Home Blog Page 294

ទ្រី សក្កដា និង ម៉ៃ សុគន្ធ ឌឺដងគ្នាលើបណ្តាញសង្គម

0

ថ្មីៗនេះមានការបង្ហោះឌឺដងផ្លែផ្កាឱ្យគ្នាទៅវិញទៅមករវាងលោក ទ្រី សក្កដា ហៅអាដា សក្កដា និង ម៉ៃ សុគន្ធ ដោយផ្តើមចេញពីការបង្ហោះជាបន្តបន្ទាប់របស់ ម៉ៃ សុគន្ធ បង្ហាញចម្ងល់ទាក់ទងនឹងលុយមូលធិនិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTNpibI-ESwNTG2RFJiX4L-PaUy3YPVKofG3mYFGJdsPtvrNGf7bbejw0JE5iKM2CjYpHLo_jEYk2Qd3FDNyNXuo2uLeQ5VInNkYVUcMJIzaFRJMK_GtgYc_SSEcM_1P34Hb5bA2QLHizV_aiPnGT2lAFqz89tKArdd_f-O3qADUWPqBdWttgVldRR7KfU/s1852/image_2025-09-04_14-10-18.png
កាលពីកន្លងមកនេះ មានស្រ្តីម្នាក់បានបង្ហោះទៅកាន់ ប៉ីប៉ី ឌី ចំៗអំពីលុយជំនួយ ប៉ុន្តែត្រូវបាន ប៉ីប៉ី ឌី ចេញមកព្រលះវិញ។ ទោះយ៉ាងណា បន្ទាប់ពីរឿងនេះរួចគេបានឃើញ ម៉ៃ សុគន្ធ បានបង្ហោះសំណេរជាបន្តបន្ទាប់ដោយមិនបានបញ្ជាក់ឈ្មោះចំៗនោះទេ ប៉ុន្តែមនុស្សជាច្រើនជឿថាចង់សម្តៅទៅកាន់ ប៉ីប៉ី ឌី។ ម៉ៃ សុគន្ធ បានបង្ហោះទាក់ទងនឹងលុយមូលនិធិ ដូចជា «មិនមែនគ្នាចង់ផុសទេ ព្រោះពេលគ្នាឆាតសួរប្រហែលជាអត់មានអ្នកតបដដែល ហ្នឹង កាហ្វេកែងផ្លូវ១កន្លែង» ,«អ្នកណា ថាលុយជំនួយជាលុយក្ដៅក្រ/ហាយ ពូគន្ធ មើលទៅអត់ក្ដៅក្រ/ហាយ អីផង សុខៗ បោះមេ ដើម1ម៉ឺន បាន ១លានជាង
លុយក្តៅក្រ/ហាយទាល់លុយជំពាក់គេអត់សង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqn4TxNtbI5L2PF1BY8CrvFvwVFdYlwBXAFiQMALOGPHGgkxTFTf6L9OYqoJDx_rTpJCR1qlqod7hWXtEIPO0iVqKDQAGfBJjiMSukD4As6_8T6If5-Lpfzsr7n2syjFmzFRHRmcdVXognIXljTwveV_BJEDGvmpBYlOx0_nDGrlKUowiNyeIoek1I_bYe/s1842/image_2025-09-09_10-20-45.png

ម៉ៃ សុគន្ធ បន្តបង្ហោះទៀតថា «ពូ មានបានចោទក្មួយថាកិបកេងលុយឯណា ?ពូគ្រាន់ឆ្ងល់ យល់អត់ ឆ្ងល់ រឿងចំណាយតើក្មួយទិញអីខ្លះ?ហើយលុយសល់នៅណា ? តែប៉ិនហ្នឹងសោះក្មេងតូចខឹងពូដែរ»។ «កុំស្អប់ពូអី កុំខឹងពូអី រឹតតែកុំតបពូក៏បានបើក្មួយជាមាសសុទ្ធមែន ម៉ែធ្មប់ក្នុងរឿងមុខខ្មោ-ច តុក្កតាអាណាប៊ែល», «បាវគេសោះ សល់អីខ្លះដែរ ?
ព្យាយាមខាំហ្នឹង មេបានចែកចំណែកឱ្យអត់? ពូឆ្ងល់ដដែល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDg9Eou6LMCWysjk8AHLhFwVg_a54ewBwp3tmM2RtrfqObBvxKCWvat1DwAVTuvCoJ4CvOUzcFA_ZDOmENNXwoCGO3mSKtlQQBSb0dU1h0LWTxlpkoF9DEnGkt8HxPhec-EOxhPoHLHATKq3aM2TNMmQNhWVLmn3Ok28c0ORuqb94ZBLVqb9jWs9c7C7ES/s1536/image_2025-09-17_09-30-07%20(2).png

ទោះបីជា ម៉ៃ សុគន្ធ ឌឺដងរឿងលុយជំនួយមកកាន់ ប៉ីប៉ី ឌី ប៉ុន្តែគេសង្កេតឃើញថា ប៉ីប៉ី ឌី មិនបានឆ្លើយតបអ្វីនោះទេ ប៉ុន្តែគេបានឃើញ ទ្រី សក្កដា បានបញ្ចេញសំណេរថា «ពិតជាអាណិតច្រមុះដីឥដ្ឋណាស់ តាមព្រុសតាមខាំ តោងគេល្បី តែគេអត់តប ជាតិក្រោយច្រមុះអ៊ីចឹងទៀត»។ សក្កដា បង្ហោះទៀតថា «…ឡានបុក ដៀលសុទ្ធតែមេធ្មប់ក្នុងរឿង មេធ្មប់នៅក្រៅច្រមុះតោ ហើយដៀលយើង Annabelle , ត្រូវហើយយើងជាតុក្កតាខ្មោច តែឯងគឺដូចយាយ Valak ,Conjuring ហ្មង!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHR8QNmkZ71e5iAqOZDyLiHTZCynOeOcvTYqvKI5buL8G9dV8PEWFsNjZGblZi0QO-uCPCGH6ZHxMnBPyVmdN67qgkZHIneVDfMSStxLqQgUqyVhGtnM4oJZkU4pF8ARlOTkVgPzqGv2Fj-efurPdICZdncftXsqTQbYz96Rf7knqzoLnLaye1cBlvjDbB/s2048/image_2025-09-17_09-30-10.png

មិនទាន់អស់នោះទេ ទ្រី សក្កដា បានឌឺដងទៅកាន់ ម៉ៃ សុគន្ធ ទៀតថា «ច្រមុះរលួយអត់រន្ធដៀលយើងសុទ្ធតែកញ្ចះគេ អត់សល់អីទេក្នុងខ្លួន»។ អ្នកដឹកនាំរឿងនិងនិពន្ធបទចម្រៀងរូបនេះបានរៀបរាប់ថា តើខ្លួនលោកចាំបាច់ត្រូវរាយការណ៍ប្រាប់ពីប្រាក់ចំណូលមែន ខណៈរាល់ថ្ងៃលោកមានមោទកភាពចំពោះខ្លួនឯង ព្រោះមានលទ្ធភាពមើលថែម្តាយ មើលថែគ្រួសារទាំងមូលបានយ៉ាងល្អ ចំណេះដឹង ភាពថ្លៃថ្នូរ សាងភាពល្បីល្បាញដោយទេពកោសល្យពិតដែលសង្គមទទួលស្គាល់។

ទ្រី សក្កដា ថាមិនដូចជាអ្នកខ្លះសិល្បៈក៏រលួយស្អុយ ខំធ្វើគ្រប់វិធីថោកទាបដើម្បីឱ្យគេស្គាល់ ថោកទាបរកលេខដាក់គ្មាន ហើយឈប់តាំងខ្លួនជាអ្នកសិល្បៈទៅខ្មាសគេជំនួស រាល់ថ្ងៃអត់ប្រយោជន៍សាហាវមុខភ័យសំដីឡូយ ជួបលោកនៅក្រៅលើកក្រោយធ្វើឱ្យឡូយដូចសម្តីកុំបានតែព្រុសក្រោយខ្នង៕

 

 

បណ្ឌិតយ៉ង់ ពៅ៖ ថៃមិនហ៊ានផឹកទឹករបស់កម្ពុជា ព្រោះខ្លាចមានជាតិពុលដូចផលិតផលថៃលក់ឲ្យកម្ពុជា

0

ភ្នំពេញ៖ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីការយល់ឃើញចំពោះទស្សនៈរបស់ថៃក្នុងការមិនផឹកទឹកដែលកម្ពុជារៀបចំឲ្យនៅក្នុងកិច្ចប្រជុំ GBC ថា គឺជាការគិតអាក្រ.ក់ ដោយសារតែខ្លួនធ្លាប់មានគំនិតអាក្រ.ក់ដាក់សារធាតុពុលនៅក្នុងចំណីអាហារនាំចូលកម្ពុជា ទើបខ្លាចកម្ពុជាធ្វើបែបនោះដាក់ខ្លួនវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJNwWZ6yG_4CNmnILuEXCu5NEChGqUGcIcExGhex6xs7jNN0uOOjH1r3pD90Ye3R8820qIfKmYR5oA9s7wBytzLlJ-CPEN-qUdqjA3Sq3XKxpbGNYJYEK0NZGNHXshBZyKs4dkiahFwA_bf4jk70Wl9vWn3nSA5YfcfiHYknPemUFRU1P50BNUtWJvrFLF/s1280/image_2025-09-17_16-00-11.png
នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ បានសរសេសំណេរខ្លីមួយដែលជាសំណួរមានន័យបែបចម្អកយ៉ាងដូច្នេះថា៖ ថៃមិនហ៊ានផឹកទឹក Cambodia អាចមកពីថៃខ្លួនឯង ធ្លាប់ដាក់គីមីពុលចូលទំនិញលក់ឱ្យខ្មែរ ? ធ្លាប់ធ្វើអាក្រ.ក់ ទើបគិតថាគេអាក្រក់ដែរ !

ការបង្ហោះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃ្លីបវីដេអូរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ប៊ូម ប៉ាណាដា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថា នាងពិតជាស្រេកទឹកខ្លាំងណាស់ កាលពីកំឡុងពេលនៃកិច្ចប្រជុំ GBC នៅខេត្តកោះកុង ព្រោះនាងមិនហ៊ានផឹកទឹកដែលកម្ពុជារៀបចំឲ្យឡើយ ដោយសារខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRDUPnBdQ5t2iXivceRkoCE1ZJdINZ3EEYoQGxlMcLzqnPvNx4DTTBEVqy9gwaVi-MjGx0PTsbOfSHar5b93gpE0-8WD9AM7eSXYn-FpDAU-wleorgF_cBzylD7wis9fXBKB5W031cA3T47n4QNpw8JBZYqU_tLauk4hN8H2B45jsxX5QdOeAuvHuy3dR/s1280/photo_2025-09-11_08-59-51%20(2).jpg

គួររម្លឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីប្រមុខការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និង លោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ រួមជាមួយគណៈប្រតិភូថៃដទៃទៀត។ ក្នុងនោះគេក៏ឃើញមានវត្តមាននាង ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីរបស់ក្រសួងការពារជាតិថៃផងដែរ។

គ្រាន់តែការប្រជុំបានចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង នាងប៊ូម ប៉ាណាដា ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្នុងបណ្ដាញសង្គមធ្វើការរិះគ.ន់យ៉ាងចាស់ដៃ ដោយសារតែនាងបានបង្ហាញពីអាកប្បកិរិយាមិនសមរម្យនៅក្នុងអង្គប្រជុំ។ ឃ្លីបវីដេអូមួយដែលបង្ហាញពីនាងកាន់ទូរស័ព្ទបែរខ្លួនទៅមកសេលហ្វ៊ី និងនិយាយថារកលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងការប្រជុំមិនឃើញ បានជំរុញមតិសារធារណៈយល់ឃើញថា នាងមកទីនេះដើម្បីរករឿងកម្ពុជា ជាជាងមកប្រជុំបែបការទូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNDagBU56puHRXFU00UCsUALxg1a2QUDxECn5M9CswT7Fll3GHM7dphAw7MX9DhdkDAe3wSrd1uOIBUEj8IhYUa9Z7W0lr7pK3Zdot521X4FusTrZWBPnGKBVpRe5q-rLQ0dSuyceH0JrU0D8fc3grLXKiN0hxoAFDhWoGOJjpAs24rWkBBxaO5DlKpNKc/s1280/photo_2025-09-17_15-09-00.jpg

លើសពីនេះ ប៉ុន្មានថ្ងៃក្រោយបន្ទា់ពីកិច្ចប្រជុំនេះ នាងបានធ្វើពលរដ្ឋកម្ពុជាកាន់តែឃ្នើសចិត្តបន្ថែមទៀត តាមរយៈការនិយាយបែបមើលងាយមកកាន់កម្ពុជា និងផលិតផលទឹកបរិសុទ្ធដែលមានអក្សរ CAMBODIA ថាមិនគួរឲ្យទុកចិត្តទើបមិនហ៊ានផឹក ទើបសុខចិត្តចាំដល់ចប់កិច្ចប្រជុំបានមកផឹកទឹកនៅក្នុងប្រទេសថៃវិញ។

អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលរបស់ប្រទេសមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QhEM5DaFZ0xkcUlD-We_t-e0oYpe5Z3zv706NCKwNYmSMBt26HcNqjE6MLgaYztc1VtnXSDkVgAlNm_mv5EQvvnunHdpAjUpxQPr2CGa99JwrbDOYSx1X1pVr3uvmOqNrg7NFkpTHAkSvIBMRH0SmO4DvDkmwIK8GUGEOEMaMQq8ZrYOy4Vm5TJ2ifAo/s1280/photo_2025-09-11_08-59-51.jpg

កងទ័ពជើងទឹកថៃព្យាយាមចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យដើម្បីកុំឱ្យរដ្ឋាភិបាលបើកព្រំដែនខេត្តត្រាត

0

ប្រទេសថៃ ៖ ថៃតែងតែបង្កបញ្ហា និងចោទប្រកាន់កម្ពុជាតាមទម្លាប់ដើម្បីឱ្យពិភពលោកមើលឃើញថៃរងគ្រោះ ទោះជាប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលចរចាដើម្បីទទួលបានសន្តិភាពក្តី ។ មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាតបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា ល្មើសអធិបតេយ្យខ្លួនសរុប១៧កន្លែង និងល្មើសកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ហើយថៃតវ៉ាជាមួយកម្ពុជារហូតមក ប៉ុន្តែស្ងប់ស្ងាត់គ្មានដំណោះស្រាយ ។ នេះជាការព្យាយាមចោទកម្ពុជារបស់កងទ័ពជើងទឹកថៃដើម្បីកុំឱ្យរដ្ឋាភិបាលបើកព្រំដែនខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg

មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត លោក ភូរីសន វង្សផេនស៊ី បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យនៅភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ជាច្រើនឆ្នាំហើយ ប៉ុន្តែការល្មើសអធិបតេយ្យក្នុងភូមិនេះមិនច្រើនដូចនៅភូមិណងចាន់ ខេត្តស្រះកែវ ថៃបានតវ៉ារហូតមកដើម្បីឱ្យពលរដ្ឋកម្ពុជាចាកចេញ ប៉ុន្តែមិនទទួលការឆ្លើយតប ។ ក្រោយពីសារព័ត៌មានថៃផ្សព្វផ្សាយពីរឿងនេះ កងទ័ពថៃបានបណ្តេញពលរដ្ឋខ្មែរចេញអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

កងទ័ពថៃប្តេជ្ញាការពារអធិបតេយ្យមិនឱ្យមានការល្មើសដាច់ខាត ហើយកងទ័ពថៃត្រៀមចាត់វិធានការដោយប្រើប្រាស់កម្លាំងផងដែរ ប៉ុន្តែលោក ភូរីសន បារម្ភពីពលរដ្ឋខេត្តត្រាតរងផលប៉ះពាល់ បើកើតហេតុការណ៍ប៉ះទង្គិច ។ ខេត្តត្រាតមានស្រុកចំនួន២ មានព្រំដែនជាប់កម្ពុជា រួមមាន ៖ ១-ស្រុកមឿងត្រាត ជាប់ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង២-ស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ក្រៅពីនេះ លោកក៏បានចោទកម្ពុជាល្មើសកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងល្មើសអធិបតេយ្យសរុប១៧កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

លោក ភូរីសន បន្តថា ៣ឆ្នាំ ទៅ៤ឆ្នាំមកនេះ គណៈកម្មការពាក់ព័ន្ធទាំងរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដូចជា ៖ គណៈកម្មការបរទេស និងគណៈកម្មការកងទ័ព បានមកពិនិត្យមើលស្ថានការណ៍ព្រំដែននៅខេត្តត្រាតជាបន្តបន្ទាប់ ។ រយៈពេលនេះដែរ កងកម្លាំងពិសេសខេត្តត្រាត និងកងទ័ពជើងទឹក ក៏បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ ។ កន្លងមក អាជីវកម្មខេត្តត្រាតស្នើផ្តល់ថវិកាចំនួន៣លានបាត (ឬជាង៩ម៉ឺនដុល្លារ) សម្រាប់រុះរើសំណង់ដែលថៃចោទល្មើសអធិបតេយ្យ ប៉ុន្តែកម្ពុជាបដិសេធ ទើបថៃសម្រេចពុំបើកព្រំដែនខេត្តត្រាត ទោះជាផ្នែកឯកជនទាមទារឱ្យបើកព្រំដែនដឹកទំនិញក្តី ក្រោយធ្វើផ្លូវ៤ខ្សែតភ្ជាប់ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLE9MLfTF8hiJVveB4JgS2b8WG4YhjBGjIduCIssWoBcCfetMgBObiBG61ZdbH_ba43TbwjthmGzoc1MM7cEl6ynajU4b40vfkHgK6njn2DDaCUTIfbVEVKueMubN_i62-IkOh1OvNUCCwN7Ygy4gHwIxtfVjt0jsiBIcQV67hfzfV6r34Do_3OyxJnMrl/s1280/photo_2025-09-16_10-56-08.jpg

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានសុំកម្ពុជាបើកព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីដឹកទំនិញដោយសារជប៉ុនសំណូមពរ ពីព្រោះខេត្តទាំងពីរនេះគ្មានការតានតឹង ឬល្មើសអធិបតេយ្យទេ ប៉ុន្តែត្រូវបានពលរដ្ឋថៃជ្រុលនិយម និងបុគ្គលមួយចំនួនប្រឆាំងការបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYq7T_sRTMSUUwxmDZhuiwNL9T0IqcOIcp1BkQMh1MTk318fUWUkq0U9-mNxraGnbmytg8LJly70LpWDhW1Je-cz8_Vokw1DgcLIGGg9fLttVL5HzKWTFOwGvHCKCV3dv6AFvRL53_Y27W5hinaSA_5BCpVKLCTIkB4i0e3TlVaD_dloFV_rEWFxAxghZ/s1000/photo_2025-09-16_10-56-09.jpg

ក្រោយពីរដ្ឋាភិបាលថៃមើលឃើញខេត្តចាន់បុរី និងខេត្តត្រាត គ្មានភាពតានតឹងជាមួយកម្ពុជា និងមានបំណងបើកព្រំដែនឡើងវិញ ទើបកងទ័ពជើងទឹកថៃព្យាយាមប្រឌិតរឿងកម្ពុជាល្មើសអធិបតេយ្យនៅខេត្តត្រាតដើម្បីកុំឱ្យបើកព្រំដែន ។ វាគ្រាន់តែជាការចោទប្រកាន់របស់កងទ័ពជើងទឹកថៃប៉ុណ្ណោះ ដោយពួកគេប្រឹងញុះញង់ឱ្យខេត្តត្រាតមានភាពតានតឹងដូចខេត្តផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVlX3inthiPB72X5qBzjmEwVipIFUP0Xz13yU59ueCGAlHKxtTHIhElq3icj2Jp2nXXxIt7Gzx34n4_FR9ug6Vq97PQtnPpl6RmxCNDmwAhqJbPE6MFOwGpgFUf6tvN1WrxdneTKFuNK860hBfr1n-C_d7W_s91tdj0OMAtnYV6LMGpOZf4NruuvUXRp23/s1300/image_2025-09-17_14-58-44.png
ជាការឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា បញ្ហាការឈរជើង និងការតាំងទីលំនៅរបស់ពលរដ្ឋកម្ពុជានៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត) កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiHP3jLsJcIl0EijBW_0aunE_gqBz1gm_js6FxHxWM05DDbTo7w6IC-dYmlAWANA9W75pxN5qVtMT2sP9EFuHxwFLDPZwXIS_CYCtaT1Hk2hcGLculEaAk66qYrmE8fj1GUM2B0BzvUUOKRgNrsb11h3IRo8UNXdWKwjxmkRhNV0uqmsoUwL_NPdX8zum/s960/photo_2025-09-17_11-03-42.jpg

ដោយឡែក បញ្ហានៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន(JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក (MOU 2000) ៕

ពលរដ្ឋទីម័ររាប់ពាន់នាក់តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញផែនការទិញរថយន្តថ្មីសម្រាប់សមាជិកសភា

0

ទីក្រុងឌីលី៖ គម្រោងរបស់រដ្ឋាភិបាលប្រទេសទីម័រខាងកើតក្នុងការទិញរថយន្តថ្មីសម្រាប់សមាជិកសភាចំនួន ៦៥នាក់ បានបង្កើតជាកំហឹ.ងយ៉ាងក្ដៅគគុកពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញឲ្យមនុស្សប្រមាណជាង១ពាន់នាក់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីឌីលី បង្ករបួសស្នាមលើជនសុីវិលជាច្រើននាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអន្តរជាតិ NHK។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNAADP13kJvDDacJlpX1zcNvLhPiA5jfTsrkOd9EMJLYjBqUdmVCUJZDO00D_77Cu7H4cQJ2XuQULWUGJIBIVWa9tIEBgobcOUMdN3vgBrJyJpTltcha_F_lvnqxJJDkMq5hYqbwmxsgnfBgWCzWf89WwQ7wA2Z5_CYWxBacjdAyNod_e5xH4q_661a_2i/s862/photo_2025-09-17_10-15-17%20(2).jpg
ប្រភពខាងលើនេះបានឲ្យដឹងថា មនុស្សរាប់សិបនាក់ ដែលភាគច្រើនជានិស្សិតសាកលវិទ្យាល័យ បានប្រមូលផ្តុំគ្នាសម្រាប់ការតវ៉ាថ្ងៃទីពីរ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅជិតសភាជាតិក្នុងរដ្ឋធានី Dili ។ ពួកគេបានធ្វើការបរិហារអ្នកតំណាងរាស្រ្តថាមានទទួលបានផលប្រយោជន៍ច្រើន និងមានសិទ្ធិពិសេស ហើយហៅពួកគេថាជាចោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCFuU36-ELiLFnn-13JeOxczLKbNQO6-ElszpbEYpoFA2dMnlrMAl8sA_vQLOXO6L9Rvh62PFafDnbIDkA3KdhD1P27o5u4CDFT5JDQ3ENASi5V5oLmL8iUErKNvfFCG3lJWhYpGnPGBCBQqF35tK6YuJTHiiT0ywHezsg7cgm2PB17uiiRQrG7_udIXG/s800/photo_2025-09-17_10-15-18%20(2).jpg

បាតុករម្នាក់ក្នុងចំណោមអ្នកចូលរួម្នុងចលនាខាងលើបាននិយាយថា ក្នុងនាមនិស្សិតសាកលវិទ្យាល័យ កម្មករ និងប្រជាជនទីម័រខាងកើត អ្វីដែលពួកគេចង់ឱ្យរដ្ឋាភិបាលធ្វើបំផុតនៅពេលនេះ គឺបង្កើតគោលនយោបាយយុត្តិធម៌សម្រាប់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYd61q-srJPoboyazk8tUWpzwoKNs0da06QE_u40BKV1PCmdesJl0XcI6IubRmBhNSGNs55ggN4atamIhaKc3uv9ROQQY-sg7N5XUwz9ZCAiDWpTjuQoQh9oAvr4iQd0goohiS3icXxZLYfRZh7thPXvXhyPvkmN7919IhDYg3Nig47NsVNlEjI7KvVb2/s1140/photo_2025-09-17_10-15-17.jpg

ការតវ៉ានេះបានចាប់ផ្តើមឡើងដំបូងដោយសន្តិវិធីកាលពីថ្ងៃចន្ទ ទី១៥ ប៉ុន្តែអ្នកចូលរួមមួយចំនួនបានប្រែក្លាយកំហឹងទៅជាហិង្សា និងគប់ដុំថ្មមកលើអគារសភា។ ស្របពេលជាមួយគ្នានោះ ក្រុមប៉ូលិសក៏បានឆ្លើយតបវិញ ជាមួយនឹងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដោយមានរបាយការណ៍ថាមានជនសុីវិលជាច្រើននាក់បានរងរបួសនៅហេតុការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEvkPpRd6UkUQfFWlPMmHKsBCPq9xmdN20l-H3huGt-1tWSuduJeqvmMoIOYsGhjqn_AEEK3FBPFz4tsStjhOJurrp-9SxB51U9Ze6J5vpIrVYoTvENdqazcNReFc42IRsHT2FOIOITMCp3vXtiaWjTk1TTRXAMcM_YgugUfECCQ5SIBW6yAEMtgOwNjSh/s1280/photo_2025-09-17_10-15-18.jpg

គួរជម្រាបថា ទីម័រខាងកើត គឺជាប្រទេសមួយដែលពីមុនត្រូវបានគេស្គាល់ថាជាប្រទេសដែលក្រីក្របំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះទើបតែទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០២ បន្ទាប់ឥណ្ឌូនេស៊ីកាន់កាប់អស់រយៈពេល ២៤ឆ្នាំ ប្រទេសនេះបច្ចុប្បន្នមានផ្ទៃដី ១៥,០០៧ គីឡូម៉ែត្រការ៉េ និងប្រជាជនចំនួន ១.៤លាននាក់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmAndYmHWi8nilxjHEK2fg0sEW4S6KrM0qUbW4lQqu4gxsmf-2yZJ_rpR4ozUqoWIs1EAhJSMwFvE6dywmwNmeiD5DtL3v3bJVMn1uwJDiMTXq6d0MFdwc2M84AgfcfuGeRYvmHiXaRpiHnNUUxx25-tcVudC-OVhc7eLRoOnVq55s7eSubPFyAn07Lg5E/s1024/image_2025-09-17_14-53-01%20(2).png

បន្ទាប់ពីការតវ៉ារបស់ប្រជាជន គណបក្សនយោបាយមួយចំនួនបាននិយាយថា ពួកគេនឹងស្នើឱ្យសភាលុបចោលការគ្រោងទិញរថយន្តនោះចោលវិញ។ ប៉ុន្តែបើគិតត្រឹមថ្ងៃទី ១៦ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលទីម័រខាងកើត នៅមិនទាន់ចេញការឆ្លើយតបជាផ្លូវការណាមួយចំពោះការតវ៉ានេះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3zrYIigpmXUUy6DlexsIx8Z3VHeRM3Ny2Hv3U9J0KnYbDX9zQluE6EJZDKu9wVmCHFLxTYHG85W2l_NMeYBr2UpYd48ToKZ99TQg63tp9L4bIZ8dqPLf9d1ubmQpdS-aFgDZ7lujEA5UarTRbAtMipzA1dP84-fC333uBqkYaUu8LBvmMydkksNJSV9F/s1280/image_2025-09-17_14-53-01.png

ក្រុមផ្តាច់ខ្លួនភាគខាងត្បូងរបស់ថៃព្យាយាមបង្កអសន្តិសុខដល់ទាហានឈុតខ្មៅថៃឥតល្លែរ

0

ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃតែងតែបង្កបញ្ហាអសន្តិសុខជាញឹកញាប់ ជាពិសេស ការបង្កប់គ្រា.ប់បែកនៅតាមទីសាធារណៈ និងកម្មវិធីនានាដែលមានមនុស្សចូលរួមច្រើន រហូតដល់លួចដាក់គ្រា.ប់បែកតាមផ្លូវបំ.ផ្ទុះរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃនៅខេត្តណារ៉ាធិវ៉ាតបណ្តាលឱ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទាហានឈុតខ្មៅថៃរងរបួស៤នាក់ ។ ជាច្រើនឆ្នាំមកនេះ ស្ថានការណ៍អសន្តិសុខនៅភាគខាងត្បូងថៃកាន់តែរីករាលដាលខ្លាំងឡើង ខណៈកងទ័ពថៃផ្តោតខ្លាំងតែលើជម្លោះព្រំដែនជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmuNZOJhaEdga3sMMlQPYuBNd-2xGfN_iX0KjnTKpAjwyniqZiP_yLAy58HMedd1K644vo5HFjItapcmW3mJX9bpeByZl9ctXm7-fH68TpX1Qwaf4ydSMpGwZkKTZETsm_JR765EFwA45scUWswiJ6ItNfS-dN60VHgfjEFlNE8l42aZT9HSN6OFB3gkSl/s696/photo_2025-09-17_13-25-09%20(2).jpg

សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តណារ៉ាធិវ៉ាតមានស្ថានការណ៍អសន្តិសុខកើតឡើង ក្រោយពីក្រុមផ្តាច់ខ្លួនបានលួចដាក់គ្រាប់បែកតាមផ្លូវបំផ្ទុះរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃបណ្តាលឱ្យទាហានឈុតខ្មៅថៃរងរបួស៤នាក់ ខណៈទាហានឈុតខ្មៅ និងកងកម្លាំងរក្សាសន្តិសុខមួយចំនួនទៀតជាប់ក្នុងរថយន្ត ហើយត្រូវក្រុមផ្តាច់ខ្លួនបាញ់កាំភ្លើងបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM5Ur7Duohrr7Kfq5_ywjSVobYfwR72izax-ORqcKLvySnD3S1E0IVNfE2dRLFNQyZjXjZtx4L0LASpETAX2UPhczhcXE6Bepto3NI2T9ZafYBJc2m4hHhRGbIlkDA0_fOl53tWWBP_HZXQrY6m6FFdg5oe9gMObWzfOz_0qwhDdvWi0hvFjGzvM2Uh0jY/s696/photo_2025-09-17_13-25-09%20(3).jpg
នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចខេត្តណារ៉ាធិវ៉ាតបានទទួលសេចក្តីរាយការណ៍ពីការវាយប្រហារដោយគ្រាប់បែកលើរថយន្តល្បាតរបស់ទាហានឈុតខ្មៅថៃ និងបាញ់កាំភ្លើងនៅតាមផ្លូវក្នុងភូមិ៣ ឃុំតុឌែង ស្រុកសុងៃប៉ាឌី ខេត្តណារ៉ាធិវ៉ាត ពេលទាហានឈុតខ្មៅថៃកំពុងល្បាតរក្សាសន្តិសុខតាមផ្លូវ ។ ក្រោយការចុះត្រួតពិនិត្យនៅទីតាំងកើតហេតុជាមួយអាជ្ញាធរ លោក ផុងផេត ម៉ាកកឿ ចៅហ្វាយស្រុកសុងៃប៉ាឌី និយាយថា មានទាហានឈុតខ្មៅថៃរងរបួស៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសុងៃប៉ាឌី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA6DlzU-7R4HkzPEbt-4lxnuvO8vTwZe5kIJLwp9IvKYMG9pY43G-8T81WlPcfUMkdNnm1Wlja_SRQVAmFnYTaIsWtcdwvR0X-s4SwnvBbwg_S3WV-Sj9k8BLtFc-A1JOpwfsaPPpWc1EenbSftWyAMh3IOFYwoihQXKFHhC_N0dviEy5UeEL8HTa2VjFo/s696/photo_2025-09-17_13-25-09.jpg

ក្រោយហេតុការណ៍អសន្តិសុខ មេបញ្ជាការទាហានឈុតខ្មៅក៏បញ្ជាឱ្យបង្កើនវិធានការសុវត្ថិភាព រឹតបន្តឹងការទាក់ទងតាមវិទ្យុ និងបង្កើតទីតាំងត្រួតពិនិត្យនៅតាមស្ថាប័នរដ្ឋាភិបាល ហាងលក់ទំនិញ និងទីប្រជុំជនផ្សេងៗ ការពារកុំឱ្យក្រុមផ្តាច់ខ្លួនបង្កហេតុម្តងទៀត ។ ក្រៅពីនេះ មេបញ្ជាការទាហានឈុតខ្មៅបានបញ្ជាឱ្យត្រៀមកងកម្លាំង ត្រៀមអាវុធ និងឧបករណ៍ទាក់ទងដើម្បីទប់ទល់ស្ថានការណ៍ភ្លាមៗ ដោយហាមកងកម្លាំងមើលស្រាលស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK-8uixAnWAIywfLqVbY9azDn8FTXRrc3XsB5H-AR716XIJUXKdRxHZnl58Vs7_ProK04K8FHCMdqZEZjPGnbHzZckDip-6MEOb5YPwTYhkkc1QhQytyu1iSya_c-GAWpLN6SZOXqzRIUETToOZGRQhFnJ4liPS12X3JXgA9bUP0N1SlfLXDwljaZwABs1/s696/photo_2025-09-17_13-25-10.jpg

មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងមន្ត្រីពាក់ព័ន្ធបានមកត្រួតពិនិត្យប្រភេទគ្រាប់បែក រួមទាំងប្រមូលភស្តុតាងផ្សេងៗដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ។ ក្រុម EOD បានសំណូមពរឱ្យពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុដើម្បីសុវត្ថិភាព និងកុំឱ្យរាំងស្ទះដល់ការស្វែងរកភស្តុតាងរបស់មន្ត្រីជំនាញ ៕

ម្តាយរបស់ Yu Menglong បញ្ជាក់ថាកូនប្រុសធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី

0

នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញា ម្ដាយរបស់តារាសម្ដែង Yu Menglong បានប្រកាសជាសាធារណៈតាមរយៈស្ទូឌីយូរបស់តារាសម្ដែងប្រុសរូបនេះដោយបញ្ជាក់ថា៖ «ខ្ញុំជាម្ដាយរបស់ Yu Menglong ថ្មីៗនេះ ខ្ញុំបានជួបការឈឺចាប់យ៉ាងខ្លាំង កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ Yu Menglong បានចាកចោលយើងជារៀងរហូត ដោយធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី។ ប៉ូលិសបានស៊ើបអង្កេតនិងប្រាប់ខ្ញុំពីស្ថានភាពនេះ ពិធីបុណ្យសពកូនខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងពិនិត្យមើលបញ្ហានេះដោយសមហេតុផល ហើយមិនមានការស្មានអ្វីទៀតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzpomAhj1G_fBRQW0Qu6pkvGWO-qHGtxMW5Z3AhzBUS1LUal7NlIkYvISwd09Q3Mi3ZEK66MZKAzLNCFO7wmq3VftuYYmdbQZSIzOeXhxSYzzShQ5Dhh-hvJ0Y9Yuz6PAHJ3ZZYVuXwPnxsyAZ4etRDoJEN_9uIKXYW0rXFU4s2G3Vrda88W3n9d9n8aN/s1273/image_2025-09-15_16-45-09.png

ម្តាយរបស់ Yu Menglong បានបន្ថែមទៀតថា «ខ្ញុំក៏សង្ឃឹមថានឹងវិលមករកជីវិតដ៏សុខសាន្តវិញក្នុងពេលឆាប់ៗនេះ ដោយនាំយកនូវអនុស្សាវរីយ៍របស់ Yu Menglong មកជាមួយ ហើយព្យាយាមរស់នៅរាល់ថ្ងៃឱ្យអស់ពីសមត្ថភាព។ ខ្ញុំជឿថា នោះក៏ជាបំណងប្រាថ្នារបស់កូនខ្ញុំដែរ។ ជាចុងក្រោយខ្ញុំសង្ឃឹមថា Menglong បានសុខសាន្តនៅលើឋានសួគ៌។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នករាល់គ្នាដែលបានយកចិត្តទុកដាក់ និងជួយយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOp76dICecKWR7JO8tkki0pxaN0lKRIg8AeVvgasANnLhV9QSopu71z46KcdifSi_eSuBd1Cmnu-0RvDufWFao7bk-RxVrrrUSWhqh4XoXQcZOoeGtTghsdxNo-RtRM4dCDmutBUhyxk0v9Bj2B0ngZElk0sSHEdaBCYy5wz5Wg39vhTeX94lDkx9wI8Ls/s1092/image_2025-09-15_16-45-10%20(3).png

មានសេចក្តីរាយការណ៍ថា ឪពុកម្តាយរបស់ Yu Menglong ជាគ្រួសារធម្មតា ហើយតារាប្រុសរូបនេះជាកូនតែមួយគត់ក្នុងគ្រួសារ។ ថ្វីដ្បិតតែគ្រួសារលោកមិនសូវមានជីវភាពធូរធារ ប៉ុន្តែបរិយាកាសគ្រួសារមានភាពកក់ក្តៅ ហើយឪពុកម្តាយរបស់ Yu Menglong តែងតែស្រលាញ់គ្នាខ្លាំងណាស់។ ឪពុករបស់ Yu Menglong បានទទួលមរណៈភាពកាលពីប៉ុន្មានឆ្នាំមុន ហើយឥឡូវនេះកូនប្រុសក៏ត្រូវឃ្លាតឆ្ងាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNREu7Jul_BEewECVYnaLL-DpYynoLQCVBrZmhQcfpp7bpJ5qCTD_OMXQEU94_KuHjlE2rhWpSNX0LeEM7E1np7TZiaXhkg5iKyg1lZOTCLVOoe8NsAZcGqrgid2I-6denjp4AuLq1wB-wpRERE49X5jt8wkisR3RhwTJKtSAgPxEREIE5liAouohih0O/s640/image_2025-09-17_08-59-17%20(3).png

កន្លងមក ការទទួលមរណភាពភ្លាមៗរបស់ Yu Menglong ក្នុងវ័យ ៣៧ ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងវិស័យកម្សាន្តរបស់ប្រទេសចិន។ ស្ទូឌីយូរបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា Yu Menglong បានស្លាប់ដោយការធ្លាក់អាគារខ្ពស់កាលពីថ្ងៃទី ១១ កញ្ញា។ តាមរយៈការស៊ើបអង្កេតដំបូង ប៉ូលិសបានច្រានចោលយ៉ាងឆាប់រហ័សពីលទ្ធភាពនៃករណីឧក្រិដ្ឋកម្ម។ ទោះបីជាយ៉ាងណាក៏ដោយសាធារណជនបានចោទជាសំណួរជាច្រើនអំពីការស្លាប់របស់ Yu Menglong ។ សហគមន៍អនឡាញកំពុងមានការភ្ញាក់ផ្អើលជាមួយនឹងសំណួរដែលមិនមានចម្លើយដូចជា «ហេតុអ្វីបានជាកាមេរ៉ា CCTV ដំណើរការខុសប្រក្រតី, ទ្វារបង្អួចត្រូវបានបើកពីខាងក្នុង , Yu Menglong មាននាឡិកាម៉ាក Rolex ចំនួនពីរនៅក្នុងហោប៉ៅរបស់ខ្លួន និង ឧប្បត្តិហេតុបានកើតឡើងបន្ទាប់ពីផឹកជាមួយមិត្តភក្តិ..??។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGP-XeVNdJwKSa7uXOAoBTUomQGZzC7lsze8uKtDAiSNaB60Eu8EGSyLd9wB2-DzFuL9cty8nmn7PnHdVDCyZDStCIhHrgMPc3_bylkz6Bd8lp5JUJxfhYxcGeHIJbdKy_6P7OmQJKY_oQ8uj9GvE0_hp5v6l_i8CAQ2xWnQhf_4pK5HjKF6ScIb2v4J5/s959/image_2025-09-15_16-45-10.png

មហាជននៅតែសង្ស័យថាសំណុំរឿងរបស់ Yu Menglong នៅតែលាក់បាំងអាថ៌កំបាំងជាច្រើន ដូច្នេះសំបុត្ររបស់ម្តាយ Yu Menglong ដែលបង្ហោះតាមរយៈស្ទូឌីយូរបស់តារាប្រុសរូបនេះ ក៏ត្រូវបានគេសង្ស័យថាសរសេរដោយអ្នកផ្សេង។ តារាសម្តែងល្បីៗដូចជា Dilraba Dilmurat, Liu Yuxin, Xing Fei និង Zhu Zidan បានចូលរួមរំលែកទុក្ខ។ មជ្ឈដ្ឋានមួយចំនួនបានសម្តែងការខឹងសម្បារដោយសង្ឃឹមថាករណីនេះនឹងត្រូវបានស៊ើបអង្កេតឱ្យបានច្បាស់លាស់ព្រោះនៅមានមនុស្សជាច្រើនមិនទាន់ដឹងច្បាស់នៅឡើយ៕

ញៀ.នអីតែទស្សនិកជន king Chi ទេព ពិសិដ្ឋ និង សង្ហា ក៏ចូលចិត្តទស្សនារឿង «Bon Appétit, Your Majesty» ដែរ

0

រឿងភាគទូរទស្សន៍កូរ៉េ «Bon Appétit, Your Majesty» ពីតារាចម្រៀងនិងសម្តែង YoonA និង Lee Chaemin ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺឈុតឆាកធ្វើម្ហូបតែម្តង។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេងាកមកកាន់តារាចម្រៀងរ៉េប king Chi ទេព ពិសិដ្ឋ និង សង្ហា វិញក៏បង្ហាញថាជាហ្វេនរបស់រឿងនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIfFix-k7JNxAFIfZy-7Bgca31B3givaTA34rERl8p3w_YFMK3FTqKwRBrXEDoyBNZUDY84RNh1O8HbQhSdsEsixeVw2_dzzNOpLawp2SqD08ekcNBVHrCum2QOXnrFnTA0ejWgt1jWzKtT_bzoEgehBCkf3S_cKv8Z21x4CnM2R0ir3EnJqn6_DWyGdl/s2048/image_2025-09-16_14-35-39.png
នៅលើគណនីផ្ទាល់ខ្លួនរបស់ king Chi លោកបានបង្ហោះរូបភាពមួយសន្លឹកពីការទន្ទឹងរង់ចាំភាគថ្មី «Bon Appétit, Your Majesty» ព្រោះតែរឿងនេះចាក់ផ្សាយតែពីរភាគក្នុងមួយសប្តាហ៍ប៉ុណ្ណោះនៅថ្ងៃចុងសប្តាហ៍ ខណៈភាគទី៨បានបន្សល់ទុកឱ្យអ្នកគាំទ្ររង់ចាំលទ្ធផលការប្រកួតធ្វើម្ហូបរបស់តួស្រីក្នុងនាមជាមេចុងភៅចូសុន និងចុងភៅខាងរាជវង្ស Ming។ តារារ៉េបរូបនេះបានបង្ហាញអារម្មណ៍ថា «ហេតុអ្វីខ្ញុំ ធ្លាក់ខ្លួនបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8top9bk2OX86y5AuQ0yRT3PzbB_gW26HNat7BdDAlcd-41QCphhcyaxf19uaAk1p09SSaNTNzL9PYcnu1XxLtbF7QEuSbdqqlrXDK0kFhHh0pkNVeOBzyOpzjO2LEy4HeGX8IjrU2qVpWjQAWaGA8m-oU_Ckpk5Swcnx0JyQe_ZAfxUOduRViRVw-p4yQ/s2048/image_2025-09-16_14-35-40.png
ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ បានចែករំលែកការបង្ហោះរបស់ KingChi ជាមួយនឹងសម្តីថា «យូរអើយយូរ» ខណៈ KingChi ចូលទៅខម្មិនថា «តឹងធូងណាស់»។ មិនខុសពីតារារ៉េប KingChi និង ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ងាកមកកាន់តារាចម្រៀងនិងជា Producer សង្ហា វិញក៏បានចែករំលែកបង្ហាញថាលោកក៏ជាហ្វេនសាច់រឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO2inV_xYqlCVm-6UOzrXgqLjgbQjzsXgp2JA6Rj94T1kLFPNdqaZBx6LTW3ngxsQxHXom0Yl3-NrnPdC9ptp9PdNiCtOxf_8AZ66lb2AFgMjt6rSutHCNH5kjY8BVdJvv096AzqkyFQq1YmMGAu2WuTelbjQ6u1AZ-498RV7Op5p176YLNzyrshiC3Ki/s1201/image_2025-09-16_14-35-43.png

គួរឱ្យដឹងសាច់រឿងឆ្លងពេលវេលា «Bon Appétit, Your Majesty» បានទាក់ទាញទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការវាយតម្លៃខ្ពស់។ ចំណុចគោលនៃរឿងនេះគឺជាការធ្វើម្ហូបពីតួឯកស្រី Ji Young ដែលសម្តែងដោយ YoonA ដែលមានភាពរស់រវើកមើលទៅមិនឆ្គង។ តាមការបញ្ជាក់របស់តារាសម្តែង YoonA នៅក្នុងកម្មវិធីមួយ រូបនាងបានបង្ហាញថានាងបានព្យាយាមធ្វើប្រហែល ៩៥% នៃឈុតឆាកធ្វើម្ហូបនៅក្នុងភាពយន្តដោយខ្លួនឯងដោយនាងស៊ាំនឹងការចម្អិនអាហារបន្តិចម្តងៗ ដូច្នេះនាងអាចធ្វើដូចចុងភៅពិតៗ។ នេះដោយសារតែ YoonA បានចំណាយពេល ៣ ខែដើម្បីរៀនធ្វើម្ហូបមុនពេលនាងថតរឿងនេះ។ នៅក្នុងភាគទី៨ បន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DeiwReIu0-aX7C1giL7WSpH2bIdYLbxNGlyYT-NkRVBUMI-Q5QVIDvvm4WspkW8mYOdpu5CruO7P7gu3MsyARnIegrEZDe8LMaOhG9sQzZ60Xsinp5fWZEJJv-uzX0MlgD6MtGFPFGzZor38BwaB8bdYsQhlzzE4GKK1XzKs_BGwkD8juLeRD1S7nxxA/s2025/image_2025-09-16_14-36-03.png

គួរឱ្យដឹងថារឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រាក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ រឿងភាគល្បីនេះបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី សប្បាយៗនៅស្រុកកំណើតមិន TOXIC ឡាំប៉ានឹងលទ្ធផលការប្រកួតបវរកញ្ញា

0

បន្ទាប់ពីបញ្ចប់ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះពីភាពរីករាយនៅស្រុកកំណើតរបស់នាងដោយមិនបាន TOXIC ឡាំប៉ា នឹងលទ្ធផលក្នុងការប្រកួតឡើយ។ កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថានាងពេញចិត្តនឹងលទ្ធផលលំដាប់រងទី២របស់ខ្លួននៅក្នុងការប្រកួត Miss Universe Cambodia 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg-nzzHsVxKxAXwmMTZ-bbUm5vLCV51ic3plObP6ZK4jI71vDqoR5p1fKqDPStfTBJkT5xTgZGgtHxn-qaZHRdlLcfgwl4AIuaVGqgqpGjLR79QieF46D9wPyNFJvVcgT04srFmBdn97C1zFPITRWuIqh0yfCj2ImAOwBc2LmjUeA5d4D69YqisC19U8ra/s2048/image_2025-09-17_08-30-49.png

វាមានរយៈពេលជិត១សប្តាហ៍ហើយចាប់តាំងពីរាត្រីថ្ងៃទី ១២ កញ្ញា មកទល់នឹងថ្ងៃទី១៧ ខែកញ្ញា ដែលកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក ឆយ ក្នុងឆ្នាំទី២ និងរៀបចំការប្រកួតឆ្នាំទី១ បានរកឃើញម្ចាស់ជ័យលាភីជាបេក្ខនារី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា។ ទោះយ៉ាងណា លទ្ធផលនេះហាក់នៅតែបង្កឱ្យមានការដ្រាម៉ានៅលើបណ្តាញសង្គមមិនទាន់បញ្ចប់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlp-0O98aPMr1KcBv36X2JRfvR5fc_JYFZzpeQJ2h19yI0iO5J49ZYNh2bmWTD_3038uVzmcfEHxjSOr_NDgX5Uik9kVy1AdVJI7AhM6jzncgOPkTzXpUQ2G8sQ3wgtFq3oqPD0AHtY32JTdlOLmt_cu65AJC7v0nlxrj_wMaXFJoT7-fy3Ubaj8GPubZQ/s2048/image_2025-09-15_13-57-05.png
យ៉ាងណាមិញ ក្រឡេកមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញគឺបានបង្ហាញភាពសប្បាយចិត្ត រីករាយទោះបីជាមិនមែនជាម្ចាស់មកុដ ហើយជាប់លំដាប់រងទី២ក្នុងការប្រកួត ប៉ុន្តែរូបនាងគឺព្រមទទួលយកការពិតដោយមិន TOXIC ឡាំប៉ា នឹងលទ្ធផលឡើយ។ នៅថ្ងៃទី១៦ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូពីដំណើរកម្សាន្តនៅខេត្តព្រះសីហនុ ជាស្រុកកំណើតរបស់នាង។ តាមរយៈវីដេអូនោះ លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរាំរែកកម្សាន្តនៅលើទូកដោយគ្មានទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xqENN9Ebd-HWSbyZqyY4FbrwmtoGqNz4zvwhQzhDe2ECTx2jmUNK0Fsqr5sHSz7KPa6tXxSexxM6z4wenLxdOb0rw4p5TKXZGT8IchKVX3tqM3NR6B9NQgBa0YLsF1tKpmvTlqBnoU7EUqBXtz29oCgMm0kbY09dizcuOsLh8wLJ9OTI9F8tkaHnuqzw/s2048/image_2025-09-15_13-57-08.png

នេះបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានប្រឈមមុខនឹងការពិត មិនថាប្រកួតចាញ់ឬឈ្នះ នាងទទួលយកមិនខុសពីអ្វីដែលនាងបានចេញមកអះអាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQRF8clxs-4ED5cASdU7UOVlfXqrdCEviXV4KtOh78T1cVJO9JgC14G7QdE5sXRj5gU7mA8VGwae6Ij6DqwMK-ONUc0z34bdrworu7qL0odRhr7gdcKXcYCIC1NdeXn9dhT7ES0BROHYprhfx1pwIxUdqr4pfvbMO9COXGzenocMRQ1btg4YhNfNxlIkoj/s2048/image_2025-09-15_13-57-12.png

គូសរម្លឹកផងដែរថា នៅយប់ថ្ងៃទី១៤ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថាការទទួលស្គាល់ការពិត ជារឿងមួយដែលនាងតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានេះគ្រាន់តែជាការចាប់ផ្តើមនៃចក្រវាល ហើយនាងរីករាយនឹងការចាប់ផ្តើមមួយនេះ ព្រមទាំងមានមោទនភាព និងរីករាយបំផុតចំពោះតំណែងមួយនេះ៕

BIGBANG នឹងសម្តែងនៅមហោស្រពតន្រ្តី Coachella 2026

0

នៅថ្ងៃទី១៦ ខែកញ្ញា អ្នករៀបចំមហោស្រពតន្ត្រី និងសិល្បៈ Coachella ឆ្នាំ ២០២៦ បានប្រកាសបញ្ជីឈ្មោះសិល្បករសម្តែង។ ក្នុងនោះតារាចម្រៀង Justin Bieber , Sabrina Carpenter និង Karol G គឺជាតារាចម្រៀងធំនៅក្នុងកម្មវិធីនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ខែមេសា និងថ្ងៃទី ១៧-១៩ ខែមេសា នៅ Indio រដ្ឋ California ។ ក្រៅពីសិល្បករសំខាន់ៗទាំង ៣ អ្នកគាំទ្រ Kpop មានការរំភើបចំពោះការបង្ហាញខ្លួនរបស់ក្រុម BIGBANG នៅក្នុងកម្មវិធីនៅថ្ងៃទី ១២ និង ១៩ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSBn8oNJyB4wcPY-8tQRj8ilpbbwBLYNhHzjGrv82gGWugVOV2qLg7lEl6lBQbNNcyPDKG8YHWV0IH3oRw24RqI3ALvVsQ63f_J5yEfk5eSEtbr2v1YCsK0hhiDmqOUXw1apWTwXRRBTJ8QUl6zmn-MJmNKZZutFettnI4TfIILp3W0ysL-GQ1AGRmIOzE/s1066/image_2025-09-16_14-39-53.png

ក្នុងឆ្នាំ ២០២០ ក្រុម BIGBANG បានបញ្ជាក់ថាពួកគេនឹងចូលរួមកម្មវិធី Coachella ប៉ុន្តែកម្មវិធីនេះត្រូវបានលុបចោលនៅឆ្នាំនោះដោយសារតែ COVID-19។ បន្ទាប់ពីបាត់មុខអស់រយៈពេល ៦ឆ្នាំ BIGBANG នឹងជួបទស្សនិកជនម្តងទៀតនៅលើឆាក Coachella ក្នុងឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសោកស្តាយនោះគឺថាលើកនេះ ក្រុមរបស់ BIGBANG នឹងបាត់វត្តមាន TOP បន្ទាប់ពីតារារ៉េបប្រុសរូបនេះបានប្រកាសចាកចេញពីក្រុមនៅឆ្នាំ ២០២៣។ បច្ចុប្បន្នក្រុម BIGBANG កំពុងតែសកម្មជាមួយសមាជិក ៣ នាក់គឺ G-Dragon, Daesung និង Taeyang ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62zInaBujKd1Z-WlOqtFvZCYAf55A20mhTMOmqPdRNEOA6bYCuWryEKkOQsrutbkvFSmnG2RHhDbhHErhoN-5_TaSCIMfDFtH0ggTk_0RYuv-fMW-ur3tlfJzeu9XI_bZIMiKCeDq3NvSf9XVtS0R9KIvKqQ-EDMBfGUYw4_VaU2dijeIz5RvB6smRh90/s1667/image_2025-09-16_14-39-52.png
BIGBANG មិនបានត្រឡប់មកវិញជាផ្លូវការទេចាប់តាំងពីការចេញបទ «Still Life» ក្នុងខែមេសា ឆ្នាំ ២០២២។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ G-Dragon បានសហការជាមួយ Taeyang និង Daesung ដើម្បីសម្តែងបទចម្រៀង «Home Sweet Home» ប៉ុន្តែជាបទចម្រៀងនៅក្នុងអាល់ប៊ុមទោលរបស់ G-Dragon ។ អ្នកគាំទ្រប៉ាន់ស្មានថាការចូលរួមរបស់ BIGBANG នៅក្នុង Coachella គឺជាសញ្ញាមួយដែលក្រុមនេះទំនងជានឹងត្រឡប់មកវិញនៅឆ្នាំ ២០២៦៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_NZZBxAWa-S9zdDI3lKO_BHxs72gTaaU52CJ_9BMEdBP_oYfzi3lWJ6yUe8mXLgBVUjn6zeGh6kTyy9YIlS3Dt91AednsoDNiHi6XEVoHUOk41OgJseKV5uajonkmsYpUfqPP7OZoMz7WEcyl0HsCxx2essi_leeEp1N6e1cFm4Tf73BP_pPQLmtz18e0/s804/image_2025-09-16_14-36-37.png

ចិនបា.ញ់ទឹកលើនាវាហ្វីលីពីនដោយចោទប្រកាន់ឈ្លានពានដែនទឹក និងបុកនាវាចិនដោយចេតនា

0

សារព័ត៌មាន Reuters រាយការណ៍ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឆ្មាំសមុទ្រចិនបានបា.ញ់ទឹកលើនាវាហ្វីលីពីនជាច្រើនគ្រឿងនៅក្បែរតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់នាវាហ្វីលីពីនឈ្លានពានចូលដែនទឹករបស់ខ្លួនខុសច្បាប់ និងមានបំណងបុកនាវាចិនដោយចេតនា ។ ប៉ុន្តែហ្វីលីពីនបានច្រានចោលការចោទប្រកាន់នេះថា មិនមែនជាការពិតទេ វាជាការញុះញង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5oOWBTcV_uXDpFN4WZBMtv6TOL7nCcM72xUksVBznNUvjWUS50a-XdAz1XBMp90TrDKXXqcHbHRfBYCEvdCBh_lNFRDrafP1JXSmJALjgKIjYSEfXsRWDTEU8wZyG-RjduvTp6E_CMJutD8xbC07XB7L_SrbPYotjI8Gv2oyKw25lqXdMYDC1lu-eYOn/s1360/image_2025-09-17_10-19-31.png
ការចោទប្រកាន់របស់ចិនកើតឡើងត្រឹម១សប្តាហ៍ ក្រោយពីចិនអនុម័តផែនការបង្កើតគម្រោងអភិរក្សធម្មជាតិនៅតំបន់ផ្កាថ្ម Scarborough ។ អ្នកវិភាគផ្នែកសន្តិសុខដាស់តឿនថា ចិនអាចសាកល្បងគោលជំហររបស់ហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្កាថ្ម និងមានថ្មរាងត្រីកោណ ខណៈហ្វីលីពីនបានច្រានចោលការចោទប្រកាន់របស់ចិនថា មិនមែនជាការពិត ចិនបាញ់ទឹកលើនាវាហ្វីលីពីនជាការញុះញង់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoIiuv8DkCyaka0Mw-UtUg-efc_Bdj1xvdONIKA376Hq3D1-n87hyphenhyphenL8_VYcguk_5f7PFaNzbbS-rAoUSJfDIIypSkg79HenHzzB39GIgohz5Mds0PH5nEBl5b09foTSaV2JCgfB3isTa0WpoEHmPplvZkbDokxazgOGLYMQQrnVK_2G-fTFTxrgZ8VCpgr/s1686/image_2025-09-17_10-19-29.png
    បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រចិន គឺមាននាវាហ្វីលីពីនជាង១០គ្រឿងបានឈ្លានពានចូលដែនទឹករបស់ចិននៅតំបន់ជម្លោះ Scarborough Shoal ពីគ្រប់ទិសទី ក្នុងនោះនាវាល្បាតហ្វីលីពីន លេខ៣០១៤ ព្រងើយកន្តើយនឹងការដាស់តឿនរបស់ចិន ថែមទាំងបុកនាវាឆ្មាំសមុទ្រចិនដោយចេតនា ។ ដូច្នេះ ឆ្មាំសមុទ្រចិនក៏អនុវត្តវិធានការតាមច្បាប់ រួមមាន ៖ ដាស់តឿនដោយផ្ទាល់មាត់ កំណត់ផ្លូវនាវាហ្វីលីពីន និងប្រើប្រាស់កាំភ្លើងបាញ់ទឹកដើម្បីបណ្តេញនាវាហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyD_Pc4BXdMX9C_YzzYdnZlSjPQl-4YUqguW1R0RedZM4udBcXvUFFtMpdo_hbUMNmiXqPpb3c5rm6YZq9GhgqNfxOfaXgwDxwo1y3JGjqaMjGSbWkW66AjPmVXtsXNKbZK-P7I5kca6aSsVyBtv036kXGIFE7llUv6tFWSRka323Pnkq_SgjgazK64oP/s1024/image_2025-09-17_10-19-30.png

    Scarborough ដែលចិនហៅថា «ហួងយៀនតា» និងហ្វីលីពីនហៅថា «ប៉ាណាតាក់ឆុន» គឺជាតំបន់ជម្លោះដែលប្រទេសជាច្រើនទាមទារអធិបតេយ្យ និងសិទ្ធិនេសាទនៅសមុទ្រចិនខាងត្បូង ហើយតំបន់នេះក៏ជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់ផងដែរ ដែលមានតម្លៃពាណិជ្ជកម្មស្មើជាង៣លានលានដុល្លារក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTjyAybO3dd9Obrea3HZiHo8S8SR7mWMofatoV65T_OxPN91jDymvO9L7pCAPgBqkWCEq9IX4G889ijfFVPINEH29rN4lDpCk1IJ_ZO87fee8f9ReX-aPFBcOCPs06Ne-wEkkvvO1EXACtK5ZW0-N8gDXyY2EUjVynj3atZ3SuKX2iGiNv4hP9D5HYyiF/s1200/image_2025-09-17_10-19-31%20(2).png

    ចិនបានអះអាងកម្មសិទ្ធិស្ទើរទាំងអស់នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសជាច្រើនក៏អះអាងកម្មសិទ្ធិដូចគ្នា រួមមាន ៖ ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ។ កាលពីឆ្នាំ២០១៦ តុលាការអន្តរជាតិបានកាត់ក្តីថា ការទាមទារកម្មសិទ្ធិលើសមុទ្រចិនខាងត្បូងរបស់ចិនគ្មានមូលដ្ឋានច្បាប់ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបដិសេធនឹងការសម្រេចរបស់តុលាការ ៕