កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានធ្វើការបា.ញ់ព្រ.មានដោយកាំភ្លើងយន្តចំនួន ១០គ្រាប់ដើម្បីជាការព្រ.មាន ខណៈមានទាហានរបស់កូរ៉េខាងជើងបានដើរឆ្លងកាត់ព្រំដែនចូលអធិបតេយ្យកូរ៉េខាងត្បូង ចំទីតាំងដែលមានការពង្រឹងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ កូរ៉េខាងជើងបានចាត់ទុកការបា.ញ់ព្រ.មាននេះថា គឺជាការគំរា.មកំហែងដល់សន្តិសុខព្រំដែនយ៉ាងធ្ងន់ធ្ងរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Lee Jae Myung បានចាកចេញពីទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍មុន សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។.png)
ឧត្តមសេនីយ៍ឯក Ko Jong Chol នៃកងទ័ពកូរ៉េខាងជើង បាននិយាយថា យោធារបស់កូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្ត ដើម្បីបា.ញ់ព្រមានជាង១០គ្រាប់ ទៅកាន់ទាហានរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅការបាញ់ប្រហារនោះថាជា “ការបង្កហេតុដោយចេតនា” ហើយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានបង្ហហានិភ័យនៃភាពតានតឹងដែលមិនអាចគ្រប់គ្រងបានរវាងប្រទេសទាំងពីរ។
ចំណែក អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបា.ញ់ព្រ.មាននេះ គឺកើតឡើងដោយសារតែទាហានកូរ៉េខាងជើងមួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធារវាងប្រទេសទាំងពីរនៅម៉ោងប្រហែល 15:00 ម៉ោងក្នុងស្រុកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ទី១៩ សីហា។ កូរ៉េខាងត្បូងចោ.ទប្រកាន់បកវិញថា សកម្មភាពរបស់ទាហានខាងជើងទាំងនេះ គឺជាការប៉ុនប៉ងរំលោ.ភលើអធិបតេយ្យភាពត្បូង។

គួរជម្រាបថា ប្រទេសកូរ៉េទាំងពីរបានបែ.កបាក់គ្នាចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ 1953។ មួយវិញទៀត បើទោះបីជាពួកគេបានផ្អាកសកម្មភាពបា.ញ់ផ្លោងដាក់គ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែហានិភ័យក្នុងការអាចកើតមានសង្រ្គាមម្ដងទៀតគឺនៅតែមានខ្ពស់ ព្រោះភាគីទាំងពីរមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពណាមួយនោះទេ៕










