ឃើញ សម្តេចធិបតី ប្រែរូបរាងខ្លាំងតារាចម្រៀង ខេម បង្ហាញជម្រៅអារម្មណ៍នេះឡើងមក
រយៈពេលចុងក្រោយនេះរូបរាងរបស់ សម្តេចធិបតី ហាក់មានការប្រែប្រួលយ៉ាងខ្លាំងរហូតតារាចម្រៀង ខេម បានបង្ហាញថារូបរាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបង្ហាញឱ្យឃើញយ៉ាងនូវការលះបង់និងការគិតគូរពីប្រទេសជាតិ។
ក្នុងពេលដែលកម្ពុជានិងថៃមានជម្លោះព្រំដែន ប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់ពីការខិតខំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងនិងបន្តមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត។ កាលពីកន្លងទៅនេះ សម្តេចធិបតី ក៏បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីជំនួញការម្នាក់បានលើកឡើងថាសម្តេចដូចកើនអាយុ៥ឆ្នាំក្នុង៥ថ្ងៃដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន។ .png)
ទោះបីជាពេលនេះស្ថានភាពមិនក្តៅដូចពេលមុនប៉ុន្តែ សម្តេចធិបតី នៅតែបន្តនិងកំពុងដោះស្រាយបញ្ហាជាច្រើនទៀត ខណៈលោកនៅមិនទាន់បានប្តូរពណ៌សក់នៅឡើយនោះទេព្រោះពេលនេះបញ្ហាចំពោះមុខរបស់សម្តេចធិបតីគឺរឿងប្រទេសជាតិ។ ឃើញពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលតារាចម្រៀង ខេម ស្រាប់តែបង្ហាញពីជម្រៅអារម្មណ៍របស់ខ្លួនតែម្តង។ 
កាលពីយប់ថ្ងៃទី៣១ ខែសីហា តារាចម្រៀង ខេម បានបង្ហោះរូបសម្តេចធិបតី ហ៊ុន ម៉ាណែត មួយសន្លឹកក្នុងពេលចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដោយអមមកជាមួយនឹងពាក្យពេចន៍ថា «មានតែពាក្យអរគុណ ទើបតែ២ឆ្នាំសោះ ដែលលោកទទួលតួនាទីជាអ្នកនាំប្រទេសបន្ទាប់ពីសម្តេចពុក ធ្វើឱ្យលោកប្រួលប្រែខ្លាំង ទាំងសម្រស់ និង វ័យ»។ 
លោកបន្តទៀតថា «នេះគឺយើងដឹងច្បាស់នូវការលះបង់ទាំងពេលវេលានិងការគិតគូរស៊ីជម្រៅដើម្បីជាតិ សូមជូនពរសម្តេចធិបតី កាន់តែមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ បន្តដឹកនាំប្រទេសឱ្យកាន់តែមានភាពរីកចម្រើនជាបន្ត»៕






.png)
.png)


.jpg)
.jpg)

.png)
.png)



.jpg)
.jpg)





.png)


.png)




យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននៅរសៀលថ្ងៃទី ៣១ ខែសីហា Jimin និង Song Da Eun បានណាត់ជួបគ្នាជាច្រើនឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអ្នកទាំងពីរលែងមានទំនាក់ទំនងស្នេហាទៀតហើយ។ នេះបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ Allkpop , Koreaboo និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនទៀត។.png)


.png)





.png)





.png)



.png)





