អ្នកពេញនិយមប្រើប្រាស់ផលិតផលថៃសូមប្រយ័ត្នផង! រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងបំពង់ហឺត និងប្រេងកូឡា Hong Thai Herbal រូបមន្ត 2 ថាផលិតឡើមិនស្របតាមស្តង់ដារសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅពេលហឺត ឬស្រូបក្លិនវាចូលរយៈពេលយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcN5t7MKuQdIqpw_N2fuO-IaKN5-I47Q5P-4zBsfEH4Ya5ZKFkaZKjgHlcr7jg1lMnLiI58EmROqA33LG2wafaHcgl_RN60ZNR7M11eF9VIfPTe1GImwrgDSk-W4mjU7P4X6xgw-G6SIG1sr0HspjDqU8oVgGJzSDT7SjsSp9hyf2it63ksj-MFLHJu1zY/s892/photo_2025-10-29_09-04-29.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីយប់ថ្ងៃទី28 ខែតុលា បានឲ្យដឹងថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលធ្វើឡើងដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបង្ហាញថា ផលិតផលនេះផ្ទុកចំនួនលើសដែនកំណត់សុវត្ថិភាពនូវបាក់តេរីអេរ៉ូប៊ីក ចំនួនសរុបនៃដំបែ និងផ្សិត ព្រមទាំងសារធាតុ Clostridium spp ។ ការធ្វើតេស្តទាំងនេះត្រូវបានអនុវត្តលើគំរូដែលប្រមូលបានពីកន្លែងផលិតរបស់ក្រុមហ៊ុន Hong Thai Commercial Herbal Products ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtl8eKmrXNaGZxpfo1mCep1PtixQMz2vjL7URK3nytQ1SQsRMWwUaMNV-iTS9j1qe8-ywNg5am9MeDd6YhQfI_y0jAv3CjYpdAiqlCY6pGm8MF1Or4rkCjZghWwRje63Y0hSd6HLbGjftUGUIeqE62znkF6rR7ObtmAON-GwfF2DUb46dFu-a3CoQiw3qh/s1280/photo_2025-10-29_09-04-30.jpg

FDA បានបញ្ជាក់ថា បាច់ផលិតផលដែលរងផលប៉ះពាល់ខ្លាំងគឺលេខ 000332 បានចុះបញ្ជីក្រោមលេខ G 309/62 មានកាលបរិច្ឆេទផលិតនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2024 និងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2027 ដោយផលិតផលទាំងនោះ មិនអនុលោមតាមស្តង់ដារភាពបរិសុទ្ធ និងគុណភាពឆ្នាំ 2021 របស់ក្រសួងសុខាភិបាលសាធារណៈសម្រាប់ផលិតផលឱសថដែលបានចុះបញ្ជីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjItJmVo_W-IWZIhIEqVja5DChpZkJze4UkX3nhosILFS5ve0lQ4drGSv3fqq6KuoeEwomc3isSGIeNqJW-U5S7UORf4v8skynlnjcdSsGaB_sBEsKX1ETpdqvwrycw1lje_ARwvDG6kkZnllWhLRqv9Uvx4LcSYe0DzKJC0j6yXMH2kcGmbgENEof9k0NU/s690/photo_2025-10-29_09-04-29%20(2).jpg
ក្រោយការពិនិត្យឃើញរបស់ FDA ក្រុមហ៊ុន Hong Thai Herbal បានប្រមូលយកផលិតផលបំពង់ហឺត និងប្រេងកូឡារូបមន្ត 2 របស់ខ្លួនត្រឡប់ចូលស្តុកវិញ ខណៈនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ កំពុងស្ថិតក្រោមការពិចារណារបស់ FDA។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjItJmVo_W-IWZIhIEqVja5DChpZkJze4UkX3nhosILFS5ve0lQ4drGSv3fqq6KuoeEwomc3isSGIeNqJW-U5S7UORf4v8skynlnjcdSsGaB_sBEsKX1ETpdqvwrycw1lje_ARwvDG6kkZnllWhLRqv9Uvx4LcSYe0DzKJC0j6yXMH2kcGmbgENEof9k0NU/s690/photo_2025-10-29_09-04-29%20(2).jpg

គួរជម្រាបថា ផលិតផលប្រេងកូឡា និងបំពង់ហឺតយីហោ Hong Thai Herbal ខាងលើនេះ ជាយីហោដែលល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ដែលពេញនិយមប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ។ ជាមួយគ្នានេះ នៅប្រទេសកម្ពុជាគេក៏សង្កេតឃើញមានអ្នកប្រើប្រាស់ផលិតផលទាំងនេះច្រើនគួសមផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅគាំទ្រផលិតផលថៃមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត គិតគូរសុវត្ថិភាព និងសុខភាពរបស់ខ្លួនជាចម្បង ព្រោះសូម្បីផលិតផលដែលផលិតមកសម្រាប់ប្រជាជនគេប្រើប្រាស់មានផ្ទុកនូវសារធាតុគ្រោះថ្នាក់ម្លឹងហើយ ចុះទម្រាំតែផលិតផលនាំចេញមកឲ្យកម្ពុជាយើង តើគេនឹងធ្វើដូចម្ដេចខ្លះ?