ជិតដល់ថ្ងៃចេញទៅប្រកួតទៅហើយប៉ុន្តែទស្សនិកជនដែលតាមដានវិស័យបវរកញ្ញាហាក់ពុំទាន់បានឃើញ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បង្ហាញសញ្ញាឬសកម្មភាពគាំទ្រអ្វីចំពោះ ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥នោះទេ។ ការណ៍នេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការរំពឹងទុកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwsXMGyiZmk5h6Veql_FtElq-n91TaUBgTih-lM5hiJYOSXLDK8aK77G8QMrDcWbNQBe_J8rN19ngKVUsZPt9Wi_nGVLLBMjQrz20hjnlWAZoDfvJWk6O1b0Cv52RhcBcGT156ETRSCWhw01V2yw_rqEWh8K_0yBzclN4YIk6Ap64sOA3Accm7DLUSzD-/s1280/image_2025-10-29_10-20-04.png
ចាប់តាំងពីស៊ែរការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 កាលពីថ្ងៃទី១២ ខែកញ្ញា ប្រាសាទ ដាវីន ហាក់ដូចជាមិនបង្ហាញសកម្មភាពផ្សេងៗចំពោះវិស័យការប្រកួតនេះឡើយ។ អ្នកមួយចំនួនថែមទាំងចង្អុលបង្ហាញថារូបគេពុំបានឃើញ ប្រាសាទ ដាវីន ដែលជា Miss Universe Cambodia 2024 ចេញមកបង្ហាញក្តីអបអរចំពោះម្ចាស់ជ័យលាភី ហ្វីយ៉ាតា ដែលគ្រងតំណែងជា Miss Universe Cambodia 2025 ខុសពីលំដាប់រងក្នុងកម្មវិធីមួយចំនួនចំនួនបានបង្ហាញការអបអរសាទរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeYbbcuTWVbAEK0258A_kzKMazMGOQ3U-wcGChY-iCzb8WBxMrKPlpBR-cN6VLhb78OUjR9s-CyEBcKO6ZxJijvIddY8HjFh9vMYnGAtHa6eJMmHTjmaEeSlvOqOywisW5vuyUnZvotA3POiP5uq_HBoJpLMv3iTSkPCkUDNiDe0fBc4TUICgTEuHsw/s2048/image_2025-10-29_10-19-55.png

ម្យ៉ាងវិញទៀត នៅពេលកម្មវិធីប្រកួតបវរកញ្ញានេះរងនូវភាពចម្រូងចម្រាសមានការវែកញែពេញបណ្តាញសង្គម ប្រាសាទ ដាវីន មិននិយាយអ្វីនោះឡើយដោយរក្សាភាពស្ងៀមស្ងាត់។ មិនត្រឹមតែអ្នកគាំទ្រសង្កេតឃើញថា ប្រាសាទ ដាវីន ហាក់ដូចជាមិនបានបង្ហាញការអបអរចំពោះ ហ្វីយ៉ាតា ប៉ុណ្ណោះទេសូម្បីតែការចុច like ឬសកម្មភាពនានាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ ហាក់រក្សាគម្លាតពីម្ចាស់ជ័យលាភីថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAuctrIpY5tza8PbMATq0dVNmgEPMXJHICn6SXHd_mz8UUrs09pRI1jNmQyBldxYrxcDF05ajY3I5bVYdg1KyzW8Ba3GVXayYPDov6tjoekreGnHhlmZ3Q0UWUzyafQKL1u9bjVOTVv6zo_qy7I-rl4VLrXsee786wPlrLqk-eBsJb3wG9KnxJiZWwtsxh/s2048/image_2025-10-29_10-20-02.png
នៅពេលភាពចម្រូងចម្រាសកម្មវិធី Miss Universe Cambodia 2025 រក្សាភាពធម្មតាមកវិញ ខណៈដែល ហ្វីយ៉ាតា ត្រៀមធ្វើដំណើរទៅប្រកួតតំណាងប្រទេសនាពេលខាងមុខនេះអ្នកគាំទ្រកំពុងរង់ចាំមើលថាតើ ប្រាសាទ ដាវីន មកលើកទឹកចិត្តគាំទ្រសិស្សប្អូនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yJ_-ZjOSl20lxqO2Xou3Suz-qFjAvPDGmvcIJ0RTBPLxoz2p4jUeDeBRpfUoMtQk1H2AtIep6Px5_gRYZAsnPh8cSqen32QSi0cCmBxaM1XeVRyZhSAWxg9SZ-FQznWzr8t4ulcb3HameRYvyyGAXT962k2XNslltDBjn6bijR1wnz2R8CoB-Y5QNapB/s1972/image_2025-10-29_10-19-58%20(2).png

ទោះយ៉ាងណា ដ្បិតថា ប្រាសាទ ដាវីន និង ហ្វីយ៉ាតា មិនបានបង្ហាញសកម្មភាពទំនាក់ទំនងនៅលើបណ្តាញសង្គមក្តីប៉ុន្តែគេមិនដឹងថាអ្នកទាំងពីរអាចមានសកម្មភាពនៅខាងក្រោយដែលអ្នកគាំទ្រពុំបានដឹងពីព្រោះគេដឹងថា ប្រាសាទ ដាវីន ពុំសូវផ្តោតសកម្មភាពលើបណ្តាញសង្គមណាស់ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUXLhnL2PvLYiUWTe8CK-5yGGvZFzSmwwJH9h6Q5teloZ4uST9JK_romXKYwkYvedL1Yqwm-ICAOc4iOHRuCKWyu58uyqT4-wcQ0jCWP9ATKYWM0l1l8eVa0Ba7CKcTjWgmjTfaAicOOXD2rt2rm-pkf9NAaBCTlrkUf9ZS-EktzlM8OvQ6f7MxHHjN1D/s1998/image_2025-10-29_10-19-58.png

គួរបញ្ជាក់ផងដែរថា ហ្វីយ៉ាតា នឹងធ្វើដំណើរចេញពីព្រលានយន្តហោះថ្មីឆ្ពោះទៅកាន់ទឹកដីប្រទេសថៃដើម្បីតំណាងប្រទេសក្នុងការប្រកួត Miss Universe លើកទី៧៤ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រាសាទ ដាវីន គឺជាបវរកញ្ញាខ្មែរដំបូងដែលអាចនាំប្រទេសកម្ពុជាបើកទ្វារចូល TOP លើកដំបូងក្នុងការប្រកួតសម្រស់ដ៏ធំនេះ។ ជាមួយនឹងអ្នកតំណាងឆ្នាំ២០២៥ អ្នកគាំទ្របង្ហាញការគាំទ្រពេញទំហឹងសម្រាប់ការប្រកួតរបស់នាងលើទឹកដីប្រទេសថៃ៕