Home ព័ត៌មានអន្តរជាតិ ហេតុអ្វីរោងភាពយន្តភាគច្រើននៅទូទាំងពិភពលោក ប្រើប្រាស់កៅអី «ពណ៌ក្រហម»?

ហេតុអ្វីរោងភាពយន្តភាគច្រើននៅទូទាំងពិភពលោក ប្រើប្រាស់កៅអី «ពណ៌ក្រហម»?

107
0

តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីរោងភាពយន្តស្ទើរតែទូទាំងពិភពលោក ប្រើប្រាស់កៅអី និងវាំងនន «ពណ៌ក្រហម» ដូចៗគ្នាទៅវិញ? ហេតុអ្វីមិនប្រើពណ៌ខៀវដែលមើលទៅត្រជាក់ភ្នែក ឬពណ៌ខ្មៅងាយស្រួលលាក់បាំងស្នាមប្រឡាក់? អាថ៌កំបាំងនៅពីក្រោយពណ៌ដ៏ឆើតឆាយមួយនេះ មិនមែនជាការចៃដន្យ ឬដើម្បីភាពស្រស់ស្អាត ឬម្ចាស់រោងភាពយន្តចូលចិត្តទេ ប៉ុន្តែវាជាការទាក់ទាញបែបវិទ្យាសាស្ត្រដ៏ឆ្លាតវៃដើម្បីបោ.កបញ្ឆោតភ្នែករបស់អ្នកទស្សនាឱ្យលិចលង់ទៅក្នុងខ្សែភាពយន្តទាំងស្រុងដោយមិនដឹងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx383WUL3aTYtYfUGHowFO7XVFYVfteAsAlew_VdyR6oiZP9rJNt4CcKf6ywB9DJOEONZP_e7rqStDqfWttg_s2gmuHiRcNLHGda4AO5o7jFHqgaTWGnjFH4PBDuai4FlaWdhhvV2Nkhh19p0oSFqGECf1Gun6AG6OiwOl8NK0PUW6Y_Irres-KqgjW6s/s1280/photo_2026-07-03_15-14-21.jpg
ការបានឃើញកៅអីពណ៌ក្រហមក្នុងរោងភាពយន្ត អាចដាស់អារម្មណ៍អ្នកទស្សនាឱ្យរំភើបញាប់ញ័រមុនពេលសាច់រឿងចាប់ផ្តើម ឬឆក់យកខ្សែភ្នែកអ្នកទស្សនាឱ្យផ្តោតទៅលើរោងភាពយន្តភ្លាមៗ ចង់អង្គុយជាមួយបរិយាកាសកក់ក្តៅ។ តាមផ្នែកវិទ្យាសាស្ត្រ ពណ៌ក្រហម គឺជាពណ៌ដែលបាត់ស្រមោល (មើលមិនឃើញ) នៅពេលបាត់ពន្លឺ គឺពេលភ្លើងក្នុងរោងភាពយន្តបិទ កៅអីពណ៌ក្រហម នឹងបាត់ទៅក្នុងភាពងងឹតយ៉ាងលឿន ដែលជួយឱ្យភ្នែកអ្នកទស្សនាផ្តោតលើអេក្រង់បានល្អ មិនរំខានភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtsPWcvOfeNNgEjLJVRL5R_ylUIQosmVUl6ecDKFkHWor6o2Y0VK8jewcDmeb5W6CvawpYbs8K8BtW3ggG4GzV83Tm4YGqiCQuFBFrWbgnYkanuLcG8kivGSAXt-esvUtkQNTFO7kLXuFWoWZVzbR52jc9FP4M32tK_inLXV4Z7Hs7PzsB9KSkiochJ2Y/s1280/photo_2026-07-03_15-14-18%20(2).jpg

ខាងក្រោមនេះ គឺជាអាថ៌កំបាំងពិតនៅពីក្រោយកៅអីពណ៌ក្រហម៖

១-ឥទ្ធិពលពីល្ខោនអូប៉េរ៉ា អ៊ីតាលី (Italian Opera)៖ កាលពីសតវត្សរ៍ទី១៩ ប្រទេសអ៊ីតាលីបាននាំមុខគេលើវិស័យសិល្បៈល្ខោនអូប៉េរ៉ា ដោយបានប្រើប្រាស់ក្រណាត់ពណ៌ក្រហម និងពណ៌មាស សម្រាប់តុបតែងរោងល្ខោនដើម្បីបង្ហាញពីភាពប្រណីត ឆើតឆាយ។ នៅពេលរោងភាពយន្តសម័យទំនើបចាប់ផ្តើមបង្កើតឡើង គេក៏យកគំរូតាមរោងល្ខោនបុរាណអ៊ីតាលី ដើម្បីផ្តល់ភាពអស្ចារ្យដល់អ្នកទស្សនា រហូតមកដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-3Wekk2AEkgHsW6kfdUGHxJG_-Dq3znaVkcIORdtQu4Nb31nbFRbP7pgGTZXw3ImHAllngv24QgMYe4oXlw_tOeBkBHV1WTEBeXU34s2OP8LSyZex1Ovvg0XnvWoiPKsFbP8fIJtVCN4zt0QPfz6vhzj40rFRAO6TMuSQhnytQ5DnMeH80t4rtfIqeFY/s1068/photo_2026-07-03_15-14-18.jpg
២-អាថ៌កំបាំងវិទ្យាសាស្ត្រ៖ ភ្នែករបស់មនុស្សពិបាកមើលឃើញពណ៌ក្រហម នៅពេលពន្លឺចាប់ផ្តើមងងឹត។ ដូច្នេះ ពេលបិទភ្លើងក្នុងរោងភាពយន្ត កៅអីពណ៌ក្រហមនឹងរលាយបាត់ក្នុងភាពងងឹតយ៉ាងលឿនបំផុត បើធៀបនឹងពណ៌ខៀវ ឬបៃតង។ វាជួយឱ្យភ្នែករបស់អ្នកទស្សនា ចាប់យកតែពន្លឺលើផ្ទាំងក្រណាត់ភាពយន្តបាន ១០០% ដោយគ្មានការរំខានពីពណ៌នៅជុំវិញខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9vSLQUalhut1iw7yagJGymWhyIzbtCsbBEjiLpHGWkZqq3Ix_chtsLnv313NTvsZmsZP_g7o8Up8Y8FNKUf6LmhhY8YM0e6WNVh1xOkL9-_v_1MVut8O4x3ImGl06sx8y7lqiD152robsRDw1pPanWcuufz8F3xcPaJQ_B3U6sfLUcj3ZA5AYk7LXZEI/s1280/photo_2026-07-03_15-14-19.jpg
៣-ជំរុញអារម្មណ៍ញាប់ញ័រ៖ ពណ៌ក្រហម បានជំរុញឱ្យប្រព័ន្ធប្រសាទ និងបេះដូងដើរញាប់ជាងមុនដោយមិនដឹងខ្លួន។ វារំញោចអារម្មណ៍អ្នកទស្សនាឱ្យរំភើប និងចង់ទស្សនាសាច់រឿងតាំងពីជំហានដំបូងដែលពួកគេបានចូលមកដល់រោងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherVQLqNIkQf8YcG6B5wiQWxHRohmzkksIWgyrJCz5-j33llYjRpNyzM5We4tLBGatz6j5VOedxN2B3VirEPTpTjhcsT5aqVadk2OmXiu4XJUBc6L8CN_A-J8B4-in4uA0yALBA3Syc4cVn8ZvlZyQRlSSBG0p3VvT29CixR4H2g5h4V0O4ON_fvqC3o/s750/photo_2026-07-03_15-14-20.jpg

៤-បិទបាំងភាពកខ្វក់៖ ក្នុងរោងភាពយន្តពោរពេញដោយស្នាមប្រឡាក់ កំទេចកំទីគ្រាប់ពោត ភេសជ្ជៈហៀរ ទើបគេជ្រើសយកកៅអីពណ៌ក្រហម ឬក្រហមចាស់ ដើម្បីបិទបាំងភាពកខ្វក់ជួយឱ្យរោងភាពយន្តនៅស្អាតជានិច្ច ថែមទាំងងាយស្រួលសម្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQp3_GONbCgFoiqnzVWxaaeaUwMc56deeueEFlczzcExa3llnbwG93id8H6gvdMASO9SiO8BFE50OuZUyKJSbwXhi4QTLQs5HZTKJgazpTCp9oZWW1XZKZpF2Ltp3PxcFAr8eSihH5u8CepTfSLF8UGUQR8zSN0TAUlKrgLDac8YYOMOlgCOx_zuMln-I/s570/photo_2026-07-03_15-14-21%20(2).jpg

បើទោះជាបច្ចុប្បន្ននេះ រោងភាពយន្តមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរពណ៌កៅអី ទៅជាពណ៌ខ្មៅ ប្រផេះ ឬខៀវចាស់ក៏ដោយ ក៏រោងភាពយន្តភាគច្រើននៅតែពេញនិយមពណ៌ក្រហមដដែល ពីព្រោះវាជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រមហោស្រពសម័យមុន និងការមើលឃើញ ដែលជួយឱ្យការទស្សនាទទួលបានភាពរីករាយ៕