ឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៣ឆ្នាំ រុស្សុី កំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១មុឺនគីឡូម៉ែត្រ រាប់ចាប់តាំងពីតំបន់គ្រីម៉េ (Crimea) និង តំបន់ ឌុនប៉ាស (Donbas)។

យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយថា៖” បច្ចុប្បន្នរុស្សុីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជា១១៤ ៥០០ គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ១៩ភាគរយនៃផ្ទៃសរុបរបស់ប្រទេសអ៊ុយក្រែន”។
តំបន់ដែលរុស្សុីកំពុងគ្រប់គ្រងនេះ ភាគច្រើនត្រូវបានទទួលស្គាល់ជាទឹកដីរបស់អ៊ុយក្រែនអំឡុងពេលការដួលរលំនៃរបបសហភាពសូវៀតក្នុងឆ្នាំ១៩៩១។
អ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើទឹកដីរបស់ខ្លួនឡើយ ជាពិសេសមិនយកទឹកដីប្តូរយកសន្តិភាពនោះទេ។.png)
ជុំវិញបញ្ហានេះ លោកដូណាល់ ត្រាំ ស្នើឱ្យ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីនោះចុះ ដើម្បីឈានទៅដល់បទឈប់បាញ់ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”៕










