Home Blog Page 293

សម្ដេចតេជោបញ្ជាក់ថា គ្រួសារត្រកូល«សុីណាវ៉ាត់» ពុំមានទ្រព្យសម្បត្តិ ឬការរកសុីនៅកម្ពុជាឡើយ

0

ភ្នំពេញ៖ ដោយឃើញមានសារព័ត៌មានចុះផ្សាយថា លោកថាក់សុីនមានទ្រព្យសម្បត្តិ និងមុខជំនួញរកសុីនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាកំពុងត្រៀមក្នុងការបង្កកទ្រព្យសម្បត្តិទាំងអស់នោះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយលោកថាក់សុីនពុំមានទ្រព្យសម្បត្តិអ្វីនៅកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjatDyEpkaPiJS6wCNK4tnQZhxoK0U1L9JkLmL0UkL8Vyf3tGCkFk71HJM0LcD3uCE2DAsJqYXY9HJMFevgzcyTh1OCBoVJmVIMec8f3FROh5xvASJPR1Q4xmvok4tgTp1yXaasHLmI7jdJkU3svBb4K1-f_W6Jv007640WibcpsMF95Kq8T89mnXKCqLI6/s1080/image_2025-09-16_11-51-16.png
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅលើទំព័រហ្វេសប៊ុកបានធ្វើបង្ហោះសំណេរយ៉ាងដូច្នេះថា៖ លោកទើបបានឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្ដេចបានមានប្រសាសន៍បន្តថា៖ បើទោះលោកនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏លោកត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4L8uZrVZfTZa0ZX3Uk99ZQBpG1RIjJWOUex6LXs9Ec4RZoLP9QCEqN750mPpd2x5_laBNrM4MErygFFzvuqIvc3lUK6TFMAuv-_4vKv6p7oDrb431JH2hoDTZPmsbwWIuIm62aU0R38FM1CwfsCXjSTYyOQEnY0JB5fzLIUFfMUQtyk4L9TDlKT0x6XMX/s960/image_2025-09-16_11-51-17.png

បន្ថែមពីនោះ សម្ដេចតេជោបានគូសបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ សុីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកសុីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ សុីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ សុីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។
ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ សុីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_SlQjVNa5W7mFr288E4d5FBJNHPWpUFBHIXJ9E0rMgMzbcNViHuHWughghqbwYuxpNzs5cJxkEKDzh935rMunbpsytHPNd7PG3IS0OYER5gj805pc9wEgh5vAPMBdYlTXnnP6pKWRjD1yyTGAI1llqkNj5fHQ3lyg_3HHjEifZi7JBRGIEOtuXcIlsxTx/s1280/photo_2025-09-16_08-42-07.jpg

ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា៖ ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ ប្រឌិតរឿងខុសការពិត។ តែប្រសិនបើរឿងនេះចេញពីប្រទេសថៃ នោះត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgznGTO3CcTfWi7RJoWleoOBEf0A4hGi4xCH6xhQdcxb9HqhCL0bXwSDVrado9FT1fXMTja7_4ygMpeTu3tWY4OEAseRFIRzb4INjuIX1EsQeuedHaUklvFHGcWI30s2-eMmHo0_Hsg_LoRSfJwWuftbtiMKvdlkndGH4E77aQq2y0F1Ha6qFk-2bsdrv2n/s770/photo_2025-09-16_08-42-07%20(2).jpg

គួរជម្រាបថា ការចេញមកបញ្ជាក់របស់សម្ដេចតេជោដូចខាងលើនេះ គឺបន្ទាប់ពីមានការចេញផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់បានសរសេថា «លោកថាក់សុីន មានរបរជំនួញនិងមានទ្រព្យសម្បត្តិនៅកម្ពុជា» ។ ការផ្សព្វផ្សាយបំភ្លៃការពិតនេះ បានជំរុញឲ្យវាក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ការវែកញែកទាំងនៅថៃ និងកម្ពុជា៕

នាយករដ្ឋមន្ត្រីថៃ ៖ «ព្រំដែននឹងបើកឡើងវិញលុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃ»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មថៃដើម្បីរួមគ្នាស្វែងរកមធ្យោបាយស្តារសេដ្ឋកិច្ច ហើយលោកបានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់ដែលត្រូវអនុវត្ត គឺដោះស្រាយបញ្ហារយៈពេលសេដ្ឋកិច្ចរយៈពេលខ្លី និងធ្វើផែនការយូរអង្វែងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចថ្ងៃអនាគត រីឯព្រំដែន គឺលោកនឹងពុំប្រញាប់បើកទេ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃជាមុន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Spring News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTJlr-36On8SM-ZKtDpqMqpatPT0ALgk8ahXeInwAW3tm53yNAD-cstFWhPlRDaoh7uNos1K0NOfmcpL_qPVNaOxqluwi1HA7kV8xX-FZvXLaLbsMeywIXL8MblT229CZSPnl9YEc7bN0MNxDe-A-oYDYZ4F2bwi53x1llEScW1II5fu2zAwdnpWiRw1GW/s1486/image_2025-09-16_10-05-36%20(2).png

លោក អនុថីន នាយករដ្ឋមន្ត្រីថៃនិយាយថា បើទោះជាលោកពុំទាន់បំពេញតួនាទីជាផ្លូវការក្តី ប៉ុន្តែរដ្ឋាភិបាលថ្មីបានប្រឹងប្រែងបំពេញការងារគ្រប់ពេលវេលា ហើយលោករួមគ្នារៀបចំសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដាក់ទៅសភា ។ លោកផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចរយៈពេលខ្លី និងធ្វើផែនការយូរអង្វែងសម្រាប់ស្ថិរភាពសេដ្ឋកិច្ចនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhekOGxYpOcvv4vfNqG9h2I9KaFxvdGNXrnHdsPlA1VMb4PyJ1unSCKPEAnaqYaUctYhoJhYoP58OdcRnWe6Vg4vnF6X-eaTWTXmjf9AUxMepAIJTuyCnxD73zlM7zxfXK7n9enIM9EkcrYnlxD5F9IdozJFHVWUlKaq2jZgG_6rSq00jl2bt0x09MtHQpS/s830/image_2025-09-16_10-05-36.png
ចំណែកបញ្ហាបន្ទាន់ដែលរដ្ឋាភិបាលថៃផ្តល់ភាពសំខាន់ គឺជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលថៃនឹងផ្តោតលើការរក្សាអធិបតេយ្យរបស់ខ្លួន ។ ថៃនឹងពុំបើកព្រំដែនជាមួយកម្ពុជាទេ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃជាមុន ហើយលោកនឹងប្រើប្រាស់គ្រប់យន្តការដែលមាន ទាំងប្រើប្រាស់កងទ័ព ការទូត និងចរចាជាមួយកម្ពុជា ដើម្បីរកដំណោះស្រាយឱ្យបានឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-0rdS4NRjnKrkEVUumfbEibVDn3tjTUnXZvBnddBt8CsO3C3VZhUO39WUBy1eEmAMkAz6VPimdaLQbck7HOnOM11PCOImNJVP9yPcErPJL4DwvDkc3wqd5PMYVlDj8s0RCaLdbh0BDwMh2jVVFTsZ8xzWBEm0Om3p-IC_SUwQEJd8TGdD7t0hRMRqYc5/s1024/image_2025-09-16_10-05-37.png

នាយករដ្ឋមន្ត្រីថៃក៏បានប្រកាសពីគោលជំហររបស់ខ្លួនផងដែរ គឺលោកនឹងការពារផលប្រយោជន៍ជាតិជាធំ លោកពុំព្រមចាញ់ប្រៀបកម្ពុជា ពុំព្រមឱ្យថៃបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ និងមិនបណ្តោយឱ្យពលរដ្ឋថៃមានគ្រោះថ្នាក់ដាច់ខាត ។ លោកថា ការបើកព្រំដែនកម្ពុជា-ថៃ ត្រូវតែមានការពិភាក្សាគ្នាជាច្រើនទៀត និងទទួលការឯកភាពពីប្រទេសទាំងពីរដើម្បីសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sk6Aam6Ye67FsuZ0FNtfaKKgds2E5YXQEDaR11UDQJ8TYbVidTwLxyhPPiGu3UMB9lpKDGK2IaTCxr2cHBKNm5NAfqe1Pb81SHmSJ64IwEU_r-CzSJj_90Nyjm7ITP9-evLaBlSLrFi8xqtuXfJSySgIWVUgSJK2XsPC7_r-nYgLEl_XpqDQBKJ2Pb1J/s1300/image_2025-09-16_10-05-37%20(2).png

កន្លងមក លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ថា ថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនដើម្បីសម្រួលការដឹកទំនិញតាមសំណូមពររបស់ជប៉ុន ពីព្រោះការបិទព្រំដែនធ្វើឱ្យក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ខ្លាំង ។ ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមកុំឱ្យរដ្ឋាភិបាលបើកព្រំដែន ពីព្រោះខ្លាចចាញ់ប្រៀបសេដ្ឋកិច្ចកម្ពុជា ម្យ៉ាងទៀត ថៃពុំទាន់បានដណ្តើមអ្វីដែលខ្លួនចង់ទេ រហូតពលរដ្ឋថៃប្រកាសបណ្តេញលោក អនុថីន ឆាន់វីរៈគូន ឱ្យចុះចេញពីតំណែងបើហ៊ានបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLEbYRBTY2J9a921iDyiWFyOCZn9fwz5e0sjWqX1o9hJo51b4MHbCOe15fH8zj_q-AUNhhya7aT_GJTnXR1a5Z5Z_xs7v03WbUxTPNPJi46KKuOsz2GLF-X3j5l6rurshlKf1mv6dUtzP8e-I2Ymmu5rywTibAG9GX97ayhapgQzQ-ZcN_raIY7knXmbY/s960/image_2025-09-16_10-05-38.png

កាលពីថ្ងៃទី១២ ខែកញ្ញា ក្រសួងការបរទេសថៃក៏បានប្រកាសពីគោលជំហរពុំបើកព្រំដែនជាមួយកម្ពុជាដែរ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌ ចំនួន៣ចំណុច រួមមាន ៖ ដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ ការប្រកាសបិទព្រំដែនជាឯកតោភាគីបន្តទៀតរបស់ថៃ គឺក្រោយពីពលរដ្ឋប្រឆាំងនឹងការបើកព្រំដែនក្នុងបណ្តាញសង្គម និងស្តីបន្ទោសមន្ត្រីស្ថានទូតជប៉ុនថា ចូលមកជ្រៀតជ្រែកជម្លោះរវាងកម្ពុជា-ថៃ ៕

ខាត់ វៃហាំង ផ្តល់កម្លាំងចិត្តដល់ កុយ អេនណា និងធ្វើដំណើរថ្មើរជើងជាមួយគ្នា

0

ទង្វើរបស់ កុយ អេនណា បានធ្វើឱ្យមនុស្សជាច្រើនស្ងប់ស្ញែងយ៉ាងខ្លាំងក្នុងនោះក៏មានជនបរទេសពោលសរសើរពីសកម្មភាពរបស់នាងដូចគ្នាក្នុងដំណើរថ្មើរជើងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ តារាសម្តែង ខាត់ វៃហាំង បានជួយនឹង អេនណា ព្រមទាំងបានចូលរួមលើកទឹកចិត្តនិងធ្វើដំណើរជាមួយនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72tKQf5-UQIkGsapYIsBLFD9ryPTqjWJnNYKyX652X0-xxoESrS5gZ7SXvNI6DgWxvURS81RhxesRCMr3o1PkHkKbbE4UzceZkUYr62-RrUmrKysHhD2GKJKtd7maARSeArKWym6W6wwx8oq38DGn-vMJAd2tZa0iiSxjR0FeCNcZ7OA9zQW5UsZJ0RO6/s2048/image_2025-09-15_15-12-32.png
នៅថ្ងៃទី១៤ ខែកញ្ញា កុយ អេនណា បានបង្ហោះវីដេអូដូចសព្វមួយដងអំពីសកម្មភាពដំណើរថ្មើរជើងរបស់នាងដើម្បីជម្រាបជូនទស្សនិកជននាងធ្វើដំណើរមកដល់កន្លែងណាហើយ។ អ្វីដែលខុសប្លែកលើកនេះគឺមានវត្តមានរបស់តារាសម្តែង ខាត់ វៃហាំង។ នៅក្នុងវីដេអូខ្លី អេន ណា បង្ហាញថានាងបានជួបជាមួយនឹង ខាត់ វៃហាំង ដោយលោកបានមកចូលរួមគាំទ្រ ឱ្យកម្លាំងចិត្ត ជាពិសេសគឺចូលរួមដើរជាមួយនឹងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwoHvhQea_y2zPObh3biuwSE8Ee0F5PAOIx3W8NsZB8JF2wINE1dKsQ0gPo53OxG0oEo239ULXoEcE6b0QLsWmlPDPbMHuZzuaiDnqdEs8niwc_Qh0DoxVsh3XvlcVuXM7lZPMyI4z6_IbKHxKSv_jgzP48GqKfZ2w8JaSMhV-vpnimVVGBk3u_I8Eh-GW/s2048/image_2025-09-15_15-12-34.png
តាមរយៈវីដេអូដែលចែករំលែកតារាសម្តែង ខាត់ វៃហាំង បានជួយកាន់ថង់សម្រាប់ដាក់ថវិកាដែលពលរដ្ឋចូលរួមបរិច្ចាគនៅតាមតំបន់ភូមិឃុំដែលអ្នកទាំងពីរបានធ្វើដំណើរឆ្លងកាត់។ អ្នកទាំងពីរក៏ភ្លក់លៀសហាលតាមផ្លូវជាមួយគ្នាផងដែរ។ ទោះយ៉ាងណា តារាសម្តែង ខាត់ វៃហាំង មិនបានរួមដំណើរថ្មើរជើងជាមួយនឹង កុយ អេនណា រហូតដល់ខេត្តសៀមរាបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4aTM-NhYwN7yMyBxhH-u0lnWrTJyJdYDyuSEOFd2YntH8uofeiIhP2NKzeqln20nX-F5WF3oXiSSIMAluDI4_HeZrvxg71jko_b8qSZeN946KguhZ-Z_vtyASFNA9Oxqc_aNJgGceGi6gEl2TDfd9hwNiLIpgHUkM0-ZLlJLnjqj_AoAgDnwIXeYdns7/s2048/image_2025-09-15_15-06-55.png

គួរឱ្យដឹងថា មកទល់ថ្ងៃទី១៥ ខែកញ្ញា វាមានរយៈពេល១២ថ្ងៃហើយដែល អេនណា បានធ្វើដំណើរ ថ្មើរជើងពីភ្នំពេញទៅសៀមរាប ខណៈពេលនេះនាងបានមកដល់ខេត្តកំពង់ធំហើយ។ ដ្បិតធ្វើដំណើរថ្មើរជើងតែម្នាក់ឯងក្តីប៉ុន្តែ កុយ អេនណា មិនឯកានោះទេព្រោះមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរង់ចាំនាងតាមផ្លូវជាហូរហែជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពោរពេញដោយអត្ថន័យក្នុងនាមជាប្រទេសតូចតែមានបេះដូងធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ7psnLBWcnjWw4kGrLLJnktUn39hb3xSuD2ullrQ_l_XrxKJpRn_tgbqubMg2Sd-_zy7SZdGR30aKhMpr3evkOt-IkFBUzis4ZUmu3Arrr9wa896UjgzkoK1i7amBhfQygc4w5_xoxCvi8rEi-F982dEuYr3C5fAgz98MTk9G39UUKGyM_eX1H5XFhFUm/s2048/image_2025-09-15_15-06-57.png
សកម្មភាពរបស់ កុយ អេនណា ដែលបានលះបង់សម្រស់ កម្លាំងកាយចិត្ត ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងជនពិការ រួមទាំងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាគឺពិតជាស្តែងពីទឹកចិត្តនាងខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51VmHVpDkGvp0ly-nAth01YxKT1BOr4z2tpGb0QAZF7F4mAdgdmeY6a0TuWIDVTKAO1npAdaSf3objoFjtNLJoBDK9HPbjLeb0Ge-IcGDHO-W_vY1KWXqolyAppxVXbFbFVfD28K-caXoZYCcPYTd7zcQwd35AbfJlIiVNmwnNV1ltpLvU-WYT2fb3Jsh/s2048/image_2025-09-15_15-12-35.png

ចាប់តាំងពីថ្ងៃចាប់ផ្តើមមកទល់ពេលនេះ កុយ អេនណា បានជួយនឹងអ្នកសិល្បៈមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ហើយបានផ្តល់កម្លាំងចិត្តនិងថវិកាមានដូចជា រ៉េត ស៊ូហ្សាណា តារាកំប្លែងពាក់មី ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពូឈីវ ទឹម រដ្ឋា ឯម រៀម ព្រមទាំងអ្នកមួយចំនួនទៀត៕

ចិន និងថៃ នឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅចុងខែនេះ

0

ប្រទេសចិន និង ថៃ គ្រោងនឹងធ្វើសមយុទ្ធរួមគ្នានៅចុងខែកញ្ញានេះ ដោយថៃនឹងធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិចិន។

សមយុទ្ធនេះ មានឈ្មោះថា”Falcon Strike-2025″ ជាការហ្វឹកហាត់រួមគ្នានេះពង្រឹងជំនាញបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម។

ចិន និងថៃ បានធ្វើសមយុទ្ធនេះ៤ឆ្នាំជាប់ៗគ្នាហើយ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ប្រទេសចិន នឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ រួមមានយន្តហោះចម្បាំង និងកងកម្លាំងការពារដែនអាកាសជាច្រើនមកចូលរួម។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធកាលពីឆ្នាំមុន កងទ័ពរំដោះប្រជាជនចិនបានដាក់ពង្រាយយន្តហោះចម្បាំង J-10C ខណៈថៃបានបញ្ចេញយន្តហោះ JAS-39 Gripen៕

 

 

រឿងភាគរបស់ YoonA និង Lee Chaemin បំបែកកំណត់ត្រាវាយតម្លៃក្នុងឆ្នាំ ២០២៥

0

យោងតាម Nielsen Korea រឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7RvT0zmTzb-08Ii9HtQofxrHFtjN0bBRVD2jtT5I3yazH2PRkkNu6LjIWeuBVJUJMrIEcoA7ak2kET-WiHow7H6uEd7n9h3ywSI8UGrcE8K4XPvvsBV6VmwJ7O7wnDvKIJEQWxSvSt4GMUAAwso1s2_jgcSkfpugLFJwy7XM9DQLB7jaL-klZsX9CuNgC/s2025/image_2025-09-15_09-18-27.png

សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រា «Buried Hearts» ដែលសម្តែងដោយ Park Hyun Sik ក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ ក្នុងពេលជាមួយគ្នានេះ «Bon Appétit, Your Majesty» បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9uEaeqc0IN11HHSwHKUUuSArajtpE-jEnRO9J0_a5WCusdmdJkyvib5CVi7HczCu6rePGNlAJdOLwtnoNjooEGQu2yEG5QO4XtYXwpRZkR9lEedjyNru4yMBk7fwQPFpNjnzVKHAcaE4W2CvY_7K2PlvPsIBkH1gof924ejjngQOu-q0dmIveECkXNCUF/s660/image_2025-09-15_09-18-35.png
ភាគទី៨ ទាំងមូលវិលជុំវិញការប្រកួតធ្វើម្ហូបរវាងមេចុងភៅរាជវង្សរបស់ Joseon ដឹកនាំដោយ Ji Young សម្តែងដោយ YoonA និងមេចុងភៅរាជវង្សនៃគណៈប្រតិភូបេសកជននៃរាជវង្ស Ming ដែលដឹកនាំដោយ Tang Bai Long សម្តែងដោយJo Jae Yoon ។ លទ្ធផលនៃការប្រកួតប្រជែងនឹងកំណត់ចំនួនសួយសារអាករដែល Joseon នឹងផ្តល់ដល់រាជវង្ស Ming ។ តាមក្បួនមេចុងភៅនៃប្រទេសទាំងពីរប្រកួតជា៣ជុំ គឺជុំទី១ ចម្អិនសាច់ដែលមិនធ្លាប់ឃើញពីមុន ជុំទី២ ភាគីម្ខាងៗត្រូវចម្អិនម្ហូបពីប្រទេសផ្សេង ជុំទី៣ ចម្អិនស៊ុបជាមួយយិនស៊ិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kT1EydlIcD9Grk2sMa1kDQNV-luVumxNq2qnRsIWGgOF9Z4TTPLuOxQGgN6xu8wZdVxEr1JOVdAuJoAWwzDiVUDDwZVxd-J5vskaX9qIe3moiaCSWLlqfBSTCjxNeegy0u5whbNlILatdUQml7n_xVMdX3Z-Yvbaviy8U6Yxc_GP7ag19nph_7k9r7HX/s2025/image_2025-09-15_09-18-26.png

ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់ Ji Young ជួបប្រទះនឹងការលំបាកជាច្រើនដោយសារតែការរារាំងកងកម្លាំងដែលរៀបចំការបះបោរដោយមានបំណងចង់ឱ្យ Joseon ចាញ់។ ភាគទី៨ បានបញ្ចប់ភ្លាមៗ មុនពេលដែលពិន្ទុរបស់ក្រុមទាំងពីរត្រូវបានប្រកាស ធ្វើឱ្យអ្នកទស្សនាកាន់តែអន្ទះសារសម្រាប់ភាគបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgl2bi2y8E8jtAvbe9KpLBp6X1cfoRSoiGMtOmb6EuBQZ8KHgbeYpJRivC3TK67kenOPMVp0MEB4-6g7OiYLq2T8k-8xZw2az1avcML4m7ANP2EAYofgMtfuSFWY3IAFbAEoePX7sI4O6OOenvneatPXMMr72oBi0Kh1-86lPG46xRPxo68BEvDme0c-3/s1024/image_2025-09-15_09-18-36%20(2).png

ភ្លាមៗបន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី អះអាងថាពេញចិត្តចំពោះលទ្ធផលលំដាប់រងទី២នៃបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥

0

ដ្បិតតែការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ចប់និងរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែវិស័យនេះនៅតែមានរឿងដ្រាម៉ានៅលើបណ្តាញសង្គម។ ក្នុងនោះអ្នកលេងបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់មកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនពេញចិត្តលទ្ធផលនៅពេលនាងឈរថតសុខៗស្រាប់តែរត់ទៅណាមិនដឹង ខណៈពេលថតរូបផ្លូវការក៏គ្មានវត្តមាននាងទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjufcpfgKEK9aUJvHN-bDj3NnLyg-ZN2Yu2kIk6YU7c90QAceBmkCTOM_LmRRerw1m14ktoZbii2670P8DQAjSYal61id2podPHiH7KyRX1nrs7rBQrUBpQxrSuZtUGR6yW5DUgbpdx20XReGVgS9VCNIt6sv_AmLLgYSo4ClbybMG1nRhftXG3HtjSyqyo/s2048/image_2025-09-15_13-57-05.png
    មានការវែកញែកច្រើនពីអ្នកលេងបណ្តាញសង្គម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអះអាងថានាងទទួលស្គាល់ការពិតអំពីលទ្ធផលនៃការជាប់លំដាប់រងទី២នៃការប្រកួតនេះ ខណៈពេលបញ្ចប់ការប្រកួតនាងក៏បានបង្ហោះអបអរទៅកាន់ ហ្វីយ៉ាតា ជាម្ចាស់មកុដផងដែរ។ លើសពីនេះតាមការចែករំលែករបស់អ្នកគាំទ្រកាលដែល ពេជ្រ វត្តីប្រញាប់ប្រញាល់នោះគឺនាងចង់ទៅបន្ទប់ទឹកប៉ុណ្ណោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgShIAdsfvyVflefz1uTNfX4rNZbX_7H3eayYtvhXIfmZU_sKCz1ymyh-5_aY84yJLtiqqoGQdD6lZfcLEqE5IPd06pbAZJW4j9kzbrpWRJLKgsMDfYBWnLH7k1YihOG-yKRY06x5t0FnT4bmFGiB9dsddcLKUyt8qVoHsd8Cm7VYPyT_GLVhnBIvrF4-IY/s2048/image_2025-09-15_13-57-06.png
    នៅយប់ថ្ងៃទី១៤ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះថា «ការទទួលស្គាល់ការពិត ជារឿងមួយដែលនាងខ្ញុំតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃចក្កវាឡ ហើយនាងខ្ញុំរីករាយនឹងចំណាប់ផ្តើមមួយនេះ..»។ លំដាប់រងទី២បានបង្ហាញថានាងនៅតែមានមោទនភាព និងរីករាយបំផុតចំពោះតំណែងមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw5f3QOydbtO24gxZGsZfNwoSN2p5f7n3dQ-iPPdh5EPMXw2gFIl-OkxhTFJldOmmsTBHq69egFyWh148g0iVpFanBXVB2sLX9_5GWOfslm9WjPmCUTHAVBDYBSmnjwPKyGjc-RMvyxSoHTK5Rm78Mx1S9Oy58zebRm8u_dFjhcCTcf12Ges9qU1yYiAoC/s2048/image_2025-09-15_13-57-12.png

    ជាមួយនឹងការលើកឡើងនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែឈរពីក្រោយខ្នងនាងខ្ញុំនិងជាកម្លាំងចិត្តយ៉ាងរឹងមាំដល់នាង និងបានអរគុណដល់មនុស្សជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភឈុត ជាងផាត់មុខ ធ្វើសក់ និងផ្នែកផ្សេងទៀតក្នុងដំណើរប្រកួតមួយនេះរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQbyrXoDz120zR_0nOS1fPMK2tLpfSMaH2VeML43xiqvVUJnhuvqKJx2Y5OriW2Wxtd44vQUlpFnVKxxi4tr82p_urSy9N9y1JlaKh5NORunxBD0SrwVSrLNp4maci-Jgz7l39TZo7goKArLQK_yrbQAdQwQ-Mk4x6GG1ej-5GgiqgflKNHJb5p_KgmMe/s2048/image_2025-09-15_13-57-14.png

    គួរឱ្យដឹងថា អំឡុងពេលសម្ភាសន៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយសំណួររបស់គណៈកម្មការថាបើសិនជាមិនមែនជានាងជាអ្នកគ្រងមកុដ អ្នកដែលនាងញគិតថាស័ក្តិសមនឹងទទួលបានមកុដនោះគឺ ហ្វីយ៉ាតា ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-ogBeALeWsA-w1dkJvFMbFuhJzFsOQ8MB6UVx5DXYR_aVEwr20znumN9ORfhIxpBna-Nff-Vz2xrqonkKyMjHTcpm9guDZADlRm5L89y_wwOZ9DqrVKINkgnmMUmZsKRiUL5ZhnatcV5NaMAEARVuUpJGm1I86QPcCo-1-AyS0g3863BHzRDK9k5Gpbh/s1290/image_2025-09-15_13-57-15.png
    ទន្ទឹមនឹងអះអាងច្បាស់ៗថានាងព្រមទទួលស្គាល់ការពិតមានមោទនភាពចំពោះតំណែងលំដាប់រងទី២នៃការប្រកួត Miss Universe Cambodia 2025 តាមរយៈការ Live ជាមួយទស្សនិកជនកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថានាងប្រហែលជាសុំលាលែងតំណែងនេះប៉ុន្តែមិនច្បាស់នោះទេ រង់ចាំការប្រកាសផ្លូវការពីស្ថាប័នសិន៕

Tesla រងពាក្យបណ្តឹងក្រោយពីជួលបុគ្គលិកបរទេសធ្វើការច្រើនជាងជួលពលរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា តុលាការនៅទីក្រុងសាន់ហ្វ្រាំនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានទទួលពាក្យបណ្តឹងពីពលរដ្ឋអាមេរិក២នាក់ ប្តឹង Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញដែលមានលោក Elon Musk ជាស្ថាបនិក ពីបទជួលបុគ្គលិកបរទេសធ្វើការច្រើនជាងជួលពលរដ្ឋអាមេរិក ។ ក្នុងពាក្យបណ្តឹង គឺ Tesla បានជួលបុគ្គលិកបរទេសកាន់ទិដ្ឋាការប្រភេទ H-1B ដើម្បីចំណាយប្រាក់ឈ្នួលឱ្យបុគ្គលិកបរទេសក្នុងអត្រាទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFi1EfEYQx_nJLN0PX6tbQXr9lhvz0CSpJqY5dXixej8QNhTRZxMaJ_eSxhyphenhyphen1kPsgscDRjdwNo0ae0YfMAMJ0tYlgDmt8HyRCFe2bCHQbqe-oDntUpUmt0fiq8zPbgQWn-8-03CJzwzTBj8wR8Xqzt-E_AhkAC8GmoViK3tNULw9rg9VfkN0dS52mPbLqz/s1344/image_2025-09-16_08-27-10.png

ទិដ្ឋាការប្រភេទ H-1B គឺជាទិដ្ឋាការធ្វើការនៅអាមេរិកបណ្តោះអាសន្នសម្រាប់ជនបរទេសមានជំនាញ ដូចជា ៖ វិស្វករ និងផ្នែកបច្ចេកវិទ្យា ហើយក្រុមហ៊ុននៅអាមេរិកដែលមានតម្រូវការជួលបុគ្គលិកបរទេស ត្រូវតែពាក្យស្នើសុំទិដ្ឋាការនេះឱ្យបុគ្គលិកបរទេស ។ ក្រុមហ៊ុន Tesla បានជួលបុគ្គលិកកាន់ទិដ្ឋាការ H-1B មកធ្វើការច្រើនជាងពលរដ្ឋអាមេរិកដើម្បីសន្សំសំចៃការចំណាយប្រាក់ឈ្នួលក្នុងអត្រាទាប ហើយក្រុមហ៊ុនថែមទាំងបញ្ឈប់បុគ្គលិកជាពលរដ្ឋអាមេរិកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EZfvFrNn2hM1PxfDidM8AQrS5C3qrEhqfIrj5JmJWU25We5PMpW4em5GAqsyqcWPC-JFX1_1GXeNZ7IsAot17LaJXdV0Nd2LSaJOJpjCWiJ3felXH7q3Ap3zqQ5pn2TPXfVGlizDUCu87xF_RQdfVu8YyKkdMb0naXtWd1nxgvp_Otkl7GSv7jnCs7OW/s2719/image_2025-09-16_08-27-08.png

ពាក្យបណ្តឹងបញ្ជាក់ថា កាលពីឆ្នាំ២០២៤ Tesla បានទទួលយកបុគ្គលិកបរទេសចំនួន១,៣៥៥នាក់មកធ្វើការ ហើយក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកនៅអាមេរិករហូតដល់ជាង៦,០០០នាក់ ដែលបុគ្គលិកបាត់បង់ការងារភាគច្រើនជាពលរដ្ឋអាមេរិក ។ អ្នកដាក់ពាក្យប្តឹង២នាក់និយាយថា Tesla បានបដិសេធពួកគេចូលធ្វើការ ក្រោយពីដឹងថា ពួកគេជាជនជាតិអាមេរិកដែលត្រូវចំណាយប្រាក់ឈ្នួលខ្ពស់ជាងបុគ្គលិកបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5eRtNMrVihBUt4oUGB4Nm6bkL-5cvnOy-WaqH-aGi1Jdz-xn8-CeVRB9ekCY7GzKhOKC9cLKaUBxLTcjIVSSxQFJdGJMTmeBh7ItPyUDy9ZV5txeadoEy4s1okfc23qLeU3EISk6EKv6epMz0oFs8GniAdDfsMOUkdkw_PM5XGsR_rHheUytwMk5LfR7I/s1176/image_2025-09-16_08-27-08%20(2).png
ដើមបណ្តឹងទាមទារឱ្យ Tesla ផ្តល់ប្រាក់សំណងឱ្យពលរដ្ឋអាមេរិកដែលធ្លាប់ដាក់ពាក្យសុំធ្វើការនៅ Tesla ហើយត្រូវបានក្រុមហ៊ុនបដិសេធ ឬពួកគេទាមទារឱ្យផ្តល់ប្រាក់សំណងដល់បុគ្គលិកកដែល Tesla បញ្ឈប់ពីការងារដោយអយុត្តិធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFBBrZC5cKVDHu9Z5v8haXAJstvW383RqqOarkZwc745Xunsz2ZgIXTZ4WMhZGYmigFfBJKscn28NVEF4yp48L5tDG31eabNfcc7zQ6n2wmx9X3kQVuoVphIsGwnXPhCqd3YZVnSn2ibejHTvGDC-d0qv8LMwIQt1uNu3DmPMxGKNiZ9d9_qmbt2qpKPV/s5000/image_2025-09-16_08-27-03.png

ដើមបណ្តឹងចោទប្រកាន់ថា ក្រុមហ៊ុនមានគោលការណ៍ជួលបុគ្គលិកបរទេសច្រើនជាងជួលពលរដ្ឋអាមេរិកមកធ្វើការដើម្បីកាត់បន្ថយការចំណាយដើមទុន ដែលធ្វើឱ្យពលរដ្ឋអាមេរិកគ្មានការងារធ្វើ ឬត្រូវបញ្ឈប់ពីការងារ ។ រីឯក្រុមហ៊ុន Tesla ពុំបានចេញមកបកស្រាយអ្វីទេពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ៕

Zhao Lusi បានរិះគ.ន់ចំៗលើម៉ាកយីហោមួយដែលលុបចោលការផ្សាយផ្ទាល់ហើយបន្ទោសនាង

0

ថ្មីៗនេះម៉ាកយីហោ Fila Fusion បានប្រកាសថាការផ្សាយផ្ទាល់របស់ Zhao Lusi នៅថ្ងៃទី ១៣ ខែកញ្ញា នឹងត្រូវបានលុបចោល ដោយហេតុផល Zhao Lusi មានកាលវិភាគផ្សេងទៀត។ម៉ាកយីហោនេះបានសម្តែងការសោកស្តាយ ប៉ុន្តែនៅតែគោរព ការសម្រេចចិត្តរបស់ តារាស្រីរូបនេះ និងសូមទោសអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7f00MretoJ-MuEpD_LmoBqBM2qJtGbosTUoEPS-UIjqUUTdqvx8ZevcQGSFAUiMxg5M-2hfSUEyfJZtPW8tZ3s90lNZOHC8_Yv48T1ddgvW5wlT7xVAxBBeR4RudwJ8lQA8tPF4wKhgBnpshpiaO8AbWtswf73Yiow2iAvFGCZOsWddgqjfsGx5l15P1/s1921/image_2025-09-13_11-35-41.png

អ្នកគាំទ្រជឿថាការលុបចោលការផ្សាយផ្ទាល់ភ្លាមៗគឺទាក់ទងនឹងជម្លោះលើសិទ្ធិរូបភាពរវាងក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment និងដៃគូរបស់ខ្លួន ក្នុងបរិបទ Zhao Lusi
និងក្រុមហ៊ុនមានជម្លោះ។ អ្នកគាំទ្រក៏បានរកឃើញថានៅព្រឹកថ្ងៃទី១៣ ខែកញ្ញា Zhao Lusiនៅឯអាកាសយានដ្ឋានអន្តរជាតិប្រហែលជាតារាស្រីកំពុងធ្វើដំណើរទៅកាលវិភាគផ្សេងទៀតដូចដែលយីហោបានចែករំលែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOwgCgllSvlJNPrKDHP5ZOYOhB4xbmE7rpCNFNDqQDHH-ngMHiv_DTGGIM3jG1ZMzOqwl6a_kvSjFSqLHr34FHuHFMvgFVcjIhlVKq1-qzDGkAjcF49gHmwcGp3rnA_y28jBtWngZ6qmSPWWDJWV0nR8uRBY4OVrq_-X8YCy0lotIwO65MQSKFWf4I443X/s2667/image_2025-09-15_16-35-06.png
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ Zhao Lusi ស្រាប់តែបញ្ចេញមតិលើការបង្ហោះរបស់ Fila Fusion ដោយបង្ហាញការមិនពេញចិត្តចំពោះការប្រកាសរបស់ម៉ាកយីហោនេះ។ Zhao Lusi បានរិះគន់ចំៗ Fila Fusion ដោយសារតែម៉ាកនេះបានបន្ទោសនាងចំពោះការមិនអាចផ្សាយផ្ទាល់បានដោយសារតែកាលវិភាគផ្សេងទៀត។ Zhao Lusi បានលើកឡើងថា ដោយសារតែនាងមិនមានបុគ្គលិកណាម្នាក់ពីក្រុមហ៊ុនគ្រប់គ្រងរបស់នាងដើម្បីគាំទ្រនាង នាងត្រូវទាក់ទងម៉ាកនេះដោយខ្លួនឯងដើម្បីរៀបចំកាលវិភាគរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEGSBaVjtX4WeOEp-5NcjZCkcks8DpKyICkfTe04vEFcYHkI-nPDTwNZv-yLOWyPdAkhEN0dSMwfGVnaeY2rSBfyR7GmBeS43NysPOScJ04qThcJslbhpNsBjOaUdo5nXTKXhO4sS-4A4Cv2xtCN6deBIi5YBkyOHW3hqK03lYqj0O9eCURQecXliCsz18/s2048/image_2025-09-13_11-35-44.png

ប៉ុន្តែភ្លាមៗនោះ យីហោបានប្រកាសលុបចោលការផ្សាយផ្ទាល់ ហើយបានរុញទំនួលខុសត្រូវលើនាងដោយមិនមានការពិភាក្សាអ្វីឡើយ។ Zhao Lusi មានការខកចិត្តថា ពួកគេបានប្រកាសដោយគ្មានការប្រាស្រ័យទាក់ទងគ្នា ហើយខ្ញុំមិនដឹងអ្វីទាំងអស់ នេះពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ត្រជាក់ និងខឹងសម្បារ។ តារាសម្តែងកើតឆ្នាំ ១៩៩៨ រូបនេះបានណែនាំថានាងមិនអាចធ្វើសកម្មភាពជាមួយម៉ាកនេះបានទេព្រោះក្រុមហ៊ុនគ្រប់គ្រងរបស់នាងធ្វើឱ្យមានការលំបាក។ គួរឱ្យដឹងថា ជម្លោះរបស់ Zhao Lusi ជាមួយ Galaxy Cool បានក្លាយជាចំណុចសំខាន់នៃឧស្សាហកម្មកម្សាន្តរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEOwAsbJBH7P9w7m9Bv5b9i_7vDHkiU26KZGI4TgpfVuLR1veq4wheKvAy1LPbWLV8Jy5SGtjNZlpDfpf5wPYsKkqtiyGqSXv7gDc4WyuEpPkrozVDJA1WA7YAAmQtRP6q87VLzUgGtToLU2VKspRt5Lk7lbLAvPAioKFWHK2to8qBLd2wSYysv201kfF/s1280/image_2025-09-15_10-39-39.png

បន្ទាប់ពីជម្លោះជាមួយ Galaxy Cool បានផ្ទុះឡើង សកម្មភាពរបស់ Zhao Lusi បាននៅទ្រឹង។ នាងបានលុបគណនី Weibo របស់នាងដែលមានអ្នកតាមដាន ៣១ លាននាក់។ បច្ចុប្បន្ននេះ Lusi ភាគច្រើនមានការផ្សាយបន្តផ្ទាល់ផ្ទាល់ខ្លួននៅលើ Douyin និង Xiaohongshu ដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។ មកទល់នឹងពេលនេះ ទាំង Zhao Lusi និង Galaxy Cool មិនបានដាក់ពាក្យប្តឹង ដើម្បីដោះស្រាយបញ្ហាកិច្ចសន្យា ឬធ្វើការផ្លាស់ប្តូរណាមួយផ្សេងទៀតដើម្បីផ្សះផ្សាគ្នានោះទេ៕

ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីរបស់កូរ៉េ បានចុះផ្សាយពីការខូចខាតរបស់កម្ពុជាក្រោយសង្រ្គា.មឈ្លានពានរបស់ថៃ

0

ភ្នំពេញ៖ ពិភពលោកនឹងកាន់តែភ្លឺភ្នែក! បន្តាប់ពីប៉ុស្តិ៍ទូរទស្សន៍ដ៏ធំ KBS1 របស់កូរ៉េ បានចុះមកយកការណ៍ដោយផ្ទាល់នៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា.ថៃ ដើម្បីផ្ដិតយករូបភាពវីដេអូជាក់ស្ដែង ពាក់ព័ន្ធនឹងស្ថានភាពខូចខាត និងទុក្ខវេទនារបស់ប្រជាជនខ្មែរ ដែលបាននិងកំពុងប្រឈម ក្រោយការរំលោ.ភបំពានរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់KBS នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzP5UWf4beA8fFHPQ7FquhxEzumViS5RzP_OBPZ1nVrKyRPOeegw80wHSY-AOStzWTclTFI8kYvpYQUguC0XETNV0-TyWqEjtf1LHt-BgkslgziyKtulipoBq0T3fI1Gxb3bQUjgG0KafrEEd_N8bAbwqFCCBFkzvvaSv0KHbqPqz_e7KnNFX30Hftya6/s994/photo_2025-09-15_15-59-00.jpg
នៅទីបំផុតអន្តរជាតិបានជ្រាបពីការពិតកាន់តែច្បាស់ ពាក់ព័ន្ធនឹងទង្វើឈ្លា.នពាន បំភ្លៃកាពិត និងបំភ្លៃប្រវត្តិសាស្ត្រមិនចេះខ្មាស់របស់ថៃ ដែលកុំថាឡើយប្រជានជនកម្ពុជាមានភាពឈឺចា.ប់ សូម្បីតែអ្នកយកព័ត៌មានជនជាតិកូរ៉េដែលបានទៅដល់ទីតាំងដែលថៃបានទម្លា.ក់គ្រាប់បែ.កលើសាលារៀន វត្តអារាម និងមូលដ្ឋានជនសុីវិល ក៏មានអារម្មណ៍ក្ដុ.កក្ដួល ខ្លោ.ចផ្សារនឹងទិដ្ឋភាពមួយនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie-7lcGWTrKEJCEhMZx4dEMahZiG7klGUSGZaAwvlQOnGEB4jgq7ewAYfmjqPInOVYiCV_7-LEYp_kAQjl7BxRi-eSuZJf5LiH9grHywFjjtAUXogAS2htJo7n0BMT74mg8m-oI09RiJni7HiRmSXGxUqjfJhj0iQimoFd7uENNS70RaBEZebOwvsZSVqn/s1080/photo_2025-09-15_15-58-59.jpg

តាមរយៈការរាយការណ៍នៅក្នុងវីដេអូនោះ អ្នកយកព័ត៌មានជនជាតិកូរ៉បាននិយាយមកកាន់ពិធីការនីនៅក្នុងកម្មវិធីរបស់ប៉ុស្តិ៍ KBS1ថា៖ អ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់និងតក់ស្លុតខ្លាំងនៅពេលបានមកដល់ទីនេះ គឺប្រជាជនខ្មែរទាំងនោះបានប្រាប់នាងថា គ្រាន់តែឃើញដ្រូនរបស់អ្នកសារព័ត៌មានបង្ហោះដើម្បីថតពួកគាត់ពីលើនោះ ក៏ពួកគាត់មានអារម្មណ៍ថាភ័យខ្លាចផងដែរ ព្រោះពួកគាត់បាក់ស្បា.តនឹងយន្តហោះទម្លា.ក់គ្រាប់បែ.ករបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZ6tDLNgBVSza2Gq2w9hEt1FkDWox3c7mLKpu_az0oXUFJvJVUN7_FXCJI-704Z_2NNWsDivbRPEWCZN2VsiHzVsTXZ07oUxcxlwv9Z4x0r8L5Z0z_Lf8tlAwULLFGDzgUIsOeSW3j_ZNKA72dwZCtpRPsPHEbEc1vHpLOpI-c3oaaQOaQi9YuWRFXThn/s1280/photo_2025-09-15_15-58-59%20(3).jpg
អ្នកសារព័ត៌មានស្រីរូបនេះបានលើកឡើងថា មូលហេតុដែលនាងចង់មកថតព័ត៌មានផ្ទាល់នេះ គឺព្រោះតែសារព័ត៌មានភាគច្រើនមានតែងផ្សាយអំពីការខូចខាតខាងថៃ ខណៈដែលប្រជាជនខ្មែររងទុក្ខវេទនាជាច្រើន ពុំសូវមានសារព័ត៌មានអន្តរជាតិណាយចុះមកមើលនិងយកទៅផ្សព្វផ្សាយសោះ។ ក្នុងរបាយការណ៍រូបភាព បានបង្ហាញពីការខូចខាតផ្ទះសំបែង វត្តអារាម សាលារៀន មណ្ឌលសុខភាព និងផ្ទះរបស់ប្រជាជនខ្មែរ ដែលត្រូវបានរំលោភបំពានយកដីរបស់កម្ពុជាពីសំណាក់កងទ័ពថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVrj_FKcZitNYxI9ACbVzgZK-xZHpMWcJvHjF6AZOmqYivXV_lw6V_NmMSSzAYBUOzcuY2prEO-G5ZDzORv2-G3VaLRddrloj1PZ4aLa3Ro7DmbSNFFvTRX6qixP9GhVzBbMf5BCAeybDSyVqx3JlsGwBVARgeaRY56d6DWi88zojniE5KlaBgFzDD75e/s1280/photo_2025-09-15_15-58-59%20(4).jpg

មិនតែប៉ុណ្ណោះ ប៉ុស្តិ៍ទូរទស្សន៍ធំ KBS1 មួយនេះក៏បាននិយាយថាប្រទេសកម្ពុជារងគ្រោះខ្លាំងជាង មានកម្លាំងទ័ពខ្សោយជាង ពួកគេព្យាយាមអត់ធ្មត់ និងចង់ដោះស្រាយតាមផ្លូវច្បាប់ដោយសន្តិវិធី មិនចង់បានសង្រ្គា.មោះទឹ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYgwiMgBIE0WWCa6rM0d_1qqV_HzAlRkNLnfJ3FbhRqeCxCs6hqjq5otvQ9sarKO6y4aV80-qAFVkOjBn9mGB0zMbSE6ykum0Lvnp_GnAch77r8Ol4F2ux4QR9tu0ah9HWGF-c-n9EErgtLxubdLYQDRUBn6PeDR9JDuQiyx2aykCw8vYxopou0AykDqX/s1080/photo_2025-09-15_15-58-59%20(2).jpg

ការចុះផ្សាយរបស់សារព័ត៌មានដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូងដូចខាងលើនេះ នឹងជួយឲ្យសម្លេងទាមទាររកយុត្តិធម៌របស់កម្ពុជាបានលឺទៅដល់ពិភពលោកកាន់តែទូលំទូលាយ។ យើងសង្ឃឹមថាព៍ត័មានមួយនេះនឹងជួយបំភ្លឺ ក៏ដូចជាផ្លាស់ប្តូរគំនិតរបស់មនុស្សមួយចំនួនដែលចោទប្រកាន់ និងរើសអើងកម្ពុជា ដោយគ្រាន់តែបានស្ដា.ប់ការអះអាងទាំងគ្មានមូលដ្ឋានត្រឹមត្រូវរបស់ថៃតែម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj435cUfu-yGwGfYPrlYuNq9g5DDMzMrYwdT4s5SCwxF3yyArmbPfd1mIMEzFEtYGEkakiyXq7fDqdW5hHcqZh377pTTpOU9TKj-Moy4IQkXazistt5BsdPwkxLl8bEj1yX-89gCajRVJEP4x6lGbwuCasdodsA71zv9QNK3WAtLAnDuDDWDqmIpFVgSp6R/s994/photo_2025-09-15_15-58-59%20(5).jpg

លើសពីនេះ វាក៏ជាសារដ៏សំខាន់មួយក្នុងការប្រកាសឲ្យអន្តរជាតិគ្រប់បណ្ដារប្រទេសដឹងថា ប្រជាជនកម្ពុជាមានតែបំណងប្រាថ្នាតែមួយគត់ គឺចង់ឲ្យមានសន្តិភាពឡើងវិញ មិនចង់ឃើញសង្គ្រាមនោះឡើយ បន្ថែមពីលើនេះកម្ពុជាសូមស្នើដល់ភាគីថៃគោរពច្បាប់អន្តរជាតិ និងអនុវត្តបទឈប់បាញ់ឲ្យបានត្រឹមត្រូវផងដែរ៕

នាយករដ្ឋមន្ត្រីថៃនឹងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាយ៉ាងឆាប់បំផុត រួមទាំងបញ្ហា២ទៀត

0

ប្រទេសថៃ ៖ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីធ្វើសេចក្តីព្រាងគោលនយោបាយរបស់រដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីលទ្ធផលកិច្ចប្រជុំ ដោយលោកនឹងដោះស្រាយបញ្ហាបន្ទាន់ចំនួន៣ចំណុច រួមមាន ៖ បញ្ហាព្រំដែនជាមួយកម្ពុជា បញ្ហាសេដ្ឋកិច្ច ការធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយលោកប្រកាន់យកគោលជំហរការពារផលប្រយោជន៍ និងសន្តិសុខជាតិជាចម្បង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Post Today កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGrFtOilwmy6uwfo0As7hAcQGf0UXhiGjWv1p_42xpPj294vTOK__bFdeu63eCExdsyOizxyS05JKXfHcs2Fqh5NNOpvSKoBGSKlSObX8yXct9gyhDuAMle9LAbxTr_VQb90o0rahpQ6kTQRsYcaQTTfwFeN4TT3EF1ASElDRQaKe_15lqOo_QkPCdTxC9/s1200/photo_2025-09-15_10-51-10.jpg

លោក អនុថីន និយាយថា លោកជានាយករដ្ឋមន្ត្រីរបស់ថៃ មិនមែនជានាយករដ្ឋមន្ត្រីប្រទេសផ្សេងទេ ដូច្នេះ លោកនឹងការពារផលប្រយោជន៍ប្រទេសថៃជាចម្បង ។ លោកពុំព្រមចាញ់ប្រៀបកម្ពុជា ពុំព្រមឱ្យថៃបាត់បង់ទឹកដី និងមិនបណ្តោយឱ្យពលរដ្ឋថៃមានគ្រោះថ្នាក់ដាច់ខាត រីឯការបើកព្រំដែនត្រូវតែពិភាក្សា និងទទួលការឯកភាពពីប្រទេសទាំងពីរដើម្បីសុវត្ថិភាពពលរដ្ឋ និងជាតិ ។ លោកនិយាយបែបនេះក្រោយពីពលរដ្ឋថៃប្រឆាំងការបើកព្រំដែនឡើងវិញជាមួយកម្ពុជាដើម្បីសម្រួលការដឹកទំនិញ និងគ្រោងធ្វើបាតុកម្មដូចប្រទេសនេប៉ាល់ បើនាយករដ្ឋមន្ត្រីហ៊ានបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLPuEvoSoU0HZTevdqgWzVS_64bDqBEdMBAEaNKz5Y_eqLwUJ6JFoNIRZB9lpNvdhUc11iiMUE5c5MbqqBG-SLvbZpvL56dtApA77KxODubGBc2ao9NbtY_cCSA98kiWZjq5EWXa7fiWHr1zd9ZMGU5AMdjkM5Bn2b6QU0J5Yk9wOSKxygMMsBh52X6Mm0/s1000/image_2025-09-08_10-17-17.png

លោក អនុថីន បន្តថា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច គឺរដ្ឋាភិបាលមានផែនការបន្តគម្រោង «ទិញទំនិញទូទាត់ប្រាក់ត្រឹមពាក់កណ្តាល» មានន័យថា ពលរដ្ឋអាចទិញទំនិញ និងចំណីអាហារផ្សេងៗនៅតាមបណ្តាហាងលក់ទំនិញតូច-ធំ ដែលបានសហការជាមួយរដ្ឋាភិបាលចូលរួមក្នុងគម្រោងនេះ ហើយពលរដ្ឋទូទាត់ថ្លៃទំនិញត្រឹមពាក់កណ្តាលប៉ុណ្ណោះ ដែលគម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ និងសេដ្ឋកិច្ច ។ រដ្ឋាភិបាលនឹងពន្លឿនការអនុវត្តគោលនយោបាយដើម្បីផ្តល់ទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់បំផុតដល់ពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81Ndvdb8K1dCWgZQZfvwg8oSwm0nbPAAxwo0HAYX6iZR_-fRgYplY-cbQNGKh01BPOZvAYz_SkHjS3opQqOykX0pAZ87SuIGaf1blvrtGAHt29tkvKd0fVKopPdfCEDfSh80oh7M6beitACfqaLFDJH4zuPMA2VwUX7H4PEcR4YVnMnNTzdi0jzZzcVCi/s1200/photo_2025-09-15_10-51-09.jpg

ប្រទេសថៃពុំទាន់បើកព្រំដែនទេ គឺលោកស្តាប់តាមមតិពលរដ្ឋ ពីព្រោះការបើកព្រំដែនកម្ពុជា-ថៃ ត្រូវមានការព្រមព្រៀងគ្នាជាច្រើនទៀត រួមទាំងការចរចាផ្នែកកងទ័ព និងសុវត្ថិភាពពលរដ្ឋដោយគ្មានការប្រើប្រាស់អាវុធ ប៉ុន្តែថៃក៏ពុំអាចឈ្លោះគ្នាជាមួយកម្ពុជារហូតទេ ។ ថៃពុំអាចប្រើប្រាស់វិធានការតែម្យ៉ាង ឬគ្មានការចរចាសោះជាមួយកម្ពុជា ដូច្នេះ ថៃត្រូវប្រើប្រាស់ទាំងការចរចាការទូត ប្រើប្រាស់កងទ័ព ដាក់សម្ពាធ និងកាត់បន្ថយស្ថានការណ៍តានតឹង ប៉ុន្តែលោកពុំព្រមឱ្យថៃចាញ់ប្រៀបទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WdENaJJVkw1VXE6TbKghP3Zq7b4ndDWl6oOgOVpF6vAX_YhU8NTAryPLmTXBWsPQGYAfJMVvsqIg4xaAeQGlBtT97k5DjPFJ6FACVn7Yb8tlq-VrLgngdcVljGu1BKpD5XTe1CIIZsRAJxKKInVAx46NvljhCJL3TWhW2vJjHPUf-E5v3imM4qVl7FmB/s1364/image_2025-09-08_10-17-18%20(2).png

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីថៃមានគម្រោងបើកព្រំដែនឡើងវិញជាមួយកម្ពុជា គឺចាប់ផ្តើមបើកនៅខេត្តចាន់បុរី និងខេត្តត្រាតមុនគេសម្រាប់រថយន្តដឹកទំនិញ ពីព្រោះខេត្តទាំងពីរនេះគ្មានភាពតានតឹង បានធ្វើឱ្យពលរដ្ឋថៃភាគច្រើនប្រឆាំងដាច់ខាត និងដាក់សម្ពាធឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។ ពលរដ្ឋថៃនៅព្រំដែន ក៏ដូចជាក្នុងបណ្តាញសង្គមពុំគាំទ្រឱ្យបញ្ជូនទំនិញមកកម្ពុជា ពួកគេពុំត្រូវការឱ្យពលរដ្ឋខ្មែរប្រើប្រាស់ទំនិញថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkr66tiy7q8V0arBsXZUBQekENKNc0GEU_ZeVKuFsRkKhyvysKUbzhrJLXmKjNL8e-o3Df2guugeAZbUPqE4SW5VvGe27EVoCTmrobYKT7VDd8Wtcb96szPdJwXH7FjWeU5nywDmijNBX4_BIN4aeotebuK9t3Y-5pLFKuViWGX6qEWiB1qEQUwBtzZSk/s1477/image_2025-09-08_10-17-19%20(2).png

ពលរដ្ឋនៅខេត្តស៊ីសាកេត បានសំណូមពរកុំឱ្យរដ្ឋាភិបាលបើកព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃពុំទាន់ដណ្តើមបានតំបន់ព្រំដែននៅភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) និងពុំទាន់ដណ្តើមបានតំបន់ជាច្រើនទៀត ដែលពួកគេថា ប្រទេសទាំងពីរពុំកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ ។ លើសពីនេះ ពលរដ្ឋថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កើនកម្លាំងទ័ពនៅព្រំដែនជាបន្តបន្ទាប់ និងលាក់បាំងពីទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaFhD-oA7gtD2jBgd5ntVufdSggWq6qo_5dF5wYTKywkeesKCWD5qSkkfsethS1OPmZKhJss620S9zolAj5RZMO5bCB4IlbJLHKUbsABAyu5D669Tbpm2jmE-8xSmOuxFItPMqdrIKX5xJ_kvvpHhjRTeFsbqnCAYht61H5c6FAYZ8dwYeBOKgJ_ONj2c/s512/image_2025-09-08_10-17-19.png

ពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមបានស្ទីបន្ទោសខ្លាំងៗដល់មន្ត្រីស្ថានទូតជប៉ុនដែលសំណូមពរឱ្យបើកព្រំដែនកម្ពុជា-ថៃ ថាពុំគួរជ្រៀតជ្រែកបញ្ហារបស់ប្រទេសទាំងពីរ ពីព្រោះជប៉ុនពុំដឹងរឿង ដឹងតែពីផលប្រយោជន៍របស់ខ្លួន ។ កន្លងមក អ្នកជំនាញនានា និងសមាជិកសភាគណបក្សប្រជាជននៅប្រទេសថៃបានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ច គឺថៃបាត់បង់ចំណូលរាប់លានដោយសារការបិទព្រំដែន ប៉ុន្តែត្រូវបានពលរដ្ឋស្តីបន្ទោសពេញបណ្តាញសង្គម ដោយសារអ្នកជំនាញ និងអ្នកនយោបាយហ៊ាននិយាយការពិត ៕