Home Blog Page 300

សួនសត្វដ៏ល្បីក្នុងក្រុងបាងកកកើតហេតុរន្ធត់! តោជាច្រើនក្បាលអូសភ្នាក់ងារសួនសត្វមកត្របាក់ចំពោះមុខភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្រៅពីក្រុងបាងកក និងបណ្តាខេត្តរបស់ថៃជួបគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ និងបាក់ដី ថៃបានជួបគ្រោះផ្ទួនៗផ្សេងទៀត ដូចជា ៖ ក្រពើបង្ហាញខ្លួនតាមផ្លូវក្នុងខេត្តរ៉ាក់យ៉ងក្រោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យពលរដ្ឋថៃភ័យស្លន់ស្លោពុំហ៊ានចេញពីលំនៅឋាន និងជំងឺឆ្កែឆ្កួ.តឆ្លងរាលដាលនៅក្រុងបាងកក និងខេត្តមួយចំនួន ដែលអាជ្ញាធរត្រូវរកវិធីទប់ស្កាត់បន្ទាន់ ។ លើសពីនេះ ថៃបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរបរទេសក្រោយកើតហេតុការណ៍តោជាច្រើនក្បាលត្របាក់ភ្នាក់ងារសួនសត្វក្នុងសួនសត្វដ៏ល្បីនៅក្រុងបាងកករហូតរបួសធ្ងន់ធ្ងរមុខភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio92OtCxm2lwCAzC_OmWTtD-4N41jx6gM5dW12-KlNaUdnLj7aPOag-jU7tA1f_Y-Damt8OKRRl6kXltV7uCQ0hAc7zfxFej5Sih95Gg8w2-GtzwFupGynpK7wNWaxM0b-bjKD-0Hm8POPDUUSt4FWAsti-508jnGOrO2XX_Xgn2O8_QD10rTaoLtZ_eRa/s1280/photo_2025-09-10_16-51-06.jpg

សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហេតុការណ៍គួរឱ្យតក់ស្លុតបានកើតឡើងនៅសួនសត្វល្បីមួយកន្លែងក្នុងតំបន់រ៉ាមអ៊ីនដ្រា ទីក្រុងបាងកក ប្រទេសថៃ គឺតោជាច្រើនក្បាលបានត្របាក់បុរសជាភ្នាក់ងារសួនសត្វ រហូតដល់១៥នាទីនៅមុខភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ភ្ញៀវទេសចរបានចុចស៊ីប្លេរថយន្តខ្លាំងៗដើម្បីបណ្តេញតោ ប៉ុន្តែពួកវានៅតែត្របាក់ បន្តិចក្រោយមក ជនរងគ្រោះត្រូវបានជួយសង្គ្រោះពីមាត់តោ និងស្លា.ប់ពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMSp58OL8_j4s3y3oU5_mHosiAIGfh4tUsPVTJzMNXgHOKy2Z76SDNT4P-uLmYRGtWrU2OHXY-tPaxVTxtLUU55pYyXiUxJoPyiVRZd9PxzGdp0HAXGehiN7xUaRC7ZABviNrRYQmCzMB9dCL48E35EAVRkquEYXvWj_tAY-3WeMvy-t6J-kktxp5w8Aoe/s1200/photo_2025-09-10_16-51-07.jpg

បុរសជាភ្នាក់ងារសួនសត្វរូបនេះបានដឹងហើយថា ពេលស្ថិតនៅក្នុងសួនសត្វដែលមានតោជាច្រើនក្បាលហាមចុះពីលើរថយន្តដាច់ខាត ប៉ុន្តែគេពុំដឹងថា ហេតុអ្វីបានជាគាត់ចុះពីរថយន្ត ខណៈដឹងថាមានគ្រោះថ្នាក់ ។ ភ្ញៀវទេសចរដែលស្ថិតនៅក្នុងសួនសត្វដែរនោះព្យាយាមចុចស៊ីប្លេដើម្បីជួយជនរងគ្រោះ ប៉ុន្តែពុំអាចជួយអ្វីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2UU_t5Sl77H0vONBA0bBareCu22jOwLB9Y0YOFd4MCFy3td3yN25eB5tYGgtBCV6SEKJ8kvb87LJPKO1-7WKGweTeiUcUq6XrlIeVRAk2gwnLXcdKn2Hl3W7CdHwjx6y509caQCozOZpnsMSH9geqsvDMXyFVdXfYcQ8CMXxSnMj9E750BdZXT-mbbHYp/s640/photo_2025-09-10_16-51-06%20(3).jpg

ភ្នាក់ងារសួនសត្វដែលត្រូវតោជាច្រើនក្បាលត្របាក់រហូតដល់១៥នាទី ឈ្មោះ ជៀន អាយុ៥៨ឆ្នាំ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ បើតាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា មុនកើតហេតុ លោក ជៀន បានធ្វើជ្រុះរបស់ ទើបចុះពីរថយន្ត ដែលមានចម្ងាយពីតោ ប្រមាណ១០ម៉ែត្រ ។ ភ្លាមនោះ តោក៏ដើរមកត្របាក់ជនរងគ្រោះពីក្រោយ និងអូសចុះពីរថយន្ត បន្ទាប់មក ក៏មានតោ៣ក្បាល ទៅ៤ក្បាលទៀតមកត្របាក់ជនរងគ្រោះបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5UcLT6d9hdDrEga7hNoosu3sHXL_qyGzyYS6nHx9WCRDs8wDgSW9R-iI_1q04KfEwNHqH5eEUc8rNh4qLVSvG9d29i5ivr-od9etRIwlCPXgtMEr7XgecfPtGkJgYdiR4ZTjzYyTI5GoD0Ed5-B_w1XC_wSiCgAIdEJWaIsiGrn0r9GQLORegqRZPktRG/s1200/photo_2025-09-10_16-51-08.jpg

ហេតុការណ៍គួរនេះកើតឡើងនៅមុខភ្ញៀវទេសចរជាច្រើននាក់ដែលមកលេងសួនសត្វ និងធ្វើឱ្យភ្ញៀវទេសចរស្រែកទ្រហ៊ោយំ ចុចស៊ីប្លេរថយន្តខ្លាំងៗសុំការជួយសង្គ្រោះបន្ទាន់ ភ្ញៀវទេសចរបានឃើញតោត្របាក់ជនរងគ្រោះដោយផ្ទាល់ភ្នែក ប៉ុន្តែពុំដឹងជួយតាមវិធីណា មានតែស្រែកសុំជំនួយ ។ ពីដំបូង ភ្ញៀវទេសចរគិតថា តោទាំងនេះស្និទ្ធស្នាលជាមួយភ្នាក់ងារសួនសត្វ វាគ្រាន់តែឱបប៉ុណ្ណោះ មិននឹកស្មានថា មានហេតុការណ៍អាក្រក់កើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiQiw9E4X4qAqhMYTCbkqRxpEnYzToJY-pcmmWwmRKzY0Rw7ODZNJDW7Y2FYSIws7tJcG1R8373HdIjj3T75NYJ0-JPIZalRZ2BmdMRNW6gYnwh3a-ftijCUfgLbJWRxqb_zG1XqmfVu6wNnNWrqlCjPtiAE7lukhywde6mP5SBr7BDqKPSK4ayq9PKBYS/s640/photo_2025-09-10_16-51-08%20(2).jpg
ជនរងគ្រោះត្រូវបានជួយសង្គ្រោះចេញពីមាត់តោ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់នាពេលបន្ទាប់ ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរភ័យតក់ស្លុតយ៉ាងខ្លាំង ដោយសារជនរងគ្រោះធ្វើការក្នុងសួនសត្វជាច្រើនឆ្នាំមកហើយ និងមានបទពិសោធន៍ផ្នែកថែទាំសត្វសាហាវផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPxFA9ZmEfFOUXR4nWygsySgBXp4xPvIgUjjGdJqZxZ13O5yCuqoo_eoITPnIUd4uscnv4hYElQF1UXbu5cbF3HS427V63DFh6_r7l_X-b26fY9iY2skfwa3WXCa8UR3GLClQo5XRFznKg_yRI1JENa8ue-G0P_ECnR9Peidq14fviXFfAPVKKnSjh4y5u/s1200/photo_2025-09-10_16-51-06%20(2).jpg

គួរបញ្ជាក់ថា តោជាច្រើនក្បាលដែលចិញ្ចឹមក្នុងសួនសត្វនេះគ្មានការដាក់ទ្រុងទេ បើភ្ញៀវទេសចរមកមើលសត្វសាហាវ គឺត្រូវជិះរថយន្តបិទកញ្ចក់ជិត ហាមចុះពីរថយន្តដាច់ខាតដើម្បីសុវត្ថិភាព ។ ហេតុការណ៍តក់ស្លុតនេះពិតជាធ្វើឱ្យភ្ញៀវទេសចរថៃ និងបរទេសភ័យខ្លាចយ៉ាងខ្លាំង ពុំហ៊ានមកលេងសួនសត្វនៅប្រទេសថៃ ដោយសារការធ្វេសប្រហែស និងពុំអាចគ្រប់គ្រងសត្វសាហាវ ៕

Trump បញ្ជាឲ្យមានការតាមចា.ប់ខ្មាន់កាំ.ភ្លើងបាញ់មនុស្សជំនិតរបស់លោកឲ្យបានលឿនបំផុត

0

វ៉ាសុីនតោន៖ បន្ទាប់ពីមនុស្សជំនិតរបស់ខ្លួនលោក Charlie Kirk ត្រូវបានខ្មាន់កាំ.ភ្លើងអនាមិកបា.ញ់ប្រហា.របណ្ដាលឲ្យស្លា.ប់ភ្លាមៗ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្ដេជ្ញាតាមប្រមាញ់ឃា.តករ រួមជាមួយការថ្កោលទោសក្រុមជនជ្រុលនិយម ដោយអះអាងថាវោហាសាស្ត្ររបស់ពួកគេបានចូលរួមចំណែកជំរុញឱ្យមានការធ្វើឃាតសកម្មជនស្ដាំនិយម ដ៏មានប្រជាប្រិយភាពរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAL2xNTpFO7hc5pXSB0sR6mhwwE8WUG8w6G2PlNvSE-xMv0t4o5Tlf89qnMTUlJqblEWokliMJw_o8ZwJ0WRFZeMtJzmKDLHZEsr1-wzwQ3Zj3bg57uEVz4Eg6vZQ0Ba7HfwDsvMyjlXNuD-tdtHn4QEz8qq28gyyIxeIhJZzefwjFzrcLbGej1OWKhly/s700/image_2025-09-11_11-48-30.png

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2025 នេះបានឲ្យដឹងថា សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លា.ប់ក្នុងពិធីសំណេះសំណាលនៅម៉ោងប្រហែល ១២៖២០នាទី ថ្ងៃត្រង់នៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzE80OT2XSzn-MjOvj6XKbwSb_xZd_ewkZGKinlqsx8Xy2t6bSA__j-NTiVEXz2y5YcFr2A2kRintKA2AcTBOHRlnTZZMooG0MG_CB9qmX02UsGWP2Lh2EmZJcR7pjk3KNlI3TbE65k04cSvSUJBEL77ylRPYgDWl7HLF6bN0RT1nr75IEdiDCPbJZM36/s1280/photo_2025-09-11_10-17-14.jpg
ជុំវិញករណីលបបា.ញ់ប្រ.ហារលោក Charlie Kirk នេះផងដែរ អភិបាលរដ្ឋ Utah លោក Spencer Cox បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថាប៉ូលិសកំពុងសួរចម្លើយជនសង្ស័យម្នាក់ ដោយមិនបាន បញ្ជាក់អ្វីលម្អិតនោះទេ ហើយលោកបានចាត់ទុកថាសកម្មភាពនេះ មានបង្កប់ចេតនានយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jiaD0QwB8dt5gFzZjtIg8zctpZ78bmSNYYZ2wLBRUzI81gC-S5xpbeflQDAft7Ry6DPOeD0ICpo-Oyr3bP8VyTB36EwElotfM_-ACQKQJ7Z2NdgVUj-TV9b5cJ-jX-6fS2hbu5Kc2dAG4Lpo4L9azmnAV8Li2UHinnRFuqC4zMk_TiPe_QU7iImAvvv8/s1041/photo_2025-09-11_10-17-14%20(2).jpg

អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បី សួរចម្លើយ និងក្រោយមកត្រូវបានដោះលែងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-fBczWjB-aXuEQh_d8lkjkJiWxsRSvDM7Yy9NvBKX-eZIYuRuZteSAVLQabEy9H9l1NHkczpJ-zC65LnAXCkh8hTlYv1rLL2mkGWTbVnqGlhABSgbIDnM816VmdZQVn002WB0_ynsqvMvpFaLZyqBYlLaULPI-_DR3ZA1yX6CsVtYgm7ezDof7_q09SqY/s992/image_2025-09-11_11-48-30%20(2).png
បន្ទាប់ពីដំណឹងមរណភាពដ៏រន្ធ.ត់របស់លោក Charlie Kirk បានផ្សព្វផ្សាយចេញទៅ លោក Trump បានសម្ដែងនូវភាពសោ.កស្ដាយក៏ដូចជាលើកសរសើពីវរភាពរបស់លោក Charlie ថាជាមនុស្សដ៏អស្ចារ្យ និងគ្មាននរណាម្នាក់យល់ និងស្និទ្ធស្នាលជាមួយយុវជនអាម៉េរិកដូច Charlie ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6qoPyD09MDLxKB5WXP5BTbpN7C7s30chk6JQn8RGSQT6q_YWAkIyd0V9tig91moMOrDbS1EmmZSH2-_eqjQX32hfUDEGuMPAB6O1ORBE_dGn8XrkoWZQzecFG-MGiBOiraN_M32RACw2J8zKiqwcniKrNc8cYZMHaGzEnoJRrqb-A7Eieh8vzFYaKOvQ/s1280/photo_2025-09-11_10-17-15.jpg

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានសន្យាតាមប្រមាញ់អ្នកដែលទទួលខុសត្រូវលើការធ្វើឃាតលោក Charlie ផងដែរ។ ហើយលោក Trump ក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដង នៅទូទាំងសហរដ្ឋអាម៉េរិករហូតដល់ម៉ោង ១៨:០០ ថ្ងៃទី១៤ ខែកញ្ញា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវិរជនគំរូរូបនេះ៕

អ្នករាំអាជីពមួយរូបទម្លាយអត្តចរិតរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ពេលធ្វើការជាមួយគ្នា

0

លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបដែលឈរជើងលើវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងដំបូលគ្រួសារហង្សមាសខណៈលោកក៏ក្តោបតំណែងជាគ្រូបង្វឹកតាមកម្មវិធីប្រលងចម្រៀងធំៗជាហូរហែ។ យ៉ាងណាក្នុងនាមជារៀមច្បងមួយរូប លោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានអ្នករាំមួយរូបបង្ហើបពីអត្តចរិតត្រង់ៗរបស់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DW0zOrv9d39-tp8McCzUvZBSgCURRXby7sRiZPDQ7EvAT0mJPxTWXEsq_EfXT-31SmJTWzJ47VRYEtqv0E_FA3iSgyp0p4Zp_wzF6_Qh__xnmJn2hVtDY5pZcf1H0q7y_HKOdMlPH6zThtD3ukJBgu5_48R4ziimAS_mCJmZGT7TUnDJaWLRVzrWZw2N/s960/image_2025-09-10_15-49-32.png
លោក WIN ដែលជាអ្នករាំអាជីពប្រឡូកវិស័យនេះជាង២០ឆ្នាំបាននិយាយនៅក្នុងបទសម្ភាសន៍របស់ ខេ ថាក្នុងអាជីពរបស់ខ្លួនតារាចម្រៀងដែលលោកចាប់អារម្មណ៍និងរាំឱ្យមុនគេគឺជាលោក ណុប បាយ៉ារិទ្ធ។ អ្នករាំរូបនេះបាននិយាយថាកាលពីមុនអ្នកចម្រៀងមិនទាន់មានក្រុមរាំផ្ទាល់ខ្លួននោះទេ ហើយអ្នកចម្រៀងដែលមានការចាប់ផ្តើមមុនគេគឺជាតារាចម្រៀង ទេព បូព្រឹក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk_h5vGOT8_Z24s9w_bAR-goRQJ_UNn83vpTxN0krBi-OBhn23uwtkwD42kIu89c8wI6oXkwl-i8qzq58_ko8k3dvN5FW13L3gUPcrJfOj-HS5seQtQSAHqUp0eaCpLxCZa5cF88s8eZcSeMf6ZO-XUiTWCtaZ_2vZhfJIRTlv2ZOpBvovntLcX_kRCESE/s2048/image_2025-09-10_15-49-27.png

ក្រោយមកលោក ណុប បាយ៉ារិទ្ធ ក៏ចាប់អារម្មណ៍លោកចង់មានក្រុមរាំផ្ទាល់ខ្លួនហើយបានមករកលោកដល់ទីតាំងតែម្តង។ ក្នុងការធ្វើការជាមួយនឹងតារាចម្រៀងល្បីលោក Win បានបង្ហើបអារម្មណ៍ថាភ័យព្រោះលោកគឺជាហ្វេនម្នាក់របស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHK4JuFPAi4WQ7fk-bO0tSvHwo09wasozbEPRIeVKaodKXXScag-v7HOGCrFSyKcsCylGFZl4k8en03XwSG5W7TSWc1BaRkIXMSw_vUjuNZ0XNnD1K0caxbOY1bVymPH9Egac6s9GzcVOI-XxfdkAn0RCECVAHAZG1Q-7bGo9wZrz-iLyP6hbtsvynkmv/s960/image_2025-08-12_14-44-02%20(2).png

អ្នករាំអាជីពរូបនេះបង្ហាញទៀតថា នៅពេលធ្វើការជាមួយនឹងតារាចម្រៀងរូបនេះគឺគ្មានមេ គ្មានកើយតែជាលក្ខណៈដូចជាបងប្អូន ហើយមានការយកចិត្តទុកដាក់ចំពោះលោក។ លោក បន្តទៀតថានៅពេលមានកម្មវិធីច្រៀង តារាចម្រៀង ណុប បាយ៉ារិទ្ធ មិនឱ្យអ្នករាំពិបាក សូម្បីតែសំលៀកបំពាក់ក៏ធ្វើឱ្យអ្នករាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt7lGaoy0YFCHW0to60NX3puUkaKPRJJR6ldqw5VkWLT_-EM4SCl1FQEE8dwCCIloRYg9Mu9ddgI236xTs4rR0o7GWodzHKh6pop5L4qa69_wUvAwCTCz-frOXuLR9_-Ie7vR92hMC0dN2NMEvWqgJWRzjcpJLeF9-ewO7EM2Xcza-7PLRUJcZO30o_EHX/s1030/image_2025-08-12_14-44-02.png

ជាក់ស្តែងសំលៀកបំពាក់ណាមានការឌិនច្រើនគឺលោក ណុប បាយ៉ារិទ្ធ សុខចិត្តអង្គុយដេរដោយដៃខ្លួនឯងផ្ទាល់ មានពេលខ្លះអង្គុយធ្វើឱ្យអ្នករាំដល់ភ្លឺក៏មាន។ លោក Win បាននិយាយថាពេលធ្វើការជាមួយនឹងលោក ណុប បាយ៉ារិទ្ធ គឺមានមនោសញ្ចេតនាល្អសម្រាប់លោក មានភាពរលូនទៅមុខ ខណៈតារាចម្រៀងរូបនេះជារៀមច្បងមួយរូបផ្តល់ការណែនាំដំបូន្មានល្អៗមកកាន់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio49otB2iMsKn-469K1Ow-XodlzXM8FDY-uoBJ8UrBdujSLNL5KjDiH-EIWaMZ6mVYuQJdpcP5u0C8e83T0Si3s1qigvWfxbP_n5dEnOy9epz6Y7GoOWw3z82eZGALJog97w-eH6hEpF525CUXIrvahOS6RezFhMITHY3U56qOJl-0PHr8JO3hINJhqL8n/s2048/image_2025-09-10_15-49-29.png

បន្ទាប់ពីលោក Win ផ្តល់បទសម្ភាសន៍ជាមួយនឹង ខេ ទាក់ទងនឹងបទពិសោធជាអ្នករាំរយៈពេល២០ឆ្នាំមានទាំងត្រូវគេបោកលុយ រួមទាំងជីវិតឯកជនផង លោក ណុប បាយ៉ារិទ្ធ បានចែករំលែកលើបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ថា «អរគុណ Kwin Lovedance នៅតែរួមដំណើរជាមួយបង បន្តការងារជាមួយគ្នារហូតដល់សព្វថ្ងៃ។ មិនថាកាលៈទេសៈណាយើងនៅតែរក្សាបាននៅមនោសញ្ចេតនានិងទឹកចិត្តចំពោះគ្នាទៅមក។ បងជូនពរឱ្យមានសេចក្តីសុខ សំណាងល្អ និង មានសុភមង្គល ពិសេសសម្រេចគ្រប់បំណងប្រាថ្នា»។ លោក Win ក៏បានចូលទៅខម្មិនដែរថា «អរគុណបងកន្លងមកដែលតែងតែអត់ឱន និងអធ្យាស្រ័យ ខិតខំរកការងារឱ្យ អ្វីដែលពិសេសលើកទឹកចិត្ត និងការផ្តល់ដំបូន្មានល្អៗ»៕

Zhu Xu Dan បង្កឱ្យមានការវែ.កញែ.កក្រោយចុច Like វីដេអូអវិជ្ជមានរបស់ Esther Yu

0

កាលពីថ្ងៃទី១០ ខែកញ្ញា អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាគណនីរបស់តារាសម្តែង Zhu Xu Dan បានចុច Like វីដេអូមួយរបស់ Esther Yu ដែលត្រូវបានរិះគន់ចំពោះអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់នាងនៅលើកម្មវិធីចម្រុះ និងការផ្សាយបន្តផ្ទាល់។Esther Yu និង Zhu Xu Dan ត្រូវបានគេដឹងថាជាមិត្តរួមការងារជិតស្និទ្ធបន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿង «Love Game in Eastern Fantasy»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholUKl6KawyV77bcSvDrkgmonO18YLsS92K-H8PnwNFphxwhlEQ-fDi5Bduxh6g7ujAsixTaCX6DltR3vkaPxNuk2R6m9Q8muFZk8v_nceQqUHvh8UkeEUGbYD-5mkKyZcxfBf-5DHzRIK3PVDvpxt_4SSIly_BedcrdbaZ7hStV0a0uDK9OUPIa_LrvHH/s2048/image_2025-09-11_09-20-06.png
សកម្មភាពរបស់ Zhu Xu Dan បានធ្វើឱ្យមានការពិភាក្សាគ្នាភ្លាមៗ។ ខណៈពាក្យគន្លឹះ Zhu Xu Dan ចៃដន្យ Like វីដេអូរិះគន់ Esther Yu បានឡើងដល់កំពូលតារាងព័ត៌មានពេញនិយមរបស់ Weibo ។ ទស្សនិកជនមួយចំនួនគិតថា Zhu Xu Dan បានចាក់មិត្តរួមការងារជិតស្និទ្ធរបស់នាងនៅខាងក្រោយ ខណៈពេលដែល Esther Yu កំពុងតស៊ូដោយសារតែរឿងអាស្រូវ។ ក្រោយពីរឿងនេះរីករាលដាល តារាសម្តែងវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហោះសារសូមទោស និងពន្យល់ពីទង្វើរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzJo00IbbmOeRZCP577XfCo6DFY2FgqmPHzZMpsAzIq3lZGB6Q_6q73FoK9pAmM72-XgBLM4GshEUmDZJnZg5WFTtMZc1bnQ6qrnZ-vOF1d4tCjT7L00ADSlRQ4XabCIdTRXTw8gf6U5C7pvtnwcPNST1TITxmYrngiecUklXSddYw987uM-7wvAMm6Gc/s1619/image_2025-09-11_09-20-08.png

Zhu Xu Dan បានសរសេរថា «ខ្ញុំពិតជាចង់ច្របាច់ដៃខ្ញុំណាស់!!! ខ្ញុំហត់នឹងខ្លួនឯងណាស់! ខ្ញុំតែងតែភ្លាត់ស្នៀត!!! ខ្ញុំគ្មានអ្នកស្អប់ទេ!!! ខ្ញុំសូមទោស!!! ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការប្រើគណនីបន្ទាប់បន្សំដើម្បីមើលវីដេអូលើកក្រោយ!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbTBIo8cNvxMIMpn5gEy6IDmE0NnmU6CygDqWCeJxHNX7yNz2DOevYN9s-jsGdOeefRSKPejrbUkB4S6K5v-bHaGFRs7TnDnqCHT-jsNAWRyzqDbimOnHFAqY-3OXcvzWczukvzQO5d43n8WMRscCWSPM4juF8tU9zjMYp4udIAxxUj-olv6lf7V0pqEJ/s1400/image_2025-09-11_09-25-02.png
ក្នុងឆ្នាំ ២០២៣ Zhu Xudan បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយ បន្ទាប់ពីចុច Like វីដេអូអំពី Song Zuer គេចពន្ធ ហើយបានតាមដានគណនីស្ទូឌីយ៉ូរបស់ Liu Yuning ដោយចៃដន្យ។ ដូច្នេះហើយ នេះមិនមែនជាលើកទីមួយទេ ដែលនាង Like ការបង្ហោះដោយចៃដន្យ។ អ្នកគាំទ្រមួយចំនួនបានចង្អុលបង្ហាញថា Xudan មិនបានប្រាប់ឈ្មោះ Esther Yu គ្រាន់តែបញ្ជាក់ថា «គ្មានអ្នកស្អប់ទេ» នាំឱ្យពួកគេគិតថានាងកង្វះភាពស្មោះត្រង់ក្នុងការសូមទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKYKlFYLN5ryB-KfeBr3Uuhx2oaCfX2N1lAQO6K_Dk53I3x1vHIAvI_J3J06MENu2wsG0ZZeFRGigMVUoKMMn5oDBrQvRd25Xu675T8XeJnZKsi4201p3VDoBmJgXihfBCkkZLj-W3IuHQ_bTTp0IYIZYKil-eLWEBA-2xCc99KYIlw5Rt-PIrpmSZs61/s1495/image_2025-09-11_09-25-03%20(4).png

ថ្មីៗនេះ Esther Yu បានជាប់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងនឹងបុគ្គលិកលក្ខណៈ និងសកម្មភាពអាជីវកម្មគ្រួសាររបស់នាងជាបន្តបន្ទាប់។ ឪពុករបស់តារាស្រីរូបនេះត្រូវបានគេសង្ស័យថា មានសញ្ញាល្មើសនឹងច្បាប់ក្នុងអាជីវកម្ម ដូចជាការយកប្រាក់បំណាច់ ការកេងបន្លំមូលនិធិសាធារណៈ ការបណ្តាក់ទុនរួមគ្នាមិនធម្មតាជាមួយសហគ្រាសរដ្ឋ ការគេចពន្ធ…។ Esther Yu ខ្លួនឯងក៏ជួបបញ្ហាដែរ ដោយសារតែមានអ្នកនៅក្នុងចង្កោមសិល្បៈបានចោទប្រកាន់នាងពីការធ្វើបាបរហូតទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងខូចខាតផ្លូវចិត្ត និងផ្លូវកាយអស់រយៈពេល ១០ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVGmShor21gZiIiiGo3YjE1awZMOc9nDI7SRg3Rq0uGdb9CN12gpHxmu1P0N5INGLTU3rGH6vv9Hz1D2wEG5ulDzcjJCXq8ZoxjeoFVurt54aTU-5UkRMhITza7ka9xXSYc4la_MGwJ1InY48-swzH0Ebpc0NLLiunOiPT3BxUDmZgjABuHdgSiIyYgMx/s1067/image_2025-09-11_09-25-03%20(5).png
ប្រឈមមុខនឹងពាក្យចចាមអារ៉ាមអវិជ្ជមាន Esther Yu បានផ្តល់សិទ្ធិឱ្យមេធាវីប្តឹងគណនីអនឡាញមួយចំនួនដែលធ្វើសេចក្តីថ្លែងការណ៍ដែលប្រមាថ បរិហាកេរ្តិ៍ និងវាយប្រហារដោយព្យាបាទ ដែលប៉ះពាល់អវិជ្ជមានដល់មុខមាត់ និងការងាររបស់នាង។ យ៉ាងណាមិញ Esther Yu មិនបាននិយាយផ្ទាល់ ឬបដិសេធពាក្យចចាមអារ៉ាមអំពីខ្លួននាងឡើយ៕

ក្រៅពីតួឯកសមត្ថភាពសម្តែងរបស់ Kang Han Na ជាតួចិត្តអាក្រក់បន្ថែមរសជាតិក្នុងរឿងកាន់តែឆ្ងាញ់

0

ថ្មីៗនេះរឿងភាគកូរ៉េ «Bon Appétit, Your Majesty» ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការសម្ដែងដ៏ពិសេសរបស់សមាជិកតួសំខាន់។ YoonA បានទាក់ទាញអ្នកទស្សនា និងអ្នកគាំទ្រជាថ្មីម្តងទៀតជាមួយនឹងការសម្តែងដ៏កំប្លែង និងភាពបត់បែនរបស់នាងក្នុងនាមជាមេចុងភៅវាំង។ Lee Chae Min បានបន្ថែមភាពស្រស់ស្រាយជាមួយនឹងការសម្ដែងជាស្តេចផ្តាច់ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5l30s_VoLcQRUgrb86V3nqovDLPxcVH_wdta13teHurQCPlFwWeSTbJ8lSn01zEsybycyc7W8RZkTHWom2XOtndhNL2uHvt4rlci1DsRDLyvD2HQUfwep4yUmughTIS9cLHosZMnhMUJflvtyVAiLxt-TDifrp_34PmtUvPVhW998gzKKeoZXu96xMNw1/s1620/image_2025-09-10_16-48-44.png
ក្រៅពីការសម្តែងដ៏ជក់ចិត្តរបស់តួអង្គឯកទាំងពីរនិងការធ្វើម្ហូប ការសម្ដែងរបស់ Kang Han Na បានធ្វើឱ្យសាច់រឿងកាន់តែមានភាពទាក់ទាញថែមទៀត។ តារាស្រីរូបនេះបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងវត្តមានដ៏មានឥទ្ធិពលរបស់នាង និងការបង្ហាញយ៉ាងលម្អិតដែលបន្ថែមភាពស៊ីជម្រៅដល់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzgggrjrP2uGJlDzMVF4pGY6az79zSnnECoe2En2GHhPH4wgvnEuCPdZ2DppNFX1fFCtu-30ABX65N-dz0tvX8g_HgYfpIbyaoLavcOiBt2b53yg8BMsGk1Q84wKf-3lK4VTU_BcNnuoBlpQd0I98mK3jmcbyjRtyFB_S4buQMF_utQG-kOgGV4H_xzUus/s1000/image_2025-09-10_16-48-33%20(2).png

ក្នុងរឿងនេះ Kang Han Na ដើរតួជា Kang Mok Ju គ្រប់គ្រងសាច់រឿងដោយការសម្តែងដ៏ល្អិតល្អន់ និងមានវត្តមានខ្លាំង។ Kang Mok Ju ដែលជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងវាំង គឺជាតួអង្គស្រទាប់មួយ ដែលលាក់បាំងនូវបំណងប្រាថ្នា និងយុទ្ធសាស្ត្ររបស់នាង នៅពីក្រោយផ្នែកខាងក្រៅដ៏ស្ងប់ស្ងាត់ និងឆើតឆាយ។ នាងបានរៀបចំឧបាយកល និងការញុះញង់ដើម្បីរក្សាតំណែងរបស់ខ្លួននៅក្បែរស្តេច ដែលបង្កើនឱ្យមានភាពតានតឹងនៃសាច់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8EKPQdKoGUut-irx7rRZ_0PT1-42TEKUGgsbF5LOpdsc_17rvpMvtls3g-IRNoL4F7hXF8NRxb3Uh8zdai_btyRZniz_Nd_Dg2CVQ-u7dYBaTkC8FvXSBoIZtQTcorqrEJ2jIDxWRK3wFB8uWgifS65zQ-71RE2dN6yJMvf5lawlpTvXKqeiSaz88bOh/s2025/image_2025-09-10_16-48-36.png
ក្នុងរឿងនេះ Kang Han Na បានបង្ហាញពីបុគ្គលិកលក្ខណៈដែលឈ្លក់វង្វេងរបស់តួអង្គយ៉ាងប៉ិនប្រសប់តាមរយៈការសម្លឹងមើលស្រាលៗ និងការបញ្ចេញទឹកមុខញាក់សាច់។ សូម្បីតែមួយភ្លែតក៏បានបង្ហាញពីការប្រជែងគ្នាដែលមិនស្រួលក្នុងខណៈពេលដែលការនិយាយស្តីនិងអាកប្បកិរិយាដ៏ត្រជាក់របស់នាងបានបង្ហាញពីការថប់បារម្ភរបស់តួអង្គនោះយ៉ាងជឿជាក់។ លើសពីការនិយាយស្តី និងការសម្លឹងមើលដ៏ខ្លាំងក្លារបស់នាងបានបង្កើនភាពតានតឹង និងទាក់ទាញអ្នកទស្សនាឱ្យកាន់តែស៊ីជម្រៅទៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLuDf0tRwYw7eOg8T0rC8T6mZZAPtPNFA_-wpNjzNGayoXQ-fTUuXP7v9Y1rjJ4LPnA10q9Lbyd72LQ5p_SBT_NUCoatCkF6N6mJQjUguiyRPkL5teElZYVpGqHAqDaoNWzhPBf4KdON1PXTVbtHLlFH-1f9sZmXTmcQknXD30khN9eYm9NtZj6w-3waug/s2025/image_2025-09-10_16-48-38.png

តារាសម្តែងវ័យ៣៦ឆ្នាំរូបនេះបានបញ្ចេញមន្តស្នេហ៍ជាមួយគ្រប់រូបរាង ដោយបង្ហាញពីបំណងប្រាថ្នា និងមហិច្ឆតារបស់តួអង្គ Kang Mok Ju យ៉ាងស៊ីជម្រៅ នាំឱ្យរឿងភាគមានការរំជួលចិត្ត។ ការសម្តែងរបស់នាងបានបង្ហាញពីជំនាញសម្ដែង ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងវត្តមានដ៏អស្ចារ្យ ដែលទុកឱ្យទស្សនិកជនចង់ដឹងអំពីសមរភូមិផ្លូវចិត្ត និងឧបាយកល់របស់នាង៕

កុំភ្ញាក់ផ្អើល! កងវរសេនាតូចលេខ ៤៤៨ ត្រៀមអនុវត្តបាញ់គ្រាប់ពិតរយៈពេល៥ថ្ងៃ

0

រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសហាមឃាត់មិនឱ្យពលរដ្ឋចូលទៅជិត កងវរសេនាតូចលេខ ៤៤៨ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXpSMKiZnTA_zVq1O4Cki0phLskhmV0-4XLcZt-WhmoC1TJjPSFc9Pkw6wduNj2bqbOWY2q5xtlXHVzy5L4HNIP3CBlUhajkkjGDJ3OZz1bDsKsIDOedP4c72NZaaK3pPovzz1S2JWMfL21Y8aVSjeyJuclVGl_fhkWWZOQdRU11Io9M-34sRBg2oeSqm/s800/image_2025-09-11_09-35-06.png
ចាប់ពីថ្ងៃទី១៥-២០ ខែកញ្ញា នៅទីតាំងកងវរសេនាតូចលេខ ៤៤៨ នឹងមានកម្មសិក្សាការីនៃកងយោធពលខេមរភូមិន្ទ ក្នុងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោកវគ្គទី២ ឆ្នាំ២០២៥ នឹងអនុវត្តការបាញ់គ្រាប់ពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQi_WO_asPg2uGHhhwhLlMmZKJFWiAtqvXU9437hBrbk6WfaN0cAnqEoaeDl-nrIOruzHUJcsXZuOhKDFWoRuCF8CU8Zcf9GGAvmoiR8aOPiay4-hGy_se57Vhu3Bo1J9OWpEN3pML8A0LI4t1ePQ4fs9nMeoT6oq35tkD7BaX-4elq6IXUrT3QICzebbQ/s512/image_2025-09-11_09-35-02%20(2).png

ក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ នឹងប្រើប្រាស់កាំភ្លើងដៃស្វ័យប្រវត្តិ AK.47, កាំភ្លើងយន្តធុនស្រាល RPK និងPKMS។ ការអនុវត្ត នឹងចាប់ផ្ដើមចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥ល្ងាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZu4K_9FRq9Y5oMJN0bko1Sf4Cfhrn1bDrAI4-De7R_qbXwVRxZdexUkamn08PFOiSoVqvRRqdQm1cbPd4u4qV85fYhT48HIpRIbt2CryfWmXG9iez6jERY8eZ1w2Lq3GZup0j8XiZvDjOeGc0Aq6MpZy5yGVPkGCPvFHTro6Pe2fiCKctUdIkFOdPfuW/s2048/image_2025-09-11_09-35-04.png
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបាញ់គ្រាប់ពិត កុំចូលទៅប្រកបការងារ ឬឆ្លងកាត់តំបន់ខាងលិច និងតំបន់ប៉ែកខាងលិច ឆៀងខាងត្បូង ទីតាំងកងវរសេនាតូចលេខ៤៤៨ ដោយត្រូវនៅឱ្យឆ្ងាយយ៉ាងហោចណាស់ ៥.០០០ ទៅ៨.០០០ម៉ែត្រ ពីទីតាំងខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtgT3G6J6dVeyb_Be7jD1BvwtsnAR0XFiCCSvw8CvaOJls20nJUT54e2dRWlNs3CVF326SIhTH7SWOETe9IOBNCDdWOaEflZCX9DHbwqpSIXSCVU6HdRsEPQo4mYBF0Yi_yoCoS37FuuYtiZX0Sidvf91NM8Nyyb8B0maepQOlS8m4QopMF4GRODcDY8IP/s960/image_2025-09-11_09-35-05.png

ការអំពាវនាវរបស់អាជ្ញាធរខេត្ត គឺដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ កើតមានជាយថាហេតុ៕

 

ថ្ងៃនេះ២៤ឆ្នាំមុន! អូសាម៉ា ប៊ីនឡាដិន បង្កើតមហាព្រឹត្តិការណ៍ភេរវកម្មផ្អើលពិភពលោក

0

ថ្ងៃនេះជាខួបទី២៤ នៃមហាព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ២០០១ នៅសហរដ្ឋអាមេរិក ដែលបានបង្កឡើងពីសំណាកក្រុមភេរវករអាល់កៃដា ដែលដឹកនាំដោយ អូសាម៉ា ប៊ីនឡាដិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOe3Y3jaUlDtkfpf3WvfSSyRnFhMkcDgm0R-iPZi4CVzZ4bztCyW0IglGQP2lXJot7swj1H1TCU5Lre2y-efXyWSmUqYQ4okRRwlGKADrMCZToRMjpSTspn60f_kpzcFUAgWdlE9L-t3hyphenhyphen5iBNZP4D1Rw_CMI613a-T-Q6CHAw2vq9VW4WYfYmtQIIcMmR/s1600/image_2025-09-11_09-10-57.png
ព្រឹត្តិការណ៍ភេរវកម្មនេះ បានបណ្តាលឱ្យមនុស្សជាង៣ពាន់នាក់បាត់បង់ជីវិត និង៦ពាន់នាក់ផ្សេងទៀតរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6sjnLH7Xq2qGWff3aNkMNcEEYXvDsOrTF-sIWcAMFXp5hfL7x5VM-82l-T69bZBbOMRD1F1mNTqiiAyWOs_B93KJfABlWzzLRSNm-z0LPY_LsJbLgQKsFhvhaS4_siSVydJxfSMDWe55Lfj2qY5ASyUfACB9qL00xXnH612JA-KXOGDa529FdqYCytZti/s1480/image_2025-09-11_09-11-07.png

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវករចំនួន១៩នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើរខ្នាតធំចំនួន៤ ដោយក្នុងនោះមាន២គ្រឿង បានបើកបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង New York។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIrOnaQBfzo1VEzVmXLH2I3i90hn9fjtwVxSiCY-fQ_u1JAaYtAeV1HhVxwpKt_UuSoL70bDwk9stOchyphenhyphen3Fz7bUc7En0gWnM26dBrBWo581CZkdFU7fIzUXuH9eulELRwGadDctmInFaDUwPBETCZgk77uQyY6pXjGhC0dbkGIvTRc0eDFrW1sEg9QYdHj/s1200/image_2025-09-11_09-11-04.png

ដោយឡែក១គ្រឿងទៀត បានបើកបុកមន្ទីរបញ្ចកោណ និង១គ្រឿងទៀត បានធ្លាក់ទៅកាន់ទីវាលមួយក្នុងរដ្ឋ Pennsylvania។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0anye6plNsGVYFwLDkktickaX4wqn617LUBW-g4Ov9KIKvg8q-Q75DUAUiidltjWH1zApKIA1oYQHiQCy9mhEoATY-3QqLSZXpSc5Pwtam0Cuklx8q2CLaq15H7mmS76dQ4Gq6KbSQQwfI38IRFM8C2EwwewKstqRdDOkNqM6i2NITzVktKMqh7MPR7ZH/s2560/image_2025-09-11_09-10-54.png

មូលហេតុ ដែលក្រុមភេរវករអាល់កៃដា បើកការវាយប្រហារនេះ ព្រោះលោក អូសាម៉ា ប៊ីនឡាដិន បានបន្ទោសអាមេរិកនិងសម្ព័ន្ធមិត្តទ្វីបអឺរ៉ុប បានបង្កជម្លោះនៅក្នុងពិភពឥស្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF3vKDq-H1Fyr7SU7yZBdqr5nMjk-aSM9z7BkofaLXb-31blijlTI3-dYoJerdXyNoX-ACTnHV-dEIzYVUp0EhiqsP38uyvakbbFhofHUDKtjclxy2ilIz9PTU04eH__abZ3SeOfs_ecSNGAbgbp6Hrb1IvuyM6PVE3um2JGol8ae1YuhWZFjx7UivoSaK/s1199/image_2025-09-11_09-11-10.png

ក្រោយការវាយប្រហារភេរវកម្មនេះ បាន១ខែ ប្រធានាធិបតីរបស់អាមេរិកលោកនាសម័យនោះ លោក George W Bush បានដាក់ទ័ព វាយលុកចូលប្រទេសអាហ្វហ្កានីស្ថាន តាមកម្ទេចក្រុមអាល់កៃដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt28lz-wpEXBQJWlIoH3K4xoCGt0bdz3UCAZlp4dOvlZPLB5SyP8smC9OrKKnZIhG9a3UkrJygQItNAUm_Fe1hlN4e-b7DmiaVZV1GprFUd1KI1EzVZDJiPoL0C6QGVmdA64gRDu10Hbw0M_DW4so7506AEkrVT4OtRp28vw2IT-5_P-wkm6-el3gzC3tB/s1600/image_2025-09-11_09-11-08.png

ក្រោយមករំលង បាន១០ឆ្នាំ ពោលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ លោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានបាញ់សម្លាប់នៅប្រទេសប៉ាគីស្ថាន ក្រោមការបញ្ជាពីលោក បារ៉ាក់ អូបាម៉ា៕

 

អ្នកនាំពាក្យក្រសួងការពារជាតិថៃបង្ហាញឥរិយាបថគ្មានវិជ្ជាជីវៈនៅក្នុងកិច្ចប្រជុំ GBC

0

ភ្នំពេញ៖ សម្ដីនិងទង្វើបញ្ជាក់ពីសន្ដាន! អ្នកស្រី ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីថ្មោងរបស់ក្រសួងការពារជាតិថៃបានបញ្ចេញអាកប្បកិរិយាគ្មានវិជ្ជាជីវៈ មិនសមនឹងតួនាទីជាអ្នកបម្រើការក្នុងជួររដ្ឋាភិបាល តាមរយៈការកាន់ទូរស័ព្ទថតវីដេអូ និងប្រកាសស្វែងរកវត្តមានលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីម្សិលមិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8B2951P0piQWSKmjGwKL19XAt8qVBvVIHJapCQ6j6J0lYj3B83dV8Tcg_nORXveiE54VRdWSAp4VB64tHo6-ienODYD81bbih690doaKIT9K3vTeYaEKgf824xN6T-Zr2hZgvA89HesuDl0gYO21C39STVk_vuknsXp8axNf1dqyg8nyz6nNIeb9ljEPL/s1280/photo_2025-09-11_08-59-53.jpg
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅនៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ក្រោមការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមជាមួយគណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំពិសេសនេះ គេឃើញអ្នកស្រី ប៊ូម ប៉ាណាដា អតីតបវរកញ្ញានិងតារាសិ.ចសុីដែលបច្ចុប្បន្នបានក្លាយជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃមានវត្តមានអង្គុយនៅតុប្រជុំជាមួយគណៈប្រតិភូថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPxO4vAAZT2Q9DYMxZGypjRCity_irgzInkk53UAmaZkt1w4aH0W9p_j1JZjbeYNgjuedX2MzKTXMVw__hAHD6BTj4JU7o3zPRZAWHQMX3oJKL_iOrCf-_eYP3uNcHIjQfv5xcqCnyZvEO0o7G1lwaYBAJSYxLLUSQsCbPBcjkKXonq756nmBwKLNdWVjL/s1280/photo_2025-09-11_08-59-54.jpg
ស្របពេលដែលអង្គប្រជុំកំពុងតែដំណើរការចាប់ផ្ដើមគេសង្កេតឃើញថា អ្នកនាងប៊ូមដូចជាមិនចាប់អារម្មណ៍ជាមួយកិច្ចប្រជុំនេះទាល់តែសោះ ផ្ទុយទៅវិញនាងបែរជាទាញទូរស័ព្ទយកមកថតវិដេអូសេលហ្វ៊ី (Selfie) និយាយម្នាក់ឯង និងអើតកដៀងភ្នែកសម្លឹងរកនរណាម្នាក់យ៉ាងចម្លែក។ ក្រោយមកនាងបានបង្ហោះវិដេអូនោះ ហើយក៏ត្រូវបានសារព័ត៌មានថៃដូចជា Khaosod យកទៅចុះផ្សាយបន្តជាមួយនឹងចំណងជើងថា៖ អូ! ម៉ាលីទៅណា? អ្នកនាងប៊ូម ប៉ាណាដា ខំពិនិត្យមើលពេញបន្ទប់ប្រជុំ GBC ប៉ុន្តែរកម៉ាលី សុជាតាមិនឃើញសោះ។

នៅក្នុងវិដេអូនោះ នាងប៊ូម ប៉ាណាដាបាននិយាយថា៖ ឥឡូវនេះកំពុងចាំបើកការប្រជុំ។ នោះប្រធានអង្គប្រជុំ ឈ្មោះខ្មុំនៅខាងនេះ ហើយខាងនោះគឺខាងភាគីកម្ពុជា ប៉ុន្តែអត់មានឃើញម៉ាលីទេចា៎! មិនមកទេចា៎។ បន្ទាប់ពីនិយាយបែបនេះរួច នាងប៊ូមប៉ាណាដា ក៏បានលើកដងទឹកបរិសុទ្ធដែលមានអក្ស CAMBODIA មកបង្ហាញមុខកាមេរ៉ា ហើយបញ្ចេញទឹកមុខសើចតិចៗបែបហួសចិត្តបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQLiKPYy6YkXBYW_sKe9T5AxHMOs6RuUEiM-D8UC1rRytZsFtEB9ncbZT3qD1zUNUmfIASGB1Wjim2QRFa773Qn5CF3rkvftk-DD5u6X_0QGHE5gXrIcccYNGIJ6cTupjFWVwDCT2wHRUOqWzmEOfxjVKC3RR1SQxmhv6QRzKW1_FTIaQHo1WPJlz9FMS/s1280/photo_2025-09-11_08-59-55.jpg
ទង្វើររបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ ប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីរបស់ខ្លួនទាល់តែសោះ។ ជាមួយគ្នានេះផងដែរ គេមិនច្បាស់នោះទេថា តើនាងប៊ូមប៉ាណាដាព្យាយាមស្វែងរក វត្តមានរបស់លោកស្រីម៉ាលី សុជាតាដើម្បីអ្វី? ឬមួយនាងខំមកទីនេះដើម្បីឌឺដងជាជាងការប្រជុំ?

មេប៉ូលីសថៃគំរា.មចាប់គ្រូទាយដែលចូលចិត្តពីគ្រោះធម្មជាតិ ឲ្យមកដេកទាយនៅក្នុងពន្ធនាគារ

0

ថៃ៖ ក្រពុលមុខនឹងបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងប្រទេសខ្លាំងពេក មេប៉ូលីសថៃម្នាក់ព្រ.មានចាត់ការលើគ្រូទាយណាក៏ដោយ ដែលចូលចិត្តនិយាយបំប៉ោងសាច់រឿង ជាពិសេសការទស្សន៍ទាយពីគ្រោះធម្មជាតិនៅក្នុងប្រទេសធ្វើឲ្យពលរដ្ឋភ័យខ្លាច ត្រៀមមកអង្គុយទាយនៅក្នុងពន្ធនាគារដោយសារលោកបានបញ្ជាឲ្យប្រមូលព័ត៌មានលម្អិតដើម្បីស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រូទាយក្លែងក្លាយទាំងនោះហើយ។ នេះបើយោងតាមសារព័ត៌មាន Thaiger។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtFP6ePd23z9HXgrukaGFkAoW-JqCej2K_Hp4w7utUQNvOxfJPRHcpB9f-iXe30fZfnqFP6q_GJ5Bi5tIBxD_ZJC27bwpgjMJ-YNpciDw_sYmPaofxWDWnTNurUBVgGlUXguBJFX5iwUg2XUrq1TMnZDYaZmb3VOZIvBcLa_Ov9P59-fIDSAd3ND9yPXc6/s1280/photo_2025-09-10_15-12-24.jpg
នៅក្នុងអត្ថបទដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក Charoonkiat Pankaew ឬ Big Tao ស្នងការនៃការិយាល័យស៊ើបអង្កេតមជ្ឈិមបានបញ្ជាក់នៅក្នុងសន្និសីតសារព័ត៌មានមួយថា៖ ពាក់ព័ន្ធនឹងសកម្មភាពរបស់គ្រូទាយដែលតែងលើកឡើងពីបញ្ហាគ្រោះធម្មជាតិដូចជារញ្ជួយដី ខ្យល់ព្យុះ ឬទឹកជំនន់អ្វីទាំងនេះ លោកបានបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ពន្លឿនការប្រមូលព័ត៌មានរបស់គ្រូទាយទូទាំងប្រទេស ដើម្បីសម្រួលដល់ការស៊ើបអង្កេត និងត្រួតពិនិត្យ ដោយគាត់ជឿថាអាកប្បកិរិយារបស់គ្រូទាយជាច្រើនគឺជាការក្លែងបន្លំ និងមិនអាចមើលរំលងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNU9-QYM9GEYOuj328JtrHGjFkUFL9uJCRYzTdm3Yvpn70_vaou3MP_adxDLJZc85CyiKYnN4Q_1SlSaic9So6p39n4sD_lB9s8xD9leZlGTt4BL28wYiomFA3geL4w1cTb1JMaMQlqIEQQPofcpbi36ekI95RX1FZyqsb4rOMwNQ03qECbANVaEQaq7Cm/s1280/photo_2025-09-10_15-12-23.jpg

ទោះយ៉ាងណាលោកកត់សម្គាល់ថា បច្ចុប្បន្នពុំទាន់មានជនរងគ្រោះណាដាក់ពាក្យបណ្ដឹងធ្ងន់ធ្ងរនៅឡើយទេ។ ដូច្នេះលោកចង់ជូនដំណឹងដល់អ្នកដែលមានអារម្មណ៍ថាខ្លួនត្រូវបានគេបោកប្រាស់ មិនថាជាគ្រូទាយ ឬការឆបោកដើម្បីឲ្យពួកគេបរិច្ចាគប្រាក់នោះទេ សូមមកធ្វើរបាយការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើស ដើម្បីដាក់ពាក្យបណ្ដឹងគ្រូទាយទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhY30dgz-2M_CSElPIVw6GiuQWrHXwf_yURP0u0mnJienlX20dMtks5Byv098YjM0-hm1hXWIH_CTGTpHsHYR5vIkVmArHpAcGRzVYm5KDGVQ1kH7XRCYzXcaKbPs2rlZYIPlKUIGJSowGn5kgjYZGx6mF2lX9rxk41Z4NlgRFK85-Poq7DbxOpMVkEhhf/s1280/photo_2025-09-10_15-12-24%20(2).jpg

លោក Big Tao បានគូសបញ្ជាក់ថា៖ ជាឧទាហរណ៍ស្រាប់ គ្រូទាយដែលចូលចិត្តទស្សន៍ទាយពីគ្រោះរញ្ជួយដី នៅក្នុងប្រទេសថៃដែលធ្វើឲ្យពលរដ្ឋមួយចំនួនជឿ ហើយមានការភ័យស្លន់ស្លោ ប៉ុន្តែជាក់ស្ដែងការទស្សន៍ទាយនោះសុទ្ធតែខុស ឬមិនត្រឹមត្រូវដូចការសន្យាពួកគេឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ កុំចាញ់បោ.កគ្រូទាយទាំងនោះឲ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiik3l1NZWTEDMesUiJbsTuUraRptsiXci2x4HZ3SVb6e4PXsjI2Ya2kpzC-BFkGkRzyqZLTY2IUAfN_CJ1rreUabBlmcFreTfeugbaYY180pdod0wdluFM2DP53fiNNkZIQkSroeaTpOh6cgILNHFYBAgA4JNAnlL_u5CJaVx7Du2u1kV848gkflehe1_S/s770/photo_2025-09-10_15-12-24%20(3).jpg

គួរជម្រាបថា កន្លងមកសត្ថកិច្ចថៃបានឃាត់ខ្លួនចាប់គ្រូទាយល្បីៗជាច្រើននាក់ ដែលចូលចិត្តទស្សន៍ទាយពីបញ្ហាធម្មជាតិ។ បើតាមការសាកសួរសមត្ថកិច្ចបានឲ្យដឹងថា ភាគច្រើនគ្រូទាយទាំងនោះបានទទួលស្គាល់ថា ពួកគេបានធ្វើការទស្សន៍ទាយដោយផ្អែកលើគោលការណ៍ហោរាសាស្រ្ត បន្ទាប់មកពឹងផ្អែកលើជំនឿផ្ទាល់ខ្លួន បទពិសោធន៍ ឬព័ត៌មានផ្សេងៗដើម្បីរៀបចំនិយាយឲ្យដូចជាបានដឹងសាច់រឿងជាមុនអញ្ចឹងឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghpeLh1UdtcHP2bsBZbbYsx9TCgM4x9uii5lB8hm-ZBVumHnfjAnpHR70EUc5KpuL50-X_NtcnVwf3el15bOmjQDhrcKxZJoJWF8sFflu27K1tuthQ7Hd1eil-K8LoLCjy22N6XP5tKITJ6H3XPRKPbEQwDJddzW006Rt6xYqUcGlw-GLK8JhOtlwJeTi4/s1280/photo_2025-09-10_15-12-24%20(4).jpg

លោក Trump អំពាវនាវឱ្យសហភាពអឺរ៉ុបដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០%

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញចិន និងឥណ្ឌា រហូតដល់១០០% ដោយសារប្រទេសទាំងពីរនេះទិញថាមពលរបស់រុស្ស៊ី ដែលអាមេរិកចាត់ទុកជាការគាំទ្រសេដ្ឋកិច្ចរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKursKo5UsDhxThiEm0eLgdww2eI-bpPCyKIup4thPQmKJs-82q5bRAiCTBQDeopwICFP2RczJ1OKptoY1dX6pnqLy-tfWv_Tm9MOPKgaWSJXd1Zyh8869-4MqQiIX2nYCUAtCwdMqKcSFSNOOQhtFOT4_8N214gZUqs3iige0Ml1tmDJI0PNKIQIb3O3/s1024/image_2025-09-10_15-05-52.png
លោក Trump អំពាវនាវឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ដំឡើងពន្ធទំនិញនាំចូលពីចិន-ឥណ្ឌាក្នុងអត្រាខ្ពស់ ដើម្បីបង្កើនការដាក់សម្ពាធដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយលោក Trump អះអាងថា ប្រទេសចិន និងឥណ្ឌា មានតួនាទីសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចរុស្ស៊ីតាមរយៈការទិញថាមពល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-UKd3kSImWQYKy93R9PjWWtF3uWCVj9iOagPftUl9mUK7Tgci_Y8-mCgNNggf9XEnB7rwlZML-qFSfUoSsWlNHf_j3lfpXmbp-dTWnPQg_E7Pwvmn-MVfoIEVlExOqxl8XrjGHPm41hZm-GNDA1VGrlmX2iGVijUD7ZWmBIE-V8eJeDly5iSpsXx_4V/s3072/image_2025-09-10_15-05-47%20(2).png

ការអំពាវនាវឱ្យដំឡើងពន្ធទំនិញចិន-ឥណ្ឌារបស់លោក Trump ត្រូវបានបញ្ជូនតាមរយៈ Video Conference ទៅកាន់មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីទូតសហភាពអឺរ៉ុប លោក David O’Sullivan ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីវិធានការដាក់ទណ្ឌកម្ម ។ មន្ត្រីសហភាពអឺរ៉ុបម្នាក់និយាយថា អាមេរិកបានបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់ពីការដាក់ទណ្ឌកម្មចិន-ឥណ្ឌា និងអំពាវនាវឱ្យប្រទេសនានាចូលរួមសហការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlai8DmPxokZQp2_S9CaThyphenhyphen_aen1GXjG9aUWyvPe_mIyzo6khgDVaIHLTUvTbCmKNBZTo9unTZh467W2-JCPI77teozr5fc-jQgZNLIm0UngzKQhmRBVAoVoRN1JcQ9LC3WjHdGhyphenhyphenSGO8ryTvS1q_qtSZXBEnOQ-p5m9YybqBk2P2tdm4qEeF3Dgv119f/s960/image_2025-09-10_15-05-47.png
គោលជំហររបស់លោក Trump បានបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់សហភាពអឺរ៉ុប ពីព្រោះកន្លងមក សហភាពអឺរ៉ុបបានផ្តោតទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងការដំឡើងពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសណាមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQOl3HPNrkEbjm2BCPZNhQiWx7GdcyWaH_d0tT2yvxb-qBz4KvM6Ikiq9zJ_5kK3au3zCYAPLABOPa5fl-NoXYS6B19oyACJa5ctrIa8VIwvohTAVs7s7PJODNajaeeJbQhaOkonLN1ZVP8KLhLGMoCPXTa3vFWAVOxweQUulXT2nhIx932sRJB63XkC_m/s2000/image_2025-09-10_15-05-53.png
លោក Trump ធ្លាប់ដំឡើងពន្ធទំនិញនាំចូលពីឥណ្ឌា២៥% បន្ថែមទៀត ដោយលោកផ្តល់ហេតុផលថា គឺជាការប្រឆាំងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ។ ទោះយ៉ាងណា លោក Trump ពុំទាន់បានចាត់វិធានការធ្ងន់ធ្ងរជាងនេះដូចការប្រកាសទេ ៕