ថ្មីៗនេះកម្មវិធីពានរង្វាន់ Grammy ឆ្នាំ២០២៦ បានប្រកាសបញ្ជីឈ្មោះបេក្ខភាព។ ក្នុងនោះតារាចម្រៀងស្រី Rosé សមាជិកក្រុម Blackpink បានទទួលការតែងតាំងចំនួន ៣សម្រាប់បទចម្រៀងល្បី APT ដែលសហការជាមួយនឹងតារាអាម៉េរិក Bruno Mars ។.png)
បទចម្រៀងដ៏ល្បីនេះមានការតែងតាំងប្រភេទពានរង្វាន់ «Song of the Year» «Record of The Year» និង «Best Pop Duo/Group Performance»។ ការតែងតាំងនេះបានជំរុញឱ្យ Rosé ក្លាយជាតារាចម្រៀង K-pop និងជាតារា K-pop នារីដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ Grammy ។ APT ក៏ជាបទចម្រៀង K-pop ដែលជាប់ឈ្មោះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Grammy។ កាលពីមុន BTS ត្រូវបានតែងតាំងសម្រាប់ Grammy ក្នុងឆ្នាំ ២០២១-២០២៣ ជាមួយនឹងបទចម្រៀង «Dynamite», «Butter», «My Universe»និង «Yet to Come»។.png)
ទោះជាយ៉ាងណាក៏ដោយ Rosé បានបង្កើតប្រវត្តិសាស្ត្រជាតារា Kpop ដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពីរប្រភេទនៅក្នុង «Big Four» (ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតចំនួនបួនដែលមានដូចជា «Song of the Year» «Record of The Year» «Album of the year» និង «Best New Artist»។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ហូលីវូដក្នុងខែតុលា នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃ «APT» ដែលត្រូវបានតែងតាំងសម្រាប់កម្មវិធី Grammy Rosé បាននិយាយថា «ខ្ញុំស្រៀវស្រើបក្នុងការគិតអំពីវា។ សម្រាប់ខ្ញុំ Grammy នៅតែជាសុបិន ដែលមើលទៅហាក់ដូចជាមិនប្រាកដប្រជា។ ប្រសិនបើថ្ងៃនោះពិតជាមកដល់ វានឹងក្លាយជាពេលមួយដែលអាចបញ្ជាក់បាននូវរឿងជាច្រើន»។
.png)
«APT» ត្រូវបានចេញផ្សាយនៅខែតុលា ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់បន្ទាប់ពីការចេញផ្សាយ១ ឆ្នាំដោយបំបែកកំណត់ត្រា Kpop ជាបន្តបន្ទាប់។ «APT» គឺជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀង K-pop នារីនៅលើតារាង Billboard Hot 100និងជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយតារា K-pop ក្នុងប្រវត្តិសាស្ត្រតារាង។ បទនេះក៏ឈានដល់ការស្ទ្រីមចំនួន ២ ពាន់លាននៅលើ Spotify និងការមើល ២ ពាន់លាននៅលើ YouTube ដែលជាលឿនបំផុតក្នុងប្រវត្តិសាស្រ្ត K-pop ។.png)
ក្នុងខែកញ្ញានេះ «APT» បានធ្វើឱ្យ Rosé ក្លាយជាសិល្បការិនីអាស៊ី និងតារា K-pop ដំបូងគេដែលឈ្នះពានរង្វាន់ «Song of the Year» នៅឯ ពានរង្វាន់ MTV Video Music Awards ឆ្នាំ ២០២៥ ដែលជាពានរង្វាន់តន្ត្រីដ៏ធំបំផុតមួយក្នុងចំណោមពានរង្វាន់តន្ត្រីដ៏ធំបំផុតចំនួន ៤ នៅសហរដ្ឋអាម៉េរិក៕










