ប្រទេសថៃ ៖ បុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត ដែលតែងតែប្រឆាំងនឹងពលរដ្ឋខ្មែរ ជាពិសេស ពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បាននាំក្រុមជ្រុលនិយមថៃប្រមាណ៦០នាក់ រួមទាំងត្រាក់ទ័រ មកកាន់តំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ) ដើម្បីឈូសឆាយដី និងបណ្តេញពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងមិនឱ្យបុគ្គលនេះជាមួយក្រុមជ្រុលនិយមសម្រុកចូលភូមិខ្មែរដើម្បីចៀសវាងអំពើហិង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6eZEvI63QTDkw4D0VVry3Mvg7d7kTwL0gFZeMJxE685BuqYbH_8SOwWDR8DC8tSEYcmHmkDOm_TrCRd7LaIK526oPvHUYu-MLmnFw_-4Yeoh5djMjey-ub4Ij4l1-gKm6ec1MBO20HN8bjjl4nPwkVJuAWHsHZHwtCL20Ylxkp-u5hwNfAd5IbxpDy0cs/s1280/photo_2025-10-31_16-01-28.jpg
បន្ទាប់ពីកងកម្លាំងថៃប្រាប់ថា កម្ពុជាត្រៀមខ្លួនទប់ទល់អាចមានអំពើហិង្សាកើតឡើង បុគ្គល វីរៈ ស៊ុមក្វាមឃិត និងក្រុមជ្រុលនិយមថៃក៏បានដកថយ ហើយធ្វើឱ្យស្ថានការណ៍នៅភូមិជោគជ័យ និងភូមិព្រៃចាន់ស្ងប់ស្ងាត់វិញ ។ នៅថ្ងៃដដែលនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បានដាស់តឿនទៅ វីរៈ ស៊ុមក្វាមឃិត កុំដាក់សម្ពាធលើកងទ័ព និងប្រាប់ថា កម្ពុជា-ថៃមានយន្តការដោះស្រាយជម្លោះរួចហើយ និងត្រូវជឿជាក់លើកងទ័ពថៃ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8InPR8oDnZ8zfBJ653_0L2Yb3KD8gYTBIyH3xwoFJsOCbxuhN97vjChyphenhyphenEfVCbsAhWqQOdpodCuj6_Ja5tsaXitfh9xzOrv46rEJrMSsWQivSwsSOgpQ-3vRhntDcQFAEKMGKNNJu1kiKsJabRNstI1FwG_tIhQmrpnYDXlB2HuLC8PpPRTsEUV68rtw6/s590/photo_2025-10-31_16-01-23.jpg

    នៅថ្ងៃទី៣១ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul បាននិយាយពីបុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត នាំក្រុមជ្រុលនិយម រួមទាំងត្រាក់ទ័រ មកកាន់តំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ) ដើម្បីឈូសឆាយ និងបណ្តេញពលរដ្ឋខ្មែរ ថាកុំដាក់សម្ពាធលើកងទ័ព សូមឱ្យកងទ័ពថៃបំពេញការងារដោយឯករាជ្យ និងទុកឱ្យកងទ័ពនៅជួរមុខផ្តោតលើបញ្ហាប្រឈម ។ លោកជឿថា គ្រប់គ្នាសុទ្ធតែស្រឡាញ់ជាតិ ប៉ុន្តែស្ថានការណ៍ពេលនេះ ត្រូវទុកឱ្យកងទ័ពដោះស្រាយបញ្ហា ដូចជា ៖ ដោះមីន និងបញ្ហាផ្សេងៗ លោកសូមអង្វរពលរដ្ឋថៃកុំអុកឡុក និងគ្រាន់តែផ្តល់កម្លាំងចិត្តឱ្យកងទ័ពបានហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN3-2xodcqk3twqSga-n6U4IV1lhgDt7VTUe-HEUs8g0Ol0HV7BJ1LswHY2BH6Gj-EYh3K_ChGnu5HmXLCkHCpToUyFdwAzV8AU4CH2zPVpICeMG4dD1ynb-elg5DUNUy5DefPKFo4FNiOAmIQlQ4a1QMlJs2CxWs2G-Ngc5PGq4MmIXIChFGJrYI4b5Pl/s1280/photo_2025-10-31_16-01-24.jpg

    អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul ធ្លាប់បានជួប វីរៈ ស៊ុមក្វាមឃិត នាពេលកន្លងមក និងអង្វរកុំឱ្យបុគ្គលនេះធ្វើសកម្មភាពអុកឡុក លោកជឿថា កងទ័ពថៃនឹងមានវិធីចាត់ការបញ្ហានេះ ។ រីឯមតិមួយចំនួនបារម្ភពី វីរៈ ស៊ុមក្វាមឃិត ធ្វើសកម្មភាពអុកឡុកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ អាចប៉ះពាល់ដល់បទឈប់បាញ់រវាងកម្ពុជា-ថៃ គឺលោក Adul ពុំដឹងថា តើប៉ះពាល់ឬអត់ ប៉ុន្តែលោកសូមឱ្យកងទ័ពថៃជាអ្នកចាត់វិធានការ និងគួរប្រើប្រាស់យន្តការមានស្រាប់ដើម្បីដោះស្រាយជម្លោះ ដែលនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ថាតើភាគីទាំងពីរត្រូវចាត់វិធានការអ្វីខ្លះ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtUAhgVCLEqsimO4P2kVI5jv4BUrQbBDHYD45rK1YDZMf5XeQSjJL9nXCHnz1wuoIda2AdNPDhjdw46fgroGAHdCQsrJypGKYfSUhiZMG4gOYu0JqaBeydm0S6n6tvmN6o872puh0Tu_LNaUf0EjO3VljWzjuGtslspaNYNvyBo_33QC-JEO3Kc2WKdA8X/s1280/photo_2025-10-31_16-01-25.jpg
    លោកចង់ឱ្យដោះស្រាយបញ្ហាតាមរយៈយន្តការទាំងនេះ បើគ្មានអ្វីប្រែប្រួល ចាំនិយាយគ្នាទៀត ។ រដ្ឋាភិបាលថៃបានស្នើឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុច ក្នុងនោះក៏មានលក្ខខណ្ឌដោះស្រាយបញ្ហានៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ផងដែរ គឺត្រូវឱ្យភាគីទាំងពីរដំណើរការតាមកិច្ចព្រមព្រៀង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FvH1lvxbF0aaabhkrYwhF-gheuIJM6PYsy-M-rhq2CAfQ0976Iq8nIOIJ85kI_ZoVuig1ax8qNUes9uNY8WbSI7jsG1Vjql657GbCp0STJWZa-tOdv4kwNDwHnE0-inTuGR0udIBxN4s9y9N0ySfLpn9_X1vt17JQlqD4Z2ihcGwaCO3k6RGxUMrAojS/s1280/photo_2025-10-31_16-01-26.jpg

    គួរបញ្ជាក់ថា បន្ទាប់ពីក្រុមជ្រុលនិយមដកថយពីភូមិខ្មែរវិញ សមត្ថកិច្ចថៃក៏បាននាំខ្លួន វីរៈ ស៊ុមក្វាមឃិត ទៅកាន់ស្ថានីយប៉ូលិស ។ បន្ទាប់ពីចេញពីស្ថានីយប៉ូលិស វីរៈ ស៊ុមក្វាមឃិត និយាយថា ថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) ក្រុមខ្លួន និងកងកម្លាំងថៃយល់ឃើញខុសគ្នា ហើយសួរទៅអ្នករិះគន់ថា តើធ្លាប់លះបង់អ្វីខ្លះដើម្បីជាតិ? បុគ្គលនេះថែមទាំងស្តីបន្ទោសនាយករដ្ឋមន្ត្រីថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទើបធ្វើឱ្យកងទ័ពថៃពុំអាចធ្វើសកម្មភាពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyy-7jX_aSkf_4ZENbMZ248UoPumXyms5MrksHsmOyRTzVPqbug_MIOzLn2ryzt5_84vhxv6wuFpFPdGP_eeJVasiaUVgBI5UsIUQvhZ9jXKjWPIaYm0oe5u6P5K9F_BvcqW-UVIJiGiMudBQj9vgk4YutFgKoicPlU6mfhcqXB2etlVJJYTFgoDhKzxtU/s1280/photo_2025-10-31_16-01-27.jpg

    កាលពីថ្ងៃទី៣០ ខែតុលា វីរៈ ស៊ុមក្វាមឃិត និយាយថា ខ្លួនមិនធ្លាប់បានជាន់លើទឹកដីចំនួន៦៤រ៉ៃ (ឬប្រមាណជាង១០ហិកតា) ទេ ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា នឹងជាន់លើទឹកដីនេះឱ្យបាន ទោះជាកងកម្លាំងថៃរារាំងក៏ដោយ ខ្លួនសុខចិត្តបង្ហូរឈាម ។ ថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីជាង១០ហិកតាឱ្យអស់ ទើបឈប់តវ៉ា បើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ គ្មានសិទ្ធិមកហាមឃាត់ទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក ហើយនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ៕