Home Blog Page 300

ក.ម្មពៀរ! អាជ្ញាធរខេត្តភូកេតប្រកាសអាសន្នភ្លាមៗ ក្រោយមានការបា.ក់ដីនៅទីសក្ការៈដ៏ល្បីមួយ

0

ភូកេត៖ ទីសក្ការៈបូជានៅក្នុងវត្តដ៏ល្បីមួយ នៅខេត្តភូកេត ប្រទេសថៃ បានកំពុងប្រឈមនឹងការដួលរលំធ្លាក់មកតាមជម្រាលភ្នំ ដោយសារភ្លៀងធ្លាក់ខ្លាំងៗដែលបង្កឲ្យមានការបាក់ដីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ភ្លាមៗអាជ្ញាធរក្នុងតំបន់បានប្រកាសបិទផ្លូវជុំវិញនោះ និងដាក់ទីតាំងខាងលើក្នុងតំបន់ប្រកាសអាសន្ន ដែលមានហានិភ័យនៃការបង្កគ្រោះថ្នាក់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5SVkB4BEYRKhTY29uYuJTgtUs4WlTSNqwCy2sgHPnTJVPFWwS4RaqxieNJtaJKmqREAeIQXnwoamTuvx9Y0tzqT_Kp5i-aXBQEkz2NmyNJNJEiwfXngQPzICCZwz8s5H_DSwrW5oNHJuizRSqI9dfuYDc4npUN10_xM-qI2RF80i20KnY7XTkHZMjP9Uq/s1280/photo_2025-09-02_11-21-10%20(2).jpg
យោងតាមការចុះផ្សាយរបស់ Phuket Express នៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងបរិវេណនៃវត្តមួយលើកោះសិរិ ជាកោះតូចមួយតភ្ជាប់ទៅនឹងដីគោកភូកេត។ ការរអិលបាក់ដីនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍មុន ដោយបានបន្តធ្វើឱ្យមានអសុវត្ថិភាពនៅលើភ្នំ ជាពិសេសត្រង់ចំណុចថ្មមាសមួយដុំ ដែលជាទីស័ក្តិសិទ្ធរបស់អ្នកគោរពបូជាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCID4xlyw7edahvT-xadfv06Yfhd7nBYfwsQUmZ5IxV7b2_Q9TH26JaF2h9sumUr3ExBMvmtzWtQDkBoirmY342DnppNn1TfmD8aPEg-Ytw4xvxEincO6sNzXDSqhBl2wzoLXRA2hiLfmbGf6wQuoY8XZ3scm0UA3bAEnxt6CDrBBLysHVu-nEygJUIAjl/s1024/photo_2025-09-02_11-21-10.jpg
លោក Sophon Suwannarat អភិបាលខេត្តភូកេត បានបញ្ជាឲ្យមានការបិទទីសក្ការៈនេះភ្លាមៗ មិនឲ្យភ្ញៀវទេសចរ និងអ្នកគោរពបូជាទាំងអស់ចូលបានឡើយ រហូតដល់មានការជូនដំណឹងម្ដងទៀត។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំ ឱ្យតាមដានតំបន់ជុំវិញនេះឱ្យបានដិតដល់ ដើម្បីរកសញ្ញានៃការហូរច្រោះដែលបង្កឲ្យមានការបាក់ដីបន្តទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegN6_rOiLRo4LRhxOxN14wWFUeaYvNSZwZWXc9c_S1dWdMmF3Pr5aOCzzRfqCOYRSEaZbL03Ad5QUlu3NthtKTQFDfNK7ZipOAddwft3A8aX0Su9C6Y4w3hjsJooWOCmuDDeJ6Ki_dwQrXiGzqxF0tj8hNj-5vCrvb0BcDKrpB1UD5WAA1Bltcpz2KTSI/s1024/photo_2025-09-02_11-21-11.jpg

សូមជម្រាបថា វត្តកោះសិរិ ដែលគេស្គាល់ថាមានបរិយាកាសស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ Andaman គឺជាកន្លែងគោរពវិញ្ញាណក្ខន្ធសម្រាប់ទាំងអ្នកស្រុក និងអ្នកប្រតិបត្តិសាសនាមកពីគ្រប់ទិសទី តាមរយៈរូបចម្លាក់ថ្មមាស ដែលស្រដៀងនឹងព្រះចេតិយ ចៃធីយោ នៅមីយ៉ាន់ម៉ា របស់វត្តនេះ មកសុំរកពរជ័យជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuofNR_tw-LOGpaUZ7zGBkPU7ZG8dwFVlQvtXSPjdWL61UpVMeHiJTJsjjfjdWWKFiinrcOf3lW-Ocr3yayfuHoWYGtr0zVy6mg9EV4HkwIizMrt9djtlf6RuZ8yedceqmpWvssrhlCP9yYCDNBgu2ioukzfpPwUPdGc47qqJwf69T___-iGn6D4tu2Ogw/s1280/photo_2025-09-02_11-21-12.jpg

បច្ចុប្បន្នអាជ្ញាធរ និងប្រជាជនក្នុងតំបន់កំពុងមានការព្រួយបារម្ភពីភាពងាយនឹងបាក់រលំនៃទីទីសក្ការៈដ៏ល្បីមួយនេះ ខណៈការបាក់ដីនៅតំបន់ជុំវិញនេះត្រូវបានគេជឿថាបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្មីៗកន្លងទៅ។ មន្ត្រីជំនាញបានជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ក្បែរនោះរក្សាការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ពីសញ្ញានៃចលនាដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhj5ryI9efGVbT4FVioQ7psPh5fiwMHHpNUMXb7j6sxZZF60QfZ-5HL8xPNLcFJjt9CDeQ1dP7mUf9VA-2RvGnS0NeYhHse68gptmcaUiyKDcNd-FtsVPbVkncgCVLbr3zjQOJJ8YnSZ4TLcyUrckLSRNh_C3JwR6TZcnwwbtBIbRyBTxHK8O5ahVgN35/s1280/photo_2025-09-02_11-21-13.jpg

បើតាមការកត់សម្គាល់ ប្រទេសថៃនៅមួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការវា.យប្រហារពីគ្រោះធម្មជាតិផ្ទួនៗគ្នាឥតឈប់ឈរ ក្នុងនោះរួមមានទាំងគ្រោះរញ្ជួយដី និង ខ្យល់ព្យុះដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និង ការបាក់ស្រុតដី នៅស្ទើទូទាំងប្រទេស។ បញ្ហាគ្រោះធម្មជាតិទាំងនេះ ក៏កើតមានឡើងចំពេលដែលប្រទេសថៃកំពុងជួបប្រទះនឹងអស្ថិរភាពនយោបាយទៅទៀត ដែលចុងក្រោយអ្នកដែលទទួលទុក្ខលំបាកខ្លាំងជាងគេនោះ គឺប្រជាជនថៃ៕

ភាពយន្តខ្មែរកាន់តែលេចធ្លោ រឿង «បូជាស.ពពោះធំ» ទទួលបានភាពជោគជ័យនៅ មីយ៉ាន់ម៉ា

0

លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្ត្រាហ្វៀមបានបង្ហាញអារម្មណ៍រំភើបចិត្តបន្ទាប់ពីភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «បូជាស.ពពោះធំ» ទទួលបានភាពជោគជ័យក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3AzcoORIOeE_44i9UhnJk-6_WDdb5v6nrMnUL1wpr5nqj1ZgATVN80oX5uUC0fUbsa20W28vfHv0m08bfBr4iCDI_BBM28OIeT4KrU_InYaobWK2ZlGqc_EVigfCcp6UBTlPP0Sn0ey0mYPnvOi9kpR0Os9PXTRiDngDN26G3IPGBwJMnszWctM92aRA/s2048/image_2024-09-21_15-45-33.png

ចាប់ផ្តើមពីការផលិតខ្សែភាពយន្តខ្លីឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ផលិតកម្មសាស្តា្រហ្វៀមកាន់តែបង្កើនគុណភាពស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទោះបីជាមានពេលខ្លះប្រឈមនឹងការរិះគន់មួយចំនួនក្តី។ ខ្សែភាពយន្តខ្នាតធំមួយចំនួនរបស់លោកស្រីក៏បានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសខណៈថ្មីៗក៏ទទួលបានភាពផ្លែផ្កាគួរឱ្យរំភើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Zhdf5RThb23OfTbciqUy6sEeaRzwb_yq0O-KUraUWErXIbL-2AEX6Oqd-VozzxvZQgKB-xSsDB111-Wu0cZ9rYM_cSpSAsbTXmmYr1nfZuK5DnypBM-0Tq09an0_YE9PR9ZPaQ13cMI2qG2elgJtbUXluCPRlFE9oq-Kfrw8QZlcXIO1m-N6GC8Hrxfr/s2048/image_2024-09-21_15-45-34.png
នៅថ្ងៃទី១ កញ្ញា លោកស្រី ប៊ុន ចាន់និមល បានបង្ហោះរូបពីរសន្លឹកដោយភ្ជាប់មកជាមួយការរៀបរាប់ថា«ទទួលបានអារម្មណ៍រំភើបមួយនេះពីក្រៅប្រទេសភាពយន្តរឿង «បូជាសពពោះធំ» បានបញ្ចប់ការចាក់បញ្ចាំងដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។ តែពេលនេះខ្ញុំចង់បង្កើតបណ្ណាល័យនៃការចងចាំដ៏ល្អ នោះគឺភាពយន្តខ្មែររបស់យើងអាចលក់អស់កៅអីបានដែរនៅក្រៅប្រទេស។ រូបភាពទាំងពីរនេះ គឺបានចេញពីរោងភាពយន្តនៃថ្ងៃចាក់បញ្ចាំងទី៣ នៅវេលាម៉ោងថ្ងៃត្រង់ នៅលើរោងភាពយន្តនៃប្រទេសមីយ៉ាន់ម៉ា។ មួយជំហានម្តងយើងកាន់តែអភិវឌ្ឍន៍..រួមគ្នានាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCto8nagCkkfdQ9WbZMkqn0ZQDmo13313po5Vm13m1qxJBQIen_ytMiomM8dObbLN3Cj2eAbBHwSv_re4XYfMrbQgCPggQLmJy4jZKBEaHh9iW3_uDwXSeaLpjz8lDhW_cW2nuNsuGofyI1TOXIC7NqjySy8L1tVNZo5EXv0-cMLLSCRBYHg6U4Pk5oDd/s3161/image_2025-09-01_16-04-45.png
ដំណឹងរីករាយអំពីភាពយន្តខ្មែរនៅក្រៅប្រទេសកាន់តែមានភាពលេចធ្លោអ្នកគាំទ្រជាច្រើនរួមទាំងលោក ទ្រី សក្កដា អ្នកបង្កើតមាតិកា សំរិទ្ធ ឡុង ក៏បានចូលរួមសម្តែងក្តីអបអរសាទរដល់លោកស្រី ចាន់និមល ផងដែរ។ កាលពីកន្លងទៅលោកស្រីធ្លាប់បាននបង្ហាញថា ទម្រាំនឹងចេញភាពយន្ត «បូជាស.ពពោះធំ» ឱ្យទស្សនិកជនទស្សនាយ៉ាងហោចណាស់មានមនុស្ស១៤០នាក់បានចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvyvDxFuPA3kK4EiWK5o50f_OHHZ4WBPpOcjF-7Zrk9JE8BNrZusOYKfUyeb68A49XFKbd_W1pjOS6a6RqsZY2-qKUseqB7bZTucwIKGL24TfZ0KOuBeuttdEFlxFPd6zCxmRS0rko6buiPShzmAK-2NOHcMRqB4sWcP_8Myr1IoGWc7nULDU-sbvtQqJn/s3161/image_2025-09-01_16-04-43.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានភាពជោគជ័យលើភាពយន្ត «ម៉ែក្រឡាភ្លើង» លោកស្រី ប៊ុន ចាន់និមល ធ្លាប់បានប្តេជ្ញាចិត្តថា៥ឆ្នាំយ៉ាងតិចខាងមុខទៀតលោកស្រីនឹងធ្វើឱ្យភាពយន្តខ្មែរមានការទទួលស្គាល់៕

ឈុតថើបគ្នារបស់ YoonA និង Lee Chae Min បង្កើតកំណត់ត្រា tvN ក្នុងឆ្នាំនេះ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េភាគទី៤នៃរឿងភាគមនោសញ្ចេតនាបែបស្រមើស្រមៃថ្មី «Bon Appétit, Your Majesty» ទទួលបានអត្រាអ្នកទស្សនា ១១.១% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមរឿងភាគរបស់ទូរទស្សន៍ tvN ក្នុងឆ្នាំ២០២៥ (គិតត្រឹមពេលនេះ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWtr9oUB19NaDQufqGEunUKJ4wYNTaphhT_EeO6k0NUhTiK9AeLpA_1oKD5IOlP6me1huxYFeSErbSTm7Hho_y8av8op5RxGVuX-ERY1irDH_mJ6IrvAL7tqbUL6AX4SI2mEbfW8evB0Dp5ASMpP3L9qNiOqg_iZ5XILkI5YSK5pTpi28M_ogbepLfBcW/s1440/image_2025-09-01_11-36-24.png

ភាគនេះមិនត្រឹមតែបានឈរកំពូលតារាងពេលវេលានៅក្នុងប្រទេសកូរ៉េនៅល្ងាចថ្ងៃទី៣១ ខែសីហា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្មវិធីដែលមានអ្នកមើលច្រើនជាងគេក្នុងចំណោមអ្នកទស្សនាដែលមានអាយុពី ២០ ទៅ ៤៩ ឆ្នាំ។ លើសពីនេះទៀតនៅក្នុងសប្តាហ៍ដំបូងនៃការចាក់ផ្សាយខ្សែភាពយន្តឆ្លងភពនេះបានកើនឡើងដល់លេខ ១នៅលើបញ្ជីរឿងភាគពេញនិយមបំផុតប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Good Data Corporation ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSuHITe9PTJvtAOVagKhQKqVlM3mbtwIY58zytIwOhxCo7ggmslk1mb1o7CTbwCubM9_Lq1gu-9dvRh9flaptGdj3EFUQ3e8CLNiOFKM7JQB2k7qSpKJBshZ589nFU-NFjkM5S5Swy6B76xP3bdpnJsSl0TAnHJ5RkexjlWHqp-RBS_N5b6Z_8eSXTlLf/s1645/image_2025-09-01_11-41-49%20(2).png
តួសម្តែងសំខាន់ពីរគឺ YoonA, Lee Chae Min ក៏បានឡើងដល់លេខ ១ និង ២ ក្នុងបញ្ជីសមាជិកដែលពិភាក្សាច្រើនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdQReghXUcDYoAjYvWYcZCT_nO2_VIquyoCeuwD5hQgf6j0r6UJDDkUVhEuY_3LmkTaF46xdCPfMgq6ixropnDWnBEpGiiMFTPU56Tia_4uTcGZs_bFgTmtojE7luWcCMoDojUpcH-HUjMsMCUaru6Z-CeHaktfSIDaC54XypdscsPMAPtSqKTA29e6gLl/s660/image_2025-09-01_11-16-58.png

យោងតាមគ្រោងនៃខ្សែភាពយន្តនេះ បន្ទាប់ពី Ji Young សម្តែងដោយ YoonA ត្រូវបានតែងតាំងជាមេចុងភៅដោយស្តេចសម័យចូសុន ខណៈប្រពន្ធចុងរបស់តួប្រុសមិនអាចធ្វើអ្វីបានក្រៅពីខឹងដោយបារម្ភថាតំណែងដែលនាងពេញចិត្តពីស្តេចនឹងត្រូវរង្គោះរង្គើ។ ដើម្បីធ្វើបាប Ji Young អ្នកម្នាង Mok Joo ជំរុញម្ចាស់ក្សត្រីឱ្យរៀបចំការប្រកួតធ្វើម្ហូបជាមួយមេចុងភៅជើងចាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9muFaXwelTiWhH6EAdjLKF86tBhGlfryIOx-0yYo21QRNdRC3a0TcO9-rvjZJ7NBjYKk_o17hyphenhyphenUOYHn4bZBhgvqvnFIHFKOwJGAbTkbV9P1MWpVK1tjnJW6h1I71ojMlz6Wxq0JGrGT59egBGKAwwAWVksIi1KDYZAJwRRUUnpKEfMROqwxWeljmoMhUd/s2048/image_2025-09-01_11-29-51.png

ប្រសិនបើ Ji Young ឈ្នះ ទេពកោសល្យរបស់នាងនឹងត្រូវបានទទួលស្គាល់។ ផ្ទុយទៅវិញ បើនាងចាញ់ នាងនឹងបាត់បង់ដៃ។ ពេញមួយភាគនេះ ទស្សនិកជនបានឃើញមេចុងភៅបីនាក់ផ្សេងទៀតកំពុងរៀបចំមុខម្ហូបរបស់ពួកគេដោយផ្តោតអារម្មណ៍ និងតាំងចិត្តខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEaYhKXEP4k4TAxdDcwXAX_waAaO2NXX8fdwcpXi1NBabaOQFhdmGkEmmyYlZHa6Xy1gJ-Wuu0Mt0rp5__TOxOJtjlUXPH6j0GLIanRd2uT5w15U7eapJECxXy92TPvfkoiUfvFpO7j4TdSoluKl94AozzUyZxWOKb3u7nWgGKfGuXWgO1GboSgP84skK/s2048/image_2025-09-01_11-29-52.png

នៅចុងបញ្ចប់នៃខ្សែភាពយន្តឈុតដែលតួប្រុសស្រក់ទឹកភ្នែក និងបង្ខំថើប Ji Young ក្នុងពេលស្រវឹងបានធ្វើឱ្យអ្នកទស្សនាជាច្រើនភ្ញាក់ផ្អើល ព្រោះភាពយន្តនេះទើបតែចាក់ផ្សាយភាគទី៤ ប៉ុន្តែគូស្នេហ៍សំខាន់មានឈុតផ្អែមល្ហែមរួចទៅហើយ។ ការសម្ដែងរបស់ YoonA និង Lee Chae Min ក្នុងឈុតនេះត្រូវបានគេសរសើរចំពោះតួនាទីរបស់ពួកគេ។ រូបរាងរបស់អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកថាត្រូវគ្នាដែរ៕

ឃើញ មាលា និង អ៊ឹង ហាវ សមគ្នាពេក ទីនីន លេងស្រមើស្រមៃឃើញដល់មុខកូនអ្នកទាំងពីរ

0

រូបភាពរបស់តារាស្រី មាលា និង ដេវិដ អ៊ឹងហាវ ក្នុងសកម្មភាពការងារថតរូបអាពាហ៍ពិពាហ៍បានបង្កឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះស្រីស្អាតប៉ះនឹងប្រុសសង្ហាសមជាមួយគ្នាឥតទាស់។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេងាកមក ទីនីន វិញបានស្រមើស្រមៃមិនធម្មតាឃើញដល់មុខកូនអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIBMYEG_Y-P8LrSzMVFfzTwZNBhX8zdQUTDmbp2qly2vAhcxQwXH3Wegr-heWhyphenhyphenkhaJ0aN90rcQJwjBhDHmRLb4cl1nO8kZe1Oo03tpdGgIyuhyphenhyphengYLqBrVel302Wi4ZVBYBVT-WGUjaLUgLd0tM_o8b6-t3DyLwLC4wyor_clFuqvRn8OaQUmqnwSKPLbS/s2048/image_2025-09-01_14-45-33.png
ប្រិយមិត្តមួយចំនួនជ្រាបហើយថាតារាម៉ូដែលខ្មែរកាត់បារាំង មាលា និងតារាចម្រៀងនិងសម្តែង ដេវិដ អ៊ឹងហាវ បានចាប់ដៃគ្នាសម្តែងក្នុងខ្សែភាពយន្តខ្នាតធំកាលពីកន្លងមកនេះ។ កាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ឹងហាវ បានបង្ហោះវីដេអូខ្លីពេលអ្នកទាំងពីរថតរឿង «កំហឹងធ្មប់» ពីការហូបម្ជូរដោយ អ៊ឹងហាវ យកម្ជូរដែល មាលា ភ្លក់យកមកហូបបន្តធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ សកម្មភាពនានាជាច្រើនទៀតរបស់អ្នកទាំងពីរពិតជាស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsXLKmedrRFet9mImGcDsWp0j-7Gvl9B62V0iu1su-DxL5u6LGYR9Za6ASvTlaOHQWmQ7rlxnYGnxkYKO6OF90XwJyWD8l7fHMwqWAIYdv8GwZ_r4BmpAFNjZEGhDkrGsfzdiWmy8MOu0dv0dRwA52kP96WaAU-S0HhOudTDUmkU3RKhpGWea8pTXSiuMG/s2048/image_2025-09-01_14-45-23.png

ស្របពេលចាប់ដៃគ្នាហើយមានការចាប់អារម្មណ៍ពីទស្សនិកជនថ្មីៗនេះ មាលា និង អ៊ឹងហាវ ក៏បានរួមការងារជាមួយគ្នាទៀតដោយថតរូបអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាតជាកូនក្រមុំហើយនឹងកូនកំលោះប្រៀបដូចជាគូស្នេហ៍ពិតៗ។ ឃើញរូបភាពស្អាតៗខ្លាំងពីស្រីស្អាត មាលា និងកំលោះសង្ហា អ៊ឹងហាវ ស្រាប់តែ ទីនីន បានចែករំលែករូបថតអ្នកទាំងពីរភ្ជាប់មកជាមួយនឹងសម្តីថា «សមគ្នាខ្លាំងស្រមៃចេញមុខកូនហ្មង បើស្អាតៗទាំង២ចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUVDMW0dB7_Is6K3TEL2rbr91idM-8iKDdV31mkVvLXr8Gq4hrqLuE9en_8TruFL36bTm9C8HME_cqGlWHhIyTiUq1m5wX95Q1EeDYdyTAXpHSsXPMWyAIYPBaUqGp7waQtAs0vrAFSdy7Mb-nUbTg3P47SoVaEuiKogT-uibYhUDSUT_KAWqOI54wBuW/s2048/image_2025-09-01_14-45-31.png
ក្រោយពេលមានការលើកឡើងថាសមគ្នាស្រមៃចេញមុខកូនរបស់ មាលា និង អ៊ឹងហាវ ក៏មានអ្នកមួយចំនួនបានបញ្ជាក់ទៅកាន់ ទីនីន ថាទំនាក់ទំនងរបស់ អ៊ឹងហាវ និង មាលា គឺជាមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ។ ឃើញមានការចេញមកបញ្ជាក់ច្រើនខ្លាំងពេក ទីនីន បានបង្ហោះសារថានាងបានដឹងពីទំនាក់ទំនងរវាង មាលា និង អ៊ឹងហាវ ជាមិត្តភក្តិនឹងគ្នាហើយព្រោះនាងក៏ជាមិត្តភក្តិអ្នកទាំងពីរដូចគ្នា ហើយអ្វីដែលនាងនិយាយនោះគឺគ្រាន់តែជាការស្រមៃ៕

ឯកអគ្គរដ្ឋទូតចិនលើកសរសើថា៖ សម្លេងរបស់កម្ពុជាកាន់តែឮខ្លាំងឡើងលើឆាកអន្តរជាតិ

0

រាជធានាភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការសាទរក្រោយថ្នាក់ដឹកនាំកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅសាធារណរដ្ឋប្រជាមានិតចិនជាមួយប្រទេសធំៗដទៃទៀតជាច្រើន ដោយលោកបានថ្លែងថា៖ សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ នេះបើតាមសំណេររបស់ឯកត្តម វ៉ាង វិនពីន ផ្ទាល់នៅលើទំព័រហ្វេសប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCR5ikyyq5fffsmeDz6nwt5SHhoTd4ApD6MFm-5UEcg-0cZWTNJDE6X6zMGbYSLIPXqRjwP-i_Pl6tfVH9dVO9vdx40lpGKEHVliRedQwsUT1AojR5LrahXMx0BS9TuIuARGdJRmZZBDaeIf76iGweVCWpHHTPgJQSKJ6XNOr99SjAKl8GH22j5YYya5e/s1280/photo_2025-09-02_09-32-08.jpg
បន្ទាប់ពីកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលបានប្រពឹត្តទៅនៅទីក្រុងធានជីង ប្រទេសចិនបានបញ្ចប់ទៅដោយរលូនក្រោមវត្តមានចូលរួមដោយមេដឹកនាំប្រទេសធំៗជាច្រើនរួមមាន រុស្សុី ឥណ្ឌា អុីរ៉ង់ អារ៉ាប៊ីសាអ៊ូឌី ព្រមទាំងប្រទេសក្នុងតំបន់ដូចជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ, កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន ហើយត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgWeEXbgBcHlhyphenhypheniE7hGalASQbVD81BVXn8ot9fAqxHTMqgO2FNBZsLvBHFAK5CfE3OcO7_0o8RSXykmhSMpDxA2prWkGbIXM6fDt_zaN12fvqkQcTYjmGlD24r-8XR5WZ-AyK99b20IMQU6ODIum_sfMfO-qSqEIF0UsMYLaggzlXNwSRCtxk11J2nsck/s1280/photo_2025-09-02_09-32-09.jpg

ជាមួយនឹងការលេចមុខនៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមប្រទេសធំៗដូចនេះ ឯកឧត្ត វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានលើកឡើងពីអារម្មណ៍រីករាយចំពោះកម្ពុជាយ៉ាងដូច្នេះថា៖ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។ ឯកឧត្តមបានគូសបញ្ជាក់ថាពេលនេះ «សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា ស៊ូៗ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWNSQrdSsG_0Mttg6vI0NNINGYWNxsi-T4SVlgk-avCvN0Y3sMfA5ER3I4t2m2_l_gsQ3dYTdFtdswssSqRR2_czqZjFxr0zTwdJsgFK7tt9pOJJZSicdHlCRTz5mjIIZxU1dFdtI2o4PSmkXivqNckcGRPzCd-imzRxU6ygOO5zN9kcBW7HfqxuJUk8ya/s1280/photo_2025-09-02_09-32-11%20(2).jpg

លោក វិនពីង បានសរសេបន្ថែមទៀតថា៖ ចំណងមិត្តភាពរវាងចិននិងកម្ពុជា នឹងត្រូវបានបន្តនិងអភិវឌ្ឍបន្ថែមទៀត។ ការលើកឡើងបែបនេះ បង្ហាញពីភាពយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តជាមួយមហាអំណាចចិន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAG5p8xFisHZ_tojZT7ABSg4zLoOAtrNtbQFNG-JyP_Vap4_q5-c9QYU-nVbvL7Ss3SEvyKNl8CxYdibGs7hpgoROsa_KuPUuwSBpzA23BjI83xLJFV4tDTT70nGwGdg0Lo_rxAHQFU7YerWJ48or0LKZVAkAXl3gJkNPp0t4uxxky8suI_WR2JPDdJX6H/s1057/photo_2025-09-02_09-32-11.jpg

    លើសពីការលើកទឹកចិត្ត និងសរសើកម្ពុជា ប្រទេសចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសារសកម្មភាពឈ្លានពានរបស់ថៃបង្កឲ្យកើតមានជាសង្រ្គាមផងដែរ។ ប្រធានាធិបតីចិន ឯកឧត្តម សុី ជីនពីង បានមនប្រសាសន៍ថា ជំនួយនេះត្រូវបានផ្ដល់ឲ្យដើម្បីជួយស្តារឡើងវិញនូវការខូចខាត ព្រមទាំងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXx-HKQkcy8vOb-nvD-hXVLJolmd292FcstuT1cJS61HXRgHI2wi1Rh8x8jy_SmIYNIpg4GFQFC1XHF_Cc2MgKRa2rkIWB3zpGkO7XQEEUS1pO118wY8dcy7kZ84ql8NL1a2noasrf5g1lBHdvKC-03gQJspYQZU4VCJeLh1YeIkZpmwR9EIdplh603n58/s1280/photo_2025-09-02_09-32-10.jpg

មេបញ្ជាការរងយោធភូមិភាគ២ នឹងឡើងកាន់តំណែងជំនួសលោក ប៊ុនស៊ីន ចាប់ពីថ្ងៃទី១ ខែតុលា

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគ២ នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ដែលនឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញានេះ ។ លោក វីរៈយុទ្ធ ​បានចូលរួមភារកិច្ចជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខកាលពីខែកក្កដា នឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ចាប់ពីថ្ងៃទី១ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Afzswk-xcqJPzm7INmJgP_lvzzZUFBAUR_LsoYF_FXjk6g3GR20YVJ7GmSulOn_QENY7JqMKVk6lQMCzWk2nQtIUBLBP32SxW4puD2IaU3TqAy4rhSzo-xKSjoOXTcC8gDUbSbUlsD4OeffJNvEFFD26vxT4_kdaJVdHlqfYjVHX0zc9zHt-qLn-eTpE/s1043/image_2025-09-02_10-26-03%20(2).png

លោក វីរៈយុទ្ធ រ៉ាក់ស៊ីន នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ពុំមែនជាការផ្លាស់ប្តូរមេបញ្ជាការកងទ័ពភ្លាមៗទេ ប៉ុន្តែ ដោយសារអតីតមេបញ្ជាការកងទ័ពជាច្រើនពេញចិត្តនឹងការបំពេញការងាររបស់លោក វីរៈយុទ្ធ ។ អតីតមេបញ្ជាការយោធភូមិភាគ២ ជាច្រើននាក់ទទួលស្គាល់ថា លោក វីរៈយុទ្ធ គឺជាមេបញ្ជាការកងទ័ពល្អ មិនខុសគ្នាពីលោក ប៊ុនស៊ីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWCikk_NlgrxYrzfn8HsRBc31WUtU2AXWVUzegBInnsNaddTYSGV67oJczNhrPWgnAdg5N3mc5Vjufr89qYmF_CQdifVS73qbkEUUYaoFwKYlRzsLxv0oR52Ofjh158lOfpuD3IW5JUPMmEWMMD7Cw71VgZSyJjKnhcXg2IN-WT1uMX1s_9oW0EbPsUpsn/s2048/image_2025-09-02_10-25-59%20(2).png
លោក វីរៈយុទ្ធ បានទទួលតំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ដោយសារធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន រហូតមក ។ កាលពីឆ្នាំ២០២១ លោកកាន់តំណែងជាមេបញ្ជាការកងពលធំថ្មើរជើងលេខ៦ និងជាមេបញ្ជាការកងកម្លាំងស៊ុណារី ដែលគ្រប់គ្រងភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់មក លោកក៏តំណែងជាមេបញ្ជាការរងយោធភូមិភាគ២ ដោយសារស្គាល់ភូមិសាស្ត្រក្នុងខេត្តភាគឦសាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0HNcyJ2BGUDJcAaWHG_cNYufKPYngo_zITOXdh9zXC6Xxxc5QmhVg8C_Pn2bkF9T_iu8KYfeZgYyCOYfSLsTR430XGsK8c10zb6G6h04reUS4IlFtQSZ-8T6e-_diM1kJv-qs0FQFGrvSi3xbrlIn0oRtzJiE4nL3UFN8JbL4gRSnyppipgzhFM_imL-k/s686/image_2025-09-02_10-25-59.png
ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ។ ក្រៅពីនេះ លោកបានឱ្យធ្វើជាតំណាងកងទ័ពភូមិភាគ២ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅរាជធានីភ្នំពេញ, កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

កាលពីចុងខែកក្កដា លោក វីរៈយុទ្ធ បានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៨ប្រទេស ចុះពិនិត្យមើលការខូចខាតក្នុងខេត្តនានាដែលថៃចោទប្រកាន់ថា បង្កឡើងដោយកងទ័ពខ្មែរ ។ ចាប់ពីថ្ងៃទី១ ខែតុលា តទៅ លោកនឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ជាពិសេស គ្រប់គ្រងតំបន់ឦសានដែលមានជម្លោះជាមួយកម្ពុជាពុំទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

ចំណែកលោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញា នេះ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋថៃ ដោយសារចេញមុខធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងជាបុគ្គលបង្កជម្លោះព្រំដែនមិនឈប់ឈរ ៕

អាមេរិកបិទឆ្នេរសមុទ្រជាច្រើនកន្លែងក្រោយរកឃើញទឹកសមុទ្រលាយឡំជាមួយលាម.ក

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរហែលទឹកនៅឆ្នេរសមុទ្រជាច្រើនកន្លែងទូទាំងសហរដ្ឋ ក្រោយរកឃើញទឹកសមុទ្រលាយឡំជាមួយលាម.កមានបរិមាណលើសកម្រិតស្តង់ដារដែលអាចធ្វើឱ្យអ្នកហែលទឹកឆ្លងមេរោគផ្សេងៗពីទឹកកខ្វក់ ហើយបញ្ហានេះពុំមែនទើបតែកើតឡើងលើកទី១ទេ វាធ្លាប់កើតឡើងដោយសារកត្តាជាច្រើន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwhjUNa3XXtRkid2JGUGa86GdGGFErYpuZTY126qnfeQK9Onm8UrkOyMBUlTu9BUSbbdJkre6xQRGylW6QlQdnrKz_Bc0qzGWDyZ9wWDcMnYGamvejzKiCv5lDTzWbRAszKn1XNT1wMecO1dzDY2nZW4rK6QKpQ0i1iQr-bCu1uSECizaIZyT89coKyZb/s1200/image_2025-09-02_09-22-27%20(2).png
អាជ្ញាធរបានដាស់តឿនពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកលេងទឹកសមុទ្រនៅឆ្នេរសមុទ្រជាច្រើនកន្លែងក្នុងរដ្ឋផ្លរីដា រដ្ឋម៉េន និងរដ្ឋហាវ៉ៃ ព្រមទាំងបិទឆ្នេរសមុទ្រមួយចំនួនបណ្តោះអាសន្ន ក្រោយពីទឹកសមុទ្រលាយឡំជាមួយមេរោគហួសកម្រិត និងបារម្ភពីការហែលទឹកសមុទ្រកខ្វក់អាចធ្វើឱ្យពលរដ្ឋប្រឈមផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgecX-9HPV_u7ibobKt2Ll4uaV0419QOqm8CYGU_sm71zEow4TWbSRuDEoN0Y3MlDNwKgJ-oiCu-CInCH31o5uU5E6Z6R2JOk0lh8BMNfB8qQnx65s_qYZA4JII-9Psur4zsJPMI_YDpCbisWV7gWtoNR8psq4FVnUr7SjtsFvGncvhHhzSHbIkeoU8xvPx/s1200/image_2025-09-02_09-22-27.png

អាមេរិកតែងតែបិទឆ្នេរសមុទ្រពេលត្រួតពិនិត្យឃើញមេរោគមួយចំនួន ដូចជា ៖ មេរោគ E. Coli និង Enterococcus ក្នុងបរិមាណខ្ពស់ ដែលបណ្តាលឱ្យមានបញ្ហាក្នុងក្រពះពោះវៀន ដូចជា ៖ រាគរូស ក្អួតចង្អោរ ជំងឺផ្លូវដង្ហើម និងឆ្លងមេរោគក្នុងដំបៅ ។ កុមារ មនុស្សចាស់ និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ គឺកាន់តែប្រឈមនឹងការឆ្លងមេរោគខ្លាំងជាងមនុស្សទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoj-1Syg3TumynP-wG62T7UB2N_EqmWprtTJEgFNi_Uxqq55iG7HD5OME9Sw7LONTdjjdwS4SL-vz6BrIIA1MoV0tDwJ6OuJV1ZE4cvf7-DIbGbORjdu3zpOWEFjRv5hceESP9RCZ1yjSDH8Xp6jPYg0VKiMHZYor3KVVG8Gzx61GJv7H3blXxAUeFqPlp/s1250/image_2025-09-02_09-22-28%20(2).png

នេះមិនមែនជាលើកទី១ទេ ដែលទឹកសមុទ្រនៅអាមេរិកលាយឡំជាមួយមេរោគ ដែលបញ្ហានេះបានកើតឡើងយូរមកហើយដោយសារកត្តាមួយចំនួន រួមមាន ៖

-រោងចក្រកម្ចាត់ទឹកស្អុយជាច្រើនកន្លែងពុំទទួលបានការថែទាំត្រឹមត្រូវ ឬធ្លាយបំពង់បង្ហូរទឹកស្អុយពីទីក្រុង
-បញ្ហាប្រព័ន្ធបង្ហូរទឹក និងកាកសំណល់ពីទូកភ្ញៀវទេសចរ
-ទឹកភ្លៀងហូរលាយឡំជាមួយទឹកស្អុយក្នុងទីក្រុង ឬកាកសំណល់ក្នុងកសិដ្ឋានចិញ្ចឹមសត្វហូរចូលសមុទ្រ និង
-គ្រោះធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរធ្វើឱ្យខូចខាតប្រព័ន្ធបង្ហូរលូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIeGMzRvYSgpLLINgSfnsvhg-YmCX5ZF7Ipn5dde37lUt71uqEb4LEWsuyraVJPam-BB2pQ24DMqeaUunzgxFAOIaTMZm_bso7b1l9vDa5LhFxBX3zjHnQiFajXNGNBtTpQCRZYzblCHhoEIE22vW7YN_NM-mo6BgTlk4pX1BcWfijj_vQers7iM91W4UY/s1280/image_2025-09-02_09-22-28.png

បញ្ហាទឹកសមុទ្រលាយលាមកធ្វើឱ្យអាជ្ញាធរអាមេរិកបង្កើនការត្រួតពិនិត្យគុណភាពទឹកសមុទ្រជានិច្ច ជាពិសេស ក្រោយមានគ្រោះធម្មជាតិកើតឡើង និងរដូវក្តៅដែលមានភ្ញៀវទេសចរច្រើន ។ ក្រៅពីនេះ នឹងមានសេចក្តីប្រកាសឱ្យអាជ្ញាធរក្នុងតំបន់បិទឆ្នេរសមុទ្រជាបន្ទាន់ បើរកឃើញទឹកសមុទ្រលាយលាមកក្នុងកម្រិតគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFD66OUrDztX3M8sCk2voTx8AC7sgo48YwphXx6h0kRsKwrDjvXilfS0URb2O6KrTLLB30NuCI3uVDpxP8ndqsTr-euVrRTA2tC882skcQ5WOXLgJ1_P-yJddxP39kwaWia0NeHorwunl7vBcPz3GuyTnL4mFvoN9pJdG2bnqXEMi0wMNS37JaIK7LVUFk/s1024/image_2025-09-02_09-22-29.png

បើទោះជាមានការហាមឃាត់ចុះលេងទឹកសមុទ្រក្តី ប៉ុន្តែពលរដ្ឋអាមេរិក និងភ្ញៀវទេសចរមួយចំនួនធំនៅតែចុះលេងទឹកសមុទ្រធម្មតា ដោយសារពួកគេជឿថា ខ្សែទឹកតាមធម្មជាតិរបស់មហាសមុទ្រនឹងអាចកាត់បន្ថយគ្រោះថ្នាក់ដោយសារមេរោគក្នុងទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIogAef-y667NcpoB_2rsYHD5-6z4FoI5Hia9XA28dzaYGEi-E3t6o64zHU6KHtPgt_EvppThH0AV7LUnW6TJnTH8wXDEABCl3J1ej5_FSgI7h7xOvs_PVh7DQ03INm3KdPsiTxtBkD6HCfc6y4tPtB9KtDrFJohREQhjbjGaSo9kWn_VOVuPbZEEICoS/s1600/image_2025-09-02_09-22-26.png

ជប៉ុនប្រើបច្ចេកវិទ្យាឆ្លាតវៃ ស្កេន QR Code ដើម្បីស្វែងរកបន្ទប់ទឹកសាធារណៈ!

0

តូក្យូ៖ ក្រុមហ៊ុនផលិតបង្គន់ដ៏ល្បី ឈ្មោះ TOTO នៃប្រទេសជប៉ុន បានបើកដំណើរការសេវាកម្មថ្មីមួយ កាលពីខែសីហា​ ថ្មីៗនេះ ដែលជំនួសឲ្យការឈររង់ជាយូរៗ ទម្រាំបានចូលបន្ទប់ទឹក គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចស្កែន QR code តាមទូរស័ព្ទដៃ ដើម្បីស្វែងរកទីតាំងបន្ទប់ទឹកសាធារណៈ និងងាចពិនិត្យមើលថាតើមានមនុស្សចូលច្រើនឬអត់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT4_0AYxqqKuqTfhudBQmvnC2O7maYIdKmB69-TgeizXfxDvEHkSOxz6KQMYOp8_axw3vWYsQfiZZRLcZvqNygPqAvrKuAp4g0d-8BWd46V9fgtBoC7S5If58bWarKL4QJ7AGf5ii7YFm3YDFLWhVzpNp0Ud-U8LWnon3MUF6qsRQYuA9ijBBxsYRX1Pev/s1200/image_2025-09-01_11-46-31.png
ជប៉ុនក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀតដែរ ដែលមានបញ្ហាតម្រង់ជួរនៅខាងក្រៅបន្ទប់ទឹកសាធារណៈ ដើម្បីបានប្រើប្រាស់បង្គន់ ជាពិសេសសម្រាប់ស្ត្រី នៅតាមស្ថានីយរថភ្លើង និងកន្លែងសាធារណៈជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fEHC5MYzHy9tgERlJ287TD5-NSQSyNSD7aValffgV3aXIRW9u1hoPjaP6WF5al6XglkQYQLafjP1S10qh7ucu4eUqzu8-NVjuX_cgn-c1UinTcD22xaAYBITVxRRsdkvGFLcqmXqD9zvKDSFnRl-sytTyXAlZJDWudo1UtrLNARTlP4QIaHA0WOcWAL8/s1240/image_2025-09-01_11-46-32%20(4).png
បន្ថែមលើនេះ សេវាកម្មថ្មីៗរបស់ក្រុមហ៊ុន TOTO ដែលល្បីដោយសារមានបង្គន់បាញ់ទឹកស្វ័យប្រវិត្ត និងមានតន្ត្រីកំដរអារម្មណ៍នៅក្នុងបង្គន់ ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងបង្គន់តាមអ៊ីនធឺណិត។ ប្រព័ន្ធនេះអាចជូនដំណឹងស្វ័យប្រវត្តិទៅកាន់បុគ្គលិកថែទាំ នៅពេលបង្គន់មានភាពកខ្វក់ ឬត្រូវបានប្រើប្រាស់យូរពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpZfjLesjYJrSxx00IIsgdiLuRfF_PytGfTVqkrCpRjVqVJE8zKw_Ka_q03G_N_-1Dptwajlf5zWZm13talxZgCzD_TFxRi7edW_xjO6T2qFPrBl_uui4R6aBK5zo4KxPyiLE9r4WTmCf6ljI8p6Q8lI1uyDSB6hhEyzW5EwBqq0HBjZe8NqiGIvc-7vL/s640/image_2025-09-01_11-46-33.png

លោក Tasuku Miyazaki អ្នកនាំពាក្យក្រុមហ៊ុន TOTO បានប្រាប់សារព័ត៌មាន AFP ថា ក្នុងបង្គន់ក៏មានដាក់ QR code ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់រាយការណ៍បញ្ហាដូចជា មិនអាចប្រើទឹកបាន ឬឧបករណ៍ខូច។ពិសេសជាងនេះ សេវាកម្មនេះមានបកប្រែជាភាសាជាច្រើន រួមទាំង អង់គ្លេស ចិន និងកូរ៉េផងដែរ ដើម្បីងាយស្រួលសម្រាប់ភ្ញៀវទេសអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwEmNpqaYF0qyVWVQBU_hUPrfuyjrMQAN9UeZ-yW6HrAecgx0bBmjsQC9OSUCypolDArR0H6Nx1lqItsVgG6dJiob7wPlMf53jAAJ73UZ3LHXHYwRO3SPHYWOy4qtMj_qhseMVKVZgeURv7aJFQXk8AumUp1Om0ePVff0d-5uPuTeo0E4RQrJCaM3_S8x/s840/image_2025-09-01_11-46-29.png

យ៉ាងណាមិញ នៅសិង្ហបុរី និងចិន ក៏មានកម្មវិធីឆ្លាតវៃសម្រាប់ស្វែងរកបន្ទប់ទឹកផងដែរ តែភាគច្រើនការរាយការណ៍ពីអ្នកប្រើប្រាស់ មិនមានទិន្នន័យជាក់លាក់ ដូចជាប្រព័ន្ធថ្មីរបស់ជប៉ុនទេ។ ខណៈនៅអាមេរិក និងអឺរ៉ុប ក៏មានកម្មវិធី toilet locator apps ដែរ ប៉ុន្តែមិនទាន់អាចបង្ហាញភាពមមាញឹកជាក់ស្តែងឡើយ។ នេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងដែលអនុវត្តសេវាកម្មបង្គន់ឆ្លាតវៃជាផ្លូវការ និងទូលំទូលាយជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisKFxYC0pjUlZMwmndy0bXGO-TIrOTr9-yV8rYjbcieFGBAuEA-BWfZZ0ewjNEIJF92ZiWBQXk8NKeik0j_9IKX-81yOQMEQq0bMsPjABzX54MlifKDr7_HxsBoxS7p93uZm6LCFPifp-rDKjrdm1X0OOpfVQoopbljBRICpAPmu2CQtHnisZB6WzZdmHP/s1024/image_2025-09-01_11-46-30%20(2).png
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏កំពុងពិចារណាដោះស្រាយបញ្ហាជួរវែងៗសម្រាប់ស្ត្រីផងដែរ ដោយក្រសួងដឹកជញ្ជូនកំពុងស្នើសុំថវិកាបន្ថែមសម្រាប់ឆ្នាំហិរញ្ញវត្ថុក្រោយ ដើម្បីដំឡើងអេក្រង់ឌីជីថល និងជញ្ជាំងបង្គន់ចល័ត ដែលអាចបន្ថែមចំនួនបង្គន់សម្រាប់ស្ត្រី តាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕

ប្រាសាទមួយ អាយុកាលជាង ១ ពាន់ឆ្នាំ កំពុងដង្ហោយហៅភ្ញៀវទេសចរណ៍ទៅទស្សនា

0

សៀមរាប៖ ប្រាសាទព្រៃមន្ទីរ ដែលស្ថិតនៅកណ្ដោចកន្ដែងតែឯកកណ្ដាលព្រៃ កំពុងរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជាង ១២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី ៩ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOh29lMB7pMMKuB6yjhdn6OJUtQM3b9ojixP_EIsr_Pd-01Hfm0R02-8QFsTQ70MisD2pRN8guTX17tEbFUn_eyXRWAuNHDmZPrYNTzuLsuF2lmOugQzElW_iIsx9ikZMz9YflBs-_BLGDnCKYlTPnBlYg1v2t3TRAHugtafhg08ssemP6xuqEOGloODM/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%98%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9A%E1%9F%A2.jpg
ប្រាសាទព្រៃមន្ទីរកសាងឡើងពីឥដ្ឋ ស្ថិតក្នុងរចនាបទព្រះគោ មានប្រាង្គចំនួន ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរៀបស្មើមួយធ្វើអំពីថ្មភក់។ តួប្រាង្គទាំងបីមានទ្វារចំហរបែរមកទិសខាងកើត ឯទ្វារនៅទិសទាំងបីផ្សេងទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់មានផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ នៅខាងខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងស្តុកទឹកតូចមួយធ្វើពីថ្មភក់។ នៅលើសាច់ថ្មជុំវិញអាងនេះ គេឃើញមានចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូដាក់ទឹកស័ក្តិសិទ្ធ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយពេលចប់ពីធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQyUUhyphenhyphenjMHkOFim0MBu5fopynkeIuIRolrDyUHJ7Vptln4XjOCRjTHbRNl-IO8N7-L8AWa9eQynwoRt9e0cjfj0vTvS6WJXxI6qzxxREqAIWlyGULqVVUfyaIDx0sr7lm1ruUrIAtHLoXYC0LkWbnAmuYu76TTOF7w8jrYjsrvOYarSMw-dO5UFITjHWXE/s1080/2-10.jpg
ដោយសារតួប្រាសាទ បាក់បែកច្រើនជាអន្លើរ ទើប សសរពេជ្រ ផ្ដែរ និងស៊ុមទ្វារ ត្រូវបានធ្លាក់ចេញមកក្រៅតួប្រាសាទខ្លះ ត្បិតឈររឹងមាំកណ្ដាលព្រៃរាប់សតវត្សរ៍។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូងក៏កំពុងទទួលបានការជុសជុលឡើងវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VYcX8IYwYc0JD6ChDLg3ApEjg0GehXW8otyRb-0OZNNVav64DbCITTdtMjPzsATZDZro33qwPjWK0FwXg6Tn8N4DoDnSpUw7E4YTXj-DgR9b6CTt_8dQfosquvxGLg-l6VMX5ij06Eo4XhIvj5ndzvF2nCOh2MZK2tsbvJ9rCtzzHvXtNiSKr1EJIP0f/s1280/3-10.jpg

គួរបញ្ជាក់ថា ប្រាសាទព្រៃមន្ទីរ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាបឡើយ។ បើតាមអ្នកសិក្សាស្រាវជ្រាវ ប្រសាទនេះជាអតីតរាជធានី ហរិហរាល័យ ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ម្ដុំប្រាសាទព្រៃមន្ទីរគឺជារាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ ៧០០)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGuh6XaW2g2CYMJnkesPR_oxZoMwYSjyu_AFPQuOKT-yCg3iE1Vz9crF56sbDMpPbCWR1fZ4r-3da-mn2oP3OPAV6n4V3dYdIhnWQ0haqBvWYelH-9kqNHErH9udncl9gK_8SCpVFEfLe_PglzdA3xPq2c19TLoIA8bYiYmNzEtSdESfetfkAmwdkcHG_B/s960/08-04-2023-5.jpg

ទោះបីជា នៅប្រមាណត្រឹមតែ ១ គីឡូម៉ែត្រពីប្រាសាទបាគងក្ដី ប៉ុន្តែប្រាសាទនេះហាក់ដូចជានៅឯកោរតែឯងកណ្ដាលព្រៃ ព្រោះមិនងាយមានអ្នកទេសចរណ៍ធ្វើដំណើរទៅដល់ បានទស្សនាធម្មជាតិដ៏ស្រស់ត្រកាលឡើយ ហើយពេលនេះកំពុងទន្ទឹមរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រាសាទដ៏ឯកោរនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCyXuAPPNUT1plvWxSrqFIdvpCkymNqxAkQiSes1xEN9GUXralRD9jyuS2sv14I2oG98HWLD-ocGh-GUzQdSmpP8TG-N0ECFpgPYHMfwO2bnYIrguU1rqtExUihEvBOIUNxCz8It7V-rl0GBUQaj7-J6iTSTE5FtOyAYoD7eh_W7uFmDegGRxYJZdtWyWK/s960/08-04-2023-9.jpg

ប្រមុខអង្គការសហប្រជាជាតិ កំពុងតាមដានស្ថានការណ៍បទឈប់បា.ញ់រវាងកម្ពុជា និង ថៃ

0

រាជធានីភ្នំពេញ៖ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយជំរុញឲ្យភាគីទាំងពីរបញ្ជៀសការប្រើប្រាស់កម្លាំងយោធាដាក់គ្នា ដើម្បីដោះស្រាយវិវាទតាមយន្តការព្រំដែនតាមច្បាប់ដែលមានស្រាប់។ នេះបើតាមការឲ្យដឹងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjakktDjWbh6I1h1_f7U8p-7cb_VS5g3lj31_HJc28U67I12DTo_43rudJLl8rCenfAolAhrfdvpoTd-aIBnlZooiYP4LYA0T7ez02PU2BAU4x1X3BUVxW93nOOB8I5gUTOeIKB_DRcSMsF9jRmKTAjtQF_dpouKPKS_sEHIR3_NXwIoVqnzpArBIyBOLn/s801/photo_2025-09-02_08-33-33%20(2).jpg
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ នៅក្នុងជំនួបរវាងសម្ដេច និងឯកឧត្តមអគ្គ António Guterres លេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz2WJWE-FWoh6eLP_61zs-ieQ66zWiOLQap-Wlg3n89T7yp3ZwJmjba0eQhuSD35b-O-rfqvIMpSQXBR4Dqw0EieRZ8Jbdh5ZFOEQvBi8yHNP88hYVr0sC9vGxLU-0wO-5YBr6QMh_-D-SVXx1R-_9lGRAASslhurTyRlMIV1nR8U-x5WN1TK6CIx3ODlN/s1280/photo_2025-09-02_08-33-32.jpg

ជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-odQEauHkv0yhY5BudOO212qRCsZ2ytDrrJgJEGd8zEk5ALrlQjlK7NwTsC9tTBVYTyETmkzOdvsICNEtZtn_mQ7xcq6wKtChCGTNlYIQHCLPf-z8bFumchbXIJxRPQiZfAPZ7eYcavmq05Ppova1JzsUjanljJfxktIFDLlU0ltwHWXi1kZ89gJtxd-u/s1200/photo_2025-09-02_08-33-33.jpg
ឯកឧត្តម António បានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWMLw97wRBhCUPby40UAmgE5L_RvpsTQZQB8NhanctIonnfmqBwfQ-6Zg-Vj-EUxwTEwUjUVK7mn2kiC_ikLivUhvF7p7IYzdlEmb17WFklwojE376a68142sNfpkovmaWOIHjsVJkgJQaYpjL2ayIv1V-Tjyz5aw2zjPQJ5rA5Pa2dMN0tGOJvd4AXrfo/s1280/photo_2025-09-02_08-33-32%20(2).jpg

គួរជម្រាបថា ជំនួបពិភាក្សាការងាររវាង ឯកឧត្តម António និង សម្ដេចធិបតី ត្រូវបានធ្វើឡើងនៅឯទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ៕