កុំឲ្យមកខាតជើង! អនុទីន ឆ្លៀតរំលឹកលោក សុី ជីនពីង ឲ្យជួយទិញអង្ករពីថៃចំនួន ៥០មុឺនតោន
ទីក្រុងគ្យុងជូ៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វិរៈគុល បានស្កាត់ជួបជាមួយប្រធានាធិបតីចិន លោក សុី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីរំលឹកលោក សុី កុំឲ្យភ្លេចជួយប្រមូលទិញអង្ករប្រមាណ ៥០មុឺនតោនពីប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងជួយដល់ជីវភាពរបស់កសិករថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
.jpg)
លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានរំលឹកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបន្តជំរុញផែនការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ប្រទេសចិនតាមការកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅឯសប្តាហ៍មេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣២ នៅទីក្រុងគ្យុងជូ ប្រទេសកូរ៉េខាងត្បូង។
.jpg)
បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីត្រូវបានបញ្ចប់ លោកអនុទីន បាននិយាយទៅកាន់លោកស៊ី ថាសូម “កុំភ្លេចទិញអង្ករពីថៃ” ក្នុងគោលបំណងពន្លឿនចិនឲ្យជួយទិញអង្ករពីថៃចំនួន៥០០,០០០ តោន និងធ្វើការនាំចេញទៅកាន់ប្រទេសចិនឲ្យបានឆាប់រហ័ស។ លោកថាការពន្លឿនទិញអង្កររបស់ថៃចូលប្រទេសចិននឹងជួយដល់កសិករថៃជាច្រើនពាន់គ្រួសារ។ 
ខណៈការជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករពីថៃនេះ ត្រូវបានបញ្ចូលជាបៀបវារៈសំខាន់មួយរបស់លោក អនុទីន ក្នុងកិច្ចប្រជុំជាមួយចិន ប្រទេសថៃមានការរំពឹងខ្ពស់ថា វានឹងបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសថៃ និងជួយធ្វើឱ្យតម្លៃអង្ករមានស្ថេរភាព ក៏ដូចជាពង្រីកពាណិជ្ជកម្មកសិកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃ។
ក្រសួងពាណិជ្ជកម្មថៃវរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ថៃរដ្ឋាភិបាលថៃចាត់ទុកវាជាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយ ហើយជឿជាក់ថាវាមិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីនូវតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសដែលនាំចេញអង្ករកំពូលមួយរបស់ពិភពលោកផងដែរ៕



.jpg)

.jpg)


.png)
.png)


.jpg)


.jpg)







.png)




.jpg)
.jpg)

.jpg)
.jpg)





