ប្រទេសថៃ ៖ ក្រសួងអប់រំថៃឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានដកហូតទិដ្ឋាការអនុញ្ញាតឱ្យនិស្សិតបរទេសស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសថៃ (Visa) ប្រមាណ១ម៉ឺននាក់ ក្រោយរកឃើញនិស្សិតបរទេសមិនគោរពតាមលក្ខខណ្ឌកំណត់របស់ក្រសួងអប់រំ ហើយការដកហូតនេះ គឺដើម្បីការពារកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The States Times កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeQkpF8PA4HisWqXC8OpzZaldTPLn4v-PNCOz_XPpBTmXCM_Sof85lFHFdgrHzooOceFWONm7606JHyg3AkoxyWdl4NNTl89eh8qMHz2ah-QHNKfnMbpFmngQMXdGjiAwvu_KaNKZszUzWcccqexzvAP-fdUiXZu4wcIqTB0TiaoBFK7W1sDr71ABzW0X/s1024/photo_2025-08-23_09-59-19.jpg

អ្នកស្រី ស៊ុដាវ៉ាន់ វាំងស៊ុភាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងអប់រំនិយាយថា លោកស្រីបានចាត់តាំងឱ្យមន្ត្រីក្រសួងអប់រំប្រជុំជាមួយមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំវគ្គសិក្សារយៈពេលខ្លីរបស់និស្សិតបរទេស ដោយកំណត់ឱ្យសាកលវិទ្យាល័យទាំងអស់នៅប្រទេសថៃបញ្ជូនបញ្ជីឈ្មោះនិស្សិតបរទេសសម្រាប់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យដើម្បីឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិចារណាដកហូតទិដ្ឋាការនិស្សិតបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDMYg1vht-iExT_IrB493h_S-tfhcq6Ij-_LPDrmw2veVeebM2DUK0nwiVFYhUMy_tfuVprqnmOTEpCK7UCn164K9OuT4j-JcapdEk-5BW8Y0HVFA7I8DRc4PIHvQOinqVLCHFqtBK3eQ9VN5yEjvF4_ezzobVrOaXDBaUTxmfFwd1ToSpq1U5yPmYFryo/s1024/photo_2025-08-23_09-59-20.jpg
កិច្ចប្រជុំបានឯកភាពឱ្យសាកលវិទ្យាល័យនានាផ្ញើរបាយការណ៍លទ្ធផលការសិក្សា និងការអភិវឌ្ឍខ្លួនរបស់និស្សិតបរទេសមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជារៀងរាល់ខែដើម្បីត្រួតពិនិត្យថា តើនិស្សិតបរទេសពិតជាបានចូលរៀននៅសាកលវិទ្យាល័យពិតប្រាកដដែរឬទេ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ ប្រព័ន្ធទិន្នន័យចាប់ផ្តើមប្រើប្រាស់តាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFo2ULq_xaZuEdl22_nGx4HErSPAAPeuumSKSG-4r94_CV1qRLCNFGDQ7-Jf_dz7DhyphenhyphenKMQO3OzBfKdXKW3j-vTCRp8S7AhrzQhYgyAkB9qXpWpXZTVqfQQYdXknZ2GJXcyw1OOjmFp6HxerD01PeQqVGeYkxIEEVQZrmJW4Tv3D4I8IXQPjdqUeQU7sehJ/s768/image_2025-08-25_08-15-43.png

ចំណែកលោក ផាន់ផឺមសាក់ អារុនី ជំនួយការលេខាធិការក្រសួងអប់រំនិយាយថា ក្រសួងអប់រំ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំកិច្ចប្រជុំជូនដំណឹងទៅសាកលវិទ្យាល័យនានានៅទូទាំងប្រទេសថៃ នាខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យសាកលវិទ្យាល័យយល់ច្បាស់ពីនីតិវិធីរឹតបន្តឹងទិដ្ឋាការសិក្សារបស់និស្សិតបរទេស និងរក្សាភាពត្រឹមត្រូវនៃប្រព័ន្ធអប់រំថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbc831ZJ5TnAO79mHXzKzhx7cvVHRUIBOSkwFrcSbBovzphDs07SA1dpWozrr4-hzUcvEw8Hk9H7w85fpSn8Ox3qvbR5TH1x3Jod2CBf8yvLvj_wNwmYlFsOq7PClMewLDtCA_Zp9hqcY37mwbob5Ku5pacIXj9063QnhOmWnPoldFu57xv0AuezqIAEm/s1024/image_2025-08-25_08-15-43%20(2).png

ការដកហូតទិដ្ឋាការនិស្សិតបរទេសទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋថៃ ពីព្រោះបារម្ភពីនិស្សិតបរទេសលួចលាក់ធ្វើការខុសច្បាប់នៅថៃដោយប្រើប្រាស់ទិដ្ឋាការសិក្សា ជាពិសេស និស្សិតចិន ។ ពលរដ្ឋថៃថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍គួរតែដកហូតទិដ្ឋាការនិស្សិតបរទេសជាយូរមកហើយដើម្បីការពារការធ្វើការខុសច្បាប់ដែលដណ្តើមការងារពលរដ្ឋថៃ ៕