Home ព័ត៌មានអន្តរជាតិ ហុងគ្រីប្រកាសចា.ប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ប្រសិនបើធ្វើដំណើរមកដល់ប្រទេសហុងគ្រី

ហុងគ្រីប្រកាសចា.ប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ប្រសិនបើធ្វើដំណើរមកដល់ប្រទេសហុងគ្រី

66
0

នាយករដ្ឋមន្ត្រីថ្មីរបស់ហុងគ្រីបានប្រកាសចា.ប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រសិនបើធ្វើដំណើរមកដល់ប្រទេសហុងគ្រី ពីបទឧក្រិដ្ឋជនសង្គ្រា.ម ដោយនាយករដ្ឋមន្ត្រីថ្មីហុងគ្រីអះអាងថា មានដីកាចា.ប់ខ្លួនពីតុលាការឧក្រិដ្ឋក.ម្មអន្តរជាតិ (ICC) ពីព្រោះហុងគ្រីជាសមាជិករបស់តុលាការនេះ ។ កន្លងមក ហុងគ្រីបានដកខ្លួនចេញពីសមាជិកតុលាការ ICC ដោយសារមេដឹកនាំចាស់ហុងគ្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល ខណៈលោក Netanyahu ថា ខ្លួនគ្មានកំហុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9H2LtCO1_TzuDjywr2dlgjxqb7O5DmiEw-e4XN7bOsb7EWfU5KC2QS3jk3eRsHQjloHk8Xevz2ux20zh4oKruPs2TAgv-0AxqJEvtgO-XMJuf7RpI8s3L0mCNoLp3Cse4UaljYiEzJpVtMBk4JpCa5L2_2aysr6YCM_Eh20vbDLTdSPdG1rdklMWljNA/s1280/photo_2026-04-21_07-59-37.jpg

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថ្មីហុងគ្រី លោក Péter Magyar បានប្រកាសចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រសិនបើធ្វើដំណើរមកដល់ប្រទេសហុងគ្រី ដោយសារមានដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ លោកនិយាយមកកាន់អ្នកសារព័ត៌មានថា ៖ «បើប្រទេសណាមួយជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយតុលាការនេះចេញដីកាចាប់ខ្លួនបុគ្គលណាម្នាក់ដែលបានធ្វើដំណើរមកដល់ប្រទេសយើង បុគ្គលនោះនឹងត្រូវចាប់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCS-h4CT3eMbo6ORNcxGyi8tw3ioFlLTIQM-hxYzdRbIBRE94PosHKleTPuijCcFwCszPVCWFEVwB3YcUFG-33EqcFVJZw0s6Sh3lPI2zSV7ad3cbDEQHCqmuXHH0qlUkFBh1QxX_HGB8Y-H5icEdKRDFWb9ZiOE9o6nP4wMI9_ECBJPIOtKUbs3Z6Mps0/s709/photo_2026-04-21_07-59-28.jpg

នាយករដ្ឋមន្ត្រីថ្មីហុងគ្រី លោក Magyar បន្តថា បានជូនដំណឹងទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរួចហើយ អំពីគោលបំណងរបស់លោកដែលនឹងនាំប្រទេសហុងគ្រីចូលទៅកាន់សមាជិកពេញលេញម្តងទៀតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5AikIezDVolGESlVkQei94hvEcKuTbkEwPgacyalhc1MXa2n8qTvrFn-B9ZXqsssiAXT_CiNfMZsGcME6i7pK2tJkt5PRBDwGDekOyGLFn7DBnn_5bt_Rq1IJSBrvXNPQgUUpk-egJv2Zq4rwmgKWIJW9hrJEJfAclSBqpUEMWyl9RHcecO-Gq9kSW0Yg/s1280/photo_2026-04-21_07-59-36.jpg
ចំណែកនាយករដ្ឋមន្ត្រីស្តីទីបច្ចុប្បន្នរបស់ហុងគ្រី លោក Viktor Orbán បានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអ៊ីស្រាអែលរបស់លោកនាយករដ្ឋមន្ត្រី Netanyahu និងជំរុញឱ្យប្រទេសហុងគ្រីដកខ្លួនចេញពីសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មុនទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Netanyahu មកកាន់ទីក្រុង Budapest កាលពីឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYl4D0jZwb5M-FUMfHP3oAQwPXx2_UzCjLi1DL9gOnuG6Zgh5z4NKp8pWSmEjuzZbjXA1-QEPQh_LcsB1YWYs02ormxIsCG10ZD-3SUWYhb08Ba0HBN1w4lx87JsZGNqkE3vPb1m2c-rKmtvnjERmP-0f2jgfYdPfOQkDr1URsGmwCDw68CrVbMeF85GcG/s864/photo_2026-04-21_07-59-37%20(3).jpg

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Netanyahu និងលោក Yoav Gallant អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល គឺសុទ្ធតែជាបុគ្គលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនកាលពីឆ្នាំ២០២៤ ពីបទឧក្រិដ្ឋជនសង្គ្រាម ពីព្រោះបុគ្គលទាំង២រូបបានធ្វើសង្គ្រាមនៅតំបន់កាហ្សា ។ ប៉ុន្តែបុគ្គលទាំង២រូបបានបដិសេធការចោទប្រកាន់របស់តុលាការ និងថាពួកគេពុំបានប្រព្រឹត្តខុស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvJYmXO9ehce38e7FKak9rbBZ52sCxGgpJMKPZB9grKI3ePQta2EsJ2ceAAH3dMYCvl-tOXwWrip_95ZzTC_OwB9pamI-QZVuo541tnW3HBYsbQXP1aVwXKtvN2Nry5AARmd4_37Gi_FUIGY5ZIK1WyS-lF4yKesncvNI0fGlCFVWq-Vv9trK12wpgidE5/s1280/photo_2026-04-21_07-59-37%20(2).jpg
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Netanyahu ព្រមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Gallant ពីបទឧក្រិដ្ឋជនសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីការផ្ទុះសង្គ្រាមនៅតំបន់កាហ្សា ។ ប៉ុន្តែតុលាការនេះគ្មានកម្លាំងសមត្ថកិច្ចជារបស់ខ្លួន និងបណ្តាញការទូតមានកំណត់ក្នុងការបង្ខំឱ្យប្រទេសនានាអនុវត្តតាមដីកាចាប់ខ្លួន ប្រសិនបើប្រទេសនោះមិនយល់ស្រប ៕