មិនសូវជាបង្ហោះរូបញឹកញាប់នៅលើទំព័រផ្ទាល់ខ្លួនប៉ុន្តែរាល់ពេលដែល ឡូរីន បង្ហោះពេលណាគឺតែងតែទទួលបានការចាប់អារម្មណ៍ពេលនោះ ជាក់ស្តែងកាលពីពេលថ្មីៗនេះជាដើម។ យ៉ាងណាមិញទន្ទឹមនឹងមានមតិជាច្រើនសរសើរថានាងស្រស់ស្អាតប៉ុន្តែការរិះគន់នៅតែមានចំពោះសង្សារ វណ្ណដា រហូតមានមតិលេចឡើងថាស្លៀកពាក់មិនសមជាសង្សារកំពូលតារា។

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « Energy they can’t afford»។ តាមរយៈរូបភាព ឡូរីន បានបញ្ចេញស្ទាយ៍នៅក្នុងរថយន្ត និងពីមុខរថយន្តជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅនិងសក់ព៌ផ្កាឈូក។ ក្នុងរយៈពេល១៩ម៉ោងរូបភាពរបស់នាងទទួលបានការចុច Like ជាង៣៦០០០នាក់ មានការចែករំលែកជាង២ពាន់នាក់និងការបញ្ចេញមតិលើសពី១០០០នាក់។
អ្នកគាំទ្រ ឡូរីន បានស្ងើចសរសើរពីសម្រស់របស់នាងថាស្រស់ស្អាតនិងហឹរខ្លាំង ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ ប៉ុន្តែក៏មានមតិការពារនាងដូចគ្នា។ គណនីបណ្តាញសង្គមមួយបានបញ្ចេញមតិថា «សម្រាប់ វណ្ណដា ខ្ញុំស្រឡាញ់ចូលចិត្តគាត់ណាស់ ប៉ុន្តែសង្សារគាត់ខ្ញុំមើលមិនដែលចូលភ្នែកនឹងការស្លៀកពាក់ ធ្វើខ្លួនអត់សមជាសង្សារកំពូលតារាសោះ»។

គណនីផ្សេងទៀតមានយោបល់ថា «ឱ្យតែជាដៃគូ VD គឺស៊ិចស៊ីទើសគ្នាហ្មងមែន ឃើញមនុស្សមួយចំនួនអ្នកផ្សេងស្លៀកមិនសូវអីទេ សង្សារ វណ្ណដាស្លៀកទើសគ្នារហូត ខ្លះថាគាត់ដូចស្រី Japan ប្រុងឱ្យគេផ្គាប់ចិត្តយើងទាំងចិត្តមិនដូចគ្នា បើកចិត្តឱ្យទូលាយខ្លះទៅការស្លៀកពាក់គាត់តាមពេល ហើយក៏មិនដែលធ្វើរឿងបំពុលសង្គមដែរ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតលើកឡើងថា «អាណិតគាត់ណាស់ គេទើសរហូត មកពីគាត់ជាសង្សារ VD បើអ្នកខ្លះស្លៀកលេចលើលេចក្រោមជាងនឹងផងគ្មានអ្នកទើសផង អ្នកខ្លះរាំសឹងតែស្រាតតែមកពីមិនល្បីបានគ្មានអ្នកទើស សម្រាប់ខ្ញុំគាត់ស្អាតបើលើសក៏ខ្ញុំថាលើសដែ តែប៉ុណ្ណេះអីគ្មានអ្វីគួរទើសទេ»។
គួរបញ្ជាក់ផងដែរថា ជារឿយៗរាល់ពេលដែល ឡូរីន បង្ហោះរូបស្ថិតក្នុងសំលៀកបំពាក់ស៊ិចស៊ីគឺតែងតែមានការបញ្ចេញមតិវែកញែកជានិច្ច។ ទោះបីជាយ៉ាងណា ឡូរីន ប្រកាន់គោលជំហរធ្វើតាមបេះដូងខ្លួនឯង ហើយក៏មិនបានតបតការរិះគន់ពីអ្នកមួយចំនួនដូចគ្នាទាក់ទងនឹងការស្លៀកពាក់របស់នាង៕










