ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស បានបង្ហាញការគាំទ្រលើកទឹកចិត្តមកកាន់លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនឡាកាម៉ូ ដែលកំពុងតែមានការឆ្លើយតបគ្នាទៅវិញទៅមកជាមួយនឹង ប៊ី សុធារី។ វត្តី ថាម្ចាស់ប្រ៊េនរូបនេះតែងតែមានទឹកចិត្តល្អខណៈមនុស្សមានសម្ពាធនិងការលំបាកផ្សេងៗគ្នា ចំណែកឯ ល្អហួស ថាលោកស្រី មាស ច័ន្ទដាលីន ជាមនុស្សមានទឹកចិត្តបរិសុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKRvjaQz8sd6qyIByKTmB9bUkMgd_ksKCqhhPWVLBUxHzIDNHYVUw02TqpSE5guexVsAvEPZYSxzQCw87f9uiMbbefmaH810wAUaEpxDb1OD7xN-Ysjrs8yr8AfCg_VFw1tnCS1001Ge7sd3arI3cHLk0U-Gz3vK-1VJR97ruktKFyLKQtOSMd74K6sbV/s2048/image_2025-11-07_14-54-49%20(3).png
អ្នកតាមដានបណ្តាញសង្គមអាចជ្រាបមកហើយថា ប៊ី សុធារី និងម្ចាស់ប្រ៊េន ឡាកាម៉ូ បានបង្ហាញចម្ងល់និងបកស្រាយរៀងខ្លួនទាក់ទិនការលក់លាងស្តុកមិនចេះអស់។ ស្របពេលមានការពិភាក្សាអំពីការលក់លាងស្តុកមិនចេះអស់នេះបវរកញ្ញាល្បីឈ្មោះពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ និង ល្អហួស Miss Preteen Junior Idol World 2024 បានលើកទឹកចិត្តនិងបង្ហាញពីភាពស្មោះត្រង់របស់ម្ចាស់ប្រ៊េនរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkMrkncP_ykX46Jta_OLp_1PSNnFLpj8Rq8MY8t6HvhZnz8RIxk_aYivWpofWG3e6WcuD71RtomqSLNijIn-sMgw61s-JARchAopBcy9D0Pqgi7_wIfESiRMN9LKdMLKmU_BtsBw_bbx6HEskTSujor55hhPdbwIz7sBGQfFm_58e2l6dCGwpubedLFPa/s2048/image_2025-11-07_14-54-49.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកនៅលើបណ្តាញសង្គមថា «អ្នកដែលធ្លាប់ប្រើប្រាស់នៅ Brand Lakamo គឺយល់ពីភាពស្មោះត្រង់របស់គាត់ណាស់ គាត់មិនដែលសាងបញ្ហានៅក្នុងសង្គម មានតែទឹកចិត្តល្អហើយក៏មិនដែលប្រោកប្រាស់អ្នកប្រើប្រាស់។ មនុស្សយើងមានសម្ពាធនិងការលំបាកផ្សេងៗគ្នាដូច្នោះក្នុងគ្រានេះការយោគយល់ដល់ភាពលំបាករបស់ជនរួមជាតិតែមួយក៏ជាការរួមចំណែកនៅក្នុងការស្នេហាជាតិដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCNezPMoQo-Er7nw_Pwmmd1MAoGMEGyOISc7D1O7k_u0V1Mo-f2FEi76HXAN2VjSL0gLJ2Nf751Ldec_adLTjMtBTrxeUyuic08MvxMF2QfAbTV6JzhhI6dFaA9x_HXH_CcEtKwOWeArmoBxp-Wc9a4oZmSCxQCpoyYeUIbGdcR_UZlo95rOXmFWu9FVD/s2048/image_2025-11-07_14-54-46.png
ចំណែក ល្អហួស វិញបានបង្ហោះរូបមួយសម្លឹកជាមួយនឹងលោកស្រី មាស ច័ន្ទដាលីន ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ទោះបីជាមនុស្សមួយចំនួនមើលមកគាត់ថាជាមនុស្សបែបណា សម្រាប់នាងខ្ញុំវិញតែងតែមើលទៅគាត់ជាមនុស្សស្រីម្នាក់ ដែលតែងតែឱ្យតម្លៃទៅលើមនុស្សនៅជុំវិញខ្លួន មនុស្សស្រីមានទឹកចិត្តបរិសុទ្ធ មិនគុំគួនទៅលើនរណាម្នាក់ មានមនោសញ្ចេតនា មានចិត្តមនុស្សធម៌ មានភាពស្មោះត្រង់នៅក្នុងខ្លួន I am always by your side ម៉ាក់មីង Meas Chandalin»៕