McDonald’s ដែលជាភោជនីយដ្ឋានអាហារទាន់ចិត្តដ៏ល្បីល្បាញនៅលើពិភពលោបានសម្លឹងឃើញសក្តានុពលរបស់កម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន។

នេះបើយោងតាមការលើកឡើងរបស់លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation នៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។.png)
ក្រុមហ៊ុន McDonald’s បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ ដើម្បីម្បីឈានទៅដល់ការបើកទីផ្សារនៅកម្ពុជា។ ក្នុងនោះរួមមាន៖
១.ការស្វែងរកដៃគូសិទ្ធិអាជីវកម្ម តាមរយៈការប្រមើមើលថាកម្ពុជាអាចផ្តល់នូវភាពជាដៃគូក្នុងស្រុក ដែលមានបទពិសោធន៍ប្រតិបត្តិការ.png)
២. ការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ស្របតាមស្តង់ដារពិភពលោក
៣. គឺការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចពីផ្នែករដ្ឋ ពាក់ព័ន្ធនឹងស្ថិរភាពនៃគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរយៈពេលវែងសម្រាប់ការបណ្តាក់ទុននេះ.png)
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា៖”រាជរដ្ឋាភិបាលកម្ពុជា នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s”៕










