ចក្រភពអង់គ្លេសបានបន្ថែមឈ្មោះក្រុមហ៊ុនថៃធំៗចំនួនបួន ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ក្រោយជាប់សង្ស័យថាបានផ្ដល់ការគាំទ្រដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី វា.យប្រហារទៅលើអ៊ុយក្រែន។ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនថៃត្រូវបានកំណត់គោលដៅដោយផ្ទាល់ក្រោមរបបទណ្ឌកម្មដែលទាក់ទងនឹងរុស្ស៊ីពីចក្រភពអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh2vl1nCNUkc6zUf5TOPj678m3DX4RzwKiFVoo-2-v5GcSapnDGkT1Rky7-3cpoSLxlCycPijNGZ3_1zNfMBV9JW2mfRfJza6gf6hbcYuTPSGKhV6p9yXHKtRECiYnXXHDCOm44FwT_OJvceSH7lt-iTTwJYWGd_-Dbx6iszu34l5vwWkw3GGTgwdKITH6/s1280/photo_2025-11-08_13-47-46%20(3).jpg
យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះផ្សាយពីរបាយការណ៍របស់ក្រសួងការបរទេសអង់គ្លេស ទាក់ទងនឹងក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ក្រោមការចោទប្រកាន់ពីបទជួយផ្គត់ផ្គង់ ឬសម្រួលដល់ការដឹកជញ្ជូនគ្រឿងបន្លាស់អេឡិចត្រូនិច និងទំនិញប្រើប្រាស់មួយចំនួន ដែលគាំទ្រដល់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3w28AiYsmnJOmxZuW4iQk2R4T9XV4uMQL6b9I6_J-8XOe10AsTa2CFbFR5r3YTFVKuurQ8Za3MVcUQPlOmNkEerkne-D-vlTpATIYVohctWiTjxWlPUUZFtOaHzDJ-gYFBm4Sz3Icz4s9DqqNXbDdCDYL1XRQ-PWmtvdJKcyNoDckXIPDwT0q669pGcxu/s1094/photo_2025-11-08_13-47-46.jpg
ក្នុងនោះ គេប្រទះឃើញមានក្រុមហ៊ុនថៃធំៗចំនួន៤ ជាប់នៅក្នុងបញ្ជីទណ្ឌកម្មខាងលើ ដែលប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ ការរឹតបន្តឹងការធ្វើពាណិជ្ជកម្ម និងការហាមឃាត់ការធ្វើអាជីវកម្មជាមួយអង្គភាពចក្រភពអង់គ្លេស។ ដ្បិតមិនមានការបង្ហាញឈ្មោះរបស់ក្រុមហ៊ុនជាធារណៈ ប៉ុន្តែមានការសន្និដ្ឋានជាច្រើនបានអះអាងថា ក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជាក្រុមហ៊ុនដែលធ្វើជំនួញលើឧស្សាហកម្មប្រេងឥន្ធនៈ និងថាមពល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xL1OHGYA0JaAuv-YUXbYrxv5yPX9v8g-DZvnoeb6Le8IEjlzXfo93EfXMs13EeOd8BPrE3dSnG81URYnmrAu4jhInCH5NiGZZW5O6pPSIuXhSP-nkZhywtnuKBjFKolMxTPScKQ1dXc8b8Uv0M8OAj5MCTtrTiYTz1jKQ9m0XRNQ06ck0ikhGiMWfuNk/s1280/photo_2025-11-08_13-47-47.jpg
មន្ត្រីចក្រភពអង់គ្លេសម្នាក់បាននិយាយថា វិធានការរបស់អង់គ្លេសគឺមានបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យរុស្ស៊ីគេចផុតពីទណ្ឌកម្មអន្តរជាតិដែលមានស្រាប់ តាមរយៈអ្នកផ្គត់ផ្គង់ដែលជាភាគីទីបីទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGSm-Uchq4aJYMskHr6cdkc17PXLFZ3snPcvh1na8AmJrI446dq4WhZxd-i6o_4zB0X4TwD89_ob5fzu_aEKYCLx3Xm0bgY801OpZygXPnvacwRkOECR_gMHHNB9ukgs2F3hEeQRCZQYY94Z15u_fKPZsO3ZTjmzSubPKB1ecqZs2LECT18K-F4_tLcQ0/s825/photo_2025-11-08_13-47-46%20(2).jpg
លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានក្រសួងពាណិជ្ជកម្ម (DFT) របស់ប្រទេសថៃ បាននិយាយថា បច្ចុប្បន្នខ្លួនកំពុងស្វែងរកការបំភ្លឺពីអាជ្ញាធរចក្រភពអង់គ្លេស ហើយនឹងអញ្ជើញក្រុមហ៊ុនដែលបានចុះបញ្ជីទាំងបួនរកស៊ីជាមួយរុស្ស៊ីសម្រាប់ការពិភាក្សាជាបន្ទាន់។ លោកស្រីថាគោលដៅគឺដើម្បីធានាថាពួកគេយល់ពីផលវិបាកនៃច្បាប់ចក្រភពអង់គ្លេស និងផលវិបាកកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុន និងការខូចខាតមុខមាត់ប្រទេសថៃទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKnjX9zHwTbam5d0IPPGrmJsMSPcLCRgbcrDh8Yo09X4ThEog7ie45YjmQo0pjcbGr5EEtrnOkWIJEEmgLD2vx_rChG-xQ_wpybI1c7kcfODfTDdoIFNnZ6QnkUuK9ezN_wozi4m-Fi3ibesy3-uhyphenhyphen3mdj9B6gEhwKidUOZ6yIIJhHB_wQWL_vY79ZejF/s1024/photo_2025-11-08_13-47-47%20(2).jpg

គួរជម្រាបថា ទណ្ឌកម្មចុងក្រោយបំផុតដែលដាក់ដោយចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីការរឹតបន្តឹងកាន់តែខ្លាំងឡើងរបស់លោកខាងលិចលើខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបង្ហាញពីហានិភ័យដែលអាជីវកម្មតាមបណ្ដារប្រទេសទាំងឡាយណាដែលរក្សាពាណិជ្ជកម្មជាមួយទាំងរុស្ស៊ីផង និងលោកខាងលិចផង ខណៈចក្រភពអង់គ្លេស ក៏ដូចជាប្រទេសនៅលោកខាងលិចភាគច្រើន មានគោលបំណងជាក់លាក់ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕