តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស រួមទាំងអ្នកជិតស្និទ្ធ បានទៅទស្សនាការប្រគំតន្រ្តីរបស់ G-Dragon នៅឯប្រទេសវៀតណាមបន្ទាប់ពីកម្មវិធីរបស់តារា Kpop រូបនេះលុបចោលនៅឯប្រទេសថៃ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានជនបរទេសសុំថតជាមួយផងដែរដែលបញ្ជាក់ថាអ្នកទាំងពីរមានការស្រលាញ់ចូលចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdCVgwNGf_9U5NKw0WwyQw9l0EIa-FnPutgmh42A5Tzq2ltFZ2Px5l9kLvVG49dWOHLkt6bDB3weMCO54Pa3UZquBo9RcE5lGqf8fbxLlHuzVmkgcjgXT2VVrg8LrQqUjR79sQqOuDhvz-rMODNc6J08O4uZvheDGkkuZsm55jikzkYvDA-P96igeEq0z/s2048/image_2025-11-08_14-20-45.png

អ្នកតាមដានវិស័យសិល្បៈជាពិសេសអ្នកគាំទ្រជ្រាបមកហើយថា តារារ៉េប ជី ដេវីត គឺជាអ្នកគាំទ្រធំម្នាក់របស់តារាចម្រៀង G-Dragon មេក្រុមរបស់ BIGBANG រហូតលោកសាក់រូប តុបតែងខ្លួន លេងម៉ូតសក់ ឬសំលៀកបំពាក់ គឺមានការបំផុសគំនិតពីអាយដលរបស់ខ្លួន។ ទន្ទឹមនឹងការវិលត្រឡប់មកវិញរបស់ G-Dragon ដែលមានការរៀបចំប្រគំតន្រ្តីតាមប្រទេសនានាទាំងអឺរ៉ុបនិងអាស៊ី ជី ដេវីត បានដឹកដៃ ទេព បូព្រឹក្ស ទៅទស្សនាការប្រគំតន្រ្តីរបស់តារា Kpop រូបនេះនៅឯទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91yMubnu-gk9hHBSS7wRCKnb6gTg3E1aZHa3IwGdBnYKraXjh9LF-BRF5GVczRE3oDrSvAxyzTACj5G9NNOh9_PFRtFcCq9EluefSVJdD05N7yFtgFTA1RZ8jVZB26ivlJ-dtzOsq6oPbGXIKnQfpDxaE8oRlap1nI4wIEXgmAyF9XOcPZEStRcbCWPNz/s1625/image_2025-11-08_14-20-39.png

ទោះបីជាស្ថិតនៅប្រទេសវៀតណាមក្តីអ្វីដែលគាំទ្រចាប់អារម្មណ៍គឺតារារ៉េប ជី ដេវីត និងទេព បូព្រឹក្ស មានការស្រលាញ់ពីជនបរទេស។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតាមការចែករំលែកវីដេអូពី ចែតាបារាំង បានបង្ហាញវីដេអូដ៏គួរឱ្យរំភើបមានជនបរទេសប៉ុន្មាននាក់មកសុំថតរូបជាមួយនឹងអ្នកទាំងពីរផងដែរ។ ជាមួយនឹងការចែករំលែកនេះ ចែតាបារាំង បានចំអន់តារាទាំងពីរដួងដែរថាកុំច្រឡំថាជា G-Dragon ឬ CL ការពិតគឺជា ជី ដេវីត និង ទេព បូព្រឹក្ស របស់ស្រុកខ្មែរទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTEAUCURfpzmkSRIecIByu9nlKiWgbN7jNYT0ffslZTVXWKOaLe4Koiuk9wDZOoKQT5lNp9wpmKLoDNwZ967fYC4FfoEFochYVC-tmMsvF9P05Y9hJoBZ4g60YWwrDdnKMLXzTHDPTYbFS6ep-z4d8EeGyXBx86yEcSrzc7m9L9JYAx7RIaDKVmZMPbnc/s1920/image_2025-11-08_14-20-42.png

គួរឱ្យដឹងថា ទន្ទឹមនឹងវត្តមានរបស់ G-Dragon ប្រគំតន្រ្តីនៅឯប្រទេសវៀតណាម អ្នកគាំទ្រកម្ពុជាក៏រំពឹងដែរថានឹងមានថ្ងៃណាមួយតារាចម្រៀងល្បីឈ្មោះរូបនេះនឹងមកប្រគំតន្រ្តីនៅកម្ពុជាម្តង ខណៈកន្លងមកទាំង CL និងក្រុម2NE1 និងតារា Kpop មួយចំនួនទៀតបានមកសម្តែងរួចហើយដែរ៕