Home Blog Page 303

ពលរដ្ឋនៅសុរិន្ទមិនទុកចិត្តទោះមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របី

0

ប្រទេសថៃ ៖ កម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ កិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានការសាទរពីប្រទេសជាច្រើនដែលចង់ឃើញកម្ពុជា-ថៃស្តារទំនាក់ទំនងការទូតល្អឡើងវិញ ប៉ុន្តែបែរជាពលរដ្ឋថៃ ជាពិសេស អ្នកខេត្តសុរិន្ទពុំរីករាយទេ ថែមទាំងប្រាប់ឱ្យកងទ័ពចាត់ការយកប្រាសាទតាក្របីមកគ្រប់គ្រង ។

ពលរដ្ឋនៅខេត្តសុរិន្ទប្រាប់ថា មិនទុកចិត្តកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងនាំគ្នារៀបចំលេណដ្ឋានសម្រាប់លាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ពួកគេចង់ឱ្យកងទ័ពចាត់ការយ៉ាងម៉ឺងម៉ាត់យកប្រាសាទតាក្របី និងតំបន់មួយចំនួននៅព្រំដែនមកគ្រប់គ្រង ពីព្រោះនឹងជួបការលំបាក បើស្ថានការណ៍ជម្លោះរវាងប្រទេសទាំងពីរនៅតែអូសបន្លាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

សារព័ត៌មាន Thairath រាយការណ៍ថា នៅថ្ងៃទី៣០ ខែតុលានេះ នៅសាលារៀនភូមិណូនសុវណ្ណ ស្ថិតនៅឃុំខូកតាខៀន ស្រុកកាបឈើ ខេត្តសុរិន្ទ ពលរដ្ឋបាននាំគ្នារៀបចំលេណដ្ឋានសម្រាប់ឱ្យកូនសិស្សលាក់ខ្លួនពេលមានហេតុការណ៍បន្ទាន់កើតឡើង ដែលថវិការៀបចំលេណដ្ឋានជាថវិការបស់រដ្ឋ ។

លោក ប៊ុនយន់ ឡាហួថូន អាយុ៧៣ឆ្នាំ ដែលមកជួយរៀបចំលេណដ្ឋាននិយាយថា ទោះជានាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែនៅតែមិនទុកចិត្ត និងចោទប្រកាន់កម្ពុជាកុហក ទើបនាំគ្នារៀបចំលេណដ្ឋានសម្រាប់កូនសិស្សលាក់ខ្លួនពេលកើតហេតុការណ៍បន្ទាន់ ។ បុរសនេះមិនចង់ឱ្យបើកព្រំដែនឡើងវិញទេ និងផ្តាំផ្ញើទៅកងទ័ពឱ្យចាត់ការយកប្រាសាទតាក្របី និងតំបន់មួយចំនួននៅព្រំដែនមកគ្រប់គ្រង ព្រោះជឿថា ការចរចាគ្មានអាវុធ កម្ពុជានឹងមិនដកថយ ។ ម្យ៉ាងទៀត បើស្ថានការណ៍ជម្លោះអូសបន្លាយបែបនេះ នឹងធ្វើឱ្យពលរដ្ឋថៃលំបាក ។

ចំណែកអតីតមេភូមិណូនសុវណ្ណ លោក មិត ផាន់ថាម៉ាស់ និយាយថា លេណដ្ឋានជាគម្រោងរបស់រដ្ឋាភិបាល ខ្លួនមិនទុកចិត្តស្ថានការណ៍បច្ចុប្បន្នទេ ពលរដ្ឋត្រៀមខ្លួនគ្រប់ពេលវេលា ។ ពលរដ្ឋមិនជឿជាក់លើកិច្ចព្រមព្រៀងសន្តិភាព និងចង់ឱ្យថៃចាត់វិធានការម៉ឺងម៉ាត់ដើម្បីបញ្ចប់ជម្លោះឆាប់ៗ ដោយសារមិនទុកចិត្តកម្ពុជាព្រមដកថយកងកម្លាំង ហើយមិនដឹងថា មេដឹកនាំប្រទេសថៃមានអ្វីលាក់បាំងក្នុងការចុះហត្ថលេខាសន្តិភាព ។

គួរបញ្ជាក់ថា ហ្វេសប៊ុកផេកផ្សេងៗរបស់ពលរដ្ឋខេត្តសុរិន្ទបានបង្ហោះសារទាមទារតកប្រាសាទតាក្របីរបស់កម្ពុជា និងទាមទារយកតំបន់ជាច្រើនទៀតនៅព្រំដែនកម្ពុជា-ថៃ រួមទាំងប្រឆាំងការបើកព្រំដែន ក្រោយពីនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ថ្មីៗនេះ ក្រុមជ្រុលនិយមថៃ និងប្រធានគណបក្សនយោបាយខ្លះបានគំរាមលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បើហ៊ានបើកព្រំដែនឡើងវិញ ពួកគេនឹងនិរទេសចេញពីប្រទេស ខណៈបុគ្គលជ្រុលនិយមខ្លះថា បើរដ្ឋាភិបាលបើកព្រំដែនពេលណា នឹងញុះញង់ឱ្យពលរដ្ឋធ្វើបាតុកម្មដូចនេប៉ាល់ ៕

ជញ្ជីងពាណិជ្ជកម្មថៃបានធ្លាក់ចុះខ្លាំង ក្រោយការបិទព្រំដែនជាមួយ កម្ពុជា និង មីយ៉ាន់ម៉ា

0

ប្រទេសថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ2025 នេះបានធ្លាក់ចុះ 22.2% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ 141,694 លានបាត ( ប្រហែល 3.87 ពាន់លានដុល្លារ) ដោយសារការបីតព្រំដែនរបស់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី29 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqCOqM4jHJQiiWqELingZ9GpbAfqiQkqpPKqfLeaL33ggamVP_lV11KDZG-EWCW2orWlGm7SBJIDFgvgi-WzYk-70NwK1Or0jcgYSEp-Jb_5oOfmswop8ACSvAhtsy9FhyPC5KIKeOMGO0r2-oEd_AHL3YGAXdrfdWRX8cFxSxjQOnGW6G6qnLWWL_9iYP/s750/photo_2025-10-30_11-29-00%20(2).jpg
លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានលើកឡើងថា គិតត្រឹមខែកញ្ញា ឆ្នាំ2025 ការនាំចេញរបស់ថៃបានធ្លាក់ចុះមកសល់ត្រឹម 74,941 លានបាត (2.05 ពាន់លានដុល្លារ) ធ្លាក់ចុះ 1.,4% ខណៈដែលការនាំចូលមានតម្លៃ 66,753 លានបាត កើនឡើង 5.9% ដែលធ្វើឲ្យការនាំចេញមានទំហំទឹកប្រាក់តិចជាងការនាំចូល។

ទិន្នន័យនេះបានគូសបញ្ជាក់ថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃធ្លាក់ចុះ 22.2% នៅក្នុងខែកញ្ញា ឆ្នាំ 2025 ដោយសារតែបញ្ហាច្រកទ្វារព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានជំរុញឲ្យពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជាបានធ្លាក់ចុះស្ទើតែ 99.9% ទោះបីជាមានការដោះស្រាយ ហើយព្រំដែនមួយចំនួនបានចាប់ផ្តើមធូរស្រាលក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNxwWA4zanehf6z1r71E0PnGIAMOP2d8eDftIcTXip1te3MK3QO9JT_8kAhmsxsDGRJvHVNBt1OzlEoU9Klzz8rOXiilJ9i3WqJ-HTrc3lSxjj-0MBgHwyNJyqwK2HMZqbG2jDOClKC6c60lPNcuezyEg4Hy-uSk_F77KS0uRufyPgRE4YXfUggQTcQfu/s780/photo_2025-10-30_11-29-00%20(3).jpg
ទន្ទឹមនឹងនេះ ពាណិជ្ជកម្មព្រំដែនថៃ-មីយ៉ាន់ម៉ាបានធ្លាក់ចុះ 39.0% ដែលថៃអះអាងថា ភាគច្រើនដោយសារតែមកពីការកំណត់របស់ខ្លួនលើការនាំចេញប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធដូចជាម៉ាស៊ីនភ្លើង បន្ទះសូឡា អាគុយ និងឧបករណ៍ទំនាក់ទំនងទៅកាន់ប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។

គួរឲ្យដឹងថា នៅពេលបច្ចុប្បន្ន ម្ចាស់អាជីវកម្មថៃជាច្រើនកំពុងទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងបន្តអូសបន្លាយ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgykBbcJngyL0XNaM9ID58a5Mhhzlc9pGSVk-1n0zdeHcObTtTcUhgWDgU6b3NswNdTNcjupNCZjprTIvTEpqddEBEUD2jmq2g6Lu14Q8Sh6CVH0cy8vdRZjYwAu8YaEpT5xnof645Jzxg6Yz9scgNEeNAFKxlq56c-t-lc1N_r7Rsco7qbR9ExmPVZQTjv/s640/photo_2025-10-30_11-29-00.jpg

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Bloomberg News កាលពីសប្ដាហ៍មុនបានបង្ហាញថា បន្ទាប់ពីការបិទច្រកព្រំដែនគោករវាងប្រទេសថៃជាមួយកម្ពុជា ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដោយងាយឡើយ ដោយចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅស្នើសុំខ្លួនចរចា និងអនុវត្តតាមលក្ខខណ្ឌដែលខ្លួនបានកំណត់ទាំង៤ចំណុចជាមុនសិន ទាំងដែលបញ្ហានេះគឺថៃជាអ្នកផ្ដួចផ្ដើមឡើងដោយឯកតោភាគីកាលពីខែមិថុនាកន្លងទៅក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaNe63WGQfpfsaWHhrOv9hWXfIL_WPDTzTsYuntLS2hH5guoDDK-mqKhnROUf8vAmGqQAcJfL5tgp0KvJSlQCN05mGp6BkMjb39uSJceGJZCtjxgUQm2R4_rq2gPHzJKcZ1x1lRkvBo8F2iTFQfKYc4ExOw8J3AAbxfPwgOQ1WHMn3Eao61RhYsrx0Wm86/s1280/photo_2025-10-30_11-29-01.jpg

RIZER Band ប្រតិ.កម្មសម្តីរបស់ ប្រុសឡា និងចោទសួរថា Pop Rock និង Hip Hop ជាស.ត្រូវដូចខ្មែរនិងថៃឬ?

0

តារាចម្រៀង ប្រុសឡា ម្ចាស់បទ «នារីសក់ខ្លី»បានបង្ហាញខ្លួនក្នុងនាមជាគ្រូបង្វឹកមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីមួយ។ ទោះយ៉ាងណាក្រុម RIZER Band ហាក់បង្ហាញការមិនពេញចិត្តចំពោះសម្តីរបស់តារាចម្រៀងរូបនេះដែលផ្តល់ការណែនាំបេក្ខជនអំពីការទាញទម្លាក់គ្នារវាង Pop Rock និង Hip Hop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDrw-FGOZ-rDlRvKw2pPD040i8pOOKSBJOCI4KNdVhRqTs49Nz4dAPQf8Wn_GUT9bpvk7YD94qc0ycQG3ougGJco04PkE-XnRXQF4tiJLmFu3ZEZq1AOurs6edMicUGrlkanDmPQLPvk8M0zyDcI1zFYUyHa-Xo2Sco5R7xUgKX_2G2hvgd1aNvC_RQeQ4/s960/image_2025-10-29_15-02-39%20(2).png

តាមរយៈវីដេអូនោះ ប្រុសឡា បានផ្តល់ការណែនាំដល់បេក្ខជនថាបើសិនជាស្រលាញ់ចង្វាក់ Rock ឬ Pop Rock ហើយបង្កើតទីផ្សារធំសម្រាប់ Pop Rock វាយ Hip Hop ចុះវិញនោះនឹងក្លាយទៅជាស្តេច ប៉ុន្តែបើស្រលាញ់ Hip Hop ត្រូវហូបបាយ Hip Hop គេងបែប Hip Hop ស្លៀកពាក់បែប Hip Hop រស់នៅជាមួយនឹង Hip Hop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLGr6D8FLfGpReqX8-IdFqYJUCprMs64WJvaWETOCVZ_JBC8a_s2kjn5_LX9CQYO44fgwqZD3QD0dtu9cPkg_ulNmn9vMUmyX39VIN3NYAdmeDy0BxJeTNpPLviMdrOUGcypAZv0Y6UIvKeFHIgzCu_pcv48WBX7blEH_SDXeVyD8NOnjnJGYgX15dAz9/s2048/image_2025-10-29_15-02-43%20(2).png

ទោះយ៉ាងណាការណែនាំរបស់ ប្រុសឡា ទៅកាន់បេក្ខជនប្រលងចម្រៀងរ៉េបខាងលើនេះក្រុមចម្រៀង RIZER ខាងចង្វាក់ Pop Rock បានបង្ហាញប្រតិកម្មរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7s04gQJkYj9azukl6GK5t_zPTJ5UUx7xhOpGY08yhWMxALaH9g9bsPJtrLkb3gDG72fhE5oSx7kEKljm-mYR-NTuaIIngRfTOCL-jTUXhP3HoXDo_tuHjTzqLcrI2OboY8stfPcmQ8VWZD4y75uWYL0d6F8lDUM3XovFPPUsDQkbYCmJP3yhsJwpcm68Z/s960/image_2025-10-29_15-02-43.png

នៅថ្ងៃទី២៩ ខែតុលា RIZER Band បានចែករំលែកវីដេអូរបស់ ប្រុសឡា អមដោយសម្តីថា «ការបង្កើតតន្ត្រីតាមប្រភេទផ្សេងៗគ្នាដែលខ្លួនស្រលាញ់វាមិនអាចរស់នៅក្នុងសង្គមនេះជាមួយគ្នាបានទេ មែនទេ? ឬក៏ត្រូវតែវៃគ្នាដើម្បីដណ្តើមទីផ្សារពីគ្នា? ឬក៏Rock និង Hip Hop ជាសត្រូវគ្នាដូចខ្មែរនិងសៀម? ពាក្យចាស់លោកថាត្រូវបបួលគ្នារស់កុំដណ្តើមគ្នារស់ព្រោះយើងជាឈាមខ្មែរតែមួយ»។ RIZER Band បានបន្ថែមនៅក្នុងខម្មិនទៀតថា «សម័យនេះទៅហើយ Rock និង Hip Hop គេនៅតែថ្ងៃធ្វើបទបូកបញ្ចូលគ្នា featuring ហេតុអ្វីនៅមានគំនិតត្រូវវៃដណ្តើមទីផ្សារគ្នាទៀតដើរទៅជាមួយគ្នាទៅមិនកើតទេអី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIMKc6GmUiXxzzMUnmDMmUmBGGneiBifGrYLKBC7DDNxiE2afseeN3DVXrZNQvO2jZJi7HrxMJTXRVyLFOsy7VIMic4Njrqi1N20PbIJsdAj6ehawNheH9UFzY0pxjimnSid63L8vBmuub_UvnfS8eLf1LA_lYQ1Nv9UeBD0k3OcpMf7G4zFK7VMMMknu/s2048/image_2025-10-29_15-02-39.png

គួរបញ្ជាក់ផងដែរថា RIZER Band មានបទចម្រៀងដែលផ្ទុះនៅលើទីផ្សារដូចជា «សំឡេងបេះដូង» «ឮហើយនឹកដល់បងផង» និងបទមួយចំនួនទៀត។ ក្រុមចម្រៀងនេះទើបតែប្រកាសចូលក្នុង Label «TM records» ជាមួយសិល្បករសិល្បការិនីផ្សេងទៀត៕

RM បង្កើតប្រវត្តិសាស្ត្រនៅឯកិច្ចប្រជុំ APEC 2025 ជាមួយនឹងសុន្ទរកថាដ៏មានឥទ្ធិពល

0

RM មេក្រុមរបស់ BTS ទើបតែបានបង្កើតប្រវត្តិសាស្ត្រម្តងទៀតជាមួយនឹងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា (APEC) ។ មេដឹកនាំ និងមហាសេដ្ឋីពិភពលោកជាច្រើននាក់បានចូលរួម ហើយបានមើល RM ថ្លែងសុន្ទរកថានិយាយអំពីរបៀបដែលតន្ត្រីភ្ជាប់មនុស្សឆ្លងកាត់ព្រំដែន សិល្បៈអាចបង្រួបបង្រួមមនុស្សគ្រប់គ្នា និងពង្រឹងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDE3sjYsIBYp4jPKxq8xEgr9bRNoJrKYVtGolHKO7jkwizttV1O0K5gudsj5SVUBVtYhNL1VSL-1YNNltmBjeWb_8u_2TDOqAsNgtUh87oquHNrGUEmQDGj-1OmRI6JCO3yYgjJQDPm_vxJYSR64cLWqz89j4PwZEtoTNFwU_En60Tl2YT39qfqHfizkjQ/s2048/image_2025-10-29_16-26-25.png
RM គឺជាតារា K-pop ដំបូងគេដែលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ RM ចែករំលែកជំនឿរបស់ខ្លួនថានៅពេលដែលអ្នកបង្កើតធ្វើបានល្អ ពួកគេរួមបញ្ចូលគ្នានូវផ្នែកផ្សេងៗនៃវប្បធម៌ដើម្បីបង្កើតរចនាប័ទ្មថ្មី។ ការងាររបស់ពួកគេភ្ជាប់មនុស្ស និងបង្កើតអារម្មណ៍រឹងមាំនៃការរួមគ្នាសម្រាប់អនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u0NBrJytn_7niK2R5B0TzZ6TTCDJ4n1kgbQfcxD6sw6M0mYqRJ439YOa4nL19lxkT9AM4H74Suf3XPGKl_lO1M95cEPXNRvRuPp8tWr2G3pVFN7dIyk5kr08snfsCRafGuXB8LKIj7TQVXhGF74DyFRbIp7t41ulsWoDXojjqhFLaTDV0-Sbp8kx9EiZ/s2048/image_2025-10-29_16-26-28.png

អ្នកគាំទ្រ BTS ដែលត្រូវបានគេស្គាល់ថាជា ARMY ទទួលបានការលើកឡើងពិសេសនៅក្នុងសុន្ទរកថារបស់RM។ RM បានលើកឡើងពីតួនាទីរបស់ពួកគេក្នុងការបំបែករបាំងវប្បធម៌។ សមាជិក BTS រូបនេះបានរៀបរាប់ពីរបៀបដែលការគាំទ្ររបស់ពួកគេប្រែក្លាយតន្ត្រីទៅជាភាសាចែករំលែក ដែលហួសពីការកម្សាន្ត និងបង្រួបបង្រួមមនុស្សទូទាំងពិភពលោក។ RM បានបន្ថែមថា «ខ្ញុំសំណាងណាស់ដែលខ្ញុំបានជួប ARMY ដែលទទួលយកតន្ត្រីរបស់យើង មិនមែនគ្រាន់តែជាការបង្វែរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាភាសាជីវិតរួមគ្នារបស់យើង»។ RM បានស្លៀកពាក់យ៉ាងស្រស់ស្អាតសម្រាប់ព្រឹត្តិការណ៍នេះដែលរួមបញ្ជូលសត្វស្វា ដែលជានិមិត្តរូបពីសិល្បៈប្រជាប្រិយរបស់កូរ៉េ Minhwa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeiQL_HTMapeaKC0hYwmSuFxWRaEb3CQMje-D2RcOSbtQtdpf_XC_s19QkIbuhy1ydTFkdkdHmpUTVtJTyKZQbeKuvIR3CX42K0CFiWCPooh5RO-wZ74E4VoePvSK3tDKOjyDlRdg-Y5Jj9ZsD1hGKFByUpg_ATGiovTrrkxxUqpZ5YHUrLadrHhpCD8SD/s1000/image_2025-10-29_16-26-30%20(2).png
បន្ទាប់ពីសុន្ទរកថារបស់គាត់បានសាយភាយពេញអ៊ីនធឺណិត អ្នកគាំទ្របានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងភ្ញាក់ផ្អើលជាមួយនឹងភាពរំភើប។ ពួកគេបានសរសើរនិងបង្ហាញអារម្មណ៍មោទនភាពរបស់ពួកគេទៅកាន់ RM ហើយឈ្មោះរបស់តារាចម្រៀងរូបនេះបានចាប់ផ្តើមពេញនិយមនៅលើកំពូលនៅលើ X ៕

ពលរដ្ឋថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់

0

ប្រទេសថៃ ៖ ទោះជានាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធ ដែលមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងកុំឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ដោយសារ MOU នេះ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការបញ្ចុះពន្ធទំនិញក្រោម១៩% ហើយលោកជឿថា MOU នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ប៉ុន្តែពលរដ្ឋថៃនៅតែប្រឆាំងនឹងការចុះហត្ថលេខារ៉ែកម្រ ដោយធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យលុបចោល MOU វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJaZ10QfWxnI0CliBzOCjk_plyMyEOTMBKz8zfDlkRo62dOMSP_9k8EPQaCR2xHCcDgUb7uSW4jy0A040qjQ7w2reSeg1WKQxiD_BaJG9oH8A-Jxk_QxUSBwgqLIQcFYfzm9IfZvU-05q0Lj1p5H7rWp6mv4xFh2pxD3SOfmqYwDnWGxNBXsXiZe8Mmjp/s1280/photo_2025-10-30_12-29-55.jpg
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថែមទាំងប៉ះពាល់បរិស្ថានដោយសារការជីកយករ៉ែ ។ ថៃធ្វើឱ្យខ្លួនក្លាយជាកូនអុកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxpGozFn7qd5mYIea2pmmvilAB_SCdiCKtQucIVqeRDBtiSCsZnvgneR_5YdZff9XSBwrOfISbK3qHAUv3DNcKM9QjIT0srtYL-0ZaMFZOb1mIPTANZCe4Aj5sJJtx5mFSW03LXp0aKCqPwlrTEgZ3mSs4Du_-w0mIbiCthpChqR2bYPvOv4klYSquAdm/s1280/photo_2025-10-30_12-29-56.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន The Matter នាវេលាម៉ោងប្រមាណ១១ព្រឹកនៅថ្ងៃទី៣០ ខែតុលា មានពលរដ្ឋថៃ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងបណ្តាញប្រជាជន បានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតប្រឆាំងការចុះហត្ថលេខាលើ MOU រ៉ែកម្ររវាងថៃ-អាមេរិក ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ឈប់ MOU រ៉ែកម្រជាមួយអាមេរិកជាបន្ទាន់ ដែលប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងអធិបតេយ្យជាតិ ក្រោមគំនិត «Thailand Is Not for Sale» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJr6jNm4XP6OLmoTGT4jCbxLNaQReXwnD-0XtQSGtuJqtAgpvPQF5WhJUJJLqO6aVLrhptTX0-Q3nuE9AVTjesaB5sJI0afX_0S9h4es4uJKzuXv_aMY1pGyHlynuAWoG5vsceyHdoA7eMbGb6unnMZ1XUacQfVLumSpEe_8e4HOaDvQGkVf9WgvxhoEQr/s1280/photo_2025-10-30_12-29-58%20(2).jpg

ក្រុមបាតុករដែលដាក់លិខិតប្រឆាំងការចុះហត្ថលេខារ៉ែកម្របាននិយាយមកកាន់សារព័ត៌មានថា សូមលុប MOU រ៉ែកម្រជាបន្ទាន់ ពីព្រោះប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងប៉ះពាល់បរិស្ថាន ហេតុអ្វីថៃចាំបាច់ចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិក? ខ្លឹមសារក្នុង MOU គឺផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី Anutin និយាយថា មិនប៉ះពាល់បរិស្ថានទេ និងស្ថិតក្រោមច្បាប់ថៃ ។ ប៉ុន្តែពលរដ្ឋយល់ថា នេះជាគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកដែលពុំចង់ពឹងផ្អែកលើរ៉ែកម្រចិន ដោយប្រើប្រាស់ប្រទេសថៃសម្រាប់នាំចេញរ៉ែកម្រទៅអាមេរិក ថែមទាំងជំរុញឱ្យមានការជីកយករ៉ែកាន់តែច្រើននៅថៃ ។ ហេតុអ្វីចាំបាច់ចុះហត្ថលេខារ៉ែកម្រ បើថៃចាញ់ប្រៀបអាមេរិក តើចុះហត្ថលេខាដើម្បីអ្វី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiobugTlSdT9e7bSHgTEPhRyGcJ33hYkRnM5aSF3Ch73b8sfXdeqAtBdnMuvRjYvYaH_PHT4LG0fYEqY1ehJYY63mc9UdifyCjeAFqq5RcaxGgyOnEimYnxGrkR8lL6E1lqiUkS87MU0dnA6zPdwIxh5NLhiJQFhrDljXBpTsOg-ntWQifeXPnWIqvr_j62/s1280/photo_2025-10-30_12-29-58.jpg
បើតាមបាតុករផ្សេងទៀត គឺ MOU រ៉ែកម្រនេះអាចបង្កើនការផលិតរ៉ែកម្រនៅប្រទេសថៃ ខណៈបច្ចុប្បន្ន ថៃកំពុងរងផលប៉ះពាល់ដោយសារការជីកយករ៉ែក្នុងតំបន់ជាច្រើន ដូចជា ៖ បញ្ហានៅទន្លេកក ខេត្តឈៀងរ៉ៃ ពុំទាន់មានការដោះស្រាយ ឬផ្តល់សំណងខូចខាតនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQvABHpowTNaMwZLIw862aHNBlPxYkTKR1ngE37LX53LhOfUH0Z9lWbjIlWu4nSEjSSflWj7lEzod0nx5JFJc-xG0q8RcyacSaqliuNsOOKFjWo7QVXkUy9OvSAdSAcDc27exdOEC5tUt-rOQ27nQBYfWFq_n97picSh6FzOsH5G2GgSSi0vki11mhQKiI/s1280/photo_2025-10-30_12-49-03.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក លោក Anutin នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ក្រៅពីនេះ លោក Anutin ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិក ដែលធ្វើឱ្យសង្គមថៃរិះគន់យ៉ាងខ្លាំង និងទាមទារឱ្យលោកបកស្រាយយ៉ាងច្បាស់លាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVwMi096SYTZdSK9ffFYRTdK51wKjsr2VUc41151u8P2I_gogvpmEMG5kVDhK6fzR9aiWEoJ-f4V2tWUzHMaTiAoZ62dQL-ppLZ6SWnx4GKtR6Z3lCofC0Q45mBYo0FQ8If6oIumoCytRVHt9oHd21bCwWj_O1ikpd3Z2-5e_1u_ygUg4aM3Q__umH7Vg/s1280/photo_2025-10-30_12-49-04.jpg

ជំនួបរវាងមេដឹកនាំមហាអំណាចអាមេរិក-ចិននៅកូរ៉េខាងត្បូងទទួលការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

0

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បាននិយាយរាក់ទាក់គ្នាបន្តិចក្រោយចាប់ដៃនិងថតរូបជាមួយគ្នា មុនពេលមដឹកនាំប្រទេសមហាអំណាចទាំង២រូបចាប់ផ្តើមប្រជុំទ្វេភាគីក្នុងបន្ទប់ដោយពុំអនុញ្ញាតឱ្យក្រុមសារព័ត៌មានចូល ដែលការជួបគ្នានេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ។ ការជួបគ្នាលើកនេះត្រូវបានរំពឹងថា នឹងជជែកពីប្រធានបទជាច្រើន ជាពិសេស បញ្ហាពន្ធទំនិញ និងជម្លោះពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png
សារព័ត៌មានអន្តរជាតិនានាបានថតរូបភាពប្រធានាធិបតីអាមេរិក លោក Trump និងប្រធានាធិបតីចិន លោក Xi ជួបគ្នាម្តងទៀតក្នុងរយៈពេល៦ឆ្នាំ នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ។ ក្នុងឱកាសនេះ លោក Trump បានទទួលស្វាគមន៍លោក Xi ក្នុងលក្ខណៈមិត្តភាព និងសរសើរប្រធានាធិបតីចិនថា លោក Xi ជាមនុស្សពូកែចរចា បន្ទាប់មក មេដឹកនាំប្រទេសមហាអំណាចទាំងពីរក៏ចូលរួមប្រជុំជាសម្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចំណែកប្រធានាធិបតីចិន លោក Xi បានថ្លែងមុនចូលរួមប្រជុំជាផ្លូវការជាមួយលោក Trump ថា ដោយសារចិននិងអាមេរិកមានលក្ខខណៈប្រទេសខុសគ្នា ទើបវាជារឿងធម្មតាដែលមហាអំណាចទាំងពីរលើពិភពលោកមានការខ្វែងគំនិត ឬមានជម្លោះកើតឡើងម្តងម្កាល ប៉ុន្តែប្រទេសទាំងពីរគួរបន្តដំណើរក្នុងទិសដៅត្រឹមត្រូវ និងជួយជំរុញកប៉ាល់ធំនៃសម្ព័ន្ធភាពអាមេរិក-ចិនបន្តដំណើរទៅមុខ ។ លោក Xi ក៏បានសរសេរប្រធានាធិបតីអាមេរិកដែរថា មានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព ជាពិសេស ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់កាហ្សា រួមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកីឡាឡាំពួរ ។

ប្រទេសនានារំពឹងថា មេដឹកនាំមហាអំណាចទាំងពីរនឹងជជែកជាច្រើនប្រធានបទ ដូចជា ៖ បញ្ហាពន្ធទំនិញ, ការលួចនាំចូលថ្នាំញៀន Fentanil ដែលបានសម្លាប់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ, គ្រប់គ្រងការនាំចេញរ៉ែកម្រ (Rare Earth) របស់ចិន និងបញ្ហាចិននាំចូលសណ្តែកសៀងអាមេរិក ។ ក្រៅនេះ ក៏ជជែកពីប្រធានបទគ្រប់គ្រងការនាំចេញ Semiconductor របស់អាមេរិក, បញ្ហាសន្តិសុខ ជាពិសេស សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងគោលជំហររបស់អាមេរិកចំពោះតៃវ៉ាន់, ថ្លៃកំពង់ផែសម្រាប់កប៉ាល់ចិនចូលចតនៅកំពង់ផែអាមេរិក និងកិច្ចព្រមព្រៀងទិញ TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

តាមការសន្និដ្ឋានរបស់អន្តរជាតិ គឺការជួបគ្នាលើកនេះរបស់មេដឹកនាំមហាអំណាចទាំងពីរអាចចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយលោក Trump បានថ្លែងមុនកិច្ចប្រជុំជាមួយចិនថា យើងមានគម្រោងចរចាគ្នា អាមេរិកត្រៀមខ្លួនរួចហើយក្នុងការព្រមព្រៀងជាមួយចិនជាច្រើនរឿង ហើយយើងនឹងបន្ថែមការព្រមព្រៀងលើរឿងជាច្រើនទៀតនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីជាបន្តបន្ទាប់ពេលអាមេរិកកំពុងមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏បានដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីខ្ពស់នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការដំឡើងពន្ធធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ។ ទោះយ៉ាងណា មន្រ្តីអាមេរិកនិងចិនបានស្កាត់ជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹងមុនឈានដល់ជំនួបរវាងលោក Trump និងលោក Xi ៕

សមាជិកសភាកូរ៉េ ថាកម្ពុជាទើបជាជនរងគ្រោះពិតប្រាកដពាក់ព័ន្ធនឹងឧក្រិដ្ឋ.កម្មឆបោ.កតាមអនឡាញ

0

សមាជិកសភាកូរ៉េម្នាក់បានលើកឡើងចំៗពីសកម្មភាពឆបោ.ក និងជំរិតទារប្រាក់ដែលបានកើតមានលើជនជាតិកូរ៉េនៅកម្ពុជា នៅក្នុងកិច្ចប្រជុំមួយថា កម្ពុជាជាជនរងគ្រោះពិតប្រាកដនៅក្នុងបញ្ហានេះ។ ឫសគុលដំបូងដែលកើតមានរឿងទាំងនេះ គឺដោយសារតែជនជាតិកូរ៉េទៅបោ.កប្រាស់ជនជាតិកូរ៉េដូចគ្នា ប៉ុន្តែបែរជាកម្ពុជាជាអ្នកត្រូរងការរិះគន់ និងរើសអើ.ងទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE8HadHti8aDEMVldMLl13THIvBDEg761QWwFjT5LQiRKwQsql5rdITfi3VbSIPe_uEL0sROATJuXx5ASB-N7PutDRwlLJ8MUX9cjP5lUYU78MUY4xzQmLnBsVRpjWgUQKTledzrqN07IGRxKkLpKpMRwvGVhNlKDXpanygdMts7pHMeZfUAOWVGDQru8/s1280/photo_2025-10-30_09-36-34%20(2).jpg
យោងតាមវីដេអូនៃសេចក្ដីថ្លែងការណ៍របស់លោក Hong Keewon សមាជិកសភាប្រទេសកូរ៉េខាងត្បូង បានប្រាប់ និងចោ.ទសួរទៅកាន់រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun និងលោកស្រី Kim Jin-Ah អនុរដ្ឋមន្រ្តីទី២ ក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ ខែតុលា បានឲ្យដឹងថា៖ នៅពេលត្រូវថ្នាក់លើបញ្ជូនឲ្យទៅដោះស្រាយករណីជនជាតិកូរ៉េត្រូវបានបោ.កបញ្ឆោ.ទនៅប្រទេសកម្ពុជា ដំបូងលោកគិតថាជនជាតិកូរ៉េទាំងនោះ គឺជាជនរងគ្រោះដែលត្រូវបានគេបោ.កប្រាស់ឲ្យមកធ្វើការ ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះពីអ្វីដែលលោកបានគិតទុកទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7HeCqGq9SIeZly4UgkVtcFWMbiVXjclObNiGiU8w9tg5iqdJt_iZqOFjUqc5OrOnSq6mHuG5Fm5iem25lkPpgTQi9xHDVLj8-aRNBzLOwrfdFlj-mWOZurzWWwhuI-83K8-oZEwKyHHlzgViQUW8_UDLOT7MAAXCIOb9ujnmjzSfZZFnFTfrn8CqY_nY5/s808/photo_2025-10-30_09-36-34.jpg
លោកបន្តថា៖ ក្រោយសិក្សាស្វែងយល់ពីឫសគុលនៃបញ្ហានេះ តាមពិតអ្នកដែលចូលដៃចូលជើងជាមួយក្រុមបោ.កប្រាស់តាមអនឡាញទាំងនោះ គឺជាជនជាតិកូរ៉េដែលទៅក្នុងគោលបំណងឆបោ.កប្រាក់ពីពលរដ្ឋនៅប្រទេសកូរ៉េ បន្ទាប់មកក៏ត្រូវបានគេឃុំឃាំងនៅពេលដែលពួកគេធ្វើការឲ្យក្រុមឧក្រិដ្ឋជនមិនបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWTHjcfzAg7mF1uOBfOfqgHUerDwOhnDXJp7gDMnRicVa7HMBXTBhG1lrSq6a4piSqXhR8gmLdapr8op0bvOBviOQWXnhKzr3PHeLhHqhx-uIYNo7NRRWcFw9bRqoJ2KhJ7Y7GXkXmdOzxrQ8Ugt867fnWnrh5xxfRQRiPUYTUSg9Vee9AzXBvtp8J9ys/s970/photo_2025-10-30_09-36-35%20(2).jpg

លោក Keewon បានគូសបញ្ជាក់ថា៖ ពួកគេទាំងនេះ មិនអាចនិយាយបានថាជាជនរងគ្រោះដោយការចា.ញ់បោ.កដោយសារការរកការងារធ្វើនោះទេ ពីព្រោះតាមស្ដាប់ទៅ គឺពួកគេបានដឹងរួចហើយថាការងារដែលពួកគេត្រូវទៅធ្វើនោះគឺមិនស្របច្បាប់ ព្រោះវាមិនមានឆ្លងកាត់តាមដំណាក់ការប្រក្រតីណាមួយនៃការដាក់ពាក្យទៅធ្វើការក្រៅប្រទេសទេ។ ហេតុនេះមានន័យថា ពួកគេទៅដើម្បីតែបោ.កប្រាស់ជនជាតិកូរ៉េគ្នាឯងតែប៉ុណ្ណោះ ប៉ុន្តែមិនជោគជ័យ ក៏ត្រូវគេឃុំខ្លួនហើយជំរិតទារលុយពីគ្រួសារជាថ្នូនឹងការដោះលែងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ0uFQmyFNrap8SRDvsbmRea-srYwTVaK_cfToZtydjW0krohO7LdpWkjDWGR2455ukvdhAY4xrQybwNJYWkHVXnacwg5uO-bQzOoSmD8JC4x2LcwN0XnUdCCwMHnsiBSAwDA1p95g73Ww9E0kfIcP1XqKmVS_yatmxp1hkQ2ycUplZBrR0bJ_cNw3YPUn/s1024/photo_2025-10-30_09-36-34%20(4).jpg

សមាជិកសភារូបនេះក៏បានលើកឡើងពីបញ្ហាដែលមនុស្សជាច្រើនបានរិះគន់ទៅកាន់ប្រជាជនកម្ពុជា ព្រមទាំងការបង្ហាញការរើសអើងចំពោះពលករខ្មែរនៅប្រទេសកូរ៉េនៅពេលថ្មីៗនេះដែរថា៖ ត្រង់នេះ ប្រទេសកូរ៉េគួរតែមានភាពអៀនខ្មាសចំពោះកម្ពុជា និងអន្តរជាតិ ព្រោះប្រជាជនរបស់ខ្លួនរាប់ពាន់នាក់ទៅប្រទេសគេដើម្បីធ្វើការងារបោ.កប្រាស់តាមអនឡាញ។

ជុំវិញការលើកឡើងរបស់លោក Hong Keewon ដូចខាងលើ រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun បានសម្ដែងការឯកភាពទៅនឹងហេតុផលទាំងនេះ ខណៈលោកស្រី Kim Jin-Ah ដែលទើបចុះមកកម្ពុជាថ្មីៗនេះ ក៏បានកត់សម្គាល់ដែរថារដ្ឋាភិបាលរបស់កម្ពុជាមិនបានមិនអើពើនឹងបញ្ហានេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-tFporUl2AFPF7w9pHW6usHNvyfb8ZRrnK2SNLIUWsqMBMapUr2S9vQQvx1i5PBnNPwgpNHHmzgKr2e75IP9hwcC-Prasvx6e60UTJp9VTPL-4Zp8U4n1scZl3feNNYdgsigYqkH2qZjZ3DpVRxCGV7v2iesTjcCban2wFRFLmqgkrilAEcNRMqwaU3xo/s480/photo_2025-10-30_09-36-34%20(3).jpg
បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសទាំងពីរ កូរ៉េខាងត្បូង និង កម្ពុជា បានសម្រេចបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា និងបង្កើតក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នៅខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

នាយករដ្ឋមន្ត្រីថៃស្នើអាមេរិកបញ្ចុះពន្ធទំនិញក្រោម១៩% ក្នុងអំឡុងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង

0

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើឱ្យអាមេរិកបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ។ នាយករដ្ឋមន្ត្រីថៃថា ការចរចាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិកនៅកូរ៉េខាងត្បូងមានសញ្ញាល្អសម្រាប់ថៃ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

បន្ទាប់ពីជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump ក្រោយចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំសេដ្ឋកិច្ច APEC កាលពីថ្ងៃទី២៩ ខែតុលា នៅសណ្ឋាគារ Commodore Hotel ទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោក Anutin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា លោកបានអរគុណប្រធានាធិបតីអាមេរិកដែលសម្របសម្រួល និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ព្រមទាំងនិយាយថា ពេលនេះ កម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃត្រៀមខ្លួនអនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងដើម្បីឱ្យភាគីទាំងពីរសម្រេចលទ្ធផលឆាប់បំផុត ។

នាយករដ្ឋមន្ត្រីថៃបន្តថា លោកបានជជែកជាមួយលោក Trump ឱ្យបញ្ចុះពន្ធទំនិញថៃបន្ថែមទៀតក្នុងអត្រាក្រោម១៩% ភាគីទាំងពីរនឹងជជែកគ្នាបន្តពីការបញ្ចុះពន្ធទំនិញ ហើយការចរចាពន្ធទំនិញជាមួយអាមេរិកមានសញ្ញាល្អ និងរង់ចាំដំណាក់កាលចុងក្រោយមុនពេលចុះហត្ថលេខាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ មុនពេលចុះហត្ថលេខាពាណិជ្ជកម្ម លោក Anutin បានសុំឱ្យលោក Trump ជួយគាំទ្រថៃទទួលបានលក្ខខណ្ឌល្អជាងនេះ ខណៈថៃធ្វើជាមិត្តជាមួយអាមេរិកជាប្រទេសមហាអំណាចរហូតមក ខណៈលោក Trump យល់ព្រមយករឿងនេះទៅជជែកជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ថាតើគួរធ្វើដូចម្តេចឱ្យថៃទទួលបានប្រយោជន៍ច្រើន ។

នាយករដ្ឋមន្ត្រីថៃបានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងហើយពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា បន្ទាប់មក ពេលចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងខាយ៉ងជូ ប្រទេសកូរ៉េខាងត្បូង លោកក៏បានជជែករឿងពន្ធទំនិញជាមួយលោក Trump ម្តងទៀត ។ លោក Trump មានការងារច្រើនត្រូវបំពេញ ទើបនាយករដ្ឋមន្ត្រីថៃជជែករឿងពន្ធនេះឡើងវិញ រីឯលោក Trump យល់ព្រម ដែលនេះជាសញ្ញាល្អសម្រាប់ថៃ ។

នាយករដ្ឋមន្ត្រីថៃបានព្យាយាមធ្វើឱ្យប្រទេសនានាចាប់អារម្មណ៍ធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ក្នុងអំឡុងពេលលោកចូលរូមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង ដោយបានជជែកជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ាន, នាយករដ្ឋមន្ត្រីកាណាដា, ប្រធានាធិបតីចិន, ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិក ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ អាមេរិកបានបញ្ចុះពន្ធទំនិញនាំចូលពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន នូវអត្រាពន្ធស្មើគ្នា គឺ១៩% ខណៈវៀតណាមត្រូវអាមេរិកដាក់ពន្ធ២០%, ឡាវ៤០%, បង់ក្លាដែស២០%, ស្រីលង្ការ២០%, មីយ៉ាន់ម៉ា៤០% និងសិង្ហបុរី១០% ។ ពន្ធថ្មី១៩% ដែលអាមេរិកដាក់លើថៃនិងកម្ពុជានេះ ធ្វើឡើងក្រោយពេលប្រទេសទាំងពីរយល់ព្រមអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា តាមសំណើរបស់លោក Trump និងមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕

មនុស្សទៅបាត់តែសល់កេរ្តិ៍ឈ្មោះ! Yu Menglong ជាប់ឈ្មោះជាកំពូលមុខសង្ហាបំផុតទាំង ១០០ ឆ្នាំ២០២៥

0

កាលពីដើមសប្តាហ៍នេះ TC Candler ដែលជាអ្នកបង្កើតបញ្ជីតារាមានមុខស្អាតសង្ហាបំផុត ទាំង១០០ បានបញ្ចេញបញ្ជីសម្រាប់ឆ្នាំ២០២៥ របស់ខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលគឺតារាចិន Yu Menglong ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាពមុខមាត់សង្ហាបំផុតទាំង ១០០ ជាលើកដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaV-0yjPbbJMPEe2FZJLlKBSCbLAkpqV35ckeqZHgIc3DM-rF3G5SwbyoBZP_Qod1dAKY-cOCbbhq7TiNLCRseXrOVMCY8Eg3KzYdaasAyy3LgyoRC0jqOPHdzM-7125Hzyax_ouX1K9doAxoEw27X0FhIeB1GevWCx5tVQjbDmTtQkFJzVIxvqC3OrVcv/s1349/SnapInsta.to_326408911_1542487582893359_292838326276573929_n.jpg
រូបថតមួយសន្លឹកដែលបង្ហាញក្នុងបញ្ជីនេះពីពេលដែល Yu Menglong សម្តែងក្នុងរឿង «Eternal Love » ឆ្នាំ២០១៧ ត្រូវបានដាក់បញ្ចូលក្នុងការប្រកាសតែងតាំងរបស់ខ្លួននៅលើ Instagram ហើយដាក់ចំណងជើងថា «សូមទៅកាន់ទីស្ងប់សុខ» ។ ព័ត៌មានលម្អិតភ្លាមៗនោះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនណិត។ អ្នកខ្លះបានហៅវាថាជាការគោរពដ៏កក់ក្ដៅចំពោះតារាសម្តែងមានដើមកំណើតស៊ីនជាំងរូបនេះ ខណៈអ្នកខ្លះទៀតបន្តអំពាវនាវពីភាពអយុត្តិធម៌ដែលនៅពីក្រោយមរណភាពរបស់ Yu Menglong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9X0zjyTBKrpDmILrdYBOkOu4qt9F-L9Lv1eh1vv89bXysqrcF_wFI181sFYXxyW-jSm3Zg8swtyTRFbLPr9UI-icU-2Czxfv4wm4YQoDsmrAuxxCDGiZvELM1xWo5BObPoULj5RnGnrUzaqYzg7Obi11ISpTjXRzUiqgllRkfUlXj90C54x5ECN631u8P/s1349/SnapInsta.to_342729165_183248950838651_3234993823680337956_n.jpg

ខណៈពេលដែលបេក្ខភាពផ្សេងទៀតត្រូវបានប្រកាសនៅក្នុងការបង្ហោះដូចគ្នានោះ ផ្នែកបញ្ចេញមតិត្រូវបានជន់លិចជាមួយនឹងមតិយោបល់អំពី Yu Menglong ។ មនុស្សជាច្រើននិយាយថាលោកសមនឹងទទួលបានតំណែងក្នុងបញ្ជីនេះ មិនត្រឹមតែសម្រាប់រូបរាងដ៏ល្អរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបុគ្គលិកលក្ខណៈទន់ភ្លន់របស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYZSm3R2KGnrEatbM1-W8zO3i0Hc7OAZgFYsfpb1LdrgOdi348G0dGKj8mgpmsabcJMOShRqqsILPFp4rdsLGCXr-Wh8XViN5UukEW78Ruq_rId-pOa-xJm2qNMM-yOGjg2EzP4IrW6BGBzKOcUU0kfcKSYsUvKBo9M2bmNBiTQNYnlyZGkpfjiSYJkin/s1350/SnapInsta.to_310698766_447561223907165_6790242894821303006_n.jpg

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ TC Candler ត្រូវបានឧទ្ទិសដល់ចំណាត់ថ្នាក់សម្រស់ជាសាកលជាយូរយារណាស់មកហើយ ដែលត្រូវបានគេស្គាល់ថាសម្រាប់សង្កត់ធ្ងន់លើរូបរាងមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈបុគ្គលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8GT911IqhFp9sCkFxtwotkkZgBYq66o-K016widYcbUGJIwyNx0d1CnHKNrUHGa12q_cwM8XVVp3-atgS4d4NJXRIks_vAHth8Ybk6bCL4krpkSbGlcu166Lv7bXm7JYHcIildw8OecjIDPSBC9QVsiKhlnMgW3dVaev0UkCQjynUtTu_Jcw1QiWXkQo/s1351/SnapInsta.to_167234397_499837654517584_1484973143793921714_n.jpg

ការស្លាប់ភ្លាមៗរបស់ Yu Menglong កាលពីថ្ងៃទី ១១ ខែកញ្ញា ក្នុងវ័យ៣៧ឆ្នាំនៅតែស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។ ទោះបីជាមានការដោះស្រាយដោយស្ងប់ស្ងាត់របស់អាជ្ញាធរលើករណីនេះ និងការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតទាក់ទងនឹងតារាត្រូវបានរឹតបន្តឹងនៅលើគេហទំព័រចិនក៏ដោយ ក៏សាធារណជននៅតែបន្តកាន់ទុក្ខចំពោះ Yu Menglong និងនៅតែទាមទាររកយុត្តិធម៌ចំពោះតារាសម្តែងរូបនេះ៕

 

 

សុខ សម្បត្តិ លើកសរសើរគូដណ្តឹងជាមនុស្សដែលជួយលោកពីការបាក់ទឹកចិត្តច្រើនដង

0

តារាចម្រៀង សុខ សម្បត្តិ បានធ្វើឱ្យទស្សនិកជន រៀមច្បងក្នុងអាជីពសិល្បៈពោលសរសើរពីស្នាដៃនិងទេពកោសល្យរបស់លោកយ៉ាងខ្លាំងដែលច្នៃសំឡេងបញ្ជូលទៅក្នុងបទចម្រៀងដ៏អស្ចារ្យ។ ជាមួយភាពជោគជ័យនិងថ្ងៃគម្រប់ខួបស្នេហាតារាចម្រៀង សុខ សម្បត្តិ ស្រាប់តែបង្ហាញថាគូដណ្តឹងរបស់លោកជាអ្នកជួយលោកឱ្យងើបឡើងវិញបន្ទាប់ពីរងនូរការបាក់ទឹកចិត្តជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJECqJjKjH8qyFsKZ2ppnGRLCChNPjvkseIJ_tYMCZv2CtIdgdXwsHIRozrHTsVBVg2xbaA9iVwOu4eYGTcSh-zVXVSvFeDoMRxktkgMlsM2Ee8LjHXyATlH48YpDptNbZKp_ZqD8Stqc3asdi-l5sKU_zEmDwfX9XTn4HjDq8HNrbsasgjdFxy7vBrEUy/s1980/image_2025-10-29_14-16-24.png
នៅថ្ងៃទី២៧ ខែតុលា តារាចម្រៀង សុខ សម្បត្តិ បានបង្ហោះរូបផ្អែមល្ហែមជាមួយនឹងកញ្ញា Chan Bormey ដែលជាគូដណ្តឹងជាមួយនឹងសំណេរបញ្ជាក់ពីការដឹងគុណនិងជាមនុស្សម្នាក់ដែលជួយលោកពីក្រោយ។ ក្នុងសំណេរនោះម្ចាស់បទ «ដែនដីនៃក្តីសង្ឃឹម»បានរៀបរាប់ថា «និយាយតាមត្រង់! ខ្ញុំបាក់ទឹកចិត្តហើយចង់បោះបង់គ្រប់យ៉ាងមិនលើសពី ១០ ដងទេ!! ទាំងការរៀន, ការងារ, និងជីវិត ក៏ប៉ុន្តែនារីមួយរូបនេះតែងតែដាស់ខ្ញុំឱ្យងើបរហូត!។ មិនថាខ្ញុំលង់នឹងអ្វីទេឧទាហរណ៍ជាក់ស្តែងគឺ លង់នឹងភាពទន់ទោរទៅក្នុងអារម្មណ៍ខ្លួនឯង ធ្វើឱ្យខាតពេលខាតកម្លាំង! គាត់ឃើញដូច្នោះមិនបន្ទោសខ្ញុំបែរជារកវិធីដាស់ខ្ញុំដោយនិយាយថា (បញ្ហាមករកតែអ្នកខ្លាំងទេ ហើយគ្រប់បញ្ហាសុទ្ធតែមកជាមួយដំណោះស្រាយ) នៅមានច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxb9N01ZS99AM8aicoQpQD5ILYtWTcF8EYXj7AMrPEgS6V4C6_ewMxEkcNdTArYiyWAGq09yU62qbAJuY6YRuwjwWp1oRiW3bHPqQ7fSeGunUKhMQTMwgMlR2z1hTaMAdfdf08W0o_pXG8hbUX7rrICWWsdM1rv99v8F-6ErqQDI9oGbN8uo9s5a-IZ2NN/s2048/image_2025-10-29_14-16-27.png

តារាចម្រៀង សុខ សម្បត្តិ បន្តទៀតថា «ឆ្លងផុតរយៈពេលជិត ៤ឆ្នាំជាមួយគ្នាស្នេហាមួយនេះធ្វើឱ្យខ្ញុំឆ្លុះបញ្ចាំងឃើញថា តាមពិតផ្តើមស្រឡាញ់គឺងាយស្រួលណាស់! តែពេលបានជាគូហើយចេះថែរគ្នាក្នុងគ្រាលំបាកទេ? មិនចង់វែងឆ្ងាយខ្លាចយំពេលសរសេរ បងចង់ឆ្លៀតប៉ុន្មានម៉ោងក្នុងជីវិតប្រាប់អូនថា Thank you babe for allowing me to be a man in your life and happy 3year & 8 month anniversary )ចង់ឱ្យអូនតាមជេរបងរហូតដល់លែងមានយើងក្នុងផែនដីនេះ»។ មានរូបមួយសន្លឹក សុខ សម្បត្តិបានសរសេរភ្ជាប់ជាមួយនឹងគូស្នេហ៍លោកថា «ម្តាយកូនខ្ញុំ»។ ទំនងជាមិនសូវបង្ហាញអារម្មណ៍ដូចនេះហើយទើប Chan Bormey បាននិយាយថា សុខ សម្បត្តិ រៀន Surprise Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnJ29W301SRgfaxaBOTl2xBo4Wi3gLpnD8gmlW5o5JRv5AoqKmk2VQs-8t4IaIAQVKV4Qx8ZbC_jwtD-eqbpicsgDz18RGHwa0bx0JBwlhm6l4mt27X5_01sGbvCRk3c-dmXVGwSBSix6gDcYnLVTK1V4-oiIHXnc-zYJDlq72EfUdbu-Woy3TjmesUzk/s1980/image_2025-10-29_14-16-22.png

ការបញ្ជាក់ចិត្តស្មោះពីនារីម្នាក់នៅក្នុងបេះដូងនៃដំណើរជីវិតគូដែលមើលថែលើកទឹកចិត្តគ្នាដែល សុខ សម្បត្តិ បង្ហាញនៅលើបណ្តាញសង្គមក៏បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍និងកោតសរសើរចំពោះគូស្នេហ៍មួយគូនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTDrlMtlhW_rqawJQAjRlN3ecLJm3W0eijKOrPJR7BrNGwC_0wEE45ZJQjgRoptYHWK5dEueQHmj-FQEiij2aMo_Lfdi38aZGo3tcXnsSBSwX7BPCm1OMzpgOdxneFDjcTII4FvZGfIJPRRpntqogiFpeFKIy_Y8akFzdOvVL17PPhtmJgqtbqOc-SsW7/s2048/image_2025-10-29_14-16-28.png

កាលពីមុន នៅពេលទម្លាក់បទ «ដែនដីនៃក្តីសង្ឃឹម» គូដណ្តឹង សុខ សម្បត្តិ បានបង្ហាញប្រតិកម្មចំពោះអ្នកដែលយកបទរបស់គូដណ្តឹងនាងយកទៅបង្ហោះបន្តជាបទចម្រៀងពេញដោយគ្មានការអនុញ្ញាតិនិងមិនបានសុំសិទ្ធិផងដែរ៕