Home Blog Page 292

ខន សូរិយា Miss World Cambodia 2026 រងការវែ.កញែ.កជាថ្មី

0

តារាសម្តែង ខន សូរិយា ដែលត្រូវបានតែងតាំងជា Miss World Cambodia 2026 ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ជាថ្មីក្រោយពីឆ្លើយសំណួរយ៉ាងរអាក់រអួលអំពីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទោះយ៉ាងណា សូរិយា ព្រមទទួលយកពាក្យរិះគន់ដោយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួនឯងវិញនិងធានាថាទម្រាំដល់ថ្ងៃប្រកួតនឹង Perfect ទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3Od6kTBrAqjoUFUZ08Qbc1xa-RLBvk0pfmuIOTQM9bLuxnW_vcgtU8rlCa3rNE1zprwnjU9yiL0YaBNcToX0eADv31Fs9ceWpZH_OTJAStYVxWCrEMqZD6YwlI1RfKvcQ0O8n27czDKiHAkZa8xXCUg5qZ4-W6tG2RUdoG6y83l6idOhcRaTjnfnwmvY/s1820/image_2025-11-10_08-51-43.png
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាក្នុងការទទួលតំណែងជា Miss World Cambodia 2026 ខន សូរិយា ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិមិនស័ក្តិសមដោយលើកឡើងហេតុផលថារូបនាងគ្មានភាពជាបវរកញ្ញាឡើយ។ ថ្មីៗនេះទៀតសោត សូរិយា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាថ្មីទាក់ទងនឹងចំណេះដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJmUxVmLiE0FEt6U8-tAngdcR43IC3Wnm48pfYOG-vxHEJUY5RRhrimUIIIY_q3ykrVUBzrSVqXoL35VOdEoe7H-Fd5vmpyi1c34TwlvA5qoyYJTYmv0DYc96MBwx8UwgNLA1BmUKo6YCwDeTVsb67H6IOgHkiZCFpP4QXQSBKUdF317ln7H4rA-kN4x2/s2048/image_2025-11-10_08-51-44.png

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខន សូរិយា បានចូលរួមឆ្លើយសំណួរជាមួយនឹងបវរកញ្ញាពីររូបផ្សេងទៀត ប៉ុន្តែការឆ្លើយរបស់នាងត្រូវបានសាធារណជនថារអាក់រអួលយ៉ាងខ្លាំង។ តាមរយៈវីដេអូ ខន សូរិយា បានឆ្លើយទាំងរដាក់រដុបអំពីការផ្សព្វផ្សាយបុណ្យប្រពៃណីជាតិខ្មែរនៅលើឆាកអន្តរជាតិបើនាងមានឱកាសនាងនឹងយកពិធីបុណ្យអុំទូក ប៉ុន្តែការហៅឈ្មោះពេញនៃពិធីបុណ្យនេះពុំទាន់ត្រឹមត្រូវឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTY-a4Ks7S763G7zTMTwOisw0i0RSIFqaNyq_Rh3lr7WvJWByst1yOPSa9WzIYxO8NldNkcy51qB9eMLlTWspnppUT929QzJ6l1R70BtdP4NeWjMmxOFtRhGJuw0qibRJfgaOScTakGjV8-xeUX47S5Xn_T99D2tXnEymgiC01pHufO48AB8R9NP9sY_o/s960/image_2025-11-10_08-51-46.png
    ការឆ្លើយសំណួរមិនរលូនបែបនេះ Miss World Cambodia 2026 ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «និយាយ interview ទាក់ប៉ុណ្ណឹងហើយ ចុះទម្រាំឡើងឆាកអន្តរជាតិ មានមនុស្សរាប់រយនាក់មើលទៀត មិនគាំងលើឆាកហា?? សង្ឃឹមថាគាត់និងពង្រឹងសម្ថតភាពបន្ថែម»។ គណនីផ្សេងទៀតបានបញ្ចេញមតិដែរថា «ជាតារាសម្តែងគឺល្អបំផុតហើយ មកចឹងដូចទាញខ្លួនឯងទំលាក់ គាត់សមត្ថភាពក៏មិនអន់ដែរ តែកម្មវិធីនេះមិនសមនិងគាត់ តែយ៉ាងណាតំណាងអោយខ្មែរ ខ្ញុំនៅតែគាំទ្រ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggdhagmWLbhjqn6c49_XvoApKlgF86s8nwq4aR0IAwCMqBQF1yrYMFVNfD1cfXXmKzxRvv0WdX-q1J_kKhfbC_t4anSt4JEXtF7RFRseqfNbygP0uvIE1EQ_xhgt6h64GrrbjN2mcgCgwvmf6cnxJpT5tmlUPxb7nl5rHX10T-LhW9EtpjHa0Y9FDo_n4u/s2048/image_2025-11-10_08-51-47.png
    បន្ទាប់ពីរងការរិះគន់ទាក់ទងនឹងការឆ្លើយសំណួរយ៉ាងរអាក់រអួលនេះ ខន សូរិយា បានចេញវីដេអូប្រាប់អ្នកគាំទ្រថានាងមិនអីទេនិងមិនប៉ះពាល់ផ្លូវចិត្តឡើយ។ ក្នុងនោះ សូរិយា អះអាងថានាងព្រមទទួលយកពាក្យរិះគន់ហើយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួន។ Miss World Cambodia 2026 បញ្ជាក់ថានាងមិនបានដឹងសំណួរមុននោះទេហើយ ហើយការរិះគន់ផ្សេងៗដូចជាសំណួរចម្លើយ ការដើរ នាងជឿថាមនុស្សរៀនឆាប់យល់ដូចជានាងទម្រាំដល់ខែ២ នាងធានាថាគ្រប់យ៉ាងនឹង Perfect ទាំងអស់៕

ល្បិចចាស់! សារព័ត៌មានថៃផ្សាយថាកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើង និងរងរបួសនៅខេត្តស៊ីសាកេត

0

ប្រទេសថៃ ៖ កងទ័ពថៃតែងប្រើល្បិចចាស់ដដែលៗរឿងជាន់មីនដើម្បីទម្លាក់កំហុស និងចោទប្រកាន់កម្ពុជា ជាពិសេស ពេលស្ថានការណ៍នៅតំបន់ព្រំដែនស្ងប់ស្ងាត់ សារព័ត៌មាននានារបស់ថៃក៏ផ្សាយថា កងទ័ពថៃជាន់មីន បើទោះជាកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់តាំងពីសម័យសង្គ្រាមក្តី ។ ដូចទម្លាប់រាល់ដង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ្រប់សារព័ត៌មានថៃរាយការណ៍ថា កងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ខេត្តស៊ីសាកេត ដែលព័ត៌មាននេះធ្វើឱ្យសង្គមថៃទម្លាក់កំហុសមកលើកម្ពុជា ។

សារព័ត៌មានថៃនានារាយការណ៍ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃចំនួន២នាក់ បានដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្ថិតក្នុងស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យដាច់ជើងខាងស្តាំម្នាក់ និងម្នាក់ទៀតណែនទ្រូង ។ ក្រោយហេតុការណ៍នេះ កងទ័ពថៃទាំង២រូបត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាន់ថាឡាក់ ហើយសារព័ត៌មានកំពុងរង់ចាំព័ត៌មានលម្អិត ។

កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា កងទ័ពជើងគោកថៃបានទទួលសេចក្តីរាយការណ៍ពីកងកម្លាំងស៊ុណារីថា កងទ័ពថៃ២នាក់ដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក្នុងអំឡុងពេលកំពុងដើរល្បាត រួមមាន ១-ឈ្មោះ ថេតសាក់ សាម៉ាផុង ដាច់ជើងស្តាំ និង២-ឈ្មោះ វ៉ាឈិរ៉ាក់ ផាន់ថាណា ណែនទ្រូង ។

នេះគ្រាន់តែជាល្បិចចាស់របស់កងទ័ពថៃដើម្បីទម្លាក់កំហុសលើកម្ពុជា ជាពិសេស នៅពេលតំបន់ព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ស្ងប់ស្ងាត់ គ្មានជម្លោះ ស្រាប់តែមានព័ត៌មានជាន់មីន ។ តើថៃមានចេតនាអ្វីឱ្យប្រាកដដែលចោទប្រកាន់រឿងមីន ស្របពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចហើយ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) បានពិភាក្សាលម្អិតពីការដោះមីនតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕

ប៊ុនសុីន ផាតក្លាង ទទួលស្គាល់ថាខ្លួនបានបំពានបទបញ្ជា«ឈប់បា.ញ់»របស់រដ្ឋាភិបាលថៃ

0

ប្រទេសថៃ៖ លែងលាក់បាំងហើយ! អតីតមេបញ្ជាការកងទ័ពភូមិភាគ២ថៃ លោក ប៊ុនសុីន ផាតក្លាង កាលពីថ្ងៃសៅរិ៍ បានសារភាពពីទង្វើមិនគោរពកោតខ្លាចច្បាប់អន្តរជាតិរបស់ខ្លួនដោយបើកចំហរថា លោកបានប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបញ្ជាឲ្យឈប់បា.ញ់ក្នុងអំឡុងពេលធ្វើសង្គ្រា.មជាមួយកម្ពុជាកាលពីខែកក្កដាកន្លងទៅ ដោយសារតែលោកចង់ដណ្តើមយកមកទីតាំងដែលកម្ពុជាបានវា.យបណ្ដេញកងទ័ពថៃមកកាន់កាប់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

យោងតាមសារព័ត៌មាន The Nation នាយប់ថ្ងៃអាទិត្យទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះផ្សាយពីពាក្យសំដីរបស់លោក ប៊ុនសុីន ផាតក្លាង អនុប្រធានកងទ័ពជើងគោកបច្ចុប្បន្ន ដែលបានថ្លែងដោយបើកចំហរចំពោះមុខអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីជួបជុំសាធារណមួយថា លោកទទួលស្គាល់ថាលោកបានល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាលអណត្តិមុនរបស់ថៃ ក្នុងការបញ្ជាឲ្យមានការឈប់បា.ញ់ប្រហារភ្លាមៗត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនបានផ្ទុះឡើង។

លោកអះអាងថា ការសម្រេចចិត្តរបស់លោក គឺផ្អែកលើតម្រូវការចាំបាច់ ក្នុងការការពារទាហានថៃដែលឈរជើងនៅជិតតំបន់ជម្លោះ។ លោកបន្ថែមថា ដោយសារតែពេលវេលាប្រថុចញ៉ុច ហើយការរង់ចាំដំណោះស្រាយពីរដ្ឋាភិបាលត្រូវចំណាយពេលយូរ ដូច្នេះកាតព្វកិច្ចដំបូងរបស់ខ្ញុំគឺការពារកងទ័ពរបស់យើង” ខណៈពេលដែលសង្កត់ធ្ងន់ថាសកម្មភាពរបស់លោកត្រូវបានធ្វើឡើងសម្រាប់តែគោលបំណងការពារខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ទោះជាយ៉ាងណាក៏ដោយ ជុំវិញការទទួលស្គាល់របស់លោក ប៊ុនសុីន ពេលនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងច្រើននៅក្នុងរង្វង់អ្នកនយោបាយ ដោយអ្នកតាក់តែងច្បាប់មួយចំនួនអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើរឿងនេះថាតើសកម្មភាពរបស់លោកបានរំលោ.ភលើខ្សែសង្វាក់បញ្ជាដែរឬអត់។

គួរជម្រាបថា ក្រោយរយៈពេល៦ម៉ោងបន្ទាប់ជម្លោះប្រដាប់អាវុធបានផ្ទុះឡើង រដ្ឋាភិបាលអណត្តិមុនរបស់ថៃបានចេញបញ្ជាឲ្យកងទ័ពខ្លួនបញ្ឈប់ការបា.ញ់ភ្លាមៗ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត និងបើកផ្លូវសម្រាប់ការចរចាការទូត។ ប៉ុន្តែបទបញ្ជានោះ គ្មានឥទ្ធិពលអ្វីទៅលើមេទ័ពភូមិភាគ២នៅពេលនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

យ៉ាងណាក៏ដោយ សកម្មភាពរបស់ ប៊ុនសុីន ផាតក្លាង ដែលហ៊ានចេញមុខទទួលស្គាល់ពីទង្វើរបស់ខ្លួនដូចខាងលើនេះ បានជំរុញឲ្យមានការជជែកដេញដោលយ៉ាងទូលំទូលាយ ដោយមនុស្សមួយចំនួន ចាត់ទុកលោកជាវិរៈបុរស ឯការសម្រេចចិត្តរបស់លោក គឺត្រឹមត្រូវបំផុត ខណៈដែលមនុស្សជាច្រើនផ្សេងទៀតព្រួយបារម្ភថា សកម្មភាពនេះកំពុងលាតត្រដាងពីការគ្រប់គ្រងដែលគ្មានប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងយោធាថៃ៕

ថៃថាការដោះលែងវីវកងទ័ពកម្ពុជាទាំង១៨រូបដោយសារកម្ពុជាអនុវត្តគ្រប់លក្ខខណ្ឌ មិនមែនរងសម្ពាធពីបរទេស

0

ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយពីកងទ័ពថៃត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបតាមច្រកព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី (ទល់មុខខេត្តប៉ៃលិន) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារអាមេរិកយកអត្រាពន្ធទំនិញថៃមកដាក់សម្ពាធម្តងហើយម្តងទៀត ទើបថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាដើម្បីកុំឱ្យផលប៉ះពាល់ដោយសារអត្រាពន្ធទំនិញធ្លាក់លើពលរដ្ឋ និងប្រទេសថៃ ហើយការឃុំខ្លួនវីរកងទ័ពកម្ពុជាយូរអាចប៉ះពាល់អនុសញ្ញា និងច្បាប់អន្តរជាតិ ។ ប៉ុន្តែបើតាមអនុរដ្ឋមន្ត្រីការពារជាតិថៃ ការដោះលែងនេះ ដោយសារកម្ពុជាអនុវត្តគ្រប់លក្ខខណ្ឌ មិនមែនមកពីថៃរងសម្ពាធបរទេសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil74L6zzxusmkI3fAaSDMPkw8Dq-wocbjokMOhHWrJAwyrPQOB5lP0vBRT31AYkIqC1vLX-gXUOwHMJW-HwcRWbRRyHdmRTztvjrCrU9mZ0bFEJ6vuIsDzN7BJ-qozNCn1eP5CaKVmGbfe_poPK1qZ14UIm1oSx6g_l2l7Phbv4N3sYqMzCgaO6xYkn81T/s1280/photo_2025-11-10_09-54-06.jpg
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ថា ថៃត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់ទៅប្រទេសវិញ ពីព្រោះកម្ពុជាបានអនុវត្តតាម៤លក្ខខណ្ឌរបស់ថៃ ដែលការដោះលែងនេះគ្មានការដាក់សម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Adul ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអនុវត្តតាម៤លក្ខខណ្ឌ ។ ចាប់ពីឆ្នាំ២០១០ ថៃកំណត់អធិបតេយ្យរបស់ខ្លួនតាមផែនទី 1:50,000 រីឯប្រាសាទតាក្របី គឺអនុវត្តតាមលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាព នៅពេលបញ្ចប់សង្គ្រាម ប្រទេសណាគ្រប់គ្រងតំបន់ណា នឹងគ្រប់គ្រងតំបន់នោះបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm8jZyt80Bw-QWLKfp1pggnmTUHDXDilhzi7P0-8V2Mfm1EH1LgHcANqQ_zZ5U9qurEOtjkidUYkGu1CKLfNuocbhRd4H89935xT5nGkjB2iGb0tTtgVXmebvP-yFNN7qLmq-tLOmsRssMKG3JKx-sO-aKOe1IDnB3tU5Hj-xr9LWRbNL3ZY-Wsi7Qer0n/s1200/photo_2025-11-10_09-54-06%20(2).jpg

ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប នាថ្ងៃទី១២ ខែវិច្ឆិកា នឹងមានការវាយតម្លៃពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមទាំងរដ្ឋាភិបាលកម្ពុជា-ថៃ ប្រសិនបើអនុវត្តតាមលក្ខខណ្ឌកំណត់ គឺថៃត្រូវតែដោះលែងវីរកងទ័ពកម្ពុជា គ្មានហេតុផលអ្វីត្រូវដែលឃុំខ្លួនពួកគេបន្តទេ ។ វីរកងទ័ពកម្ពុជាមួយចំនួនបានសុំព្យាបាលធ្មេញនៅថៃមុនពេលត្រឡប់ទៅវិញ ប៉ុន្តែកងទ័ពថៃប្រាប់ឱ្យពួកគេទៅព្យាបាលធ្មេញនៅកម្ពុជា ។

យើង​ត្រូវចរចាគ្នាបន្តទៀត ប៉ុន្តែបច្ចុប្បន្នឃើញថា កម្ពុជាបានអនុវត្តតាមលក្ខខណ្ឌកំណត់ដោយរលូន ប៉ុន្តែការដោះលែងនេះគ្មានការដាក់សម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។ មុនពេលដោះលែង នឹងមានសារព័ត៌មានសម្ភាសន៍វីរកងទ័ពកម្ពុជាពីការរស់នៅបែបណា តើថៃបានល្មើសច្បាប់អង្គការសហប្រជាជាតិដែរឬទេ? នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការពារជាតិថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzrqzXKKWr2cUdDhiqx0TuV6g1X64XUE5Ayd3Un68ti6PtSDIV6vNdaEyyRQErD2p7UXTDQVwQr8VIln5nFUarIhYImZN3XA3EQBav9CaebFTpFRNGpvFkSax7yYY1rpRkDaQpm7ohhBrdYb8i9Da2EG29padQF2YLbRu9aXB3BBkXPnGgmJt0NBFC1nS/s1200/photo_2025-11-10_09-54-07.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃទី១០៤ហើយ ដែលវីរកងទ័ពកម្បុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយលើករណីនេះដើម្បីឱ្យថៃដោះលែងកងកម្លាំងកម្ពុជាទាំងអស់ ៕

ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជដំណាក់២ ជូនរាជរដ្ឋាភិបាលទុកជាសម្បត្តិបេតិកភណ្ឌជាតិ

0

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាន ព្រះរាជដំណាក់នេះរួមទាំងព្រះរាជដំណាក់ព្កុល នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាសារមន្ទីរជាតិ រក្សាជាបេតិកភណ្ឌជាតិតទៅ នេះបើយោងតាមព្រះរាជសារចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGam08yWchyphenhyphenkgVj9ofMaPT5WBlV5XI9VMo8DcFAuHqs9nvaFQnj28L8qJ4SWlrUYNkpGZkW6dOGsm_gXscwN-SOdz5Stf8TmMt_n8d6Qi_5Aj13-drtfrL9gb-5Y157Ycvbd_K4kUSpljs3oJg5B1eMdV_MCMO6tzS4yNrf_Io7oCWUz-ArDCerboKMC4y/s2048/image_2025-11-10_09-30-56.png

ព្រះរាជដំណាក់ទក្សិណភិរម្យ សាងសង់ក្នុងអំឡុងអាណាព្យាបាលបារាំងដោយព្រះករុណាព្រះបាទសម្តេចព្រះសុីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FR7tf6ORABwnYAO2MNOtxdLc1wA9NltLPyfBf2YW6rsqb0WCIl9-krzhsKssXaHZto2SjffaGZkineo6Q3N2zEPM7qbDT6WcMOL15H3ecAOgP7OCR1QZwWo5F8Tj2hF_3Q3CB3ECsf_wnCBeoZ75xVMm5JALFSyL-RgKFsJeEFGEDRaFi74mOkQq04w-/s1088/image_2025-11-10_09-30-55.png

ព្រះករុណា សម្តេចព្រះសុីសុវត្ថិ មុនីវង្ស ស្តេចព្រះរាជាទានព្រះរាជបុត្រី គឺសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដែលបានចិញ្ចឹមព្រះរាជបុត្រា ព្រះសីហនុ នៅពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhXPuGuBg4MeYC3M0ljjbxUNIvg_uIdAceYfQQqR2xU_BMNxHvxs3akZBGtlecQXeqm7UVRV3DjO5Kc7B-V9l7boNTdcTYEBWgiltpH9nJ8Y1PogeZbrV7yw6HdKoxrj0SppK5mzM1J7T-oUYwQalmkitt3avmUFwObsndI7L9NFtFRThREMYNCOzZSEys/s960/image_2025-11-10_09-30-54.png

ព្រះអង្គទ្រង់គង់នៅភូមិគ្រឹះនោះ រហូតដល់ដើមទសវត្សទី៤០ នៅពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានផ្លាស់មកគង់នៅព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtaXQfUjdMja68yaiyU1dkzgF8B3t9R14d9rC5_RfullSlgzdZc8vU1PLJwtgcaXLIZqiYSKBbXa3P9VMaASsUmNDPiQFg1z5ZFfSn6BKHrDKMuNdhyphenhyphen6OL3XjzUnyOITZos-mvY6Vuekm_Q63MQJ7WVJh9mVQcsZ8yXCQXEgFs0jsZY_kjcL6cvipsZyI/s1430/image_2025-11-10_09-30-54%20(2).png

ក្រោយមករដ្ឋប្រហារ ឆ្នាំ១៩៧០ និងការប្រកាសសាធារណរដ្ឋខ្មែរ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា បានវិលត្រឡប់មកគង់ប្រថាប់នៅព្រះរាជដំណាក់ទក្សិណភិរម្យវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimEPCJFtd73o9IzA3C6pOzwWVzguQelL-6L1Kjq-0XclPX9mWAdZ7xxhEFrsGhgXnFuf6fwEaA7cJ1oyz4QVccSTxTeLt-ofUo-DNPmhKeV6Z0yNuQGthOSrJI5vPqOgA3L4t4C9xPeZe-LzpOg9CERBgyo1E1sCdlqqu3Nql92GCxj3Ahtcj1YrPLfMUZ/s1024/image_2025-11-10_09-30-58%20(2).png

លុះដល់ឆ្នាំ១៩៩១ ព្រះរាជដំណាក់នេះត្រូវព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ស្តេចឱ្យរដ្ឋាភិបាលកូរ៉េខាងជើង ធ្វើជាស្ថានទូត៕

អាមេរិកចេញច្បាប់ថ្មីមិនផ្តល់ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសដែលកើតជំងឺទឹកនោមផ្អែម ធាត់ និងបេះដូង

0

សហរដ្ឋអាមេរិក ៖ សេតវិមានអាមេរិកបានជូនដំណឹងទៅស្ថានទូតអាមេរិកនានានៅទូទាំងពិភពលោកពីច្បាប់ថ្មីរបស់អាមេរិកមិនផ្តល់ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) ឱ្យជនបរទេសដែលកើតជំងឺទឹកនោមផ្អែម ធាត់ និងបេះដូង ដើម្បីកាត់បន្ថយការចំណាយប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិកក្នុងការព្យាបាលជំងឺជនបរទេស ។ ប៉ុន្តែក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍បានរិះគ.ន់ច្បាប់ថ្មីរបស់រដ្ឋាភិបាលលោក Donald Trump ដែលបដិសេធការផ្តល់ទិដ្ឋាការឱ្យជនបរទេសមានជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6P1uVYxXAo6Ssyl5I2Lxn0H_FrNAJxR8luAyIxQp1xdbDCW5pogUD2Yj6hbkD-fHJ-RYeg5SWLh-czsifMZElzF8MPkyjZWH0vVX39HIYbqhdmZMgTD2LwIg096Ir7WSVITouhSVCeKtnmCFjybWkLjjGnIosV0RAbr_UxSWW8ZpTs4-tLfvjmSC4vRbt/s3072/image_2025-11-10_09-40-11.png

បទបញ្ជារបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនបរទេសដែលស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) ដើម្បីមករស់នៅអាមេរិក គឺអាចត្រូវបដិសេធបើមានបញ្ហាសុខភាព ដូចជា ៖ កើតជំងឺទឹកនោមផ្អែម ធាត់ បេះដូង សរសៃឈាម និងជំងឺរ៉ាំរ៉ៃ ។ ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់ស្ថានទូត និងកុងស៊ុលអាមេរិកនៅទូទាំងពិភពលោក ដើម្បីឱ្យមន្ត្រីអាមេរិកទទួលខុសត្រូវផ្នែកផ្តល់ទិដ្ឋាការលើកពីហេតុផលបន្ថែមទៀតដើម្បីបដិសេធទិដ្ឋាការជនបរទេស ដូចជា អាយុ ក្នុងគោលបំណងកុំឱ្យពួកគេប្រើប្រាស់ថវិកាសុខាភិបាលអាមេរិក និងក្លាយជាបន្ទុកនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiauIg0M2CrnikEkyvNysZu-Sax3gtx3uGf4eSbnEuHkuTnWAbHBfc0qEDeBUeia3LTPl8wndsJE2GM7Wp4heEZBVmNqSAqqKaJUUqOQtV__YMcg4e8yMpjGvtQ8uNgbyJ2TaYVYumFAwIQBBX5I_-q3ApkDRAkX_ZcV8QTgGZwYwm466TW7qUQlNFh9AGj/s1200/image_2025-11-10_09-40-14.png
ទោះយ៉ាងណា ច្បាប់ថ្មីរបស់រដ្ឋាភិបាលលោក Donald Trump មិនអនុវត្តចំពោះទិដ្ឋាការទេសចរណ៍ទេ ប៉ុន្តែរងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេស ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍និយាយថា វាមិនយុត្តិធម៌ដែលអាមេរិកបិទសិទ្ធិការស្នើសុំទិដ្ឋាការរបស់ជនបរទេសមានបញ្ហាសុខភាព ។ ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍ហៅច្បាប់ថ្មីជាគោលនយោបាយបំបិទសិទ្ធិ ខណៈក្រសួងការបរទេសអាមេរិកថា ដើម្បីកាត់បន្ថយការចំណាយប្រាក់បានពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLj_bu1q8r6n4Ui2ey0G-o-Y3P9_mr02gnZqGJIZId15N49yLJgGrdLOgaIvMKGorAjahbZQhKYj8TImH_Fa_trNn3kDrdWm7gE7vhmioicCW7b11vwC0xFbOOJn3QRJUzehlS2Kx43ssWM98LUcKf_oZ7LOEoGH80tLLKBpdlVXwNzmrIWdngOYkuQX9/s800/image_2025-11-10_09-40-14%20(2).png

តាមការលើកឡើងរបស់ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍ ការហាមឃាត់នេះបញ្ជាក់យ៉ាងច្បាស់ពីរដ្ឋាភិបាលអាមេរិកព្យាយាមប្រាប់ពិភពលោកថា កុំមករស់នៅអាមេរិក ពីព្រោះជនបរទេសកើតជំងឺបេះដូង ផ្លូវដង្ហើម មហារីក ទឹកនោមផ្អែម និងជំងឺផ្សេងៗ ត្រូវចំណាយប្រាក់រាប់សែនដុល្លារក្នុងការព្យាបាលនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvNNU0NTHrj7f0ZIAh8BR1fBDtzlbRJFRqe_Pa8KZdDq4YXBQS3eUp9MVSOMwBFatFiJdsEVj-UNRUI9zAJ7i4AHLqOJx2rWwwkv4pOAJF207gAtWjwo1Q527X_RBdbHVRHv4cAUR38aTPJaItAnTXi8Fk6AtyuZWwq3QALQtK6TpDYU7ct-B_DZoBmdL/s1200/image_2025-11-10_09-40-14%20(3).png
មនុស្សលើពិភពលោកប្រមាណ១០% កើតជំងឺទឹកនោមផ្អែម និងបេះដូង ដែលជំងឺទាំងពីរនេះបានសម្លាប់ជីវិតមនុស្សច្រើនបំផុត ទើបមន្ត្រីទិដ្ឋាការអាមេរិកត្រូវពិចារណាថា តើជនបរទេសដែលស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) មានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយលើថ្លៃព្យាបាលដោយខ្លួនឯងដែរឬទេ ដោយពុំចាំបាច់សុំជំនួយពីរដ្ឋាភិបាលអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOE4a4MU3TB2gta2qNEdsi42Fic7xJuX3jX_3K4kedI2Ft1MK_r5XNw2ROrEDI-nl576RBQ5ErLqA43W-C6oGoeu__ZDeHmiqd9-6zKlg7C2j0NODO3lgVz1seAZB-YnkpCf_oavA_9WMq4nsxl5kuEwDxPDoY9IibnmTbCVeSbBr_fZ7BUCep_jxEz_01/s1600/image_2025-11-10_09-40-15.png

លើសពីនេះ មន្ត្រីទិដ្ឋាការអាមេរិកនឹងពិចារណាពីបញ្ហាសុខភាពរបស់សមាជិកគ្រួសារជនបរទេសផងដែរ ដូចជា កូនៗ និងឪពុក-ម្តាយ ពីព្រោះជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃ ឬចាំបាច់ត្រូវទទួលការព្យាបាលជំងឺ ពួកគេមិនអាចធ្វើការបានទេ ។ ជនបរទេសស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ត្រូវតែពិនិត្យសុខភាពដោយគ្រូពេទ្យ និងស្ថានទូតអាមេរិកយល់ព្រមជាមុន ៕

មុនឈានដល់ថ្ងៃ ៩ វិច្ឆិកា តើប្រជាជនកម្ពុជារងទុក្ខយ៉ាងណាខ្លះពីអាណានិគមបារាំង?

0

ភ្នំពេញ៖ ពិធីបុណ្យឯករាជ្យ គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីរំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ ជាមួយគ្នានេះ ថ្ងៃស្អែកនេះក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWmkV7AJMrDm92DE13Cm3eZaQqfGHY5PU1OJDneTk77qtiltN6g1NxqlmHYuPIQI2abVGB47u6bv9TE8pVjGUSODz1Lv8-QP-mzC__-inEeSB9WcZ_3X-S4zYoplYkfFBmt9Ki2BqCf2u42OCpW2cFUR80FaXEgVt4mJ-yFubUQaWWPuENSVJ1ZHNxZclH/s1280/photo_2025-11-08_14-04-06.jpg
រំលឹកទៅកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ បារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជាជាលើកដំបូង ក្នុងរាជព្រះបាទ នរោត្តម ។ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 – 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9Gpme8vXmFLngpYJ-rouL6Fdoumt49dTO0l94RNHOyzhgYKaz1ckFqCH6nHyTaAZE0rHWT5mMiPsdWLpBabtp_bTA7oFQSOJbwLRaq_lfo4qh2X28qmZD_sihhVbxwRGnWtnwFsAa-Wvwy8FfAIiPeXpxNF-CKJ0aKkLWzssQcDTu-I1RRShJSkxskgz/s960/photo_2025-11-08_14-04-06%20(2).jpg

លុះឆ្នាំ ១៩៤៥ បារាំងបានវិលមកដាក់អាណានិគមលើកម្ពុជាម្ដងទៀត។ ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង ជាលើកទី ២ កម្ពុជាមិនទទួលបានចំការណេញអ្វីឡើយ ដោយបារាំងបានដាក់ចេញនូវគោលនយោបាយជំរឹតទារពន្ធអាករមកលើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យជីវភាពរបស់ប្រជាជនលំបាកយ៉ាងខ្លាំង។ ការទារពន្ធច្រើនហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឲ្យប្រជាជនកម្ពុជាងើបបះបោលសម្លាប់ពួកបារាំងជាបន្តបន្តាប់។ លុះក្រោយមកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ បារាំងបានយល់ព្រមប្រគល់អធិបតេយ្យភាពមកឲ្យកម្ពុជា។ បន្ទាប់មកត្រឹមមួយថ្ងៃ ពោលគឺថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំដដែល បារាំងបានចេញសេចក្ដីប្រកាសប្រគល់ឯករាជ្យភាពឲ្យកម្ពុជាវិញ ហើយកងយោធពលខេមរភូមិន្ទក៏បានចាប់កំណើតឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlTkPmp2b6zfYgmHX_8-Lzbq2bYUIet292ssFGbZoVuCpMLllbsisSNoo-ujRPeuZqZcCYYPrNe4hjyyEfCYj983tOqzfanLKYEWTQRMXoKEBlQTBw-NGUW4KZJm9mZ1Ms89nHpNjZitgQUw97yjt8aSPCClsMFPv4GkSq_4a2-vSlTbuDl44TH4rVkItJ/s750/photo_2025-11-08_14-04-06%20(3).jpg

ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងអស់រយះពេល ៩០ឆ្នាំ (១៨៦៣ ដល់ ១៩៥៣) ៩ វិច្ឆិកា ជាថ្ងៃដែលប្រជាជនកម្ពុជាមានសេចក្ដីសោមនស្សរីករាយជាទីក្រៃលែង ដោយបាន ចាត់ទុក ព្រះបាទនរោត្តមសីហនុ ជាវីរៈបុរសជាតិ ដែលបានទាមទារឯករាជ្យជូនកម្ពុជាយ៉ាងពេញបរិបូរណ៍ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលឈររឹងមាំជាប្រទេសមួយដែលមានអធិបតេយ្យភាពជារបស់ខ្លួនមកដល់បច្ចុប្បន្ននេះ៕

ជី ដេវីត និង ទេព បូព្រឹក្ស មានអ្នកគាំទ្រជាជនបរទេសសុំថតជាមួយនៅប្រទេសវៀតណាម

0

តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស រួមទាំងអ្នកជិតស្និទ្ធ បានទៅទស្សនាការប្រគំតន្រ្តីរបស់ G-Dragon នៅឯប្រទេសវៀតណាមបន្ទាប់ពីកម្មវិធីរបស់តារា Kpop រូបនេះលុបចោលនៅឯប្រទេសថៃ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានជនបរទេសសុំថតជាមួយផងដែរដែលបញ្ជាក់ថាអ្នកទាំងពីរមានការស្រលាញ់ចូលចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdCVgwNGf_9U5NKw0WwyQw9l0EIa-FnPutgmh42A5Tzq2ltFZ2Px5l9kLvVG49dWOHLkt6bDB3weMCO54Pa3UZquBo9RcE5lGqf8fbxLlHuzVmkgcjgXT2VVrg8LrQqUjR79sQqOuDhvz-rMODNc6J08O4uZvheDGkkuZsm55jikzkYvDA-P96igeEq0z/s2048/image_2025-11-08_14-20-45.png

អ្នកតាមដានវិស័យសិល្បៈជាពិសេសអ្នកគាំទ្រជ្រាបមកហើយថា តារារ៉េប ជី ដេវីត គឺជាអ្នកគាំទ្រធំម្នាក់របស់តារាចម្រៀង G-Dragon មេក្រុមរបស់ BIGBANG រហូតលោកសាក់រូប តុបតែងខ្លួន លេងម៉ូតសក់ ឬសំលៀកបំពាក់ គឺមានការបំផុសគំនិតពីអាយដលរបស់ខ្លួន។ ទន្ទឹមនឹងការវិលត្រឡប់មកវិញរបស់ G-Dragon ដែលមានការរៀបចំប្រគំតន្រ្តីតាមប្រទេសនានាទាំងអឺរ៉ុបនិងអាស៊ី ជី ដេវីត បានដឹកដៃ ទេព បូព្រឹក្ស ទៅទស្សនាការប្រគំតន្រ្តីរបស់តារា Kpop រូបនេះនៅឯទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91yMubnu-gk9hHBSS7wRCKnb6gTg3E1aZHa3IwGdBnYKraXjh9LF-BRF5GVczRE3oDrSvAxyzTACj5G9NNOh9_PFRtFcCq9EluefSVJdD05N7yFtgFTA1RZ8jVZB26ivlJ-dtzOsq6oPbGXIKnQfpDxaE8oRlap1nI4wIEXgmAyF9XOcPZEStRcbCWPNz/s1625/image_2025-11-08_14-20-39.png

ទោះបីជាស្ថិតនៅប្រទេសវៀតណាមក្តីអ្វីដែលគាំទ្រចាប់អារម្មណ៍គឺតារារ៉េប ជី ដេវីត និងទេព បូព្រឹក្ស មានការស្រលាញ់ពីជនបរទេស។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតាមការចែករំលែកវីដេអូពី ចែតាបារាំង បានបង្ហាញវីដេអូដ៏គួរឱ្យរំភើបមានជនបរទេសប៉ុន្មាននាក់មកសុំថតរូបជាមួយនឹងអ្នកទាំងពីរផងដែរ។ ជាមួយនឹងការចែករំលែកនេះ ចែតាបារាំង បានចំអន់តារាទាំងពីរដួងដែរថាកុំច្រឡំថាជា G-Dragon ឬ CL ការពិតគឺជា ជី ដេវីត និង ទេព បូព្រឹក្ស របស់ស្រុកខ្មែរទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTEAUCURfpzmkSRIecIByu9nlKiWgbN7jNYT0ffslZTVXWKOaLe4Koiuk9wDZOoKQT5lNp9wpmKLoDNwZ967fYC4FfoEFochYVC-tmMsvF9P05Y9hJoBZ4g60YWwrDdnKMLXzTHDPTYbFS6ep-z4d8EeGyXBx86yEcSrzc7m9L9JYAx7RIaDKVmZMPbnc/s1920/image_2025-11-08_14-20-42.png

គួរឱ្យដឹងថា ទន្ទឹមនឹងវត្តមានរបស់ G-Dragon ប្រគំតន្រ្តីនៅឯប្រទេសវៀតណាម អ្នកគាំទ្រកម្ពុជាក៏រំពឹងដែរថានឹងមានថ្ងៃណាមួយតារាចម្រៀងល្បីឈ្មោះរូបនេះនឹងមកប្រគំតន្រ្តីនៅកម្ពុជាម្តង ខណៈកន្លងមកទាំង CL និងក្រុម2NE1 និងតារា Kpop មួយចំនួនទៀតបានមកសម្តែងរួចហើយដែរ៕

រដ្ឋ ផ្ដល់ហិរញ្ញប្បទាន៤០លានដុល្លារ អន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ

0

រដ្ឋាភិបាល សម្រេចផ្ដល់ហិរញ្ញប្បទាន៤០លានដុល្លារ ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីកសិករ នៅក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0BpnJzJb3GtNkD9yCuuk6G6FgkpU8oz-HLwelbvoV21OGrgnMPBYSnsUapzJdduUH9gdexxrptdUwIrZ8YEqIbV1L5ahdUYxTZV9QF0AHpobUzsF50gN4hUGQl-imrdDFKLiS1WTxuXr3bIilgK0eETTtvIwG_I8Ray2UjAK96IlPqAxuofmzGwJq9UNB/s1200/image_2025-11-08_16-07-17.png

យោងតាមសេចក្តីប្រកាសធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានឱ្យដឹងថា៖” ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ​ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYARkRPTWiPwYHjaNtq8GYIwTHA_lsMujtho2lnU-u1skzJJWn1SqtHrABO8MMJW_lNl3bFSJyt4Pza8zhSzc6UbNDgECJlAeSvReTMeSX0Kx98dG7cErh_xnD8YNnxj3RocxOGQYcG34VKUrBnFA6ucEMLepq7tJgG6Q03piiZ5gsVb_NSz7XaeCYuSm/s855/image_2025-11-08_16-07-11%20(2).png

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបញ្ហាតម្លៃស្រូវធ្លាក់ចុះនេះ ដោយបានអន្តរាគមន៍ជាបន្តបន្ទាប់ រហូតដល់ការបញ្ចេញមូលនិធិកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1LSRJiIyIkqfh_Rs5XoJN9vqgRC0g7dre0yPQObLu06Ws60pBPz3UKBM58lq_QP-LGl0D51v1uTQseqEHvPiDV-CByISn8gBStKWY3uAuRUkGqkl2Ib5oadzzXQFQLjVSBIWqm8LlnKWnO-RYQIYGdM4BbQpBArthx5lekSbLmFTyFDyXxL79asw-G0v/s1200/image_2025-11-08_16-07-11.png

 

អនាគតរបស់ Wang Yibo ប្រសិនបើចាកចេញពីក្រុមហ៊ុន Yuehua

0

កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ដំណឹងដែលថាតារាសម្តែង Wang Yibo នឹងមិនបន្តកុងត្រាថ្មីជាមួយ Yuehua Entertainment បានបង្កឱ្យមានការភ្ញាក់ផ្អើល។ តារាប្រុសរូបនេះបានរួមចំណែកច្រើនជាង ៦០% នៃ ប្រាក់ចំណូលសរុបរបស់ Yuehua ។ ជាយូរមកហើយឈ្មោះរបស់ Wang Yibo ត្រូវបានលើកឡើង ១៨ ដងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ៤៥៥ ទំព័ររបស់ក្រុមហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivoUMtVwPp3G4TmgBpw_L8l_e_GyoYArmjReHCH7WzNPLU4CH4yAfMExJ4yJkOn4n07VNtbAAPdZPQucZ31wDjpwNUfN-KECBT1u3TqvO8nAC9O-Dndbx9-uBnShvXAf5CEd7vLAWG_hJMMsuLN48_-GnEcDy_HAq39emKXXVph_IAxxS9784d9_RvInWi/s1800/image_2025-11-08_11-53-09%20(2).png

ចាប់តាំងពីភាគហ៊ុនរបស់ Yuehua ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងក្នុងឆ្នាំ២០២២ ទីផ្សារបានហៅ Yuehua ថា «ភាគហ៊ុនគំនិតរបស់ Wang Yibo» ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពាក់កណ្តាលឆ្នាំ ២០២៥ នាពេលថ្មីៗនេះរបស់ Yuehua លែងនិយាយអំពី Wang Yibo ទៀតហើយ ដោយបង្កើនការរំពឹងទុកថា តារាប្រុសរូបនេះ ហៀបនឹងចាកចេញពីក្រុមហ៊ុន។ តម្លៃភាគហ៊ុនរបស់ Yuehua បានធ្លាក់ចុះ ១២.៦៩% ក្នុងខែតុលា ឆ្នាំ២០២៥ ហើយការធ្លាក់ចុះសរុបនៅក្នុងឆមាសទីពីរនៃឆ្នាំនេះលើសពី ២៨% ។ នេះប្រហែលមកពីបាតុភូតលក់ភាគហ៊ុនព្រោះអ្នកវិនិយោគបារម្ភថាក្រុមហ៊ុននឹងបាត់បង់សិល្បករសំខាន់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4UBuM1aRc9yodLR0NSPD1WsowVwOFS6xEe8fOdv6nunmeJWDBxAo-xLaVcwgwVoK3bQtGnMjWFXtu7nqZkwSyMgNuC5xD3l5dqnyHXnbB6NkMVskv4mCbNv9Q8lWBIBF6zxTW83uW4mgSZ3byZ7E1hWJdDFy7NR9pBU532eYagCHy6zT92gFtkDD0hz5C/s1440/image_2025-11-08_11-53-09.png
លើសពីនេះ អ្នកគាំទ្របានរកឃើញថា នៅក្នុងខ្សែភាពយន្តឯកសាររបស់ Wang Yibo ដែលមានចំណងជើងថា « Exploring New Horizons » ឈ្មោះរបស់ក្រុមហ៊ុន Yuehua លែងមានទៀតហើយ។ នៅឆ្នាំ ២០២៥ ក្រៅពីដំណឹងនៃការសម្ដែងក្នុងរឿង «Intercross» Wang Yibo មិនទទួលយកគម្រោងភាពយន្តផ្សេងទៀតទេ។ តារាប្រុសរូបនេះគ្រាន់តែចាក់ផ្សាយឯកសារកីឡារបស់ខ្លួនប៉ុណ្ណោះ ក្រៅពីចូលរួមក្នុងសកម្មភាពប្រណាំង និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomipqMxfJxjtCbQCcbDj53iZ3r70I3_7eTQ-6O0HLx-Rg2G4pkKow4NWGx1l5oiYi3SrH5MTLdTZxi84Suoe-XTeDD3YdjNylDsyE_YJ1QzeSkjJrF91yp2dzYh-_ZIJhTXDMgPUE6JkOYkiET0XRlXO78d-9CP_OsgnbVtIGIv5GPjfxnS6g2UAa7OmG/s1350/image_2025-11-08_11-53-10.png
ពាក្យចចាមអារ៉ាមរបស់ Wang Yibo ចាកចេញពីក្រុមហ៊ុនបានចាប់ផ្តើមផ្សព្វផ្សាយនៅក្នុងខែមីនាប៉ុន្តែ Yuehua បានបដិសេធ។ ពេលនេះ ខណៈពាក្យចចាមអារ៉ាមបានផ្ទុះឡើងជាថ្មីម្តងទៀត នាយកប្រតិបត្តិបន្តបដិសេធទាំងស្រុង។ ទោះយ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនរបស់ Yuehua នៅតែធ្លាក់ចុះ។ យោងតាមទិន្នន័យពីកម្មវិធីមួយ Wang Yibo បច្ចុប្បន្នមានការចូលរួមនៅក្នុងក្រុមហ៊ុនចំនួន ៤ ដែលក្រុមហ៊ុនចំនួន ៣ កំពុងដំណើរការជាធម្មតា។ Shanghai Yibo Cultural Media Studio គឺជាសហគ្រាសឯកជន ១០០% គ្រប់គ្រងដោយ Wang Yibo ។ ក្រុមហ៊ុនមួយទៀតនៅទីក្រុង Tianjin ដែល Wang Yibo កាន់កាប់ភាគហ៊ុន ៧០% បានដាក់ពាក្យសុំពាណិជ្ជសញ្ញាជាច្រើន។ ប្រភេទនៃការចុះបញ្ជីពាណិជ្ជកម្មអន្តរជាតិរួមមាន គ្រឿងសម្អាង ឧបករណ៍ភ្លេង គ្រឿងអលង្ការ និងនាឡិកា…។ ប្រព័ន្ធផ្សព្វផ្សាយបានធ្វើការអត្ថាធិប្បាយថា Wang Yibo ហាក់ដូចជាបានត្រៀមបញ្ចប់កិច្ចសន្យាជាមួយ Yuehua នៅឆ្នាំ ២០២៦ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8Ff3_ayn2Utz78rR-pxnzw8bILcHwLKSY-7bvDnKQmyU3yM2TYH0hdY1rb5Bu79EXT4cLdXlR7H84DX-s_4MBDA7wQSKBAHVevdKqQYa01t-LJxBB4p2s9j80jvlA-Rcur2ewv91HSLisRZfvfffTfsgrisqrfRmHx-y4zJtoWISBiFpkPEcGkUq6O8P/s1440/image_2025-11-08_11-53-11%20(2).png
ការប្រេះឆាក្នុងទំនាក់ទំនងរបស់ Wang Yibo ជាមួយ Yuehua គឺមកពីកត្តាជាច្រើន។ ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីតារាកំពូលប៉ុន្តែមិនអាចធានាលក្ខខណ្ឌមូលដ្ឋានរបស់សិល្បករបានទេ។ ហេតុការណ៍ក្រឡាប់រថយន្តរបស់តារាសម្តែងក្នុងអំឡុងពេលចូលឆ្នាំ កាលពីដើមឆ្នាំនេះពិតជាធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារជាខ្លាំង ។ ក្រុមហ៊ុនមិនបានផ្តល់អាទិភាពលើការឱ្យ Wang Yibo ទទួលខុសត្រូវទេ ប៉ុន្តែជំនួសមកវិញនូវព័ត៌មានផ្សេងទៀតដើម្បីបង្វែរការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hb9szLCRNjsFAUNcTR8a1vgVkTBvaEC-WVt-Ual_y5mTiT6OKMxls_CbJfcXQDakBu6CTceFedFU8SZedjxQOsmSBb8EcpmSUggwKFA3BUSGeNSInvvT9XIwlPp25-go4bwq4nS27pCbJpTUuaJAOdxQ0TuQgD2KfbJ_XxuUoolPPA8diF8hdiuJJVzC/s1620/image_2025-11-08_11-53-12%20(2).png
លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធសាស្ត្រ «ឯករាជ្យ» របស់ Wang Yibo កាន់តែច្បាស់ឡើង ចាប់ពីការចុះកិច្ចសន្យាជាមួយម៉ាកល្បីៗទូទាំងពិភពលោក រហូតដល់ការកសាងប្រព័ន្ធក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh7oruTc5ZWs8gcK8CuWKa1t7JSTiG8EmYh2ONOV8IhRR_nKQmCff5B2_0e40Vd8iZUBCCcO4lNBH62ACGPTa7hCXoUdh8ykIqjFy9tOpodZHXHbDTE0r0abgNZxgoJxW6NQYlG9u4p447BKSMcake3xP2a15jHpXNo8trphwYLG-4Q0UGe3mPkYR8fDHb/s1440/image_2025-11-08_11-53-13%20(2).png

បច្ចុប្បន្ននេះ តារាកំពូលៗជាច្រើននៅក្នុងប្រទេសចិនបានប្តូរមកធ្វើជាគំរូស្ទូឌីយោផ្ទាល់ខ្លួន ដោយឯករាជ្យពីក្រុមហ៊ុនកម្សាន្ត។ នៅពេលដែលតម្លៃម៉ាកយីហោរបស់ពួកគេមានទំហំធំល្មម វាអាចព្យាករណ៍បានថាពួកគេមិនចង់ផ្តល់ប្រាក់ចំណេញពាក់កណ្តាលដល់ក្រុមហ៊ុននោះទេ។ យោងតាមលទ្ធផលនៃការស្ទង់មតិក្រៅផ្លូវការមួយ អ្នកគាំទ្រជាង ៩០% គាំទ្រ Wang Yibo មិនបន្តកុងត្រារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvXW5BQuqSIbxVyw__jomu8pQI5r6VLRXjpUsi3uroF9R2SGDR7KuJRt55j2A5NETKim7ZLLTOG0a2lTKkenI1jorBluYXRZEEusHC4ro3bZbxK_W6DKKO6ElSF5cJbo19TTUeW7nyws2wgFiSd_DlAM2axiDAwjdu6ZAJaY1q7ft1NlhqqnFl0gwY-qa/s1619/image_2025-11-08_11-53-13.png
ក្រុមហ៊ុនអាចប្រើល្បិចចាស់នៃ «សកម្មភាពបង្កក»ដើម្បីដាក់សម្ពាធលើសិល្បករ។ ប៉ុន្តែអ្នកគាំទ្រនៅតែប្រើ «អំណាចទិញ» ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបង្ហាញថាពួកគេនឹងគាំទ្រដល់អាយដលរបស់ពួកគេជានិច្ច មិនថាសិល្បករធ្វើការសម្រេចចិត្តបែបណាក៏ដោយ៕