ្ធាចារ្យ សាយ ភូថង ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង ដោយសារលោកជាមនុស្សម្នាក់នៅក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនបដិវត្តខ្មែរ (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ដែលជួយរំដោះកម្ពុជាចេញពីរបបប៉ុល ពត និងជាចលនាក្រោកឈរប្រឆាំងនិងអណានិគមបារាំង៕










