យោងតាមការប្រកាសរបស់ ណាវ៉ាត់ និងលោក Raul Rocha ប្រធានបវរកញ្ញាចក្រវាល ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នឹងមានរង្វាន់បន្ថែមមួយទៀតហៅថា Miss Grand Universe ។ អ្នកឈ្នះពានរង្វាន់នេះ នឹងមានលក្ខណៈសម្បត្តិពិសេស ដើម្បីចូលរួមក្នុងកម្មវិធី Miss Grand International 2026។ ដំណឹងនេះកំពុងបង្កភាពចម្រូងចម្រាសលើវេទិកាសម្រស់ និងទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ មហាជនជាច្រើនគិតថា ណាវ៉ាត់ ចូលជ្រៀតជ្រែកកាន់តែជ្រៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល និងនាំមកនូវផលអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRLDGDKjzk0JALYRgyppzna_4IjVDGt23qq5iyptKozBOttyQeFSsKyvZcLZatINkqWaqUuV9XeZyHzrYQaf9B_lr3aJ3gnjZNU_E1Mk0VyUvd4UK3JXu0vzu4fW1YOH-R6QkEYwqBgcbDiGpddKDbB87cPx1q1-h2eBLtSLmJkqFJ46XOf9W-DCnmMVj/s645/image_2025-08-22_10-15-34.png

ការប្រកាសរបស់អ្នករៀបចំបវរកញ្ញាចក្រវាលក៏បានធ្វើឱ្យនាយកថ្នាក់ជាតិមានការខឹងសម្បារផងដែរដែលថាពានរង្វាន់ថ្មីនេះបានរំលោភលើកិច្ចសន្យាដើមដែលអ្នកដឹកនាំថ្នាក់ជាតិបានចុះហត្ថលេខាជាមួយអង្គការបវរកញ្ញាចក្រវាល។ លើសពីនេះ ណាវ៉ាត់ និងលោក Rocha ក៏រងការរិះគន់ផងដែរ ចំពោះការមិនពិគ្រោះជាមួយអ្នកដឹកនាំថ្នាក់ជាតិ មុននឹងសម្រេចចិត្តបន្ថែមពានរង្វាន់ Miss Grand Universe ។ ការដែលម្ចាស់ជ័យលាភី Miss Grand Universe ទទួលបានការអនុញ្ញាតពិសេសក្នុងការចូលរួម Miss Grand International បានធ្វើ ណាវ៉ាត់ រងការរិះគន់ថា ប្រែក្លាយការប្រលងបវរកញ្ញាចក្រវាល ទៅជាកន្លែងជ្រើសរើសបេក្ខភាព Miss Grand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnFj2N-0ZuThFfROA1x_B4Ps1uG3oJ8Tpy-V2d08ZbgZdYjawM7G_XKDJob14C3vLOY24yVbgg9xPOHkVrZmch5HECbvHre0nBtqhnYUl3LoiSBZMOeA4Gfpb1IrtF6WyNLA0fAC34tIG8zqBTuLKe7zdaqMknmRk8d2n-NqOlajfUROwJ-qAoYoPyPcnX/s1127/photo_2025-08-22_16-40-07%20(2).jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «តើអ្នករំពឹងអ្វីខ្លះពីម្ចាស់មកពីប្រទេសថៃ? ពួកគេបានប្រែក្លាយបវរកញ្ញាចក្រវាលទៅជាបវរកញ្ញាមិនថ្លៃថ្នូរ , ខ្ញុំសង្ឃឹមថានរណាម្នាក់នឹងមកយកលុយនិងទិញអង្គភាពបវរកញ្ញាពីមនុស្សទាំងនេះពួកគេបានបង្កឱ្យមានគ្រោះមហន្តរាយដល់បវរកញ្ញាចក្រវាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9z7nfcB98LQPgbHdX5VPz0CersMZXQjOyxAK8KZbAXym_4lagv2z-lLgeIE0SawV9ahEihE0kxeZNYuzYAmfAmMnWym6tPQEScezh2vgg2L5-7_ODKuaj8zNbZWz3shyxli97RnoNdsd32AiVMUGv4SDN_64wNcTtzlFQtH5do70Mk6fgtUzCj3aZsC7/s1280/photo_2025-08-22_16-40-07%20(3).jpg

ចាប់តាំងពីដើមឆ្នាំ២០២៥ មក ណាវ៉ាត់ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនបន្តិចម្តងៗនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ បន្ទាប់ពីចំណាយ ៥.៤ លានដុល្លារអាម៉េរិក ដើម្បីរក្សាសិទ្ធិបវរកញ្ញាចក្រវាលថៃពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ ហើយគ្រោងចំណាយប្រាក់ជាច្រើនលានដុល្លារទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ JKN Global Group ដែលជាក្រុមហ៊ុនដែលជាម្ចាស់ការប្រលងបវរកញ្ញាចក្រវាល។ ណាវ៉ាត់ និងក្រុមការងារបច្ចុប្បន្នកំពុងទទួលបន្ទុករៀបចំកម្មវិធី Miss Universe 2025 ដោយទទួលយករាល់ការផលិត ទីផ្សារ និងការចែកចាយសំបុត្រសម្រាប់ការប្រកួតលើកទី៧៤។ បុគ្គលដ៏ចម្រូងចម្រាសនេះក៏មានតួនាទីជានាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGh1RrXwwRB84hah87rhMDMAMvBwtOWUJ9GvfK3a2ojByTF0_UDhh3IHAo1Oj9kEJY43cYNmzkbhcUWgyFuyIzl-_lraAPA7zu2jhh0XUlze0CP7n7PVTqN9tBDK9wCW3Sv15yw6CFPP5IdXy8VA5ImGWc0a5UegwJMMiLfFwBZ_tiEACuJ1RWlOWdrjO-/s1280/photo_2025-08-22_16-40-07%20(4).jpg

ប្រឈមមុខនឹងការពង្រីកខ្លួនរបស់ ណាវ៉ាត់ អ្នកគាំទ្រសម្រស់ជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះអនាគតបវរកញ្ញាចក្រវាល។ ក្រោយការលើកឡើងដ៏ចម្រូងចម្រាសរបស់ បុគ្គលនេះ អ្នកគាំទ្រថែមទាំងដាក់ញត្តិទៅស្ថាប័នបវរកញ្ញាចក្រវាល ឱ្យពិចារណាឡើងវិញពីតួនាទីរបស់អ្នកជំនួញថៃរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYJD2bdrZbXAbHXfi9lHaTomg2z82jZNbpXbOiLvHHugsf4fsiVedZy7jKiBpVvubi_MHtvbId5c2PysEmwns31r2A5-OECKEYrU_ol4cup9IoXxL33L1DiWBe5pbmJPaHagGCTPpccDCzUL9wU0jn0O9cwe-8H5tx4AefdZHzppXPy6qxSwssLvUEKrJS/s1280/photo_2025-08-22_16-40-08.jpg
ទន្ទឹមនឹងនេះ គេហទំព័រ Missosology បានផ្ញើញត្តិទៅកាន់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាលថា «យើងអំពាវនាវឱ្យស្ថាប័នបវរកញ្ញា វាយតម្លៃឡើងវិញនូវស្តង់ដារភាពជាអ្នកដឹកនាំរបស់ខ្លួន និងធានាថាគ្មានបុគ្គលណាដែលមើលងាយស្ត្រីជាសាធារណៈ ឬប្រើមុខតំណែងរបស់ពួកគេជាអាវុធមានឥទ្ធិពលនៅក្នុងអង្គការដែលបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEelbHW9Bhk2-OrlPS1R9jt1KmNJCYfJeTJT8CJkdhvKgey1x6BYGaGpokFHuT36fugjC3eQuT0lB2t3m5VHqnUwzighEtfsGr3DFjbRohrUsuhWaj40vTvLGDHRThuJVqnTaZGaNLpk9Pay3XEMhlu35PPWLsjBM1N7D-jJ_jpqF1F5KG-p9mErm1iFB/s774/image_2025-08-22_10-15-33%20(2).png

Miss Universe 2025 គ្រោងនឹងប្រារព្ធឡើងប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ការប្រលងនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសម្រស់ប្រហែល ១៥០ នាក់ ដែលចាត់ទុកថាជាចំនួនបេក្ខនារីច្រើនជាងគេដែលមិនធ្លាប់មាននៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល៕