ក្រុមចម្រៀង La Cima Cartel បានលាតត្រដាងរឿងរ៉ាវមួយចំនួនដែលគាំទ្រអាចពុំធ្លាប់បានដឹងតាមរយៈកិច្ចសម្ភាសន៍មួយដោយមានពិធីករ Raven Blaze។ ជាមួយគ្នានេះ សមាជិក La Cima បានលាតត្រដាងថាក្រុមរបស់ខ្លួនពុំធ្លាប់ក្រោមការគ្រប់គ្រងរបស់ផលិតកម្មណាមួយឡើយប៉ុន្តែនោះគឺជាការសហការគ្នា។

តាមរយៈវីដេអូនៅក្នុងកម្មវិធីផតខាស់ ដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក សមាជិក ហាស្យា បាននិយាយបញ្ជាក់អ្នកគាំទ្រដែលមានការយល់ច្រឡំថា La Cima ស្ថិតក្រោមផលិតកម្មនោះមិនមែនជាការពិតនោះទេប៉ុន្តែគឺជាការសហការ។ ហាស្យា បញ្ជាក់ថាពួកលោកមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាគេនោះទេ ហើយពួកគេបង្កើត La Cima ដំបូងគឺឈ្មោះ Label នោះទេ និងបានសហការជាមួយគេជាមួយឯងដើម្បីធ្វើការ។ 
ជាមួយគ្នានេះ សមាជិក La Cima រូបនេះគឺមិនចង់ឱ្យទស្សនិកជនស្តាប់បទចម្រៀងរបស់ក្រុមលោកដែលទើបល្បីឥឡូវៗនេះនោះទេគឺចង់ឱ្យទស្សនិកជនស្តាប់បទពីដើមៗមកវិញដែលក្រុមរបស់ពួកគេមានការសហការជាមួយសិល្បករផ្សេងៗ បទទោលរបស់សមាជិក ហើយសកម្មភាពនេះគឺជាអ្វីដែលពួកគេធ្វើមកជាយូរហើយ។
ការចេញមកបញ្ជាក់ថា La Cima មិនស្ថិតក្រោយផលិតកម្មណាមួយគឺដើម្បីកុំឱ្យទស្សនិកជនមួយចំនួនមានការយល់ច្រឡំហើយផ្នែកមួយនៃការសហការនោះមិនមែនអាចកើតឡើងជារៀងរហូតបាននោះទេ ខណៈបទចម្រៀងគឺពួកគេធ្វើដោយខ្លួនឯង ជាញើសឈាមខ្លួនឯង។
គួរឱ្យដឹងថាថ្មីៗនេះសមាជិក អលជ្ជី ទើបតែសហការជាមួយនឹងតារាចម្រៀង សុខ សម្បត្តិ តាមរយៈបទ «ដែនដីនៃក្តីសង្ឃឹម» ដែលកំពុងទទួលបាននូវការគាំទ្រពីទស្សនិកជន៕










