Home Blog Page 315

ថៃដកហូតទិដ្ឋាការនិស្សិតបរទេស១ម៉ឺននាក់ ព្រោះបារម្ភពីនិស្សិតបរទេសធ្វើការខុសច្បាប់

0

ប្រទេសថៃ ៖ ក្រសួងអប់រំថៃឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានដកហូតទិដ្ឋាការអនុញ្ញាតឱ្យនិស្សិតបរទេសស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសថៃ (Visa) ប្រមាណ១ម៉ឺននាក់ ក្រោយរកឃើញនិស្សិតបរទេសមិនគោរពតាមលក្ខខណ្ឌកំណត់របស់ក្រសួងអប់រំ ហើយការដកហូតនេះ គឺដើម្បីការពារកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The States Times កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeQkpF8PA4HisWqXC8OpzZaldTPLn4v-PNCOz_XPpBTmXCM_Sof85lFHFdgrHzooOceFWONm7606JHyg3AkoxyWdl4NNTl89eh8qMHz2ah-QHNKfnMbpFmngQMXdGjiAwvu_KaNKZszUzWcccqexzvAP-fdUiXZu4wcIqTB0TiaoBFK7W1sDr71ABzW0X/s1024/photo_2025-08-23_09-59-19.jpg

អ្នកស្រី ស៊ុដាវ៉ាន់ វាំងស៊ុភាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងអប់រំនិយាយថា លោកស្រីបានចាត់តាំងឱ្យមន្ត្រីក្រសួងអប់រំប្រជុំជាមួយមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំវគ្គសិក្សារយៈពេលខ្លីរបស់និស្សិតបរទេស ដោយកំណត់ឱ្យសាកលវិទ្យាល័យទាំងអស់នៅប្រទេសថៃបញ្ជូនបញ្ជីឈ្មោះនិស្សិតបរទេសសម្រាប់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យដើម្បីឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិចារណាដកហូតទិដ្ឋាការនិស្សិតបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDMYg1vht-iExT_IrB493h_S-tfhcq6Ij-_LPDrmw2veVeebM2DUK0nwiVFYhUMy_tfuVprqnmOTEpCK7UCn164K9OuT4j-JcapdEk-5BW8Y0HVFA7I8DRc4PIHvQOinqVLCHFqtBK3eQ9VN5yEjvF4_ezzobVrOaXDBaUTxmfFwd1ToSpq1U5yPmYFryo/s1024/photo_2025-08-23_09-59-20.jpg
កិច្ចប្រជុំបានឯកភាពឱ្យសាកលវិទ្យាល័យនានាផ្ញើរបាយការណ៍លទ្ធផលការសិក្សា និងការអភិវឌ្ឍខ្លួនរបស់និស្សិតបរទេសមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជារៀងរាល់ខែដើម្បីត្រួតពិនិត្យថា តើនិស្សិតបរទេសពិតជាបានចូលរៀននៅសាកលវិទ្យាល័យពិតប្រាកដដែរឬទេ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ ប្រព័ន្ធទិន្នន័យចាប់ផ្តើមប្រើប្រាស់តាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFo2ULq_xaZuEdl22_nGx4HErSPAAPeuumSKSG-4r94_CV1qRLCNFGDQ7-Jf_dz7DhyphenhyphenKMQO3OzBfKdXKW3j-vTCRp8S7AhrzQhYgyAkB9qXpWpXZTVqfQQYdXknZ2GJXcyw1OOjmFp6HxerD01PeQqVGeYkxIEEVQZrmJW4Tv3D4I8IXQPjdqUeQU7sehJ/s768/image_2025-08-25_08-15-43.png

ចំណែកលោក ផាន់ផឺមសាក់ អារុនី ជំនួយការលេខាធិការក្រសួងអប់រំនិយាយថា ក្រសួងអប់រំ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំកិច្ចប្រជុំជូនដំណឹងទៅសាកលវិទ្យាល័យនានានៅទូទាំងប្រទេសថៃ នាខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យសាកលវិទ្យាល័យយល់ច្បាស់ពីនីតិវិធីរឹតបន្តឹងទិដ្ឋាការសិក្សារបស់និស្សិតបរទេស និងរក្សាភាពត្រឹមត្រូវនៃប្រព័ន្ធអប់រំថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbc831ZJ5TnAO79mHXzKzhx7cvVHRUIBOSkwFrcSbBovzphDs07SA1dpWozrr4-hzUcvEw8Hk9H7w85fpSn8Ox3qvbR5TH1x3Jod2CBf8yvLvj_wNwmYlFsOq7PClMewLDtCA_Zp9hqcY37mwbob5Ku5pacIXj9063QnhOmWnPoldFu57xv0AuezqIAEm/s1024/image_2025-08-25_08-15-43%20(2).png

ការដកហូតទិដ្ឋាការនិស្សិតបរទេសទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋថៃ ពីព្រោះបារម្ភពីនិស្សិតបរទេសលួចលាក់ធ្វើការខុសច្បាប់នៅថៃដោយប្រើប្រាស់ទិដ្ឋាការសិក្សា ជាពិសេស និស្សិតចិន ។ ពលរដ្ឋថៃថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍គួរតែដកហូតទិដ្ឋាការនិស្សិតបរទេសជាយូរមកហើយដើម្បីការពារការធ្វើការខុសច្បាប់ដែលដណ្តើមការងារពលរដ្ឋថៃ ៕

អ្នកជំនាញ និងវិស័យឯកជនសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការជំនួសពលករខ្មែរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា អ្នកជំនាញ និងវិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការនៅប្រទេសថៃជំនួសពលករខ្មែរ ដោយសារពលករស្រីលង្កាខ្វះជំនាញការងារផ្នែកកសិកម្ម នេសាទ និងសំណង់ និងពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការ ។ ហេតុនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តពលករថៃមកធ្វើការវិញ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលឱ្យពលករថៃខ្ពស់ជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRchRSHOixX7LZlgBto9TXbcE6-xfUMlVA7adB5K0i-Ldet7nTiT5VhVDrYwt9ojEHeKz2lhg-pHyDnF1h3AEcCVs8gHhbSuqYswUMGatRU0AVtaA7UAQwMGNdkzvl3AVqQV6Gdryc8V_kxNKOtRTt3DBiQy3qKtb082XkoZylYJfJ-b89kjqIaZtuYCHU/s962/photo_2025-08-23_16-39-46%20(2).jpg

អ្នកស្រី កិរិយា គុនកុលឡាកាន សាស្ត្រាចារ្យសាកលវិទ្យាល័យ Thammasat បាននិយាយពីផលប៉ះពាល់ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញថា បើទោះជាប្រទេសថៃពុំទាន់រងផលប៉ះពាល់ខ្លាំងក្តី ប៉ុន្តែវាប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជា ដូចជា ៖ ផ្នែកសំណង់ នេសាទ និងបេះផ្លែឈើក្នុងចម្ការ ។ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានតួលេខបញ្ជាក់ថា តើពលករខ្មែរបានចាកចេញពីថៃតិច ឬច្រើនកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZRO6yuiJaNXEIXNH2Uv4wdtQnA_HmKlh_gpwsJ-ny3GNB3IbPBYoaWUvzwL3NV5Dlc3kC4uD9g_HVY1ReyZiWUg5ifP7PhU_H-VlbW2X2PZgB6VY3ZBIEPgJQ21DZzZjy1XrY_aLgAO-KwGLoOZJTeulcD9b1BmrdB4oTn2qd_y9ENZWC0MB7PG_-7uv/s960/photo_2025-08-23_16-39-46.jpg

ពេលនេះ រដ្ឋាភិបាលថៃពុំនិយាយពីការខ្វះខាតពលករជាផ្លូវការទេ ដោយសារមូលហេតុសន្តិសុខ ប៉ុន្តែពុំគួរយកផលប៉ះពាល់សេដ្ឋកិច្ចមកបញ្ចូលជាមួយបញ្ហាសន្តិសុខ ។ រដ្ឋាភិបាលត្រូវបែងចែករវាងសេដ្ឋកិច្ច និងសន្តិសុខឱ្យដាច់ពីគ្នា រួចហើយដោះស្រាយបញ្ហាជាមួយគ្នា គឺពុំចាំបាច់យកសេដ្ឋកិច្ចមកនាំមុខសន្តិសុខ ឬយកសន្តិសុខនាំមុខសេដ្ឋកិច្ច បច្ចុប្បន្ន រដ្ឋាភិបាលថៃផ្តោតសំខាន់លើសន្តិសុខខ្លាំងជាង ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី កិរិយា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkcuf0Ew9iX5Up6dyGywBzBwGhlt1hOYlQkxcEcc2MRlPisn0lb2_vT5WOByCnNjIFIf2G98qbAriq42ESU_QO2QFrNU7CM54PnncvyS4UrI4GdWP5u6ZTYQ22UtPwmAuoR_SvaeRRisqveVkA0tP9AT8kX5rC0eXeiqgj633ZNvGLxco5ygU4CvZQuGXe/s834/photo_2025-08-23_16-39-46%20(3).jpg

អ្នកស្រីពុំប្រាកដចិត្តថា តើរដ្ឋាភិបាលថៃបានស្ទង់មតិនិយោជក ឬសួរយោបល់ថៅកែថៃហើយឬនៅ មុននឹងនាំចូលពលករស្រីលង្កា ។ យើងយល់ឃើញដូចគ្នាថា ថៅកែថៃពុំត្រូវការពលករស្រីលង្កាទេ ដោយសារពលករស្រីលង្កាមានជំនាញផ្នែកសេវាកម្ម ប៉ុន្តែខ្វះជំនាញធ្វើការសំណង់ នេសាទ និងបេះផ្លែឈើ ។ ដូច្នេះ ពុំប្រាកដថា ពេលរដ្ឋាភិបាលនាំចូលពលករស្រីលង្កា តើនឹងមានថៅកែថៃជួលធ្វើការឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wEf_isO-vCIsfnLT4EiRPwZottlD1j7TvcNskfLelbRVUJU0Q4bbCQ-8OwZ2d2baozs_DQE9bwvJeAsY85qCOdq5t5wHQNZSyt04XmgSk5HzTRKFYXh8vsLGTAQu18LUMuKQxOHdnA0nNO10JhEVAoajR7Q7El2WibLgPJYTo0gF7Usx4B5W3tujHjkH/s1280/photo_2025-08-19_16-10-53.jpg

ការដោះស្រាយបញ្ហាបន្ទាន់ គឺរដ្ឋាភិបាលគួរយកពលករថៃមានជំនាញមកធ្វើការជំនួសពលករខ្មែរ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង និងអត្ថប្រយោជន៍ផ្សេងៗ ។ អ្នកស្រីបាននិយាយពីចម្ការមៀនមួយកន្លែងនៅខេត្តចាន់បុរី ខ្វះខាតពលករខ្មែរបេះផ្លែមៀន ទើបម្ចាស់ចម្ការជ្រើសរើសពលករថៃជាង៣ម៉ឺននាក់មកបេះផ្លែមៀន ដោយផ្តល់ប្រាក់ឈ្នួលពី៧០០បាត ទៅ១,៣០០បាតក្នុង១ថ្ងៃ ព្រមទាំងផ្តល់កន្លែងស្នាក់នៅពុំគិតថ្លៃ និងធ្វើកិច្ចសន្យាការងារ៩ខែ ។ នេះជាការជួយឱ្យពលករថៃទទួលបានចំណូលជាមធ្យម ពីជាង២ម៉ឺនបាត ទៅ៤ម៉ឺនបាតក្នុង១ខែ ហើយអ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលលើកទឹកចិត្តពលករថៃ ល្អជាងនាំចូលពលករស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

ដូចគ្នានេះ លោក ឯកសិទ្ធិ ឃុនណាណាន់ថាគុន ប្រធានសហភាពនិយោជកប្រទេសថៃ (ECOT) បាននិយាយពីគណៈរដ្ឋមន្ត្រីថៃឯកភាពឱ្យនាំចូលពលករស្រីលង្កាមកធ្វើការនៅថៃដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ជាពិសេស ខ្វះខាតពលករខ្មែរ ថា ពលករស្រីលង្កាពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ឧស្សាហកម្មបានទេ ជាពិសេស ឧស្សាហកម្មដែលធ្លាប់ទទួលពលករខ្មែរធ្វើការ ដោយសារពលករខ្មែរដែលចាកចេញពីថៃ ភាគច្រើនធ្វើការផ្នែកកសិកម្ម នេសាទ និងសំណង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

ពលករស្រីលង្ហាអាចមានបញ្ហាក្នុងការទំនាក់ទំនងជាភាសាថៃ ឬពិបាកនិយាយភាសាថៃ ហើយពលករស្រីលង្កាអាចស្ទាត់ជំនាញធ្វើការផ្នែកសិប្បកម្ម ឬសេវាកម្មក្នុងសណ្ឋាគារច្រើនជាង ។ ក្រៅពីនេះ ថៃត្រូវពិចារណាពីការផ្តល់ប្រាក់ឈ្នួលខ្ពស់ឱ្យពលករស្រីលង្កាផងដែរ ពីព្រោះប្រទេសស្រីលង្កានៅឆ្ងាយពីថៃជាងកម្ពុជា ដូច្នេះ ពួកគេនឹងចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ ។ នេះបើតាមការអះអាងរបស់លោក ឯកសិទ្ធិ ៕

៤ ចំណុចសំខាន់ៗសម្រាប់ប្អូនទី ១២ គួរត្រៀមមុនថ្ងៃប្រឡង

0

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានខិតជិតមកដល់ហើយ ដោយគេសង្កេតឃើញនៅតាមមណ្ឌលប្រឡងនានា ក៏បានបិទបញ្ជីរាយនាមសិស្សានុសិស្សដែលត្រូវប្រឡងរួចរាល់ដែរ។ យ៉ាងណាមិញ ដើម្បីទទួលបានភាពជោគជ័យក្នុងការខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំមកនេះ ប្អូនៗដែលជាបេក្ខភាពប្រឡងទាំងអស់គួរដឹងពីគន្លឹះ និងយកចិត្តទុកដាក់លើរឿងទាំងអស់នេះសិន ដើម្បីទទួលបានលទ្ធផលជោគជ័យទៅតាមនិទ្ទេសដែលប្អូនៗប្រថ្នា។

ជឿជាក់ថាប្អូនៗច្បាស់ជាបានដំបូន្មានខ្លះៗ ពីលោកគ្រូ អ្នកគ្រូ ឬសិក្សច្បងរួចមកហើយ អំពីពិធីធ្វើយ៉ាងណាឲ្យការប្រឡងរយៈពេល ២ ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ប៉ុន្តែថ្ងៃនេះ ខេប៊ីអិន បាននាំយកនូវការក្រើនរំលឹក ក៏ដូចជាសារខ្លះៗ ដល់ប្អូនសិស្សានុសិស្សទាំងអស់ ដែលការប្រឡងនឹងមកដល់នៅសប្ដាហ៍ក្រោយនេះ។ ដូច្នោះ មិននឹងឈានជើងចូលមណ្ឌលប្រឡងប្អូនៗ គួរត្រៀម និងយល់ដឹងពីគន្លឹះប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន

១. ថែរក្សាសុខភាពឲ្យបានល្អ
សុខភាពជារឿងសំខាន់បំផុត ដូចនេះគួរជាសវាងញ្ញាំអាហារដែលជះផលមិនល្អសម្រាប់សុខភាព ដូចជាអារហារហឹរ ឬមានរសជាតិដិតពេក ដែលអាចបណ្ដាលឲ្យមានបញ្ហារាគរុស ពុល ឬបញ្ហាផ្សេងៗទៀត។ ម្យ៉ាងទៀត ត្រូវគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី ៧ ទៅ ៨ ម៉ោង ដោយការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរំខានដល់ការប្រឡង។

២. រៀបចំឯកសារចាំបាច់ និងឯកសណ្ឋាន
ឯកសារចាំបាច់ផ្សេងៗ ដូចជា ប័ណ្ណសំគាល់ខ្លូន គឺសំខាន់ជាងគេ ព្រមទាំងប៊ិក ខ្មៅដៃ ជ័រលុប និងបន្ទាត់ជាដើម ត្រូវរៀបចំឲ្យបានរួចស្រេច។ ចំពោះ ឯកសណ្ឋានក៏ត្រូវរៀបចំឲ្យរួចរាល់ផងដែរ ដូចជា ខោ សំពត់ និងអាវរៀនជាដើម ឲ្យបានសមរម្យស្របតាមការប្រកាសរបស់ក្រសួង ជៀសវាងដល់ថ្ងៃហើយទើបរៀបចំ អាចធ្វើឲ្យភ្លេចភ្លាំងខ្វះមុខខ្វះក្រោយ និងខាតពេលវេលាផងដែរ។

៣. ពិនិត្យមើលទីតាំងប្រឡង
ពេលដល់ថ្ងៃសាលាប្រកាសបិទបញ្ជីឈ្មោះបេក្ខភាពប្រឡង បេក្ខជនទាំងអស់ ត្រូវទៅពិនិត្យមើល និងផ្ទៀងផ្ទាត់មើល មណ្ឌលប្រឡង លេខតុ និងលេខបន្ទប់ងឲ្យបានច្បាស់ កុំឲ្យដល់ថ្ងៃហើយទើបភ័យស្លន់ស្លោទៅរកមើល។

៤. ពេលកំពុងប្រឡង គួរ
– អានប្រធានបទ ឬសំណួរឲ្យបានច្បាស់លាស់ មុននឹងសសេរដាក់លើក្រដាសកិច្ចការ
– សរសេរអក្សរឲ្យស្អាត មានរបៀបរៀបរយ ច្បាស់លាស់ងាយអាន ដើម្បីឲ្យអ្នកកែវិញ្ញាសាងាយស្រួលពិនិត្យនិងកែក្រដាសកិច្ចការ
– រក្សាចិត្តឲ្យនឹងនរ តាំងចិត្តឲ្យស្ងប់ មិនភ័យស្លន់ស្លោ និងត្រូវជឿជាក់លើខ្លួន។ ជាពិសេសគឺមិនគួរដាក់សម្ពាធលើខ្លួនឯង ព្រោះតែរឿងនិទ្ទេសឡើយ។

ជាចុងក្រោយ ក៏សូមជូនពរដល់ប្អូនៗ បេក្ខជន បេក្ខនារីទាំងអស់ ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង៕

គំរូល្អ! រដ្ឋបាលខេត្តកំពង់ចាមយកម៉ូតូដែលរឹបអូសបានពីបទល្មើសផ្សេងៗ ផ្ដល់ជូនទ័ពជួរមុខសម្រាប់ប្រើប្រាស់

0

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង ដែលសុទ្ធតែជាម៉ូតូរឹបអូសមកជាសម្បត្តិរដ្ឋ ជូនដល់កងកម្លាំងជួរមុខយកទៅបំពេញការងារ បម្រើក្នុងអង្គភាព ដែលឈរជើងការពារតាមបន្ទាត់ព្រំដែន ជាពិសេសសម្រាប់ដឹកជញ្ជូនឡើងចុះឲ្យកាន់តែមានភាពងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQ5Eg51vq5attritLbtkI8q5R2MJau9PeX1W-9GFSJZxYSHOXDqQWOO-98bOJu8oBo1gODt5V9s1pRMuz_emjCt9k9sqSKubNDWx35T2B-fCL0f8VG_7huvwK8Kff3Hgkc0iqefWffIqvD7RCDEjOgGIb8M8Oc-2r84yIYoF10TWTOceZfc8Pnzt88csM/s1000/photo_2025-08-23_16-13-17.jpg

ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNVK9qFmT-fEYBuLyWt732I3CnHTa1Ly39IHuWku_T2lmKgId-6VDoiykb_dGTCIdz63gbhgpaarcOFbKISXFZSFztoBmwRpSt1CydO-MRjhYNMYDphkyY1pH-PJJE2lFHY7wpQtIy6cVKew96HY4wa4or1RRm5-sj0Mq1ecGjLMUgfiSYEST3TValWnY/s1280/photo_2025-08-23_16-13-12.jpg
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjExBmdbDOJ3CeXiuQHeo8NDtkOy76WHhgUxp13eGQa6qVjBfJAimHUKGjUFcNv1Iy49VLjskpru7kbaJIQzLSmAT9fghLQlmgKGzoykqEAAv57ndmGIEnsIXZM0wdZ7GfENn8A1Dcd4e7gM4MlJB7PqIvq3BkjQM8UVt72EeFW81Z_LQ_yaXyng1GiEzGH/s1280/photo_2025-08-23_16-13-18.jpg

លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកនឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigY8BHHr8MRjqYpoVY_IQaWSYib4kvOzfnqVI9UBdL9OZqJpG0szKqS5Q8CBmSkQncH2LO6zI9WetJmU98Zwpn58Bqvjd8q9sTwYYSUlDvackGf8g-2zHJyVs5q-i7gIHb0wjAx6LOm3rEEbxFGoUt5fVGP6fSP3-WWVjlM-uKne650SxH2QUIYdDl0cgh/s1024/photo_2025-08-23_16-13-14.jpg

គួរជម្រាបថា ការផ្ដល់ជូននេះត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម ក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្ដកំពង់ចាម ហើយលោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានប្រគល់ជូនដោយផ្ទាល់។ ការយកម៉ូតូដែលរឹបអូសជាសម្បត្ដិរដ្ឋប្រគល់ជូនកងទ័ពនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដោយខេត្ដកំពង់ចាមគឺជាខេត្ដដំបូងគេហើយដែលបានធ្វើរឿងនេះ៕

ថៃ ស្នើឱ្យកម្ពុជា កាត់បន្ថយចំនួនអត្តពលិកចូលរួមសុីហ្គេម ដើម្បីសុវត្ថិភាព

0

ថៃ បានស្នើឱ្យគណកម្មការអូឡាំជាតិពិកកម្ពុជា កាត់បន្ថយចំនួនអតីតពលិក សម្រាប់ចូលរួមព្រឹត្តិការណ៍សុីហ្គមេលើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ។

តាមរយៈលោក Chaipak Siriwat នាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានស្នើឱ្យកម្ពុជាកាត់បន្ថយចំនួនអត្តពលិកមិនឱ្យលើស២០០នាក់។

លោក Chaipak Siriwat បានបញ្ជាក់ថា៖” កម្ពុជាបានបញ្ជូនបញ្ជីឈ្មោះអត្តពលិកចំនួន៦០០នាក់ និងមន្ត្រីជាង១០០នាក់ សម្រាប់សុីហ្គេមលើកទី៣៣នេះ”។

ក៏ប៉ុន្តែ ដោយសារតែមានការព្រួយបារម្ភអំពីស្ថានការណ៍នយោបាយរវាងប្រទេសទាំងពីរ ម្ចាស់ផ្ទះថៃ ស្នើឱ្យកាត់បន្ថយចំនួនអត្តពលិក ដើម្បីឱ្យម្ចាស់ផ្ទះថៃ ធានាឱ្យបានសុវត្ថិភាពលើក្រុមកម្ពុជា។

តែយ៉ាណាមិញ គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់បានចេញសេចក្តីជូនដំណឹងផ្លូវការណាមួយ ជុំវិញការបញ្ជូនអត្តពលិក ម្រាប់ការទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕

សញ្ញាមិនល្អ! កូរ៉េខាងត្បូងបា.ញ់ព្រ.មាន១០គ្រាប់ ក្រោយទាហានកូរ៉េខាងជើងដើរល្មើសខ្សែបន្ទាត់ព្រំដែន

0

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានធ្វើការបា.ញ់ព្រ.មានដោយកាំភ្លើងយន្តចំនួន ១០គ្រាប់ដើម្បីជាការព្រ.មាន ខណៈមានទាហានរបស់កូរ៉េខាងជើងបានដើរឆ្លងកាត់ព្រំដែនចូលអធិបតេយ្យកូរ៉េខាងត្បូង ចំទីតាំងដែលមានការពង្រឹងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ កូរ៉េខាងជើងបានចាត់ទុកការបា.ញ់ព្រ.មាននេះថា គឺជាការគំរា.មកំហែងដល់សន្តិសុខព្រំដែនយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcApTvJ8n512aKKRMQ5UpKckDpMN0AGuvUP-RwpKYqf4ZqlZIFHnynhi_28pVXISyCmyT5QP3sMwFdeb0DfcPYeBvcpK1Zl4SkbpBkZQGgLv0cbXKCm8kprCxy0uAd1IDqP8Kf73pK9YhwTy0X7m6cfZzHMg1DhMQH8NQkg97sWfYn9x1cuxkmxXVhw3P4/s1200/image_2025-08-23_16-22-36.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Lee Jae Myung បានចាកចេញពីទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍មុន សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxw6XkC1AxXSuc6YuyF6Qhy9yOTsevW-ymZD2tw1pD9ruAW4WAD5oeNlO35CV6PJUphjNNklqQ_3fY8F8pp_fnln9yrB8ctGwFks4QMaDxF2nim_xcz_hrVTrMKWDpWc0gN1gyHj1Ar88ca177sUrJ45YxobkvUUIpFgNV_4ySjSRLNB4KRY1P8I309U0W/s770/image_2025-08-23_16-22-36%20(2).png

ឧត្តមសេនីយ៍ឯក Ko Jong Chol នៃកងទ័ពកូរ៉េខាងជើង បាននិយាយថា យោធារបស់កូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្ត ដើម្បីបា.ញ់ព្រមានជាង១០គ្រាប់ ទៅកាន់ទាហានរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅការបាញ់ប្រហារនោះថាជា “ការបង្កហេតុដោយចេតនា” ហើយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានបង្ហហានិភ័យនៃភាពតានតឹងដែលមិនអាចគ្រប់គ្រងបានរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RzQiqnQawnZZ4_7ECMrs7jbapfuPPcXV5vchBsiBFQyzTPH_mJ7QeSntXKXbv8elQPjHZsMQgmq2jerQbGnF7s5HHxff03gz_VdVulqL-nAxgzYqVO1X5uWfPR5G3cS-RM23Z_XZb1tF6S0Zt8xj7MYwTnmEmnHmYVK8ny9MdIts038GVZTNTtn6OMaC/s2450/image_2025-08-23_16-22-34.png

ចំណែក អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបា.ញ់ព្រ.មាននេះ គឺកើតឡើងដោយសារតែទាហានកូរ៉េខាងជើងមួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធារវាងប្រទេសទាំងពីរនៅម៉ោងប្រហែល 15:00 ម៉ោងក្នុងស្រុកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ទី១៩ សីហា។ កូរ៉េខាងត្បូងចោ.ទប្រកាន់បកវិញថា សកម្មភាពរបស់ទាហានខាងជើងទាំងនេះ គឺជាការប៉ុនប៉ងរំលោ.ភលើអធិបតេយ្យភាពត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKqFHxYxKtH2Zem_aAuK73NClfOSZcMNWxsUL3BMsI4RSliQALYaxEXOK7MZsvX5Z9GrSCjxBwNb6cNoCqbehJTButKQnDyrDPQQ8Bd3DWOXX2txvPHgkC4Y3C4xrThQm5jVykE7xLITO8FMTrS8YUd2dXZjGznIQNjHKJ9KyLu7MitBwRgqBHJup0R2p/s3072/image_2025-08-23_16-22-30.png
គួរជម្រាបថា ប្រទេសកូរ៉េទាំងពីរបានបែ.កបាក់គ្នាចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ 1953។ មួយវិញទៀត បើទោះបីជាពួកគេបានផ្អាកសកម្មភាពបា.ញ់ផ្លោងដាក់គ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែហានិភ័យក្នុងការអាចកើតមានសង្រ្គាមម្ដងទៀតគឺនៅតែមានខ្ពស់ ព្រោះភាគីទាំងពីរមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពណាមួយនោះទេ៕

មាត់ចោ.ទមកកម្ពុជាតែមេដឹកនាំក្រុម Hacker ដែលលួចលុយពី Jungkook ត្រូវបានចា.ប់ខ្លួននៅប្រទេសថៃ

0

មេដឹកនាំក្រុម Hacker ដែលលួចទ្រព្យសម្បត្តិដោយខុសច្បាប់ពីជនជាតិកូរ៉េជាច្រើន រួមទាំង Jungkook សមាជិក BTS ត្រូវបានចាប់ខ្លួននៅឯប្រទេសថៃបន្ទាប់ពីចូលទៅសំងំលាក់ខ្លួននៅប្រទេសនេះកាលពីខែមេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilMN3iJPi12z2FQ9_YV9Q21xTgo-vuONzfitnzoucfkv9iPOGsfy-cA4-tQ6G6rBiXaa0aXpSTW6FQLz9l7gN_l5fgbrcJXe0vTtqFOPLyW-Upk9IXRIkJIYGQBja-Wmt2cQtOJDKSa9R2ZZrYuOZN7XgnVxUZH1WW4YDmDpMwcV_4tVDsg2LIsl7LDo9x/s2048/image_2024-09-16_10-41-04.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េជនសង្ស័យជាជនជាតិចិនម្នាក់មានអាយុ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ថាជាមេដឹកនាំនៃ បណ្តាញ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទ្រង់ទ្រាយធំ ដែលមានគោលបំណងស្វែងរកទ្រព្យសម្បត្តិសមរម្យពីជនជាតិកូរ៉េដែលមានទ្រព្យសម្បត្តិ រួមទាំងនាយកប្រតិបត្តិសាជីវកម្ម និងតារាល្បីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ និងធ្វើបត្យាប័នទៅកាន់ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXAw0BqS6sHpF_6ny45WLPAqs89Nz192BoluF2pxYDrZvBQcsdzeG0-UEMmaMcspgUcTp0zA5JK2rQaYm3CrusDEgfiLp5cUEJS9B1JDui_cRfXKZ5eLl6qVT83vdLHJQsOxc-sc1vlXiP4txA9CnXdG8zVHrXDp42UHM9fKChEA5Gt4uTqwThjXBourVB/s2048/image_2024-09-16_10-41-08.png
យោងតាមក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ជនជាតិចិននោះបានបង្កើតអង្គការហេកឃ័រនៅបរទេសហើយបានប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយខុសច្បាប់ដោយការលួចចូលគេហទំព័ររបស់ក្រុមហ៊ុនទូរសព្ទចល័តកូរ៉េចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56DATjaoPuj66gewZ-TJ_tG_pJyzDLhuRGvjNd8CLCARHx4bjSM3lp8EszGGc_BsMJs4vNnvYqd84yxRIfJ_wmFv8V-MLhoWinel_wsTEfXKlLUXGOol6mLzOfYPNBxg2OmCDBaN31xGS2F0gRevQQQsPiS3MbjfQKZeHzt_SfDAMlL1FRT5jP9IMZgII/s960/image_2025-03-29_16-15-37%20(2).png

ពួក Hacker បានប្រើប្រាស់ព័ត៌មានដែលប្រមូលបានដើម្បីចុះឈ្មោះទូរសព្ទចល័តក្នុងនាមអ្នកដទៃ បន្ទាប់មកបានចូលទៅកាន់គណនីហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនិម្មិតរបស់ជនរងគ្រោះទៅកាន់ទ្រព្យសម្បត្តិសមស្រប។ ការខូចខាតសរុបមានចំនួនជាង ៣៨ពាន់លានវ៉ុន ប្រមាណ២៩លានដុល្លារអាម៉េរិក។ ជនរងគ្រោះត្រូវបានគេនិយាយថារួមមានតារាល្បីៗដូចជា Jungkook សមាជិកក្រុម BTS និងបុគ្គលដែលមានទ្រព្យសម្បត្តិផ្សេងទៀតដូចជាប្រធានក្រុម និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GYTBJ88l4F_L8xsnh0rvEBAMVNHvZsAn6YHX-ncX3MxsH-0N5DVd_nrhVNgKC3T5C8rN14O9qablSg7wj19BIXUYKpT9C3komD6q4C6LWWw81bSm8InliPWsn3WqYew0FTOnZpjIfEGbu1hgYXhfwGcnB86KB9ECORJmgVnnvbefLuF_fGHU4scSkR7M/s920/image_2025-03-29_16-15-38.png

ក្នុងករណីរបស់ Jungkook មិនយូរប៉ុន្មានបន្ទាប់ពីលោកបានចូលបម្រើយោធាកាលពីខែមករាកន្លងទៅ ពួក Hacker បានលួចភាគហ៊ុន HYBE ចំនួន ៣៣,៥០០ ពីគណនីមូលបត្ររបស់តារាចម្រៀងរូបនេះ ដែលមានតម្លៃប្រហែល ៨.៤ ពាន់លានវ៉ុន (ប្រហែលជាង៦លានដុល្លារ)។ ពួក Hacker បានលក់ភាគហ៊ុនចំនួន ៥០០ដែលមានតម្លៃប្រហែល ១២៦ លានវ៉ុនទៅឱ្យភាគីទីបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr36gD4oa2hG-iEPng00I1sF1F1CkIy-zYZpCOQEdPDgIqVldVDxRJZLBWbyhcuGltMlyQHOmnKh6W9ApI6d-Vw2wk2IMaHVPM8H82gr1tMoV0jfHJdLp_rKA7y7SQ_Dy86NqjkE7ugYUeutwvIZatbDep4xMxQqak2YbvLeDA9ibquac_p8n4HJR4CoXv/s640/image_2025-08-23_11-40-36.png

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺBig Hit Music បានបង្កកគណនីយ៉ាងឆាប់រហ័ស ដោយការពារការខាតបង់បន្ថែមទៀត។ ក្រុមមេធាវីរបស់ Jungkook ក៏បានដាក់ពាក្យប្ដឹងទាមទារយកភាគហ៊ុននេះមកវិញដែរ។ តុលាការក្រុងសេអ៊ូលខាងលិច ក្រោយមកបានកាត់ក្តីឱ្យតារាចម្រៀងរូបនេះ ដោយប្រកាសថា គ្មានការផ្ទេរស្របច្បាប់ណាមួយបានកើតឡើង និងបញ្ជាឱ្យអ្នកទិញយកភាគហ៊ុនមកវិញ។

អ្នកស៊ើបអង្កេតប៉ូលីសក្រុងសេអ៊ូល ដែលធ្វើការជាមួយ Interpol បានតាមដានចលនារបស់ ជនសង្ស័យហើយបានរកឃើញថាជនជាតិចិនរូបនេះបានចូលប្រទេសថៃក្នុងខែមេសា។ បន្ទាប់មកអាជ្ញាធរកូរ៉េខាងត្បូងបានស្នើសុំការចាប់ខ្លួនបណ្តោះអាសន្នរបស់ជនសង្ស័យនៅក្នុងប្រទេសថៃដែលកំពុងរង់ចាំការធ្វើបត្យាប័ន ដែលជាយន្តការផ្លូវច្បាប់ដែលអនុញ្ញាតឱ្យមានការចាប់ខ្លួនជនសង្ស័យជាបន្ទាន់ មុនពេលសំណើធ្វើបត្យាប័នជាផ្លូវការត្រូវបានធ្វើឡើង។ មន្ត្រីថៃបានឃុំខ្លួនជនជាតិចិននេះរយៈពេលពីរសប្តាហ៍បន្ទាប់មកបានបញ្ជូនជនសង្ស័យនេះទៅកូរ៉េខាងត្បូង៕

កងទ័ពថៃចោទប្រកាន់ទៀតហើយថា កងកម្លាំងពិសេសកម្ពុជា (BHQ) បង្កប់មីនថ្មីនៅខាងលិចភ្នំ៣៥០

0

ប្រទេសថៃ ៖ កងទ័ពភូមិភាគ២ថៃ បានសរសរក្នុងហ្វេសប៊ុកផេកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាលពីល្ងាចថ្ងៃទី២២ ខែសីហា និងចោទប្រកាន់ថា កងកម្លាំងពិសេសកម្ពុជា (BHQ) បង្កប់មីនថ្មីនៅខាងលិចភ្នំ៣៥០ ដែលស្ថិតនៅឆ្ងាយពីទីតាំងប្រតិបត្តិការរបស់កងទ័ពថៃប្រមាណ១០០ម៉ែត្រ ហើយកងទ័ពថៃបានទៅពិនិត្យមើលតំបន់នេះឃើញថា ជាមីន PMN-2 ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២៣ ខែសីហា កងទ័ពភូមិភាគ២ថៃបានសរសេរក្នុងហ្វេសប៊ុកផេកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នាវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែសីហា កងទ័ពថៃប្រទះឃើញកងទ័ពកម្ពុជា ពី២នាក់ ទៅ៣នាក់ និងសន្និដ្ឋានថា គឺជាកងកម្លាំងពិសេសកម្ពុជា (BHQ) ដោយសារពាក់មួកសុវត្ថិភាពពណ៌ខ្មៅ បានបង្កប់មីនថ្មីនៅខាងលិចតំបន់ភ្នំ៣៥០ ក្នុងឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ដែលស្ថិតនៅឆ្ងាយពីទីតាំងប្រតិបត្តិការរបស់កងទ័ពថៃ ប្រមាណ១០០ម៉ែត្រ ។

ពេលកងទ័ពថៃទៅពិនិត្យមើលក្នុងតំបន់ឃើញថា មីនដែលទើបបង្កប់នេះប្រភេទ PMN-2 ចំនួន១គ្រាប់ ហើយកងទ័ពថៃក៏ប្រើប្រាស់ឧបករណ៍រាវមីនយ៉ាងលម្អិត និងកំណត់សញ្ញាសម្គាល់សម្រាប់ក្រុមរុករកមីនចាត់វិធានការបន្ត ។ ថៃចាត់ទុកថា កងទ័ពកម្ពុជានៅតែបន្តបង្កប់មីនប្រឆាំងមនុស្សក្នុងដែនអធិបតេយ្យរបស់ថៃ ដែលជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងល្មើសសន្ធិសញ្ញាអូតាវ៉ាជាបន្តបន្ទាប់ ។ កងទ័ពថៃបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមខ្លួនការពារអធិបតេយ្យជាតិដើម្បីសន្តិភាព សម្រាប់ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ។

កងទ័ពថៃនៅតែចោទប្រកាន់ដដែលៗថា កម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីរបស់ខ្លួន បើទោះជាអាជ្ញាធរមីនកម្ពុជាបានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ក្តី ។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់មីនថ្មីជាដាច់ខាត កម្ពុជាមានមោទកភាពក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ។ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ។ ការចោទប្រកាន់ដោយគ្មានការពិតនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងស្ថានភាពនេះ ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕

V និង Jennie មានពាក្យចចាមអារ៉ាមស្នេហាសាជាថ្មី

0

ថ្មីៗនេះពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង Jennie សមាជិក Blackpink និង V សមាជិក BTS បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍សាជាថ្មី ខណៈដែលអ្នកគាំទ្រជាច្រើនជឿថាតារាទាំងពីរប្រហែលបានធ្វើឱ្យស្នេហាចាស់របស់ពួកគេឆេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRhdXM04Aev-Zh1wKBRTRofgwulkB7u0xPMoKRi3z8gsQqx9z0roQmi45zlCCL0FAMlqbncOS1Cu4QQg7pEduI75a2Eq4eiWRPglAHK7UgxSaT_ykcS_97VTn7LL5cwNNlrmXWDT9-2B1rXuKuZ40grX-Yj6CivOzUan6u1FIoaWNLxfE8AOj_jPW2o2b/s1834/image_2025-08-23_10-44-22.png

ពាក្យចចាមអារ៉ាមអំពីគូស្នេហ៍តារា K-Pop ល្បីឈ្មោះ V និង Jennie បានចាប់ផ្តើមនៅចុងឆ្នាំ ២០២១ នៅពេលដែល V ស្រាប់តែ Follow Jennie នៅលើ Instagram ក្នុងរយៈពេលខ្លី។ នៅឆ្នាំ២០២២ រូបថតជាច្រើនសន្លឹកដែលគេជឿថាបានថតនៅលើកោះ Jeju បានរីករាលដាល ធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ កម្រិតកំពូលគឺនៅក្នុងខែឧសភា ឆ្នាំ ២០២៣នៅពេលដែលអ្នកទាំងពីរត្រូវបានគេឃើញកាន់ដៃគ្នានៅទីក្រុងប៉ារីស ទោះបីជាក្រុមហ៊ុនគ្រប់គ្រងមិនបានបញ្ជាក់វាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5RfErfY4Lpz5XzsL0gHSb0ApNNCLJNQo6g4lyOeQz5hAW_2rjkO3Eddo8XOQW8qX5YUvvRtVjhv4Nt3TPHHTMnSBAtxxdrz_7Gaj_9ao6ziXaHDZ_EILQZgVOfGwQhaLTQPOcmdM9tV8VFmc17a9Jj60E0J3IB3G0rY09XaW4PGo4_AyCoSzGnK0UWeya/s960/image_2025-08-23_10-44-23%20(2).png

ថ្មីៗនេះ អ្នកគាំទ្រអន្តរជាតិជាច្រើនបានចង្អុលបង្ហាញ សញ្ញា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាការ Mention ពីអ្នកស្គាល់គ្នា ឬគ្រឿងបន្លាស់គូស្នេហ៍ ហើយថែមទាំងបានផ្សព្វផ្សាយព័ត៌មានថា Jennie បានទៅទីក្រុង Los Angeles ដើម្បីជួប V។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េមានការប្រុងប្រយ័ត្ន និងមានការសង្ស័យ។ មតិជាច្រើនលើកឡើងថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមចាស់ដែលត្រូវបានគេលើកឡើងវិញដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTFjwbpoIVWUcMAZ4215KSmkpg0p7pWXg8go6Jp_J8bUU0O4lBDTKy5HBqa5WVHMZ2ciz4rgFBBMpnZpxvENamumzCOgdpIvzyibv_rfptfhJo5t2dl7LNGIyetq2-1-LZ8BIZ_jVRZc7gHP1lE-jzx40FSm04-w6Mg_K4rlQiHxLNgSNmbiEv9NW8NbD/s956/image_2025-08-23_09-54-51%20(2).png

នៅលើវេទិកា អ្នកទស្សនាជាច្រើនបានពិភាក្សាគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបាននិយាយថា វាជារឿងធម្មតាទេសម្រាប់តារាសម័យនេះ៖ «ពួកគេក៏ជាមនុស្សដែរ ប្រាកដណាស់ពួកគេត្រូវស្រឡាញ់ដើម្បីឱ្យមានសុភមង្គល»។ មនុស្សមួយចំនួនថែមទាំងបានបញ្ចេញមតិថា៖ «ពួកគេមើលទៅល្អជាមួយគ្នា»។ បច្ចុប្បន្ននេះ ខាងក្រុមហ៊ុនគ្រប់គ្រងសិល្បករទាំងពីរគឺ Jennie និង V BTS នៅមិនទាន់ឆ្លើយតបចំពោះព័ត៌មានខាងលើនៅឡើយទេ៕

Miss Universe កាន់តែវល់ក្រោយពី ណាវ៉ាត់ លូកដៃខណៈអ្នកគាំទ្រថានឹងនាំមកនូវផលអាក្រក់

0

យោងតាមការប្រកាសរបស់ ណាវ៉ាត់ និងលោក Raul Rocha ប្រធានបវរកញ្ញាចក្រវាល ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នឹងមានរង្វាន់បន្ថែមមួយទៀតហៅថា Miss Grand Universe ។ អ្នកឈ្នះពានរង្វាន់នេះ នឹងមានលក្ខណៈសម្បត្តិពិសេស ដើម្បីចូលរួមក្នុងកម្មវិធី Miss Grand International 2026។ ដំណឹងនេះកំពុងបង្កភាពចម្រូងចម្រាសលើវេទិកាសម្រស់ និងទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ មហាជនជាច្រើនគិតថា ណាវ៉ាត់ ចូលជ្រៀតជ្រែកកាន់តែជ្រៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល និងនាំមកនូវផលអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRLDGDKjzk0JALYRgyppzna_4IjVDGt23qq5iyptKozBOttyQeFSsKyvZcLZatINkqWaqUuV9XeZyHzrYQaf9B_lr3aJ3gnjZNU_E1Mk0VyUvd4UK3JXu0vzu4fW1YOH-R6QkEYwqBgcbDiGpddKDbB87cPx1q1-h2eBLtSLmJkqFJ46XOf9W-DCnmMVj/s645/image_2025-08-22_10-15-34.png

ការប្រកាសរបស់អ្នករៀបចំបវរកញ្ញាចក្រវាលក៏បានធ្វើឱ្យនាយកថ្នាក់ជាតិមានការខឹងសម្បារផងដែរដែលថាពានរង្វាន់ថ្មីនេះបានរំលោភលើកិច្ចសន្យាដើមដែលអ្នកដឹកនាំថ្នាក់ជាតិបានចុះហត្ថលេខាជាមួយអង្គការបវរកញ្ញាចក្រវាល។ លើសពីនេះ ណាវ៉ាត់ និងលោក Rocha ក៏រងការរិះគន់ផងដែរ ចំពោះការមិនពិគ្រោះជាមួយអ្នកដឹកនាំថ្នាក់ជាតិ មុននឹងសម្រេចចិត្តបន្ថែមពានរង្វាន់ Miss Grand Universe ។ ការដែលម្ចាស់ជ័យលាភី Miss Grand Universe ទទួលបានការអនុញ្ញាតពិសេសក្នុងការចូលរួម Miss Grand International បានធ្វើ ណាវ៉ាត់ រងការរិះគន់ថា ប្រែក្លាយការប្រលងបវរកញ្ញាចក្រវាល ទៅជាកន្លែងជ្រើសរើសបេក្ខភាព Miss Grand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnFj2N-0ZuThFfROA1x_B4Ps1uG3oJ8Tpy-V2d08ZbgZdYjawM7G_XKDJob14C3vLOY24yVbgg9xPOHkVrZmch5HECbvHre0nBtqhnYUl3LoiSBZMOeA4Gfpb1IrtF6WyNLA0fAC34tIG8zqBTuLKe7zdaqMknmRk8d2n-NqOlajfUROwJ-qAoYoPyPcnX/s1127/photo_2025-08-22_16-40-07%20(2).jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «តើអ្នករំពឹងអ្វីខ្លះពីម្ចាស់មកពីប្រទេសថៃ? ពួកគេបានប្រែក្លាយបវរកញ្ញាចក្រវាលទៅជាបវរកញ្ញាមិនថ្លៃថ្នូរ , ខ្ញុំសង្ឃឹមថានរណាម្នាក់នឹងមកយកលុយនិងទិញអង្គភាពបវរកញ្ញាពីមនុស្សទាំងនេះពួកគេបានបង្កឱ្យមានគ្រោះមហន្តរាយដល់បវរកញ្ញាចក្រវាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9z7nfcB98LQPgbHdX5VPz0CersMZXQjOyxAK8KZbAXym_4lagv2z-lLgeIE0SawV9ahEihE0kxeZNYuzYAmfAmMnWym6tPQEScezh2vgg2L5-7_ODKuaj8zNbZWz3shyxli97RnoNdsd32AiVMUGv4SDN_64wNcTtzlFQtH5do70Mk6fgtUzCj3aZsC7/s1280/photo_2025-08-22_16-40-07%20(3).jpg

ចាប់តាំងពីដើមឆ្នាំ២០២៥ មក ណាវ៉ាត់ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនបន្តិចម្តងៗនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ បន្ទាប់ពីចំណាយ ៥.៤ លានដុល្លារអាម៉េរិក ដើម្បីរក្សាសិទ្ធិបវរកញ្ញាចក្រវាលថៃពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ ហើយគ្រោងចំណាយប្រាក់ជាច្រើនលានដុល្លារទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ JKN Global Group ដែលជាក្រុមហ៊ុនដែលជាម្ចាស់ការប្រលងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ និងក្រុមការងារបច្ចុប្បន្នកំពុងទទួលបន្ទុករៀបចំកម្មវិធី Miss Universe 2025 ដោយទទួលយករាល់ការផលិត ទីផ្សារ និងការចែកចាយសំបុត្រសម្រាប់ការប្រកួតលើកទី៧៤។ បុគ្គលដ៏ចម្រូងចម្រាសនេះក៏មានតួនាទីជានាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGh1RrXwwRB84hah87rhMDMAMvBwtOWUJ9GvfK3a2ojByTF0_UDhh3IHAo1Oj9kEJY43cYNmzkbhcUWgyFuyIzl-_lraAPA7zu2jhh0XUlze0CP7n7PVTqN9tBDK9wCW3Sv15yw6CFPP5IdXy8VA5ImGWc0a5UegwJMMiLfFwBZ_tiEACuJ1RWlOWdrjO-/s1280/photo_2025-08-22_16-40-07%20(4).jpg

ប្រឈមមុខនឹងការពង្រីកខ្លួនរបស់ ណាវ៉ាត់ អ្នកគាំទ្រសម្រស់ជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះអនាគតបវរកញ្ញាចក្រវាល។ ក្រោយការលើកឡើងដ៏ចម្រូងចម្រាសរបស់ បុគ្គលនេះ អ្នកគាំទ្រថែមទាំងដាក់ញត្តិទៅស្ថាប័នបវរកញ្ញាចក្រវាល ឱ្យពិចារណាឡើងវិញពីតួនាទីរបស់អ្នកជំនួញថៃរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJD2bdrZbXAbHXfi9lHaTomg2z82jZNbpXbOiLvHHugsf4fsiVedZy7jKiBpVvubi_MHtvbId5c2PysEmwns31r2A5-OECKEYrU_ol4cup9IoXxL33L1DiWBe5pbmJPaHagGCTPpccDCzUL9wU0jn0O9cwe-8H5tx4AefdZHzppXPy6qxSwssLvUEKrJS/s1280/photo_2025-08-22_16-40-08.jpg
ទន្ទឹមនឹងនេះ គេហទំព័រ Missosology បានផ្ញើញត្តិទៅកាន់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាលថា «យើងអំពាវនាវឱ្យស្ថាប័នបវរកញ្ញា វាយតម្លៃឡើងវិញនូវស្តង់ដារភាពជាអ្នកដឹកនាំរបស់ខ្លួន និងធានាថាគ្មានបុគ្គលណាដែលមើលងាយស្ត្រីជាសាធារណៈ ឬប្រើមុខតំណែងរបស់ពួកគេជាអាវុធមានឥទ្ធិពលនៅក្នុងអង្គការដែលបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEelbHW9Bhk2-OrlPS1R9jt1KmNJCYfJeTJT8CJkdhvKgey1x6BYGaGpokFHuT36fugjC3eQuT0lB2t3m5VHqnUwzighEtfsGr3DFjbRohrUsuhWaj40vTvLGDHRThuJVqnTaZGaNLpk9Pay3XEMhlu35PPWLsjBM1N7D-jJ_jpqF1F5KG-p9mErm1iFB/s774/image_2025-08-22_10-15-33%20(2).png

Miss Universe 2025 គ្រោងនឹងប្រារព្ធឡើងប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ការប្រលងនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសម្រស់ប្រហែល ១៥០ នាក់ ដែលចាត់ទុកថាជាចំនួនបេក្ខនារីច្រើនជាងគេដែលមិនធ្លាប់មាននៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល៕