តារាចម្រៀង ប្រុសឡា ម្ចាស់បទ «នារីសក់ខ្លី»បានបង្ហាញខ្លួនក្នុងនាមជាគ្រូបង្វឹកមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីមួយ។ ទោះយ៉ាងណាក្រុម RIZER Band ហាក់បង្ហាញការមិនពេញចិត្តចំពោះសម្តីរបស់តារាចម្រៀងរូបនេះដែលផ្តល់ការណែនាំបេក្ខជនអំពីការទាញទម្លាក់គ្នារវាង Pop Rock និង Hip Hop ។.png)
តាមរយៈវីដេអូនោះ ប្រុសឡា បានផ្តល់ការណែនាំដល់បេក្ខជនថាបើសិនជាស្រលាញ់ចង្វាក់ Rock ឬ Pop Rock ហើយបង្កើតទីផ្សារធំសម្រាប់ Pop Rock វាយ Hip Hop ចុះវិញនោះនឹងក្លាយទៅជាស្តេច ប៉ុន្តែបើស្រលាញ់ Hip Hop ត្រូវហូបបាយ Hip Hop គេងបែប Hip Hop ស្លៀកពាក់បែប Hip Hop រស់នៅជាមួយនឹង Hip Hop។.png)
ទោះយ៉ាងណាការណែនាំរបស់ ប្រុសឡា ទៅកាន់បេក្ខជនប្រលងចម្រៀងរ៉េបខាងលើនេះក្រុមចម្រៀង RIZER ខាងចង្វាក់ Pop Rock បានបង្ហាញប្រតិកម្មរបស់ខ្លួន។
នៅថ្ងៃទី២៩ ខែតុលា RIZER Band បានចែករំលែកវីដេអូរបស់ ប្រុសឡា អមដោយសម្តីថា «ការបង្កើតតន្ត្រីតាមប្រភេទផ្សេងៗគ្នាដែលខ្លួនស្រលាញ់វាមិនអាចរស់នៅក្នុងសង្គមនេះជាមួយគ្នាបានទេ មែនទេ? ឬក៏ត្រូវតែវៃគ្នាដើម្បីដណ្តើមទីផ្សារពីគ្នា? ឬក៏Rock និង Hip Hop ជាសត្រូវគ្នាដូចខ្មែរនិងសៀម? ពាក្យចាស់លោកថាត្រូវបបួលគ្នារស់កុំដណ្តើមគ្នារស់ព្រោះយើងជាឈាមខ្មែរតែមួយ»។ RIZER Band បានបន្ថែមនៅក្នុងខម្មិនទៀតថា «សម័យនេះទៅហើយ Rock និង Hip Hop គេនៅតែថ្ងៃធ្វើបទបូកបញ្ចូលគ្នា featuring ហេតុអ្វីនៅមានគំនិតត្រូវវៃដណ្តើមទីផ្សារគ្នាទៀតដើរទៅជាមួយគ្នាទៅមិនកើតទេអី?»។
គួរបញ្ជាក់ផងដែរថា RIZER Band មានបទចម្រៀងដែលផ្ទុះនៅលើទីផ្សារដូចជា «សំឡេងបេះដូង» «ឮហើយនឹកដល់បងផង» និងបទមួយចំនួនទៀត។ ក្រុមចម្រៀងនេះទើបតែប្រកាសចូលក្នុង Label «TM records» ជាមួយសិល្បករសិល្បការិនីផ្សេងទៀត៕










