ប្រទេសថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ក្នុងខែកញ្ញា ឆ្នាំ2025 នេះបានធ្លាក់ចុះ 22.2% ដែលស្មើនឹងការថយចុះទឹកប្រាក់ប្រមាណ 141,694 លានបាត ( ប្រហែល 3.87 ពាន់លានដុល្លារ) ដោយសារការបីតព្រំដែនរបស់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី29 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqCOqM4jHJQiiWqELingZ9GpbAfqiQkqpPKqfLeaL33ggamVP_lV11KDZG-EWCW2orWlGm7SBJIDFgvgi-WzYk-70NwK1Or0jcgYSEp-Jb_5oOfmswop8ACSvAhtsy9FhyPC5KIKeOMGO0r2-oEd_AHL3YGAXdrfdWRX8cFxSxjQOnGW6G6qnLWWL_9iYP/s750/photo_2025-10-30_11-29-00%20(2).jpg
លោកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានលើកឡើងថា គិតត្រឹមខែកញ្ញា ឆ្នាំ2025 ការនាំចេញរបស់ថៃបានធ្លាក់ចុះមកសល់ត្រឹម 74,941 លានបាត (2.05 ពាន់លានដុល្លារ) ធ្លាក់ចុះ 1.,4% ខណៈដែលការនាំចូលមានតម្លៃ 66,753 លានបាត កើនឡើង 5.9% ដែលធ្វើឲ្យការនាំចេញមានទំហំទឹកប្រាក់តិចជាងការនាំចូល។

ទិន្នន័យនេះបានគូសបញ្ជាក់ថា ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃធ្លាក់ចុះ 22.2% នៅក្នុងខែកញ្ញា ឆ្នាំ 2025 ដោយសារតែបញ្ហាច្រកទ្វារព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានជំរុញឲ្យពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជាបានធ្លាក់ចុះស្ទើតែ 99.9% ទោះបីជាមានការដោះស្រាយ ហើយព្រំដែនមួយចំនួនបានចាប់ផ្តើមធូរស្រាលក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNxwWA4zanehf6z1r71E0PnGIAMOP2d8eDftIcTXip1te3MK3QO9JT_8kAhmsxsDGRJvHVNBt1OzlEoU9Klzz8rOXiilJ9i3WqJ-HTrc3lSxjj-0MBgHwyNJyqwK2HMZqbG2jDOClKC6c60lPNcuezyEg4Hy-uSk_F77KS0uRufyPgRE4YXfUggQTcQfu/s780/photo_2025-10-30_11-29-00%20(3).jpg
ទន្ទឹមនឹងនេះ ពាណិជ្ជកម្មព្រំដែនថៃ-មីយ៉ាន់ម៉ាបានធ្លាក់ចុះ 39.0% ដែលថៃអះអាងថា ភាគច្រើនដោយសារតែមកពីការកំណត់របស់ខ្លួនលើការនាំចេញប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធដូចជាម៉ាស៊ីនភ្លើង បន្ទះសូឡា អាគុយ និងឧបករណ៍ទំនាក់ទំនងទៅកាន់ប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។

គួរឲ្យដឹងថា នៅពេលបច្ចុប្បន្ន ម្ចាស់អាជីវកម្មថៃជាច្រើនកំពុងទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងបន្តអូសបន្លាយ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgykBbcJngyL0XNaM9ID58a5Mhhzlc9pGSVk-1n0zdeHcObTtTcUhgWDgU6b3NswNdTNcjupNCZjprTIvTEpqddEBEUD2jmq2g6Lu14Q8Sh6CVH0cy8vdRZjYwAu8YaEpT5xnof645Jzxg6Yz9scgNEeNAFKxlq56c-t-lc1N_r7Rsco7qbR9ExmPVZQTjv/s640/photo_2025-10-30_11-29-00.jpg

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Bloomberg News កាលពីសប្ដាហ៍មុនបានបង្ហាញថា បន្ទាប់ពីការបិទច្រកព្រំដែនគោករវាងប្រទេសថៃជាមួយកម្ពុជា ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនបើកព្រំដែនវិញដោយងាយឡើយ ដោយចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅស្នើសុំខ្លួនចរចា និងអនុវត្តតាមលក្ខខណ្ឌដែលខ្លួនបានកំណត់ទាំង៤ចំណុចជាមុនសិន ទាំងដែលបញ្ហានេះគឺថៃជាអ្នកផ្ដួចផ្ដើមឡើងដោយឯកតោភាគីកាលពីខែមិថុនាកន្លងទៅក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaNe63WGQfpfsaWHhrOv9hWXfIL_WPDTzTsYuntLS2hH5guoDDK-mqKhnROUf8vAmGqQAcJfL5tgp0KvJSlQCN05mGp6BkMjb39uSJceGJZCtjxgUQm2R4_rq2gPHzJKcZ1x1lRkvBo8F2iTFQfKYc4ExOw8J3AAbxfPwgOQ1WHMn3Eao61RhYsrx0Wm86/s1280/photo_2025-10-30_11-29-01.jpg