បន្ទាប់ពីចេញវីដេអូប្រាប់ទៅកាន់អ្នកគាំទ្រមិនដឹងមូលហេតុមិនអាចធ្វើជា MC ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប រួមទាំងធ្វើជា MC ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ RavenBlaze បានធ្វើឱ្យអ្នកមួយចំនួនជឿថាលោកមានការអន់ចិត្តជាមួយនឹង វណ្ណដា ប៉ុន្តែលោកបានបដិសេធ។.png)
នៅយប់ថ្ងៃទី២៨ ខែតុលា អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បាន Add Story បង្ហាញឱ្យឃើញមានអ្នកគាំទ្របានបញ្ចេញមតិក្នុងន័យថាលោកអន់ចិត្តជាមួយនឹង វណ្ណដា។ ខម្មិននោះបានសរសេរថា «បងឡូវប្លែកតាំងពីអន់ចិត្តជាមួយvannda រឿងអត់បានធ្វើការនៅnext star rapper»។ ការបញ្ចេញមតិនេះដែរ RavenBlaze បានឆ្លើយតបវិញថា «ម៉េចបានទៅអន់ចិត្តជាមួយ វណ្ណដា វិញ វណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឯណា»។ ទន្ទឹមនឹងការបញ្ជាក់នេះ Raven ថែមទាំងលើកឡើងថា «ពេលខ្លះខ្ញុំសុំអត់យល់»។

ការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ Raven គឺអាចបញ្ជាក់ថាលោកមិនបានអន់ចិត្តចំពោះនឹង វណ្ណដា នោះទេព្រោះតែតារាចម្រៀងរូបនេះមិនមែនជាអ្នករៀបចំកម្មវិធីឡើយ។ ការដែលអ្នកគាំទ្រមួយចំនួនបានលើកឡើងថា Raven មានការអន់ចិត្តចំពោះ វណ្ណដា ដោយសារតែសកម្មភាពថ្មីៗចុងក្រោយរបស់លោក។
កាលពីយប់ថ្ងៃទី៩ ខែតុលា RavenBlaze បានចេញវីដេអូបញ្ជាក់ថាលោកក៏មិនដឹងពីហេតុផលដូចគ្នាដែលមិនបានធ្វើជា MC ក្នុងកម្មវិធី តែយ៉ាងណាលោកក៏មិនបន្ទោសគេនោះទេតែលោកបន្ទោសខ្លួនឯងដែលឆាប់ជឿទុកចិត្តគេពេក។ អ្នកមួយចំនួនបានសង្ស័យថាអាចមកពីខុស Sponsor ប៉ុន្តែ Raven បានអះអាងថាមិនមានការកុង Sponsor នោះទេ។
មិនត្រឹមតែរឿងនេះប៉ុណ្ណោះទេ នៅពេល Raven ធ្វើជា MC ក្នុងកម្មវិធីផតខាស់មួយដែលសួរសំណួរចាក់ដោតជាច្រើនទៅកាន់ក្រុមចម្រៀងមួយក្រុម ជាហេតុមនុស្សជាច្រើនសង្ស័យថា Raven កើតទុក្ខមិនសុខចិត្តរឿងមិនបានធ្វើMC ទើបបញ្ចេញសកម្មភាពបែបនេះ៕










