សមាជិកសភាកូរ៉េម្នាក់បានលើកឡើងចំៗពីសកម្មភាពឆបោ.ក និងជំរិតទារប្រាក់ដែលបានកើតមានលើជនជាតិកូរ៉េនៅកម្ពុជា នៅក្នុងកិច្ចប្រជុំមួយថា កម្ពុជាជាជនរងគ្រោះពិតប្រាកដនៅក្នុងបញ្ហានេះ។ ឫសគុលដំបូងដែលកើតមានរឿងទាំងនេះ គឺដោយសារតែជនជាតិកូរ៉េទៅបោ.កប្រាស់ជនជាតិកូរ៉េដូចគ្នា ប៉ុន្តែបែរជាកម្ពុជាជាអ្នកត្រូរងការរិះគន់ និងរើសអើ.ងទៅវិញ។
.jpg)
យោងតាមវីដេអូនៃសេចក្ដីថ្លែងការណ៍របស់លោក Hong Keewon សមាជិកសភាប្រទេសកូរ៉េខាងត្បូង បានប្រាប់ និងចោ.ទសួរទៅកាន់រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun និងលោកស្រី Kim Jin-Ah អនុរដ្ឋមន្រ្តីទី២ ក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨ ខែតុលា បានឲ្យដឹងថា៖ នៅពេលត្រូវថ្នាក់លើបញ្ជូនឲ្យទៅដោះស្រាយករណីជនជាតិកូរ៉េត្រូវបានបោ.កបញ្ឆោ.ទនៅប្រទេសកម្ពុជា ដំបូងលោកគិតថាជនជាតិកូរ៉េទាំងនោះ គឺជាជនរងគ្រោះដែលត្រូវបានគេបោ.កប្រាស់ឲ្យមកធ្វើការ ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះពីអ្វីដែលលោកបានគិតទុកទាំងស្រុង។

លោកបន្តថា៖ ក្រោយសិក្សាស្វែងយល់ពីឫសគុលនៃបញ្ហានេះ តាមពិតអ្នកដែលចូលដៃចូលជើងជាមួយក្រុមបោ.កប្រាស់តាមអនឡាញទាំងនោះ គឺជាជនជាតិកូរ៉េដែលទៅក្នុងគោលបំណងឆបោ.កប្រាក់ពីពលរដ្ឋនៅប្រទេសកូរ៉េ បន្ទាប់មកក៏ត្រូវបានគេឃុំឃាំងនៅពេលដែលពួកគេធ្វើការឲ្យក្រុមឧក្រិដ្ឋជនមិនបានសម្រេច។.jpg)
លោក Keewon បានគូសបញ្ជាក់ថា៖ ពួកគេទាំងនេះ មិនអាចនិយាយបានថាជាជនរងគ្រោះដោយការចា.ញ់បោ.កដោយសារការរកការងារធ្វើនោះទេ ពីព្រោះតាមស្ដាប់ទៅ គឺពួកគេបានដឹងរួចហើយថាការងារដែលពួកគេត្រូវទៅធ្វើនោះគឺមិនស្របច្បាប់ ព្រោះវាមិនមានឆ្លងកាត់តាមដំណាក់ការប្រក្រតីណាមួយនៃការដាក់ពាក្យទៅធ្វើការក្រៅប្រទេសទេ។ ហេតុនេះមានន័យថា ពួកគេទៅដើម្បីតែបោ.កប្រាស់ជនជាតិកូរ៉េគ្នាឯងតែប៉ុណ្ណោះ ប៉ុន្តែមិនជោគជ័យ ក៏ត្រូវគេឃុំខ្លួនហើយជំរិតទារលុយពីគ្រួសារជាថ្នូនឹងការដោះលែងវិញ។.jpg)
សមាជិកសភារូបនេះក៏បានលើកឡើងពីបញ្ហាដែលមនុស្សជាច្រើនបានរិះគន់ទៅកាន់ប្រជាជនកម្ពុជា ព្រមទាំងការបង្ហាញការរើសអើងចំពោះពលករខ្មែរនៅប្រទេសកូរ៉េនៅពេលថ្មីៗនេះដែរថា៖ ត្រង់នេះ ប្រទេសកូរ៉េគួរតែមានភាពអៀនខ្មាសចំពោះកម្ពុជា និងអន្តរជាតិ ព្រោះប្រជាជនរបស់ខ្លួនរាប់ពាន់នាក់ទៅប្រទេសគេដើម្បីធ្វើការងារបោ.កប្រាស់តាមអនឡាញ។
ជុំវិញការលើកឡើងរបស់លោក Hong Keewon ដូចខាងលើ រដ្ឋមន្រ្តីការបរទេសកូរ៉េ លោក Cho Hyun បានសម្ដែងការឯកភាពទៅនឹងហេតុផលទាំងនេះ ខណៈលោកស្រី Kim Jin-Ah ដែលទើបចុះមកកម្ពុជាថ្មីៗនេះ ក៏បានកត់សម្គាល់ដែរថារដ្ឋាភិបាលរបស់កម្ពុជាមិនបានមិនអើពើនឹងបញ្ហានេះឡើយ។.jpg)
បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសទាំងពីរ កូរ៉េខាងត្បូង និង កម្ពុជា បានសម្រេចបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា និងបង្កើតក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នៅខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕










