ជនស៊ីវិលចំនួន២ពាន់នាក់ត្រូវបានសម្លាប់រង្គាល និងខ្លះត្រូវបានដុតទាំងរស់ ក្នុងរយៈពេល២ថ្ងៃ នៅក្នុងការផ្ទុះអាវុធ ដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF) បានដណ្តើមកាន់កាប់រដ្ឋធានី El Fasher ភាគខាងជើងនៃ តំបន់ Darfur ប្រទេសស៊ូដង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcWLdYmsKxjU0ooAyOMxcIkkJZYzj_91GwpnSn_Mf1vRNBnJsITcVOR_q_cS-zDyH-zfQ2i99J-oxtm9tk0w6_FDG4WM-rgQpQVZ6otja3vtJv6GajmvGv2a1QrL69YcJkDCCjkXnpEIZzOdafVUaVt7QENxfhw5jhY6LRodv4nXVrBpFYeY3GsKytqhWV/s730/image_2025-10-31_15-06-28%20(3).png

សង្គ្រាមសុីវិលនៅស៊ូដង់កើតឡើង ដោយការប្រជែងអំណាចគ្នារវាងមេបញ្ជការកងទ័ពកំពូល២នាក់ គឺឧត្តមសេនីយ Abdel Fattah al-Burhan ជាមេបញ្ជការកងទ័ពនៃរដ្ឋាភិបាល និងឧត្តមសេនីយ Hemedti ជាប្រមុខដឹកនាំកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHz0tUFlHF2j5qsr1BaYajTk8m9HPk9OfRUWcqIqInLcuZJ1WRArKcYSxRXVDVHSSiOUDQ2JukjvGRi6U16i4XPGchmSsODcwJM6o4TiTR27EQf0YOwm1_kAOGknmSXegEsU-XE2x7bLcKHso3FtrbuqcVTmqKhQhp1wTB8kxZe7voQwLPew8dB1ZVKyP/s1024/image_2025-10-31_15-06-29%20(2).png

គិតត្រឹម២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែតុលានេះ កងកម្លាំងទាំង២បានប្រយុទ្ធគ្នា ដោយសម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ដែលត្រូវបានអន្តរជាតិចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការសហប្រជាជាតិបានស្នើឱ្យបញ្ឈប់ការបាញ់គ្នា និងបើកផ្លូវឱ្យអង្គការមនុស្សធម៌ចូលជួយសង្គ្រោះជនសុីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDhD70zQmF4yeY3MD61quNf07gXP5toIXSaapEBXxm_yQojG2kCAfbczHKXyPsaAHhC_HPXJkGvzvzXmaG96ORFM8ZP0ZsD5pXuo7YsMUQsyJ8TYakOdUcFutRguDMwXvDgXtXi-pgAYcNFP8ZSTcUXJF3X1IAJx-RPm8PvEgjxLQQDMW7GRErGfdixL2/s1280/image_2025-10-31_15-06-29.png

គួរបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក មនុស្សជាង១៥មុឺននាក់បានស្លាប់ និង១៤ លាននាក់បានភៀសខ្លួនជ្រកកោននៅប្រទេសជិតខាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIT52kxvDBKZOLp-YeYaIG0wDqTF7Rp2mtsVtc9oCy6qSVfsg9lPHZM1J6ems50YcQIlxV7TCo2tNW5mB0acxK4Pgh_oWoEeUNjVS3IvRwo8oOrATyBpHnAicYNjw6msYRYj16beuio3Xmp67TA4jzKGK-GI1UJA0FXqKXXFCSFVMK3Z4MQXrGqRuK0Wss/s1080/image_2025-10-31_15-06-30.png