Home Blog Page 306

អ៊ុយក្រែន ប្រឈមនឹងបាត់ទឹកដី១១មុឺនគីឡូម៉ែត្រការ៉េ ទៅ​ឱ្យរុស្សុី

0

ឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៣ឆ្នាំ រុស្សុី កំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១មុឺនគីឡូម៉ែត្រ រាប់ចាប់តាំងពីតំបន់គ្រីម៉េ (Crimea) និង តំបន់ ឌុនប៉ាស (Donbas)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zAvXmjYFkmSEYKWaGi2a19ZXc3lN1-ar-ruq9U_fUh6V_qqALFGIQf6ZPjh5lKKWOm25Ba-xQpBRt5YUID_1rC1Czedu-1QXjOo6E090w8fsXrQ5mo6FdKhPvx5U1HakdbzgKoUTGji_W2zicvOUguW77W_DbQ7S62ZDd2iMhkxBTJgDtbUCsDJ7U_jh/s1500/image_2025-10-29_10-10-43.png
យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយថា៖” បច្ចុប្បន្នរុស្សុីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១៤ ៥០០ គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ១៩ភាគរយនៃផ្ទៃសរុបរបស់ប្រទេសអ៊ុយក្រែន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTtydpqN5FIRPpc5P1Zh8QswTUEEd_6VgfvJRNF7BK4Loox9935FAX6PVG1aQ8N6vsAEjfZD25a14hso08xxFryYkULqWCAxIuy6oem2y6zAe_OO1hXnS-MO-t6sefuDbkdBJe22rQ-8p5rl-Dq8Kxwq_8cNqnfkGZqyUnQ8yz5mGCuJ7POCxBSdpB5kwx/s1280/image_2025-10-29_10-10-40.png

តំបន់ដែលរុស្សុីកំពុងគ្រប់គ្រងនេះ ភាគច្រើនត្រូវបានទទួលស្គាល់ជាទឹកដីរបស់អ៊ុយក្រែនអំឡុងពេលការដួលរលំនៃរបបសហភាពសូវៀតក្នុងឆ្នាំ១៩៩១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXQ_Bcp5J_ZjHeD3UxugiyXfRRtTDZDAyNpVMU5NoA2Z1cKEs6FEw4GLS-EFF-DRWZAw3xWw0mbz-umpbzHd4usIPT7y0WwEMwkBcCLolLqmNAOeVJQahK04bV9xIN4jFP2yEGv0yCjv4Ku0E2oO0YCU7IWjF1r6NQl24WLoeXlyoc9cpk8K53tNpr9GPm/s1600/image_2025-10-29_10-10-41.png

អ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើទឹកដីរបស់ខ្លួនឡើយ ជាពិសេសមិនយកទឹកដីប្តូរយកសន្តិភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1NfZ3wCqu_GQJ_lVI-EpgDCIXwKyOdMAhgyjG30HVsx5yLRc90D2Hs7SX1wVewcLu2ArIeH0CUuAYJfZbLCAzJ-Fm5ZDze0j6UwbrZi1yCulqrUZQslgb39YcpB9jw5R8xlq4a_mVcLEonFs_qGdwrrI09L0-mSceBmhYh4JoK6XQQ2GQEiZfN7DAFQq/s992/image_2025-10-29_10-10-42%20(2).png

ជុំវិញបញ្ហានេះ លោកដូណាល់ ត្រាំ ស្នើឱ្យ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីនោះចុះ ដើម្បីឈានទៅដល់បទឈប់បាញ់ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPG6MIGKl1EkyzyKuQma5HJic4GTGSMiqH2eD-vsiNwrxUrcDOF3J485K2f6ptLqCQfBySjuI7cXEsSCSnfb0-ifenbXT8SWDcRiS5JeU83XRI77q3H5RhkJzq40VIrF1kN3GDH0xHYKOy9RlWYTtZyFQgBF6uS0REnIgGySBVg8FSG64sXUTo-LGdWfgz/s1300/image_2025-10-29_10-10-42.png

 

អ្នកគាំទ្រពុំទាន់ឃើញ ប្រាសាទ ដាវីន បង្ហាញការគាំទ្រឬបញ្ចេញសកម្មភាពអ្វីចំពោះ ហ្វីយ៉ាតា

0

ជិតដល់ថ្ងៃចេញទៅប្រកួតទៅហើយប៉ុន្តែទស្សនិកជនដែលតាមដានវិស័យបវរកញ្ញាហាក់ពុំទាន់បានឃើញ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បង្ហាញសញ្ញាឬសកម្មភាពគាំទ្រអ្វីចំពោះ ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥នោះទេ។ ការណ៍នេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការរំពឹងទុកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwsXMGyiZmk5h6Veql_FtElq-n91TaUBgTih-lM5hiJYOSXLDK8aK77G8QMrDcWbNQBe_J8rN19ngKVUsZPt9Wi_nGVLLBMjQrz20hjnlWAZoDfvJWk6O1b0Cv52RhcBcGT156ETRSCWhw01V2yw_rqEWh8K_0yBzclN4YIk6Ap64sOA3Accm7DLUSzD-/s1280/image_2025-10-29_10-20-04.png
ចាប់តាំងពីស៊ែរការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 កាលពីថ្ងៃទី១២ ខែកញ្ញា ប្រាសាទ ដាវីន ហាក់ដូចជាមិនបង្ហាញសកម្មភាពផ្សេងៗចំពោះវិស័យការប្រកួតនេះឡើយ។ អ្នកមួយចំនួនថែមទាំងចង្អុលបង្ហាញថារូបគេពុំបានឃើញ ប្រាសាទ ដាវីន ដែលជា Miss Universe Cambodia 2024 ចេញមកបង្ហាញក្តីអបអរចំពោះម្ចាស់ជ័យលាភី ហ្វីយ៉ាតា ដែលគ្រងតំណែងជា Miss Universe Cambodia 2025 ខុសពីលំដាប់រងក្នុងកម្មវិធីមួយចំនួនចំនួនបានបង្ហាញការអបអរសាទរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeYbbcuTWVbAEK0258A_kzKMazMGOQ3U-wcGChY-iCzb8WBxMrKPlpBR-cN6VLhb78OUjR9s-CyEBcKO6ZxJijvIddY8HjFh9vMYnGAtHa6eJMmHTjmaEeSlvOqOywisW5vuyUnZvotA3POiP5uq_HBoJpLMv3iTSkPCkUDNiDe0fBc4TUICgTEuHsw/s2048/image_2025-10-29_10-19-55.png

ម្យ៉ាងវិញទៀត នៅពេលកម្មវិធីប្រកួតបវរកញ្ញានេះរងនូវភាពចម្រូងចម្រាសមានការវែកញែពេញបណ្តាញសង្គម ប្រាសាទ ដាវីន មិននិយាយអ្វីនោះឡើយដោយរក្សាភាពស្ងៀមស្ងាត់។ មិនត្រឹមតែអ្នកគាំទ្រសង្កេតឃើញថា ប្រាសាទ ដាវីន ហាក់ដូចជាមិនបានបង្ហាញការអបអរចំពោះ ហ្វីយ៉ាតា ប៉ុណ្ណោះទេសូម្បីតែការចុច like ឬសកម្មភាពនានាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ ហាក់រក្សាគម្លាតពីម្ចាស់ជ័យលាភីថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAuctrIpY5tza8PbMATq0dVNmgEPMXJHICn6SXHd_mz8UUrs09pRI1jNmQyBldxYrxcDF05ajY3I5bVYdg1KyzW8Ba3GVXayYPDov6tjoekreGnHhlmZ3Q0UWUzyafQKL1u9bjVOTVv6zo_qy7I-rl4VLrXsee786wPlrLqk-eBsJb3wG9KnxJiZWwtsxh/s2048/image_2025-10-29_10-20-02.png
នៅពេលភាពចម្រូងចម្រាសកម្មវិធី Miss Universe Cambodia 2025 រក្សាភាពធម្មតាមកវិញ ខណៈដែល ហ្វីយ៉ាតា ត្រៀមធ្វើដំណើរទៅប្រកួតតំណាងប្រទេសនាពេលខាងមុខនេះអ្នកគាំទ្រកំពុងរង់ចាំមើលថាតើ ប្រាសាទ ដាវីន មកលើកទឹកចិត្តគាំទ្រសិស្សប្អូនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yJ_-ZjOSl20lxqO2Xou3Suz-qFjAvPDGmvcIJ0RTBPLxoz2p4jUeDeBRpfUoMtQk1H2AtIep6Px5_gRYZAsnPh8cSqen32QSi0cCmBxaM1XeVRyZhSAWxg9SZ-FQznWzr8t4ulcb3HameRYvyyGAXT962k2XNslltDBjn6bijR1wnz2R8CoB-Y5QNapB/s1972/image_2025-10-29_10-19-58%20(2).png

ទោះយ៉ាងណា ដ្បិតថា ប្រាសាទ ដាវីន និង ហ្វីយ៉ាតា មិនបានបង្ហាញសកម្មភាពទំនាក់ទំនងនៅលើបណ្តាញសង្គមក្តីប៉ុន្តែគេមិនដឹងថាអ្នកទាំងពីរអាចមានសកម្មភាពនៅខាងក្រោយដែលអ្នកគាំទ្រពុំបានដឹងពីព្រោះគេដឹងថា ប្រាសាទ ដាវីន ពុំសូវផ្តោតសកម្មភាពលើបណ្តាញសង្គមណាស់ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUXLhnL2PvLYiUWTe8CK-5yGGvZFzSmwwJH9h6Q5teloZ4uST9JK_romXKYwkYvedL1Yqwm-ICAOc4iOHRuCKWyu58uyqT4-wcQ0jCWP9ATKYWM0l1l8eVa0Ba7CKcTjWgmjTfaAicOOXD2rt2rm-pkf9NAaBCTlrkUf9ZS-EktzlM8OvQ6f7MxHHjN1D/s1998/image_2025-10-29_10-19-58.png

គួរបញ្ជាក់ផងដែរថា ហ្វីយ៉ាតា នឹងធ្វើដំណើរចេញពីព្រលានយន្តហោះថ្មីឆ្ពោះទៅកាន់ទឹកដីប្រទេសថៃដើម្បីតំណាងប្រទេសក្នុងការប្រកួត Miss Universe លើកទី៧៤ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រាសាទ ដាវីន គឺជាបវរកញ្ញាខ្មែរដំបូងដែលអាចនាំប្រទេសកម្ពុជាបើកទ្វារចូល TOP លើកដំបូងក្នុងការប្រកួតសម្រស់ដ៏ធំនេះ។ ជាមួយនឹងអ្នកតំណាងឆ្នាំ២០២៥ អ្នកគាំទ្របង្ហាញការគាំទ្រពេញទំហឹងសម្រាប់ការប្រកួតរបស់នាងលើទឹកដីប្រទេសថៃ៕

RavenBlaze មិនបានអន់ចិត្តជាមួយនឹង វណ្ណដា

0

បន្ទាប់ពីចេញវីដេអូប្រាប់ទៅកាន់អ្នកគាំទ្រមិនដឹងមូលហេតុមិនអាចធ្វើជា MC ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប រួមទាំងធ្វើជា MC ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ RavenBlaze បានធ្វើឱ្យអ្នកមួយចំនួនជឿថាលោកមានការអន់ចិត្តជាមួយនឹង វណ្ណដា ប៉ុន្តែលោកបានបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvalYh_YD4jQtOlfCZFL69lWkOOxO6q452S9pcGWVPKFlsLa_wsaJyrSuaNho1gYrmiu38_OOH6k14zAXvW3Tp00fobGiJrPgCB63kbonOJcespgwcc13yKSlZW97p6e0nJLoE-3W1-CHiWyr5D75gKyZp6znYdvMLi7B51SIOYb3zKPHr6MK_WjK3V2d/s1077/image_2025-10-10_09-50-45%20(2).png

នៅយប់ថ្ងៃទី២៨ ខែតុលា អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បាន Add Story បង្ហាញឱ្យឃើញមានអ្នកគាំទ្របានបញ្ចេញមតិក្នុងន័យថាលោកអន់ចិត្តជាមួយនឹង វណ្ណដា។ ខម្មិននោះបានសរសេរថា «បងឡូវប្លែកតាំងពីអន់ចិត្តជាមួយvannda រឿងអត់បានធ្វើការនៅnext star rapper»។ ការបញ្ចេញមតិនេះដែរ RavenBlaze បានឆ្លើយតបវិញថា «ម៉េចបានទៅអន់ចិត្តជាមួយ វណ្ណដា វិញ វណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឯណា»។ ទន្ទឹមនឹងការបញ្ជាក់នេះ Raven ថែមទាំងលើកឡើងថា «ពេលខ្លះខ្ញុំសុំអត់យល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDKOIipCjnhpFVDDNmdLWdDVSrkNkeEl4F6hGnxYj1gi0TDsYW6ovWLxezq6pc1NJdRoyg0a7WGiQJ4G0snuoTqIcIlPM4t3jNpexR84XpXQKfblKISwdf87F7h_Ltwn9-k8Hf04kRrWPLg6McX8rdNiRif_SOAAw0AC6HZYvClKcU5J7kE7x__BJH3BDO/s2048/image_2025-10-10_09-50-46.png
ការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ Raven គឺអាចបញ្ជាក់ថាលោកមិនបានអន់ចិត្តចំពោះនឹង វណ្ណដា នោះទេព្រោះតែតារាចម្រៀងរូបនេះមិនមែនជាអ្នករៀបចំកម្មវិធីឡើយ។ ការដែលអ្នកគាំទ្រមួយចំនួនបានលើកឡើងថា Raven មានការអន់ចិត្តចំពោះ វណ្ណដា ដោយសារតែសកម្មភាពថ្មីៗចុងក្រោយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMULnSllXgpSt_omjMiCixTGYaIh23CYAjpSNZqk9DZIHjt2zB5RrQ-1XQmn5JJRiy0ZUIO_RtYzJjnow1LX8lCOObgKNXs3ZEo-5G8trWf27CeC_ougnSnSC91Hbj9jFu0m3BIsrsg032djiGkp0DwJQM9Zd8ayBbnxqxOXuiGIsJcVAxPRLxyJHXKqKf/s2048/image_2025-10-10_09-50-47.png

កាលពីយប់ថ្ងៃទី៩ ខែតុលា RavenBlaze បានចេញវីដេអូបញ្ជាក់ថាលោកក៏មិនដឹងពីហេតុផលដូចគ្នាដែលមិនបានធ្វើជា MC ក្នុងកម្មវិធី តែយ៉ាងណាលោកក៏មិនបន្ទោសគេនោះទេតែលោកបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្តគេពេក។ អ្នកមួយចំនួនបានសង្ស័យថាអាចមកពីខុស Sponsor ប៉ុន្តែ Raven បានអះអាងថាមិនមានការកុង Sponsor នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdEdYf5pvPWpv6XcLUm1buuiFyu20SuNbjBVkdqr0Pd1hwRVLMzz3UXzWkgT3vzfFWVIfutVxhqNLUPrul4T5y5AIJbjfSyDMP1MgJJhvvde0Nn5wlhtgC3cDSbr8TwjRrphWgeHLeMaf3e2hK1sUPj8csNRerkOwKyKG7yTZWEDLtoj681mGuBCvnMW_/s714/image_2025-10-29_08-50-31.png

មិនត្រឹមតែរឿងនេះប៉ុណ្ណោះទេ នៅពេល Raven ធ្វើជា MC ក្នុងកម្មវិធីផតខាស់មួយដែលសួរសំណួរចាក់ដោតជាច្រើនទៅកាន់ក្រុមចម្រៀងមួយក្រុម ជាហេតុមនុស្សជាច្រើនសង្ស័យថា Raven កើតទុក្ខមិនសុខចិត្តរឿងមិនបានធ្វើMC ទើបបញ្ចេញសកម្មភាពបែបនេះ៕

នាយករដ្ឋមន្ត្រីថៃបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកក្រោយរងការស្តីបន្ទោសពីពលរដ្ឋ

0

ប្រទេសថៃ ៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបអាមេរិកគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថៃខូចខាតបរិស្ថានដោយសារការជីកអណ្តូងរ៉ែ ហើយថៃបានក្លាយជាកូនអុកក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធទេ ហើយមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រីថៃរួចហើយ ។ ពលរដ្ឋមិនចាំបាច់បារម្ភពីផលប៉ះពាល់ដោយសារ MOU រ៉ែកម្រ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការទម្លាក់ពន្ធទំនិញ ហើយលោកជឿថា MOU នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ។

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីពលរដ្ឋ ជាពិសេស សមាជិកសភាគណបក្សប្រឆាំងបន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។

លោក Anutin នាយករដ្ឋមន្ត្រីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ពីការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រថៃ-អាមេរិក ដែលពលរដ្ឋចង់ឱ្យនាយករដ្ឋមន្ត្រីបកស្រាយឱ្យច្បាស់លាស់ ដោយលោកថា ខ្លឹមសារ MOU បើនៅថ្ងៃអនាគត ថៃមានរ៉ែកម្រ ហើយអាចផ្តល់ប្រយោជន៍ដល់ប្រទេសថៃ គឺថៃអាចស្រាវជ្រាវជាមួយអាមេរិក ។ អាមេរិកមានបច្ចេកវិទ្យាទំនើបជាង និងទីផ្សារច្រើនជាង ប៉ុន្តែមិនមែនមានន័យថា ថៃស្ថិតក្រោមសម្ពាធរបស់អាមេរិកទេ ហើយវាក៏មិនមែនជាការផ្តល់សម្បទាន ឬចំណងអ្វីឡើយ ។ តាមច្បាប់ បើថ្ងៃអនាគត ថៃអាចដំណើរការអណ្តូងរ៉ែកម្រដោយខ្លួនឯង មានទីផ្សារខ្លួនឯង និងមានបច្ចេកវិទ្យាទំនើប ថៃអាចលុបចោល MOU នេះជាមួយអាមេរិក ។

ចំពោះពលរដ្ឋថៃចោទប្រកាន់ការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកគ្មានការជូនដំណឹងជាមុន និងចោទប្រកាន់នាយករដ្ឋមន្ត្រីមានកំហុសធ្ងន់ធ្ងរធ្វើឱ្យថៃចាញ់ប្រៀបអាមេរិក លោក Anutin ថា មុនពេលចុះ MOU គឺបានឆ្លងកាត់ការពិភាក្សាគ្នារួចហើយ និងបានព្រមព្រៀងជាមួយក្រសួងការបរទេស ។ បើថៃបង្ហាញឥរិយាបថជាមិត្តជាមួយអាមេរិក ថៃនឹងទទួលបានប្រយោជន៍ក្នុងកិច្ចសហការផ្សេងៗជាមួយអាមេរិក ខណៈពេលនេះ ថៃមានរឿងច្រើនកំពុងចរចាជាមួយអាមេរិក ដូច្នេះ ថៃមិនចាញ់ប្រៀបទេ ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យការចរចាពាណិជ្ជកម្ម ពន្ធទំនិញ និងរឿងផ្សេងៗជាមួយអាមេរិកទទួលបានលទ្ធផលវិជ្ជមាន ។

ជាមួយគ្នានេះ លោកពុំបារម្ភពីផលប៉ះពាល់ដល់ទំនាក់ទំនងថៃ-ចិនដោយសារ MOU រ៉ែកម្រជាមួយអាមេរិកទេ ថៃត្រូវបកស្រាយឱ្យចិនបានយល់ពី MOU ។ រីឯសារព័ត៌មានមួយចំនួនចុះផ្សាយថា ថៃយល់ព្រមចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិក ដោយសារថៃចង់ទិញយន្តហោះអាមេរិកចំនួន៨០គ្រឿងនោះ លោក Anutin ថា មិនពាក់ព័ន្ធគ្នា ការចុះហត្ថលេខាលើ MOU រ៉ែកម្រ គឺថៃចង់រឹតចំណងមិត្តភាពជាមួយអាមេរិក ៕

អនុទីន សុំទោសពលរដ្ឋឡើងញ័រ ក្រោយច្រលំមាត់ទទួលស្គាល់ថាថៃពិតជាបានឈ្លានពានដីខ្មែរ

0

ប្រកាសទទួលស្គាល់រួចសុំលេបសម្ដីវិញ! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរៈគុល បានសូមការអភ័យទោ.សពីពលរដ្ឋថៃ ចំពោះពាក្យសំដីរបស់ខ្លួនដែលថា ពិតជាមានការល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ពលរដ្ឋថៃមួយចំនួនមែន។ លោក អនុទីន បានពន្យល់ឡើងវិញថា ការលើកឡើងរបស់លោកនាពេលនោះ គឺមានការយល់ច្រលំបន្តិចបន្តួច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakjpJwyEOkazHY92Xi71LwJXlZGiUFXzo-Ps5f-LRIbCP5zmpph9Skt-ADIudURYHf8dznl2YGfkoMAeSVKGGhtot9gKPkSnbhLWiXKenJF9O6s1LL6y4RiEt7mW6Bz44-KVZtjg-LlhVHlCqLzdvNyfkTj5ydofa_8ypXwqTJoZvAX2_v_suTWpHpIh6/s1280/photo_2025-10-29_09-49-09%20(2).jpg
នៅថ្ងៃអង្គារ ទី២៨ តុលា លោកនាយករដ្ឋមន្រ្តី អនុទីន បានធ្វើការសុំទោសចំពោះការយល់ច្រឡំដែលបង្កើតឡើងដោយសេចក្តីថ្លែងការណ៍របស់លោក ទាក់ទងនឹងការឈ្លានពានដែលអាចកើតមានចូលទៅក្នុងទឹកដីកម្ពុជា។ ការប្រកាសទទួលស្គាល់របស់លោកបែបនេះ បានធ្វើឲ្យពលរដ្ឋថៃភាគច្រើនកើតការមិនសុខចិត្ត មិនអាចទទួលយកបាន និងព្រួយបារម្ភថាពាក្សសម្ដីរបស់នាយករដ្ឋមន្រ្តីខ្លួន នឹងធ្វើឲ្យថៃចា.ញ់ប្រៀបកម្ពុជាចំពោះមុខអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkwMTM1TquP_ur6ZT65IqmZS3c6TCmqLhB7x7hTO9WhHQxRMieO2txVeF_HMSBiDi9MjI3L2ZzBpCmHl9SmWXAq_ZvSchqz5c9ZrmkHzm3zDR9fMaPr8LrwY60R14Z-mXOSp0DInwa9pE64XrKW8OZqttwdRLE0ij3Kx0HB7eF06znrOO2Zy7vJ6oQr8C/s1280/photo_2025-10-29_09-49-09.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃដដែលបានឲ្យដឹងថា ការអះអាងរបស់លោក អនុទីន បានបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ដើម្បីស្ដារស្ថានការណ៍ លោក អនុទីន បាននិយាយថា «វាជាតំបន់ដែលមានជម្លោះ ហើយភាគីទាំងពីរត្រូវតែបន្តការចរចាដើម្បីធ្វើឱ្យអ្វីៗច្បាស់លាស់។ ប្រសិនបើពាក្យសម្ដីរបស់ខ្ញុំបង្កឱ្យមានការភាន់ច្រឡំ ខ្ញុំសូមអភ័យទោស។ ចេតនារបស់ខ្ញុំគឺចង់និយាយថា ប្រទេសទាំងពីរត្រូវតែធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀងរួមគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzKkALNnxkxKMVGzOuSqzCznagFnrJF0alTMd9lXk75TToKS3X57yw2Z0Xn8qFhYt5N4CzttX16ujaY6pyKQXDJMlLOpqc9NeP61dAUk1LDTsyPzn1CLWghRgnCkMw5FpoeN0RCF8GkZCTUzzvGsldWYh7oyqQ_jOm91oNp0B2zj94cK7gnvX5rTJ2V-/s696/photo_2025-10-29_09-49-09%20(3).jpg

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ លោក អនុទីន បានលើកឡើងដោយបើកចំហអំពីបញ្ហារសើបនៅតាមបណ្ដោយព្រំដែនដែលមិនទាន់កំណត់សីមាដាច់ស្រេច។ លោកបានលើកឡើងពីភូមិណងចាន់ (ថៃ) ទល់មុខនឹង ភូមិជោគជ័យ (កម្ពុជា) និង ភូមិណងយ៉ាកែវ (ថៃ) ទល់មុខនឹង ភូមិព្រៃចាន់ (កម្ពុជា) ថាមានការល្មើសអធិបតេយ្យគ្នាទៅវិញទៅមក ហើយលោកទទួលស្គាល់ថា ប្រជាជនថៃខ្លះបានល្មើសចូលទឹកដីកម្ពុជាពិតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwiCSqH8QMRmgCd2qqbilxTqzUnqFD3cddLZ3qqAPmxGNh_v-MAwq78lwRC38IqEa9lQC-yHx-WhGmY2bkJW4tgNon6KaUMQUsZHIs4kdFkrx8NGh_PYhJ9koy1OUyqicwB49A2QzpF3s7ZimYMVaK4a8nHNo1-EECRpBwcujrbx235gNL6eeol3qOOGSj/s1280/photo_2025-10-29_09-49-09%20(4).jpg
លោក អនុទីន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនបន្ថែមទៀតថា «ប្រសិនបើជម្លោះនៅក្នុងភូមិទាំងនេះត្រូវបានដោះស្រាយ រដ្ឋាភិបាលថៃនឹងស្វែងរកទីជម្រកថ្មីសម្រាប់ប្រជាជនថៃ ដែលបានរស់នៅទន្ទ្រានលើទឹកដីកម្ពុជា។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជាដែលបានទន្ទ្រានរស់នៅលើដីថៃ ត្រូវតែធ្វើដូចគ្នា»។ ពាក្យសម្ដីទាំងនេះ បានធ្វើឲ្យពលរដ្ឋថៃខឹ.ងសម្បារនឹងនាយករដ្ឋមន្រ្តីខ្លួនជាខ្លាំង ដោយពួកគេនៅតែជឿជាក់ថា ថៃមិនដែលបំពានលើកម្ពុជាបន្តិចណាឡើយ ហើយទឹកដីដែលកំពុងមានជម្លោះទាំងអស់គឺសុទ្ធតែជារបស់ថៃ៕

ថៃចេញសេចក្ដីព្រមា.ន ក្រោយរកឃើញសារធាតុគ្រោះថ្នាក់នៅក្នុងផលិតផលប្រេងកូឡាល្បីឈ្មោះមួយ

0

អ្នកពេញនិយមប្រើប្រាស់ផលិតផលថៃសូមប្រយ័ត្នផង! រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងបំពង់ហឺត និងប្រេងកូឡា Hong Thai Herbal រូបមន្ត 2 ថាផលិតឡើមិនស្របតាមស្តង់ដារសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅពេលហឺត ឬស្រូបក្លិនវាចូលរយៈពេលយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcN5t7MKuQdIqpw_N2fuO-IaKN5-I47Q5P-4zBsfEH4Ya5ZKFkaZKjgHlcr7jg1lMnLiI58EmROqA33LG2wafaHcgl_RN60ZNR7M11eF9VIfPTe1GImwrgDSk-W4mjU7P4X6xgw-G6SIG1sr0HspjDqU8oVgGJzSDT7SjsSp9hyf2it63ksj-MFLHJu1zY/s892/photo_2025-10-29_09-04-29.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីយប់ថ្ងៃទី28 ខែតុលា បានឲ្យដឹងថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលធ្វើឡើងដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបង្ហាញថា ផលិតផលនេះផ្ទុកចំនួនលើសដែនកំណត់សុវត្ថិភាពនូវបាក់តេរីអេរ៉ូប៊ីក ចំនួនសរុបនៃដំបែ និងផ្សិត ព្រមទាំងសារធាតុ Clostridium spp ។ ការធ្វើតេស្តទាំងនេះត្រូវបានអនុវត្តលើគំរូដែលប្រមូលបានពីកន្លែងផលិតរបស់ក្រុមហ៊ុន Hong Thai Commercial Herbal Products ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtl8eKmrXNaGZxpfo1mCep1PtixQMz2vjL7URK3nytQ1SQsRMWwUaMNV-iTS9j1qe8-ywNg5am9MeDd6YhQfI_y0jAv3CjYpdAiqlCY6pGm8MF1Or4rkCjZghWwRje63Y0hSd6HLbGjftUGUIeqE62znkF6rR7ObtmAON-GwfF2DUb46dFu-a3CoQiw3qh/s1280/photo_2025-10-29_09-04-30.jpg

FDA បានបញ្ជាក់ថា បាច់ផលិតផលដែលរងផលប៉ះពាល់ខ្លាំងគឺលេខ 000332 បានចុះបញ្ជីក្រោមលេខ G 309/62 មានកាលបរិច្ឆេទផលិតនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2024 និងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2027 ដោយផលិតផលទាំងនោះ មិនអនុលោមតាមស្តង់ដារភាពបរិសុទ្ធ និងគុណភាពឆ្នាំ 2021 របស់ក្រសួងសុខាភិបាលសាធារណៈសម្រាប់ផលិតផលឱសថដែលបានចុះបញ្ជីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjItJmVo_W-IWZIhIEqVja5DChpZkJze4UkX3nhosILFS5ve0lQ4drGSv3fqq6KuoeEwomc3isSGIeNqJW-U5S7UORf4v8skynlnjcdSsGaB_sBEsKX1ETpdqvwrycw1lje_ARwvDG6kkZnllWhLRqv9Uvx4LcSYe0DzKJC0j6yXMH2kcGmbgENEof9k0NU/s690/photo_2025-10-29_09-04-29%20(2).jpg
ក្រោយការពិនិត្យឃើញរបស់ FDA ក្រុមហ៊ុន Hong Thai Herbal បានប្រមូលយកផលិតផលបំពង់ហឺត និងប្រេងកូឡារូបមន្ត 2 របស់ខ្លួនត្រឡប់ចូលស្តុកវិញ ខណៈនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ កំពុងស្ថិតក្រោមការពិចារណារបស់ FDA។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjItJmVo_W-IWZIhIEqVja5DChpZkJze4UkX3nhosILFS5ve0lQ4drGSv3fqq6KuoeEwomc3isSGIeNqJW-U5S7UORf4v8skynlnjcdSsGaB_sBEsKX1ETpdqvwrycw1lje_ARwvDG6kkZnllWhLRqv9Uvx4LcSYe0DzKJC0j6yXMH2kcGmbgENEof9k0NU/s690/photo_2025-10-29_09-04-29%20(2).jpg

គួរជម្រាបថា ផលិតផលប្រេងកូឡា និងបំពង់ហឺតយីហោ Hong Thai Herbal ខាងលើនេះ ជាយីហោដែលល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ដែលពេញនិយមប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ។ ជាមួយគ្នានេះ នៅប្រទេសកម្ពុជាគេក៏សង្កេតឃើញមានអ្នកប្រើប្រាស់ផលិតផលទាំងនេះច្រើនគួសមផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅគាំទ្រផលិតផលថៃមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត គិតគូរសុវត្ថិភាព និងសុខភាពរបស់ខ្លួនជាចម្បង ព្រោះសូម្បីផលិតផលដែលផលិតមកសម្រាប់ប្រជាជនគេប្រើប្រាស់មានផ្ទុកនូវសារធាតុគ្រោះថ្នាក់ម្លឹងហើយ ចុះទម្រាំតែផលិតផលនាំចេញមកឲ្យកម្ពុជាយើង តើគេនឹងធ្វើដូចម្ដេចខ្លះ?

Jungkook លេងមួយក្បាច់ដាក់ Cha Eun Woo ផ្អើលអស់អ្នកគាំទ្រ

0

សហគមន៍អនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញតារាចម្រៀង Jungkook សមាជិក BTS ចេញមកគាំទ្រយ៉ាងសកម្មនូវគម្រោងភាពយន្តថ្មីរបស់ Cha Eun Woo ដែលជាមិត្តជិតស្និទ្ធរបស់ខ្លួនខណៈពេលដែលតារាសម្តែងរូបនេះកំពុងស្ថិតក្នុងជួរកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmD2HO7Xd_zyp2UUTBG8VMJLZj1E36uSSSTcO28OB7Y7FgoNS9BFEecc-jFhk9xCOjq19HpbHSXOXP4ausDVWfjXrYghOLFL6WVAOaHDikpzMIe1i3HKy6p_LJsbyUCuBQOwSB5I_X3sQJothuIhALhmyMZBBGNOEr0oLQ9PdO6pbTW6v1z0FGeif8HK15/s616/image_2025-10-28_15-16-24.png

ថ្មីៗនេះ Jungkook បានធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលនៅពេលដែលលោកបានបង្ហាញខ្លួនក្នុងការបញ្ចាំងភាពយន្ត « The First Ride »នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ Jungkook បានចូលរួមក្នុងកម្មវិធីនេះដើម្បីគាំទ្រមិត្តជិតស្និទ្ធរបស់លោក Cha Eun Woo ដែលជាតួសម្ដែងសំខាន់ម្នាក់ក្នុងរឿង។ ដោយសារតែ Cha Eun Woo នៅក្នុងជួរយោធា លោកមិនអាចចូលរួមក្នុងការបញ្ចាំងភាពយន្តបានទេ។ ប៉ុន្តែ Jungkook បានប្រើវិធីពិសេសមួយ ដើម្បីលើកទឹកចិត្តមិត្តសម្លាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQve8XqVGCuSXAoBvepIHviHzJ0UGas9Sx5-qflkTXRj_V9HmLPyIRv2L8JWMg_rWKBooXGkxhyvW3oGzLBssVLoztROP3NKBCdVrWdI6wvTU5oIS0wApv2I_UuYxqJhjbxwDmWvS2JwyXNAvKjwOv9kkvHI48KoHGC8mdINY4hwmf3zrKWEvNoHZf2rx/s1200/image_2025-10-28_15-16-25.png

Cha Eun Woo បាននាំតុក្កតា Cha Eun Woo មកលើឆាក។ Jungkook បានជួយតុក្កតានេះឱ្យមានការគោរពដល់យោធាត្រឹមត្រូវ។ សូម្បីតែពេលដើរចេញពីឆាកក៏ Jungkook ចាប់បីមិត្តសម្លាញ់ដែលបង្កើតភាពកំប្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ Jungkook បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា «តាំងពីខ្ញុំអាយុ២០ ឆ្នាំ Cha Eun Woo និងខ្ញុំគឺជាមិត្តជិតស្និទ្ធនឹងគ្នា»។ Jungkook ក៏បានផ្ញើសារទៅកាន់ Cha Eun Woo ថា «ខ្ញុំសង្ឃឹមថាអ្នកតែងតែមានសុខភាពល្អ ហើយត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwkBd71UlsmF7KxjxuYJmuWfQYSG1-NtBD3WxsA_rxZxcsXoodfWQDn-VXPm4Zbs9lQWhxzTJxNlNuBn2OtycGzYGFQww1llWeIWZYmK2AbO4RfIePxyCInFV6Z6h6WWoOJbUahw9MyvUx71QuTIB_hSfQA3PXLKR4pdS0PsDTz7DG-jbc8_hGGqa8PCD/s616/image_2025-10-28_15-16-24%20(3).png

Cha Eun Woo បានចូលបម្រើយោធានៅថ្ងៃទី ២៨ ខែកក្កដា ហើយបច្ចុប្បន្នកំពុងបម្រើក្នុងក្រុមតន្ត្រីកូរ៉េ។ ទោះជាចូលបម្រើយោធាក៏តារារូបនេះបានត្រៀមខ្លួនមិនឱ្យអវត្តមានទាំងស្រុងពីចំណីអារម្មណ៍ទស្សនិកជន។ បន្ថែមពីលើខ្សែភាពយន្ត «The First Ride» ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៩ ខែតុលា Cha Eun Woo បានបញ្ចប់ការថតរឿងភាគរបស់ Netflix រឿង «The Wonderfools» មុនពេលចូលបម្រើការងារ។ រឿងនេះគ្រោងនឹងចាក់ផ្សាយនៅឆ្នាំក្រោយ។ Cha Eun Woo នឹងបញ្ចប់កាតព្វកិច្ចយោធានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVCuXub9lcalgpX1EYjk9C91YTsCYt9dEfNOYFf7IWkM3R5mpwCuliJTLru7-KcgG4FiqDiEPYRBpwh7CNaIcPClnrvLoUr5DPoGDtRETDT9539l10ciLsuSws2b3FyJmbJiZ01sIqUo7mRJ_8yMLwXEfSXeFV66O376KNCuQfOfyxjfoaPmobd-t4WejE/s1800/image_2025-10-28_15-16-24%20(4).png

Jungkook និង Cha Eun Woo ត្រូវបានគេដឹងថាជាមិត្តជិតស្និទ្ធនឹងគ្នាយូរមកហើយ។ ក្រុមមិត្តជិតស្និទ្ធរបស់ពួកគេកើតក្នុងឆ្នាំ ១៩៩៧ រួមមាន Mingyu សមាជិក Seventeen, Yugyeom សមាជិក GOT7, Jaehyun សមាជិក NCT ។ Jungkook បានបញ្ជូនឡានកាហ្វេទៅកន្លែងជាច្រើនដង ដើម្បីលើកទឹកចិត្ត Cha Eun Woo នៅពេលលោកកំពុងថតរឿង៕

 

 

ធ្លា.យពាក្យចចា.មអារ៉ាមថា Dilraba លែងបន្តកុងត្រាក្រុមហ៊ុនគ្រប់គ្រងចេញឆ្លើយតប

0

នៅថ្ងៃទី ២៧ ខែតុលា ក្រុមហ៊ុនគ្រប់គ្រងរបស់ Dilraba Dilmurat គឺ Jiaxing Media បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថាតារាសម្តែងរូបនេះហៀបនឹងចែកផ្លូវជាមួយក្រុមហ៊ុនបន្ទាប់ពីធ្វើការជាមួយគ្នាជាង ១០ ឆ្នាំ។ គណនី Weibo របស់ Jiaxing បានថតរូបពាក្យចចាមអារ៉ាមនេះ ហើយសរសេរយ៉ាងច្បាស់នូវពាក្យ «ក្លែងក្លាយ» ដោយបដិសេធដោយផ្ទាល់នូវពាក្យចចាមអារ៉ាមនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizo4xz5N2wiyJbbFXCfqMJyZmXm7XzxI-67M0jTynnCo1mvAv6wiXKKSQoEdBO00TT3UI2fQ8sMg0OEYleiD4tb17_-G-4U5-z1QKB8SV8ZFifNQN42GOHDOVDVMlX8gkOeIlBLj2_3tKcyJyJAae28oF70rytY4GM3dKYElKp4ax7oA3F7JtSfWY2RGfK/s1260/image_2025-10-28_15-31-31.png
កន្លងមកបណ្តាញសង្គមបានផ្សព្វផ្សាយព័ត៌មានជាច្រើនទាក់ទងនឹងទិសដៅអនាគតរបស់ Dilraba Dilmurat។ មានព័ត៌មានថាតារាស្រីរូបនេះនឹងមិនបន្តកុងត្រាជាមួយក្រុមហ៊ុននេះទៀតទេប៉ុន្តែបានសម្រេចចិត្តធ្វើការដោយឯករាជ្យហើយនឹងបង្កើត Studio ផ្ទាល់ខ្លួនវិញ។មានពាក្យចចាមអារ៉ាមថា Dilraba គ្រោងចុះកុងត្រាជាមួយ New Classics Media របស់ Tencent ដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្ត ហើយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីមួយដើម្បីគ្រប់គ្រងវិស័យពាណិជ្ជកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrwk8MDbYvT23VJXC_W_-bxe3PRv7dD_TU6cTMsQWEy9SLRzzyWpyr3bhAEHAjIAICFKQql31HDqQCWQXsWa0LqDIBXXX_QUt5RIO7n5reb_FpQBNJTWhy544HJbDl5W4Xl5eBL2749PPcodStgtqOd4rtUfv1evb7MQBELionRhay_hKgVBUYcDrR_Vaw/s2048/image_2025-10-28_15-31-26.png

ទោះបីជា Jiaxing Media បដិសេធថា Dilraba ហៀបនឹងចាកចេញក៏ដោយប៉ុន្តែសហគមន៍អនឡាញជឿថានេះគ្រាន់តែជាសកម្មភាពបណ្ដោះអាសន្នរបស់ក្រុមហ៊ុនដើម្បីបន្ធូរបន្ថយភាពតានតឹងពីអ្នកគាំទ្ររបស់ Dilraba ក្នុងអំឡុងពេលដំណើរការចរចាកិច្ចសន្យា។ ចូលរួមជាមួយក្រុមហ៊ុនក្នុងឆ្នាំ២០១៣ កិច្ចសន្យារបស់ Dilraba ជាមួយ Jiaxing Media ត្រូវបានគេនិយាយថានឹងផុតកំណត់នៅឆ្នាំ២០២៣ បន្ទាប់មកតារាស្រីរូបនេះបានបន្តវារយៈពេល ២ឆ្នាំទៀត។ ប៉ុន្តែតាមពិតទៅពាក្យចចាមអារ៉ាមថា Dilraba Dilmuratគ្រោងនឹងបែកគ្នាជាមួយ Jiaxing Media បានសាយភាយជាច្រើនដងចាប់តាំងពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigVEZPjq8x_KjyQS2-6aCa7AuKc5vmXzKn-ROTYZ-Nrs3EJ0QX3vOAdFG5CkzqE1aaiIdrABZauce3myZ1Y1i_sRLQ_wYUvatzoC4C8k19Feuz1ObfEJQ3IzwPiEEMegA_x5eNqB7fObKBu7USvN2pu_ESvOwroVNPP3Jg-maxxmI73dQit2RLhTpnSW9D/s2048/image_2025-10-28_15-31-28.png

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ Dilraba គឺជាតារាកំពូលម្នាក់របស់ក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេសម្រាប់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានសម្តែងការខឹងសម្បារជាបន្តបន្ទាប់ចំពោះក្រុមហ៊ុនចំពោះវិធីសាស្រ្តការងារដែលមិនមានវិជ្ជាជីវៈរបស់ខ្លួន និងបណ្តាលឱ្យ Dilraba Dilmurat ស៊ូទ្រាំនឹងច្បាប់មិនអំណោយផលជាច្រើន។ Dilraba Dilmurat ត្រូវបង្ខំចិត្តចូលរួមក្នុងរឿងផ្ទៃក្នុងដែលផលិតដោយក្រុមហ៊ុន ដោយទទួលយកតួសម្តែងដែលមិនសូវល្បីរបស់ក្រុមហ៊ុនចូលរួមក្នុងការងារផ្សព្វផ្សាយសិល្បៈថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgibXPgPhkYaTKaUltpDhgPmefB0e9Ij4dQ6IduzIzVsNzMuDq71-ouieEXoQbl1_8FZyE5kQep0gqpwqETzdonc4kzHr2rbsgkN94TNsnWsPbKSoTYh-11DsB-KLFcabDLkA7LGmDgWkq1dcZ6T8seBYJ_FrKaVh09-t1I2N4pb4mlMeTXVwEM0n5xHyRk/s1919/image_2025-10-28_15-31-31%20(2).png

ការមិនបន្តកុងត្រាគឺជាជម្រើសដែលគាំទ្រ និងលើកទឹកចិត្តដោយអ្នកគាំទ្រភាគច្រើនរបស់ Dilraba Dilmurat ។ យ៉ាងណាមិញ នៅក្នុងវិស័យសិល្បៈ មានករណីជាច្រើន ដែលសិល្បករ បន្ទាប់ពីចាកចេញ ត្រូវបានក្រុមហ៊ុនចាស់ មករារាំងដូច្នេះហើយអ្នកគាំទ្រក៏មានការព្រួយបារម្ភដែរថា Dilraba Dilmurat នឹងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះ៕

ថៃចាប់ផ្តើមដកសព្វាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

0

ប្រទេសថៃ ៖ កងទ័ពថៃបានចាប់ផ្តើមដកសព្វាវុ.ធធុនធ្ងន់របស់ខ្លួនចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជាដកសព្វាវុ.ធចេញពីតំបន់ព្រំដែននៅយប់ថ្ងៃទី២៦ ខែតុលា ដើម្បីអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixizmkAlQUG9MDfYUR_2wkYYRQmW9p5M6f0WAXDqXA9wq5uhMEBKKCLex-oTWxosOPphYfZYAce2N2Q7v0UfK-WMxOP6iPF_Sc48iHr-TTIp3Gc8oxw7yUcoCMCM9my2rciJ4UWt7IeBln798yd3ZaLefHLvV-S8AFBT2lwPyG35qy-iUgKBiffN4yfU0V/s590/photo_2025-10-29_09-17-02%20(2).jpg
កាលពីថ្ងៃទី២៨ ខែតុលា អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃថុមយ៉ា និយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានចូលរួមត្រួតពិនិត្យការដករថក្រោះ M60A3 ចំនួន២គ្រឿង ចេញពីតំបន់ព្រំដែនទៅកាន់ទីតាំងចាស់នៅខេត្តស្រះបុរី ។ ការដករថក្រោះនេះជាការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ បានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំងពីរប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដើម្បីផ្តល់ទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងសហការគ្នាយូរអង្វែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVjsbpBAhLVfbIcCwyUChCunArFRhulT8ZIrB05SstX4v_WzIvTB8-zAKjR8FAJq71kWkufneMLTwkqZ8swhyphenhyphenwYZkTN98jkpxPv6xJiHvBcwm6A6z0m8b3t_7s5qLZiNBWcAe2PP9nR2FC5QRqpXeZhCyEco_KDGL2ULr4uBtQ9Xm2nP4DHsCOJuy0_BS/s1280/photo_2025-10-29_09-17-02%20(3).jpg
អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបន្តថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក គឺជាថ្ងៃល្អក្នុងការចាប់ផ្តើមដកសព្វាវុធធុនធ្ងន់តាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បើទោះវាគ្រាន់តែជាជំហ៊ានដំបូងក៏ដោយ ប៉ុន្តែនេះជាជំហ៊ានសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កងទ័ពថៃក្នុងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពនៅតំបន់ព្រំដែន កាត់បន្ថយការភ័យខ្លាច និងផ្តល់ទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNMVu4Ad18adCcUzxp25BCosloIuQShRAA0VOAvMW2U92A1aTvalA_RsMR3thyphenhyphengjjaNjPFXe-ciMK1NmJWzaEBfbIZuAPpTVKJRB7vr7gbsqUrPpcV-QKR-qecdo2YIddzxy78IN7T0YtgFiC0-XUpADmRWNxZzoZCKYExuDolRwKJ-PMHzpiL2n1aiktP/s1280/photo_2025-10-29_09-17-02%20(4).jpg
ការចាប់ផ្តើមដកសព្វាវុធចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ គឺកងទ័ពថៃចង់បង្ហាញពីចេតនារបស់ខ្លួនយ៉ាងច្បាស់ក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ហាផ្សេងៗដែលអាចធ្វើឱ្យយល់ខុស ព្រមទាំងបញ្ជាក់ពីការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីឱ្យពលរដ្ឋទាំងសងខាងអាចរស់នៅដោយសុវត្ថិភាព ។ កងទ័ពថៃសូមបញ្ជាក់ពីគោលជំហរយ៉ាងមុតមាំថា ការដកសព្វាវុធនេះធ្វើឡើងមានការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលចង់ឃើញពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVwT4f1LANZdHCunPoZl-pMCb7fUL2zsdkSLTjDIUuYAb6m79Cza1YY_JaUMdgOcWlCgR-dEEJ9mW2AQELlrcCcSTQgclaeUGx09vpUJGEylR5nq87OAb6of0X9wi5AL-Z1M_djBj5E1Di_6arl7z6WdDqsaBxuB7KyAiCvoM9dfzy4Cu-6dMZ3zmfRsg/s696/photo_2025-10-29_09-17-02.jpg

ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែតុលា ថា ផែនការដកសព្វាវុធរបស់កម្ពុជា-ថៃ ចែកចេញជា៣ដំណាក់កាល និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicS7TBEL_I9aQtnPVkRORX40KATCO7Oesl4izN7CU21vMQW5auNfby9Jt89e-A3Kb1nE49rPMrlj7JZv82WzFLnv3BU8ieiT7HGs8gO3Mm8SstzSldaQdhyphenhyphen1sUfHe-mAueovYdida0BILQOnrLZGNkA2zyepAg2QFwVpQiqUMXpYBMVIkAOelWqjXwB0sh/s1280/photo_2025-10-29_09-17-03.jpg

គួរបញ្ជាក់ថា បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺនៅថ្ងៃដដែលនេះ កម្ពុជាបានចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJAzIXLKSFg9hHeHHDES3DvkZqpQwewpAKbLAdRSi0mzs0CVmREiie7xZ-2wWOcagw8-yIygMiau7kCfUSrkXoD9fgKKwQji1N_QGJF985lyOywGLvQ1SUoUzjxZHteAFaGcJNQtEBbMcCmbIF2ev6dIxUgWGOwl_e3id8vLuqi8mCjmQygU97T30odMl/s1200/photo_2025-10-29_09-17-04.jpg

La Cima លាតត្រដាងថាពុំធ្លាប់នៅក្រោមផលិតកម្មណាមួយឡើយប៉ុន្តែជាការសហការ

0

ក្រុមចម្រៀង La Cima Cartel បានលាតត្រដាងរឿងរ៉ាវមួយចំនួនដែលគាំទ្រអាចពុំធ្លាប់បានដឹងតាមរយៈកិច្ចសម្ភាសន៍មួយដោយមានពិធីករ Raven Blaze។ ជាមួយគ្នានេះ សមាជិក La Cima បានលាតត្រដាងថាក្រុមរបស់ខ្លួនពុំធ្លាប់ក្រោមការគ្រប់គ្រងរបស់ផលិតកម្មណាមួយឡើយប៉ុន្តែនោះគឺជាការសហការគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8y_9Kitw37UtBqt1eir-0bgFHcCvNkkRCp-9naNE6DWIkN0S0ibgBU7ZziI97SAN39CLIAsDXL-b8Mufb_I4da_5Ho6GnJF-SlcpoyQAixq6adbeb8OQacM5p6BJidJmdSpbpzwEX5SeWwJBg2ipmQtOq8cbipcSZd2mT4GCKq4DMMEGVRx2jHJq2t8r5/s2048/image_2025-10-28_14-14-10.png
តាមរយៈវីដេអូនៅក្នុងកម្មវិធីផតខាស់ ដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក សមាជិក ហាស្យា បាននិយាយបញ្ជាក់អ្នកគាំទ្រដែលមានការយល់ច្រឡំថា La Cima ស្ថិតក្រោមផលិតកម្មនោះមិនមែនជាការពិតនោះទេប៉ុន្តែគឺជាការសហការ។ ហាស្យា បញ្ជាក់ថាពួកលោកមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាគេនោះទេ ហើយពួកគេបង្កើត La Cima ដំបូងគឺឈ្មោះ Label នោះទេ និងបានសហការជាមួយគេជាមួយឯងដើម្បីធ្វើការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfDVZm1f-QGZsMH5PluOj36RzJ66Cn8W-4i2mWeGJ5IFe26qAe0M8WbhShpNf2dv3AMmNzcyLsU9NY0c-sEvUHYS04dWlCH58OlIAX9hL4anWCm3sTOVKTVqV8uly1NPSWNEAfJEKo_YQj2IZuiLFbJDv17NPOAitzQAFZeNHITs8eDjmpKRdBqLNioDlu/s2048/image_2025-10-28_14-14-08.png

ជាមួយគ្នានេះ សមាជិក La Cima រូបនេះគឺមិនចង់ឱ្យទស្សនិកជនស្តាប់បទចម្រៀងរបស់ក្រុមលោកដែលទើបល្បីឥឡូវៗនេះនោះទេគឺចង់ឱ្យទស្សនិកជនស្តាប់បទពីដើមៗមកវិញដែលក្រុមរបស់ពួកគេមានការសហការជាមួយសិល្បករផ្សេងៗ បទទោលរបស់សមាជិក ហើយសកម្មភាពនេះគឺជាអ្វីដែលពួកគេធ្វើមកជាយូរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAJZ0aIOdtBm5tTtctBgFxuT2ICdJ1W4iPS8igp7W2ooV0XMUomQV9wBrS_Oh1KEXnuiCN2h4uE34mMh6Ydefn5R1svwVG50HoxsB9_nv080TJbQiAQTT7095sILR7nZuM_HeMVHKySlO9O1keTUaC9fbIbUPZJn3ZUBbsgpB4vKGQxJrBTPlYGx_r9dm/s2048/image_2025-10-28_14-14-07.png

ការចេញមកបញ្ជាក់ថា La Cima មិនស្ថិតក្រោយផលិតកម្មណាមួយគឺដើម្បីកុំឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំហើយផ្នែកមួយនៃការសហការនោះមិនមែនអាចកើតឡើងជារៀងរហូតបាននោះទេ ខណៈបទចម្រៀងគឺពួកគេធ្វើដោយខ្លួនឯង ជាញើសឈាមខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMThtUJHQt1Bj2IEc9wlPIUSnwwPUVFNQrpkdtj8YkHqBRM4wIWTaCwfhSjuYzR6JZyUFSk5HMw8O0p3hqMnBmMIFfjZgU0fWOcKRuplc_P0WxprbxwzULwDgwF5emHudBTNczqbbwYweZnERBP1Lhsgv6uxniIfygv2Cp3UDzj7OJMkOCa0ufDWskm6v/s2048/image_2025-10-28_14-14-14.png

គួរឱ្យដឹងថាថ្មីៗនេះសមាជិក អលជ្ជី ទើបតែសហការជាមួយនឹងតារាចម្រៀង សុខ សម្បត្តិ តាមរយៈបទ «ដែនដីនៃក្តីសង្ឃឹម» ដែលកំពុងទទួលបាននូវការគាំទ្រពីទស្សនិកជន៕